ខេត្តកំពង់ឆ្នាំង: ចលនាទិញដើមចំប៉ី ដើមរាំងភ្នំ ដើមជ្រៃក្រឹម និងដើមរុក្ខជាតិមួយចំនួនទៀតនៅក្នុងខេត្ដកំពង់ឆ្នាំង នៅតែបន្ដមិនទាន់ឈប់នៅឡើយទេ។ ការបំផុសទិញដើមចំប៉ី និងដើមរាំងភ្នំ ដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានគេនិយាយថា ធ្វើឡើងដោយពួកឈ្មួញថៃ។ រីឯដើមរាំងទឹក ដើមជ្រៃក្រឹម និងដើមរុក្ខជាតិមួយចំនួនទៀត ធ្វើឡើងដោយពួកឈ្មួញវៀតណាម។ ឥឡូវនេះពួកឈ្មួញបានចុះប្រមូលទិញដើមធ្នង់ ដែលជាប្រភេទឈើប្រណីត និងមានតម្លៃរបស់ខ្មែរថែមទៀតផង។
ថ្ងៃទី 23 ឧសភា 2013
ដោយ: បរិបូរណ៍
CEN
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ គេឃើញមានឈ្មួញវៀតណាមមួយក្រុម បានចុះមកប្រមូលទិញដើមធ្នង់ ដែលដុះនៅក្នុងភូមិ និងដីក្បាលស្រែរបស់ប្រជាពលរដ្ឋ ក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ហើយដើមធ្នង់ចំនួន៣ដើមធំៗ មានអាយុកាលរាប់រយឆ្នាំ ត្រូវបានគេគាស់រំលើង ត្រៀមដឹកចេញផងដែរ ។
ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានឲ្យដឹងថា ក្នុងដើមធ្នង់១ដើម ប្រជាពលរដ្ឋលក់ទៅឲ្យឈ្មួញក្នុងតម្លៃ ចាប់ពី៨ម៉ឺនរៀល រហូតដល់៤០ម៉ឺនរៀល។ ហើយការប្រមូលទិញដើមធ្នង់ដែលមានអាយុកាលរាប់រយឆ្នាំនេះ កំពុងរាលដាលបន្ដទៅភូមិផ្សេងៗទៀត។
លោក ស៊ិន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចលក់ដើមឈើទាំងនោះបាន ប៉ុន្ដែគាត់ត្រូវសុំការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើ និងមានការបញ្ជាក់ពីមន្ដ្រីអាជ្ញាធរផងដែរ។ ប៉ុន្ដែមជ្ឈដ្ឋាននានាក្នុងខេត្ដកំពង់ឆ្នាំង បានសំដែងនូវការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ហើយបាននាំគ្នាប៉ាន់ប្រមាណថា មិនយូរមិនឆាប់ ដើមរុក្ខជាតិមានតម្លៃទាំងនេះ នឹងត្រូវហិនហោចអស់ជាមិនខាន បើសិនជាអាជ្ញាធរ និងមន្ដ្រីជំនាញមិនមានវិធានកាទប់ស្កាត់ទេនោះ៕ S
ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!
តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា
សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!
មនុស្សកាលណាក្រហើយគឺល្ងង់តែម្តង ដឹងតែពីលក់អ្វីក៍លក់ដែរព្រោះតែដើម្បីយកលុយមកចីញ្ចឹម ក្រពះដោយមិនគិតពីភាពអន្តរាយ៍នៅថ្ងៃអនាគត់នោះទេ។ នៅចាំបានថារឿងរ៉ាវន្ទាយលង្វែកកាប់ ឆ្ការព្រៃឬស្សីខ្ទេចខ្ទីដើម្បីតែកកាយយកប្រាក់ដួងមកលក់បានលុយតែភ្លេចគិតពីរបបងការពារសត្រូវ ដែលចូលមកវាយលុកកងទ័ពខ្មែរ ហើយនៅទីបំផុតតើមានអ្វីកើតឡើង។ ថាប្រជាជនចុះគាត់មិន យល់ដឹងតើមេដឹកនាំដែលថាយល់ដឹងជាងប្រជាជនកំពុងតែធ្វើអ្វី? កំពុងតែសប្បាយនិងឲ្យយប្រជា ជនបំផ្លាញពូជន៍រុក្ខជាតិដែលបន្សល់ពីជំនាន់បុព្វបុរសហើយឆាប់ហិនហោចនៅសម័យកាលនេះ មែនទេ? ហើយកាន់តែសប្បាយទៀតនោះនិងបានឃើញដីខ្មែរគ្មានធម្មជាតិដុះក្លាយជាទីរហោឋាន គ្មានកោះគ្មានត្រើយមែនទេ?
រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ដ្រីគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស វាយប្រហារគ្នា នៅពីក្រោយខ្នងហើយ ដែលគេសង្ស័យថា គណបក្សទាំងពីរ ដែលរួមគ្នាទៅជាគណបក្សសាងគ្រោះជាតិស្អីវានោះអាចនឹងរលាយរលត់បែកបាក់ ចានឆ្នាំងរត់ប្រាសទីទៃ ក្រោយយការបោះឆ្នោតជាតិនាថ្ងៃទី២៨ខែកក្កដា ២០១៣ខាងមុខនេះជាមិនខាន ។
ប្រភពដែលស្និទ្ធនឹងជំនួយការសមាជិកសភា ដែលមានឥទ្ធិពលជាមួយសម រង្ស៊ី ម្នាក់ បាននិយាយថា មន្ដ្រីដែលស្និទ្ធជាមួយអេង ឆៃអ៊ាង និងគួយ ប៊ុនរឿន កំពុងតែជេរប្រទិចផ្តាសារ កឹម សុខា ថាកឹម សុខា និងមន្ត្រីទាំងអស់របស់កឹមសុខា ជាអ្នកនយោបាយគ្មានសីលធម៏ ច្រឡោងខាម ល្ងង់ខ្លៅ ដេកយល់សប្តិចង់ចាប់ផ្កាយលើមេឃ។
ចំណែកមន្ដ្រីគណបក្សសិទ្ធិមនុស្សវិញ ក៏មានការវាយប្រហារទៅលើគណបក្ស សម រង្ស៊ី ដោយ មិនចេញមុខដែរ ដោយ មិនចំហថា យឹម សុវណ្ណបានតែខាងអួត .សុនឆៃ បានខាងអែបអបយឹមសុវណ្ណ ពិសេស សុនឆៃ ជាភ្នាក់ងារផ្ទៃក្នុងសម្តេចហ៊ុនសែន។ រីឯអេង ឆៃអ៊ាង .គួយ ប៊ុនរឿន គង់ គាំ . ជា ប៉ូច ជាមនុស្សអសម្ថភាព ភ្លីភ្លើ និងគ្មានប្រជា ប្រិយភាព ដូចជាមន្ដ្រីគណបក្សសិទ្ធិមនុស្សទេ ។ មន្ត្រីរូបនោះបាននិយាយទៀតថា . ពួកអាប៉ុន្មាននាក់នេះគ្មានចេះស្អីទេ ជេរគេដដែលៗ មិនចេះបោកប្រាស់ប្រជារាស្ដ្រអោយបានក្ដៅៗ និងថា ពួកនេះនិងវិនាសព្រោះវា ក្បត់ ពាក្យសម្បថនៅចំពោះមុខព្រះអង្គដងកើនិងក្បត់ចំពោះការផឹកទឹកសម្បថនៅ វត្ដបទមវត្ដ ? (អត់ដឹងគេមិនបង្ហើបប្រាប់ថាស្បថរឿងស្អី) ។
សម្រាប់ការប្រខាំគ្នាបែបនេះ អាចវាយតម្លៃបានថា បក្សសាងគ្រោះជាតិអត់មានអាយុវែងទេ ។ ព័ត៌មានបន្ថែមនិងជូននៅពេលក្រោយ
ព្រោះទម្រាំបានព័ត៌មានល្អបែបនេះ ប៉ាវអ្នកផ្តល់ដំណឹងផឹកអស់លុយមិនតិចទេ ។
ព្រោះថាអ្នកផឹកចូលចិត្តនិយាយត្រង់ ។