កូន​ត្រី​សម្អុយ​៣​ដែល​សម្តេច​ហ៊ុន​សែន​គួរ​តែ​ចាត់​ការ

អត្ថបទ ទី១ និង ទី២ របស់​ខ្ញុំ​បាទ ទទួល​ការ​អបអរ​សាទរ និង​ការ​ណែ​នាំ​ជា​ច្រើន​ពី​ប្រិយមិត្ត​អ្នក​អាន ដែល​ពិត​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​បាទ​បន្ត​ការងារ​មួយ​នេះ​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់។ ខ្ញុំ​បាទ​សូម​អរគុណ​ជា​អនេកប្បការ​ចំពោះ​ការ​គាំទ្រ​នេះ​ជា​ពិសេស គឺ​រៀម​ច្បង ដែល​បាន​ផ្តល់​ការ​ណែនាំ​តាម​រយៈ​អត្ថបទ​ទាំង​ពីរ​របស់​ខ្ញុំ​បាទ​កន្លង​មក​។ សូម​អរគុណ និង សូម​ទទួល​នូវ​ការ​គោរព​ពី​ខ្ញុំ​បាទ ពី​ចម្ងាយ។

 

Tuesday, 14 May 2013
ប៉ែន សុជីវន្ត
ភ្នំពេញ ប៉ុស្តិ៍

លោក ឈូក បណ្ឌិត ​ដើរ​​ចេញ​ពី​ឧទ្ធរណ៍​ កាល​ពី​ខែ​មីនា​។ រូបថត ហេង ជីវ័ន

លោក ឈូក បណ្ឌិត ​ដើរ​​ចេញ​ពី​ឧទ្ធរណ៍​ កាល​ពី​ខែ​មីនា​។ រូបថត ហេង ជីវ័ន

ដោយ​បន្ត​ពី​អត្ថបទ​ទី២​ក្នុង​អត្ថបទ​ទី៣ នេះ ខ្ញុំ​បាទ​សូម​លើក​យក​តែ​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រឆាំង​(ឯកឧត្តម សម រង្ស៊ី)​សម្រាប់​ពេល​បោះឆ្នោត​ខាង​មុខ​នេះ​(វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​)​ក្នុង​ការ​វាយ​លុក​ទៅ​លើ​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​(សម្តេច ហ៊ុន សែន​)​ដែល​បាន​ដើរ​កាល់​ជើង​ខ្លួន​ឯង ក្នុង​ពេល​កន្លង​មក​។

តាម​ទ្រឹស្តី​អ្នក​លេង​អុក បើ​ត្រី​ណា​ឡើង​បក​មិន​បាន គឺ​នឹង​ត្រូវ​យក​ធ្វើ​ជា​របង​ការពារ បើ​ការពារ​មិន​បាន គឺ​ត្រូវ​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​បើក​ផ្លូវ​។ ថ្មីៗ​នេះ​ត្រី​មួយ​ចំនួន​ត្រូវ​បាន​សម្តេច ហ៊ុន សែន ដាក់​ឲ្យ​គេ​ស៊ី​ទទេ ដោយ​មិន​បាន​អី​សោះ។ តែ​បើ​មិន​ស៊ី គឺ​ផ្លូវ​ត្រូវ​បិទ​រួម​ទៅៗ ហើយ​ត្រី​បក​របស់​ឯកឧត្តម សម រង្ស៊ី កាន់​តែ​ចូល​មក​ជិត​។ តែ​បើ​វិភាគ​ឲ្យ​ល្អិត​ល្អន់​ទៅ មិន​ដឹង​ថា បើក​ផ្លូវ​ដើម្បី​គេច​ខ្លួន ឬ​ដើម្បី​សម្រុក​ចូល ឬ បើក​ឲ្យ​ដៃ​គូ​បដិបក្ខ​ចូល!

ពេល​ខ្លះ​រឿង​ដែល​ត្រូវ​ធ្វើ​សម្តេច ហ៊ុន សែន មិន​រវល់​ទេ ដូច​ជា​ករណី​អ្នក​ភូមិ​បឹង​កក់ អ្នក​ភូមិ បុរី​កីឡា ការ​កាប់​ព្រៃ​ខុស​ច្បាប់ ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​កាត់​ដេរ ករណី​លោក ឈូក បណិ្ឌត ដែល​បាញ់​កម្មករ​។ល។ និង។ល។ ដែល​សម្តេច សុទ្ធ​តែ​ដឹង​ថា គេ​(គណបក្ស​ប្រឆាំង)​នឹង​យក​រឿង​នេះ​មក​វាយ​ប្រហារ​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ។

ឥឡូវ​នេះ​យើង​មើល​ពី​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រឆាំង ដែល​គេ​បាន​រាយ​គ្នា​យ៉ាង​ស្អាត​ក្នុង​ការ​វាយ​លុក ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន ជា​ពិសេស គឺ​សម្តេច ហ៊ុន សែន តែ​ម្តង​។ ជាក់​ស្តែង​ដូច​ជា ករណី​កម្មករ​រោងចក្រ​កាត់​ដេរ គេ​មាន​តំណាង​សហជីព​កម្មករ ដែល​បាន​និង​កំពុង​ដឹក​នាំ​ធ្វើ​បាតុកម្ម​គ្រប់​ទី​កន្លែង សូម្បី​តែ​បើក​ប្រាក់​ខែ​យឺត ១ថ្ងៃ​ក៏​គេ​យក​មក​ធ្វើ​លេស​ធ្វើ​បាតុកម្ម​ដែរ​។ ខាង​ព្រៃឈើ​ក៏​គេ​រៀប​ឲ្យ​សង្គម​ស៊ីវិល​ជា​អ្នក​ចេញ​មុខ ដើម្បី​រៀប​ចំ​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ហើយ​សហគមន៍​នោះ ក៏​ចេញ​មុខ​បាតុកម្ម​គ្រប់​ទី​កន្លែង​ខាង​មន្រ្តី​រាជការ​ក៏​គេ​មាន​សមាគម តំណាង​របស់​គេ​ដែល​មាន​បណ្តាញ​គ្រប់​ខេត្ត​ក្រុង​ដែល​អាច​ប្រមូល​កម្លាំង ធ្វើ​បាតុកម្ម​បាន​យ៉ាង​លឿន ដូច​ជា​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​កន្លង​ទៅ​ជា​ដើម​។ ចំណែក​ឯ​នៅ​ឯ​ក្រៅ​ស្រុក​ក៏​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង​ការងារ​ការ​ទូត ដូច​ជា​ការ​ជួយ​ឲ្យ​អ្នក​ស្រី​ទេព វណ្ណនី មាន​ឥទ្ធិពល​និង​ប្រជាប្រិយ​ភាព​កាន់​តែ​ខ្លាំង ដើម្បី​ធ្វើ​បាតុកម្ម​កាន់​តែ​ខ្លាំង តាម​រយៈ​ការ​រៀប​ចំ​ឲ្យ​គាត់​ទទួល​បាន​មេដាយ​ថ្នាក់​ដឹក​នាំ​នារី​ពិភពលោក ពេល​ដែល​រដ្ឋាភិបាល សម្តេច ហ៊ុន សែន ធ្លាប់​បាន​ចាប់​គាត់​ដាក់​គុក ដោយ​សារ​តែ​ពួក​គាត់​ការពារ​ផ្ទះ​សម្បែង​របស់​គាត់​។ ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក៏​គេ​មាន​វិទ្យុ​ជាតិ​និង​អន្តរជាតិ​កាសែត ក្នុង​ស្រុក និង​អន្តរជាតិ​(ទោះ​តិច ឬ​ច្រើន​ក្តី​) ដែល​ចាំ​តែ​សម្ភាស​និង​ចាក់​ផ្សាយ​ពី​សកម្មភាព​សកម្មជន​ទាំង​នោះ​គ្រប់​ពេល នេះ​មិន​ទាន់​គិត​ដល់​គិញ​សម្ងាត់​ដែល​មាន​នៅ​ក្នុង​គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​កៀក​នឹង សម្តេច ហ៊ុន សែន តែ​ម្តង ដែល​អ្នក​ទាំង​នេះ សម្ងំ​លាក់​ខ្លួន ប្រមូល​យក​ភ័ស្តុតាង ស្ទាប​ស្ទង់​ផែន​ការ​រាក់​ជ្រៅ​របស់​គណបក្ស​ប្រជាជន សម្រាប់​វាយ​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ករណី​ជាក់​ស្តែង​មួយ​ទៀត​ដែល​មើល​ទៅ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ពេល​ដែល​អង្គការ​ក្នុង​ស្រុក​អន្តរជាតិ​បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថា មាន​ភាព​មិន​ប្រក្រតី​ដើម្បី​ហុច​ដៃ​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម ហើយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​នានា ដាក់​ភាព​សង្ស័យ​ជា​ផ្លូវ​ការលើ​ឯករាជភាព របស់ គ.ជ.ប ហើយ​តាម​រយៈ​របាយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ភ្នាក់​ងារ​សង្កេត​ការណ៍​របស់​សហគមន៍​អន្តរជាតិ យក​ជា​លេស មិន​ចេញ​មុខ​មក​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​បោះឆ្នោត ដើម្បី ធ្វើ​ឲ្យ​ទម្ងន់​នៃ​ហេតុ​ផល​សម្រាប់​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ថា​មិន​មាន​សុក្រឹតភាព ដែល​អាច​ទទួល​យក​បាន​។

លើស​ពី​នេះ​ទៀត​ក៏​មាន​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ពួក​គេ​មិន​អាច​ចូល​រួម​សង្កេត​ការណ៍​បាន​ទេ ដោយ​ផ្អែក​លើ​របាយ​ការណ៍​ខាង​លើ។ ទាំង​នេះ​គឺ​ជា​ការ​រៀប​ចំ​ដ៏​ល្អិត​ល្អន់ និង​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត របស់​ឯកឧត្តម សម រង្ស៊ី។

តែ​ចំណែក​សម្តេច ហ៊ុន សែន ដល់​ពេល​ដែល​ត្រូវ​ធ្វើ គឺ​ធ្វើ​ខុស​រឿង ដូច​ជា​ដោះ​ដូរ​អភិបាល​រាជធានី ខេត្ត ការ​ទៅ​ចូល​រួម​បុណ្យ​សព​យុវជន​ស្ម័គ្រ​ចិត្ត​ដែល​បាន​ទទួល​អនិច្ចកម្ម​ដោយ​រោគាពាធ ការ​មាន​ប្រសាសន៍ ក្នុង​ពេល​មាន​កំហឹង តាម​វិទ្យុ និង​ទូរទស្សន៍​ថា ឈប់​ធ្វើ​បុណ្យ ឬ​ប្រទេស​ជាតិ​នឹង​មាន​សង្គ្រាម បើ​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​ជា​ដើម​។ ទាំង​នេះ គឺ​កាន់​តែ​បង្ហាញ​ចំណុច​ខ្សោយ​របស់​ខ្លួន ឬ​ថា «ហុច​ផ្លែ​ដាវ​ឲ្យ​ប្តី ហុច​ដង​ដាវ​ឲ្យ​ចោរ»​។ តែ​ចំណែក​ឯ កូន​ត្រី​ដែល​គ្មាន​ប្រយោជន៍ ចង់​ឡើង​បក ក៏​ឡើង​មិន​កើត សម្តេច ហ៊ុន សែន មិន​រវល់​ទេ​។ ជាក់​ស្តែង​ដូច​ជា​មាន​កូន​ត្រី​សម្អុយ មួយ​ចំនួន​ដែល​មិន​ដឹង​ថា សម្តេច ហ៊ុន សែន ទុក​ធ្វើ​ស្អី។​បើ​ចង់​ងាក​គោល ក៏​ងាក​មិន​កើត ងាក​ស្តេច​(អង្គ)​ក៏​មិន​កើត បោះ​សេះ​ឡើង ក៏​មិន​កើត ម៉េច​មិន​ឲ្យ​គេ​ស៊ី​ទៅ​? យូរៗ​ទៅ​រួញ​ក្រឡា ដោយ​សារ​តែ​កូន​ត្រី​ឥត​ប្រយោជន៍​ទាំង​នោះ​។

ដូច​ជា​ករណី​លោក ឈូក បណ្ឌិត ដែល​បាញ់​កម្មករ រហូត​ខ្លួន​គាត់​ផ្ទាល់​ក៏​សារភាព​ដែរ​។ តើ​ទុក​ធ្វើ​ស្អី​? អារ​កាត់​ភឹងៗ​ទៅ​ក្រែង​ចំណេញ​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ​ខ្លះ​និង​សម្លាប់​(​ដោះស្រាយ​បញ្ហា​)កូន​អុក របស់ ឯកឧត្តម សម រង្ស៊ី មួយ​នេះ​ចោល​ទៀត​។ ករណី​អ្នក​ភូមិ​នៅ​បឹង​កក់ និង​បុរី​កីឡា​ក៏​ជា​កូន​ត្រី​បក​ដ៏​ខ្លាំង និង​សំខាន់​របស់​គណបក្ស​ប្រឆាំង​ដែរ ហើយ​សម្តេច ហ៊ុន សែន ខ្លួន​ឯង​ក៏​ដឹង​ដែរ​។ ដូច្នេះ មិន​ដឹង​ទុក​ឲ្យ​រ៉ាំ​រ៉ៃ​ដល់​ណា​ទៀត​ទេ​?​កាន់​តែ​ទុក គឺ​ខាង​គណបក្ស​ប្រឆាំង​កាន់​តែ​ចំណេញ ហើយ ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង អន្តរជាតិ ជា​ពិសេស គឺ​ប្រជាជន​ខ្មែរ ដូច​ជា​បញ្ញវន្ត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​ឥទ្ធិពល​ចំពោះ​សង្គម​និង​ក្រុម​គ្រួសារ​របស់​គេ​(ម្ចាស់​ឆ្នោត) មើល​ឃើញ កាន់​តែ​ច្បាស់​ពី​ចំណុច​ខ្សោយ​និង​ចំណុច​អវិជ្ជមាន​របស់​គណបក្ស​ប្រជាជន ជា​ពិសេស គឺ​សម្តេច ហ៊ុន សែន​ខ្លួន​ឯង​តែ​ម្តង ដែល​ក្នុង​នាម ជា​អ្នក​លេង​(អុក) ហើយ​ក៏​ជា​អ្នក​ដឹក​នាំ​ម្នាក់ តែ​បែរ​ជា​មិន​ហ៊ាន​អារ​កាត់ បែង​ចែក​ដាច់​ស្រេច រវាង​ភារកិច្ច និង​មនោសញ្ចេតនា​បក្ខពួក​សាច់​ញាតិ​។

វិធី​សាមញ្ញ​គឺ​សម្តេច គ្រាន់​តែ​ប្រើ​(បេក្ខជន​តំណាង​រាស្រ្ត​ក្មេង​ៗ ដែល​កំពុង​តែ​ឈរ​ឈ្មោះ​)​កូន​ត្រី ដែល​បាន​គ្រោង​ទុក​សម្រាប់​ឡើង​បក​ឲ្យ​ឡើង​ទៅ​ស៊ី (ដោះ​ស្រាយ​បញ្ហា​យក​ស្នាដៃ​) ហើយ​សម្តេច​ចាំ​តែ​ជា​អ្នក​សម្រេច​ទៅ​គឺ​ព្រួញ​មួយ បាញ់​បាន​សត្វ ដល់​ទៅ​បី​ឯណោះ​។ ចំណាយ​តែ​កូន​ត្រី​ស្អុយ​មួយ​ពីរ បាន​មក​វិញ គឺ​ស៊ី​សុទ្ធ​តែ​ត្រី​បក​ហើយ​បាន​ឡើង​កូន​ត្រី​យក​បក​ទៀត។ មាន​ន័យ​ថា បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ គណបក្ស​ប្រឆាំង​អស់​លេស​យក​មក​និយាយ ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ និង​ឲ្យ​គេ​ស្គាល់​តំណាងរាស្រ្ត​ថ្មី​ទៀត​។

សុភាសិត​ខ្មែរ​មួយ​ពោល​ថា ទោះ​ជា​មាន់​មិន​រងាវ ក៏​ថ្ងៃ​នៅ​តែ​រះ​ដែរ​។ ទោះ​ជា​រដ្ឋាភិបាល មិន​ដោះ​ស្រាយ​ក៏​បញ្ហា​ទាំង​នោះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដែរ​។ អ៊ីចឹង បើ​ថ្ងៃ​គង់​តែ​រះ​ដដែល គឺ​មាន់​ត្រូវ​រងាវ​ឲ្យ​បាន​មុន អ៊ីចឹង​គេ​ថា​ថ្ងៃ​រះ​ហ្នឹង គឺ​មក​ពី​មាន់​រងាវ​។ តែ​បើ​ថ្ងៃ​រះ​ហើយ មាន់​បែរ​ជា​រងាវ​ទៅ​វិញ គឺ​លែង​មាន​ន័យ​ហើយ​។

ចំពោះ​ករណី លោក ម៉ម សូណង់ដូ វិញ​បើ​កុំ​ទៅ​ចាប់​គាត់ នោះ​ចំណេញ​ជាង តែ​បើ​ចាប់​គាត់​ហើយ ហើយ​ត្រូវ​បាន​គេ បាតុកម្ម ចោទ​សួរ​ដេញ​ដោល ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ទី​បំផុត គឺ​ត្រូវ​បង្ខំ​ចិត្ត​ដោះ​លែង ដដែល​។ នោះ​មាន​ន័យ​ថា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​។

ឥឡូវ​អ្នក​ដែល​ចំណេញ គឺ​គណបក្ស​ប្រឆាំង ក្នុង​ពេល ដែល​លោក ម៉ម សូណង់ដូ កាន់​តែ​មាន​ប្រជាប្រិយ​ភាព។ ចំណែក​ឯ​អ្នក​ខូច​ខាត​គឺ​គណបក្ស ប្រជាជន ជា​ពិសេស គឺ​សម្តេច ហ៊ុន សែន គឺ​ខាត​ទាំង​នយោបាយ ខាត​ទាំង​មុខ​មាត់ ខូច​ទាំង​យុទ្ធសាស្រ្ត ដែល​សូម្បី​តែ​តុលាការ​(ដែល​ជា​កូន​អុក សំខាន់​របស់​ខ្លួន​) ក៏​កាន់​តែ​អស់​ជំនឿ​ចិត្ត​ពី​ម្ចាស់​ឆ្នោត ថែម​ទាំង​កាន់​តែ​បង្ហាញ​ចំណុច​ខ្សោយ​ឲ្យ​គេ​ឯង​ឃើញ​កាន់​តែ​ច្បាស់​។

កូន​ត្រី​ចុង​ក្រោយ​ដែល មិន​គួរ​ទុក គឺ​អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង នៅ​តាម​ប៉ុស្ត៍​ទូរទស្សន៍​មួយ​ចំនួន ដែល​លើក​ជើង​ជ្រុល​ទៅៗ​។ ឲ្យ​ពួក​គាត់​និយាយ​កាន់​តែ​ខ្លាំង​គឺ​ខាត​កាន់​តែ​ខ្លាំង​។ ក្នុង​កាលៈទេសៈ​ពី​មុន​ប្រហែល​អាច​ទុក​កូន​ត្រី​នេះ​បាន​សម្រាប់​ការ​បន្លំ​ភ្នែក​អ្នក​នៅ​តាម​ទី​ជនបទ ប៉ុន្តែ​ឥឡូវ​មិន​អាច​ទៀត​ទេ ពីព្រោះ​កូន​ត្រី​របស់​គណបក្ស​ប្រឆាំង​បាន​វាយ​លុក​ជ្រាប​ដល់​គ្រប់​ទិសទី​អស់​ហើយ​។

ដូច​ពាក្យ​ចាស់​ពោល​ថា «ដំរី​ស្លាប់​យក​ចង្អេរ​ទៅ​បាំង មិន​ជិត​ទេ ឬ​ថា មិន​អាច​យក​ក្រដាស​ខ្ចប់​ភ្លើង​បាន​ទេ»។

កូន​ត្រី​មួយ​នេះ មិន​មែន ត្រឹម​តែ​មិន​បាន​ជួយ​គណបក្ស​ប្រជាជន​នោះ​ទេ គឺ​ថែម​ទាំង​បង្កើត​ចំណុច​ខ្សោយ​ឲ្យ​ខាង​គណបក្ស​ប្រឆាំង វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​ថែម​ទៀត​។ អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង​ទាំង​នេះ នឹង​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​ខ្លួន​ភ្លាម ប្រសិន​បើ​មាន​ស្ថានភាព​ប្រែ​ប្រួល​នៅ​ពេល​ណា​មួយ​។

បើ​នៅ​តែ​ប្រើ​វិធី​នេះ​ទៀត នៅ​ក្រោយ​បោះឆ្នោត ២០១៣ នេះ ស្ថានការណ៍ នឹង​កាន់​តែ​ពិបាក​គ្រប់​គ្រង និង​កែច្នៃ​បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង របស់​ឯកឧត្តម សម រង្ស៊ី មិន​បាន​គ្រប់​គ្រង​រដ្ឋាភិបាល​ក៏​ដោយ​។

ការ​ចំណាយ​កូន​ត្រី ទាំង​នេះ គឺ​ដើម្បី​ស៊ី​បាន​គោល​របស់​ឯកឧត្តម សម រង្ស៊ី ហើយ​ឡើង​ត្រី​បក ថែម​ទាំង​បើក​ផ្លូវ​វាយ​លុក​ទៀត មើល​ទៅ គឺ​អាច​ស៊ី​សង​គ្នា​បាន​ហើយ​។

បើ សម្តេច ហ៊ុន សែន កុំ​ស្តាប់​តែ​អ្នក​លើក​ជើង​បញ្ចើច​បញ្ចើ​ហើយ​ចំណាយ​ពេល​តែ ៥នាទី ស្តាប់​ក្រុម​អ្នក​ប្រាជ្ញ ដែល​នៅ​ជុំវិញ​ខ្លួន​លោក​នោះ​នឹង​មាន​វិធី​ដោះស្រាយ​ជា​ច្រើន​ទៀត​។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង ស្តួច​ស្តើង តែ​ប៉ុណ្ណោះ​ហើយ​ខ្ញុំ​បាទ សូម​រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត៕

ដោយ ប៉ែន សុជីវន្ត ពី ខេត្ត រតនគិរី

 

What Next?

Recent Articles

24 Responses to "កូន​ត្រី​សម្អុយ​៣​ដែល​សម្តេច​ហ៊ុន​សែន​គួរ​តែ​ចាត់​ការ"

  1. Anonymous says:

    ល្អណាស់

  2. Khmer Family says:

    តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នា​រវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា​ នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈ​ដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី

    .

  3. Khmer Family says:

    ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី​ ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា

  4. cheath says:

    Khmer Family អាបក្សពីរសមរង្សី-កឹមសុខាបូកបញ្ចូលគ្នានេះមិនមែនបាត់៥ទៅ៦ អាសនៈទេ តាមតួរលេខពិតប្រាកដ គឺ ១០ អសនៈ
    គឺ CPP ប្រមូលទាំងអស់ហ្នឹង ហើយ ៣អាសនៈទៀត ហ្វុនស៊ីនប៉ិចជាអ្នកយក ។ ម៉្យាងបើអាមន្ត្រីល្ងីល្ងើបក្សប្រឆាំងសមរង្សី-កឹមសុខាមិនសុខចិត្កនិងការអះអាងរបស់ខ្ញុំ អោយវាចេញមុខមកតវ៉ាចុះ

  5. Father's Cheath says:

    very good brother, good job, please do more friend

  6.   says:

    នៅមានម្នាក់ទៀត គឺអាសម្អុយ ឈ្មោះអាឆៀត!
    ហាស ហាស ហាស…អាសម្អុយ!

  7. A Cheat's grand father says:

    A Cheat, Stop doing anything wrong. Shutting ur mouth up is better than saying anything useless or u will face a miserable fate by your own deeds. Take a good care, A cheat, My shit grand son.

  8. ខ្ញុំជាខ្មែរ មិនមែនយួន says:

    ខ្ញុំសូមគាំមទ្រ នូវចំនចដូចខាងក្រោមនេះ :
    កូន​ត្រី​ចុង​ក្រោយ​ដែល មិន​គួរ​ទុក គឺ​អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង នៅ​តាម​ប៉ុស្ត៍​ទូរទស្សន៍​មួយ​ចំនួន ដែល​លើក​ជើង​ជ្រុល​ទៅៗ​។ ឲ្យ​ពួក​គាត់​និយាយ​កាន់​តែ​ខ្លាំង​គឺ​ខាត​កាន់​តែ​ខ្លាំង​។ ក្នុង​កាលៈទេសៈ​ពី​មុន​ប្រហែល​អាច​ទុក​កូន​ត្រី​នេះ​បាន​សម្រាប់​ការ​បន្លំ​ភ្នែក​អ្នក​នៅ​តាម​ទី​ជនបទ ប៉ុន្តែ​ឥឡូវ​មិន​អាច​ទៀត​ទេ ពីព្រោះ​កូន​ត្រី​របស់​គណបក្ស​ប្រឆាំង​បាន​វាយ​លុក​ជ្រាប​ដល់​គ្រប់​ទិសទី​អស់​ហើយ​។

    ដូច​ពាក្យ​ចាស់​ពោល​ថា «ដំរី​ស្លាប់​យក​ចង្អេរ​ទៅ​បាំង មិន​ជិត​ទេ ឬ​ថា មិន​អាច​យក​ក្រដាស​ខ្ចប់​ភ្លើង​បាន​ទេ»។

  9. Cambodia National Rescue Partie says:

    អណត្ត នេះទោះប្បីជា cpp របស់ ជាតិ ខំចំណាយលុយ ជះ ទេៅលើប្រជាពលរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តរាស្រ្តកដោយ កកេៅអី cpp នឹងដាំក្បាលពី 90 ចុះក្រោម…. ព្រោះថា
    1- ដែលថា ជាសមាជិក របស់ខ្លួន ទាំងអស់ នោះ គេមិនប្រាកដថាបោះឆ្នោតអោយ ខ្លួនទាំងអស់នោះទេ មានតែតួរលេខទេ… អ្មកខ្លះមិនប្រកដថា ស្រលាញ់ចូលចិត្ត លោក ហុន សែនទាំងអស់នោះទេ ដូចជាមន្រ្តីរាជការ ទាហាន ប៉ូលីស កម្មក ពួកគេ អ្នកណាមួយ កចង់បានប្រាក់ខែសមរម សាំងចុះថ្លៃ …. បូករួមទាំ លោក Cheat . Khmer family ព្រមទាំង បងប្អូន ក្រុមគ្រួសាររបស់លោកដែរ…
    2- អ្នកខ្លះគេចេះតែហៃអើទើ គេកសហរលាញ់គ្រួសារគេដែរ ហើយ កមិនចូលចិត្ត ឃើញយួនអន្តោប្រវេស ខុសច្បាប់ នេៅស្រុកខ្មែរកាន់តែមានចំនួនច្រើនឡើង ការបោះបង្កោលព្រុំដែនធ្វើអោយវាត់ដី …. អំណោយដែលអោយ គេចេះតែយកទេៅ តែគេមិនប្រកដថាបោះឆ្នោតអោយនោះទេ …
    3- ពួកអ្នកដែលត្រូវគេរំលោភយកដី ប្រពលរដ្្ឋខ្លះដែលត្រូវ អ្នកធំ អ្នកមានធ្វើបាន… គេរួមគ្នាបោះអោយ CNRP …..

  10. តាកញ្ចាស់ says:

    បឹងកក់ បូរីកីឡា  សន្យាបោះឆ្នោតរួចកាលណា នឹងរៀបចំ យ៉ាងយូរ២០១៨

    ជិតបោះឆ្នោតអណាតិ្តទី៦នឹងរៀបចំម្តងទៀត។

  11. cheath says:

    សមាជិក គណបក្សសង្គ្រោះជាតិ ៤៤២ នាក់ នៅស្រុកបាណន់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន
    Tuesday, 14 May 2013 14:20 ដោយដើមអម្ពិល៖ ID-015
    បាត់ដំបង ៖ យ៉ាងហោចណាស់ សមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ។ សមាជិកទាំង ៤៤២ នាក់នេះ គឺជា អតីត សមាជិកគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលសព្វថ្ងៃ បញ្ចូលគ្នា ជាគណបក្សសង្គ្រោះជាតិ ។

    លោក កែវ ជា ក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ខេត្ដបាត់ដំបង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ឲ្យដឹងថា ពិធីទទួលសមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ហើយបញ្ចូលជាសមាជិក គណបក្សប្រជាជន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ប្រព្រឹត្ដធ្វើឡើង នៅទី ស្នាក់ការ គណបក្សប្រជាជន ស្រុកបាណន់ ក្រោមអធិបតីភាព លោកសុខ ផល ប្រធានក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ។

    លោកកែវ ជា ដែលជាអតីត ប្រធានក្រុមការងារ គណបក្សសម រង្ស៊ីដែរនោះ បានបញ្ជាក់ទៀតថា ក្នុង ចំណោម សមាជិកគណបក្សសង្គ្រោះជាតិ ទាំង ៤៤២ នាក់នោះ មានម្នាក់ ជាក្រុមប្រឹក្សា ឃុំចែង មានជ័យ ស្រុកបាណន់ផងដែរ ។ លោកបញ្ជាក់ទៀតថា អ្នកដែលដើរចេញ ពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយ គណបក្សប្រជាជននេះ ដោយសារតែពួកគេឃើញ ភាពអយុត្ដិធម៌នៅក្នុងបក្ស មាន ជម្លោះទាស់ទែងគ្នា និងពាក់ព័ន្ធ នឹងអំពើពុករលួយជាដើម ដូចជាការរៀបចំ បេក្ខភាពតំណាងរាស្ដ្រ អាណត្ដិទី៥ នេះជាដើម គឺអ្នកមានឥទ្ធិពល រៀបចំឲ្យ បេក្ខភាពម្នាក់ឈ្មោះ ឡុង បូតា ដែលមានដុល្លារ មិនធ្វើការសោះ ឈរជាលេខរៀងទី២ ៕

  12. កូន​ត្រី​ចុង​ក្រោយ​ដែល មិន​គួរ​ទុក គឺ​អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង នៅ​តាម​ប៉ុស្ត៍​ទូរទស្សន៍​មួយ​ចំនួន ដែល​លើក​ជើង​ជ្រុល​ទៅៗ​។ ឲ្យ​ពួក​គាត់​និយាយ​កាន់​តែ​ខ្លាំង​គឺ​ខាត​កាន់​តែ​ខ្លាំង​។ ក្នុង​កាលៈទេសៈ​ពី​មុន​ប្រហែល​អាច​ទុក​កូន​ត្រី​នេះ​បាន​សម្រាប់​ការ​បន្លំ​ភ្នែក​អ្នក​នៅ​តាម​ទី​ជនបទ ប៉ុន្តែ​ឥឡូវ​មិន​អាច​ទៀត​ទេ ពីព្រោះ​កូន​ត្រី​របស់​គណបក្ស​ប្រឆាំង​បាន​វាយ​លុក​ជ្រាប​ដល់​គ្រប់​ទិសទី​អស់​ហើយ​។

    ​វាទំនង បំផុត ។

    ប៉ុន្តែសំរាប់លោក ហ៊ុន សែន វីញ ពុំគួរ គប្បី គឺត និងវិភាគ ដល់ អត្ថបទ នេះ ថា វា អាច យកជា​

    ការពឹត បាន នោះ ទេ ពីព្រោះ ថា ម្ចាស់ អត្ថបទ នេះ គាត់​ជា ប្រជារាស្រ្ត តូចតាច មានចំណេះ ដឹង

    តិច តូច ប៉ូណ្ណោះ បើប្រៀប ធៀប ទៅ នឹង ពពួក មហា គិតិ ព្រឹទ្ធ បណ្ឌិត

    និង មហាទីប្រឹក្សា ដ៏

    មហាឆ្នើម របស់គាត់ ។ ហើយ ម្យ៉ាងទៀត អត្ថបទ នេះ ទៀត សោត មិនត្រិមតែ មិន បាន ឆ្លុះ

    បញ្ចាំង នៅ ចំនុច ខ្លាំង របស់ លោក នោះ ទេ ថែមទាំង ញុះញង់បំបែកបំបាក់

    ទៀតផង ហាស ហាស ហា ហាស ។ ប៉ុន្តែ បើគឹត ថា អត្ថបទនេះ វា ឆ្លុះ បញ្ចាំង ពីការពឹត ច្រើន

    ណាស់ដែរមែននោះ
    ឥឡូវ​នេះ វាហួស ពេល អស់ទៅ ហើយ ពិបាក បកក្រោយ ណាស៉ ។ មិនដឹង

    ធ្វើម៉េច ដែរ ។

    ហើយ នៅ មានយុទ្ធសាស្រ្ត ច្រើន ទៀត ដែល គណះបក្ស ប្រឆាំង កំពុង តែ ​រៀប ចំដើរ ដោយ

    គណះបក្ស ប្រជាជន ស្មាន មិនដល់ ។ នៅពេល អ្នក កំពុង ប្រមាថ មើលងាយ ថា គេ ទន់ខ្សោយ អ្នកនោះ អែង គឺ បរាជ័យ ដោយ ភាព ប្រមាថ របស់ខ្លួនអែង វិញ ។

  13. Anonymous says:

    sat svareak nikyeay ban Biros nas nouv bayon Tv

  14. BaBaBoo says:

    មនុស្សកាលណាចាស់ សតិអារម្មណ៍ស្រុតចុះ ទោះជាស្ថិតនៅក្នុងមុខងារអ្វីតែងតែស៊ាំញ៉ាំធ្វើអ្វីរមែងឡប់ឡិន ហើយ

    ចូលចិត្តឲ្យគេកោតសរសើរ (មនុស្សស៊ីជោរ) ។ ភាពគ្រោះថ្នាក់នៃការដឹកនាំរបស់មនុស្សចាស់គឺ «អារម្មណ៍» ក្នុងគ្រា

    ដែលគេយកអ្វីមកទាក់ចិត្ត ពួកគាត់និងដួលបះជើងមិនខាន ។ ឧ. នៅក្នុងសង្គមខ្មែរ យកឈ្នះចិត្តមនុស្សខ្លាំង គេត្រូវ

    ដឹងថា មនុស្សចាស់ចូលអ្វីជាងគេ…ដូចជា (ស្រីស្រាល្បែង) ។ ចិននិងយួន បានប្រើក្បួននេះមកលើសង្គមខ្មែរ តាម

    រយៈវប្បធម៍អាវាសែ ដែលខ្មែរគ្រប់គ្នាទទួលយកទាំងមិនដឹងខ្លួន… ហើយទាំងនេះហើយ បានជាកម្ពុជានៅតែខ្វៀន

    អត់មានកែប្រែទម្លាប់ចាស់អ្វីឡើយ ៕

  15. BaBaBoo
    says:
    May 14, 2013 at 9:20 pm មនុស្សកាលណាចាស់ សតិអារម្មណ៍ស្រុតចុះ ទោះជាស្ថិតនៅក្នុងមុខងារអ្វីតែងតែស៊ាំញ៉ាំធ្វើអ្វីរមែងឡប់ឡិន ហើយ

    ចូលចិត្តឲ្យគេកោតសរសើរ (មនុស្សស៊ីជោរ) ។ ភាពគ្រោះថ្នាក់នៃការដឹកនាំរបស់មនុស្សចាស់គឺ «អារម្មណ៍» ក្នុងគ្រា

    ដែលគេយកអ្វីមកទាក់ចិត្ត ពួកគាត់និងដួលបះជើងមិនខាន ។ ឧ. នៅក្នុងសង្គមខ្មែរ យកឈ្នះចិត្តមនុស្សខ្លាំង គេត្រូវ

    ដឹងថា មនុស្សចាស់ចូលអ្វីជាងគេ…ដូចជា (ស្រីស្រាល្បែង) ។ ចិននិងយួន បានប្រើក្បួននេះមកលើសង្គមខ្មែរ តាម

    រយៈវប្បធម៍អាវាសែ ដែលខ្មែរគ្រប់គ្នាទទួលយកទាំងមិនដឹងខ្លួន… ហើយទាំងនេះហើយ បានជាកម្ពុជានៅតែខ្វៀន

    អត់មានកែប្រែទម្លាប់ចាស់អ្វីឡើយ ៕

  16. គំនិត says:

    ខ្ញុំបានអាននិងចាប់អារម្មណ៍យ៉ាងខ្លាំងនូវពាក្យពេចន៍វាចារបស់បងប្អូនមួយចំនួនក្នុងcamnewsនេះ ហើយក៏សូមមានយោបល់ខ្លះៗផងដែរ:
    ទី១- ខ្ញុំសូមដាស់ស្មារតីលោកkhmer family ថា ការទស្សទាយរបស់លោកប្រហែលមិនត្រឹមតាមក្បួនទេ ព្រោះថាក្បួនហោរា គ្រូទាយដែលពូកែគឺត្រូវចេះពីចិត្តវិទ្យានិងយល់ច្បាស់ពីកាលះទេសះ។ បច្ចុប្បន្នប្រជាពលរដ្ឋមិនមែនឆោតល្ងង់ទៀតទេ ព្រោះការចាញ់បោកគេជាច្រើនលើកច្រើនសារវាក្លាយជាមេរៀននិងបទពិសោធន៍ឲ្យពួកគាត់មានការយល់ដឹងគ្រាន់បើហើយនឹងមិនអាចចាញ់បោកទៀតទេបើមានក៏តិចតួចដែរ។ ទាំងនោះហើយដែលធ្វើឲ្យស្ថានការណ៍សព្វថ្ងៃមានការតានតឹងកាន់តែខ្លាំងឡើងៗដូចជាកម្មករបាតុកម្មរឿងប្រាក់ខែ ប្រជាពលរដ្ឋបាតុកម្មរឿង មន្រ្តីនិងរដ្ឋាភិបាលឃប់ខិតរំលោភដីរាស្រ្ត។ល។ ដូច្នេះការឈឺចាប់របស់ប្រជាពលរដ្ឋវាកើនឡើងសឹងគ្រប់ទីកន្លែងលើផ្ទៃប្រទេស ហេតុនេះបើទោះបីសម្តេចហ៊ុនសែនខំបង្កើតរឿងៗថ្មីជាច្រើនដើម្បីបិតបាំងអំពើខ្លួនយ៉ាងណាក៏វាមិនអាចទៅរួចដែរថានិងធ្វើបក្សប្រឆាំងថយសម្លេងឆ្នោតនោះ ខ្មុំគិតថាប្រហែលអាចលើសការគ្រោងទុកផងក៏ថាបាន។
    ទី២- សូមសរសើរដោយស្មោះនូវការវិភាគរបស់លោកប៉ែន សុជីវន្ត ប៉ុន្តែខ្ញុំហាក់មិនយល់ស្របទេដែលលោកថាលោកហ៊ុនសែនជាមនុស្សល្ងង់នោះ(រឿងលេងអុក) ព្រោះថាខ្ញុំតែងសង្កេតពីដំណើនយោបាយនិងពាក្េពចន៍អំនួតដ៏ខែងរែងរបស់គាត់បានច្រើនដែរ ខ្មុំគិតថាគាត់ជាមនុស្សឆ្លាតម្នាក់ដែលកម្រនិងមានណាស់នៅក្នុងប្រទេសយើងនេះ ព្រោះគាត់អាចធ្វើឲ្យបណ្ឌិតទំពែកៗជាច្រើនលត់ជង្គង់សូមធ្វើជាកញ្ចះរបស់គាត់។ ម៉្លោះហើយខ្មុំគិតថាអុកមួយក្តានេះលោកហ៊ុនសែនគាត់លេងបិតភ្នែកក៏ឈ្នះដែរព្រោះកូនអុកទាំងសងខាងអាចគាត់តែម្នាក់គត់ដែលរៀបចំវាឡើង ហើយការបញ្ជាកូនអុកទាំងសងខាងក៏អាចជាគំនិតរបស់គាត់តែម្នាក់ឯងដែរ។ ប៉ុន្តែប្រជាពលរដ្ឋគាត់យល់មិនអស់ពីគំនិតអ្នកនយោបាយទេ ហេតុនេះគាត់ត្រូវតែជ្រើសរើសអ្នកដែលគាត់ស្រឡាញ់ហើយគិតថាអាចជួយគាត់បាន។ ត្រង់ចំណុចនេះហើយដែលលោកហ៊ុនសែនបារម្មណ៍ខ្លះៗខ្លាចវាកើតទៅរួចនិងធ្វើឲ្យឡានដែលគាត់កំពង់ជិះនោះវាបញ្ជាចង្កូតលែងបាន ទើបគាត់ចេះតែគំរាមខ្លះៗជាមុនទៅ តែវាមិនមែនជាកង្វល់ដ៏ធំឲ្យលោកហ៊ុនសែនដេកមិនលក់នោះឡើយ។ នេះគ្រាន់តែជាគំនិតពីការស្រមើស្រម៉ៃរបស់ខ្មុំតែប៉ុណ្ណោះទេ សូមកុំអាលជឿទាំងស្រុងពេករឺក៏ខឹងសំបាអី យកល្អយើងចាំមើលទាំងអស់គ្នា ថាតើល្ខោនវាលេងយ៉ាងម៉េចខ្លះ ។ សូមអរគុណ

  17. Sok An says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី
    ក្រុមបក្សប្រជាជនដែលមាន ហ៊ុន សែន ជាមេខ្លោង ថែមទាំងមាន អាតេរច្ឆាន ជាតិជាកូនចៅ
    ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក
    បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា
    ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី
    ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។
    ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រជាជនអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក
    ឃោសនាបោកប្រាស់របស់ពួកវា
    មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ
    ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន
    កម្ពុជាយ៉ាងពេញទី។ពិតណាស់ពួកមន្ត្រីបក្សប្រជាជនរបស់ក្រុមអាតិរិច្ឆានជាម យៀប ក្តី
    ពិសេសក្រុមអាតិរិច្ឆានជាតិវាភូតកុហកតាមមេវាថា បើពួកយើងឈ្នះឆ្នោត
    វាចោទគេថាមិនអាចតំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ ដែលការឃោសនាអកុសលបែបនេះ
    បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា
    ចុះពួកអាតិរិច្ឆានបក្សប្រជាជនអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានបក្សប្រជាជនអស់នេះ វា មិនអាចធ្វើបានទេ
    ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ គឺមួយខែ ៥០ដុល្លា ទៅ ១០០ ដុល្លា សំរាប់វាចាក់សាំងមិនគ្រប់ផងម៉ាអាចុយម្រាយ. ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ
    មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច
    ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។
    គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង
    តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ

    ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មានដូចជា
    រួមគ្នាកាប់បំផ្លាញព្រៃឈើ,ផ្តលដីសម្បទានដ់ក្រុមហ៊ុនយួន,
    អំពើពុករលួយ,បំផ្លាញធន់ធានធម្មជាតិ,អោយអន្តោប្រវេសន៏យួនចូលស្រុកដោយខុសច្បាប់,
    ការផ្សាយគ្រឿងស្រវឹងបំពុលខ្មែរ,បក្សពួកបងតូចបងធំ…………………ជាដើម។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសយូណាស់មកហើយទោះមានផែនការកម្មវិធីច្បាស់លាស់មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី
    ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងគឺអោយប្រទេសកម្ពជាទៅយួន។
    តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សពួកអាតិរិច្ឆានបក្សប្រជាជនសម្រាមបែបនេះ
    បានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។
    ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត
    ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។
    តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ?
    បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់
    គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ
    គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីវេទនា និងភាពអត់ឃ្លាន
    ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ
    ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយភាពភ័យស្លន់ស្លោទាំងក្នុងបច្ចុប្ប
    ន្ននិង តទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវតោងពួកអាតិរិច្ឆានបក្សប្រជាជនស្អីណានោះដែលជាធុងកំបែក មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន
    លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។
    សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។
    នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំប្រាប់ថាមានសង្រាមទៅប្រជាជនទៀតឲ្យ
    សោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្អប់ ហ៊ុនសែន
    ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា
    ពួកអាតិរិច្ឆានបក្សប្រជាជននៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោ
    កប្រាស់ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕

  18. chourn says:

    Excellent political analysis

  19. នាយ ឡេវ says:

    បើសិនជា អាក្បាលខ្មែរឃួឆ្កែកញ្ជះយួន ទទូលបានអសនះកាន់តែច្រើនយួនចូលមកស្រុកខ្មែរកាន់តែច្រើន ប្រជារាស្រ្តខ្មែរកាន់តែវេទនា
    មែនទេ អាចៀត មាសោ?

  20. K says:

    តាមពិតមិនត្រូវប្រើពាក្យ “គួរតែ” នោះទេ។ គឺត្រូវប្រើពាក្យ “ត្រូវតែ” គឺដាច់ខាតត្រូវតែកាត់
    សាច់ស្អុយចោល ទើបមានសុខភាពល្អ។

  21. cheath says:

    គួររម្លឹកឡើ្វងវិញកាលពីការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២កន្លងទៅ ដែលកាលណោះជិតឈានមកដល់នោះ ថ្នាក់ដឹកនាំគណបក្ស សមរង្ស៊ី និងសមាជិក គណបក្ស នេះ នៅតាមបណ្ដាខេត្ដ មួយចំនួន បានងាកមក ចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា យ៉ាងគំហុក ។ បើយើងចាំមិនភ្លេចទេកាលណោះនៅនា រសៀលថ្ងៃទី០៩ ខែឧសភាឆ្នាំ២០១២ ថ្នាក់ដឹកនាំគណ បក្សសមរង្ស៊ី នៅខេត្ដព្រៃវែងជាច្រើននាក់ រួមនឹងសមាជិកជាច្រើនពាន់ថ្នាក់ បានសម្រេច ចិត្ដចូលរួមជាមួយ គណបក្ស ប្រជាជនកម្ពុជា ហើយទទួលបាននូវការស្វាគមន៍ពីឯកឧត្តមអ៊ុង សាមី អភិបាលខេត្ដព្រៃវែង ។ តាមថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលងាក មកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សមាជិកដែលចាកចេញនោះ សរុបមាន ៦៣០២នាក់ ដែលមានតាំងពីសមាជិកថ្នាក់ភូមិ រហូតដល់គណៈ កម្មាធិការ នាយក ។ ប្រការនេះ ដោយសារតែថ្នាក់ដឹកនាំនិងសមាជិកគណបក្សសមរង្ស៊ី ក្នុងខេត្ដព្រៃវែង អស់ ជំនឿលើថ្នាក់ដឹកនាំ ដែលមានវប្បធម៌បក្ខពួកនិយម គ្រួសារនិយមហួសហេតុ ។
    ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលនាំសមាជិកទៅចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា ពួកគេអស់ជំនឿនិងអស់ទឹកចិត្ដតស៊ូ ជាមួយ គណបក្សសម រង្ស៊ី តទៅទៀតហើយ ដោយសារតែមានការបែកបាក់ផ្ទៃក្នុង និងវប្បធម៌បក្ខពួកនិយម គ្រួសារនិយមរាលដាល យ៉ាងពេញបន្ទុក ។ អ្នកខ្លះតស៊ូអស់ រយៈពេល១៧ឆ្នាំហើយ ពុំបាន ទទួលលទ្ធផលអ្វីទាំងអស់ ក្រៅពីស្គាល់តែការឈឺចាប់ ការចំណាយទ្រព្យសម្បត្ដិ និងការ ចំណាយពេលវេលាបម្រើគណបក្សសមរង្ស៊ី ដោយឥតប្រយោជន៍ ។ ដូច្នេះពួកគេត្រូវ សម្រេច ចិត្ដចាកចេញ ពីគណបក្សសមរង្ស៊ី ព្រោះក្រុមមេដឹកនាំនៃគណបក្សនេះ មិនបានអនុវត្ដន៍ ស្របតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌នោះទេ ។ ការចូលរួមគាំទ្រគណបក្ស ប្រជាជនកម្ពុជា នៅពេលនេះ គឺជាការស្ម័គ្រចិត្ដ មិនមែនដើម្បី លុយកាក់ឬតំណែង ដូច ដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី ចោទប្រកាន់ដោយខ្វះ ការពិតនោះទេ ។
    តាមការអះអាងរបស់ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលសម្រេចចិត្ដចូល រួមជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឧទាហរណ៍ថា គង់ គាំ ប្រធានស្ដីទី គណបក្សសមរង្ស៊ី គឺជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគព្រៃវែង ហើយកូនប្រុសរបស់ គង់ គាំឈ្មោះគង់ បូរ៉ា គឺជាតំណាងរាស្ដ្រមណ្ឌលព្រៃវែង ហើយ កូន ប្រុសរបស់គង់ គាំម្នាក់ទៀត ជាសមាជិកក្រុមប្រឹក្សាខេត្ដព្រៃវែង ។ នេះជាភស្ដុតាងបញ្ជាក់យ៉ាងច្បាស់ពីវប្បធម៌ បក្ខពួក និយម គ្រួសារនិយម នៅក្នុងគណបក្ស សមរង្ស៊ី ហើយបច្ចុប្បន្នផ្ទៃក្នុងនៃគណបក្សសមរង្ស៊ី បច្ចុប្បន្នមានការបែងចែកជាច្រើនពួកច្រើនក្រុម ដូចជាក្រុមរបស់ អេង ឆៃអ៊ាង និង ក្រុមរបស់យឹម សុវណ្ណ ជាដើម ។ ក្រុមទាំងអស់នេះ តែងប្រជែងឥទ្ធិពលគ្នា ប្រខាំគ្នាដណ្តើមអំណាច ប្រព្រឹត្តអំពើរពុករលួយ បូកផ្សំនិងអំពើពាលាអាវ៉ាសែអសីលធម៏ ដែលប្រព្រឹត្តដោយពួកទាំងនោះទៀតនោះ បញ្ហានេះ កំពុងធ្វើឱ្យមន្ដ្រី សកម្មជន និងសមាជិកនៅថ្នាក់មូលដ្ឋាន អស់ ជំនឿនូវលើការដឹកនាំរបស់សមរង្ស៊ី ដែលជាប្រធានគណបក្សចេះត្រឹមងក់ក្បាលស្របតាមទង្វើរចោលម្សៀតរបស់ពួក អេង ឆៃអ៊ាង និងយឹមសុវណ្ណនេះតែប៉ុណ្ណោះ ។
    សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំនិងមន្ដ្រីជាន់ខ្ពស់ គណបក្ស សមរង្ស៊ី និងបក្សសិទ្ធិមនុស្សរបស់កឹមសុខាតាមបណ្ដាខេត្ដនានា ដូចជាខេត្ដបាត់ដំបង ពោធិ៍សាត់ព្រៃវែង និងកំពង់ចាម ជាដើម បាននាំគ្នាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាងគំហុក ដោយសារតែអស់ ជំនឿលើថ្នាក់ ដឹកនាំគណបក្សសមរង្ស៊ី ។ ចរន្ដនៃ លំហូរចេញនោះ ត្រូវបានក្រុមអ្នកវិភាគ នយោបាយ វាយ តម្លៃថា ឈាមរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សកឹមសុខា ដែលបច្ចុប្បន្នរួមគ្នាបង្កើតបក្សសង្គ្រោះជាតិកំពុងបន្តហូរ ហើយហូរទាល់តែខ្សោះពីខ្លួន ក្នុងខណៈ ដែលប្រធានគណ បក្សនេះ កំពុងដើរទាត់ខ្យល់នៅឯបរទេសឯក្នុងប្រទេសវិញដឹកនាំដោយអាកម្ទេចមនុស្សកឹមសុខា ដែលជាអាយ៉ងរបស់សម្តេចហ៊ុនសែន។ ម្យ៉ាងទៀត ទោះបីក្រុមមេដឹក នាំគណបក្សសង្ក្រោះជាតិខំប្រឹងឃោសនាវាយប្រហារលើថ្នាក់ដឹកនាំ គណបក្សប្រជាជន កម្ពុជា យ៉ាងណាក៏ដោយ ក៏ជារឿងឥតប្រយោជន៍ដែរ ព្រោះប្រជាពលរដ្ឋ ទូទាំងប្រទេស បានដឹង ការពិតរួចពីល្បិចកលភូតភរបោកប្រាស់ញុះញង់អុចអាលរបស់ពួកនេះអស់ទៅហើយ ។ ម្យ៉ាងទៀត ការដែលមន្ដ្រីជាន់ខ្ពស់ សកម្មជន និងសមាជិកគណបក្ស សមរង្ស៊ី និងបក្សសិទ្ធិមនុស្សកឹមសុខាងាកទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ មិនមែនដោយសារ ការទិញទឹកចិត្ដឬការប្រើ តំណែងអូសទាញទេ ប៉ុន្ដែគឺដោយសារពួកគេអស់ជំនឿលើការដឹក នាំរបស់សមរង្ស៊ី របស់កឹមសុខានិងបក្ខពួករបស់អាតិរិច្ឆានទាំងពីរនេះតែប៉ុណ្ណោះ ។
    នៅក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ក្រុមអ្នកសង្កេតការណ៍នយោបាយ បានវាយតម្លៃ រួចជាស្រេចថា គណបក្សសង្ក្រោះជាតិ មិន អាចទទួលបានជ័យជំនះ តាមមហិច្ឆតារបស់ខ្លួនទេ ព្រោះឈាមរបស់គណបក្សសមរង្ស៊ី និងឈាមគណបក្សសិទ្ធិមនុស្សនៅ ថ្នាក់មូលដ្ឋាន កំពុងហូរស្ទើរ ខ្សោះ ពីខ្លួនទៅហើយ ។ មានន័យថា កិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងភាពបរាជ័យ ព្រោះបច្ចុប្បន្នផ្ទៃក្នុងគណបក្សនេះ កំពុងបែក បាក់ ហើយវប្បធម៌ពាលាអាវ៉ាសែ បក្ខពួកនិយម គ្រួសារនិយម គឺជាមូលហេតុ ដែលធ្វើឱ្យសមាជិកនិងមន្ដ្រីថ្នាក់ ក្រោមអស់ជំនឿ ៕

  22. Daravuth says:

    I would like to say, awesome for your article Bong Bros Pen Soji Want ( Please don`t mine if i wrote your name wrong) and i hope fully when Prime Mister Hun Sen see it , he will be change some at lest he will be take it 70% cos i knew he have a lot of good advisers close to him . In my opinion I want you to keep do a great job like that for ever .

    Sincerely ,

    Daravuth

  23. Khmer Family says:

    ប្អូនប្រុស បង្កើត របស់លោក កឹម សុខា ប្រាប់ពលរដ្ឋ កុំឱ្យបោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ
    .កណ្ដាល ៖ លោក កឹម សុខុន ដែលជា ប្អូនប្រុសបង្កើត របស់លោក កឹម សុខា បច្ចុប្បន្ន ជាអនុប្រធាន គណបក្ស សង្គ្រោះ ជាតិ បានទម្លាយប្រាប់ប្រជាពលរដ្ឋភាគ ច្រើនជាមនុស្សចាស់ជរា ពីគោលនយោ បាយមិនច្បាស់លាស់ និងតែងតែឃោសនា បំប៉ោងការពិត ពីសំណាក់បងប្រុសរបស់ខ្លួន ហើយអំពាវនាវ ឱ្យប្រជាពលរដ្ឋ ទាំងអស់កុំ ចាញ់បោក និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ដោយសារតែមិនអាចដឹកនាំ ប្រទេសជាតិបាននោះទេ ។

    អមដំណើរ ជាមួយលោក ស៊ុន ចាន់ថុល ចុះទៅសំណេះសំណាល ជាមួយចាស់ជរា ប្រមាណ ៧០០នាក់ ស្ថិតនៅ ឃុំកោះធំក ស្រុកកោះធំ ខេត្ដកណ្ដាល នាព្រឹកថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៣ លោក កឹម សុខុន ដែលបច្ចុប្បន្ន ជាសមាជិកពេញសិទ្ធិ និងបាន មកនៅជាមួយ គណបក្សប្រជាជនកម្ពុជាជា យូរណាស់មកហើយនោះ បានមាន ប្រសាសន៍ថា សូម្បីតែរូបលោកជាប្អូន បង្កើតក៏មិនអាចរស់នៅ ជាមួយលោក កឹម សុខាបានដែរ ចុះទម្រាំឱ្យទៅ ដឹកនាំប្រទេសជាតិ តើទៅរួចយ៉ាងម៉េចទៅ ។

    លោក កឹម សុខុន បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋទៀតថា បច្ចុប្បន្ន គោលនយោបាយ របស់គណបក្ស សង្គ្រោះ ជាតិ គ្មានច្បាស់លាស់ និងជាក់លាក់នោះ ឡើយ ពោលថ្នាក់ដឹកនាំរបស់គណបក្ស មួយនេះ តែងតែដើរ បោកប្រាស់ប្រជាជន និងភូតកុហក ដើម្បីចង់បានសន្លឹកឆ្នោតតែ ប៉ុណ្ណោះ ។

    ប្អូនប្រុសអនុប្រធាន គណបក្សសិទ្ធិ មនុស្សរូបនេះបានទទួលស្គាល់ថា ក្រុម គ្រួសាររបស់ខ្លួនទាំងមូល ទាំងឪពុក-ម្ដាយ ៍បានរួចផុតពីសម័យប៉ុលពត ដោយសារតែ ថ្ងៃ ៧ មករា ដឹកនាំដោយមន្ដ្រីជាន់ខ្ពស់នៃ គណបក្សប្រជាជន ។

    សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៣ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់រោងចក្រជៀរ កៅស៊ូឯកជនមួយ នៅស្រុកសេសាន ខេត្ដស្ទឹងត្រែង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ ដោយមិនសំដៅឈ្មោះ អ្នកនយោបាយម្នាក់ថា ធ្វើការនៅបក្ស ផ្សេង តែប្អូនប្រុស ២នាក់ បម្រើការងារ នៅគណ បក្សប្រជាជន ហើយសម្ដេចបាន លើកឡើងថា ប្អូនប្រុសបានសួរទៅបងខ្លួន ឯងថា ហេតុអ្វីឃោសនាភូតប្រជា ពលរដ្ឋ ម្ល៉េះ ? ជាការឆ្លើយតបអ្នកនយោបាយ ដែលជា បងប្រុសរូបនោះ ឆ្លើយវិញថា ចេះ តែឃោសនាទៅ បើសិន គេជឿគេបោះ ឆ្នោតជូន តែបើសិនមិនជឿ ក៏មិនបោះ ឆ្នោតឱ្យទៅ ។

    តាមរយៈការអះអាង របស់លោក កឹម សុខុន ដែលជាសាច់ឈាមបង្កើតរបស់ លោក កឹម សុខា ទៅកាន់ប្រជាពល រដ្ឋអ្នក ស្រុកកោះធំ ខាងលើនេះ ពិតជាបង្ហាញឱ្យ ឃើញយ៉ាងច្បាស់ថា លោក កឹម សុខា ជា មនុស្សម្នាក់ មិនអាច ឱ្យប្រទេសជាតិទាំង មូល និងប្រជាពលរដ្ឋខ្មែរទាំងមូលផ្ញើ វាសនាបានឡើយ ៕

  24. Neak men says:

    It ‘ s a good idea. I think sadech will lost his seats in PNP , if he set some Sam Oy people like: Mr. Kep Dollars etc .. That all people in PNP except his small team, stand up in PNP seat in assembly like that.
    Changed him and stop use him … Seemed be good.

    Neak Men