អណ្តូង​រ៉ែ​មាស​បាក់​កប់​មនុស្ស​៧​នាក់​នៅ​ខេត្ត​ព្រះវិហារ

ភ្នំពេញ — យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​៧​នាក់​បាត់​ខ្លួន​ក្នុង​ការ​បាក់​អណ្តូងរ៉ែ​មាស​មួយ​នៅ​ភូមិ​ត្រពាំង​ទទឹម ​ឃុំ​រម្យទម ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ជា​បឋម​របស់​មន្ត្រី​ប៉ូលិស​ក្នុង​ឃុំ។

 

ស៊ុយ ហ៊ាមខេមរា
20 ឧសភា 2013
វីអូអេខ្មែរ

បុរស​ម្នាក់​ជិះ​ម៉ូតូ​កាត់​​ផ្លាក​ក្រុមហ៊ុន Cambodia Iron Group សម្រាប់​គម្រោង​​វិនិយោគ​អណ្តូង​រ៉ែ​ដែក​មួយ​របស់​ក្រុមហ៊ុន​ចិន​​ក្នុង​ខេត្ត​ព្រះវិហារ​ក្នុង​​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ។ (១០ កុម្ភៈ ២០១៣)

បុរស​ម្នាក់​ជិះ​ម៉ូតូ​កាត់​​ផ្លាក​ក្រុមហ៊ុន Cambodia Iron Group សម្រាប់​គម្រោង​​វិនិយោគ​អណ្តូង​រ៉ែ​ដែក​មួយ​របស់​ក្រុមហ៊ុន​ចិន​​ក្នុង​ខេត្ត​ព្រះវិហារ​ក្នុង​​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ។ (១០ កុម្ភៈ ២០១៣)

ហេតុការណ៍​បាន​កើត​ឡើង​កាល​ពី​ព្រឹក​មិញ​នេះ​បន្ទាប់ពី​ប្រជាជន ​ដែល​គេ​នៅ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​បាន​ព្យាយាម​ជីកដី​កាយ​រក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​អណ្តូង​រ៉ែ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម។

លោក ស៊ិន ថន ​អធិការ​នគរបាល​ឃុំ​រម្យទម​បាន​បញ្ជាក់​ថា​រហូត​មក​ទល់​ល្ងាច​នេះ​ក្រុម​ប្រជា​ពលរដ្ឋ​ កំពុង​ព្យាយាម​សង្គ្រោះ​ជនរងគ្រោះ​នៅឡើយ។ ប៉ុន្តែ​ការសង្គ្រោះ​នោះ​មាន​ការពិបាក​ខ្លាំង​ដោយ​ហេតុថា ​អណ្តូង​ដែល​បាក់​នោះ​មាន​ជម្រៅ​ជ្រៅ ​ហើយ​ជា​អណ្តូង​ដែល ​មាន​អាយុកាល​យូរ​ឆ្នាំ​មក​ហើយ។

«អត់​ដឹង​ថា​បាត់ឈ្មោះ​អ្វី ​ហើយ​អត់​ដឹងថា​អ្នកណា។ អ្នក​មកពី​ចម្ងាយ​ដល់​ពេល​អីចឹង​យើង​ក៏​អត់​ដឹង។ ប៉ុន្តែ​ដោយ​ឡែក​អ្នក​ភូមិ​បាត់​តែ​ម្នាក់​ទេ»។

អធិការ​ដដែល​បញ្ជាក់​ថា ​ជា​រៀងរាល់​ថ្ងៃ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​ ៥០ ​ទៅ​ ៦០​នាក់​ដែលមាន​ទាំង​អ្នក​ភូមិ ​និង​អ្នក​មកពី​ចម្ងាយ​ផង​បាន​ចូលទៅ​ជីក​រក​រ៉ែ​មាស​ក្នុង​តំបន់​គ្រោះថ្នាក់​នេះ។ លោក​បញ្ជាក់បន្ថែម​ថា​អាជ្ញាធរ​បាន​ព្រមាន​ពលរដ្ឋ​ទាំងនេះ​ជា​ច្រើន​ដង​ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​អាជីវកម្ម​ដោយ​ប្រថុយ​ប្រថាន​ដដែល។

«រណ្តៅ​នេះ​ខ្ញុំ​បាន​ប្រាប់​ប៉ុន្មាន​ដង​ហើយ។ ៣ ៤ ៥ ៦​ដង​ហើយ​តែ​ប្រជាពលរដ្ឋ​គាត់​អត់​ស្តាប់​អត់​ខ្លាច។ ដល់​បាក់​ទៅ​អីចឹ​ង​ទៅ ​ចូល​កាយ​ទៅ​ក៏​មិនកើត​ដែរ​ពីព្រោះ​ថា​ចូល​កាយ​ទៅ​វា​បាក់​ថែមទៀត ហើយ​គ្រោះ​ថា្នក់​អ្នក​កាយ​ទៀត»។

យោង​តាម​មន្ត្រី​នគរបាល​ដដែល​ឲ្យ​ដឹង​ថា​មានតែ​យុវជន​អាយុ១៨​ឆ្នាំ​ម្នាក់​គត់​ដែល​បាន​រួចខ្លួន​ពី​ការ​បាក់​អណ្តូងរ៉ែ​នេះ។

លោក​ប្រាក់ សុខុន ​មេឃុំ​រម្យទម​បញ្ចាក់​ថា​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ក្រុម​អាជ្ញាធរ​ឃុំ​បាន ​យក​គ្រឿង​ចក្រ​ដើម្បី​ជីក​គាស់​កាយ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ដែល​ជាប់​ក្នុង​រណ្តៅ​ដែល​មាន​ជម្រៅ​ប្រហែល​ជាង​១០០​ម៉ែត្រ។

«វា​ត្រូវ​ម្នាក់​បាក់​ដី​សង្កត់។ ហើយ​មាន​មាន​ក្រុម​ផ្សេងៗ​ទៀត​ហ្នឹង​មិនដឹង​ថា​យ៉ាងម៉េច។ កំពុង​រៀបចំ​សង្គ្រោះ​យក​អាអ៊ិច​មក​កាយ​ដី​ដែល​សង្កត់»។

យោង​តាម​សម្តី​របស់​មន្ត្រី​ប៉ូលិស​ម្នាក់​នៅក្នុង​ស្រុក​រវៀង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា​ពីមុន​មក​ក៏​ធ្លាប់​មាន​ករណី​បាក់​រណ្តៅ​រ៉ែ​ហើយ​មាន​ចំនួន​មនុស្ស​ស្លាប់ ​ប៉ុន្តែ​លើក​នេះ​មាន​ចំនួន​មនុស្ស​ដែល​ជាប់​មាន​ចំនួន​ច្រើន៕

 

ផែនទី

 

 

ពហុព័ត៌មាន

What Next?

Recent Articles

One Response to "អណ្តូង​រ៉ែ​មាស​បាក់​កប់​មនុស្ស​៧​នាក់​នៅ​ខេត្ត​ព្រះវិហារ"

  1. cheath says:

    ទស្សនៈ ជូនចំពោះលោក Surya Subedi៖ ប្រសិនបើវា មិនខូចផង តើជួសជុសវាធ្វើអ្វី?
    ដោយផ្អែកលើមូលដ្ឋានព័ត៌មានដែលគាត់បានទទួលក្នុងអំឡុងពេលបេសកកម្មរបស់ គាត់មកកាន់ ប្រទេសកម្ពុជានោះហើយ ដែលលោក Surya Subedi អ្នកធ្វើរបាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិ មនុស្សក្នុងប្រទេសកម្ពុជា នឹងធ្វើការវាយតម្លៃរបស់ខ្លួន។ ព័ត៌មានបានត្រូវរៀបចំរួចរាល់ហើយសម្រាប់គាត់ ដោយ NGOs ដែលមានហិរញ្ញប្បទានរឹងមាំ ដូចជាគណៈកម្មាធិការសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌ ក្នុងប្រទេសកម្ពុជា (COMFREL) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)កម្ពុជា ដោយរួមសហការជាមួយនឹង គណៈកម្មាធិការអព្យាក្រឹត និងមិនលំអៀងសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា (NICFEC) និងអង្គការ សិក្សាជាន់ខ្ពស់កម្ពុជា (CAS) ដែលត្រូវបានស្គាល់ដោយសារព័ត៌មានភាសាអង់គ្លេស ក្នុងប្រទេសកម្ពុជាថា ជា «អ្នកពិនិត្យមើលការបោះឆ្នោត» ដែលបាននិយាយជិត២ខែមុនពេលការមកដល់ របស់លោក Subedi ដែលគ្រោងថានឹងមកដល់នៅថ្ងៃអាទិត្យទី១៩ ខែឧសភា ឆ្នាំ២០១៣ នោះ ថា ដំណើរ ការបោះឆ្នោត «មានពេញដោយភាពមិនប្រក្រតីជាច្រើន»។ តើលោក Subedi នឹងសំអាងទៅលើព័ត៌មាន បែបនោះ ដោយគ្មានការពិនិត្យមើលថា តើមានភាពខុសគ្នាដែរ ឬ អត់រវាងរបាយការណ៍ខុសៗគ្នាទាំងនោះ ដែរឬទេ? តើគាត់នឹងជ្រើសរើសយកលទ្ធផលសំខាន់តែមួយគត់ក្នុងរបាយការណ៍មួយ ដែលបំរើឱ្យគោល បំណងរបស់គាត់ ហើយទាត់ចោលផលប្រយោជន៍ពីរបាយការណ៍ផ្សេងទៀតដែលនឹងក្លាយជាស្មុគស្មាញ និង គួរឱ្យរំខានដែរឬទេ?

    ការធ្វើសវនកម្មការចុះឈ្មោះបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ ពី NDI, NICFEC, CAS បង្ហាញថា «៨២,៩%នៃពលរដ្ឋមានសិទ្ធិបោះឆ្នោត ត្រូវបានចុះឈ្មោះ» ខណៈពេលដែលការស្ទង់មតិឆ្នាំ២០១៣របស់ COMFREL បង្ហាញថា «៩៧,៧%នៃអ្នកមានសិទ្ធិបោះឆ្នោត បានចុះឈ្មោះដើម្បីបោះឆ្នោត»។ NGOs ដែល គ្មានសីលធម៌ខ្លះបានទទួលស្គាល់ថា វាគឺខុសគ្នា ប៉ុន្តែគ្រាន់តែខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ១៤,៨% គឺពិត ជា មិនមែនជាការខុសគ្នាបន្តិចនោះទេ ហើយនៅពេលដែលគណនា ដោយផ្អែកលើអ្នកមានសិទ្ធិបោះ ឆ្នោតចំនួន ៩ ៦៧៥ ៤៥៣ នាក់នោះ ការខុសគ្នាគឺ មួយលានបួនសែនបីម៉ឺនមួយពាន់ប្រាំបួនរយហុកសិប ប្រាំពីរ (១ ៤៣១ ៩៦៧) នាក់។ វាងាយស្រួលក្នុងការសន្និដ្ឋានថា ការស្ទង់មតិមួយ ឬមួយទៀត គឺមិនអាចជឿ ទុកចិត្តបាន និងមិនគួរឱ្យជឿបាន។ ហើយវាក៏មិនពិបាកក្នុងការសន្និដ្ឋានថា ការស្ទង់មតិទាំងពីរ មិនអាចជឿ ទុកចិត្តបាន និងមិនគួរឱ្យជឿបាន។ ដូច្នេះ តើលទ្ធផលផ្សេងទៀតនៃការស្ទង់មតិទាំងពីរនេះមានអត្ថន័យយ៉ាង ណា? ចំណុចនេះ ចម្លើយគឺសាមញ្ញណាស់៖ លទ្ធផលសវនកម្មទាំងពីនោះគឺ មិនអាចជឿ ទុកចិត្តបាន និង មិនគួរឱ្យជឿបាន។
    វាច្បាស់ណាស់ថា «អ្នកពិនិត្យមើលការបោះឆ្នោត» ទាំងនោះ ដែលនិយាយថា ដំណើរការបោះឆ្នោត «ពេញទៅដោយភាពមិនប្រក្រតីជាច្រើន» ត្រូវតែខំប្រឹងពន្យល់ធ្វើឱ្យលោក Subedi ជឿថា ព័ត៌មានរបស់ ពួកគេ គឺល្អបំផុតក្នុងប្រទេសកម្ពុជាដែលគាត់អាចរកបាន។ វា គឺជាអភ័យឯកសិទ្ធិផ្ទាល់ខ្លួនរបស់លោកSubediដែលជាអ្នកធ្វើឱ្យខ្លួនគាត់ជឿទៅលើលទ្ធផលដែលមិនអាចជឿទុកចិត្តបាន និងមិនគួរឱ្យជឿបាន ប្រសិនបើ គាត់សម្រេចធ្វើយ៉ាងនោះ។

    ទាក់ទងនឹងការបោះឆ្នោត និងដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជាខាងក្រោម គឺជាការដកស្រង់ពី ការសរសេរផ្ទាល់របស់លោក Subedi ៖

    «កម្ពុជាសម្រេចបាននូវការរីកចំរើនយ៉ាងធំធេង ចាប់តាំងពីមានកិច្ចព្រមព្រៀងនានា ដោយឆ្លងកាត់ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗក្នុងការពង្រឹងប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ កម្ពុជាបានរៀបចំការ បោះឆ្នោតជាតិ ឬសភាចំនួន៤លើក និងការបោះឆ្នោតមូលដ្ឋាន ឬឃុំ-សង្កាត់ចំនួន៣លើក។ ការបោះឆ្នោត ឃុំ-សង្កាត់ចុងក្រោយបំផុត ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២»។…..
    «ទូទៅជាងនេះទៀត ចាប់តាំងពីការបោះឆ្នោតលើកទី១ក្នុងឆ្នាំ១៩៩៣ រដ្ឋាភិបាល និងស្ថាប័នបោះ ឆ្នោត បង្កើនចំណេះដឹងរបស់ខ្លួនយ៉ាងធំធេង និងបានពង្រឹងសមត្ថភាពដើម្បីរៀបចំការបោះឆ្នោតដែលអ្នក ធ្វើរបាយការណ៍មានសេចក្តីរីករាយក្នុងការរាយការណ៍ថា មន្ត្រីរាជការស៊ីវិលដែលធ្វើការងារក្នុងក្រសួងរដ្ឋា ភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថាប័នរដ្ឋដទៃទៀត និងសង្គមស៊ីវិល ទាំងអស់បង្ហាញអំពី ការយល់ដឹងដ៏ល្អក្រៃលែងនៃច្បាប់និងការអនុវត្តន៍ដែលគ្រប់គ្រងដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា»។
    យោងទៅលើការវាយតម្លៃដូចនេះ ហើយដោយសារប្រជាជនកម្ពុជាក្នុងចំនួនកាន់តែច្រើនឡើងៗ មានការអប់រំកាន់តែល្អប្រសើរជាងមុន មានជីវភាពល្អប្រសើរចាកចេញផុតពីភាពក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ ហេតុអ្វីបានជាលោក Subedi មិនបោះបង់ចោលនូវរបៀបវារៈដែលហាក់ដូចជាគំនិតនយោបាយរបស់គាត់ ដើម្បីបង្កឱ្យមានភាពមិនចុះសម្រុងគ្នាក្នុងសង្គមកម្ពុជា រួចហើយអនុញ្ញាតឱ្យដំណើរការបោះឆ្នោតវិវត្តន៍ទៅ តាមធម្មជាតិឆ្ពោះទៅកាន់ប្រជាធិបតេយ្យពេញលេញទៅ? ប្រសិនបើវាមិនខូចផង តើជួសជុសវាធ្វើអ្វី?

    ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣
    ចម្លងតាមច្បាប់ដើមរបស់ សាស្ត្រាចារ្យ ប៉ែន អឿន