មន្ត្រី​បក្ស​ប្រឆាំង៖ បង្គោល​ព្រំដែន​កម្ពុជា-ថៃ​ភាគ​ច្រើន​មិន​មែន​ជា​បង្គោល​ចាស់

មន្ត្រី​ជាន់​ខ្ពស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បង្គោល​ឡាក់​ដែល​កំណត់​ព្រំ​សីមា​រវាង​ប្រទេស​កម្ពុជា និង​ថៃ គឺ​ភាគ​ច្រើន​ពុំ​មែន​ជា​បង្គោល​ឡាក់​ចាស់ ដែល​កំណត់​ដោយ​អាណានិគម​និយម​បារាំង នោះ​ឡើយ។

 

ដោយ ម៉ម មុនីរតន៍
2013-05-16
RFA

បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។

បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។ RFA/Morm Moniroth

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៦ ឧសភា ថា ផ្អែក​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​របស់​លោក រក​ឃើញ​ថា កម្ពុជា ពិត​ជា​ត្រូវ​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៀត ទៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ដូច​ជា​នៅ​បង្គោល​ឡាក់​លេខ​៦៦ និង​លេខ​៦៧ នៅ​ចំណុច​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន បង្គោល​ឡាក់​ទាំង​នេះ​ពិត​ជា​ត្រូវ​បាន​កែច្នៃ​ក្រោយ ពោល​គឺ​ពុំ​មែន​ជា​បង្គោល​ចាស់​ដែល​កំណត់​ដោយ​រដ្ឋការ​បារាំង នោះ​ទេ។ ពីព្រោះ​បង្គោល​ដែល​លោក​ពិនិត្យ​ដោយ​ផ្ទាល់ រក​ឃើញ​ថា មាន​ស្នាម​ប្រេះ​ដាច់​ដោយ​កង់ និង​អាច​លួច​រំកិល​នៅ​មុន​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ។

លោក សុន ឆ័យ៖ «បាន​រុក​តាម​ចម្ការ​ពោត ហើយ​ចុះ​ទៅ​រហូត​ដល់​ឃើញ​ព្រំដែន បង្គោល​ឃើញ​បង្គោល​នោះ ហើយ​ក៏​ហាក់​ដូច​ជា​មាន​ការ​ពោល​ប្រាប់​ពី​ប្រជារាស្ត្រ​ដែរ​ថា បង្គោល​នោះ​ហាក់​ដូច​ជា​បង្គោល​បង្ខិត​ដោយ​ពួក​ថៃ ប្រហែល​ឆ្នាំ​១៩៧៥។ មាន​ស្នាម​ដែល​គេ​វៃ​ជ្រុង​បង្គោល​នោះ ដើម្បី​គេ​យក​ខ្សែ​ពោ​លើក​អើ​បង្គោល​ហ្នឹង ដើម្បី​យក​មក​វៃ​ដាំ​ជាថ្មី​អី​ជាដើម»

ការ​ថ្លែង​របស់​លោក សុន ឆ័យ នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​រូប​លោក​រួម​ជាមួយ​មន្ត្រី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន បាន​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​ទី១៦ ឧសភា បន្ទាប់​ពី​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ​នេះ។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​គណបក្ស​ប្រឆាំង រិះគន់​ថា ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា ត្រូវ​បាត់បង់​បន្ថែម​ទៀត ទាំង​ផ្នែក​ខាង​កើត និង​ខាង​លិច ទៅ​ប្រទេស​ជិត​ខាង។ ទន្ទឹម​នឹង​នេះ អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ក្នុង​រឿង​ព្រំដែន តែង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា អតីត​មេ​ប៉ុស្តិ៍​បរថ្មី លោក មួន ទឹម ត្រូវ​បាន​ស្នងការ​ខេត្ត​ប៉ៃលិន បញ្ចប់​ពី​តួនាទី និង​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​ទទួល​កំហុស ៤​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ឡើយ។ មូលហេតុ​នៃ​បញ្ឈប់​ជា​មេ​ប៉ុស្តិ៍​នេះ ព្រោះ​លោក​ត្រូវ​គេ​រក​ឃើញ​ថា បាន​អម​ដំណើរ​ដើម្បី​ការពារ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​៦៤ កាល​ពី​ថ្ងៃ​ទី១៩ មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

10 Responses to "មន្ត្រី​បក្ស​ប្រឆាំង៖ បង្គោល​ព្រំដែន​កម្ពុជា-ថៃ​ភាគ​ច្រើន​មិន​មែន​ជា​បង្គោល​ចាស់"

  1. Som Rien Sey says:

    -“រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​គណបក្ស​ប្រឆាំង រិះគន់​ថា ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា ត្រូវ​បាត់បង់​បន្ថែម​ទៀត ទាំង​ផ្នែក​ខាង​កើត និង​ខាង​លិច ទៅ​ប្រទេស​ជិត​ខាង។”

    -ប្រសិនបើ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី គណបក្សប្រឆាំងវិញ ​ទឹកដី​កម្ពុជា ត្រូវ​បាត់បង់​ទាំងអស់100% ទាំង​ផ្នែក​ខាង​កើត និង​ខាង​លិច ទៅ​ប្រទេស​ជិត​ខាង។

  2. លោក Som Rien Sey និយាយដូចជាន់កែងខ្លួនឯងហើយ និយាយច៊ឹងមានន័យថា​ សម័យ ហ៊ុន សែន ពិតជាមានការបាត់បង់ទឹកដីមែន។ បើគណបក្សសង្រោះជាតិ ក៏ដូចគណបក្សប្រជាជន ដែរនោះ ច៊ឹងឲ្យខ្ញុំបោះឆ្នោតឲ្យអ្នកណាវិញ?????? បើគង់តែបាត់ទឹកដីដដែលហ្នឹង។​

  3. Cambodia National Rescue Partie says:

    បើ ព្រះអង្ក ធម្មិកោ ចូលរួមជាមួយ cpp នោះ លោក ហុន សែន ទើបសប្បាយចិត្ត រឺ បូករួមទាំងលោក ជាត ដែរ មនុស្សគ្រប់រូប មិនមានគំនិតដូចគ្នា ព្រះអង្ក ធម្មិកោ មិនប្រាថ្នា បុណ្យសក អំណាច ជាមួយ លោក ហុនសែន ទេ តែទ្រង់មផក ឃើង បញ្ហា សង្គមជាច្រើនដែកំពុងកើតមាន : ការកាប់បំផ្លាញព្រៃឈើ បំផ្លាញសត្វព្រៃ មច្ឆជាតិ ការរំលោភយកដី ពី មន្រ្តី អុកញ្ញាមាន លុយ ពុករលួយ របស់ cpp អំពើពុករលួយ ចាក់ស្រេះ យួនអន្តោប្រវេសនខុសច្បាប់ ច្រើនសន្ធឹកសន្ធាប់ ការបាត់កោះត្រល់ ដោយ ស្វយប្រវត្តិ ការបោះបង្កោលព្រំដែន ជាមួយយួន ធ្វើអោយបាត់ដី ទេៅមផលភូមិ លោក ហេង សំរិនទេៅ តម្លៃសាំងថ្លៃ ជាងប្រទេសជិតខាង ប្រាក់ខែតិច ប្រជាពលរដ្ឋ ចំណាកស្រុក ប្រាក់ខែតិច វិសយអប់រំ គ្នានគុណភាព គ្រូមិនចង់បង្រៀន សិលធមសង្គមធ្លាក់ ចុះ….
    សូមអស់លោក នេៅcpp កុំភ្លេចខ្លួន ថា ជាអតិត ខ្មែរ ក្រហម បូករួមទាំង លោក មេបញ្ជាកា ហុន សែន ផង ប្រចាំតំបន់ភូមភាគ

  4. cheath says:

    ក្រោយពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២ រួចមក លទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជន កម្ពុជា បានទទួលសម្លេងគាំទ្រ ដ៏ច្រើនលើសលប់ ដល់ទៅជាង ៣លាន ៦សែនសម្លេង បើប្រៀបធៀបទៅនឹងគណបក្ស សម រង្ស៊ី ប្រមាណត្រឹមតែ ១លាន ២សែនសម្លេង ដែលចំនួននេះមានគម្លាតឆ្ងាយ ណាស់បើធៀបទៅនឹងគណ បក្ស ប្រជាជនកម្ពុជា។ ចំណែកគណបក្ស សិទិ្ធមនុស្ស ឃើញថាទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៥សែន ៧ម៉ឺនសម្លេង គឺនៅ មានគម្លាតឆ្ងាយពី គណបក្សសមរង្ស៊ីឆ្ងាយណាស់កុំថាឡើយមកចង់ធ្វើការប្រៀបធៀប ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្លេងគាំទ្រលើសដល់ទៅជាង ៦ដង នោះ ។
    ចំណុចខាងលើហ្នឹងហើយ ដែលធ្វើឲ្យគណបក្សប្រឆាំងទាំងពីររត់រកគ្នាចងសម្ព័ន្ធភាព ដែលសម្ព័ន្ធភាពនេះ ត្រូវបានអ្នកវិភាគនយោបាយវាយតម្លៃថា ជាសម្ព័ន្ធភាពដើម្បី កេងយកផលចំណេញរៀងៗខ្លួន ព្រោះគណបក្សប្រឆាំងទាំងពីរដឹងច្បាស់ថា ទោះបីបូកចូលគ្នាបានប្រហែលតែ ១លាន ៨សែន សម្លេងប៉ុណ្ណោះគឺនៅចាញ់គណបក្សប្រជាជនកម្ពុជាឆ្ងាយដាច់ ។ ការលេងល្បិចទាញយកសម្លេង គាំទ្រពីគណបក្សប្រឆាំងគ្នាឯងយ៉ាងដូច្នេះ បើសង្ឃឹមទាញសម្លេងគាំទ្រពីគណបក្សប្រជាជនកម្ពុជា គឺ មិនអាច ទៅរួចទេ ពីព្រោះប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយអភិវឌ្ឍន៍ មូលដ្ឋាន ក៏ដូចជាការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទៅ ដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
    ឈរលើកត្តាសត្យានុម័ត ដែលអនុវត្តន៏ដោយរាជរដ្ឋាភិបាល ហើយដែលមានការគាំទ្រដ៏រឹងមាំ ពីសំណាក់ប្រជាជនកម្ពូជាដ៏ច្រើនលើសលប់នោះ អ្នកវិភាគនយោបាយបាននិយាយដោយសង្កត់ធ្ងង់ថា. ពាក្យថាចងសម្ព័ន្ធភាព ឬ ការរួបរួមអ្នកប្រជាធិបតេយ្យរវាងគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា ជាផ្លូវការដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីនថ្ងៃ១៥កក្តដា ហើយបង្កើតជាគណបក្សសាងគ្រោះជាតិយ៉ាងណាក្តី ក៏វាមិនអាចមានវាសនាឈ្នះក្នុងការបោះឆ្នោតសកលរើសតំណាងរាស្ត្រអាណត្កិទី៥ឆ្នាំ២០១៣នេះបានដែរ។ វាមានទឡ្ហីករណ៏ច្រើនណាស់ ចំពោះការឆ្ពោះទៅមុខមិនរួច សំរាប់ការទទួលនូវភាពបរាជ័យរបស់បក្សសាងគ្រោះជាតិនេះ។
    ទឡ្ហីករណ៏នេះវាផ្តើមចេញពីការប្រើល្បិចយុទ្ធសាស្រ្តសម្រាប់ការកេងចំណេញផ្នែក
    នយោបាយ សំរាប់ក្រុមគណបក្សប្រឆាំងនិមួយៗ ការភូតភរ កុហកបោកប្រាស់ សន្យាខ្យល់ ញុះញង់អុចអាល ការប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ពិសេសវប្បធម៏អាវ៉ាសែអសីលធម៏ បៀរអាប៉ោង ផិតក្បត់ សាហាយស្មន់ របស់ក្រុមមេដឹកនាំបក្សប្រឆាំងនេះតែម្តង។
    ពេលនេះកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែនកំពុងឈរធ្វើជាមេបក្សសាងគ្រោះជាតិ ហើយដែលអត្តសញ្ញាណគណបក្សសមរង្សី កំពុងរលាយខ្សុល ជាបណ្តើរៗដូចអំបិលត្រូវទឹក។ពិតណាស់ជិវិតនយោបាយរបស់ សមរង្សីបានរលត់តាមដីការតុលាការរួចទៅហើយ ហើយអាសនះបច្ចុប្បន្នក្នុងរដ្ឋសភា របស់គណបក្សសមរង្សី ជាស្វ័យប្រវត្តិកំពុងរលាយដោយខ្លួនឯងហើយដែរ ។ តើទាំងនេះមិនមែនជាលទ្ធផលនៃភាពបរាជ័យឫុ ? ។ សរុបសេចក្តីមក យើងហ៊ានសន្និដ្ឋានបានថាលទ្ធផលសំរាប់ជោគជ័យរបស់គណបក្សសាងគ្រោះជាតិគឺ zero ៕

  5. Cambodia National Rescue Partie says:

    ខ្សែរាជវង្សសម្រេចព្រះទ័យចូលរួម​​សង្រ្គោះជាតិ

    ថ្លែងក្នុងវេទិកាសាធារណៈដែលរៀបចំដោយ​​គណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែឧសភានេះ នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពងចាម ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣០០០នាក់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលថា ខ្សែរាជវង្សជាច្រើន ទាំងស៊ីសុវត្ថិ ទាំងនរោត្តម បានសម្រេចព្រះទ័យចូលរួមគណបក្សសង្រ្គោះជាតិក្នុងព្រះទ័យចង់សង្រ្គោះជាតិ ។ ដូច្នេះអ្នករាជានិយមទាំងអស់ ត្រូវតែរួមគ្នាជាសម្លេងតែមួយជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃបោះឆ្នោតខាងមុខ ដើម្បីសង្រ្គោះជាតិ និងដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមក្នុងវេទិកានេះដែរ ក៏បានថ្លែងបន្ថែមថា រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្រ្គោះជាតិ នឹងសម្រេចអោយបាននូវគោលនយោបាយទាំង៧ចំណុចនេះ ដែលវាជាការសង្រ្គោះជីវភាពប្រជាពលរដ្ឋដំបូងគេ។ គោលនបាយសំខាន់ទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ រួមមាន ៖ ១-ចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល ក្នុង១ខែ ២-កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ ៣-មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀលក្នុង១ខែ ៤-កសិករ ទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត ១០០០រ/kg) ៥-ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់ ៦-យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារត្រឹមត្រូវ ៧-បញ្ចុះ …

    The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.

  6. cheath says:

    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យហ៊ុនសែនសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។

  7. your dog says:

    ក្រោយពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២ រួចមក លទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជន កម្ពុជា បានទទួលសម្លេងគាំទ្រ ដ៏ច្រើនលើសលប់ ដល់ទៅជាង ៣លាន ៦សែនសម្លេង បើប្រៀបធៀបទៅនឹងគណបក្ស សម រង្ស៊ី ប្រមាណត្រឹមតែ ១លាន ២សែនសម្លេង ដែលចំនួននេះមានគម្លាតឆ្ងាយ ណាស់បើធៀបទៅនឹងគណ បក្ស ប្រជាជនកម្ពុជា។ ចំណែកគណបក្ស សិទិ្ធមនុស្ស ឃើញថាទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៥សែន ៧ម៉ឺនសម្លេង គឺនៅ មានគម្លាតឆ្ងាយពី គណបក្សសមរង្ស៊ីឆ្ងាយណាស់កុំថាឡើយមកចង់ធ្វើការប្រៀបធៀប ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្លេងគាំទ្រលើសដល់ទៅជាង ៦ដង នោះ ។
    ចំណុចខាងលើហ្នឹងហើយ ដែលធ្វើឲ្យគណបក្សប្រឆាំងទាំងពីររត់រកគ្នាចងសម្ព័ន្ធភាព ដែលសម្ព័ន្ធភាពនេះ ត្រូវបានអ្នកវិភាគនយោបាយវាយតម្លៃថា ជាសម្ព័ន្ធភាពដើម្បី កេងយកផលចំណេញរៀងៗខ្លួន ព្រោះគណបក្សប្រឆាំងទាំងពីរដឹងច្បាស់ថា ទោះបីបូកចូលគ្នាបានប្រហែលតែ ១លាន ៨សែន សម្លេងប៉ុណ្ណោះគឺនៅចាញ់គណបក្សប្រជាជនកម្ពុជាឆ្ងាយដាច់ ។ ការលេងល្បិចទាញយកសម្លេង គាំទ្រពីគណបក្សប្រឆាំងគ្នាឯងយ៉ាងដូច្នេះ បើសង្ឃឹមទាញសម្លេងគាំទ្រពីគណបក្សប្រជាជនកម្ពុជា គឺ មិនអាច ទៅរួចទេ ពីព្រោះប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយអភិវឌ្ឍន៍ មូលដ្ឋាន ក៏ដូចជាការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទៅ ដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
    ឈរលើកត្តាសត្យានុម័ត ដែលអនុវត្តន៏ដោយរាជរដ្ឋាភិបាល ហើយដែលមានការគាំទ្រដ៏រឹងមាំ ពីសំណាក់ប្រជាជនកម្ពូជាដ៏ច្រើនលើសលប់នោះ អ្នកវិភាគនយោបាយបាននិយាយដោយសង្កត់ធ្ងង់ថា. ពាក្យថាចងសម្ព័ន្ធភាព ឬ ការរួបរួមអ្នកប្រជាធិបតេយ្យរវាងគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា ជាផ្លូវការដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីនថ្ងៃ១៥កក្តដា ហើយបង្កើតជាគណបក្សសាងគ្រោះជាតិយ៉ាងណាក្តី ក៏វាមិនអាចមានវាសនាឈ្នះក្នុងការបោះឆ្នោតសកលរើសតំណាងរាស្ត្រអាណត្កិទី៥ឆ្នាំ២០១៣នេះបានដែរ។ វាមានទឡ្ហីករណ៏ច្រើនណាស់ ចំពោះការឆ្ពោះទៅមុខមិនរួច សំរាប់ការទទួលនូវភាពបរាជ័យរបស់បក្សសាងគ្រោះជាតិនេះ។
    ទឡ្ហីករណ៏នេះវាផ្តើមចេញពីការប្រើល្បិចយុទ្ធសាស្រ្តសម្រាប់ការកេងចំណេញផ្នែក
    នយោបាយ សំរាប់ក្រុមគណបក្សប្រឆាំងនិមួយៗ ការភូតភរ កុហកបោកប្រាស់ សន្យាខ្យល់ ញុះញង់អុចអាល ការប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ពិសេសវប្បធម៏អាវ៉ាសែអសីលធម៏ បៀរអាប៉ោង ផិតក្បត់ សាហាយស្មន់ របស់ក្រុមមេដឹកនាំបក្សប្រឆាំងនេះតែម្តង។
    ពេលនេះកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែនកំពុងឈរធ្វើជាមេបក្សសាងគ្រោះជាតិ ហើយដែលអត្តសញ្ញាណគណបក្សសមរង្សី កំពុងរលាយខ្សុល ជាបណ្តើរៗដូចអំបិលត្រូវទឹក។ពិតណាស់ជិវិតនយោបាយរបស់ សមរង្សីបានរលត់តាមដីការតុលាការរួចទៅហើយ ហើយអាសនះបច្ចុប្បន្នក្នុងរដ្ឋសភា របស់គណបក្សសមរង្សី ជាស្វ័យប្រវត្តិកំពុងរលាយដោយខ្លួនឯ

  8. អ្នកណា ក៏ដូចជាអ្នកណា អ្នកការសែត ក៏មិន អព្យាក្រឹត អ្នកការសែត ប្រឆាំង គាំទ្រ អោយ គណៈបក្ស ប្រឆាំង អ្នកការសែត រដ្ឋាភិបាល គាំទ្រ អោយ រដ្ឋាភិបាល ។ អ្នកទទួល លុយ ពីអាមេរិក និយាយ ថាអាមេរិក ល្អ អ្នក ស្អប់ រដ្ឋាភិបាល និយាយថា រដ្ឋាភិបាល អាក្រក់ ។ គ្មាន អ្នកណាមួយ អព្យាក្រឹត ។ ថាអោយគេតែខ្លួនឯង អាក្រក់ជាង គេ ។ បែ ទៅ ខ្សែរាជវង់ ធ្វើអោយ រាជវង់ខ្លួនឯង ធ្លាក់ ចុះ ។ គង់នៅ ជាម្លប់ ដល់ ប្រជាជន មិន សុខទេ ចង់ ចូលប្រលោក ក្នុង នយោបាយ អោយ គេចេ ។ ប្រទេស កើត កល្យុក វឹក វរ កាប់ចាក់ អោយសារ ខ្សែ រាជវង់ ។

    ខ្ញុំឈប់ ផ្តល់ មតិ តទៅទៀតហើយ ព្រោះ បើ បន្តទៀត ធ្វើអោយ ខ្ញុំ ធ្លាក់ខ្លួនក្លាយជាមនុស្ស ត្រូវបានគេចេ ។

    ជាចុងក្រោយ សូមអស់ លោក ទាំងអស់ ដែលជា អ្នក ផ្តល មតិ សូម កុំចេគ្នា បើទោះជាខឹង យ៉ាងណាក៏ដោយ ខ្ញុំ មិនចង់ អានទៅ ឃើញពាក្យ ចេគ្នានោះទេ ។ កូនខ្ញុំ​ក៏អានដែរ កូនខញុំសួរ រហូត ថា​ បើគេចេគ្នា ដុច្នេះ គេមិនខ្លាច បាបទេ រឺ ប៉ា ខ្ញុំ ថា ពាក្យ ល្អ កូន យក ពាក្យ ចេប្រមាថ កូន កុំធ្វើតាម ។

  9. 18 Mars says:

    លោកខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា ខ្ញុំហាក់ដូចជាមិនគួរឲ្យជឿ ខ្ញុំអានខំម៉ិនរបស់លោកពីរ បីសារ ថ្ងៃនេះលោកហាក់ដូចជានិយាយត្រូវច្រើន​ជាងសព្វដង។ ម្តងនេះខ្ញុំដូចជាជឿថាលោកធ្លាប់ធ្វើការនៅសហគមន៍និងនៅអិនជីអូ។

  10. Khmer Family says:

    ១..ជប៉ុនផ្តល់ជំនួយឥណទាន សម្បទាន ចំនួន ៩០.៤៧លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា សំរាប់សាងសង់ផ្លូវជាតិលេខ ៥ ។២. អូស្រ្តាលី ផ្តល់ជំនួយ ចំនួន ជាង ៩៦.១លានដុល្លា ដល់កម្ពុជា នេះសរបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលបានប្រើប្រាស់លុយដែលបានមកពីជំនួយពីបណ្តាប្រទេសនានា ប្រកបដោយតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ ស្អាតស្អំ និងចំទិសដៅ ធ្វើអោយមានការទុកចិត្តពីម្ចាស់ជំនួយ ថែមទាំងផ្តល់ជំនួយបន្ថែមជាច្រើនទៀតដល់រាជរដ្ឋាភិបាលទៀតផង មិនដូចការចោទប្រកាន់ទាំងអគតិ របស់បក្សប្រឆាំង​និង សង្គមស៊ីវិលមួយចំនួននោះទេ ដែលខិតខំបំប៉ោងបំភ្លៃការពិត ភូតភរកុហកបោកប្រាស់មតិជាតិ អន្តរជាតិ ឥឡូវជាក់ស្តែងឃើញស្រាប់ហើយ បើរដ្ឋាភិបាលប្រើប្រាស់លុយជំនួយមិនបានត្រឹមត្រូវ ប្រាកដជាគ្មានម្ចាស់ជំនួយណាផ្តល់មកអោយរដ្ឋាភិបាលកម្ពុជាទៀតនោះទេ