ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ថ្មគោល ដែលរងផលប៉ះពាល់ពីការពង្រីកដីព្រលានយន្តហោះ នៅព្រឹកថ្ងៃទី២២ ខែឧសភា បាននាំគ្នាប្រមូលផ្តុំ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទាមទារឲ្យក្រុមហ៊ុនដែលអភិវឌ្ឍន៍ តំបន់ព្រលានយន្តហោះ ជួយដោះស្រាយដល់ពួកគាត់។
Wednesday, 22 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ពលរដ្ឋថ្មគោលបង្ហាញសុំអន្តរាគមន៍ពីការបណ្តេញចេញ នៃផែនការអភិវឌ្ឍន៍ ពង្រីកផ្លូវព្រលានយន្តហោះ។ រូបថតម៉ៃ វីរៈ
ការជួបប្រជុំតវ៉ានេះធ្វើឡើងក្រោយពី ប្រជាពលរដ្ឋក្នុងសហគមន៍របស់ពួកគាត់ ចំនួន១៨២គ្រួសារ កំពុងព្រួយកង្វល់ជាខ្លាំង ចាប់តាំងពួកគាត់ ទទួលបានលិខិតពីអាជ្ញាធរដែនដី កាលពី២៥ខែកក្កដាឆ្នាំមុន ដែលក្នុងលិខិតនោះបានបង្ខំឲ្យពួកគាត់ ដែលមានផ្ទះក្នុងរង្វង់១០ម៉ែត្រពីរបងព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ធ្វើការរុះរើផ្ទះចេញក្នុងរយៈពេល៧ថ្ងៃឲ្យរួច ដោយមិនបានបញ្ជាក់ពីការផ្ដល់សំណងអ្វីទាំងអស់។
នៅព្រឹកថ្ងៃនេះ ពលរដ្ឋបានលើកបដាមួយចំនួន ដោយសុំឲ្យភាគីខាងក្រុមហ៊ុន បង្ហាញផែនការអភិវឌ្ឍន៍ ពង្រីកផ្លូវព្រលានយន្តហោះ។
សូមបញ្ជាក់ថា ក្នុងការតវ៉ាប្រឆាំងនឹងបណ្តេញចេញដោយបង្ខំនេះ ពលរដ្ឋ ៨នាក់ក្នុងសហគមន៍ថ្មគោលនេះធ្លាប់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចាប់ឃុំខ្លួនអស់រយៈពេលជាង១០ម៉ោង បន្ទាប់ពីពួកគាត់បានបដិសេធ មិនលុបរូបភាពលោកអូបាម៉ា និងសារ SOS នៅលើដំបូលផ្ទះរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាមេដឹកនាំសំខាន់ៗ ក្នុងពិភពលោកក្នុងអំឡុងពេលដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំមុន ឲ្យជួយអន្តរាគមន៍។
តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
.ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។
ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
ហា ហា ហា ហា តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?
.
Pay fee for service is not bad like traveling fee, food fee is, o.k.
ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!
តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា
សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!
សូមស្តាប់ ហោរាជាតិទាយ ពីលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ២៨កក្កដា២០១៣
****************************************************************************************************************************
ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិបត្ត ៕