បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ផ្តើម​ឃោសនា​ពី​លេខរៀង លើ​សន្លឹក​ឆ្នោត

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤​ឧសភា​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចាប់​ផ្តើម​ឃោសនា​អំពី​លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុក​លេខ​រៀង​ទី​៤ ជា​លេខ​មានសំណាង ហើយ​នឹង​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ឈ្នះ​ការ​បោះឆ្នោត ដូច​អាណត្តិ​ទី​៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ស្ថិតនៅ​លេខ​រៀង​ទី​៤ លើ​សន្លឹក​ឆ្នោត​ដូចគ្នា។ ដោយឡែក​បក្ស​ប្រឆាំង ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក កឹម សុខា ក៏​បាន​ផ្សព្វផ្សាយ និង​បកស្រាយ​នៅក្នុង​វេទិកា​ជួប​ជាមួយ​សកម្មជនតាមខេត្ត​ នូវ​លេខ​រៀង​ទី​៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅលើ​សន្លឹកឆ្នោត។ ប៉ុន្តែ​ទាំង​បក្សប្រឆាំង និង​ទាំង​បក្ស​កាន់​អំណាច មិន​បាន​បកស្រាយ រិះគន់​ចំពោះ​លេខ​រៀង​របស់​គណបក្ស​គូប្រជែង ដើម្បី​វាយ​ប្រហារ​គ្នា​ឡើយ។

 

ថ្ងៃ សុក្រ 24 ឧសភា 2013
ដោយ លី ម៉េងហួរ
RFI

មន្រ្តី​គជប​បង្ហាញ​ថា គណបក្ស​ប្រជាជន​បាន​ទទួល​លេខរៀង​ទី ៤​លើ​សន្លឹកបោះឆ្នោត (©Siv Channa)

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពីទីក្រុង​ភ្នំពេញ

(03:31)

ក្នុង​ពិធី​សម្ពោធ​អគារសិក្សា នៅ​វិទ្យាល័យ​ស្ទឹងត្រង់ និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធរូប ព្រះពុទ្ធ​ផ្ចាញ់​មារ នៅ​វត្ត ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឃោសនា បកស្រាយ​ពី​លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា។
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ គឺ​ដូចគ្នា​នឹង​អាណត្តិ​ទី​៤ ក្នុងសម័យ​កាល​បោះឆ្នោត​ឆ្នាំ​២០០៨ ហើយ​កាលណោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជម្នះ រហូតដល់ ៩០ កៅអី លើសពី ២ ភាគ ៣ ក្នុងចំណោម​កៅអី​រដ្ឋសភា​សរុប ១២៣។
 
លោកនាយក​រដ្ឋមន្ត្រី អះអាងថា លោក​មិន​បកស្រាយ​លើ​លេខ​រៀង​របស់​គណបក្ស​ផ្សេង​ទៀត​ទេ​។ តែ​លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ឆ្នាំនេះ ឈរ​នៅ​លេខ​រៀង​ទី​៤ ដដែល លើ​សន្លឹកឆ្នោត​។ ដូច្នេះ​ប្រជាជន ស្រួល​គូស និង​ស្រួល​ចំណាំ ព្រោះ​លេខ​រៀង​ទី​៤ មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា ហើយ​បើ​បោះ​ឲ្យទៅ​ទេវតា​បាចផ្កា គឺ​បានន័យថា បោះឆ្នោត​ឲ្យ​ហ៊ុនសែន។
 
បន្ទាប់​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​ទាំង ៨ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ នា​ថ្ងៃ​២៨​កក្កដា នៅ​ព្រឹកមិញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ ៨ ចំណុច អំពី​លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​តំណាងឲ្យ​វិស័យ​ពុទ្ធចក្រ​ផង និង​អាណាចក្រ​ផង។ នោះ​គឺ​លេខ​៤ តំណាង​ឲ្យ​ពុទ្ធពរ​ទាំង ៤​ប្រការ ទិស​ទាំង​៤ ធាតុ​ទាំង​៤ ព្រហ្មវិហារ​ធម៌​ទាំង​៤ និង​តំណាងឲ្យ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រដ្ឋាភិបាល ជាដើម។
 
ដូច​លើក​មុនៗ​ដែរ នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស ហាក់ដូច​ព្រមាន​ទៅកាន់​ប្រជាពលរដ្ឋ អ្នកបោះឆ្នោត​ថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឈ្នះ​ឆ្នោត នៅ​ខែ​កក្កដា​ទេ នោះ​ការអភិវឌ្ឍន៍ ដូចជា ផ្លូវថ្នល់​ស្ពាន សាលារៀន​មន្ទីរពេទ្យ និង​ក្រុម​យុវជន​វាស់វែង​ដីធ្លី ធ្វើ​កម្មសិទ្ធិ ជា​ដើម​នោះ នឹង​មិនមាន​បន្ត​ទៀត​ឡើយ។
 
ងាក​ទៅ​មើល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ គឺ​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុង​ពេល​លោក​ជួប​សកម្មជន អ្នកគាំទ្រ ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក កឹមសុខា ក៏​បន្ត​ឃោសនា​ពី​លេខ​រៀង​ទី​៧ នៅ​សនឹ្លកឆ្នោត សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ សញ្ញា​ព្រះអាទិត្យ​រះ ក្នុង​វេទិកា​នៅ​ខេត្ត​ប៉ៃលិន និង​បន្ទាយមានជ័យ។
 
លេខ​រៀង​ទី​៧ ត្រូវបាន​លោក កឹម សុខា អត្ថាធិប្បាយ​ថា ត្រូវ​គ្នា​នឹង​គោលនយោបាយ ៧ ចំណុច របស់​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​លើកដំបូង នៅ​ថ្ងៃ​ទី​៧​មេសា ហើយ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ក៏​បាន​រួបរួម​គ្នា នៅ​ខែ​៧។ លោក កឹម សុខា ក៏​លើកឡើង​ថា ព្រលឹង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នឹង​មក​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នៅពេលនេះ។
 
នៅ​ប៉ៃលិន ព្រឹក​មិញ លោក កឹម សុខា អះអាងថា មាន​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ចូល​អុកឡុក រំខាន​ដល់​ពិធី​ជួបជុំ​របស់លោក។ នេះ​ជា​ការរំខាន​លើក​ដំបូង​ដល់​មេ​បក្ស​ប្រឆាំង នៅក្នុង​វេទិកា ជួប​សកម្មជន​តាម​ខេត្ត​នានា។
 
យ៉ាងណាក៏ដោយ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទាំង​លោក កឹម សុខា មិន​បាន​បកស្រាយ តិទៀន​ដល់​លេខ​រៀង នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​គូប្រជែង​ទាំងពីរ ដែល​ជា​ការ​វាយបក នៅ​មុន​ថ្ងៃ​បោះឆ្នោត​ឡើយ៕

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

12 Responses to "បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ផ្តើម​ឃោសនា​ពី​លេខរៀង លើ​សន្លឹក​ឆ្នោត"

  1. លេខរៀងទី ៤ នេះ គឺគ្រប់ល្មមនិងចំនួនមនុស្ស៤នាក់ ដែលសំរាប់សែងក្តារម្ឈូសនៃភាពបរាជ័យ របស់មេអា cheath

    យកទៅដុតចោល ។

    ហើយអ្នកទាំង៤នោះរួមមាន អា cheath អា CPP អា JML និង អា Khmer Family

  2. cheath says:

    សូមស្តាប់ ហោរាជាតិទាយ ពីលេខរៀងគណបក្សនយោបាយ
    សម្រាប់ការបោះឆ្នោត ២៨កក្កដា២០១៣
    *********************************************************

    ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
    ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
    ២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
    ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
    លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
    ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
    លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
    កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
    លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
    ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
    ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
    នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
    លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
    ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
    លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
    ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
    លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
    ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
    លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
    ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
    ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិបត្ត ៕

  3. ក្នុង ទ្រឹស្តី នៃ គម្ពី សាសនា ហិណ្ឌ និង ព្រះ ពុទ្ធ ចំនួនលេខ គូរ គឺ ជា ចំនួន ដែល គេ ចាត់ ទុក លេខ ពុំ ល្អ នោះ ឡើយ ចំនួន សេស គឺ ជា ចំនួន លេខ ដែល ប្រសើរ ជាង ចំនួនគូរ ។ ចូរ យើង ក្រលេខ មើល កំពូល ប្រាំ នៃ ប្រាសាទ អង្គរ វត្ត និង ការ ឆ្លាក់ រូប នាគ លំអរ នៅ ជុំវិញ បរិវេណ ប្រាសាទ ឬ ទី អារាមសក្ការះ បូជា របស់ អ្នក គោរព សាសនា ខាងនេះ គឺ គេមិនដែល ធ្វើ ចំនួន គួរ នោះទេ ។សូម្បី តែ អ្នកប្រាជ្ញទូទាំង សកលលោក ដែល រៀបចំឡើង នូវ ប្រតិទិន សំរាប់ មនុស្ស ទូទៅ នោះ លើលោក ប្រើប្រាស់ ក៏ គេ ធ្វើ ការ គណនា តាម ចំនួន សេស នេះ ដែរ ចំនែក ចំនួនគូរ គឺ ជាចំនួន ដែលនៅសល់ក្រោយ ពី​ គេបាន គណនាតាមប្រព័ន្ធ របស់គេ រួចមកហើយ​នោះទេ ។

    ប៉ុន្តែ ទោះ ជាយ៉ាងណា ក៏ដោយ ចំនួន គូរ ឬ ក៏សេស វា នឹង នាំ លទ្ធផល ល្អ នោះ គឺ មនុស្ស ជា អ្នក ធ្វើ ដែល ជា កត្តា ចម្បង ចំនែក​ការ ជំនឿ គឺ ជា​ កត្តា បន្ទាប់​បន្សំ ​តែ ប៉ុណ្ណោះ ដូចគេ និយាយ ថា អាគមផ្សំ អាយុ ។

    និយាយ រួម ការបោះឆ្នោត ដែលនឹង ប្រព្រឹត្ត ទៅ នៅ ពេល ខាងមុខនេះ បើសិនប្រព្រឹត្ត ទៅ ដោយ មាន ភាព យុត្តិធ៏ម និង តម្លាភាព នោះ បើជា គណះបក្ស ប្រឆាំង បានលេខ រៀង អ្វី ក៏ដោយ ក៏ គណះបក្សប្រជាជន មិនអាច ឈ្នះ បាន ដែរ ។ អាស្រ័យ ហេតុនេះ សូមគណះបក្ស ប្រឆាំង ត្រៀម ខ្លួន អនុវត្តន៏ គោល គារណ៏ ដែល ខ្លួន មាន អោយ បាន ខ្ជាប់ខ្ជួន នោះទៅ បាន ហើយ ។

    ពីព្រោះ អ្វី ដែល គណះបក្សប្រជាជន កំពុង ខ្វល់ខ្វាយនោះ គឺ ការ ធ្វើ ពហិការ ឬ ការ បដិសេដ្ធ

    មិនទទួល ស្គាល់ លទ្ធផល នៃ ការ បោះឆ្នោត របស់គណះបក្ស​ប្រឆាំង​ ដែល ជា ហេតុ បង្ក

    ការរាំង ស្ទះ ក្នុង ការឡើង កាន់អំនាច របស់ គណះបក្សនេះ តែ ប៉ុណ្ណោះ ដោយហេតុថា ខាង

    គណះបក្សប្រជាជន គេ ប្រមើល មើលដឹង ថា គណះបក្ស ប្រឆាំង នឹង កើន សំលេង បាន ច្រើន

    បើទោះ​ ជា វា មិន អាច លើ គណះបក្ស ប្រជាជន វា ក៏អាច ប្រហាក់ ប្រហែល ឬ ប្រដុំ ប្រសង ជា

    មួយ គណះបក្ស នេះ ដែរ ដែល ជាមូលហេតុព្រួយបារម្ភ ដ៏ធំ បំផុត ចំពោះគណះប្រជាជន នៅ ពេលនេះ ។ យើងក៏ដឹង ហើយ ថា ការ ធ្វើជា រដ្ធាភិបាល ចាំ ផ្ទះ តើ វា មាន ន័យ អ្វី ទៅ?​ពី ព្រោះ គ្រប់កិច្ចការទាំង អស់ ដែល នឹង ត្រូវ ដំនើរការបន្តទៀត គឺ វា ត្រូវ ស្ទះទាំងអស់ ដោយ សារ គ្មាន រដ្ធាភិបាល ស្រប ច្បាប់ នោះ អែង ។ ដូច្នេះ អំនាច របស់​គណះបក្ស ប្រជាជន វានឹង លែង មាន តំលៃ ទៀត ហើយ​នៅ ពេលនោះ ។

    .

  4. អ្នកលេង
    says:
    May 25, 2013 at 1:59 pm ក្នុង ទ្រឹស្តី នៃ គម្ពី សាសនា ហិណ្ឌ និង ព្រះ ពុទ្ធ ចំនួនលេខ គូរ គឺ ជា ចំនួន ដែល គេ ចាត់ ទុក លេខ ពុំ ល្អ នោះ ឡើយ ចំនួន សេស គឺ ជា ចំនួន លេខ ដែល ប្រសើរ ជាង ចំនួនគូរ ។ ចូរ យើង ក្រលេខ មើល កំពូល ប្រាំ នៃ ប្រាសាទ អង្គរ វត្ត និង ការ ឆ្លាក់ រូប នាគ លំអរ នៅ ជុំវិញ បរិវេណ ប្រាសាទ ឬ ទី អារាមសក្ការះ បូជា របស់ អ្នក គោរព សាសនា ខាងនេះ គឺ គេមិនដែល ធ្វើ ចំនួន គួរ នោះទេ ។សូម្បី តែ អ្នកប្រាជ្ញទូទាំង សកលលោក ដែល រៀបចំឡើង នូវ ប្រតិទិន សំរាប់ មនុស្ស ទូទៅ នោះ លើលោក ប្រើប្រាស់ ក៏ គេ ធ្វើ ការ គណនា តាម ចំនួន សេស នេះ ដែរ ចំនែក ចំនួនគូរ គឺ ជាចំនួន ដែលនៅសល់ក្រោយ ពី​ គេបាន គណនាតាមប្រព័ន្ធ របស់គេ រួចមកហើយ​នោះ ។

    ប៉ុន្តែ ទោះ ជាយ៉ាងណា ក៏ដោយ ចំនួន គូរ ឬ ក៏សេស វា នឹង នាំ លទ្ធផល ល្អ នោះ គឺ មនុស្ស ជា អ្នក ធ្វើ ដែល ជា កត្តា ចម្បង ចំនែក​ការ ជំនឿ គឺ ជា​ កត្តា បន្ទាប់​បន្សំ ​តែ ប៉ុណ្ណោះ ដូចគេ និយាយ ថា អាគមផ្សំ អាយុ ។

    និយាយ រួម ការបោះឆ្នោត ដែលនឹង ប្រព្រឹត្ត ទៅ នៅ ពេល ខាងមុខនេះ បើសិនប្រព្រឹត្ត ទៅ ដោយ មាន ភាព យុត្តិធ៏ម និង តម្លាភាព នោះ បើជា គណះបក្ស ប្រឆាំង បានលេខ រៀង អ្វី ក៏ដោយ ក៏ គណះបក្សប្រជាជន មិនអាច ឈ្នះ បាន ដែរ ។ អាស្រ័យ ហេតុនេះ សូមគណះបក្ស ប្រឆាំង ត្រៀម ខ្លួន អនុវត្តន៏ គោល គារណ៏ ដែល ខ្លួន មាន អោយ បាន ខ្ជាប់ខ្ជួន នោះទៅ បាន ហើយ ។

    ពីព្រោះ អ្វី ដែល គណះបក្សប្រជាជន កំពុង ខ្វល់ខ្វាយនោះ គឺ ការ ធ្វើ ពហិការ ឬ ការ បដិសេដ្ធ

    មិនទទួល ស្គាល់ លទ្ធផល នៃ ការ បោះឆ្នោត របស់គណះបក្ស​ប្រឆាំង​ ដែល ជា ហេតុ បង្ក

    ការរាំង ស្ទះ ក្នុង ការឡើង កាន់អំនាច របស់ គណះបក្សនេះ តែ ប៉ុណ្ណោះ ដោយហេតុថា ខាង

    គណះបក្សប្រជាជន គេ ប្រមើល មើលដឹង ថា គណះបក្ស ប្រឆាំង នឹង កើន សំលេង បាន ច្រើន

    បើទោះ​ ជា វា មិន អាច លើ គណះបក្ស ប្រជាជន វា ក៏អាច ប្រហាក់ ប្រហែល ឬ ប្រដុំ ប្រសង ជា

    មួយ គណះបក្ស នេះ ដែរ ដែល ជាមូលហេតុព្រួយបារម្ភ ដ៏ធំ បំផុត ចំពោះគណះប្រជាជន នៅ ពេលនេះ ។ យើងក៏ដឹង ហើយ ថា ការ ធ្វើជា រដ្ធាភិបាល ចាំ ផ្ទះ តើ វា មាន ន័យ អ្វី ទៅ?​ពី ព្រោះ គ្រប់កិច្ចការទាំង អស់ ដែល នឹង ត្រូវ ដំនើរការបន្តទៀត គឺ វា ត្រូវ ស្ទះទាំងអស់ ដោយ សារ គ្មាន រដ្ធាភិបាល ស្រប ច្បាប់ នោះ អែង ។ ដូច្នេះ អំនាច របស់​គណះបក្ស ប្រជាជន វានឹង លែង មាន តំលៃ ទៀត ហើយ​នៅ ពេលនោះ ។

  5. CPP says:

    Everyone,please, stop running back to the same Party who won’t treat you right.

  6. ប្រជាជន says:

    មិនគិតផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស តែបែរជាលើកឡើង
    ពីលេខរៀងឯណាឆ្កុយទៅវិញ។សុំសួរបន្តិចចុះតើគណបក្សល្អមិនល្អ;ឈ្នះ
    ចាញ់គ្នាវាអាស្រ័យលើលេខរៀងហ្នឹងឬយ៉ាងណា?
    លោកអើយលោក!!!!!យ៉ាងម៉េចក៏មានដែរលោកខ្មែរ។ប្រហែលជាប្រទេសជិតខាងកំពុងសើចចុកពោះផងក៏មិនដឹង។បើនៅតែបែប
    នេះ2015ម៉េចទៅ???8និង2ដំបរទេ។អត់ប៉ាយ៉ោចទាំងពីរនឹង!!!!

  7. Khmer Family says:

    អី​ អាក្មេងវត្តត្រឡែងកែង អា​ អា ម៉េចហា៏ អោយដឹងបងដឹងប្អូនផង អញមិនមែនជាអ្នក នយោបាយ ហើយក៏មិនមែនជាអ្នកបំរើនយោបាយដែរ ហ្អែងចាំអោយច្បាស់! អ្នកធ្វើនយោបាយ តែធ្វើខុសយ៉ាងច្រើនជាប់គុក ឯអ្នកបំរើនយោបាយ បើធ្វើខុស ងាប់! អញជាជនសេរី អញបញ្ចេញមតិទៅតាមការពិតទេតើ! ក្រែងរបបសព្វថ្ងៃជារបបប្រកាន់ប្រជាធិប្បតេយ្យសេរីពហុបក្ស?

  8. Pingpong says:

    តើលេខរៀងទី៤ វាយ៉ាងណាដែរ?

    ១. ដំរីជើង៤គង់មានភ្លាត់!!
    ២. លេខរៀងទី​៤ ដល់ទៅពីរដង ឬលេខជាន់ គឺជាលេខគ្រោះចង្រៃ ត្រូវតែស្រោចទឹកចេញ និងធ្វើបុណ្យអោយបាន ៧វត្ត
    ៣. មនុស្សនិងទេវតា មានតែជើងពីរទេ ដូច្នេះមានតែវត្ថុនិងសត្វទើបមានជើង៤ បើមនុស្សមានជើង៤​ គេហៅអសុរា
    ៤. ភាសាចិន លេខ៤ អានថា ស៊ី ឬ សម្លេងនេះអាចមានន័យថា ងាប់ រួមទាំងលេខ៤ជាន់ទៀតអាចនាំអោយងាប់បាន
    ៤. លេខ ៧​ ជាលេខល្អតំណាងអោយឋានសួគ៌ ទាំង៧ជាន់ ជាឋានរបស់ទេវតា ដែលជាអ្នកកំចាត់មារ ។ ដូច្នេះ លេខ៧បានទៅគណៈបក្សសង្រ្គោះជាតិ គឺកាន់តែបញ្ជាក់ច្បាស់ថា ព្រះពុទ្ធបានអោយពរទាំង៥ ប្រការដល់គណៈបក្សសង្រ្គោះជាតិ ដើម្បីកំចាត់មារ។

  9. cheath says:

    អាចម៏ ! ចុះអាតម្លង់ ៧សណ្តាន យ៉ាងម៉ចដែរ ?
    ភ្លើៗ វាអត់ Logic សោះអ្ហា៎ ។ អានេះល្ងង់សព្វជាតិ និយាយអោយតែរួចពីមាត់
    វាអញ្ចេះទេ ! អាភ្លើ
    *********************************************************************************************
    សូមស្តាប់ ហោរាជាតិទាយ ពីលេខរៀងគណបក្សនយោបាយ
    សម្រាប់ការបោះឆ្នោត ២៨កក្កដា២០១៣
    *********************************************************

    ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
    ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
    ២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
    ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
    លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
    ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
    លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
    កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
    លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
    ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
    ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
    នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
    លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
    ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
    លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
    ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
    លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
    ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
    លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
    ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
    ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិប័ត ៕

    អាភ្លើ ! លេខដែលចាប់បាន គេទាយ តាមវេលាថ្ងៃគោចរ ជោគលាភ២៨កក្កដា ២០១៣ អាល្ងង់ !
    អ្ហែង ! ដែលដឹងថាផ្កាយនៅលើមេឃមានឈ្មោះថាផ្កាយចោរទេ ?
    អ្ហែង ! ដែលស្តាប់រឿងដំណាលស្តីពីផ្កាយចោរទេ ? វាទាក់ទងនិងម៉ោងគោចរជោគលាភតាមថ្ងៃ
    ហ្នឹងឯង អាភ្លើ !
    ទោះចោរក៏វា រកគ្រូទស្សន័ទាយ រើសពេល ចេញលួច ចេញប្លន់ដែរ អ្ហែងដឹងអត់រឿងដែលទាក់ទង
    និងឈ្មោះផ្កាយចោរហ្នឹងណា

  10. PMBU says:

    លេខ ៤ គឺ មានយួនចូលពេញ ផ្ទៃប្រទេសខ្មែរ មែនទេ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ​លោក​ ជាតិ​មិនចេះខ្លុយ?

  11. Dj says:

    stupid who believe on number? who create? what a stupid man in the world.
    You should try hard what you have and should you your thinking to vote for yourself. Hunsen is a stupid man in the world. You Samdect Hun and Samdect Bun Rani? There is one in developed country. Only poor country like Cambodia have Samdect. Actually, they are very rude and stupid, silly person in the world.

  12. Dj says:

    Ah Cheat is so smart. He can make poem( Komnap) however, the way you say no meaning for nation. You wanna become a boss or slave forever. If you want to become a boss for your own it is better to change the way you did and do.
    Good luck.
    Koor pum koor som metta athyea sray.