ជនជាតិ​ភាគ​តិច​នៅ​រតនគិរី​និយាយ​ពី​ផល​ប៉ះពាល់​​ពី​ការ​ផ្ដល់​ដី​សម្បទាន

រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​ប្រមាណ ២២​ម៉ឺន​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ប្រមាណ ៣០ ​ក្នុង​ខេត្ត​រតនគិរី ដើម្បី​វិនិយោគ​លើ​វិស័យ​ដំណាំ​កសិ-​ឧស្សាហកម្ម និង​កសិផល​ផ្សេង​ទៀត។

ដោយ រដ្ឋា វីសាល
2013-05-14
RFA


ស្តាប់សំឡេង ថតសំឡេង

ប្រជាពលរដ្ឋ​ឃុំ​ស្រែ​អង្គ្រង ផ្ដល់​ព័ត៌មាន​មក​វិទ្យុ​អាស៊ីសេរី ស្ដីពី​ការ​កាប់​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដោយ​ក្រុមហ៊ុន​សម្បទាន កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣។

ប្រជាពលរដ្ឋ​ឃុំ​ស្រែ​អង្គ្រង ផ្ដល់​ព័ត៌មាន​មក​វិទ្យុ​អាស៊ីសេរី ស្ដីពី​ការ​កាប់​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដោយ​ក្រុមហ៊ុន​សម្បទាន កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣។ RFA/Ratha Visal

តើ​ការ​ផ្ដល់​ដី​សម្បទាន​នៅ​ខេត្ត​មួយ​នេះ មាន​ផល​ប៉ះពាល់​អវិជ្ជមាន​អ្វី​ខ្លះ​ដល់​ខេត្ត​ភាគ​ឦសាន​ដែល​សម្បូរ​​​ទៅ​ដោយ​ជនជាតិ​ភាគ​តិច​រស់​នៅ​មួយ​នេះ?

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ស្ទើរ​គ្រប់​សហគមន៍ នៅ​ខេត្ត​រតនគិរី មិន​បាន​ផ្ដល់​តម្លៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន ដែល​បាន​មក​វិនិយោគ​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​ថា បាន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ​ឡើយ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន អ្វី​ដែល​បាន​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ គឺ​បញ្ហា​បាត់បង់​ដីធ្លី ព្រៃ​ឈើ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច បន្ទាប់​ពី​ក្រុមហ៊ុន​សម្បទាន​បាន​ឈូស​ឆាយ​ដី ហើយ​បង្ក​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ ផល​ដំណាំ ព្រៃ​គោរព​បូជា ព្រៃ​សហគមន៍​ការពារ និង​អាស្រ័យ​ផល ឈូស​ឆាយ​បឹង អូរ​ធម្មជាតិ និង​ព្រៃ​ជម្រក​សត្វ​ជា​ទី​រស់​អាស្រ័យ​ផល​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​នេះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ លោក រម៉ាស ស្វាន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​វិនិយោគ​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ ផ្ទុយ​ទៅ​វិញ អ្នក​ភូមិ​ត្រូវ​ប្រឈម​មុខ​ការ​គំរាមកំហែង​ដើម្បី​ឈូស​ឆាយ​យក​ដី​ព្រៃ​សហគមន៍​ការពារ​ច្រើន​ជំនាន់​មក​ហើយ។

លោក​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​គម្រោង​ផ្ដល់​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន​ដែល​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច៖ «តាំង​ពី​ក្រុមហ៊ុន​ចូល​មក​វា​លំបាក​ចូល​ព្រៃ​រក​វល្លិ វា​អស់​ព្រៃ​អស់​ហើយ យើង​ទៅ​ណា។ យើង​រស់​នៅ​ពី​ធម្មជាតិ ព្រៃ​ឈើ សំបក​ឈើ ស្លឹក​ឈើ។ បើ​កាប់​ចំការ​ដែរ គេ​ថា​ដី​ក្រុមហ៊ុន។ ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​គេ​ថា មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ចូល​មក​ទៀត។ ប្រជាពលរដ្ឋ​អ្នក​ខ្លះ​មិន​ចេះ​ធ្វើ​កម្មករ ចាក់​កៅស៊ូ​ក៏​អត់​ចេះ​ដែរ ធ្វើ​ម៉េច​ក៏​អត់​ចេះ​ដែរ»

សម្រាប់​ប្រជាពលរដ្ឋ​ឡាវ កំណើត​ខ្មែរ នៅ​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូនមុំ សុំ​មិន​បញ្ចេញ​ឈ្មោះ​វិញ បាន​បញ្ជាក់​ដែរ​ថា អ្នក​ភូមិ​មិន​ឃើញ​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ធ្វើការ​អភិវឌ្ឍន៍​អ្វី​ឲ្យ​មាន​សារប្រយោជន៍​សហគមន៍​មូលដ្ឋាន​ឡើយ ក្រៅ​ពី​ក្រុមហ៊ុន​ច្បាម​យក​ដី និង​កាប់​យក​ឈើ​មាន​តម្លៃ​ពី​ព្រៃ​ស្រោង​ធម្មជាតិ។

លោក​បន្ត​ថា នៅ​មូលដ្ឋាន​របស់​លោក ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ ត្រូវ​បាន​ក្រុមហ៊ុន​សម្បទាន​វៀតណាម ឈ្មោះ ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ លួច​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​នាំ​ចូល​ទៅ​ក្រុមហ៊ុន ហើយ​អារ​ច្រៀក​នាំ​ចេញ​ខុស​ច្បាប់។ កន្លង​ទៅ​នេះ​មន្ត្រី​បរិស្ថាន​ចាប់​បាន​រថយន្ត​ពីរ​គ្រឿង បាន​ដឹក​ឈើ​ពី​ព្រៃ​ដែន​ជម្រក​ចូល​ក្រុមហ៊ុន។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ដង (ដង​ជ័រ) ទៅ​ដល់​ហ្នឹង​ខ្ញុំ​ទាន់ ទាន់​ឈើ​ហ្នឹង​កាត់​ទៅ​ខាង​ណា​អស់​លោក​អត់​សុំ​ខ្ញុំ​រណ្ដៅ​ជ័រ។ ថា​ខ្ញុំ​កាត់​ចូល​ក្រុមហ៊ុន ហ្វាង អាន់ ថា​កាត់​ចូល​ក្រុមហ៊ុន ហ្វាង អាន់ ហេតុ​អ្វី​អត់​សូរ​ម្ចាស់​ខ្ញុំ។ វា​អស់​សង្ឃឹម​ហើយ យើង​ខ្ញុំ​ប្រជាពលរដ្ឋ​ផុត​ពី​ដូច​ស្រែ ហើយ​អា​ហ្នឹង​រដូវ​ប្រាំង​អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​យក​អនុផល​ព្រៃ​ឈើ វា​មាន​ជម្រក​សត្វ ដល់​វា​អស់​រលីង​មិន​ដឹង​ទៅ​នៅ​ឯ​ណា​បាទ! មិន​ឲ្យ​ដឹង»

មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សម្បទាន​ប្រមាណ ៣០ ត្រូវ​បាន​ទទួល​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​ប្រមាណ​ជាង ១០​ម៉ឺន​ហិកតារ​នៅ​ខេត្ត​រតនគិរី។ តួលេខ​នេះ​រាប់​បញ្ចូល​ទាំង​ដី​សម្បទាន​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ និង​ឧទ្យានជាតិ​វីរជ័យ​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។ ចំណែក​របាយការណ៍​ស្រាវជ្រាវ​ក្នុង​គេហទំព័រ​ឈ្មោះ អូផិន ឌីវឺឡប់មេន ខេមបូឌា (Open Development Cambodia) បង្ហាញ ថា នៅ​ខេត្ត​រតនគិរី មាន​ក្រុមហ៊ុន​សម្បទាន​ចំនួន ៣២ មាន​ផ្ទៃ​ដី​សម្បទាន​ជាង ២២​ម៉ឺន​ហិកតារ។ ក្នុង​នោះ​ក្រុមហ៊ុន​ដែល​មាន​ឯកសារ​បញ្ជាក់​ពី​រដ្ឋាភិបាល​ចំនួន ២៥​ក្រុមហ៊ុន និង ៧​ក្រុមហ៊ុន មិន​មាន​ឯកសារ​បញ្ជាក់។

របាយការណ៍​បង្ហាញ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៣២ មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ៤​ក្រុមហ៊ុន​របស់​វៀតណាម ចំនួន ៦ គ្រប់គ្រង​ផ្ទៃដី​ជាង ៥​ម៉ឺន​ហិកតារ និង​ក្រុមហ៊ុន​មាន​អត្តសញ្ញាណ​មិន​ច្បាស់លាស់​ចំនួន ២២។

ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ទាក់ទិន​សេចក្ដី​ចោទ​ប្រកាន់​របស់​ពលរដ្ឋ តំណាង​ក្រុមហ៊ុន ហ្វាង អាន់ លោក ថាច់ ភៀន ធ្លាប់​បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​មាន​ជាប់​ពាក់ព័ន្ធ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នោះ​ទេ គឺ​ក្រុមហ៊ុន​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ស្ដីពី​សម្បទាន​សេដ្ឋកិច្ច៖ «ពួក​ខ្ញុំ​មាន​ក្រុមហ៊ុន ២ ឬ ៣ នៅ​កន្លែង​ហ្នឹង ប៉ុន្តែ​រឿង​សកម្មភាព​ប្រមូល​ឈើ​ពួក​ខ្ញុំ​បញ្ឈប់​ហ្នឹង​ពីរ​ខែ បី​ខែ​ហើយ​អត់​មាន​សកម្មភាព​ទៀត​ទេ។ យើង​ធ្វើ​តាម ០០១ និង​សារាចរ​ផ្សេង​ទៀត យើង​ធ្វើ​ដើម្បី​ចូល​រួម​ខាង​រដ្ឋាភិបាល​ខ្ញុំ​មិន​ធ្វើ​ខុស​ទេ​បាទ!»

ចំណែក​តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក មាស សុគន្ធមុនី ធ្លាប់​បាន​អះអាង​ដែរ​ថា ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ គឺ​ឋិត​ក្នុង​ដី​សម្បទាន​ដែល​រដ្ឋ​ប្រគល់​មក​ក្រុមហ៊ុន ហើយ​មន្ត្រី​ជំនាញ​បាន​ឯកភាព​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ ប៉ុន្តែ​ក្រុម​សហគមន៍​ព្យាយាម​រារាំង៖ «ពួក​គាត់​ចេះ​តែ​ទៅ​ឃាត់ ព្រោះ​ពួក​គាត់​ចង់​ទុក​ថ្ងៃ​ក្រោយ។ ខ្ញុំ​ឲ្យ​ពួក​ហ្នឹង​ផ្អាក​ឈូស​ឆាយ​សិន ចាំ​មើល​គេ​ធ្វើ​ម៉េច​ទៀត ព្រោះ​រដ្ឋបាល​ព្រៃ​ឈើ​ទើប​នឹង​ទៅ​ប្រជុំ​ថ្ងៃ​មុន​ហ្នឹង​សោះ»

ភាគច្រើន​នៃ​ក្រុមហ៊ុន​សម្បទាន​នៅ​ខេត្ត​រតនគិរី បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​ដាំ​កៅស៊ូ ក្រៅ​ពី​នេះ​មាន​ដាំ​ដូង​ប្រេង​អាកាស្យា កាហ្វេ សណ្ដែក ដំឡូង​និង​មួយ​ផ្នែក​តូច​វិនិយោគ​វិស័យ​ទេសចរណ៍ និង​ចិញ្ចឹម​សត្វ។

យោង​ការ​ស្រាវជ្រាវ​ក្នុង​គេហទំព័រ​ដដែល មាន​ក្រុមហ៊ុន​ខ្លះ​ចុះ​កិច្ចសន្យា​សម្បទាន​តាំង​ពី​ឆ្នាំ​២០០៦ ប៉ុន្តែ​សេចក្ដី​រាយការណ៍​របស់​មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រហូត​បច្ចុប្បន្ន ទិន្នន័យ​ផ្ទៃ​ដី​ដាំ​ដុះ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បាន​ប្រមាណ ២​ម៉ឺន​ហិកតារ ជា​តួលេខ​ទាប​ប្រៀបធៀប​ទៅ​នឹង​ផ្ទៃ​ដី​ដែល​រដ្ឋ​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា បាន​ថ្លែង​ការពារ​ករណី​នេះ​ថា ក្រុមហ៊ុន​ភាគ​ច្រើន​ទើប​ទទួល​បាន​ដី​សម្បទាន និង​ការ​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១០ ហេតុ​នេះ​ក្រុមហ៊ុន​ខ្លះ​បាន​ដាំ​ដុះ​គ្រប់​តាម​ផែនការ​កំណត់​របស់​ក្រសួង៖ «វា​ទើប​វិនិយោគ​ថ្មីៗ​ពេក មួយ​ឆ្នាំ ខ្លះ​ដាំ​បាន ២​ពាន់​ហិកតារ​ទេ។ ទាក់ទង​កូន ទាក់ទង​ពលកម្ម។ ដូច​ក្រុមហ៊ុន​ម៉ាង​យ៉ាង ឆ្នាំ​នេះ​ដាំ​បញ្ចប់​ហើយ ដី​គាត់ ៨​ពាន់​ហ្នឹង។ មិន​អាច​តាម​ផែន​ការ​ដោយសារ​ពេល​គាត់​គ្រោង​ធ្វើ​ទៅ ជាក់ស្ដែង​យើង​ត្រូវ​កាត់​តំបន់​រក្សា​ទុក។ ក្រោយ​ពី​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ទៀត កាត់​ដី​ប្រជាជន​ប៉ះពាល់​ទៀត»

របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ក្រុមហ៊ុន​សម្បទាន​វៀតណាម នៅ​ខេត្ត​រតនគិរី គឺ​ក្រុមហ៊ុន ហ្វាង អាន់ មាន​សាខា​បី គឺ ហ្វាង អាន់ អណ្ដូងមាស ហ្វាង អាន់ លំផាត់ និង ហ្វាង អាន់ អូរយ៉ាដាវ គ្រប់គ្រង​លើ​ផ្ទៃ​ដី​ជិត ៣​ម៉ឺន​ហិកតារ។ ចំណែក​ក្រុមហ៊ុន ម៉ែន សារុន ទទួល​បាន​ផ្ទៃ​ដី ២​ម៉ឺន​ហិកតារ ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​សម្បទាន។ដោយ​ឡែក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ប៉ុន្តែ​អ្នក​ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​ជា​ក្រុមហ៊ុន​វៀតណាម។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ កត់​សំគាល់​ថា ការ​ផ្ដល់​ដី​សម្បទាន​លើស​ការ​កំណត់​នេះ ជំរុញ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ច្បាម​យក​ដី​តាម​រយៈ​ឈូស​ឆាយ​ដី​ព្រៃ ជា​ពិសេស​ព្រៃ​ស្រោង និង​ព្រៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​អភិរក្ស។

លោក​បន្ត​ថា អំពើ​រំលោភ​សិទ្ធិ​ដីធ្លី​ជនជាតិ​ដើម កើត​មាន​ច្រើន​ខណៈ​ពេល​ក្រុមហ៊ុន​សម្បទាន​បាន​ចុះ​ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម៖ «សូម​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យពិច័យ​បញ្ហា​នេះ​ឡើង​វិញ ពីព្រោះ​វា​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច​ទេ។ យើង​ឃើញ​ថា ក្រុមហ៊ុន​សម្បទាន​ចុះ​មក​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​លើ​ព្រៃស្រោង​ជា​ច្រើន ជា​ពិសេស​គឺ​រំលោភ​យក​ដី​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​ឲ្យ​មាន​ទំនាស់​កើត​ឡើង។ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​កា​ដោះស្រាយ»

មន្ត្រី​អាជ្ញាធរ និង​ក្រុម​ជំនាញ​ពាក់ព័ន្ធ​ព្រៃ​ឈើ​ជា​ញឹកញាប់​បាន​ចុះ​ស៊ើប​អង្កេត​សេចក្ដី​រាយការណ៍​ស្ដីពី​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ក៏​ប៉ុន្តែ​មិន​មាន​របាយការណ៍​ណា​មួយ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ឡើយ។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក ផាន់ ភិន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​តាម​ការ​កំណត់​របស់​មន្ត្រី​ជំនាញ ដែល​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ឈូស​ឆាយ​ព្រៃ​ស្រោង​នោះ​ឡើយ៖ «បើ​ឈូស​ចូល​ដី​ព្រៃ​រដ្ឋ​ហាម​ឃាត់​ហ្នឹង គឺ​ធ្វើ​អត់​បាន​ទេ យើង​ដឹង​ច្បាស់​ហើយ​អា​រឿង​ក្រុមហ៊ុន​នោះ ពីព្រោះ​គេ​មាន​កិច្ចសន្យា​របស់​គេ​ណា ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​យើង​គឺ​គាត់​អត់​មាន​កិច្ចសន្យា​ទេ គាត់​កាប់​ពេញ​ទឹក​ពេញ​ដី»

នៅ​ក្នុង​ខែ​មេសា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ សហគមន៍​ជនជាតិ​ដើម​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ៣​ក្រុម បាន​ចេញ​មុខ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​បី គឺ​ក្រុមហ៊ុន គ្លបល ធិច រ៉ាម៉ា ខ្មែរ​អន្តរជាតិ និង​មិត្តភាព ម៉ែន សារុន (Global Tech Sd., Bhd. Rama Khmer International and Men Sarun Friendship) និង​ក្រុមហ៊ុន​វៀតណាម ឈ្មោះ កៅស៊ូ អេលេវ (KAOSU EA LEV BM YOY STOCK) បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ព្រៃ​ឈើ​ដែល​សហគមន៍​អភិរក្ស​អាស្រ័យ​ផល និង​ទុក​ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​សហគមន៍ ដើម្បី​យក​ដី។ ចំណែក​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ្វាង អាន់ លំផាត់ ក៏​ត្រូវ​អ្នក​ភូមិ​ចោទ​ថា បាន​លួច​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ដែល​ក្នុង​នោះ​មាន​ឈើ​ផលិត​ជ័រ​ទឹក​របស់​អ្នក​ភូមិ​រាប់​ពាន់​ដើម​ត្រូវ​គេ​កាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

7 Responses to "ជនជាតិ​ភាគ​តិច​នៅ​រតនគិរី​និយាយ​ពី​ផល​ប៉ះពាល់​​ពី​ការ​ផ្ដល់​ដី​សម្បទាន"

  1. Khmer Family says:

    ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី​ ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា

  2. Khmer Family says:

    តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នា​រវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា​ នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈ​ដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី

    .

  3. cheath says:

    Khmer Family អាបក្សពីរសមរង្សី-កឹមសុខាបូកបញ្ចូលគ្នានេះមិនមែនបាត់៥ទៅ៦ អាសនៈទេ តាមតួរលេខពិតប្រាកដ គឺ ១០ អសនៈ
    គឺ CPP ប្រមូលទាំងអស់ហ្នឹង ហើយ ៣អាសនៈទៀត ហ្វុនស៊ីនប៉ិចជាអ្នកយក ។ ម៉្យាងបើអាមន្ត្រីល្ងីល្ងើបក្សប្រឆាំងសមរង្សី-កឹមសុខាមិនសុខចិត្កនិងការអះអាងរបស់ខ្ញុំ អោយវាចេញមុខមកតវ៉ាចុះ

  4. Cambodia National Rescue Partie says:

    អណត្ត នេះទោះប្បីជា cpp របស់ ជាតិ ខំចំណាយលុយ ជះ ទេៅលើប្រជាពលរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តរាស្រ្តកដោយ កកេៅអី cpp នឹងដាំក្បាលពី 90 ចុះក្រោម…. ព្រោះថា
    1- ដែលថា ជាសមាជិក របស់ខ្លួន ទាំងអស់ នោះ គេមិនប្រាកដថាបោះឆ្នោតអោយ ខ្លួនទាំងអស់នោះទេ មានតែតួរលេខទេ… អ្មកខ្លះមិនប្រកដថា ស្រលាញ់ចូលចិត្ត លោក ហុន សែនទាំងអស់នោះទេ ដូចជាមន្រ្តីរាជការ ទាហាន ប៉ូលីស កម្មក ពួកគេ អ្នកណាមួយ កចង់បានប្រាក់ខែសមរម សាំងចុះថ្លៃ …. បូករួមទាំ លោក Cheat . Khmer family ព្រមទាំង បងប្អូន ក្រុមគ្រួសាររបស់លោកដែរ…
    2- អ្នកខ្លះគេចេះតែហៃអើទើ គេកសហរលាញ់គ្រួសារគេដែរ ហើយ កមិនចូលចិត្ត ឃើញយួនអន្តោប្រវេស ខុសច្បាប់ នេៅស្រុកខ្មែរកាន់តែមានចំនួនច្រើនឡើង ការបោះបង្កោលព្រុំដែនធ្វើអោយវាត់ដី …. អំណោយដែលអោយ គេចេះតែយកទេៅ តែគេមិនប្រកដថាបោះឆ្នោតអោយនោះទេ …
    3- ពួកអ្នកដែលត្រូវគេរំលោភយកដី ប្រពលរដ្្ឋខ្លះដែលត្រូវ អ្នកធំ អ្នកមានធ្វើបាន… គេរួមគ្នាបោះអោយ CNRP …..

  5. cheath says:

    សន្យាខ្យល់ ! អាណាជឿវ៉ី សូម្បីតែក្មេងបៀមដៃក៏វាមិនជឿដែរ
    ហាស! ហាស ស្អុយមាត់បក្សប្រឆាំងណាស់

  6. cheath says:

    សមាជិក គណបក្សសង្គ្រោះជាតិ ៤៤២ នាក់ នៅស្រុកបាណន់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន
    Tuesday, 14 May 2013 14:20 ដោយដើមអម្ពិល៖ ID-015
    បាត់ដំបង ៖ យ៉ាងហោចណាស់ សមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ។ សមាជិកទាំង ៤៤២ នាក់នេះ គឺជា អតីត សមាជិកគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលសព្វថ្ងៃ បញ្ចូលគ្នា ជាគណបក្សសង្គ្រោះជាតិ ។

    លោក កែវ ជា ក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ខេត្ដបាត់ដំបង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ឲ្យដឹងថា ពិធីទទួលសមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ហើយបញ្ចូលជាសមាជិក គណបក្សប្រជាជន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ប្រព្រឹត្ដធ្វើឡើង នៅទី ស្នាក់ការ គណបក្សប្រជាជន ស្រុកបាណន់ ក្រោមអធិបតីភាព លោកសុខ ផល ប្រធានក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ។

    លោកកែវ ជា ដែលជាអតីត ប្រធានក្រុមការងារ គណបក្សសម រង្ស៊ីដែរនោះ បានបញ្ជាក់ទៀតថា ក្នុង ចំណោម សមាជិកគណបក្សសង្គ្រោះជាតិ ទាំង ៤៤២ នាក់នោះ មានម្នាក់ ជាក្រុមប្រឹក្សា ឃុំចែង មានជ័យ ស្រុកបាណន់ផងដែរ ។ លោកបញ្ជាក់ទៀតថា អ្នកដែលដើរចេញ ពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយ គណបក្សប្រជាជននេះ ដោយសារតែពួកគេឃើញ ភាពអយុត្ដិធម៌នៅក្នុងបក្ស មាន ជម្លោះទាស់ទែងគ្នា និងពាក់ព័ន្ធ នឹងអំពើពុករលួយជាដើម ដូចជាការរៀបចំ បេក្ខភាពតំណាងរាស្ដ្រ អាណត្ដិទី៥ នេះជាដើម គឺអ្នកមានឥទ្ធិពល រៀបចំឲ្យ បេក្ខភាពម្នាក់ឈ្មោះ ឡុង បូតា ដែលមានដុល្លារ មិនធ្វើការសោះ ឈរជាលេខរៀងទី២ ៕

  7. Khmer Family says:

    ប្អូនប្រុស បង្កើត របស់លោក កឹម សុខា ប្រាប់ពលរដ្ឋ កុំឱ្យបោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ
    .កណ្ដាល ៖ លោក កឹម សុខុន ដែលជា ប្អូនប្រុសបង្កើត របស់លោក កឹម សុខា បច្ចុប្បន្ន ជាអនុប្រធាន គណបក្ស សង្គ្រោះ ជាតិ បានទម្លាយប្រាប់ប្រជាពលរដ្ឋភាគ ច្រើនជាមនុស្សចាស់ជរា ពីគោលនយោ បាយមិនច្បាស់លាស់ និងតែងតែឃោសនា បំប៉ោងការពិត ពីសំណាក់បងប្រុសរបស់ខ្លួន ហើយអំពាវនាវ ឱ្យប្រជាពលរដ្ឋ ទាំងអស់កុំ ចាញ់បោក និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ដោយសារតែមិនអាចដឹកនាំ ប្រទេសជាតិបាននោះទេ ។

    អមដំណើរ ជាមួយលោក ស៊ុន ចាន់ថុល ចុះទៅសំណេះសំណាល ជាមួយចាស់ជរា ប្រមាណ ៧០០នាក់ ស្ថិតនៅ ឃុំកោះធំក ស្រុកកោះធំ ខេត្ដកណ្ដាល នាព្រឹកថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៣ លោក កឹម សុខុន ដែលបច្ចុប្បន្ន ជាសមាជិកពេញសិទ្ធិ និងបាន មកនៅជាមួយ គណបក្សប្រជាជនកម្ពុជាជា យូរណាស់មកហើយនោះ បានមាន ប្រសាសន៍ថា សូម្បីតែរូបលោកជាប្អូន បង្កើតក៏មិនអាចរស់នៅ ជាមួយលោក កឹម សុខាបានដែរ ចុះទម្រាំឱ្យទៅ ដឹកនាំប្រទេសជាតិ តើទៅរួចយ៉ាងម៉េចទៅ ។

    លោក កឹម សុខុន បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋទៀតថា បច្ចុប្បន្ន គោលនយោបាយ របស់គណបក្ស សង្គ្រោះ ជាតិ គ្មានច្បាស់លាស់ និងជាក់លាក់នោះ ឡើយ ពោលថ្នាក់ដឹកនាំរបស់គណបក្ស មួយនេះ តែងតែដើរ បោកប្រាស់ប្រជាជន និងភូតកុហក ដើម្បីចង់បានសន្លឹកឆ្នោតតែ ប៉ុណ្ណោះ ។

    ប្អូនប្រុសអនុប្រធាន គណបក្សសិទ្ធិ មនុស្សរូបនេះបានទទួលស្គាល់ថា ក្រុម គ្រួសាររបស់ខ្លួនទាំងមូល ទាំងឪពុក-ម្ដាយ ៍បានរួចផុតពីសម័យប៉ុលពត ដោយសារតែ ថ្ងៃ ៧ មករា ដឹកនាំដោយមន្ដ្រីជាន់ខ្ពស់នៃ គណបក្សប្រជាជន ។

    សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៣ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់រោងចក្រជៀរ កៅស៊ូឯកជនមួយ នៅស្រុកសេសាន ខេត្ដស្ទឹងត្រែង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ ដោយមិនសំដៅឈ្មោះ អ្នកនយោបាយម្នាក់ថា ធ្វើការនៅបក្ស ផ្សេង តែប្អូនប្រុស ២នាក់ បម្រើការងារ នៅគណ បក្សប្រជាជន ហើយសម្ដេចបាន លើកឡើងថា ប្អូនប្រុសបានសួរទៅបងខ្លួន ឯងថា ហេតុអ្វីឃោសនាភូតប្រជា ពលរដ្ឋ ម្ល៉េះ ? ជាការឆ្លើយតបអ្នកនយោបាយ ដែលជា បងប្រុសរូបនោះ ឆ្លើយវិញថា ចេះ តែឃោសនាទៅ បើសិន គេជឿគេបោះ ឆ្នោតជូន តែបើសិនមិនជឿ ក៏មិនបោះ ឆ្នោតឱ្យទៅ ។

    តាមរយៈការអះអាង របស់លោក កឹម សុខុន ដែលជាសាច់ឈាមបង្កើតរបស់ លោក កឹម សុខា ទៅកាន់ប្រជាពល រដ្ឋអ្នក ស្រុកកោះធំ ខាងលើនេះ ពិតជាបង្ហាញឱ្យ ឃើញយ៉ាងច្បាស់ថា លោក កឹម សុខា ជា មនុស្សម្នាក់ មិនអាច ឱ្យប្រទេសជាតិទាំង មូល និងប្រជាពលរដ្ឋខ្មែរទាំងមូលផ្ញើ វាសនាបានឡើយ ៕