លោក ជា មុនី ចូល​បំភ្លឺ​តុលា​ការ​​​ថ្ងៃ​នេះ​ ជុំវិញ​​សំណុំ​រឿង ​រោង​ចក្រ​​កាត់​ដេរ ផា​ញ​​ហ្ក្រេ​ត​

​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក ជា មុនី មេដឹកនាំ​សហជីព សេរី​កម្មករ នៃ ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី ២២ ឧសភា នេះ ដើម្បី​ឲ្យ​ចូលខ្លួន​បំ​ភ្លឺ​​ជុំវិញ​ពាក្យបណ្ដឹង​ស្នើសុំ​ដីកា រក្សា​ការពារ មិន​ឲ្យ​រោងចក្រ​កាត់ដេរ ផា​ញ​ហ្គ្រេ​ត លក់​ទ្រព្យសម្បត្តិ​។​

 

បុប្ផានី
Wednesday 22 May 2013
The Free Press Magazine

លោក ជា មុនី មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា

លោក ជា មុនី មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា

ដីកា​កោះហៅ​ដែល​ចេញ​ដោយ​លោក គឹម រ័ត្ន​ណារិន ចៅក្រម​សាលាដំបូង​ក្រុងភ្នំពេញ បាន​តម្រូវ​ឲ្យ​មេដឹកនាំ​សហជីព​រូបនេះ បង្ហាញ​ហេតុផល ពី​ដំណើររឿង​សុំ​ដីកា​សម្រេច រក្សា​ការពារ ហាម​ការ លក់ ដូរ ជួល បញ្ចាំ ផ្ទេរ​សិទ្ធ និង ធ្វើ អំណោយ នូវ​អចលនវត្ថុ (​ទាំង​ដី អគារ ម៉ាស៊ីនដេរ និង គ្រឿង​សម្ភារ​ផ្សេងៗ​ទៀត ) នៃ ក្រុមហ៊ុន​រោងចក្រ កាត់ដេរ ផា​ញ​ហ្គ្រេ​ត ខេ​ម​បូ​ឌា ហ្គា​មេន ។​

​បណ្ដឹងទាមទារ​ឲ្យ​តុលា​ការចេញ​ដីកា រក្សា​ការពា នេះ បាន​ធ្វើឡើង​បន្ទាប់ពី​រោងចក្រ​កាត់ដេរ ផា​ញ​ហ្គ្រេ​ត ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៧១ ភូមិ ត្នោតជ្រុំ​៤ សង្កាត់ បឹ​ង​ទំពុន ខណ្ឌមានជ័យ ក្រុង ភ្នំពេញ មិនបាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ហើយ​ក្រុមកម្មករ​ដែលមាន​គ្នា​ជាង ១​ពាន់​នាក់ បានធ្វើ​បាតុកម្ម​ទាមទា​រ​ជាច្រើន​ថ្ងៃ​មក​នោះ ៕

 

What Next?

Recent Articles

4 Responses to "លោក ជា មុនី ចូល​បំភ្លឺ​តុលា​ការ​​​ថ្ងៃ​នេះ​ ជុំវិញ​​សំណុំ​រឿង ​រោង​ចក្រ​​កាត់​ដេរ ផា​ញ​​ហ្ក្រេ​ត​"

  1. Khmer Family says:

    តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
    .ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។

    ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
    ហា ហា ហា ហា​ តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?

    .

  2. Pay fee for service is not bad like traveling fee, food fee is, o.k.

  3. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  4. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!