ភ្នំពេញៈ ស្រ្តីតៃវ៉ាន់ម្នាក់ដែលរកស៊ីនាំពលករខ្មែរទៅធ្វើការជាទាសករនៅលើទូកនេសាទក្នុងសមុទ្រនៅអាហ្វ្រិក កាលពីម្សិលមិញត្រូវសាលាដំបូងរាជធានីចោទប្រកាន់ពីបទជួញដូរមនុស្ស។
Monday, 13 May 2013
សែន ដាវីត-Danson Cheong
ភ្នំពេញ ប៉ុស្តិ៍

ស្ត្រីតៃវ៉ាន់(អាវខ្មៅ កណ្ដាល)ម្នាក់នេះដែលមានឈ្មោះ Lin Yu Shin ពេលត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ។ រូបថត ម៉ៃ វីរៈ
លោកចៅក្រម លាង សំណាត់ ដែលសួរចម្លើយជនសង្ស័យជិត៤ម៉ោងនៅសាលាដំបូងកាលពីម្សិលមិញថ្លែងថា ឈ្មោះ លីន យូស៊ីន(Lin Yu Shin) វ័យ៥៣ឆ្នាំ ត្រូវចោទប្រកាន់ពីបទ «នាំមនុស្សចេញខុសច្បាប់ដោយចេតនា» និងត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃសរង់ចាំការកាត់ទោស»។
ឈ្មោះ លីន ជាអ្នកគ្រប់គ្រងក្រុមហ៊ុននេសាទ Giant Ocean International Fishery ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃសុក្រ។
លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃថ្លែងថា ការចាប់ខ្លួនជននេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងប្រមាណជា១៦០ ដែលប្តឹងថា ក្រុមហ៊ុនគាត់ជួញដូរពលករខ្មែរ។
លោកប្រាប់ថា សមត្ថកិច្ចស៊ើបអង្កេតក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ២០១១ និងមានចេញដីកាចាប់ខ្លួនគាត់ពីខែមករាដើមឆ្នាំនេះ។
លោក ផល្លី បានប៉ាន់ប្រមាណថា អ្នកស្រី លីន បានបញ្ជូនពលករខ្មែរប្រមាណ៧០០នាក់ឲ្យទៅធ្វើការលើទូកនេសាទមាន នៅអាហ្វ្រិកខាងត្បូង មីក្រូណេស៊ី ហ្វ៊ីជី កាតា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី។
លោកបញ្ជាក់ថា ពលករត្រូវធ្វើការជិត២០ម៉ោងក្នុង១ថ្ងៃដោយពុំទទួលបានប្រាក់ឈ្នួលទេ។
លោក Joel Preston ទីប្រឹក្សាមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជួយដល់ការធ្វើមាតុភូមិនិវត្តន៍កម្មករនេសាទ១៩នាក់ឆ្នាំមុនថ្លែងថា គេមិនច្បាស់ថាមានកម្មករប៉ុន្មានត្រូវគេប្រើដូចទាសករលើទូកនេសាទទេ»៕NR
Oh, my poor people. Please bring them all back home !
Why she has no mercy to the poor workers of Cambodia, and threat them so horrible?
She should not allow to bell out to hurt more Cambodian, she is a very dangerous behavours in the Cambodia. So luck her up forever in prison untill all the workers had release back homes.