យាយ​ក្រពើ​ប្តឹង​ព្រះ​រាជ​អាជ្ញារង ​មាស ច័ន្ទ​ពិសិទ្ធិ ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌

 

Wednesday, 22 May 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

ដី​របស់​ក្រុមហ៊ុន​ឡាយីម៉ិច ហូលឌីងគ្រុប ដែល​ត្រូវ​បាន​អាជ្ញាធម៌ រឹមអូស និង លក់​ឲ្យ​ទៅ​បូរីពិភព​ថ្មី។

ដី​របស់​ក្រុមហ៊ុន​ឡាយីម៉ិច ហូលឌីងគ្រុប ដែល​ត្រូវ​បាន​អាជ្ញាធម៌ រឹមអូស និង លក់​ឲ្យ​ទៅ​បូរីពិភព​ថ្មី។

ភ្នំពេញៈ លោក​ស្រី​ឧកញ៉ា ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ឡាយីម៉ិច ហូល​ឌីង​គ្រុប (LAYIMEX HOLDINGS GROUP) ដែល​មាន​ទី​ស្នាក់​ការ​នៅ​លើ​ដី លេខ ០៤៦ លប ផ្លូវលេខ ១៩២៨ ក្រុមទី៧ ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ស្នើរ​សុំ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តធម៌ ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​លោក មាស ​ច័ន្ទ ពិសិដ្ឋ​ ព្រះ​រាជ​អាជ្ញារង​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ឲ្យ​ប្រគល់​ដីកា​សម្រេច​លេខ​៣៣៦ អយឆ ចុះ​ថ្ងៃ​ទី​០៩​ ខែ​មេសា ឆ្នាំ​២០១៣ ដែល​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ នូវ​ពាក្យ​បណ្ដឹង​របស់​លោក​ស្រី​ឧកញ៉ា​ដែល បាន​ប្ដឹង អតីត​អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា និង គូកន​ពី​បទ​ប្រើ​អំណាច​ដោយ​រំលោភ​ដក​ហូត​យក​ដី​របស់​គាត់ ទំហំ ៣៤២.២៣៦.៨៩ម២ ដែល​មាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្នុង សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​សីហា​ ឆ្នាំ​២០១២។

នៅ​ក្នុង​លិខិត​របស់​លោកស្រី​ឧកញ៉ា​ឈិន សុគន្ធារី ផ្ញើ​ជូន​ទៅ​លោក អង្គវង្ស វឌ្ឍនា រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ចុះ​ថ្ងៃ​ទី១៩ ខែ ឧសភា ឆ្នាំ ២០១៣ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទើប​តែ​ទទួល​បាន​កាល​ពី​ព្រឹក​ថ្ងៃ ពុធ​ទី ២២ ខែ ឧសភា នេះ លោកស្រី​ឈិន សុគន្ធារី បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី២០ ខែ​មិនា​ឆ្នាំ​២០១២​លោក​ស្រី​បាន​ដាក់​ពាក្យ​ប្ដឹង លោក​អភិបាល​ក្រុង​ភ្នំពេញ កែប ជុតិមា​​ និង​បក្ស​ពួក​គូកន ពីបទ​«ប្រើ​អំណាច​ដោយ រំលោភ​ដក​ហូត​យក​ដី​របស់​គាត់ ទំហំ​៣៤២.២៣៦.៨៩ម២»ស្ថិត​នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​កាល​​​ពី​​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ ២០១២។ ហើយ​នៅ​ក្នង​ពាក្យ​បណ្តឹង​នោះ ​ភាគី​លោក​ស្រី មាន​កំហុស​អក្ខរា​វិរុទ្ឋ ដោយ​សរសេរ ច្រឡំ​កាល​បិរច្ឆេទ​ថាៈ ថ្ងៃទី៣០​ ខែ​សីហា ឆ្នាំ​២០១៣) ទៅ​អយ្យការ អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

លោស្រី​ឈិន សុគន្ធារី មាន​ប្រសាសន៍​ថា៖ មក​ដល់​ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ២០១៣ មេធាវី​របស់​លោកស្រី បាន​ដាក់​សារណា​ការពារ​បណ្ដឹង​ចុះថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ២០១៣ ចូល​ទៅ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ មក​ដល់​ថ្ងៃ​ទី០៩ ខែ​មេសា ឆ្នាំ២០១៣ លោក​ព្រះ​រាជ​អាជ្ញារង​ឈ្មោះ មាស ច័ន្ទ​ពិសិដ្ឋ​បាន​ចេញ​លិខិត​ជូន​ដំណឹង​លេខ ២៣៥ អយឆ ដែល​ជូន​ដំណឹង​ស្តីពី​ដីកា​សម្រេច​លេខ​ ៣៣៦​ អយឆ ចុះថ្ងៃ​ទី០៩ ខែ​មេសា ឆ្នាំ២០១៣ ដែល​សម្រេច តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​ក៏​ប៉ុន្តែ​លោក មាស ច័ន្ទ​ពិសិដ្ឋ​ មិន​បាន​ផ្ដល់​នូវ​ដីកា​សម្រេច ខាងលើ​មក​ភាគី​លោក​ស្រី​ឡើយ។

លោស្រី​ឈិន​ សុគន្ធារី បាន​មាន​ថ្លែង​ថា៖«​មេធាវី​របស់​នាង​ខ្ញុំ​បាន ដាក់​ពាក្យ សុំ​ថត​ចម្លង​សំណុំ​រឿង​នេះ នៅថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៣ ប៉ុន្តែ​ត្រូវ​បាន​លោក​ក្រឡា​បញ្ជី​របស់​លោក ព្រះរាជ​អាជ្ញារង​ថា រង់ចាំ​ការ​សម្រេច​​ពី​លោក​ព្រះ​រាជ​អាជ្ញារង​ជា​មុន​សិន​ហើយ​ចេះ​តែ​ឆ្លើយ តប​ថា​លោក​ជាប់​រវល់ រហូត​មក​ដល់​សព្វថ្ងៃ។មេធាវី​របស់​នាង​ខ្ញុំ​បាន ព្យាយាម​ដាក់ពាក្យ​ទៅ​ លោក​ ព្រះ​រាជ​អាជ្ញា​ ដើម្បី​ធ្វើ​អន្តរាគមន៍ នៅ​ថ្ងៃ​ទី០២ ខែ​ឧសភា​ឆ្នាំ​២០១៣ តែ​ត្រូវ​ក្រឡា​បញ្ជី ស្នើ​សុំ​ឲ្យ​ទាក់​ទង​នឹង ក្រឡា​បញ្ជី​របស់ ព្រះ​រាជ​អាជ្ញារង​ដែល​កាន់​សំណុំ​រឿង​នេះ»។

លោស្រី ឈិន សុគន្ធារី បាន​បន្ត​ទៀត​ថា៖​«ការ​មិន​បាន​ផ្ដល់​ដីកា​សម្រេច​តំកល់​រឿង​​ទុក​ឥត​ ចាត់​ការ បាន​ធ្វើ​ឲ្យ​ភាគី​ខាង​នាង​ខ្ញុំ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ចំណាត់​ការ​បន្ត​ទៀត​ព្រោះ​ថា ភាគី​នាង​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​ព្រះ​រាជ​អាជ្ញារង​លោក មាស ច័ន្ទ​ពិសិដ្ឋ សំអាង​ច្បាប់ និង​សំអាង​ហេតុ​អ្វី​ខ្លះ?​ដើម្បី​តំកល់​រឿង​នេះ​ទុក​ឥត​ចាត់​ការ​ព្រោះ​ថា ក្នុង​ពាក្យ​បណ្ដឹង​នាង​​ខ្ញុំ​ ក្រៅ​ពី​កំហុស​អក្ខរាវិរុទ្ឋឆ្នាំ ២០១២ ទៅ​ជា ឆ្នាំ​២០១៣​នោះ នាង​ខ្ញុំ​មាន ភស្តុតាង រឹងមាំ​ដូចជា​៖លិខិត​ផ្ទេរ​សិទ្ធិ​ដែល​មាន​ការ​ទទួល​ស្គាល់ ដឹង​ឮពី​អាជ្ញាធរ​មូលដ្ឋាន តាំង​ពី​ឆ្នាំ ១៩៩៩, លិខិត​អនុញាត​ឈូស​ឆាយ​ដី លេខ ៤៦១ លប ចុះ​ថ្ងៃទី​០១ ខែ០៨ ឆ្នាំ​២០១២ និង លិខិត​បង់​ពន្ធ​អចលនទ្រព្យ ចុះ​ថ្ងៃ​ទី​០៩ ខែ​០២ ឆ្នាំ​២០១២។ ការ​រំលោភ​យក ដីនាង​ខ្ញុំ​និង​ ប្រជាពលរដ្ឋ​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​បឹង​ពោង​ពាយ​ហើយ​យក​​ទៅ​​ដោះ​ដូរ​ជាមួយ​​ឧក​ញ៉ា​ លី​ ​យ៉ុង​ផាត់​​ នោះ​មាន​ទាក់​ទង​និង​ទំ​ហំ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នាង​ខ្ញុំ​មាន​​ការ​បារម្ភ​ថា​ការ​ប្រ​ព្រឹត្ត​​របស់​ព្រះ​រាជ​អា​ជ្ញា​រ​ង​លោក មាស ចន្ទពិសិដ្ឋ នៅ​ពេល​នេះ​អាច​ខុស​នឹង​ឧត្តមគតិ​របស់​គាត់»។

លោកស្រី​បាន​បន្ថែម​ថា៖«នាងខ្ញុំ​សូម​ជំរាប​បញ្ជាក់​ជូន​ឯក​ឧត្តម​រដ្ឋមន្រ្តី​មេត្តា​ជ្រាប​ថា៖​លោក កែប ជុតិមា និង បក្ស​ពួក​គូកន សម្រេច​យក​ដី​នៅ​តំបន់​ពោង​ពាយ​ទំហំ​១០៦​ហិកតា ទៅ​ដូរ​ជាមួយ​ដី​ឧកញ៉ា ​លី យ៉ុងផាត់ ​នៅខាង​កើត​ស្ពាន​ព្រែក​​ព្នៅ​ទំហំ​ ៨៥,៥​​ ហិកតា​ ដោយ​គ្មាន តម្លាភាព​និង​ពោរ​ពេញ​ដោយ​អំពើ​ពុក​រលួយ។ បើ​ប្រៀប​ធៀប​តម្លៃ​ដី​ទាំង​២​កន្លែង​ខាង​លើ នេះ​យើង​ឃើញ​ថា ៖ ដី​នៅ​តំបន់​ពោងពាយ​មាន​តម្លៃ ៣៥០$ / 1m2 (បីរយ​ហាសិប​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​​ការ៉េ)ត្រូវ​ជា​៣,៥លាន​ដុល្លា​ក្នុង​១​ហិកតា =បីលាន​ដុល្លារ​កន្លះ​ក្នុង​មួយ​ហិកតា ដី​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខាង​កើត​ស្ពាន​ព្រែកព្នៅ​មាន​តម្លៃ ១០$/1m2 (ដប់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ) ត្រូវ​ជា​១០​ម៉ឺន​ដុល្លារ​ក្នុង​១ហិកតា=ដប់​ម៉ឺន​ដុល្លារ ក្នុង​មួយ​ហិកតា៖ ដី​នៅ​តំបន់​ពោងពាយ ១០៦ ហិកតា ­­x ៣,៥ លាន ដុល្លា = ៣៧១,០០០,០០០$ (បីរយ​ចិត​សិប​មួយ​លាន​ដុលា្លរ)។ ដី​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខាង​កើត​ស្ពានព្រែក​ព្នៅ ៨៥,៥ ហិកតា x ១០​ម៉ឺន​ដុល្លារ​​ = ៨,៥៥០,០០០$ (ប្រាំបី​លាន​ប្រាំ​សែន​ប្រាំ​ម៉ឺន​ដុល្លារ)។ លុយ​សល់ ពី​ការ​ដោះដូរ៖ ៣៧១,០០០,០០០$ – ៨,៥៥០,០០០$ = ៣៦២,៤៥០,០០០$ ​(បីរយ​ហុក​សិប ពីរ​លាន​បួន​សែន​ប្រាំម៉ឺន​ដុល្លារ) ដូច្នេះ​លុយ​សល់ ពី​ការ​ដោះដូរ​ដី​មាន​ចំនួន ៣៦២,៤៥០,០០០$ (បី​រយ​ហុក​សិប​ពីរ លាន​បួន សែន​ប្រាំម៉ឺន ដុល្លា) នាង​ខ្ញុំ​មិន​ដឹង​ពួក​គាត់ យក​ទៅ​ធ្វើ​អ្វី​ទៀត?»។ អាស្រ័យ​ហេតុ​នេះ នាង​ខ្ញុំ សូម ឯក​ឧត្តម​រដ្ឋ​មន្រ្តី​មេត្តា​ជួយ ធ្វើ​អន្តរាគមន៍ ដល់​ភាគី​ខាង​ខ្ញុំ​ដោយ​អនុគ្រោះ»។

លោក​រដ្ឋ​មន្រ្តី ក្រសួង​យុត្តិធម៌ អង្គវង្ស វឌ្ឍនា និង លោក​ព្រះ​រាជ​អាជ្ញារង មាស ច័ន្ទពិសិដ្ឋ មិន​អាច​ទាក់​ទង ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ ចំពោះ​ករណី​ខាង​លើ​នេះ នៅ​ថ្ងៃ​ពុធ ទី ២២ ខែ ឧសភា ២០១៣​នេះ៕

 

What Next?

Recent Articles

5 Responses to "យាយ​ក្រពើ​ប្តឹង​ព្រះ​រាជ​អាជ្ញារង ​មាស ច័ន្ទ​ពិសិទ្ធិ ទៅ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌"

  1. Khmer Family says:

    តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
    .ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។

    ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
    ហា ហា ហា ហា​ តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?

    .

  2. ស្រុក​ខ្ញុំ​បាទ says:

    ម៉េច​មិន​ប្តឹង​ទៅ ហ៊ុន សែន ទើប​មាន​សង្ឃឹម​ជាង​ ព្រះ​រាល់​ថ្ងៃ​នេះ​សម្តេច​យើង​ជា​អាទិ​ទេព​មួយ​អង្គទៅ​ហើយនៅ​ស្រុក​ខ្ញុំ​បាទ ចង់ឲ្យនរណា​ងាប់ គឺ​ងាប់​ភ្លាម!!!

  3. Pay fee for service is not bad like traveling fee, food fee is, o.k.

  4. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  5. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!