ប៉ូលិស​ឃាត់​ខ្លួន​សមាជិក​អង្គការ​៥​នាក់​ពី​បទ​ឆបោក

សមាជិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ឈ្មោះ អង្គការ​សមាគម​សុវណ្ណ​ភូមិ​វង្សភ័ក្ត​បូរី ៥​រូប ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ដោយសារ​អាជ្ញាធរ​ឃុំ​អន្សាចំបក់ ក្នុង​ខេត្ត​ពោធិ៍សាត់ ប្ដឹង​ពី​បទ​ឆបោក​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ។ តែ​ប្រធាន​អង្គការ​នេះ​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សមាជិក​អង្គការ​លោក​ជា​បញ្ហា​នយោបាយ។

 

ដោយ មណ្ឌល កែវ
2013-05-19
RFA


ស្តាប់សំឡេង ថតសំឡេង

ប្រធាន​អង្គការ​សមាគម​សុវណ្ណ​ភូមិ​វង្សភ័ក្ត​បូរី ប្រចាំ​ខេត្ត​ពោធិ៍សាត់ គឺ​លោក ឆាត សារ៉ន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ថា សមាជិក​សមាគម​លោក​ចំនួន ៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ឃុំ​អន្សាចំបក់ ឃាត់​ខ្លួន​ដោយ​ពុំ​ដឹង​ពី​មូលហេតុ។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​១៨ ឧសភា ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ មេ​ឃុំ​អន្សាចំបក់ លោក ឡាញ់ ស៊ីធន បាន​គំរាមកំហែង​និយាយ​ប៉ះពាល់​ដល់​កិត្តិយស​អង្គការ​សមាគម​សុវណ្ណ​ភូមិ​វង្សភ័ក្ត​បូរី ហេតុ​នេះ​ហើយ លោក​ក៏​ចាត់​តាំង​ឲ្យ​សមាជិក​សមាគម​ដែល​ជា​ចាស់​ព្រឹទ្ធាចារ្យ​ទៅ​ជួប​ពន្យល់​ការ​ពិត ស្រាប់​តែ​លោក​មេ​ឃុំ​ខឹងសម្បា ហើយ​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​តែម្ដង។

លោក ឆាត សារ៉ន៖ «យើង​បញ្ជូន​ក្រុម​ការងារ​ឲ្យ​ទៅ​បញ្ជាក់​ប្រាប់​លោក​មេ​ភូមិ មេ​ឃុំ​អន្សាចំបក់ និង​ប្រធាន​ប៉ុស្តិ៍។ តែ​ទៅ​ដល់​ស្រាប់​តែ​គាត់​ធ្វើ​ការ​ឃាត់​ខ្លួន​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​១៨ រហូត​ដល់​ល្ងាច​ថ្ងៃ​១៩ នេះ​នៅ​មិន​ទាន់​លែង​សមាជិក​ខ្ញុំ​ទៀត…»

មេ​ឃុំ​អន្សាចំបក់ លោក ឡាញ់ ស៊ីធន មិន​ព្រម​បកស្រាយ​ការ​ចោទ​ប្រកាន់​របស់​ប្រធាន​អង្គការ​សមាគម​សុវណ្ណ​ភូមិ​វង្សភ័ក្ត​បូរី ប្រចាំ​ខេត្ត​ពោធិ៍សាត់ គឺ​លោក ឆាត សារ៉ន ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ឧសភា៖ «ខ្ញុំ​មិន​ទាន់​ហ៊ាន​ឆ្លើយ​ទេ អា​ហ្នឹង​ទុក​ឲ្យ​ខាង​ជំនាញ​គេ​ធ្វើ​សិន​បាទ…!»

សមាជិក​អង្គការ​សមាគម​សុវណ្ណ​ភូមិ​វង្សភ័ក្ត​បូរី​ចំនួន ៥​រូប គឺ​លោក ម៉ៅ ស៊ិន អាយុ ៦៥​ឆ្នាំ លោក ទូច ផាត អាយុ ៤០​ឆ្នាំ លោក ទិត្យ ប៊ុនធឿន អាយុ ៦១​ឆ្នាំ លោក ហែម ហម អាយុ ៨២​ឆ្នាំ និង​លោក ឈឹត ផាត អាយុ ២៩​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ឃុំ​អន្សាចំបក់ ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា ដោយ​ពុំ​បាន​ប្រាប់​ពី​មូលហេតុ​រួច​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក។

អធិការ​រង​នគរបាល​ស្រុក​ក្រគរ គឺ​លោក ម៉ោល សុទ្ធ មាន​ប្រសាសន៍​ថា ប៉ូលិស​ពិត​ជា​បាន​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ ៥​នាក់ តាម​បណ្ដឹង​របស់​មេ​ឃុំ​អន្សាចំបក់ គឺ​លោក ឡាញ់ ស៊ីធន ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អន្សាចំបក់៖ «គេ​ប្ដឹង​ថា បាន​លក់​ក្រណាត់​ស​ដែល​មាន​គូរ​យ័ន្ត​ក្នុង​តម្លៃ​មួយ​ដុំ ៣​ម៉ឺន​រៀល។ តែ​បន្ទាប់​ពី​ខ្ញុំ​សាកសួរ​ពួក​គាត់​ថា មិន​មែន​ជា​ការ​ឆបោក​ទេ គឺ​ជា​ការ​ព្រមព្រៀង​គ្នា​ខាង​អ្នក​លក់​និង​អ្នក​ទិញ។ តែ​រឿង​នេះ​ចាំ​ខ្ញុំ​ឆ្លង​ប្រធាន​សិន​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»

អគ្គនាយក​អង្គការ​សមាគម​សុវណ្ណ​ភូមិ​វង្ស​ភ័ក្ត​បូរី គឺ​លោក វង្សភ័ក្ដ ភូម្មារិន្ទ ប្រតិកម្ម​ចំពោះ​ការ​ឃាត់​ខ្លួន​សមាជិក​សមាគម​របស់​លោក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​លើ​មាត្រា ៣៨ នៃ​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​ថា ការ​ចែក​ក្រណាត់​ស​ដែល​មាន​ចារ​យ័ន្ត​ទៅ​ឲ្យ​សមាជិក​គាំទ្រ និង​ការ​ទទួល​ប្រាក់​ចូល​រួម​បុណ្យ​វិសាខ​បូជា រួម​នឹង​បុណ្យ​ទក្ខិណានុប្បទាន ដា​បង្សុកូល​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​មហាវីរក្សត្រ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ពី​សមាជិក​សមាគម​នោះ​ពុំ​មាន​អ្វី​ខុស​ច្បាប់​ឡើយ។

លោក វង្សភ័ក្ដ ភូម្មារិន្ទ៖ «គេ​នៅ​តែ​សង្ស័យ​ថា ខ្ញុំ​ធ្វើ​នេះ​គឺ​ធ្វើ​នយោបាយ។ បើ​ខ្ញុំ​ចង់​ធ្វើ​នយោបាយ​នោះ​គឺ​ខ្ញុំ​មិន​ខ្លាច​អី​ទេ តែ​អង្គការ​ខ្ញុំ​នេះ​មិន​មែន​ធ្វើ​នយោបាយ​ទេ។ ប៉ុន្តែ​ធម្មតា​អង្គការ​គឺ​មាន​គោលនយោបាយ​របស់​ខ្លួន គ្រាន់​តែ​មិន​មែន​ជា​គោលនយោបាយ​ដែល​ធ្វើ​ដើម្បី​ដណ្ដើម​អំណាច​នោះ​ទេ គឺ​ធ្វើ​តាម​លក្ខន្តិកៈ​របស់​អង្គការ ប៉ុន្តែ​គេ​នៅ​តែ​ម៉ៃ​ថា ខ្ញុំ​ធ្វើ​នយោបាយ…»

ទាក់ទិន​ចំពោះ​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​ថា សមាគម​អាដហុក ទើប​តែ​ទទួល​ពាក្យ​បណ្ដឹង​ពី​បញ្ហា​នេះ​ហើយ ពុំ​ទាន់​បាន​ធ្វើ​ការ​អង្កេត​នៅ​ឡើយ។ យ៉ាង​នេះ​ក្ដី លោក​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ជំនឿ​សាសនា និង​ការ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​ដោយ​ពុំ​ត្រូវ​មាន​ការ​រាំង​ស្ទះ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

3 Responses to "ប៉ូលិស​ឃាត់​ខ្លួន​សមាជិក​អង្គការ​៥​នាក់​ពី​បទ​ឆបោក"

  1. Khmer Family says:

    ពលរដ្ឋឥណ្ឌូនេស៊ី៖ សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជន នយោបាយ ដ៏គួរឲ្យគោរពស្រឡាញ់
    .ភ្នំពេញៈ មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជានោះទេ ដែលបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជារដ្ឋបុរស ជាមេដឹកនាំប្រកបដោយភាពប៉ិនប្រសប់នោះ ប្រជាពលរដ្ឋឥណ្ឌូនេស៊ី នៅខេត្តស៊ូឡាវេស៊ី ដែលជាជាតិ សាសន៍ដទៃ ក៏បានចាត់ទុក សម្តេចជាពលរដ្ឋកិត្តិយសរបស់ពួកគេ ជាឥស្សរជននយោបា ដ៏គួរឲ្យគោរពស្រឡាញ់ ជាមួយនិងគុណបំណាច់ សេចក្តីគោរពស្រ ឡាញ់ ចំពោះការដឹកនាំរបស់សម្តេចកសាងសន្តិភាព និងអភិវឌ្ឍន៍ កម្ពុជា ចេញផេះផង់រហូតមានការអភិវឌ្ឍន៍ ជឿនលឿនគ្រប់វិស័យ។

    នៅក្នុងពិធីលាងសាយភោជន៍នារាត្រីថ្ងៃទី១៩ ឧសភា នៅឯប្រទេសឥណ្ឌូនេស៊ី លោក Syahrul Yasin Limpo អភិបាលខេត្តស៊ូឡាវេស៊ីខាងត្បូង មានប្រសាសន៍ថា ថ្ងៃនេះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស៊ូឡាវេស៊ី ខាងត្បូង មានមហាកិត្តិយសខ្លាំងណាស់ ក្នុងការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់ទាក់បំផុត ចំពោះវត្ត មានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមក ចូលរួមមហាសន្និបាត លើកទី២ របស់មហាសន្និបាត លើកទី២ នៃអង្គការអ្នក ប្រជាធិបតេយ្យ និយមកណ្តាល អន្តរជាតិអាស៊ីប៉ាស៊ីហ្វីក ( CAPDI ) នៅទីក្រុងម៉ាកាសា ដែលជាទីក្រុងដ៏ស្រស់ប្រិមប្រិយ របស់ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋ ឥណ្ឌូណេ ស៊ី។

    បើតាមគេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានដកស្រង់ប្រសាសន៍អភិបាលខេត្តស៊ូឡាវេស៊ី ទៀតថា សម្តេចតេជោ គឺជាឥស្ស រជននយោបាយ ដ៏គួរឲ្យគោរពស្រឡាញ់ ខ្លាំងណាស់ និងជាភ្ញៀវដ៏ពិសេសបំផុតរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ខេត្តស៊ូឡាវេស៊ីខាងត្បូង។

    អភិបាលខេត្តរូបនេះ មានប្រសាសន៍សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សូមស្វាគមន៍ជានិច្ច ចំពោះវត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការអញ្ជើញមកកាន់ខេត្តស៊ូឡាវេស៊ីខាងត្បូង គ្រប់ពេលវេលាទាំងអស់។

    បន្ទាប់ពីការបញ្ចប់សុន្ទរកថា រលោក Syahrul Yasin Limpo អភិបាលខេត្តស៊ូឡាវេស៊ីខាងត្បូង បានបំពាក់មួក ដំបងដាវ និងវត្ថុអនុស្សាវរីយ៍ តាមបែបប្រពៃណី នៃជនជាតិដើម របស់ខេត្តស៊ូឡាវេស៊ីខាងត្បូង ជូនសម្តេចតេជោ ហ៊ុន សែន។

    តាមរយៈការស្រឡាញ់ពេញចិត្តមិនត្រឹមតែប្រជាពលរដ្ឋកម្ពុជា ដែលទទួលបាននូវគុណបំណាច់ដ៏ធំធេងរបស់ សម្តេចនោះ រហូតដល់ឆាកអន្តរជាតិ ក៏សម្តេចទទួលបាននូវការគោរពកោតសរសើរផងដែរ ពីសំណាក់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា សម្តេចតេជោ ជារដ្ឋបុរសនៅកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយក្នុងការដឹក នាំ និងស្ថាបនាវាកម្ពុជា ឲ្យរីកចម្រើន និងនាំមកនូវសុខសន្តិភាពបរិបូរណ៍ជូនប្រជាពលរដ្ឋរបស់ខ្លួន។

    សូមបញ្ជាក់ដែរថា ខេត្តស៊ូឡាវេស៊ី ខាងត្បូង គឺជាខេត្តមួយរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី ស្ថិតនៅប៉ែកខាងលិច នៃប្រជុំកោះខាងត្បូង ដោយត្រូវបែងបែកជា ២៦តំបន់ និងមាន ៣ទីក្រុង។ មានផ្ទៃក្រឡាជាង ៤៦ពាន់ ៧១៧ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋ រស់នៅជាង ៨លាននាក់។ ដោយឡែកម៉ាកាសា គឺជាទីក្រុងកំពង់ផែមាន ការតភ្ជាប់ ការដឹកជញ្ជូន ទាំងក្នុងស្រុក និងអន្តរជាតិ៕

  2. Khmer Family says:

    សហ​រដ្ឋ​អាមេ​រិក កោត​សរសើរ​សេដ្ឋកិច្ច​កម្ពុជា​ថា រីក​ចំរើន​ខ្លាំង ក្នុង​រយៈ​ពេល ១០​ឆ្នំា​ចុង​ក្រោយ​នេះ
    .ភ្នំពេញ៖ ថ្លែងក្នុងគេហទំពរប្លក់របស់ខ្លួន កាលពីកន្លងទៅថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាលោក William E. Todd បានកោតសរសើរដល់ ព្រះរាជា ណាចក្រកម្ពុជាថា បានរីកចំរើនគួរជាទីមោទនភាព ផ្នែកខាងសេដ្ឋកិច្ច ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលការរីកចំរើននោះ មានវិស័យកាត់ដេរ ទេសចរណ៍ និងកសិកម្ម។

    លោក William E. Todd បានលើកឡើងថា ក្រៅតែវិស័យខាងលើនេះ ប្រទេសកម្ពុជាក៏បានកំពុង រីកចំរើនខ្លាំងក្លាផងដែរ នៅបច្ចេកវិទ្យា ដែលតួលេខបានបញ្ជាក់ថា កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ អ្នកប្រើប្រាស់ប្រព័ន្ធដ៏ទំនើបនេះ។

    លោក Todd បានបញ្ជាក់ថា “ការរីកចម្រើននូវបច្ចេកវិទ្យា គឺលូតលាស់លឿនបំផុត នៅក្នុងប្រទេសកម្ពុជា។ បច្ចេកវិទ្យា គឺត្រូវបានចូលរួម រួចទៅហើយ សម្រាប់ផ្តល់ប្រយោជន៍ដល់ជាតិកម្ពុជា”។

    លោកឯកអគ្គរដ្ឋទូត បានលើកឡើងទៀតថា “ក្នុងចំណោមបច្ចេកវិទ្យា ដែលប្រទេសកម្ពុជាបានកំពុង រីកចំរើននេះគឺទូរស័ព្ទ ចល័ត និងប្រព័ន្ធអ៊ីនធើណែត គឺបានឈានមុខគេ នេះបើតាមការពិភាក្សារបស់ខ្ញុំ ទៅលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយ កាលពីកន្លងទៅ”។

    បើយោងតាមតួលេខ របស់ក្រសួងប្រៃសណី និងទូរគមនាគមន៍ បានឲ្យដឹងកាលពីពេលកន្លងទៅថា ក្នុងរយៈពេលពេញមួយឆ្នាំ ២០១២ ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ទូរស័ព្ទ មានចំនួន ១៩ លាននាក់ កើនឡើងជាងឆ្នាំ ២០១១ ដែលមានត្រឹមតែ ១៦ លាននាក់តែប៉ុណ្ណោះ ។

    តួលេខបានបន្តថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទសរុប (អចល័ត និងចល័ត) បានកើនឡើង រហូតដល់ជាង ១៩ លាននាក់ ស្មើអត្រា ១៣៣,៥៦ ក្នុងប្រជាជន ១០០នាក់ កើនខ្ពស់ជាងឆ្នាំ២០១១ ដែលមានជាង ១៦ លាននាក់។ អត្រានៃអ្នកប្រើប្រាស់ទូរស័ព្ទ និងអ៊ីនធឺណេត មានការកើនឡើងយ៉ាងលឿន ជាពិសេសនៅតាមតំបន់ជនបទ អ្នកប្រើប្រាស់ កុំព្យូទ័រ អ៊ីម៉ែល និងបច្ចេកវិទ្យាអ៊ីនធឺណេត កំពុងមានការកើនឡើង នៅទូទាំងប្រទេស។

    ថ្លែងជាបន្តក្នុងវេបសាយប្លក់របស់ខ្លួន លោក William E. Todd បានលើកឡើងទៀតថា បច្ចេកវិទ្យាបានធ្វើឲ្យប្រជាជន រស់នៅរៀនសូត្រ និងការ ទំនាក់ទំនងខ្លាំង។ ការកែលម្អ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគេអនុញ្ញាតឱ្យ បុគ្គលជាសហគមន៍ និងគ្រួសារអាជីវកម្មកាន់តែប្រសើរឡើង ក្នុងការតភ្ជាប់ជាមួយគ្នាទៅវិញទៅមក។

    ឧទាហរណ៍មនុស្សកាន់តែច្រើនឡើង ត្រូវបានទំនាក់ទំនង និងការទទួលព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសនៅ ក្នុងប្រទេសកម្ពុជាជាដើម។ បច្ចេកវិទ្យាក៏ជាស្ពានដ៏អស្ចារ្យ សម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ហើយសហរដ្ឋអាមេរិក បានទទួលស្គាល់ការរួមចំណែក ថាបច្ចេកវិទ្យាអាចធ្វើឱ្យឆ្ពោះទៅកាន់ ភាពរីកចំរើនរបស់ប្រទេសកម្ពុជា៕

  3. raksasok says:

    “សហ​រដ្ឋ​អាមេ​រិក កោត​សរសើរ​សេដ្ឋកិច្ច​កម្ពុជា​ថា រីក​ចំរើន​ខ្លាំង ក្នុង​រយៈ​ពេល ១០​ឆ្នំា​ចុង​ក្រោយ​នេះ…”
    ពិភពលោកពិតជាបានទទួលស្គាល់ការដឹកនាំរបស់សម្តេចថារីកចម្រើនគ្រប់វិស័យ នោះមកពីគេងងឹត ភ្នែក រឺបានមើលតែរបាយការណ៍ប៉ុណ្ណោះ
    -បើរីកចម្រើនម្តេច ក៏ចេះតែដើរសុំទានគេ តាំងពីកំពូលរហូតដល់ថ្នាក់ក្រោម តាំងពីលានរៀល​ ធ្លាក់ដល់ពាន់ដុល្លារក៏សុំដែរ ។
    -បើរីកចម្រើន ម្តេចក៏រាស្ត្រខ្មែររត់រកការងារធ្វើនៅស្រុកគេ គេធ្វើបាបដូចតិរច្ឆាន មិនដែលឃើញទាមទាររកយុត្តិធម៌ជូនជនរងគ្រោះទេ គេបាញ់សំលាប់ដូចសត្វធាតុ
    -ម៉្យាងទៀតពួកគេមកស្រុកខ្មែរដេកនៅអូតែល ម្តេចដឹងថានៅជនបទរាស្ត្រខ្មែរលំបាកយ៉ាងណា
    -តើពួកមានបានមើលឃើញអ្នកសុំទាន ក្មេងអនាថានៅស្រុកខ្មែរមានប៉ុន្មានទេ
    នៅមានច្រើនទៀត ចូរមកស្រុកខ្មែរយកភ្នែកមកមើលតថភាពជាក់ស្តែងផង កុំមើលតែរបាយការណ៍