បក្ស​សង្គ្រោះ​ជាតិ​ដាក់​បេក្ខជន​យុវជន​ច្រើន​ជាង​បក្ស​ប្រជាជន

ភ្នំពេញៈ បញ្ជី​និង​ការ​ចុះ​បញ្ជី​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​បាន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បក្ស​ប្រឆាំង​នឹង​ដាក់​បេក្ខជន​ដែល​ជា​យុវជន​ច្រើន​ជាង​គណបក្ស​កាន់​អំណាច រហូត​ដល់​បី​ដង​។

 

Tuesday, 14 May 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

លោក​ សួង សុភ័ណ្ឌ ​ត្រូវ​នគរ​បាល​រាជ​ធានី​​វាយ​សន្លប់​។ រូបថត គីម​ឡុង​

លោក​ សួង សុភ័ណ្ឌ ​ត្រូវ​នគរ​បាល​រាជ​ធានី​​វាយ​សន្លប់​។ រូបថត គីម​ឡុង​

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា បេក្ខជន ៤៥ រូប ដែល​មាន​វ័យ​ក្រោម ៣៥ឆ្នាំ នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​នៅ​ក្នុង​ខេត្ត​ក្រុង​ទាំង​២៤​។

យោង​តាម​បញ្ជី​ឈ្មោះ​របស់​គណបក្ស​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ចំនួន ១៤រូប របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​វ័យ​ក្រោម​៣៩ឆ្នាំ នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​។ ក្នុង​នោះ យ៉ាង​ហោច​ណាស់​មាន​បេក្ខជន​៨រូប​ដែល​ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់ រួម​មាន​ទាំង​កូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កូន​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ស ខេង និង​កូន​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន ផង​ដែរ​។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា បេក្ខជន​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ជ្រើស​ចេញ​ពី​ក្រុម​យុវជន​របស់​គណបក្ស​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖«​យើង​មិន​ប្រកាន់​ថា​តើ​ពួក​គេ​ជា​កូន​របស់​អ្នក​ធំ​អ្នក​តូច​នោះ​ទេ​ឲ្យ​តែ​ពួក​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​»។

ក្នុង​ចំណោម​សមាជិក​ឆ្នើមៗ​ជា​យុវជន​របស់ CNRP ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ក៏​មាន លោក សួង សុភ័ណ្ឌ អាយុ ២៦ ឆ្នាំ ប្រធាន​យុវជន​គណបក្ស​ផង​ដែរ ដែល​នឹង​ឈរ​ឈ្មោះ​នៅ​ខេត្ត​ប៉ៃលិន។ លោក សុភ័ណ្ឌ កាល​ពី​ឆ្នាំ​២០១១ ត្រូវ​បាន​នគរបាល​រាជធានី វាយ​សំពង​រហូត​ដល់​បែក​ក្បាល​ហូរ​ឈាម​ដួល​សន្លប់ ខណៈ​ដែល​លោក ចូល​រួម​ជាមួយ​អ្នក​ភូមិ​បឹង​កក់ ធ្វើ​ការ​តវ៉ា ប្រឆាំង​ទៅ​នឹង​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ឈូស​កម្ទេច​ផ្តួល​រំលំ​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ៕ NR

 

What Next?

Recent Articles

22 Responses to "បក្ស​សង្គ្រោះ​ជាតិ​ដាក់​បេក្ខជន​យុវជន​ច្រើន​ជាង​បក្ស​ប្រជាជន"

  1. Cambodia National Rescue Partie says:

    សសើរ លោក សោភណ ដែលបានជួយឈឺឆ្អាល អ្នកបឹងកក់

  2. គេជាមនុស្សក្លាហាន តស៊ូ មិនខ្លាច ដើម្បីជីវិតប្រជារាស្ត្រខ្មែរតូចទាប ក្រីក្រ ដែលពួកមេ CPP

    ជិះជាន់ធ្វើបាបរាស្ត្រខ្មែរ។

  3. Khmer Family says:

    តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នា​រវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា​ នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈ​ដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី

  4. អ្នកជាគ្រូទាយ ក្បាលទំពែក ទាំងក្មេង អត់ដុះសក់។

  5. តាកញ្ចាស់ says:

    Khmr family ពិតជាគ្រូទាយដ៍ពូកែមែនសូមសរសើរ  ។គណបក្សសង្រ្គោះជាតិ

    ដែលមាន២៩អសនះហើយនោះ នៅថ្ងៃ២៨កក្កដា២០១៣នេះនឹងបានអសនះពីចន្លោះ

    ២៤ទៅ២៥ថែមទៀតពីគណបក្សប្រ/ជ  និងគណបក្សហ៊្វុនសីុខ្ទេច ។បើសរុបទៅមិនក្រោម

    ៥០អសនះទេ ។

  6. Cambodia National Rescue Partie says:

    អណត្ត នេះទោះប្បីជា cpp របស់ ជាតិ ខំចំណាយលុយ ជះ ទេៅលើប្រជាពលរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តរាស្រ្តកដោយ កកេៅអី cpp នឹងដាំក្បាលពី 90 ចុះក្រោម…. ព្រោះថា
    1- ដែលថា ជាសមាជិក របស់ខ្លួន ទាំងអស់ នោះ គេមិនប្រាកដថាបោះឆ្នោតអោយ ខ្លួនទាំងអស់នោះទេ មានតែតួរលេខទេ… អ្មកខ្លះមិនប្រកដថា ស្រលាញ់ចូលចិត្ត លោក ហុន សែនទាំងអស់នោះទេ ដូចជាមន្រ្តីរាជការ ទាហាន ប៉ូលីស កម្មក ពួកគេ អ្នកណាមួយ កចង់បានប្រាក់ខែសមរម សាំងចុះថ្លៃ …. បូករួមទាំ លោក Cheat . Khmer family ព្រមទាំង បងប្អូន ក្រុមគ្រួសាររបស់លោកដែរ…
    2- អ្នកខ្លះគេចេះតែហៃអើទើ គេកសហរលាញ់គ្រួសារគេដែរ ហើយ កមិនចូលចិត្ត ឃើញយួនអន្តោប្រវេស ខុសច្បាប់ នេៅស្រុកខ្មែរកាន់តែមានចំនួនច្រើនឡើង ការបោះបង្កោលព្រុំដែនធ្វើអោយវាត់ដី …. អំណោយដែលអោយ គេចេះតែយកទេៅ តែគេមិនប្រកដថាបោះឆ្នោតអោយនោះទេ …
    3- ពួកអ្នកដែលត្រូវគេរំលោភយកដី ប្រពលរដ្្ឋខ្លះដែលត្រូវ អ្នកធំ អ្នកមានធ្វើបាន… គេរួមគ្នាបោះអោយ CNRP …..

  7. cheath says:

    តាកញ្ចាស់ ! ស្អីគេបានតួលេខពីណាស្អីក៏សម្បើមម្លេះ ២៩+២៤-២៥ អាសនៈទៀតនោះ ?
    អ៊ួក​ ! ឆ្អើមណាស់ចង់ក្អួត NDI រកឃើញ១៣% ហ្នឹង បូកលេខអាតាក់បាក់អាទេះមើលតាកញ្ចាស់
    មួយទៀតមិនទៀងឈរជាប់ ១៣% ហ្នឹងទេ សមាជិកបក្សអាសមរង្សី និងបក្សអាកឹមសុខា វិល
    មករួមរស់ជាមួយ CPP ម៉ាបក្ស ៗជាងពាក់កណ្តាលហើយហ្នឹង ទៅរំពឹងលើស្អីបានអះអាងដូច្នេះ
    តាកញ្ចាស់ ? មិនចេះខ្មាស់គេ ? តែថាមិនបានដែរ អាសមរង្សី + អាកឹមសុខា វាធ្លាប់
    តែស្រែកតែអញ្ចឹង ! យើងឈ្នះហើយ ! រដ្ឋាភិបាលសមរង្សី រដ្ឋាភិបាលកឹមសុខា
    អុញ ! រដ្ឋាភិបាលឧទាហរណ៏ហ្នឹង ដេកបៀមអាចម៏គ្រប់អាណត្តិសោះហ្នឹងណា !

  8. តាកញ្ចាស់ says:

    សមាជិកcppសរុបទូទាំងប្រទេសជាង៧លាននាក់ សន្លឹកឆ្នោតរាល់អណតិ្តជាង

    ៣លានសន្លឹក ដកយួនជាង១លានចរញសល់២លាន នៅសល់ប៉ុន្មានទៀតទៅណា ?

    ចៅcheathជួយដើររកផង បាត់អស់ទៅណា ?

  9. cheath says:

    សមាជិក គណបក្សសង្គ្រោះជាតិ ៤៤២ នាក់ នៅស្រុកបាណន់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន
    Tuesday, 14 May 2013 14:20 ដោយដើមអម្ពិល៖ ID-015
    បាត់ដំបង ៖ យ៉ាងហោចណាស់ សមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ។ សមាជិកទាំង ៤៤២ នាក់នេះ គឺជា អតីត សមាជិកគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលសព្វថ្ងៃ បញ្ចូលគ្នា ជាគណបក្សសង្គ្រោះជាតិ ។

    លោក កែវ ជា ក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ខេត្ដបាត់ដំបង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ឲ្យដឹងថា ពិធីទទួលសមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ហើយបញ្ចូលជាសមាជិក គណបក្សប្រជាជន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ប្រព្រឹត្ដធ្វើឡើង នៅទី ស្នាក់ការ គណបក្សប្រជាជន ស្រុកបាណន់ ក្រោមអធិបតីភាព លោកសុខ ផល ប្រធានក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ។

    លោកកែវ ជា ដែលជាអតីត ប្រធានក្រុមការងារ គណបក្សសម រង្ស៊ីដែរនោះ បានបញ្ជាក់ទៀតថា ក្នុង ចំណោម សមាជិកគណបក្សសង្គ្រោះជាតិ ទាំង ៤៤២ នាក់នោះ មានម្នាក់ ជាក្រុមប្រឹក្សា ឃុំចែង មានជ័យ ស្រុកបាណន់ផងដែរ ។ លោកបញ្ជាក់ទៀតថា អ្នកដែលដើរចេញ ពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយ គណបក្សប្រជាជននេះ ដោយសារតែពួកគេឃើញ ភាពអយុត្ដិធម៌នៅក្នុងបក្ស មាន ជម្លោះទាស់ទែងគ្នា និងពាក់ព័ន្ធ នឹងអំពើពុករលួយជាដើម ដូចជាការរៀបចំ បេក្ខភាពតំណាងរាស្ដ្រ អាណត្ដិទី៥ នេះជាដើម គឺអ្នកមានឥទ្ធិពល រៀបចំឲ្យ បេក្ខភាពម្នាក់ឈ្មោះ ឡុង បូតា ដែលមានដុល្លារ មិនធ្វើការសោះ ឈរជាលេខរៀងទី២ ៕

  10. Cheath Fucking says:

    អាជាតិហ្អែងជាយួនមែនទេ? ហ្អែងមានគិតជាតិទេ យួនយកដីអស់ប៉ុន្មានហើយ ? តើហ្អែងរកស៊ីគ្រឿងញៀនមែនទេ? ហ្អែងកំពុងតែធ្វើឲ្តខ្មែរក្លាយជាខ្មោចហើយ ដូចនេះពួកយើងត្រូវតែកំចាត់អាជាតិយួននេះចោល យើងត្រូវទៅបោះឆ្នោតឲ្យគណបក្សសង្រោះជាតិកម្ពុជាទាំងអស់គ្នា ។ អ្នកដែលចួលរួមយកអំណោយពីពួកអាជាតិយួន គេដឹងច្បាស់ហើយដូចខ្ញុំបានប្រាប់នៅពេលប្រជមសំងាត់គឺឲ្យប្រជាជនទៅចូលរួមយកអំណោយតែពេលបោះឆ្នោតគឺអាស្រ័យលើយើង។

    មិនចង់ចូលរួមមតិទេតែអាជាតិវានិយាយមកមិនពិរោះសោះ ព្រោះវាជាយួនដូចនេះត្រូវតែប្រដៅវាវិញ ។ កុំមកលលេងជាមួយប្រទេសខ្មែរវើយ ប្រជាជនគេដឹងហើយអាជាតិជាជាតិយួន។Sic!

  11. សកម្មជនខាងគណបក្សប្រឆាំង មានស្ទីលអប់រំដល់សមាជិកអ្នកគាំទ្រទាំងអស់ថា បើសិនជា

    ខាងបក្សប្រជាជន  គេបញ្ចូលឈ្មោះខាងយើងដើម្បីចែកអំណោយ អ្វីក៏ដោយ  យើងទទួល

    យកផងចុះ តែដល់ពេលចូលទៅបោះឆ្នោត យើងទាំងអស់គ្នា គូសចូលក្នុងប្រអប់…រូបខាង

    គណបក្សរបស់យើង។  យើងធ្វើដូចនេះ  វាមានផលប្រយោជន៏ និងសេចក្តីសុខដល់យើងល្អ

    ខ្លាំងណាស់។ … កូនក្មេង  ឈ្មោះ ចៀត អើយ !  បក្សរបស់អ្មកឯង  អន់ខ្សោយគំនិតណាស់

    អ្នកឯងជារដ្ឋមន្ត្រីការិយាល័យជើង១០ ថាតាម ធ្វើតាមតែគេ  ល្មមចុះផ្ទាល់ដល់ប្រជារាស្ត្រ

    ម្តងទៅ កុំសូវវក់ស្រីស្រាក្នុងបន្ទប់រង្គសាលការ៉អូខេ ណាស់ពេក ! កោតតែមេបក្សរបស់គាត់

    ឲមនុស្ស តាប៉ែ ធុនហ្នឹងធ្វើរដ្ឋមន្ត្រីទៅកើត។ ឈ្មោះ ចៀត គឺជាជន អត់គ្រប់តឹក សោះ !។

  12. អ្នកឯងចង់ចេញស្ទីល អីទៀត ចេញម៉ោ ! ខ្ញុំ មើលឃើញ យ៉ាងទាំងអស់ ! ចង់ចេញស្ទីលបេះដូង

    បើកចំហ ហេ៎ស ! អីយ៉ា ‌!  ចាប់ផ្តើមស្ទាក់ស្ទើរ លែងចង់ចែកអំណោយទៀត ទៅបាត់ ! ហេស ៗ

    ៗៗ។ លោកអ្នកសកម្មជនខាងអ្នកប្រឆាំង មើលអ្នកជួយគាំទ្រយើង ឲមែនទែន។

  13. យុវជនដ៏ក្លាហានម្នាក់នេះ  គួរតែដាក់ឲគេជា ប្រធានចលនាយុវជនគ្រប់ស្រទាប់ វណ្ណ: ចុះឃោសនា

    ជួយដល់សកម្មជននៅគ្រប់ច្រកល្ហកទាំងអស់ក្នុងប្រទេសកម្ពុជា។

  14. Khmer Family says:

    ប៉ុន្តែគ្រូទាយដូចខ្ញុំនេះ ជាគ្រូទាយកាលីបខ្ពស់ មិនចេះទទួលទ្រនឹប​ ដែលមានតែចេកមួយស្និត ធូបមួយដុំ ទៀន ពីរដើម និង លុយ១០០០រឿលឬលុយដុល្លាខ្មោចនោះទេណា៎ គឺទទួលចាប់ ពីមាន់ស្ងោ ជ្រូកខ្វៃ និង អាឈីវ៉ាស ២១ ឡើងទៅ ទើបពូកែ អូមមាក់ៗៗ សូមលោក សង្កេតមើល កុំលួចសំណែនរបស់ខ្ញុំញ៉ាំណា៎ ឡា ឡា ឡា

    .

  15. Khmer Family says:

    លោក មើលឃើញ គ្រូទាយដូចខ្ញុំនេះ ជាគ្រូទាយកាលីបខ្ពស់ មិនចេះទទួលទ្រនឹប​ ដែលមានតែចេកមួយស្និត ធូបមួយដុំ ទៀន ពីរដើម និង លុយ១០០០រឿលឬលុយដុល្លាខ្មោចនោះទេណា៎ គឺទទួលចាប់ ពីមាន់ស្ងោ ជ្រូកខ្វៃ និង អាឈីវ៉ាស ២១ ឡើងទៅ ទើបពូកែ អូមមាក់ៗៗ សូមលោក សង្កេតមើល និងលោក មើលឃើញ កុំលួចសំណែនរបស់ខ្ញុំញ៉ាំណា៎ ឡា ឡា ឡា

    .

  16. បើគិត ពី ទូរលេខ របស់គណះ បក្ស ប្រឆាំង បាន ចុះ ចូលគណះ បក្សស៊ី ភី ភី តាំង ពី បោះឆ្នោត

    ប៉ុន្មាន អណត្តិ រហូត មកដល់សព្វថ្ងៃ​នេះ បាន បញ្ជាក់អោយ ឃើញ ថា ពុំ មាន មនុស្ស ណា ម្នាក់

    នៅ ក្នុង គណះ បក្ស ប្រឆាំង ទៀត ឡើយ ។ នេះ បាន តាម ស្តាប់សំដី របស់ មនុស្ស គណះបក្ស

    ស៊ីភីភី ។ ប៉ុន្តែ ខ្ញុំឆ្ងល់ ចុះ ហេតុ អ្វី មិនដែល ឮ ថា គណះ បក្ស ប្រឆាំង មានទូរលេខ នៃ មនុស្ស

    របស់ គណះបក្ស ប្រជាជន តែ គណះបក្សប្រឆាំង បាននឹងកំពុង កើន ឡើង ចំនួនសមាជិករបស់

    ខ្លួនជារៀង រាល់ថ្ងៃ ? មិនត្រិម តែ ប៉ុណ្ណោះ ស៊ឹងតែ នៅ គ្រប់ទីកន្លែង យើង ឮ តែ សំលេង រិះគន់

    យ៉ាង ចាស់ ដៃ របស់ប្រជាពលរដ្ធ បុគ្កលិក មន្រ្តី រាជការស្ទើរតែទាំងអស់ ចំពោះ តែ គណះ បក្ស

    ស៊ី ភី ភី ហើយ សូម្បី តែ សមាជិក ខ្លួន អែង ផ្ទាល់ ក៏ មានការរិះគន់និងប្រទេចផ្តាសាចំពោះគណះបក្សខ្លួនអែង ផង ដែរ គេ មិនដែល ឬ កំរ ណាស់ ស្តាប់

    ឮនូវ ការរិះគន់ របស់ពីអ្នក ទាំង អស់នោះ ចំពោះ គណះបក្ស ប្រឆាំ ងណាស់ ។

  17. បើគិត ពី ទូរលេខ របស់គណះ បក្ស ប្រឆាំង បាន ចុះ ចូលគណះ បក្សស៊ី ភី ភី តាំង ពី បោះឆ្នោត

    ប៉ុន្មាន អណត្តិ រហូត មកដល់សព្វថ្ងៃ​នេះ បាន បញ្ជាក់អោយ ឃើញ ថា ពុំ មាន មនុស្ស ណា ម្នាក់

    នៅ ក្នុង គណះ បក្ស ប្រឆាំង ទៀត ឡើយ ។ នេះ បាន តាម ស្តាប់សំដី របស់ មនុស្ស គណះបក្ស

    ស៊ីភីភី ។ ប៉ុន្តែ ខ្ញុំឆ្ងល់ ចុះ ហេតុ អ្វី មិនដែល ឮ ថា គណះ បក្ស ប្រឆាំង មានទូរលេខ នៃ មនុស្ស

    របស់គណះបក្ស ប្រជាជនមកចូលរួម តែ គណះបក្សប្រឆាំងនៅតែ បាននឹងកំពុង កើន ឡើង ចំនួនសមាជិករបស់

    ខ្លួនជារៀង រាល់ថ្ងៃ ? មិនត្រិម តែ ប៉ុណ្ណោះ ស៊ឹងតែ នៅ គ្រប់ទីកន្លែង យើង ឮ តែ សំលេង រិះគន់

    យ៉ាង ចាស់ ដៃ របស់ប្រជាពលរដ្ធ បុគ្កលិក មន្រ្តី រាជការស្ទើរតែទាំងអស់ ចំពោះ តែ គណះ បក្ស

    ស៊ី ភី ភី ហើយ សូម្បី តែ សមាជិក ខ្លួន អែង ផ្ទាល់ ក៏ មានការរិះគន់និងប្រទេចផ្តាសាចំពោះគណះបក្សខ្លួនអែង ផង ដែរ គេ មិនដែល ឬ កំរ ណាស់ ស្តាប់

    ឮនូវ ការរិះគន់ របស់ពីអ្នក ទាំង អស់នោះ ចំពោះ គណះបក្ស ប្រឆាំ ងណាស់ ។

    .

  18. chourn says:

    It is unbelievable that a poor man is now become a parliamentary candidate of National Rescue Party.

  19. Strey khmer says:

    Such president Arbrham Lincoln,his family was poor, his mother die when he was a child; however, he worked during the day and read a book or studied in the evening, then become to a lawyer, then the President of America. After he had power, he free the slavery, and led the country during the Civil War in north America. After he won the civil war, he helped the South suldiers to go back homes with food, camels, and midicine. Also, his devotion to the people, tolerance, and a sen of humor.
    So everyone of Cambodian can become to a primier if we following the real democracy as Kem Sokha has been preparing as America.

  20. cheath says:

    គួររម្លឹកឡើ្វងវិញកាលពីការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២កន្លងទៅ ដែលកាលណោះជិតឈានមកដល់នោះ ថ្នាក់ដឹកនាំគណបក្ស សមរង្ស៊ី និងសមាជិក គណបក្ស នេះ នៅតាមបណ្ដាខេត្ដ មួយចំនួន បានងាកមក ចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា យ៉ាងគំហុក ។ បើយើងចាំមិនភ្លេចទេកាលណោះនៅនា រសៀលថ្ងៃទី០៩ ខែឧសភាឆ្នាំ២០១២ ថ្នាក់ដឹកនាំគណ បក្សសមរង្ស៊ី នៅខេត្ដព្រៃវែងជាច្រើននាក់ រួមនឹងសមាជិកជាច្រើនពាន់ថ្នាក់ បានសម្រេច ចិត្ដចូលរួមជាមួយ គណបក្ស ប្រជាជនកម្ពុជា ហើយទទួលបាននូវការស្វាគមន៍ពីឯកឧត្តមអ៊ុង សាមី អភិបាលខេត្ដព្រៃវែង ។ តាមថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលងាក មកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សមាជិកដែលចាកចេញនោះ សរុបមាន ៦៣០២នាក់ ដែលមានតាំងពីសមាជិកថ្នាក់ភូមិ រហូតដល់គណៈ កម្មាធិការ នាយក ។ ប្រការនេះ ដោយសារតែថ្នាក់ដឹកនាំនិងសមាជិកគណបក្សសមរង្ស៊ី ក្នុងខេត្ដព្រៃវែង អស់ ជំនឿលើថ្នាក់ដឹកនាំ ដែលមានវប្បធម៌បក្ខពួកនិយម គ្រួសារនិយមហួសហេតុ ។
    ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលនាំសមាជិកទៅចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា ពួកគេអស់ជំនឿនិងអស់ទឹកចិត្ដតស៊ូ ជាមួយ គណបក្សសម រង្ស៊ី តទៅទៀតហើយ ដោយសារតែមានការបែកបាក់ផ្ទៃក្នុង និងវប្បធម៌បក្ខពួកនិយម គ្រួសារនិយមរាលដាល យ៉ាងពេញបន្ទុក ។ អ្នកខ្លះតស៊ូអស់ រយៈពេល១៧ឆ្នាំហើយ ពុំបាន ទទួលលទ្ធផលអ្វីទាំងអស់ ក្រៅពីស្គាល់តែការឈឺចាប់ ការចំណាយទ្រព្យសម្បត្ដិ និងការ ចំណាយពេលវេលាបម្រើគណបក្សសមរង្ស៊ី ដោយឥតប្រយោជន៍ ។ ដូច្នេះពួកគេត្រូវ សម្រេច ចិត្ដចាកចេញ ពីគណបក្សសមរង្ស៊ី ព្រោះក្រុមមេដឹកនាំនៃគណបក្សនេះ មិនបានអនុវត្ដន៍ ស្របតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌នោះទេ ។ ការចូលរួមគាំទ្រគណបក្ស ប្រជាជនកម្ពុជា នៅពេលនេះ គឺជាការស្ម័គ្រចិត្ដ មិនមែនដើម្បី លុយកាក់ឬតំណែង ដូច ដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី ចោទប្រកាន់ដោយខ្វះ ការពិតនោះទេ ។
    តាមការអះអាងរបស់ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលសម្រេចចិត្ដចូល រួមជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឧទាហរណ៍ថា គង់ គាំ ប្រធានស្ដីទី គណបក្សសមរង្ស៊ី គឺជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគព្រៃវែង ហើយកូនប្រុសរបស់ គង់ គាំឈ្មោះគង់ បូរ៉ា គឺជាតំណាងរាស្ដ្រមណ្ឌលព្រៃវែង ហើយ កូន ប្រុសរបស់គង់ គាំម្នាក់ទៀត ជាសមាជិកក្រុមប្រឹក្សាខេត្ដព្រៃវែង ។ នេះជាភស្ដុតាងបញ្ជាក់យ៉ាងច្បាស់ពីវប្បធម៌ បក្ខពួក និយម គ្រួសារនិយម នៅក្នុងគណបក្ស សមរង្ស៊ី ហើយបច្ចុប្បន្នផ្ទៃក្នុងនៃគណបក្សសមរង្ស៊ី បច្ចុប្បន្នមានការបែងចែកជាច្រើនពួកច្រើនក្រុម ដូចជាក្រុមរបស់ អេង ឆៃអ៊ាង និង ក្រុមរបស់យឹម សុវណ្ណ ជាដើម ។ ក្រុមទាំងអស់នេះ តែងប្រជែងឥទ្ធិពលគ្នា ប្រខាំគ្នាដណ្តើមអំណាច ប្រព្រឹត្តអំពើរពុករលួយ បូកផ្សំនិងអំពើពាលាអាវ៉ាសែអសីលធម៏ ដែលប្រព្រឹត្តដោយពួកទាំងនោះទៀតនោះ បញ្ហានេះ កំពុងធ្វើឱ្យមន្ដ្រី សកម្មជន និងសមាជិកនៅថ្នាក់មូលដ្ឋាន អស់ ជំនឿនូវលើការដឹកនាំរបស់សមរង្ស៊ី ដែលជាប្រធានគណបក្សចេះត្រឹមងក់ក្បាលស្របតាមទង្វើរចោលម្សៀតរបស់ពួក អេង ឆៃអ៊ាង និងយឹមសុវណ្ណនេះតែប៉ុណ្ណោះ ។
    សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំនិងមន្ដ្រីជាន់ខ្ពស់ គណបក្ស សមរង្ស៊ី និងបក្សសិទ្ធិមនុស្សរបស់កឹមសុខាតាមបណ្ដាខេត្ដនានា ដូចជាខេត្ដបាត់ដំបង ពោធិ៍សាត់ព្រៃវែង និងកំពង់ចាម ជាដើម បាននាំគ្នាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាងគំហុក ដោយសារតែអស់ ជំនឿលើថ្នាក់ ដឹកនាំគណបក្សសមរង្ស៊ី ។ ចរន្ដនៃ លំហូរចេញនោះ ត្រូវបានក្រុមអ្នកវិភាគ នយោបាយ វាយ តម្លៃថា ឈាមរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សកឹមសុខា ដែលបច្ចុប្បន្នរួមគ្នាបង្កើតបក្សសង្គ្រោះជាតិកំពុងបន្តហូរ ហើយហូរទាល់តែខ្សោះពីខ្លួន ក្នុងខណៈ ដែលប្រធានគណ បក្សនេះ កំពុងដើរទាត់ខ្យល់នៅឯបរទេសឯក្នុងប្រទេសវិញដឹកនាំដោយអាកម្ទេចមនុស្សកឹមសុខា ដែលជាអាយ៉ងរបស់សម្តេចហ៊ុនសែន។ ម្យ៉ាងទៀត ទោះបីក្រុមមេដឹក នាំគណបក្សសង្ក្រោះជាតិខំប្រឹងឃោសនាវាយប្រហារលើថ្នាក់ដឹកនាំ គណបក្សប្រជាជន កម្ពុជា យ៉ាងណាក៏ដោយ ក៏ជារឿងឥតប្រយោជន៍ដែរ ព្រោះប្រជាពលរដ្ឋ ទូទាំងប្រទេស បានដឹង ការពិតរួចពីល្បិចកលភូតភរបោកប្រាស់ញុះញង់អុចអាលរបស់ពួកនេះអស់ទៅហើយ ។ ម្យ៉ាងទៀត ការដែលមន្ដ្រីជាន់ខ្ពស់ សកម្មជន និងសមាជិកគណបក្ស សមរង្ស៊ី និងបក្សសិទ្ធិមនុស្សកឹមសុខាងាកទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ មិនមែនដោយសារ ការទិញទឹកចិត្ដឬការប្រើ តំណែងអូសទាញទេ ប៉ុន្ដែគឺដោយសារពួកគេអស់ជំនឿលើការដឹក នាំរបស់សមរង្ស៊ី របស់កឹមសុខានិងបក្ខពួករបស់អាតិរិច្ឆានទាំងពីរនេះតែប៉ុណ្ណោះ ។
    នៅក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ក្រុមអ្នកសង្កេតការណ៍នយោបាយ បានវាយតម្លៃ រួចជាស្រេចថា គណបក្សសង្ក្រោះជាតិ មិន អាចទទួលបានជ័យជំនះ តាមមហិច្ឆតារបស់ខ្លួនទេ ព្រោះឈាមរបស់គណបក្សសមរង្ស៊ី និងឈាមគណបក្សសិទ្ធិមនុស្សនៅ ថ្នាក់មូលដ្ឋាន កំពុងហូរស្ទើរ ខ្សោះ ពីខ្លួនទៅហើយ ។ មានន័យថា កិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងភាពបរាជ័យ ព្រោះបច្ចុប្បន្នផ្ទៃក្នុងគណបក្សនេះ កំពុងបែក បាក់ ហើយវប្បធម៌ពាលាអាវ៉ាសែ បក្ខពួកនិយម គ្រួសារនិយម គឺជាមូលហេតុ ដែលធ្វើឱ្យសមាជិកនិងមន្ដ្រីថ្នាក់ ក្រោមអស់ជំនឿ ៕

  21. Khmer Family says:

    ប្អូនប្រុស បង្កើត របស់លោក កឹម សុខា ប្រាប់ពលរដ្ឋ កុំឱ្យបោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ .កណ្ដាល ៖ លោក កឹម សុខុន ដែលជា ប្អូនប្រុសបង្កើត របស់លោក កឹម សុខា បច្ចុប្បន្ន ជាអនុប្រធាន គណបក្ស សង្គ្រោះ ជាតិ បានទម្លាយប្រាប់ប្រជាពលរដ្ឋភាគ ច្រើនជាមនុស្សចាស់ជរា ពីគោលនយោ បាយមិនច្បាស់លាស់ និងតែងតែឃោសនា បំប៉ោងការពិត ពីសំណាក់បងប្រុសរបស់ខ្លួន ហើយអំពាវនាវ ឱ្យប្រជាពលរដ្ឋ ទាំងអស់កុំ ចាញ់បោក និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ដោយសារតែមិនអាចដឹកនាំ ប្រទេសជាតិបាននោះទេ ។

    អមដំណើរ ជាមួយលោក ស៊ុន ចាន់ថុល ចុះទៅសំណេះសំណាល ជាមួយចាស់ជរា ប្រមាណ ៧០០នាក់ ស្ថិតនៅ ឃុំកោះធំក ស្រុកកោះធំ ខេត្ដកណ្ដាល នាព្រឹកថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៣ លោក កឹម សុខុន ដែលបច្ចុប្បន្ន ជាសមាជិកពេញសិទ្ធិ និងបាន មកនៅជាមួយ គណបក្សប្រជាជនកម្ពុជាជា យូរណាស់មកហើយនោះ បានមាន ប្រសាសន៍ថា សូម្បីតែរូបលោកជាប្អូន បង្កើតក៏មិនអាចរស់នៅ ជាមួយលោក កឹម សុខាបានដែរ ចុះទម្រាំឱ្យទៅ ដឹកនាំប្រទេសជាតិ តើទៅរួចយ៉ាងម៉េចទៅ ។

    លោក កឹម សុខុន បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋទៀតថា បច្ចុប្បន្ន គោលនយោបាយ របស់គណបក្ស សង្គ្រោះ ជាតិ គ្មានច្បាស់លាស់ និងជាក់លាក់នោះ ឡើយ ពោលថ្នាក់ដឹកនាំរបស់គណបក្ស មួយនេះ តែងតែដើរ បោកប្រាស់ប្រជាជន និងភូតកុហក ដើម្បីចង់បានសន្លឹកឆ្នោតតែ ប៉ុណ្ណោះ ។

    ប្អូនប្រុសអនុប្រធាន គណបក្សសិទ្ធិ មនុស្សរូបនេះបានទទួលស្គាល់ថា ក្រុម គ្រួសាររបស់ខ្លួនទាំងមូល ទាំងឪពុក-ម្ដាយ ៍បានរួចផុតពីសម័យប៉ុលពត ដោយសារតែ ថ្ងៃ ៧ មករា ដឹកនាំដោយមន្ដ្រីជាន់ខ្ពស់នៃ គណបក្សប្រជាជន ។

    សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៣ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់រោងចក្រជៀរ កៅស៊ូឯកជនមួយ នៅស្រុកសេសាន ខេត្ដស្ទឹងត្រែង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ ដោយមិនសំដៅឈ្មោះ អ្នកនយោបាយម្នាក់ថា ធ្វើការនៅបក្ស ផ្សេង តែប្អូនប្រុស ២នាក់ បម្រើការងារ នៅគណ បក្សប្រជាជន ហើយសម្ដេចបាន លើកឡើងថា ប្អូនប្រុសបានសួរទៅបងខ្លួន ឯងថា ហេតុអ្វីឃោសនាភូតប្រជា ពលរដ្ឋ ម្ល៉េះ ? ជាការឆ្លើយតបអ្នកនយោបាយ ដែលជា បងប្រុសរូបនោះ ឆ្លើយវិញថា ចេះ តែឃោសនាទៅ បើសិន គេជឿគេបោះ ឆ្នោតជូន តែបើសិនមិនជឿ ក៏មិនបោះ ឆ្នោតឱ្យទៅ ។

    តាមរយៈការអះអាង របស់លោក កឹម សុខុន ដែលជាសាច់ឈាមបង្កើតរបស់ លោក កឹម សុខា ទៅកាន់ប្រជាពល រដ្ឋអ្នក ស្រុកកោះធំ ខាងលើនេះ ពិតជាបង្ហាញឱ្យ ឃើញយ៉ាងច្បាស់ថា លោក កឹម សុខា ជា មនុស្សម្នាក់ មិនអាច ឱ្យប្រទេសជាតិទាំង មូល និងប្រជាពលរដ្ឋខ្មែរទាំងមូលផ្ញើ វាសនាបានឡើយ ៕