កងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក ហ្វឹកហ្វឺនលំហាត់ ប្រតិបត្តិការរក្សាសន្តិភាព “ឆ្មាំអង្គរ២០១៣”

ភ្នំពេញ: កង​យោធា​កម្ពុជា​ចំនួន ៣១៧ នាក់ និង​កងកម្លាំង​សហរដ្ឋអាមេរិក​ចំនួន ១៣៩ នាក់​មកពី​កងទ័ព​ឆ្មាំ​ជាតិ​រដ្ឋ Idaho សហរដ្ឋអាមេរិក តំណាង​បញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក​កងទ័ព​សហរ​ដ្ឋ​អាមេរិក (USRPAC និង USPACOM) បានរួម​គ្នា​ដំណើរការ​សកម្មភាព​ហ្វឹក​ហ្វឹ​ន​លំ​ហាត់​ប្រតិបត្តិ​ការរក្សា​សន្តិភាព ក្រោម​ប្រធានបទ “​ឆ្មាំ​អង្គរ​២០១៣” នៅឯ​សាលា​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្ថិតក្នុង​មូលដ្ឋាន​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៣​។

 

ថ្ងៃទី 16 ឧសភា 2013
ដោយ: ពលទោ
CEN


​    ​
​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ នូវ​រាល់​កិច្ចប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ក្រោម​ការជួយ​គាំទ្រ​ឧបត្ថម្ភ​ពី​សំណាក់​កងទ័ព​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ចដំណើរការ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​ប្រតិបត្តិ​ការរក្សា​សន្តិភាព នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣​នេះ​។​
​    ​
​លោក​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ថ្លែង​បញ្ជាក់ថា ឆ្លងកាត់​សកម្មភាព​ហ្វឹកហ្វឺន​រួមគ្នា ដែល​ធ្វើ​ឡើងជា​បន្តបន្ទាប់ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​សហរ​ដ្ឋ​អាមេរិក នា​រយៈកាល​កន្លងទៅនេះ បានផ្តល់​លទ្ធភាព​ឱ្យដល់​កងទ័ព​កម្ពុជា បង្កើនបាន​នូវ​កម្រិត​សមត្ថភាព​ក្នុង​តំបន់ និង​អនុតំបន់​ដើម្បី​ត្រៀមលក្ខណៈ​គ្រប់គ្រង និង​អនុវត្ត​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ក្នុង​កម្រិត​ជា​កល​យុទ្ធ​។ ទន្ទឹមនេះ​កងយោធពល​ខេមរភូមិន្ទ នឹង​បង្កើនបាន​នូវ​ចំណេះដឹង​ផ្នែក​យុទ្ធវិធី​និង​នីតិវិធី ដើម្បី​ជម្រុញ​ដល់​ការបង្កើន​សមត្ថភាព​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ផ្ទៃក្នុង ជា​ពហុ​សាសន៍​ផ្នែក​រចនាសម្ព័ន្ធ​តួនាទី​ភារកិច្ច របស់​អង្គការសហប្រជាជាតិ សម្រាប់​អនុវត្ត​លើ​បេសកកម្ម​រក្សា​សន្តិភាព ដែល​នឹង​កើតមាន​ឡើងជា​សកល​។​
​    ​
​លោក​ជេ​ហ្វ​ដាយ​ហ្គ័​ល (JeffDaigle) អនុប្រធាន​បេសកកម្ម និង​ជា​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី សម្រាប់​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នេះ បាន​ថ្លែង​បញ្ជាក់ថា នេះ​ជា​ឱកាស​លើក​ទី​៤ ដែល​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា និង​សហរដ្ឋអាមេរិក បានរួម​គ្នា​ក្នុង​កិច្ចដំណើរការ​សកម្មភាព​ហ្វឹកហ្វឺន លំ​ហាត់​ប្រតិបត្តិ​ការរក្សា​សន្តិភាព “​ឆ្មាំ​អង្គរ​” ដែល​ចាប់ផ្តើម​ដំណើរការ​ជា​លើកដំបូង​នា​ខែកក្កដា ឆ្នាំ​២០១០ កន្លងទៅ​ក្នុង​ទឹកដី​កម្ពុជា​។ លោក​ជេ​ហ្វ ដាយ​ហ្គ័​ល បាន​បន្តថា ការធ្វើ​លំ​ហាត់​រួមគ្នា ពិតជា បានផ្តល់​ឱ្យដល់​កងទ័ព​កម្ពុជា សម្រាប់​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ ដូចដែល​កងទ័ព​រប​ស់​សហរដ្ឋអាមេរិក បាន​អនុវត្ត​កន្លងទៅ​ជាមួយនឹង​បណ្តា​ប្រទេស​នានា ផងដែរ​។​
​    ​
​មេបញ្ជាការ​កងកម្លាំង​សហរដ្ឋអាមេរិក ដែល​បាន​ដឹកនាំ​កង​យោធា​សម្រាប់​លំ​ហាត់​នៅ​កម្ពុជា លោក​វរសេនីយ៍ឯក DonBlunck បាន​វាយតម្លៃ​ខ្ពស់​ពី​កម្រិត​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ សម្រាប់​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព ជាមួយ​អង្គការសហប្រជាជាតិ ដែល​បាន​ដំណើរ​ការធ្វើ​ឡើងជា​បន្ត​បន្ទាប់ នៅ​ប្រទេស​ស៊ូដង់ និង​លី​បង់​។ លោក​មេបញ្ជាការ​បា​នប​ន្ត​ថា បទពិសោធន៍​របស់​ក​ង​យោធា​កម្ពុជា ក្នុង​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន បានផ្តល់​ឱ្យ​កាស​ឱ្យដល់​កងទ័ព​សហរដ្ឋ​អាមេរិក ដកស្រង់ និង​សិក្សា​ផងដែរ​។​
​    ​
​នាយក​សាលា​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​ពហុ​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុន ស៊ី​យឿន បានលើកឡើង​ពី​កម្មវិធី​សម្រាប់​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការរក្សា​សន្តិភាព “​ឆ្មាំ​អង្គ​២០១៣” ខាងលើនេះ ដោយ​ផ្តោតជាសំខាន់​លើ​ខ្លឹមសារ​ហ្វឹកហាត់​ចំនួន​បួន រួមមាន​ទី​១ ផ្នែក​លំ​ហាត់​នៅ​ទីបញ្ជាការ ទី​២ ផ្នែក​ហ្វឹកហ្វឺន​ផ្លាស់ប្តូរ​ជំនាញការ​វិស្វកម្ម ទី​៣ ផ្នែក​ហ្វឹកហ្វឺន​សង្គ្រោះ​បឋម និង​ទី​៤ ផ្នែក​ហ្វឹកហ្វឺន​ប្រឆាំង​ឧ​បករ​ណ៏​គ្រឿងផ្ទុះ​កែច្នៃ​៕

   ​    ​    ​    ​

 

What Next?

Recent Articles

3 Responses to "កងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក ហ្វឹកហ្វឺនលំហាត់ ប្រតិបត្តិការរក្សាសន្តិភាព “ឆ្មាំអង្គរ២០១៣”"

  1. cheath says:

    ក្រោយពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២ រួចមក លទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជន កម្ពុជា បានទទួលសម្លេងគាំទ្រ ដ៏ច្រើនលើសលប់ ដល់ទៅជាង ៣លាន ៦សែនសម្លេង បើប្រៀបធៀបទៅនឹងគណបក្ស សម រង្ស៊ី ប្រមាណត្រឹមតែ ១លាន ២សែនសម្លេង ដែលចំនួននេះមានគម្លាតឆ្ងាយ ណាស់បើធៀបទៅនឹងគណ បក្ស ប្រជាជនកម្ពុជា។ ចំណែកគណបក្ស សិទិ្ធមនុស្ស ឃើញថាទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៥សែន ៧ម៉ឺនសម្លេង គឺនៅ មានគម្លាតឆ្ងាយពី គណបក្សសមរង្ស៊ីឆ្ងាយណាស់កុំថាឡើយមកចង់ធ្វើការប្រៀបធៀប ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្លេងគាំទ្រលើសដល់ទៅជាង ៦ដង នោះ ។
    ចំណុចខាងលើហ្នឹងហើយ ដែលធ្វើឲ្យគណបក្សប្រឆាំងទាំងពីររត់រកគ្នាចងសម្ព័ន្ធភាព ដែលសម្ព័ន្ធភាពនេះ ត្រូវបានអ្នកវិភាគនយោបាយវាយតម្លៃថា ជាសម្ព័ន្ធភាពដើម្បី កេងយកផលចំណេញរៀងៗខ្លួន ព្រោះគណបក្សប្រឆាំងទាំងពីរដឹងច្បាស់ថា ទោះបីបូកចូលគ្នាបានប្រហែលតែ ១លាន ៨សែន សម្លេងប៉ុណ្ណោះគឺនៅចាញ់គណបក្សប្រជាជនកម្ពុជាឆ្ងាយដាច់ ។ ការលេងល្បិចទាញយកសម្លេង គាំទ្រពីគណបក្សប្រឆាំងគ្នាឯងយ៉ាងដូច្នេះ បើសង្ឃឹមទាញសម្លេងគាំទ្រពីគណបក្សប្រជាជនកម្ពុជា គឺ មិនអាច ទៅរួចទេ ពីព្រោះប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយអភិវឌ្ឍន៍ មូលដ្ឋាន ក៏ដូចជាការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទៅ ដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
    ឈរលើកត្តាសត្យានុម័ត ដែលអនុវត្តន៏ដោយរាជរដ្ឋាភិបាល ហើយដែលមានការគាំទ្រដ៏រឹងមាំ ពីសំណាក់ប្រជាជនកម្ពូជាដ៏ច្រើនលើសលប់នោះ អ្នកវិភាគនយោបាយបាននិយាយដោយសង្កត់ធ្ងង់ថា. ពាក្យថាចងសម្ព័ន្ធភាព ឬ ការរួបរួមអ្នកប្រជាធិបតេយ្យរវាងគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា ជាផ្លូវការដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីនថ្ងៃ១៥កក្តដា ហើយបង្កើតជាគណបក្សសាងគ្រោះជាតិយ៉ាងណាក្តី ក៏វាមិនអាចមានវាសនាឈ្នះក្នុងការបោះឆ្នោតសកលរើសតំណាងរាស្ត្រអាណត្កិទី៥ឆ្នាំ២០១៣នេះបានដែរ។ វាមានទឡ្ហីករណ៏ច្រើនណាស់ ចំពោះការឆ្ពោះទៅមុខមិនរួច សំរាប់ការទទួលនូវភាពបរាជ័យរបស់បក្សសាងគ្រោះជាតិនេះ។
    ទឡ្ហីករណ៏នេះវាផ្តើមចេញពីការប្រើល្បិចយុទ្ធសាស្រ្តសម្រាប់ការកេងចំណេញផ្នែក
    នយោបាយ សំរាប់ក្រុមគណបក្សប្រឆាំងនិមួយៗ ការភូតភរ កុហកបោកប្រាស់ សន្យាខ្យល់ ញុះញង់អុចអាល ការប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ពិសេសវប្បធម៏អាវ៉ាសែអសីលធម៏ បៀរអាប៉ោង ផិតក្បត់ សាហាយស្មន់ របស់ក្រុមមេដឹកនាំបក្សប្រឆាំងនេះតែម្តង។
    ពេលនេះកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែនកំពុងឈរធ្វើជាមេបក្សសាងគ្រោះជាតិ ហើយដែលអត្តសញ្ញាណគណបក្សសមរង្សី កំពុងរលាយខ្សុល ជាបណ្តើរៗដូចអំបិលត្រូវទឹក។ពិតណាស់ជិវិតនយោបាយរបស់ សមរង្សីបានរលត់តាមដីការតុលាការរួចទៅហើយ ហើយអាសនះបច្ចុប្បន្នក្នុងរដ្ឋសភា របស់គណបក្សសមរង្សី ជាស្វ័យប្រវត្តិកំពុងរលាយដោយខ្លួនឯងហើយដែរ ។ តើទាំងនេះមិនមែនជាលទ្ធផលនៃភាពបរាជ័យឫុ ? ។ សរុបសេចក្តីមក យើងហ៊ានសន្និដ្ឋានបានថាលទ្ធផលសំរាប់ជោគជ័យរបស់គណបក្សសាងគ្រោះជាតិគឺ zero ៕

  2. Khmer Family says:

    ១..ជប៉ុនផ្តល់ជំនួយឥណទាន សម្បទាន ចំនួន ៩០.៤៧លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា សំរាប់សាងសង់ផ្លូវជាតិលេខ ៥ ។២. អូស្រ្តាលី ផ្តល់ជំនួយ ចំនួន ជាង ៩៦.១លានដុល្លា ដល់កម្ពុជា នេះសរបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលបានប្រើប្រាស់លុយដែលបានមកពីជំនួយពីបណ្តាប្រទេសនានា ប្រកបដោយតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ ស្អាតស្អំ និងចំទិសដៅ ធ្វើអោយមានការទុកចិត្តពីម្ចាស់ជំនួយ ថែមទាំងផ្តល់ជំនួយបន្ថែមជាច្រើនទៀតដល់រាជរដ្ឋាភិបាលទៀតផង មិនដូចការចោទប្រកាន់ទាំងអគតិ របស់បក្សប្រឆាំង​និង សង្គមស៊ីវិលមួយចំនួននោះទេ ដែលខិតខំបំប៉ោងបំភ្លៃការពិត ភូតភរកុហកបោកប្រាស់មតិជាតិ អន្តរជាតិ ឥឡូវជាក់ស្តែងឃើញស្រាប់ហើយ បើរដ្ឋាភិបាលប្រើប្រាស់លុយជំនួយមិនបានត្រឹមត្រូវ ប្រាកដជាគ្មានម្ចាស់ជំនួយណាផ្តល់មកអោយរដ្ឋាភិបាលកម្ពុជាទៀតនោះទេ

  3. Anonymous says:

    កិច្ចសហការដ័ប្រសើររបស់កម្ពុជា​ ចំពោះបណ្តាប្រទេសនៅលើពិភពលោក នេះជាការដឹកនាំដ័ឈ្លាសវៃមួយរបស់រាជរដ្ឋាភិបាល ។មិនថាស រឺ ក័ខ្មៅក័ជាមិត្ត
    របស់ខ្មែរដែរ អោយតែចំណេញមកលើប្រជាជនខ្មែរ ។ទោះជានៅថ្ងៃនេះពូកយើងទ្រាំអត់ អោនក្បាល់ ចំពោះសត្រូវ ក៍ព្រោះតែរងចាំពេលវេលា ដោយប្រជា
    ជនខ្មែរមិនទាន់ហូបគ្រប់គ្រាន់នៅឡើយទែ ។

    ថ្ងៃមុនយកយួនមកទប់ទល់និងមិត្តដែលល្ងង់សែនល្ងង់បំផ្លាញខ្លួនឯង ថ្ងៃនេះយកចិនដែលជាជនកាប់ដាវមកទប់និងយួនម្តង ថ្ងៃក្រោយយកអាមេរិចដែលជាបុគ្កលតាងខ្លួនថាជាព្រះ មកទប់និងមនុស្សកាប់ដាវ(ចិន)ម្តង ។