គេហទំព័រស្ដីពីដីសម្បទានសេដ្ឋកិច្ច បានឱ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនក្នុងស្រុក និងបរទេស នៅខេត្តភាគឧត្តរ មានខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចំនួនរហូតដល់ទៅ ៦២ក្រុមហ៊ុន។
ដោយ ហង្ស សាវយុត
2013-05-13
RFA
ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទាំងនោះ មានខ្លះជាឧកញ៉ាក្នុងស្រុក ខ្លះជាក្រុមហ៊ុនចិន ក្រុមហ៊ុនថៃ ក្រុមហ៊ុនម៉ាឡេស៊ី និងវៀតណាម ជាដើម។
តើការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរត្រេកអរជាមួយការអភិវឌ្ឍ ឬក៏យ៉ាងណា?
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិចំនួន៣ នៃឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅតែរង់ចាំអាជ្ញាធរចុះដោះស្រាយជូនពួកគាត់ជាច្រើនខែមកហើយ បន្ទាប់ពីក្រុមហ៊ុនវៀតណាម មួយឈ្មោះ តៃនិញ (Tay Ninh) បានទទួលដីសម្បទាន ហើយឈូសឆាយពង្រីកដីដាំកៅស៊ូធ្វើឱ្យប៉ះពាល់ដល់ដីស្រែ និងចម្ការមួយចំនួន។
«សំឡេងត្អូញត្អែរ»
បុរសឈ្មោះ ឈុត ឆេន គឺជាកសិកររស់នៅភូមិបឹងកំប្លោក នៃឃុំត្រពាំងប្រាសាទ។ គាត់បានមានប្រសាសន៍ថា គាត់ និងកូន មានដីចម្ការដំឡូងចំនួន ៩ហិកតារ នៅឯភូមិថ្នល់កែង។ កាលពីអំឡុងខែសីហា ឆ្នាំ២០១២ កន្លងទៅ ក្រុមនិស្សិតស្ម័គ្រចិត្តបានចុះទៅវាស់វែងដីនោះរួចហើយ ក៏ប៉ុន្តែក្រោយមក កងទាហាន និងក្រុមហ៊ុនតៃនិញ របស់វៀតណាម បានឈូសឆាយយកដីរបស់គាត់អស់។
បុរសដដែលបានបញ្ជាក់ថា កាលពីអំឡុងខែមករា កន្លងទៅ ដំឡូងមីរបស់គាត់ដែលបានទទួលផលនៅលើដី ១ហិកតារកន្លះ ត្រូវក្រុមហ៊ុនវៀតណាម ឈូសបំផ្លាញខូចអស់។ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញអាជ្ញាធររដ្ឋាភិបាលណាចេញមុខដោះស្រាយនៅឡើយ៖ «មិនឃើញដោះស្រាយគ្រប់កន្លែង ទៅខេត្តក៏ទៅ ទៅស្រុកក៏ទៅ។ ឈូសអស់ដំឡូង ហើយមិនឱ្យដាំទៀត ទាំងទាហាន ទាំងក្រុមហ៊ុន។ ដោះស្រាយមិនឃើញមានចេញច្បាស់ទៅណា បើមិនឱ្យថាមិនឱ្យ បើមិនដោះស្រាយក៏ថាមិនដោះទៅ។ ផុតដាំទៅហើយ ព្រោះថាដំណាំដំឡូងមី តែខែមិថុនា ចប់ហើយមិនបាច់ដាំទេ ដាំបានតែពាក់កណ្ដាលខែឧសភា។ បើថាផុតពីនោះចប់ហើយ ក្រពីរជីវិត បីជីវិតទៀតហើយ គ្មានអ្វីចិញ្ចឹមកូនគ្រួសារ ៨នាក់ អត់មានដី ១ហិកតារទេ បើទៀតទេ ងាប់ហើយ មិនដឹងទៅនៅឯណាទៀតទេ»។
ចំណែកអ្នកស្រី កែវ ស៊ីម នៅភូមិអូរក្រូច នៃឃុំត្រពាំងប្រាសាទ ដែរ បានអះអាងថា គាត់ និងកូនចំនួន ៣គ្រួសារទៀត មានដីចំនួន ២០ហិកតារ។ ក៏ប៉ុន្តែ កាលពីអំឡុងខែមករា កន្លងទៅ ក្រុមហ៊ុនវៀតណាម តៃនិញ បានយកគ្រឿងចក្រទៅឈូសឆាយពង្រីកធ្វើជាដីសម្បទានរបស់ក្រុមហ៊ុន។ អ្នកស្រី កែវ ស៊ីម បញ្ជាក់ថា អ្នកស្រីបានដាក់ពាក្យប្ដឹងតវ៉ាអំពីរឿងនោះទៅសាលាស្រុកត្រពាំងប្រាសាទ តែរហូតមកដល់ពេលនេះ ទាំងអ្នកស្រី និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតដែលរងការប៉ះពាល់ មិនទាន់ទទួលបានដំណោះស្រាយយ៉ាងណានៅឡើយទេ។
អ្នកស្រី កែវ ស៊ីម៖ «តាំងពីក្រុមហ៊ុន តៃនិញ មកហ្នឹង លើកមុនវាឈូសដាំកៅស៊ូត្រឹមៗចិញ្ចើមអស់ហើយ គេថាគេដោះស្រាយឱ្យ តែគេអត់ដោះស្រាយទេ។ បើសរុបចូលគ្នាទាំងអស់ ទាំងមុនទាំងក្រោយ វា ១១៤គ្រួសារ។ ពួកខ្ញុំហ្នឹងវាចង់អស់ជំនឿ ព្រោះថាវាមានរយៈតាំងពីក្រុមហ៊ុននោះមក គឺបានឈូសឆាយដាំរហូតដល់កៅស៊ូត្រឹមចិញ្ចើម ហើយនៅតែមិនឃើញមានអ្វីដោះដូរ។ ហើយពួកខ្ញុំហ្នឹងមានគម្រោងថា បើសិនជាភូមិឃុំអីមិនអាចទាមទារដីឱ្យពួកខ្ញុំទេ គឺប្រុងឡើងទៅថ្នាក់លើ»។
ក្រុមប្រជាពលរដ្ឋខ្លះដែលរស់នៅស្រុកត្រពាំងប្រាសាទ បានសម្ដែងកង្វល់ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនវៀតណាម មួយនេះ មិនត្រឹមតែពួកគាត់បាត់បង់ដីស្រែចម្ការប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យបាត់បង់ព្រៃឈើ ធនធានធម្មជាតិ ព្រៃជម្រកសត្វ និងប៉ះពាល់ដល់ជីវិតសត្វព្រៃជាច្រើនប្រភេទទៀត។
«សំឡេងថ្ងូរ»
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ប្រហាក់ប្រហែលគ្នានេះថា តំបន់មួយចំនួនដែលរដ្ឋាភិបាលប្រគល់ជាដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុននោះ ដូចជានៅអូរក្រូច និងដីជាប់ព្រៃស្អាក ជាដើម គឺជាតំបន់ព្រៃឈើធំៗ ដែលក្រុមប្រជាពលរដ្ឋធ្លាប់ចូលទៅប្រកបរបរចិញ្ចឹមជីវិតក្នុងព្រៃនោះ ហើយបន្ទាប់ពីផ្ដល់ជាដីសម្បទានសេដ្ឋកិច្ច គឺក្រុមហ៊ុនឈូសឆាយមិនត្រឹមតែបាត់បង់ព្រៃឈើទេ គឺធ្វើឱ្យអ្នកភូមិបាត់បង់កន្លែងធ្លាប់ប្រកបរបរចិញ្ចឹមជីវិត និងសត្វព្រៃជាច្រើនគ្មានទីជម្រកជាដើម។
អនុប្រធានផ្នែកស៊ើបអង្កេតដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា នៅក្នុងពិភពលោក ប្រទេសជាច្រើន គឺគេធ្វើដីសម្បទានសេដ្ឋកិច្ចនេះ ហើយប្រទេសណាអនុវត្តច្បាប់បានរឹងមាំ គឺបានទទួលផលប្រយោជន៍ពីដីសម្បទានសេដ្ឋកិច្ច ទាំងប្រជាពលរដ្ឋ និងរដ្ឋាភិបាល។ ក៏ប៉ុន្តែ នៅស្រុកខ្មែរ គឺខុសប្លែកពីគេ ដោយអ្នកស្នើសុំដីសម្បទានសេដ្ឋកិច្ចខ្លះ សម្លឹងរកតែដីដែលមានឈើធំៗ មានតម្លៃខ្ពស់ៗ ដូចជានៅខេត្តកោះកុង ឧត្តរមានជ័យ សៀមរាប ជាដើម ដែលជាសម្បុកព្រៃឈើ។
លោក ចាន់ សុវ៉េត បានបង្ហាញទស្សនៈថា តាមការយល់ឃើញរបស់លោកថា បើសិនជាការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈដីសម្បទានសេដ្ឋកិច្ចដ៏ច្រើនដោយគ្មានការត្រួតពិនិត្យ ឯការរំលោភសិទ្ធិក៏មានច្រើនសន្ធឹកសន្ធាប់ពេក ទោះជាបានទទួលផលក្តី ក៏វាមិនមានភាពវិជ្ជមាន និងយូរអង្វែងទេ៖ «សម្បទានសេដ្ឋកិច្ចរាល់ថ្ងៃ យើងឃើញមានទំហំធំធេង មានចំនួនអ្នកមករកស៊ីច្រើនអស់ដីច្រើន ក៏ប៉ុន្តែលទ្ធផលបានមកប្រជាជនវាតិចតួចពេក វាអត់សមតុល្យគ្នា។ អ៊ីចឹង ការកាត់បន្ថយភាពក្រីក្រ មិនមានប្រសិទ្ធភាពទេ។ ទី២ យើងឃើញថា ធនធានធម្មជាតិរបស់យើងតាំងពីនៅលើដី តាំងពីនៅក្នុងដី គឺបាត់បង់ដូចគ្នា។ បើសិនជាអត់បានត្រួតពិនិត្យមើល ផលប្រយោជន៍ទាំងអស់ហ្នឹង គឺអត់បានមកប្រជាជនទេ គឺបានទៅលើមួយក្រុមគ្នាគេនោះឯង។ អ៊ីចឹងជាយោបល់ ខ្ញុំគិតថា ត្រូវតែត្រួតពិនិត្យ ត្រូវតែដាក់ទោសទណ្ឌក្រុមហ៊ុនណាដែលបានប្រព្រឹត្តខុសនូវទម្រង់ច្បាប់»។
គេហទំព័រជាភាសាអង់គ្លេសមួយឈ្មោះ អូភេន ឌីវេលុបមែន (Open Development) បានបង្ហាញរបាយការណ៍ថា ចាប់តាំងពីអំឡុងឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១២ រដ្ឋាភិបាលខ្មែរបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំជាង ៣៧ម៉ឺន ៥ពាន់ហិកតារ នៅក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ ទៅឱ្យក្រុមហ៊ុនក្នុងស្រុក និងបរទេស ចំនួន ៦២ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនបរទេសដែលទទួលបានដីសម្បទាននៅខេត្តទាំងបី យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនវៀតណាម ចំនួន៤ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចទំហំជាង ២៣.៧០០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា
តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នារវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី
.
អណត្ត នេះទោះប្បីជា cpp របស់ ជាតិ ខំចំណាយលុយ ជះ ទេៅលើប្រជាពលរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តរាស្រ្តកដោយ កកេៅអី cpp នឹងដាំក្បាលពី 90 ចុះក្រោម…. ព្រោះថា
1- ដែលថា ជាសមាជិក របស់ខ្លួន ទាំងអស់ នោះ គេមិនប្រាកដថាបោះឆ្នោតអោយ ខ្លួនទាំងអស់នោះទេ មានតែតួរលេខទេ… អ្មកខ្លះមិនប្រកដថា ស្រលាញ់ចូលចិត្ត លោក ហុន សែនទាំងអស់នោះទេ ដូចជាមន្រ្តីរាជការ ទាហាន ប៉ូលីស កម្មក ពួកគេ អ្នកណាមួយ កចង់បានប្រាក់ខែសមរម សាំងចុះថ្លៃ …. បូករួមទាំ លោក Cheat . Khmer family ព្រមទាំង បងប្អូន ក្រុមគ្រួសាររបស់លោកដែរ…
2- អ្នកខ្លះគេចេះតែហៃអើទើ គេកសហរលាញ់គ្រួសារគេដែរ ហើយ កមិនចូលចិត្ត ឃើញយួនអន្តោប្រវេស ខុសច្បាប់ នេៅស្រុកខ្មែរកាន់តែមានចំនួនច្រើនឡើង ការបោះបង្កោលព្រុំដែនធ្វើអោយវាត់ដី …. អំណោយដែលអោយ គេចេះតែយកទេៅ តែគេមិនប្រកដថាបោះឆ្នោតអោយនោះទេ …
3- ពួកអ្នកដែលត្រូវគេរំលោភយកដី ប្រពលរដ្្ឋខ្លះដែលត្រូវ អ្នកធំ អ្នកមានធ្វើបាន… គេរួមគ្នាបោះអោយ CNRP …..
សមាជិក គណបក្សសង្គ្រោះជាតិ ៤៤២ នាក់ នៅស្រុកបាណន់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន
Tuesday, 14 May 2013 14:20 ដោយដើមអម្ពិល៖ ID-015
បាត់ដំបង ៖ យ៉ាងហោចណាស់ សមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ។ សមាជិកទាំង ៤៤២ នាក់នេះ គឺជា អតីត សមាជិកគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលសព្វថ្ងៃ បញ្ចូលគ្នា ជាគណបក្សសង្គ្រោះជាតិ ។
លោក កែវ ជា ក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ខេត្ដបាត់ដំបង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ឲ្យដឹងថា ពិធីទទួលសមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ហើយបញ្ចូលជាសមាជិក គណបក្សប្រជាជន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ប្រព្រឹត្ដធ្វើឡើង នៅទី ស្នាក់ការ គណបក្សប្រជាជន ស្រុកបាណន់ ក្រោមអធិបតីភាព លោកសុខ ផល ប្រធានក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ។
លោកកែវ ជា ដែលជាអតីត ប្រធានក្រុមការងារ គណបក្សសម រង្ស៊ីដែរនោះ បានបញ្ជាក់ទៀតថា ក្នុង ចំណោម សមាជិកគណបក្សសង្គ្រោះជាតិ ទាំង ៤៤២ នាក់នោះ មានម្នាក់ ជាក្រុមប្រឹក្សា ឃុំចែង មានជ័យ ស្រុកបាណន់ផងដែរ ។ លោកបញ្ជាក់ទៀតថា អ្នកដែលដើរចេញ ពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយ គណបក្សប្រជាជននេះ ដោយសារតែពួកគេឃើញ ភាពអយុត្ដិធម៌នៅក្នុងបក្ស មាន ជម្លោះទាស់ទែងគ្នា និងពាក់ព័ន្ធ នឹងអំពើពុករលួយជាដើម ដូចជាការរៀបចំ បេក្ខភាពតំណាងរាស្ដ្រ អាណត្ដិទី៥ នេះជាដើម គឺអ្នកមានឥទ្ធិពល រៀបចំឲ្យ បេក្ខភាពម្នាក់ឈ្មោះ ឡុង បូតា ដែលមានដុល្លារ មិនធ្វើការសោះ ឈរជាលេខរៀងទី២ ៕
ដល់ពេលហើយ ពេលដែលយួនចាម់ផ្តើមគាបខ្មែរហើយ យួនចំណាយជីវិតកងទ័ពយ៉ាងច្រើន ជីវិតចារ បុរស ចារនារី ធនធាន ពេលវេលាជិតកន្លះសតវត្សរ៍គឺដើម្បីថ្ងៃហ្នឹង។ កំណើនប្រជាជន ប្រជាជនខ្វះដីបង្ក បង្កើនផល តែរដ្ឋាភិបាលសល់ដីសម្បទានឲ្យបរទេស ពិតជាគួរឲ្យអស់សំណើចទាំងទឹកភ្នែក។
ប្អូនប្រុស បង្កើត របស់លោក កឹម សុខា ប្រាប់ពលរដ្ឋ កុំឱ្យបោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ
.កណ្ដាល ៖ លោក កឹម សុខុន ដែលជា ប្អូនប្រុសបង្កើត របស់លោក កឹម សុខា បច្ចុប្បន្ន ជាអនុប្រធាន គណបក្ស សង្គ្រោះ ជាតិ បានទម្លាយប្រាប់ប្រជាពលរដ្ឋភាគ ច្រើនជាមនុស្សចាស់ជរា ពីគោលនយោ បាយមិនច្បាស់លាស់ និងតែងតែឃោសនា បំប៉ោងការពិត ពីសំណាក់បងប្រុសរបស់ខ្លួន ហើយអំពាវនាវ ឱ្យប្រជាពលរដ្ឋ ទាំងអស់កុំ ចាញ់បោក និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ដោយសារតែមិនអាចដឹកនាំ ប្រទេសជាតិបាននោះទេ ។
អមដំណើរ ជាមួយលោក ស៊ុន ចាន់ថុល ចុះទៅសំណេះសំណាល ជាមួយចាស់ជរា ប្រមាណ ៧០០នាក់ ស្ថិតនៅ ឃុំកោះធំក ស្រុកកោះធំ ខេត្ដកណ្ដាល នាព្រឹកថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៣ លោក កឹម សុខុន ដែលបច្ចុប្បន្ន ជាសមាជិកពេញសិទ្ធិ និងបាន មកនៅជាមួយ គណបក្សប្រជាជនកម្ពុជាជា យូរណាស់មកហើយនោះ បានមាន ប្រសាសន៍ថា សូម្បីតែរូបលោកជាប្អូន បង្កើតក៏មិនអាចរស់នៅ ជាមួយលោក កឹម សុខាបានដែរ ចុះទម្រាំឱ្យទៅ ដឹកនាំប្រទេសជាតិ តើទៅរួចយ៉ាងម៉េចទៅ ។
លោក កឹម សុខុន បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋទៀតថា បច្ចុប្បន្ន គោលនយោបាយ របស់គណបក្ស សង្គ្រោះ ជាតិ គ្មានច្បាស់លាស់ និងជាក់លាក់នោះ ឡើយ ពោលថ្នាក់ដឹកនាំរបស់គណបក្ស មួយនេះ តែងតែដើរ បោកប្រាស់ប្រជាជន និងភូតកុហក ដើម្បីចង់បានសន្លឹកឆ្នោតតែ ប៉ុណ្ណោះ ។
ប្អូនប្រុសអនុប្រធាន គណបក្សសិទ្ធិ មនុស្សរូបនេះបានទទួលស្គាល់ថា ក្រុម គ្រួសាររបស់ខ្លួនទាំងមូល ទាំងឪពុក-ម្ដាយ ៍បានរួចផុតពីសម័យប៉ុលពត ដោយសារតែ ថ្ងៃ ៧ មករា ដឹកនាំដោយមន្ដ្រីជាន់ខ្ពស់នៃ គណបក្សប្រជាជន ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៣ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់រោងចក្រជៀរ កៅស៊ូឯកជនមួយ នៅស្រុកសេសាន ខេត្ដស្ទឹងត្រែង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ ដោយមិនសំដៅឈ្មោះ អ្នកនយោបាយម្នាក់ថា ធ្វើការនៅបក្ស ផ្សេង តែប្អូនប្រុស ២នាក់ បម្រើការងារ នៅគណ បក្សប្រជាជន ហើយសម្ដេចបាន លើកឡើងថា ប្អូនប្រុសបានសួរទៅបងខ្លួន ឯងថា ហេតុអ្វីឃោសនាភូតប្រជា ពលរដ្ឋ ម្ល៉េះ ? ជាការឆ្លើយតបអ្នកនយោបាយ ដែលជា បងប្រុសរូបនោះ ឆ្លើយវិញថា ចេះ តែឃោសនាទៅ បើសិន គេជឿគេបោះ ឆ្នោតជូន តែបើសិនមិនជឿ ក៏មិនបោះ ឆ្នោតឱ្យទៅ ។
តាមរយៈការអះអាង របស់លោក កឹម សុខុន ដែលជាសាច់ឈាមបង្កើតរបស់ លោក កឹម សុខា ទៅកាន់ប្រជាពល រដ្ឋអ្នក ស្រុកកោះធំ ខាងលើនេះ ពិតជាបង្ហាញឱ្យ ឃើញយ៉ាងច្បាស់ថា លោក កឹម សុខា ជា មនុស្សម្នាក់ មិនអាច ឱ្យប្រទេសជាតិទាំង មូល និងប្រជាពលរដ្ឋខ្មែរទាំងមូលផ្ញើ វាសនាបានឡើយ ៕
CPP! ខ្លាច! ចាញ់! ឆ្នោត!!!