លោក​ កឹម សុខា ​ថា​ចលនា​ភេរវកម្ម​ត្រូវ​គេ​ប្រើ​ដើម្បី​គំរាម​គណបក្ស​ជំទាស់​មុន​ការ​បោះឆ្នោត

ភ្នំពេញ — លោក​ កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​មេដឹកនាំ​ គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថា ​កំពុង​ប្រើប្រាស់ កលល្បិច​ដើម្បី​គំរាម​កំហែង​និង​ភ្ជាប់​គណបក្ស​ជំទាស់​ទៅ​នឹង​ក្រុម​ភេរវកម្ម ជា​ច្រើន​ក្រុម​មុន​ពេល​បោះឆ្នោត​ខាងមុខ​ដែល​លោក​កឹម សុខា​អះអាង​ថា​ជារឿង ដែល​លោក​ ហ៊ុន សែន​មិន​គួរ​ធ្វើ។

 

សុខ ខេមរា
23 ឧសភា 2013
វីអូអេខ្មែរ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានអះអាង​ថាក្រុម​ដែលលោក​ចោទថា​ភេរវករ នោះ​គឺស្ថិតនៅ​ក្នុង​គណបក្ស​ជំទាស់​ទាំងពីរ​ដែល​ពួកគេ​ទាំងនោះ​កំពុង​ស្វែងរក ភាព​ស្របច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​និងធ្វើ​ចលនា​ប្រដាប់អាវុធ។

«យើង​គិតថា​នេះ​ជា​ក្បួន​ ជា​ល្បិចកល​ដដែលៗ​ដែល​គាត់​ធ្លាប់ធ្វើ​ទៅ​លើ​ជន​ស្លូត ត្រង់​ដូច​លោក ​ម៉ម សូណង់ដូ​កន្លង​មក។​ ឃើញទេ!​ ចោទ​គាត់​អញ្ចេះ​ ចោទ​គាត់ អញ្ចុះ។​ រឿង​ហ្នឹង​ចំណុច​ទី១​យើង​គិត​ថា​ជា​ការ​គំរាម​កំហែង​ច្រើន​ជាង»។

លោក ​ម៉ម សូណង់ដូ​ប្រធាន​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ឲ្យ​ជាប់​គុក​២០ឆ្នាំ​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​ការ​ជួយ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដី​ធ្លី​ និង​ការ​ចូល​រួម​ក្នុង​វេទិកា​ជាមួយ​ក្រុមខ្លះ​នៅ​ស.រ.អា​ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា​ជា​ក្រុម​ភេរវកម្ម។​ តែ​ដោយ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​និង​ស.រ.អា. លោក​ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព។​ តែលោក​ស្ថិតនៅ​ក្រោមការ​តាមឃ្លាំ មើលនៅ​ឡើយ។

ប្រតិកម្ម​របស់​លោក​ កឹម សុខា​ កើតឡើង​ក្រោយពេល​លោក​នាយក​រដ្ឋមន្ត្​ហ៊ុន សែន​បាន​ថ្លែងជា​សាធារណៈ​កាលពី​សប្តាហ៍មុន​ដោយចោទ​សមាជិក​គណបក្ស ជំទាស់​ខ្លះថា​មានជាប់​ទាក់ទិននឹង​ចលនា​ភេរវកម្ម​ចំនួនប្រាំ​ដែលភាគ​ច្រើន​មាន មូលដ្ឋាន​នៅស.រ.អា.​ហើយមាន​ការហ្វឹកហ្វឺន​កម្លាំង​យោធា​ក្នុងប្រទេស​ថៃដើម្បី ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​និងរបប​រាជវង្ស។​ គេពុំឃើញ​មានប្រតិកម្ម​ពី ប្រទេស​ថៃនោះទេ​ចំពោះការ​ចោទប្រកាន់​របស់​លោក​ហ៊ុន សែន​ទាក់ទិន​នឹងការ ហ្វឹកហ្វឺន​ទ័ពនោះ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានអះអាង​ថាក្រុម​ដែលលោក​ចោទថា​ភេរវករ នោះ​គឺស្ថិតនៅ​ក្នុង​គណបក្ស​ជំទាស់​ទាំងពីរ​ដែល​ពួកគេ​ទាំងនោះ​កំពុង​ស្វែងរក ភាព​ស្របច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​និងធ្វើ​ចលនា​ប្រដាប់អាវុធ។ លោក​ ហ៊ុន សែន​បានបង្ហាញ​ផ្លាកសញ្ញា​នៃក្រុម​ដែលលោក​អះអាងថា​ក្រុមទាំង នោះ​មានការ​ផ្លាស់ប្តូរ​ទង់ជាតិ​កម្ពុជា​និងបាវចនា​ជាតិ​ផងដែរ៖

«ហើយ​ក្រុមនេះ​មួយចំនួន​កំពុង​លាក់ខ្លួន​នៅក្នុង​ខ្សែបណ្តាញ​របស់​គណបក្ស ប្រឆាំង។​ អញ្ចឹងទេ​សូមផ្តាំ​ទៅបក្ស​ប្រឆាំងផង​ បើក្នុង​ករណី​មានការ​ចាប់ខ្លួន​ណា មួយ​កើតឡើង​សូមកុំថា​ចាប់សមាជិកបក្ស​នយោបាយ។​ នេះជា​កម្លាំង​ភេរវកម្ម»។

តែ​លោក​ កឹម សុខា​ វិញ​បាន​អះអាងថា​ បើ​គណបក្ស​ប្រជាជន​ធ្វើអ្វីមួយ​ហួស ហេតុ​ដោយ​ភ័យខ្លាច​ចាញ់​ក្នុងការ​បោះឆ្នោត​ពេកនោះ​នឹងប៉ះពាល់​ដល់​កត្តិយស ប៉ះពាល់​ដល់ការ​គាំទ្រ​ពីសហគមជាតិ​និងអន្តរជាតិ​លើ​គណបក្ស​គ្រប់គ្រង ប្រទេស​នេះ។

«គណបក្ស​សង្គ្រោះជាតិ​យើងមាន​គោលជំហរ​ច្បាស់លាស់​ណាស់​ថា​យើងដោះ ស្រាយបញ្ហា​ដោយ​អហឹង្សា។​យើងអត់​ធ្វើ​បដិវត្តន៍។​យើង​អត់​ធ្វើ​រដ្ឋប្រហារ។ យើងអត់​ធ្វើសង្គ្រាម។​យើង​អត់ធ្វើ​ភេរវកម្មទេ។​ អ្នកណា​ដែលមាន​គោល នយោបាយ​ហ្នឹង​ អ្នកណា​ដែលមាន​អំពើហិង្សាហ្នឹង​គឺ​មិនមែន​ជាការ​លើកទឹក ចិត្ត​ មិនមែន​ជា​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​ជា​ដាច់ខាត»។

លោក​ហ៊ុន សែន​បានអះអាង​ថា​លោកបាន​ស្នើឲ្យ​ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់ ស.រ.អា. ​«សេអ៊ីអា»​ ដែល​បាន​ជួប​លោក​កាល​ពី​ចុង​ឆ្នាំ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្រុម ទាំង​ប្រាំ​នោះ​ហើយ។

លោក ​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ បាន​ចាត់​ទុក​ថា​អត្ថាធិប្បាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ជា​ការ​គំរាមកំហែង​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​ចុះ​ខ្សោយ​និង​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​មុន​ពេល​បោះឆ្នោត។​ លោក​អះអាង​ទៀត​ថា​ បើ​មាន​ការ​ចាប់​ខ្លួន​មែន​នោះ​ នឹង​ធ្វើ​ឲ្យ​ច្របូក​ច្របល់។

«ទោះ​ជា​យ៉ាងណា​ការ​ចាប់​ខ្លួន​នឹង​ធ្វើ​ឲ្យ​មតិ​មហាជន​យល់​ថា​ នេះ​ជា​សកម្មភាព​ បង្ក្រាប​និង​ការ​បង្រ្កាប​ផ្នែក​នយោបាយ​អ្នក​ដែល​ទិទាន​ប្រឆាំង​នឹង​គណបក្ស ​ប្រជាជន​ឬ​ក៏​រដ្ឋាភិបាល​ហ្នឹង​ឯង»។

តែ​លោក​អះអាង​ដែរ​ថា​ គណបក្ស​នយោបាយ​គួរ​ស្ថិត​នៅ​ក្នុង​ជំហរ​ស្ងប់​ស្ងៀម​និង ធ្វើ​អ្វី​តាម​ច្បាប់​និង​តាម​គោល​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​ឃោសនា។

ចលនា​ទាំង​ប្រាំ​ដែល​ត្រូវ​គេ​ចោទ​ថា​ជា​ក្រុម​ភេរវកម្ម​និង​មិន​សូវ​ឮ​ឈ្មោះ​ តែ​លោក​ នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​ពូកែ​ខាង​ល្បិចកល​ ផ្នែក​នយោបាយ​នោះ​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​មក​បង្ហាញ​ជា​ សាធារណៈ។​ ចលនា​ទាំង​នោះ​មាន​ឈ្មោះ៖ ចលនា​ខ្លា​រំដោះ​ ចលនា​មហាខម ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ ចលនា​ទាហាន​ម៉ាយហ្វ័ស​ និង​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

ប្រទេស​កម្ពុជា​មាន​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា​និង​ចលនា​ខ្មែរ​សេរី​ដែល​មាន​ ក្រុម​ទាហាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ជា​ច្រើន​ត្រូវ​គេ​ចាប់​ដាក់គុក​នៅ​ពេល​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច​មាន​ប្រជាប្រិយភាព​ក្រោយ​ពី​ឈ្នះ​ឆ្នោត​ម្តង​កាល​ពី​ឆ្នាំ​១៩៩៣​ ដោយ​កាន់កាប់​អំណាច​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា​ពេញ​ដៃ​រហូត​ទល់​អាណត្តិ​ទី២​នៃ​រដ្ឋាភិបាល ។

ប្រទេស​កម្ពុជា​គ្រោងនឹង​ធ្វើ​ការ​បោះឆ្នោត​ជា​សកល​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ ២០១៣។​ គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ​សម រង្ស៉ី​ ជា​គណបក្ស​តែ​មួយ​គត់​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ អាច​មាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់ អំណាច​ជាង​៣០​ឆ្នាំ៕

 

 

ពហុព័ត៌មាន

What Next?

Recent Articles

17 Responses to "លោក​ កឹម សុខា ​ថា​ចលនា​ភេរវកម្ម​ត្រូវ​គេ​ប្រើ​ដើម្បី​គំរាម​គណបក្ស​ជំទាស់​មុន​ការ​បោះឆ្នោត"

  1. នោះជាការពិត! មានតែ 5 លាននៃការរស់នៅប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងពេលឥឡូវនេះ។ មួយរយៈពេលជាច្រើននៃគណបក្សប្រជាជនវៀតណាមនឹងបង្កើនចំនួនប្រជាជន 7 លាននាក់។ ចំនួនប្រជាជនខ្មែរគឺរីកលូតលាស់យឺតដោយសារតែក្រទៅ។ យើងគួរតែបោះឆ្នោតឱ្យកឹមដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាពីប្រទេសវៀតណាមដែលត្រូវបានលេបប្រទេសកម្ពុជា។ ភ្ញាក់ឡើង! ក្រោកឡើង!
    សូមអរគុណ

  2. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  3. Stop! Stop! 7 million of immigration from VN.
    Jayvorman V7 is here! Chose ballot number 7
    Look out for number 7 on the ballot! CNRP is randomly selected as number 7 on the ballot among 8 parties competing!Lucky 7!!!
    នោះជាការពិត! មានតែ 5 លាននៃការរស់នៅប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងពេលឥឡូវនេះ។ មួយរយៈពេលជាច្រើននៃគណបក្សប្រជាជនវៀតណាមនឹងបង្កើនចំនួនប្រជាជន 7 លាននាក់។ ចំនួនប្រជាជនខ្មែរគឺរីកលូតលាស់យឺតដោយសារតែក្រទៅ។ យើងគួរតែបោះឆ្នោតឱ្យ CNRP
    #7ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាពីប្រទេសវៀតណាមដែលត្រូវបានលេបប្រទេសកម្ពុជា។ ភ្ញាក់ឡើង! ក្រោកឡើង!
    សូមអរគុណ

  4. អញ្ជើញ លោក អែង មកចាប់ចុះ ពីព្រោះ ប្រជាពលរដ្ធ ខ្មែរ រាប់លាន នាក់ ដែល កំពុង ប្រឆាំង នឹង ទង្វើ ដ៏ឆ្គួត លីលា របស់ លោកអែង នោះ ពួក គេ ទាំអស់នោះ សុទ្ធ តែ ពពួកភេវករ ហើយ ។

  5. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!

  6. cheath says:

    សូមស្តាប់ ហោរាជាតិទាយ ពីលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ២៨កក្កដា​២០១៣
    ****************************************************************************************************************************

    ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
    ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
    ២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
    ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
    លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
    ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
    លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
    កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
    លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
    ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
    ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
    នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
    លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
    ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
    លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
    ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
    លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
    ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
    លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
    ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
    ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិបត្ត ៕

  7. 18 Mars says:

    អារឿងចាក់រុកជាជំនាញរបស់នាយករដ្ឋមន្រ្តីខ្មែរ កោះត្រល់បាត់ទៅសូន្យឈឹង។ ចម ប្រសិទ្ធ ដែល អង្គុយក្បែរនោះជាកូនរបស់បណ្តាញយៀកកុងប្រចាំបរទេសកម្ពុជាគឺលោក ហុង យួ​ (អីចឹងទេ លោក ចមប្រសិទ្ធ ថៅកែក្រសួងពាណិជ្ជកម្មជាកូនយួន ដែលឪពុកជាអ្នកមានគុណដល់របបក្រុងហាណូយ)

  8. chourn says:

    គិតៗទៅការលាបពត៌ដាក់គ្នាដើម្បីបំផ្លាញគ្នាពិតជាសាហាវណាស់ដែលមនុស្សជាតិនៅក្នុងសង្គមខ្មែរ ធ្លាប់បានយកមកអនុវត្តន៍និងកំពុងតែអនុវត្តន៍បន្តរមិនចង់ឈប់មិនចង់ឈរ។ ខ្ញុំជាយុវជនហើយធ្វាប បាន​ឮចាស់ៗនិយាយរឿងរ៉ាវពីរបបខ្មែរក្រហមដែលប្រើយុទ្ធសាស្ត្រចោទដាក់នណាដែលគ្នាមិនដឹងអី ថាជាជនបង្កប់របស់ CIA ហើយបន្ទាបមកយកទៅសំលាប់ចោលទាំងគ្នាមិនដឹងអី។ គិតទៅជំងឺ សង្ស័យរបស់ខ្មែរក្រហមពិតជាគ្រោះថ្នាក់ណាស់ហើយមិនគួរណាយើងជាមនុស្សដូចគ្នាគ្រាន់តែ​ចង់បំបាក់ គ្នាគឺយកយុទ្ធសាស្ត្រតាមរយះលាបពណ៌ដាក់គ្នា។ ទើបតែឥឡូវខ្ញុំបានឃើញនិងឮអ្នក នយោបាយស្រុកខ្មែរកំពុងតែរើសយកយុទ្ធសាស្ត្រដែលមនុស្សគ្រប់គ្នាមិនឲ្យយតម្លៃយកមកអនុវត្ត សារជាថ្មីទៀត។ ខ្ញុំគិតថាយុទ្ធសាស្ត្ររបស់របបប៉ុលពតដែលធ្លាប់តែអនុវត្តនោះមិនគួរអ្នកនយោ បាយស្រុកខ្មែរយកមកអនុវត្តជាថ្មីនោះទេ គឺវាមិនស្របនិងស្ថានការណ៍នៃកាវិវត្តរបស់ពីភពលោក នោះទេ ហើយយុទ្ធសាស្ត្រដដែលនោះបើទោះបីជាធ្វើឲ្យយគេភ័យខ្លាចប៉ុន្តែវាហាក់ដូចជាហួស សម័យទៅហើយ សម័យនេះគឺគេប្រកួតគ្នាតាមរយះស្នាដៃនៃកាអភិវឌ្ឃដោយប្រើខួរក្បាលនៃការ វៃឆ្លាតរបស់ពួកគេនៅទីភ្លឺគឺមិនប្រើនូវល្បិចគំរាមគំហែងសំលុតបំភិតបំភ័យនិងកាប់សំលាប់គ្នានោះ ទេ។ ហើយវាកាន់តែព្រួយបារម្មណ៍ទៀតនោះគឺនៅពេលធ្វើសមាហរណកម្មអាស៊ានមេដឹកនាំរបស់ គេសុទ្ធតែមានចំណោះការយល់ដឹងនិងកាគិតខ្ពស់និងទូលំទូលាយតើខ្មែរមានត្រៀមលក្ខណះរួច រាល់ហើយឮនៅសម្រាប់មេដឹកនាំដែលមានកំរិវប្បធម៌ខ្ពស់ដូចគេនោះ?

  9. cheath says:

    មិនដឹងវាចង់និយាយពីស្អីវា អាឈ័ន ( chourn ) អានេះឡប់សតិទេដឹង ?
    អាចុយម៉្រាយ អាពូជថោកបក្សប្រឆាំង ឆ្ងាញ់ណាស់ អាខាងយកឈ្មោះគេទៅប្រើ ! ។

  10. cheath says:

    រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ដ្រីគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស វាយប្រហារគ្នា នៅពីក្រោយខ្នងហើយ ដែលគេសង្ស័យថា គណបក្សទាំងពីរ ដែលរួមគ្នាទៅជាគណបក្សសាងគ្រោះជាតិស្អីវានោះអាចនឹងរលាយរលត់បែកបាក់ ចានឆ្នាំងរត់ប្រាសទីទៃ ក្រោយយការបោះឆ្នោតជាតិនាថ្ងៃទី២៨ខែកក្កដា ២០១៣ខាងមុខនេះជាមិនខាន ។
    ប្រភពដែលស្និទ្ធនឹងជំនួយការសមាជិកសភា ដែលមានឥទ្ធិពលជាមួយសម រង្ស៊ី ម្នាក់ បាននិយាយថា មន្ដ្រីដែលស្និទ្ធជាមួយអេង ឆៃអ៊ាង និងគួយ ប៊ុនរឿន កំពុងតែជេរប្រទិចផ្តាសារ កឹម សុខា ថាកឹម សុខា និងមន្ត្រីទាំងអស់របស់កឹមសុខា ជាអ្នកនយោបាយគ្មានសីលធម៏ ច្រឡោងខាម ល្ងង់ខ្លៅ ដេកយល់សប្តិចង់ចាប់ផ្កាយលើមេឃ។
    ចំណែកមន្ដ្រីគណបក្សសិទ្ធិមនុស្សវិញ ក៏មានការវាយប្រហារទៅលើគណបក្ស សម រង្ស៊ី ដោយ មិនចេញមុខដែរ ដោយ មិនចំហថា យឹម សុវណ្ណបានតែខាងអួត .សុនឆៃ បានខាងអែបអបយឹមសុវណ្ណ ពិសេស សុនឆៃ ជាភ្នាក់ងារផ្ទៃក្នុងសម្តេចហ៊ុនសែន។ រីឯអេង ឆៃអ៊ាង .គួយ ប៊ុនរឿន គង់ គាំ . ជា ប៉ូច ជាមនុស្សអសម្ថភាព ភ្លីភ្លើ និងគ្មានប្រជា ប្រិយភាព ដូចជាមន្ដ្រីគណបក្សសិទ្ធិមនុស្សទេ ។ មន្ត្រីរូបនោះបាននិយាយទៀតថា . ពួកអាប៉ុន្មាននាក់នេះគ្មានចេះស្អីទេ ជេរគេដដែលៗ មិនចេះបោកប្រាស់ប្រជារាស្ដ្រអោយបានក្ដៅៗ និងថា ពួកនេះនិងវិនាសព្រោះវា ក្បត់ ពាក្យសម្បថនៅចំពោះមុខព្រះអង្គដងកើនិងក្បត់ចំពោះការផឹកទឹកសម្បថនៅ វត្ដបទមវត្ដ ? (អត់ដឹងគេមិនបង្ហើបប្រាប់ថាស្បថរឿងស្អី) ។
    សម្រាប់ការប្រខាំគ្នាបែបនេះ អាចវាយតម្លៃបានថា បក្សសាងគ្រោះជាតិអត់មានអាយុវែងទេ ។ ព័ត៌មានបន្ថែមនិងជូននៅពេលក្រោយ
    ព្រោះទម្រាំបានព័ត៌មានល្អបែបនេះ ប៉ាវអ្នកផ្តល់ដំណឹងផឹកអស់លុយមិនតិចទេ ។
    ព្រោះថាអ្នកផឹកចូលចិត្តនិយាយត្រង់ ។

  11. 18 Mars says:

    សូមសរសើរដល់បុណ្យវាសនារបស់លោកគ្រូ គាត ឈន់ ជនជាតិខ្មែរដើមកំណើតយួន។ លោកពិតជាមនុស្សដែលមានសំណាងណាសរួមនឹងមិត្តរបស់លោកគឺលោក ហោណាំហុង លោកធ្លាប់ ជាមនុស្សរបស់ស្តចសីហនុ ជាទីប្រឹក្សារបស់ប៉ុលពតនិងជាប្រធានកំពង់ផែកំពង់សោម បច្ចុប្បន្ន​លោកបានក្លាយជាថៅកែរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំណាងរបស់លោកបានធ្វើ​ឲ្យខ្ញុំ​បាន​យល់យ៉ាងច្បាស់នូវអាថ៌កំបាំងរបស់ថ្ងៃ ១៧មេសា១៩៧៥ និង ថ្ងៃ ៧មករា១៩៧៩។ លោក ពិតជាមានឧត្តមគតិចំពោះជាតិសាសន៍របស់លោកមែនខ្ញុំសុំកោតសរសើរ លោកគឺជាវីរៈជនម្នាក់​របស់វៀតណាម លោកបានជួយជ្រោមជ្រែងដល់ជន​ជាតិលោកបានសម្រេច​មហិច្ឆតាក្នុងការ​គ្រប់គ្រងកម្ពុជា។ ខ្ញុំនឹងរៀនសូត្រតាមគំរូវីរៈភាពរបស់លោក។

  12. o00o says:

    Stop! Stop! 7 million of immigration from VN.

    Jayvorman V7 is here!

    Look out for number 7 on the ballot! CNRP is randomly selected as number 7 on the ballot among 8 parties competing!Lucky 7!!!

    នោះជាការពិត! មានតែ 5 លាននៃការរស់នៅប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងពេលឥឡូវនេះ។ មួយរយៈពេលជាច្រើននៃគណបក្សប្រជាជនវៀតណាមនឹងបង្កើនចំនួនប្រជាជន 7 លាននាក់។ ចំនួនប្រជាជនខ្មែរគឺរីកលូតលាស់យឺតដោយសារតែក្រទៅ។ យើងគួរតែបោះឆ្នោតឱ្យកឹមដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាពីប្រទេសវៀតណាមដែលត្រូវបានលេបប្រទេសកម្ពុជា។ ភ្ញាក់ឡើង! ក្រោកឡើង!
    សូមអរគុណ

  13. Khong Minh says:

    I support number 7, it is a luckiest number in the world. All my family & neighbors will vote for Number 7

  14. Khong Minh says:

    Number 4 is “TRUNG CHROUK”. This time is not lucky like 2008. CPP GO TO THE HELL

  15. សំឡាញ់! says:

    ម្ខាងពឹងយួន ឯម្ខាងទៀតពឹងសៀម តើពេលណាទើបខ្មែរឈប់ឈ្លោះគ្នាទៅ?
    ឬពេលអស់ទឹកដីទើបខែ្មរដឹងខ្លួន? ឬទាល់តែខ្មែរងាប់អស់ទើបឈប់ឈ្លោះគ្នា ?
    បើជាមួយសាសន៏គេ ខ្មែរអន់មហាអន់ បើជាមួយខ្មែរគ្នាឯងវិញ ហ៊ឹស !ឈាមមួយដំណក់មិនឲ្យស្រក់
    ដល់ដីទេ ។

  16. K says:

    ប្រហែលនេះមិនមែនជាការ គម្រាមបក្សប្រឆាំង តែផ្ទុយទៅវិញ គឺជាការលាត
    ត្រដាងនូវទង្វើបក្សប្រឆាំងទៅវិញទេដឹង!! លោកគឹម សុខា!!??

  17. អើយ ! ខ្ញុំចេះតែគិត រកហេតុផល ទម្រាំតែយល់។ ទាំងអស់នេះ វាជាអាជីព

    របស់ក្រុមហ៊ុនសន្តិសុខឯកជន…ដូចជា   មានក្រុមហ៊ុនសន្តិសុខឯកជនជា

    ច្រើននៅក្នុងប្រទេសកម្ពុជា គេចេះតែសុំច្បាប់បង្កបង្កើតឡើង ជាច្រើនក្រុម

    ហ៊ុន ពីព្រោះវិស័យឯកជន  មានសេចក្តីត្រូវការ។ តើក្រុមហ៊ុនសន្តិសុខទាំង

    ហ្នឹងឫ ជាចលនាភេរវកម្ម ? ឡាឡេ ឡាឡឺ ទាំងមេ ទាំងកូន ជាអ្នកធ្វើនយោ

    បាយ  សង្គ្រាមចិត្តសាស្ត្រ  ល្បិចកលពូកែ  ចង់បំបាក់ខាងគណបក្សប្រឆាំង

    ឲកាន់តែចុះខ្សោយ  តែនេះវាជាការជួយឃោសនា លើកមុខ លើកមាត់ដល់

    គណបក្សប្រឆាំងទៅវិញទេតើ ! ។ ពួកអាចំកួត ឆ្កួតជ្រូក ទៅងូតទឹកចេញ !!