ពលរដ្ឋខ្មែរ ដែលមានដើមកំណើតពីទឹកដីកម្ពុជាក្រោម និងសហគមន៍ខ្មែរកម្ពុជាក្រោម បានធ្វើលិខិតជូនដំណឹងទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ស្តីពី ការធ្វើបុណ្យរាប់បាត្រព្រះសង្ឃ ១៩៤៩ អង្គ នៅសហគមន៍បុរីព្រៃនគរ ដែលមានទីតាំងស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សេរី ភាព
Wednesday 22 May 2013
The Free Press Magazine
លិខិតជូនដំណឹងនេះ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ហើយបានដាក់ជូនសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ម្សិលមិញនេះ។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម ជម្រាបជូនលោកអភិបាលរាជធានីភ្នំពេញបព្ជាក់ថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ សហគមន៍ខ្មែរកម្ពុជាក្រោម និងរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ១៩៤៩អង្គ ដើម្បីឧទ្ទិសកកុសលប្រគេនព្រះវិញ្ញាណក្ខន្ធព្រះវីរៈសមណៈ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះវីរមហាក្សត្រ និងវិញ្ញាណក្ខន្ធវីរបុរស វីរនារីស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក កម្មវិធីនេះ និងប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃព្រះកុរណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ និងមានរាប់បាត្រព្រះសង្ឃ ១៩៤៩អង្គ និងមានប្រជារាស្ត្រចូលរួមប្រមាណជាង ១០០០ នាក់។
សូមរំលឹកថា កាលពីខែមិថុនា ឆ្នាំ១៩៤៩ រដ្ឋការបារាំងសេស បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឬហៅថា ទឹកដីកូសាំងស៊ីន ទំហំ៦៨៩៥០គីឡូម៉ែត្រក្រឡា ស្មើនឹង២១ខេត្ត អោយទៅប្រទេសវៀតណាម។
ក្រោយមកចាប់ពីឆ្នាំ២០០០ សមាគម-អង្គការខ្មែរកម្ពុជាក្រោមនានា ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក តែងតែបានប្រារព្ធពិធីរំលឹកខួបនៃការបាត់បង់ដីទឹកដីខ្មែរកម្ពុជាក្រោមនេះ ជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី០៤ ខែមិថុនា៕

តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
.ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។
ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
ហា ហា ហា ហា តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?
.
ទ្រាំចាំបន្តិចទៅ យើងនិងផ្តូលរំលំពួកអាណានិគមចោលគឺនៅមិនយួរ
គ្រាន់តែហៅលោកគ្រូអ្នកគ្រូទៅប្រជុំស្តាប់ពីផែនការបក្សក៏ម្នាក់ៗទទួលបាន ១០០០០រៀលដែរ ។
វាមិនជាងគ្នាទេ ថាកំហុសគេមួយកំហុសខ្លួនឯង…មិនដឹងប៉ាម៉ានទេណ៎……ទីនះភាគច្រើនអ្នកដឹងរឿងដូចនះកុំប្រូខុសរឿង ជួយណែនាំងាឆ្កួតមួយផងអានោះសម្តីអសីលធម៌ដូចមេសែន អាហ្នុងបើបានធើធំលើសហ៊ុនសែន១០ដង។ តែតាមហុងស៊ុយដែលចិនសែម៉ិ ថាជាតិនះងាប់តែគេប្រើហ្នឹង…….យូរៗរវល់ជេរគេចង់ភ្លេចឆ្នាំង…….
ពិតជាមានការរំភើបនិងសរសើរដោយស្មោះចំពោះបងប្អូនខ្មែរកម្ពុជាក្រោមដែលបន្តការរលឹកដល់ កូនចៅជំនាន់ក្រោយឲ្យចងចាំថ្ងៃដែលត្រូវបាត់បង់ទឹកដីដើម្បីឲ្យពួកគេជួយចងចាំបន្តគ្នា។ វាផ្ទុយ ស្រឡះពីខ្មែរកណ្តាលដែលបង្វែរមិនឲ្យកូនចៅជំនាន់ក្រោយបានចងចាំនូវថ្ងៃដែលរដ្ឋាភិបាលបានប្រគល់កោះត្រល់ទៅឲ្យយួនគ្រប់គ្រងទាំងស្រុងនោះ។
Pay fee for service is not bad like traveling fee, food fee is, o.k.
ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!
តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា
សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!