ពលរដ្ឋ​នៅ​កំពង់ធំ​ហាក់​អស់​ជំនឿ​លើ​ការ​សន្យា​របស់​បក្ស​កាន់​អំណាច

រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ នឹង​ចូល​ដល់​នៅ​ខែ​មិថុនា ខាង​មុខ។ អ្នក​នយោបាយ មិន​ថា​គណបក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ទេ បាន​ប្រើ​យុទ្ធវិធី​គ្រប់​មធ្យោបាយ ដើម្បី​ទាញ​យក​សំឡេង​គាំទ្រ​បក្ស​របស់​ខ្លួន។

 

ដោយ ទីន ហ្សាការីយ៉ា
2013-05-22
RFA


ស្តាប់សំឡេង
ថតសំឡេង

ពលរដ្ឋ​អ្នក​រត់​រ៉ឺម៉ក​កង់​បី នៅ​ផ្សារ​កំពង់ធំ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៣។

ពលរដ្ឋ​អ្នក​រត់​រ៉ឺម៉ក​កង់​បី នៅ​ផ្សារ​កំពង់ធំ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៣។ RFA/Tin Zakariya

អ្វី​ដែល​ជា​ការ​កត់សំគាល់​របស់​អ្នក​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត​នោះ តំណាង​គណបក្ស​នយោបាយ​នីមួយៗ បាន​ចុះ​ទៅ​ជួប​ប្រជារាស្រ្ត ហើយ​តែង​តែ​សន្យា​សព្វ​បែប​យ៉ាង​ជាមួយ​ប្រជាពលរដ្ឋ ដូចជា​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ជាដើម។

តើ​ក្នុង​អាណត្តិ​កន្លង​មក​នេះ គណបក្ស​នយោបាយ ពិសេស​គណបក្ស​កាន់​អំណាច បាន​ធ្វើ​ដូច​ការ​សន្យា​របស់​ខ្លួន​ដែរ​ទេ?

សន្លឹក​ឆ្នោត​មួយ​សន្លឹក​មាន​សារសំខាន់​ណាស់​ចំពោះ​ម្ចាស់​ឆ្នោត ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​ពេល​គណបក្ស​នយោបាយ​បាន​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ម្ដងៗ។ ប្រជាពលរដ្ឋ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​រំពឹង​ថា គណបក្ស​នោះ​បាន​ជួយ​ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​មាន​ការ​ផ្លាស់ប្ដូរ និង​រីក​ចំរើន​ទៅ​បាន។

អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ នៅ​ពេល​បោះ​ឆ្នោត​ម្ដងៗ ពិសេស​នៅ​ពេល​យុទ្ធនាការ​ឃោសនា គ្រប់​គណបក្ស​នយោបាយ​បាន​ចេញ​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំងក្លា ដើម្បី​អូស​ទាញ​យក​សន្លឹក​ឆ្នោត និង​បាន​ផ្ញើ​សារ​នយោបាយ​ល្អៗ​ជូន​ដល់​ម្ចាស់​ឆ្នោត។

សារ​នយោបាយ​របស់​គណបក្ស​ទាំង​អស់​សុទ្ធ​តែ​ល្អៗ ពេល​ខ្លះ​រហូត​ដល់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត ថា​តើ​ពួក​គាត់​នឹង​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​មួយ​ដែល​ពួក​គាត់​គិត​ថា​ល្អ​ជាង​នោះ?

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខែត្រ​កំពង់ធំ បាន​លើក​ឡើង​ថា ពួកគាត់​បាន​បោះ​ឆ្នោត​បាន​ចំនួន ៤​អាណត្តិ​កន្លង​មក​ហើយ ប៉ុន្តែ​ជីវភាព​របស់​ពួកគាត់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​មាន​ជីវភាព​ខ្វះខាត​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ឈ្មោះ មិញ នី បាន​រៀបរាប់​ថា ប្រជា​កសិករ​នៅ​ក្នុង​ខែត្រ​កំពង់ធំ ភាគ​ច្រើន​ធ្វើ​ស្រែ​អាស្រ័យ​លើ​ការ​ខ្ចី​បុល​ពី​ធនាគារ​ដើម្បី​ធ្វើ​ដើម​ទុន ប៉ុន្តែ​ទិន្នផល​ស្រូវ​បាន​ធ្វើ​មាន​តំលៃ​ថោក ដែល​ក្នុង​មួយ​គីឡូក្រាម​ពី ៧០០ ទៅ ៩០០​រៀល រី​ឯ​តំលៃ​ជី និង​តំលៃ​សាំង​ឡើង​ថ្លៃ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​មិន​មាន​យន្តការ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដូច​នៅ​មុន​ពេល​បោះ​ឆ្នោត​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គិត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​មាន​បទពិសោធន៍​ជា​ច្រើន​ទាក់ទង​នឹង​រឿង​បោះ​ឆ្នោត ហើយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខែត្រ​នោះ ហាក់​បី​ដូច​ជា​មាន​ភាព​វាងវៃ​ជាង​មុន ចំពោះ​ការ​សន្យា​របស់​គណបក្ស​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត ពីព្រោះ​ពួក​គាត់​គ្មាន​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​នោះ​ទេ ពិសេស​គឺ​គណបក្ស​កាន់​អំណាច ពីព្រោះ​ថា ការ​ធ្វើ​ស្រែ​ប្រាំង​របស់​ពួក​គាត់​គ្មាន​ប្រព័ន្ធ​ធារាស្រ្ត​គ្រប់គ្រាន់ និង​ខ្វះ​ដើម​ទុន។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច​មាន​ប្រសាសន៍​ថា ស្ថានភាព​អ្នក​រស់​នៅ​ជនបទ​បាន​ចំណាយ​កាន់​តែ​ច្រើន​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពីព្រោះ​ថា គ្រួសារ​នៅ​ជនបទ​បាន​ចំណាយ​ជា​មធ្យម​ប្រមាណ ៨​លាន​រៀល​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទទួល​បាន​ការ​រស់​នៅ​សមរម្យ។ ប្រការ​នេះ​មាន​ន័យ​ថា គ្រួសារ​ណា​ដែល​អាច​រក​​​ចំណូល​បាន​ច្រើន​ជាង ៨​លាន​រៀល​ គឺ​ចាត់​ទុក​ថា ជា​គ្រួសារ​មាន​ជីវភាព​ធូរធារ​នៅ​ជនបទ។

ប៉ុន្តែ​ស្ថានភាព​សព្វថ្ងៃ ប្រជាពលរដ្ឋ​នៅ​ជនបទ​បាន​ចំណាយ​កាន់​តែ​ខ្ពស់​ ផ្ទុយ​ទៅ​វិញ ចំណូល​របស់​គាត់​មាន​ការ​ធ្លាក់​ចុះ ជា​ពិសេស​តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១២ និង ២០១៣ ហើយ​ការ​​ចំណាយ​លើ​ការ​ផលិត​​ក៏​បាន​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​​មុន ដូច​ជា​តម្លៃ​ជី ប្រេង​សាំង និង​ការ​ចំណាយ​ទៅ​លើ​កម្លាំង​ពលកម្ម ។ល។

ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ស្រុក​កំពង់ស្វាយ ខែត្រ​កំពង់ធំ ឲ្យ​ដឹង​ថា ថ្វីត្បិត​តែ​រដ្ឋាភិបាល​ជាប់​ឆ្នោត​បាន​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ខ្លះ​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​មិន​សូវ​ទទួល​បាន​ផល​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ឡើយ។ លោក​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ លោក​នឹង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ថា​តើ​ពួកគាត់​នឹង​ត្រូវ​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​ដែល​ដឹក​នាំ​ប្រទេស​មាន​ការ​រីក​ចំរើន​ជាង​ពេល​បច្ចុប្បន្ន។

ក្រៅ​ពី​ប្រជា​កសិករ​មាន​មុខ​របរ​ពឹង​លើ​ការ​ធ្វើ​ស្រែ​បាន​ត្អូញត្អែរ​អំពី​ជីវភាព​លំបាក​នោះ គឺ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ក៏​មិន​ខុស​ពី​អ្នក​ធ្វើ​ស្រែ​ប៉ុន្មាន​ដែរ។ ពួកគាត់​បាន​លើក​ពី​ទុក្ខ​លំបាក​ប្រហាក់​ប្រហែល​គ្នា ដោយសារ​តែ​បញ្ហា​អតិផរណា ពោល​គឺ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ រី​ឯ​ចំណូល​ប្រចាំ​ថ្ងៃ​មិន​សូវ​រក​បាន មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន។

អ្នក​រត់​ម៉ូតូក​ង់​បី​នៅ​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​មុខ​ផ្សារ​ធំ​កំពង់ធំ កំពុង​អង្គុយ​ជុំ​គ្នា​ក្រោម​កំដៅ​ថ្ងៃ​ក្ដៅ​ហែង បាន​រៀបរាប់​ថា គោលបំណង​របស់​ពួក​គាត់​បោះ​ឆ្នោត​កន្លង​មក​នោះ គឺ​ចង់​បាន​អ្នក​ដឹក​នាំ​ចេះ​យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ តែ​ជាក់ស្ដែង​ទុក្ខ​កង្វល់​របស់​ពួក​គាត់​គ្មាន​អ្នក​ដឹកនាំ​ណា​ជួយ​ខ្វល់ខ្វាយ​នោះ​ឡើយ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​ពន្យល់​ថា ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ដែល​បាន​សន្យា​ជាមួយ​ម្ចាស់​ឆ្នោត​នៅ​មុន​ពេល​បោះ​ឆ្នោត មិន​ថា​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ប្រឆាំង​នោះ​ឡើយ។ ការ​សន្យា​នោះ គណបក្ស​នយោបាយ​ក្រោយ​ពី​ជាប់​ឆ្នោត​មិន​ធ្វើ​ដូច​កិច្ចសន្យា​ទេ។ បញ្ហា​នេះ​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​សន្យា​គ្រាន់​តែ​មាន​នៅ​លើ​ក្រដាស ឬ​ជា​ទ្រឹស្ដី​របស់​អ្នក​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត។ ទោះ​ជា​យ៉ាង​ណា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ជាប់​ឆ្នោត​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ដឹកនាំ​ប្រទេស និង​ទទួល​ខុស​ត្រូវ​លើ​ប្រជាពល​រដ្ឋ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​កន្លង​មក គឺ​អភិវឌ្ឍន៍​ជា​របៀប​ម៉ាក្រូ ជា​ទ្រង់ទ្រាយ​ធំ ឃើញ​ថា សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​ចំរើន តែ​ប្រជាពលរដ្ឋ​នៅ​មាន​ភាព​ក្រីក្រ​នៅ​ឡើយ ហើយ​រដ្ឋាភិបាល​មិន​សូវ​អភិវឌ្ឍន៍​ជា​របៀប​មីក្រូ អភិវឌ្ឍន៍​ជា​របៀប​គ្រួសារ​នោះ​ទេ។

អ្នក​ឃ្លាំមើល​អំពី​បញ្ហា​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​អះអាង​ថា រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ជា​របៀប​នយោបាយ ពោល​គឺ​ការ​អភិវឌ្ឍ​ផ្អែក​លើ​សេចក្ដី​ត្រូវ​ការ​របស់​ជាតិ និង​ផ្អែក​លើ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​នយោបាយ មិន​មែន​ផ្អែក​លើ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ទេ។ លោក​បញ្ជាក់​ថា ការ​អភិវឌ្ឍ​របៀប​នេះ គឺ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ច្រើន។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​កំណើន​ប្រមាណ ៧% នៅ​ឆ្នាំ​២០១៣។ ប៉ុន្តែ​កំណើន​នេះ អ្នក​វិភាគ​បាន​អះអាង​ថា ប្រជាពរដ្ឋ​ទូទៅ​មិន​ទទួល​បាន​ចំណូល​នេះ​ស្មើ​ភាព​គ្នា​ទេ។ របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាល​ពី​ឆ្នាំ​២០១២ បង្ហាញ​ថា ចំណូល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​រក​ចំណូល​បាន​ក្នុង ១​ឆ្នាំ​ជាង ៩០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក កែម ឡី បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​ជា ១៥% ប៉ុណ្ណោះ ដែល​ទទួល​បាន​ផល​ពី​កំណើន​សេដ្ឋកិច្ច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

27 Responses to "ពលរដ្ឋ​នៅ​កំពង់ធំ​ហាក់​អស់​ជំនឿ​លើ​ការ​សន្យា​របស់​បក្ស​កាន់​អំណាច"

  1. តេជះ says:

    “ក្រៅ​ពី​ប្រជា​កសិករ​មាន​មុខ​របរ​ពឹង​លើ​ការ​ធ្វើ​ស្រែ​បាន​ត្អូញត្អែរ​អំពី​ជីវភាព​លំបាក​នោះ គឺ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ក៏​មិន​ខុស​ពី​អ្នក​ធ្វើ​ស្រែ​ប៉ុន្មាន​ដែរ។ ពួកគាត់​បាន​លើក​ពី​ទុក្ខ​លំបាក​ប្រហាក់​ប្រហែល​គ្នា ដោយសារ​តែ​បញ្ហា​អតិផរណា ពោល​គឺ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ រី​ឯ​ចំណូល​ប្រចាំ​ថ្ងៃ​មិន​សូវ​រក​បាន មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន។

    អ្នក​រត់​ម៉ូតូក​ង់​បី​នៅ​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​មុខ​ផ្សារ​ធំ​កំពង់ធំ កំពុង​អង្គុយ​ជុំ​គ្នា​ក្រោម​កំដៅ​ថ្ងៃ​ក្ដៅ​ហែង បាន​រៀបរាប់​ថា គោលបំណង​របស់​ពួក​គាត់​បោះ​ឆ្នោត​កន្លង​មក​នោះ គឺ​ចង់​បាន​អ្នក​ដឹក​នាំ​ចេះ​យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ តែ​ជាក់ស្ដែង​ទុក្ខ​កង្វល់​របស់​ពួក​គាត់​គ្មាន​អ្នក​ដឹកនាំ​ណា​ជួយ​ខ្វល់ខ្វាយ​នោះ​ឡើយ។”

    ខាងលើជាសំដីរបស់អ្នករត់កង់បីនៅកំពុងធំ ចុះអ្នករត់កង់បីនៅភ្នំពេញវិញ គិតយ៉ាងម៉េចដែរ????

  2. អាសូរខ្មែរ says:

    ឆ្កួតបើអត់ទាន់ឡើងកាន់អំណាចផង បំរើយ៉ាងម៉េច? បើបក្សកាន់អំណាច់យកលុយ នឹងសម្បត្តិរដ្ឋលក់ចែកគ្នាអស់ហើយនោះ បើបក្សកាន់អំណាចឈ្នះទៀតនៅតែប៉ណ្ណឹង ឬកាន់តែយ៉ាប់ទៅៗ ពរទេសហូរចូលស្រុក ព្រមទាំងធ្វើអោយអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអោយផង ដោយមិនចេះខ្មែរសោះអស្ចារ្យទាំងខ្មែរយើង ជិតដូចឡាវហើយ មានតែឈ្មោះ គិតផងអស់លោក!

  3. kumrou says:

    សូមមើលព្រៃទាំំងមូល ជាជាងមើលតែដើមឈើមួយដើមៗ។

  4. Khmer Family says:

    តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
    .ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។

    ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
    ហា ហា ហា ហា​ តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?

    .

  5. មើល ហើយ គឺ ព្រៃ ទាំង មូល ក៏ មាន វាសនា​មិនខុសពីព្រៃមួយដើមនេះដែរ ។

  6. កូនអ្នកស្រែ ភ្ជូដីស្ទូងស្រូវ says:

    ចងើដឹងដែរតើគេចែកលុយឲ្យម្នាក់ប៉ុន្មានទៅណ? ហើយអ្នកចូលរួមដល់ទៅជាង៥ពាន់នាក់ឯណោះ តើគណបក្សសង្ក្រោះជាតិមានលុយចែលឲ្យដែរទេ គេបានលុយមកពីណាបើឈើមួយដើមកាប់មិនបាននិងគេផងហ្នឹង?

  7. ចិត្តស្មោះ says:

    បើចង់រីកចំរើនទាល់តែមានការផ្លាស់ប្តូរ

    ផ្លាស់ប្តូរតាមរយៈការបោះឆ្នោត
    ផ្លាស់ប្តូរតាមរយៈបាតុកម្មកំលាក់
    ប្រទេសខ្មែរប្រហែលជាមិនអាចទៅរួចនោះទេ

    ព្រោះសំបូរមនុស្សខួរក្បាលបង្កងជាច្រើននាក់

  8. Khmer Family says:

    ទីន ហ្សាការីយ៉ា ខ្មែរឬមិនមែនជាខ្មែរ? តើធ្វើ គរ ថ្លង់ ឬមួយក៏ខ្វាក់? រៀនបានត្រឹមថ្នាក់ណា? បានជាសរសេរអត្ថបទដូចឆ្កួត ឡប់!!!!!!!! គោលការណ៏របស់គណបក្សប្រជាជនពុំដែលសន្យានោះទេ គឺមានតែធ្វើ ហើយនិងកំពុងធ្វើ! កំណើនសេដ្ឋកិច្ចមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ សមិទ្ធិផលរីកស្អេកស្កះ ប្រជាជនខេត្តកំពុងធំ៩៩%ទទួលបានពីការកំណើនសេដ្ឋកិច្ចនេះ សំរាប់ឆ្នាំ ២០១៣នេះ ប្រទេសកម្ពុជា បានងើបផុត ពីប្រទេសដែលមានប្រាក់ចំណូលទាប កំរិតទាប ឈានឡើងមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កំរិតទាប បើមិនដឹងខ្យល់អីសួរគេ ហើយរៀនវិភាគសេដ្ឋកិច្ចឡើងវិញ

  9. ចិត្តស្មោះ says:

    សូមបងប្អូនចូលពិចារណាឲ្យបានត្រឹមត្រូវពីអនាគតរបស់ខ្លួនឯង
    កូនឯងចៅឯង និងជាតិឯង កុំឲ្យវាថាមកពីឪអាញ់វាឡាង៉ង់
    បានមានវាសនាអាក្រកអញ្ជឹង។ សូមក្រឡេកក្រឡេកមើលការកាន់អំណាច
    រាល់ថ្ងែសុតតែបក្យពួកនិយម ការពង្រឹងអំណាចក៍កាន់តែខ្លាំងោឡើង
    ជិតដូចប្រទេសកុម្និស។​តែខ្មែរកុម្និសប្រជាជនក្ររហាម ។

    ខ្ញុំបញ្ជាក់បន្ថែម ខ្ញុំបាទក៏មានជីតាផ្ទាល់ ជាមន្ត្រីផ្កាយពីរ អែបនឹងលោកតេជោដែល
    តែខ្ញុំមិនគាំទ្រគណបក្យនេះទេ។

  10. Golden guitar says:

    មិនអាចរស់នៅស្រុកបារាំងបានឬ? កុំសន្សំកម្មពេក! ទល់តែមករស់នៅស្រុកខ្មែរបានថើ្វរអ្នកស្នហាជាតិកើតឬ?

  11. Golden guitar says:

    មិនអាចរស់នៅស្រុកបារាំងបានឬ? កុំសន្សំកម្មពេក! ទល់តែមករស់នៅស្រុកខ្មែរបានថើ្វរអ្នកស្នហាជាតិកើតឬ?

  12. 18 Mars says:

    គ្រាន់តែហៅលោកគ្រូអ្នកគ្រូទៅប្រជុំស្តាប់ពីផែនការបក្សក៏ម្នាក់ៗទទួលបាន ១០០០០រៀលដែរ ។
    វាមិនជាងគ្នាទេ ថាកំហុសគេមួយកំហុស​ខ្លួនឯង…មិនដឹងប៉ា​ម៉ានទេណ៎……ទីនះ​ភាគច្រើន​អ្នកដឹងរឿងដូចនះកុំប្រូខុសរឿង ជួយណែនាំងាឆ្កួ​តមួយផងអានោះសម្តីអសីលធម៌ដូចមេសែន អាហ្នុងបើបានធើធំលើសហ៊ុនសែន១០ដង។ តែតាមហុងស៊ុយដែលចិនសែម៉ិ ថាជាតិនះងាប់​តែ​គេប្រើហ្នឹង…….យូរៗរវល់ជេរគេចង់ភ្លេចឆ្នាំង…….

  13. ស្ទើរតែ មិនមែន ប្រជាពលរដ្ធ ណា ម្នាក់ ដែល មិននិយាយ ពី បញ្ហា នេះ ឡើយ នៅ ក្នុង កំឡុង

    ពេលជិត បោះឆ្នោត ។ នេះ បញ្ជាក់អោយ​ឃើញ ថា ប្រជាពលរដ្ធ របស់យើង លោក បាន

    ភ្ញាក់ពីសុបិន្ត ដ៏អាក្រក់នេះ ហើយ ។ ពឹតជាមិន​ធម្មតា ទេ បើ ប្រៀបធៀប ការបោះឆ្នោត លើក នេះ

    ទៅ និង ពេល មុន ។

  14. ខ្ញុំសូមសួរថាអាណាដែលថាសន្យាថានឹងកាត់កចោល បើបង្រ្គាបអ្នកបំផ្លាញព្រៃឈើមិនបាន តើនេះមិនមែនជាពាក្យសន្យាទេឫ ? ហើយមកដល់ឥឡូវនេះវាកាត់កវាចោលហើយរនៅ ឯព្រៃក៏កាន់តែអស់ ទឹកដីក៏កាន់តែរួញ រាស្រ្តក៏កាន់តែរស់ទាំងវេទនា នេះឫដែលថាអភវឌ្ឍន៏? ។

  15. មេទ័ព-បាញ់ទា says:

    ហ្វូងសត្វចចកពាក់ស្បែកចៀមអាចបំពេញសន្យាបានយ៉ាងម៉េចកើត? ពួកគេបន្ទរសម្លេង វាយធុង វាយប៉ោត
    ដើម្បីបោកពលរដ្ឋខ្មែរពីអាណត្តិមួយទៅអាណត្តិមួយ សម្រាប់តែការឈ្នះឆ្នោត ។ មេដឹកនាំទាល់តែមានមនសិការ
    ជាតិ មេត្តាធម៌ សេចក្តីអាណិតអាសូរ ទើបពលរដ្ឋបានសេចក្តីសុខ…រួចបើបនមេដឹកនាំសព្វថ្ងៃជាអតីតខ្មែរក្រហម
    ជាជនពាលយង់ឃ្នង ដែលធ្លាប់បានប្រព្រឹត្តការកាប់សម្លាបតាំងពីពេលនោះ រហូតមកដល់ពេលនេះនៅតែប្រកាន់
    ឥរិយាបថដដែល…ហេតុអីក៏ខ្មែរមើលមិនឃើញក្រយៅប្រភេទជនឆ្លៀតឱកាសទាំងហ្នឹង?…ហេតុអីក៏ជា
    ‹‹ជនឆ្លៀតឱកាស››? ហេតុថាបើគ្មានយួនប្រើឱ្យធ្វើអាយ៉ងទេ ស្មានពលរដ្ឋខ្មែរល្ងង់ដល់ថ្នាក់លើកជនប្រភេទ
    ហ្នឹងជាអ្នកដឹកនាំរបស់ខ្លួនកើតដែរ ។ សព្វថ្ងៃដោយសារថាយួនប្រគល់អំណាចឱ្យគេពេញដៃដើម្បីសម្លុត
    គម្រាមខ្មែរទេ…បើថាឱ្យលេងលាតដូចគ្នា ពួកឆ្លៀតឱកាសទំាងនេះរបូតមុខតំណែងបាត់យួរហើយ

  16. cheath says:

    ហាស!ហាស យ៉ាងម៉េចហើយ អាបាញ់ទា អាឆ្កែស៊ូប៊ែរឌីសម្ពាយធំអ្នកទេសចរណ៏ឆ្ងាយ ចាយលុយអង្គការសហប្រជាជាតិ មកបំពេញបេសកកម្មមហាប្រមឹក ដឹកស្រីបោយដៃ
    យកទៅដោះកូយ ឪមហាសិទ្ធមនុស្សការពារចោរអ្ហែងហ្នឹង វាយ៉ាងម៉េចហើយ ក្រោយពី
    និស្សិតខ្មែរដាក់សំណួរប៉ុន្មានអន្លូងចំកណ្តាលក្បាលវា អោយស្រងល់បើកភ្នែក សព្រាតនោះអ្ហា៎
    ហាស! ហាស អានេះមកប្រូបូរបត់សុទ្ធពីច្បាប់វិនិយោគអន្តរជាតិ អួតសុទ្ធតែជួយប្រមូល
    អ្នកវិនិយោគបរទេសអោយមកវិនិយោគនៅកម្ពុជា ប៉ុន្តែដល់គេសួរថា អោយគេហ៊ានមកវិនិយោគ
    យ៉ាងម៉េចទៅ បើលោកឯងសរសេររបាយការណ៏ដេលមិនបង្ហាញពីការពិត សរសេរតែតាមរបាយការណ៏ពួគសិទ្ធិមនុស្សការពារចោរ និងរបាយការណ៏អាបក្សប្រឆាំងចោលម្សៀតនៅស្រុកខ្មែរ តើរបាយណ៏ការដែលបង្ហាញតែភាពអវិជ្ជមានបែបនេះ តើមានអ្នកវិនិយោគទុនណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះ ? អាឆ្កែសម្ពាយធំនោះឆ្លើយអត់រួចធ្វើមាត់ស្ញេញ
    បើកភ្នែកសព្រាត នេះបានហៅថា អាឆ្កែទេសចរណ៏ផ្លូវឆ្ងាយ ច្រាសច្រំបាយបង្ហិនមែន
    ហាស! ហាស សមមុខហើយអ្ហែង

  17. Pay fee for service is not bad like travel fee, food fee is, o.k.

  18. មេទ័ព-បាញ់ទា says:

    អា Cheath សូម្បីឆ្កែគង់ដឹងខុសត្រូវជាងហ្អែង! តែអរគុណដែល
    បានអានគ្រប់កំណាព្យរបស់អញ! អញមិនដែលបានអារបស់អ្ហែងទេ!

  19. Pay fee for service is not bad like traveling fee, food fee is, o.k.

  20. អនិច្ចា says:

    CPP​​​ មិនដែលសន្យាតែធ្វើ ឧទាហរណ៍មិនដែលសន្យាឲវៀតណាមមកនៅស្រុកខ្មែរទេប៉ុន្តែធ្វើ ។

  21. Sok An says:

    បង បាញ់ទា សុំ​ថតចំលង comment បានទេ?

  22. Sok An says:

    ប្រម៉ាណជាមួយខែមុននេះ ក្រសួង អប់រំ យវជន នឹង កីឡា មានចុះមកខេត្តសៀមរាបចូលទៅ

    សាលាមួយក្នុងខេត្តនេះដែលជាក្លែងមិត្តរបស់ខ្ញុំបង្រៀននៅទីនោះ​ ពួកគេបានប្រាប់គ្រូថា បើ CPP

    ជាប់ឆ្នោតនោះ ប្រាក់ពូកគ្រូនឹងឡើងបាន៖
    ​​​​

    ​​​​ -ចំពោះគ្រូ មធ្យម ប្រហែល ជា ៣៥០ ដុល្លា ។

    ​​​​ -ចំពោះគ្រូ បរិញ្ញាបាន ប្រហែល ៤៥០ ដុល្លា ។

    តើនេះការសន្យា ឬ ជាការភូតកហក់?

    ចុះពេលដែល CRNP ថាពេលឈ្នេះឆ្នោត នឹង តំឡើងប្រាក់ខែឲបាន ត្រឹប ២៥០​ដុល្លា​

    គេថាមិនលុយ គ្រប់គ្រាន់។សួរថា តើ CPP បានលុយពីណា ទៅតំឡើង ឲគ្រូបង្រៀន?

  23. Sok An says:

    ក្លែង​=កន្លែង

  24. cheath says:

    Sok An
    says:
    May 22, 2013 at 10:15 pm ប្រម៉ាណជាមួយខែមុននេះ ក្រសួង អប់រំ យវជន នឹង កីឡា មានចុះមកខេត្តសៀមរាបចូលទៅ

    សាលាមួយក្នុងខេត្តនេះដែលជាកន្លែងមិត្តរបស់ខ្ញុំបង្រៀននៅទីនោះ​ ពួកគេបានប្រាប់គ្រូថាបើ CPP

    ជាប់ឆ្នោតនោះ ប្រាក់ពូកគ្រូនឹងឡើងបាន——————————>
    *************************************************************************************************
    ម៉េច! អាកូនមីចោរកញ្ចុយកន្តួយស្អុយ ។ អាចុយម៉្រាយ អាពូជពូជថោកបក្សប្រឆាំង
    អាចុយម៉្រាយអ្ហែងហ្នឹង ឆ្ងាញ់ណាស់ទៅឫុ អាខាងយកឈ្មោះគេទៅប្រើហ្នឹង ។
    អាឆ្កែពូជថោក !ម៉េច កន្តួយម៉ែអាចុយម៉្រាយអ្ហែងហ្នឹង កន្តួយមីចោរកញ្ចុយហ្នឹង ក្តវបុកកន្តួយវាចងបាច់ច្រើនពេកឫុអី បានជាមីចោរកញ្ចុយកន្តួយស្អុយ ម៉ែអាចុយម៉្រាយអ្ហែងហ្នឹង វារកឈ្មោះដាក់អោយអាចុយម៉្រាយអ្ហែងមិនបាន ។
    អាចុយម៉្រាយអ្ហែងហ្នឹង សួរមីចោរកញ្ចុយកន្តួយស្អុយម៉ែអ្ហែងហ្នឹងមើល អាចុយម៉្រាយ ! ថាវាយ៉ាងម៉េចបានជាអាពូជថោក អាចុយម៉្រាយអ្ហែងហ្នឹងអត់មានឈ្មោះ
    **********************************************************************
    * ចរិតថោករបស់ពួកអាមន្ត្រីបក្សប្រឆាំង របស់អាតិរិច្ឆានកឹមសុខា-អាតិរិច្ឆានសមរង្សី *
    ***********************************************************************
    ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
    មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
    ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
    អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ខសភា ។
    ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
    ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃបោកថាខុស ។
    ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
    អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
    ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
    ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
    អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
    កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
    អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
    អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
    ឈប់ចាញ់បោកអាតិរិច្ឆានបោកប្រាស់- រឿងពិតឃើញច្បាស់លក់កន្តួយប្រពន្ធវា
    ដូរសក្តិស្រមោលបានវិញស្បែកយារ- ក្រស្អុយគរឃារតែអួតហួសឃ្លាន ។
    ពិតណាស់ពួកវាគ្មានពាក្យថ្លែង- ពាក្យវាប្រើវែងគឺពាក្យជេរ
    ពាក្យពិតរឿងជាតិវាគ្មានទេ – ពាក្យព្រសដូចឆ្កែសម្បូរណាស់ ។
    ចេះច្បាស់ជាងគេជេរលោកជាតិ- ពេលដែលគាត់ជ្រៀតថាវាច្បាស់
    រឿងរ៉ាវបក្សវាថោកទាបណាស់- ជេរគាត់ផ្តាំចាស់បំបិទមាត់ ។
    វាខឹងព្រោះអីស្តីប្រាប់ត្រង់- ខ្ញុំមិនលាក់លៀមរឿងវាខឹង
    ព្រោះខ្ញុំប្រាប់អស់រឿងវាមាន- បក្សវាដាច់ស្ពានអត់មានប្រាក់ ។
    អ្នកនៅអាមេរិក-កាណាដា- ហ្វាំងឡង់ផងណាអូស្ត្រាលី
    ប៉ារីសសោតក្តីគេលែងជឿ-ឈប់អោយលុយវាមកច្រាសច្រំ ។
    បោកគេលែងបានវាខឹងណាស់ – ខឹងខ្ញុំអ្នកច្បាស់អ្នករាយការណ៏
    ពីរឿងអាសោចន៏ក្នុងបក្សវា- ផ្តាច់ផ្លូវរកស៊ីពួកវាសូន្យ ។
    ធ្វើអ្វីមិនបានមានតែជេរ- ថាខ្ញុំហូរហែរម្តងសុខអាន
    ម្តងកញ្ញារិទ្ធម្តងហ៊ុនសែន- ស្មាននោះអើយស្មានស្មានផ្លូវខុស ។
    ឥឡុវដាច់ហើយលុយបោកគេ- គេមិនអោយទេព្រោះគេដឹង
    វាខ្វល់ខ្លាំងណាស់រឿងលុយហ្នឹង- ឥឡូវខំប្រឹងទារ កូនចៅ ។
    ពិតណាស់អាមន្ត្រីឆ្កែបក្សប្រឆាំង–អាអម្បូរថោកអន់ពូជគម្រក់
    អួតចេះជាងគេតែពិតស្ទក់–ភរបោកស្រស់ស្រស់អ្នកមិនដឹង ។
    ភរភូតដូចវាទេវតាដឹង–ដាក់ទំនាយវឹងអោយវាជួបគ្រោះ
    បើវាចុះទឹក ក្រពើគោះ–បើវាជិះយន្តហោះ ផ្ទុះធ្លាក់ដី ។
    រស់នៅឱ្យជួប តែទុក្ខធំ-ទាំងពូជវាព្រមធ្លាក់អវចី
    ឡានបុក រន្ទះ បាញ់កណ្តាលថ្ងៃ–ពស់ចឹកឱ្យក្ស័យ ក្របីវ័ធ ។
    ក្នុងផ្ទះដើរជល់ គ្រែធុងឡាំង–បើកឡានបុកក្តាំង ឱ្យប្រាសព្រាត់
    ព្រះកាច់បាក់ក បើចូលវត្ត–ឈើបាក់សង្កត់ ទាំងអត់ខ្យល់ ។
    ឱ្យក្តៅរោលរាល ដូចម្ទេសទុំ– ឱ្យឆេះក្តៅងំ វិនាសខ្វល់
    ឱ្យខ្លោចចម្រុះ កុំមានសល់–ឱ្យព្យុះវាតឈ្មុល គួចកំទេច ។
    កុំឱ្យបានសុខនៅក្នុងចិត្ត–រស់ដូចរួតរឹត អំបិលម្រេច
    ជិះកប៉ាល់ទូក ទឹកគួចលិច–គោក ឪមាល់ទិចឱ្យខ្ទេចខ្លួន ។
    បើដើរទេសចរណ៍តាមផ្លូវជើង–ត្រូវគ្រាប់កាំភ្លើង គេបាញ់លេង
    ដើរជួបចោរប្លន់អស់រលីង–ឱ្យងាប់ហ្នឹងស្កន់ អាសន្នរោគ ។
    មន្ត្រីប្រឆាំងសុទ្ធពូជថោក- សុទ្ធជាអាមោគអត់បានការ
    ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
    អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
    ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
    ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
    ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
    សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
    ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
    អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
    បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់ជាឆ្កែចោលម្សៀត៕
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ។

    ​​​​

  25. That’s right! Only 5 million of Nam right now. One more term of CPP Nam populations increase 7 million. Khmer population is much slow growing due to poorer. We should vote for Kem to save Cambodia from Vietnam that is slowly swallowing Khmer. Wake up! Wake Up!
    Thank you sir! Come again. Save Cambodia!

  26. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  27. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!