ក្រុមហ៊ុន​វៀតណាម​ធ្វើ​ឲ្យ​មាន​វិបត្តិ​ដី​ធ្លី​នៅ​រតនគិរី

រតនគិរីៈ ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​លោក សុន ឆ័យ​ចំណាយ​ពេល​ពីរ​ថ្ងៃ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស​មួយ​នៅ​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ។

 

Wednesday, 22 May 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

លោកសុន ឆ័យ​(ស្តាំ)​ជួប​ជន​ជាតិ​ភាគ​តិច​នៅ​​រតនគិរី​។ រូបថត សហ​ការី

លោកសុន ឆ័យ​(ស្តាំ)​ជួប​ជន​ជាតិ​ភាគ​តិច​នៅ​​រតនគិរី​។ រូបថត សហ​ការី

លោក សុន ឆ័យ បាន​ថ្លែង​ថា​៖ «ក្នុង​នាម​ជា​តំណាងរាស្រ្ត​ខ្ញុំ​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​ដើម្បី​ជួយ​ប្រជាជន​ដែល​កំពុង​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​សារ​សម្បទាន​ដី​សេដ្ឋកិច្ច»។ លោក​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ដើរ​មើល​សហគមន៍​ចារ៉ាយ​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២០ ឧសភា ដើម្បី​ស្រាវជ្រាវ​រក​ភ័ស្តុតាង​បញ្ឈប់​ក្រុមហ៊ុន​ពី​ការ​កាប់​ព្រៃឈើ​ដែល​ប៉ះ​ពាល់​ដល់​សហគមន៍​ចារ៉ាយ​។ លោក បន្ត​ថា​៖«​ខ្ញុំ​បាន​ជួប​ជាមួយ​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​ផ្សេងៗ​គ្នា​និង​ពួក​គេ​បាន​ដាក់​ពាក្យ​បណ្តឹង​មក​ខ្ញុំ​ប្រមាណ​២០​បណ្តឹង ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ហើយ​ខ្ញុំ​នឹង​ធ្វើ​របាយ​ការណ៍​ជាមួយ​នឹង​ភ័ស្តុតាង​ផ្សេងៗ​ដាក់​ទៅ​សភា​ហើយ​នឹង​អញ្ជើញ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ធ្វើ​ការ​ពន្យល់»។

លោក​បន្ត​ថា​៖«ខ្ញុំ​បាន​រក​ឃើញ​ឈ្មោះ​ក្រុមហ៊ុន វៀតណាម​ចំនួន​ពីរ​ដែល​ស្គាល់​ថា Hoang Anh និង Ea Lev Em Yoy Stock ហេតុ​ដូច្នេះ​ខ្ញុំ​នឹង​ចំណាយ​ពេល​បន្ថែម​ទៀត ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​រក​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​នេះ​នៅ​មុន​ពេល​ដាក់​របាយ​ការណ៍​ទៅ​សភា​»។ លោក​បាន​បន្ត​ទៀត​ថា​លោក​បាន​រក​ឃើញ​មាន​ជនជាតិ​វៀតណាម​ប្រមាណ​២០០ គ្រួសារ​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ចម្ការ​កៅស៊ូ»។

លោក ឆាយ ធី មន្រ្តី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បាន​ថ្លែង​ថា​ការ​ឈូស​ឆាយ​ដី​សម្រាប់​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម​បាន​ប៉ះពាល់​ដល់​គ្រួសារ​ប្រជាជន​ប្រមាណ​២០០​គ្រួសារ​។ លោក​បន្ត​ថា​៖«គ្រួសារ​នីមួយៗ​មិន​អាច​ការពារ​ដី​របស់​ខ្លួន​បាន​ដោយ​ខ្លួន​ឯង​ទេ​ហើយ​អាជ្ញាធរ​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ណា​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​វៀតណាម​ទាំង​នេះ»។

លោក សេវ ជាន អាយុ​៣២ឆ្នាំ​ដែល​បាន​ដាក់​បណ្តឹង​ទៅ​លោក សុន ឆ័យ បាន​ថ្លែង​ថា ប្រជាជន​ក្នុង​ភូមិ​បាន​សរសើរ​តំណាង​រាស្រ្ត​ហើយ​សង្ឃឹម​ថា តំណាង​រាស្ត្រ​នឹង​អាច​ដោះស្រាយ​បញ្ហា​សម្រាប់​អ្នក​ភូមិ​បាន។

លោក ជាន បាន​ថ្លែង​បន្ត​ថា​៖ «យើង​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​នា​ពេល​ឥឡូវ​នេះ​ហេតុ​ដូច្នេះ​យើង​មិន​ហ៊ាន​តវ៉ា​ទេ ខណៈ​ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​ឈូស​ឆាយ​លើ​ដី​របស់​យើង​»។

លោក ប៉ូយ ច្រូច នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ប៉ក់ញ៉ៃ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ការ​គំរាម​និង​បំភិត​បំភ័យ​។ លោក​ថ្លែង​ថា​៖ «ទេ​មិន​មាន​ការ​ព្រមាន​ចាប់​ខ្លួន​អ្នក​ភូមិ​ទេ​»៕ PS

 

What Next?

Recent Articles

8 Responses to "ក្រុមហ៊ុន​វៀតណាម​ធ្វើ​ឲ្យ​មាន​វិបត្តិ​ដី​ធ្លី​នៅ​រតនគិរី"

  1. Khmer Family says:

    តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
    .ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។

    ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
    ហា ហា ហា ហា​ តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?

    .

  2. Anonymous says:

    ខ្ញុំជាអ្នករតនគិរីពិតជាបានឃើញករណីទាំងកើតមានឡើងមែន សូមស្រាវជ្រាវករណីទាំងនេះបន្តទៀត ខ្ញុំឈឺចិត្តណាស់ដែលឃើញខេត្តដែលសំបូរទៅដោយធនធានធម្មជាតិត្រូវបានបំផ្លាញស្ទើរទាំងស្រុង។

  3. Pay fee for service is not bad like travel fee, food fee is, o.k.

  4. Cheat/JML says:

    Fuck you, Ah Cheat ! shut the fuck up ! There were more than four thousand protesters, no body could afford to pay out that much money. Don’t just make up the story, dick head !

  5. Cheat/JML says:

    My goodness, this is the same old repeated history. 200 hundred Yuons families are already settling at the plantation. So, how many Yuon’s rubber plantaions in the whole country ? . It is the strategy of territorial expansion, and what is going to happen after 99 years contract ? Read the Yuons slogan : ( where there are Vietnamese people, is where there are new territories to be claimed ). The culture of migration is the existence of survival.

  6. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  7. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!

  8. Cheat/JML says:

    Royal figures are independent and untouchable, according to constitution…