ភ្នំពេញ: គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការបង្រួបបង្រួមរវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចុះបញ្ជីឈ្មោះគណបក្សឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។ នៅថ្ងៃទី១៣ឧសភា ដែលជាថ្ងៃចុងក្រោយនៃដំណើរការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ គ.ជ.ប. បានទុកពេលឲ្យគណបក្សប្រឆាំងនេះកែតម្រូវនូវចំណុចខ្វះខាតមួយចំនួន។
ថ្ងៃទី 14 ឧសភា 2013
ដោយ: មុនីរាជ
CEN
គ.ជ.ប. បានតម្រូវឲ្យគណបក្សប្រឆាំង សង្គ្រោះជាតិ បំពេញតាមលក្ខន្តិកៈរបស់ គ.ជ.ប. ឲ្យបានត្រឹមត្រូវ ដូចជាការខុសអក្ខរាវិរុទ្ធ ថ្ងៃខែឆ្នាំកំណើត និងលិខិតបញ្ជាក់ពីសាលាឃុំសង្កាត់ ជាដើម។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានថ្លែងនៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយអំពីចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ថា គ.ជ.ប. បានបញ្ជូនបញ្ជីឈ្មោះបេក្ខជនគណបក្ស សង្គ្រោះជាតិ ដើម្បីឲ្យធ្វើការកែតម្រូវនូវចំណុចខ្វះខាត កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ តាមច្បាប់ ការកែតម្រូវនោះ គណបក្សសង្គ្រោះជាតិមានរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ឧសភា។
លោក ទេព នីថា បានបញ្ជាក់ថា “បើសិនជាគាត់ ( គណបក្សសង្គ្រោះជាតិ ) មិនបានកែតម្រូវ មានន័យថាគាត់អត់បានយកឯកសារមកដាក់បានទាន់ពេលវេលា ឬមិនបានកែតម្រូវហ្នឹង មានន័យថាគាត់បោះបង់ចោលការចុះបញ្ជីឈរឈ្មោះបោះឆ្នោតទាំងមូលតែម្តង ហើយបើសិនជាគាត់ យកមកកែតម្រូវទៅតាមពេលវេលាកំណត់ហើយ គ.ជ.ប. នឹងពិនិត្យមើលឯកសារហ្នឹង និងដោះស្រាយតាមជាក់ស្តែង ដោយផ្អែកលើច្បាប់បោះឆ្នោត”។
លោក ទេព នីថា បានលើកឡើងថា បើក្នុងរយៈពេល ៥ថ្ងៃ គណបក្សសង្គ្រោះជាតិ មិនកែ និងមិនយកឯកសារមកដាក់នៅគ.ជ.ប. ឲ្យបានទាន់ពេលវេលាទេ មានន័យថា គណបក្សនោះបោះបង់ចោលការចុះបញ្ជីឈរឈ្មោះបោះឆ្នោត។ ផ្ទុយទៅវិញ បើសិនជាគណបក្សប្រឆាំង បានកែតម្រូវនៅក្នុងរយៈពេល ៥ថ្ងៃ បានទាន់ពេលវេលា នោះគ.ជ.ប. នឹងពិនិត្យមើលការកែតម្រូវ ហើយក្នុងករណីត្រឹមត្រូវ ឬមិនត្រឹមត្រូវ គ.ជ.ប នឹងសម្រេចផ្អែកលើច្បាប់បោះឆ្នោតតែម្តង។ ពោលគឺបើមណ្ឌលណាមួយ មិនបានបំពេញត្រឹមត្រូវ គ.ជ.ប. នឹងធ្វើការបដិសេធចោល។
សូមជម្រាបថា គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ដែលជាថ្ងៃចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនបោះឆ្នោត រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ដែលជាថ្ងៃចុងបញ្ចប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ចីបេក្ខជនបោះឆ្នោត ចំនួន ៨ គណបក្ស រួមមាន៖ ទី១-គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនទូទាំង ២៤ ខេត្ត-រាជធានី ទី២-គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនទូទាំង ២៤ ខេត្ត-រាជធានី ទី៣-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនទូទាំង ២៤ ខេត្ត-រាជធានី ទី៤-គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនទូទាំង ២៤ ខេត្ត-រាជធានី ទី៥-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជន ២២ មណ្ឌល ដោយ២មណ្ឌលទៀត ត្រូវគ.ជ.ប. បដិសេធ ព្រោះបញ្ជីឈ្មោះ មិនបំពេញតាមលក្ខខណ្ឌ ទី៦-គណបក្សសង្គ្រោះជាតិ ដាក់បេក្ខជនទូទាំង ២៤ ខេត្ត-រាជធានី ទី៧-គណបក្សខ្មែរឈប់ក្រ និងទី៨-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
មកដល់ថ្ងៃផុតកំណត់ចុងក្រោយ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានទទួលស្គាល់ជាផ្លូវការរួចហើយនូវគណបក្សនយោបាយចំនួន ៥ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
ចំណែកគណបក្សសង្គ្រោះជាតិ ត្រូវបានគ.ជ.ប. ឲ្យធ្វើការកែតម្រូវចំណុចខ្វះខាត។ រីឯគណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលទើបតែចុះបញ្ជីឈ្មោះ ត្រូវបានគ.ជ.ប. កំពុងពិនិត្យលើសំណុំឯកសារនៅឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប. ដែលបានផ្សព្វផ្សាយក្នុងសន្និសីទកាសែត កាលពីព្រលប់ថ្ងៃទី១៣ឧសភា។
គ.ជ.ប. មានរយៈពេល ៧ ថ្ងៃ ដើម្បីពិនិត្យសំណុំឯកសាររបស់គណបក្សនីមួយៗ បន្ទាប់ពីការដាក់ពាក្យសុំចុះបញ្ជី មុននឹងគ.ជ.ប. ត្រូវទទួលស្គាល់ជាផ្លូវការ ឬក៏ឲ្យកែតម្រូវលើឯកសារណាមួយ។ រីឯគណបក្សនយោបាយវិញ មានរយៈពេល ៥ ថ្ងៃ ដើម្បីកែតម្រូវ។
គិតត្រឹមដំណាច់ឆ្នាំ២០១២ មានគណបក្សនយោបាយ ចំនួន ៤២ បានចុះឈ្មោះផ្លូវការ នៅក្រសួងមហាផ្ទៃ។
ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៤ កាលពីឆ្នាំ២០០៨ មាន ១១ គណបក្សចូលរួមការបោះឆ្នោត។ តែជាលទ្ធផល មានតែគណបក្ស ៥ ប៉ុណ្ណោះ ដែលទទួលបានអាសនៈសរុប ១២៣ នៅរដ្ឋសភា រួមមាន៖ គណបក្សប្រជាជនកម្ពុជា ៩០ អាសនៈ គណបក្សសមរង្ស៊ី ២៦ អាសនៈ គណបក្សសិទ្ធិមនុស្ស ៣ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ២ អាសនៈ និងគណបក្ស នរោត្តម រណឫទ្ធិ ( គណបក្សជាតិនិយម ) ២ អាសនៈ។
សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ នាខែកក្កដាខាងមុខនេះ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចូលរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ។ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម ( អតីតគណបក្សនរោត្តម រណឫទ្ធិ ) ក៏បានរួមគ្នានៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច៕ S
គជប រករឿងគ្រប់រូបភាព!!!នេះគឺជាគជប បក្សកាន់អំណាចសម័យដែកសុីជោ
កាលពីពេលមុន global witness បានបង្ហាញពីរបាយការណ ស្តីពី ខ្សែស្រឡាយ អ្នកលួចជាតិ ធ្វើអោយមនុស្សមួយចំនួនធំបានភ្លឺភ្នែក តែធ្វើអោយលោក ហុន សែន និងមន្រ្តីគ្រាគ់ គ្រាក់ របស់គាត់មិបសប្បាយចិត្ត ព្រោះនិយាយចំចំពេក
ហើយកធ្វើអោយលោក Cheat មិនសប្បាយចិត្តដែរ ពេលនេះទៀតហើយ ពួកហុនយួន ដែលបានយល់ព្រមដោយ រដ្ឋាភិបា់ល កំពុងតែបំផ្លិចបំផ្លាញព្រៃឈើខ្មែរ បូករួមទាំងក្រុមហុនខ្មែរ មួយចំនួនផងមានអ្នកកាង នេៅតែបន្តកាប់បំផ្លាញព្រៃឈើ
ជិតបោះឆ្នោះតហើយ របាយការណនេះធ្វើអោយ cpp មិន សប្បាយចិត្តទេ ប៉ុន្តែវាជារឿងល្អដើម្បីអាយប្រជាពលរដ្ឋបើកភ្នែកអោយបានធំ ហើយ ឈប់ឆ្នោត អោយ cpp ទោះប្បី ជាទទួលបាន សំនូក ជាលុយ សារុង ក្រមា៉ ចេះតែយកទេៅ
ប្រជាពលរដ្ឋខេត្តសៀមរាប គាំទ្រគោលនយោបាយគណបក្សសង្រ្គោះជាតិ
ក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ សមាជិកព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បាននិងកំពុងមមាញឹកចុះចែកខិតប័ណ្ណ ស្តីពីគោលនយោបាយទាំង ៧ចំណុច និងបញ្ជាក់ជំហរគណបក្សសង្រ្គោះជាតិ អំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាធំៗរបស់ជាតិ។ សកម្មភាពការងារនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី០១ ខែឧសភា រហូតមកដល់ពេលនេះ ដោយគេសង្កេតឃើញថាប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ ចេញមកទទួលស្វាគមន៍ និងគាំទ្រ គណបក្សសង្រ្គោះជាតិ យ៉ាងផុលផុស ។ ជាក់ស្តែងនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា លោកស្រី កែ សុវណ្ណរតន៍ បានដឹកនាំក្រុមការងារចុះទៅភូមិអូពីរ ភូមិល្វា និងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង និងភូមិបាលង្គ ភូមិអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបានកសិកររាប់រយនាក់ចេញមកទទួលស្វាគមន៍ ពិសេសគាំទ្រគោលនយោបាយទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ ៕
កោះត្រល់ត្រូវបានលើកជាប្រធានបទក្នុងវេទិកាគណបក្សសង្រ្គោះជាតិខេត្តកែប
គណបក្សសង្រ្គោះជាតិខេត្តកំពតបានរៀបចំវេទិកាសាធារណៈនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែឧសភានេះ និងនៅពេលរសៀល នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ដោយក្នុងនោះគេសង្កេតឃើញមានប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់ ។ ថ្លែងក្នុងវេទិកា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្រ្គោះជាតិ នឹងប្ដឹងអន្តរជាតិទាមទារយកកោះត្រល់មកវិញ។ ថ្លែងក្នុងវេទិកានេះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយល់ស្របតាមប្រសាសន៍លោក កឹម សុខា ដោយអ្នកអង្គម្ចាស់បានបន្ថែមថា បើពិនិត្យតាមផ្លូវច្បាប់ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ដើម្បីប្តឹងអន្តរជាតិទាមទារយកកោះរបស់យើងមកវិញ ៕
The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved
0 0
យកដៃ គ ជ ប មកប្រើ នេះ ជា ល្បិច អន់អំផុត ។ សរ បញ្ជាក់អោយឃើញ ថា ស៊ីភីភី កាន់តែជរា
ណាស់ទៅ ហើយ ។ យើង ក៏ ជូនទៅ ស៊ី ភី ភី វិញ នៅ អ្វី ដែល គេ បាន ធ្វើ រុញ ទូក បណ្តោយ
ទឹក នឹង ធ្វើ អោយ ស៊ី ភី ភី ស្ទះ បំពង់ករ ខ្លួន អែង ជាមិនខាន ។
យកល្អ បើទោះ ជាលុប គណះបក្ស ប្រឆាំចេញ ចេញ ពីបញ្ជី ឬ ទទួលស្គាល់ គណះបក្សក្នុង បញ្ជី
ក៏ដោយក៏ ស៊ី ភី ភី មិនអាច ជម្រះ សុបិន្ត អាក្រក់នេះ ចេញ ដែរ ពីព្រោះ ស៊ី ភី ភី បាន ចង ជើង
ចង ដៃ ខ្ឡួន អែង ជាប់រួច ទៅហើយ មាន តែ សុំ ជំនួយ ពី គណះបក្សប្រឆាំងតែ ប៉ុណ្ណោះទេ ទើប
អាច ដោះស្រាយ ចំនង ដ៏រឹងម៉ាំ របស់ខ្លួនអែង បាន ។ គណះបក្ស ស៊ី ភី ភី ត្រេក អរ បំផុត នៅ
ពេល ដែល បើសិនគណះបក្សប្រឆាំង មានប្រតិកម្ម ទៅ គេ យ៉ាង ខ្លាំង វិញ ប៉ុន្តែ ពេលនេះ
មេដឹកនាំ គណះបក្ស ប្រឆាំង គឺ លោក សម រង្ស៊ី នៅ តែ រក្សាភាព នឹង ហ្ន នឹ ង ស្ងៀម ស្ងាត់ វា
ជាចំនុច ដែលធ្វើ អោយ គណះបក្ស ស៊ី ភី ភី រឹត្ធ តែ ព្រួយ បារម្ភ ។ ពីព្រោះ គណះបក្ស ស៊ី ភី ភី
នឹង លែង បាន ស្វែង យល់ ពីចំនុច ខ្សោយ របស់ គណះបក្ស ប្រឆាំង ទៀត ហើយ ។
ព្រះម្ចាស់ថ្លៃអើយឲ្យទៅសង្រ្គោះជាតិយ៉ាងម៉ាចបើគ្រាន់តែយកឯកសារទៅដាក់វារញ៉េរញ៉ាយបាត់
ហើយចាញ់ទាំងបក្សតូចតាចផងនេះបានដូចជាពាក្យខ្មែរពោលមែនធំតែរូបដូចឃ្លោកគ្មានបានការ៕
អ្នកកំពុង គឹត ថាគណះបក្ស ប្រឆាំង ថា ជាអ្នក ល្ងង់ឬ ? ។ យក ល្អ សូម អ្នក គឹត របៀប នេះ ជា
បន្តទៀត ចុះ ពីព្រោះ យើង ចង់អោយ អ្នក គឹត របៀបនេះ ជាបន្ត ទៀត ។
អារឿងខុសអក្ខរាវិរុទ្ធ និងថ្ងៃខែឆ្នាំកំនើតនេះណា៎…ទូទាំងប្រទេសកម្ពុជាតាមឃុំ។
មិនដឹងជាយ៉ាងម៉េចខាងថ្នាក់មូលដ្ឋានហ្នឹង ឧបមាថា គេឈ្មោះ សូ ចំរើន ខាងអ្នកចុះ
នៅឯឃុំវាដាក់ សុ ចំរើន។ សុំកែវិញ លុយ! នៅមានថ្ងៃខែឆ្នាំកំនើតទៀត ឧបមាថា
កើតនៅថ្ងៃ ០៧ ខែកក្កដា ឆ្នាំ ១៩៨៥ ដល់អ្នកចុះគេដាក់ចេសវិញ ថ្ងៃ ០៧ ខែកក្កដា ឆ្នាំ ១៩៨៤។
ជួយកែ លុយ! …អ្នកណាអ្នកចុះ? ស្មៀន ចៅសង្កាត់រង អីចឹងទៅ! ការងារយ៉ាប់ពីមូលដ្ឋាន ដូច
មានបំណង…ចឹងបានថាស្អីក៍រកស៊ីដែរស្រុកខ្មែរ។ ប៉ូលីសក៍រកស៊ី ទាហានក៍រកស៊ិ គ្រូក៍រកស៊ី
ស្មៀនក៍រកស៊ី ចៅសង្កាត់ក៍រកស៊ី -ល-។ អូ…ព្រះហើយ…
ដូច្នេះ អ្នកឯងធ្វើចឹងចំនេញអ្នកឯងហើយ តែមិនយូរទេ…!
ចេះបង្កើតរបររកស៊ីគ្រាន់បើមែន…ហែកទ្រូងអញទៅចុះ ហួសចិត្ត។
ចុះបញ្ជីស្ថិតិប្រជាជនគ្រប់ជនជាតិ ចិនដាក់ ចាមដាក់ ដល់ពេលវៀតណាម
ចំហរធ្លុង ស្មើរនឹង០។ ចេញមកក្រៅឪម៉ែ! សុទ្ធតែយួនជុំវិញ! …វាអត់ចុះលេខ វាដាក់
ចំហរ។ ហើយចង់យ៉ាងម៉េច? ចង់រលាយឆាប់ហេ៎ស?
ខ្ញុំដឹង ទើបខ្ញុំនិយាយ។ អាចំហរធ្លុងហ្នឹង ដល់ពេលបោះឆ្នោត បែរជាមានឈ្មោះយួន
ហើយគេថាយួនចូលជាតិខ្មែរ រស់នៅតាំងពីយូរហើយ…!?
ចឹងមានតែគេយកចំនួនយួនហ្នឹង ចុះបូកជា Column ប្រជាជនខ្មែរហ្ហី!?
អើ! ហើយ…
បើមិនប្តូរទេ នៅមិនស្រួលទេ! ខ្មែរ!
ពីខ្ញុំ The Man With No Name
នេះគេហៅថា អំពើពុករលួយ ដោយសារអ្នកដឹកនាំកាន់អំណាចសព្វថ្ងៃនេះ គ្មានសមត្ថភាពពិត
រៀបចំបៀវត្សន៏សមរម្យ ដល់ពួកគេ។ បើមិនចេះរក មិនធ្វើដូចគេ មានតែរស់នៅខ្វះមុខ ខ្វះ
ក្រោយ។ សូម្បីតែ ការស្នើសុំឲបំពាក់ គ្រឿងមេដាយ ឥស្សរិយយស គ្រប់ថ្នាក់ ក៏អ្នកមុខការ
ខាងរៀបចំកិច្ចការនេះចេះសុំលុយទឹកតែគិតជាដុល្លាអាមេរិកកាំង ចាប់ពី១០០ ឡើងទៅដល់
៥០០០ ក្នុងគ្រឿងនិមួយៗ ថោកទាបសំបើមណាស់ អាមេដាយ បែបនេះ។ ខ្ពើមខ្លាំងណាស់។
រាជាណាចក្រអច្ឆរិយៈ របស់យើង! តើអោយក្រុម CPP បំផ្លាញឈ្មោះយើងដល់ណាទៀត?
ជិតសាបហើយ អស់លោក…!
កេណ្ឌកោះហៅ ទាំងអស់សម្រាប់អ្នកមានឋាន:គ្រប់ថ្នាក់នៅក្នុងស្ថាប័ន អង្គភាពនិមួយៗ ដើម្បី
ប្រជុំ ខ្វេះយកលុយជាប្រាក់ខែ ឫប្រាក់ផ្ទាល់ខ្លួននៅផ្ទះរបស់គេ ក្នុងម្នាក់ៗ គិតជាប្រាក់ដុល្លាUS
ពី៥០ ឡើងទៅដល់២០០០ សម្រាប់ប្រមូលយកទៅធ្វើនេះ ធ្វើនោះ បង្អួតបង្ហាញប្រជារាស្ត្រ
ស្រុកស្រែ មុនការបោះឆ្នោតជិតមកដល់។ សុំបំភ្លឺទៅអ្នកឯងវិញថា បើចាញ់ឆ្នោត ធ្លាក់ឋាន:
មុខតំណែង គឺធ្លាក់តែ២ ទៅ៣ នាក់ខាងលើតែប៉ុណ្ណោះ។ ចំណែកឯថ្នាក់ក្រោម នៅតែជាថ្នាក់
ក្រោមដដែល គ្មានបញ្ហាអ្វីទេ។ វាជាអំពើថោកទាបខ្លាំងណាស់ ការឃោសនាបោះឆ្នោតតាម
របៀបខ្វេះយកលុយគេ ដូចនេះ។ ពួកមេ CPP ដ៏សែន មហាថោកទាប។
Cambodia National Rescue Partie
says:
May 14, 2013 at 10:35 am កាលពីពេលមុន global witness បានបង្ហាញពីរបាយការណ ស្តីពី ខ្សែស្រឡាយ អ្នកលួចជាតិ ធ្វើអោយមនុស្សមួយចំនួនធំបានភ្លឺភ្នែក តែធ្វើអោយលោក ហុន សែន និងមន្រ្តីគ្រាគ់ គ្រាក់ របស់គាត់មិបសប្បាយចិត្ត ព្រោះនិយាយចំចំពេក
ហើយកធ្វើអោយលោក Cheat មិនសប្បាយចិត្តដែរ…………………………….. ។ល។
************************************************************************
ហាស! ហាស ពួកអាមេភូត ពួកអាមេបោក
ពួកអាតិរិច្ឆានបក្សប្រឆាំងពូកែភូតភរ បោកប្រាស់អញ្ចឹង
ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕
តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នារវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី
ពួកអាស៊ីអាចម៍ នេះគឺពួកអាកើតពីអាចម៍ក្តមែន!!!