ភ្នំពេញ: លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវហ្គេច ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ នៅប្រទេសកម្ពុជា មានស្ត្រីចំនួន ៥២% បានចូលរួមនៅក្នុងសកម្មភាពជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
ថ្ងៃទី 14 ឧសភា 2013
ដោយ: រតនា
CEN
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា៖ ចាប់តាំងពីមានការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ មកដល់ពេលនេះ បានធ្វើឲ្យស្ត្រីចំនួន ៥២% នៃទូទាំងប្រទេសដែលជាចំនួនច្រើនជាងបុរសបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។
លោកស្រីបានបន្តទៀតថា៖ កាលពីឆ្នាំ១៩៩៣ មានស្ត្រីតែ ៥% ប៉ុណ្ណោះ នៅក្នុងរដ្ឋសភា ប៉ុន្តែឥឡូវនេះស្ត្រីបានកើនចំនួន ២១% នៅក្នុងរដ្ឋសភា ដែលបានមកពីការជាប់ឆ្នោតនៃគណបក្សនយោបាយនានា។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវហ្គេច បានមានជំនឿជឿជាក់ថា៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ចំនួនស្ត្រីក្នុងកិច្ចការនយោបាយ និងកិច្ចការសង្គម នឹងមានការកើនឡើងចំនួនលើសពី ២១% ។ បច្ចុប្បន្នមានស្ត្រីដែលជាអភិបាលខេត្ត រាជធានី ស្រុក ខណ្ឌ ស្ត្រីជាមេឃុំ ចៅសង្កាត់ មេភូមិ ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអនុរដ្ឋមន្ត្រី។
លោកស្រីវេជ្ជបណ្ឌិត ក៏បានបង្ហាញឲ្យឃើញផងដែរថា៖ វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័សនោះ គឺមានស្ត្រីវ័យក្មេងជាង ៥០ ម៉ឺននាក់ កំពុងបម្រើការក្នុងវិស័យកាត់ដេរ។ ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល បន្តផ្តល់អាហារូបករណ៍ដល់និស្សិតជាស្ត្រី ឲ្យមានចំនួនកាន់តែច្រើនឡើងថែមទៀត។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវហ្គេច ក៏បានបញ្ជាក់ផងដែរថា៖ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងខែកក្កដាឆ្នាំ ២០១៣ នេះ ស្ត្រីមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតច្រើនជាងបុរស៕ S

ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា
តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នារវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី
.