ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​៦៤​ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​ទឹកដី

តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​លើក​ឡើង​ថា ការ​ទាមទារ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម ភូមិ​ភាគ​ខាង​ត្បូង​នោះ ជា​តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មែន​ជា​តួនាទី​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា នោះ​ទេ។

 

ដោយ ទីន ហ្សាការីយ៉ា
2013-06-04
RFA

ថាច់ សេដ្ឋា ៦១០

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ក្នុង​ពិធី​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។ v

ការ​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ទិវា​កាន់​ទុក្ខ​គម្រប់​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​មាន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ជិត ១​ពាន់​នាក់​ចូលរួម​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា អ្វី​ដែល​តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម​ទាមទារ​ពី​រដ្ឋាភិបាល​វៀតណាម នោះ គឺ​សិទ្ធិ​សេរីភាព មិន​មែន​ទាមទារ​ទឹកដី​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ទាមទារ​ទឹក​ដី​ណា​មួយ​នោះ គឺ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ថាច់ សេដ្ឋា បាន​អះអាង​ថា អាជ្ញាធរ​វៀតណាម តែង​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ និង​ព្រះសង្ឃ​ដែល​វៀតណាម បំបិទ​សិទ្ធិ​ជំនឿ​សាសនា ពីព្រោះ​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម បាន​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ដោះលែង​វិញ​នៅ​ឡើយ៕

សូម​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​បន្ថែម…

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

6 Responses to "ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​៦៤​ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​ទឹកដី"

  1. ខ្ញុំជាខ្មែរ មិនមែនយួន says:

    ដីរបស់ខ្មែរ តែ យួន ថាជារបស់វា (សូមអរគុណ) ថ្ងៃ ៧មករា ដែរ យួន ចូលរស់នៅពាសពេញ
    ប្រទេស

  2. ជនជាតិដើមភាគតិច says:

    ជាកូនខ្មែរម្នាក់មានការសោកស្តាយខ្លាំងណាស់ចំពោះទឹកដីដែលបាត់បង់  ជាពិសេសនឹករលឺកបំផុត ដល់បងប្អូនដែលរស់នៅទីនោះ  សូមជូនពរឪ្យបងប្អូននៅទីនោះប្រឹងប្រែងឡើងឪ្យមានជីវភាពធូរធារ  មានចំណេះដេងខ្ពង់ខ្ពស់និងរក្សាប្រពៃណីខ្មែរយើងឪ្យបាន  ត្រូវចងចាំថាអ្នកនៅមានបងប្អូនជាច្រើន ដែលរងចាំជួយអ្នកគ្រប់ពេលវេលា

  3. សែនមហាឡប់ says:

    នេះហើយជាស្នារព្រះហស្តរបស់វិរៈសម្តេចតា!២លានស្លាប់ក៏សម្តេចតា!ហ៊ុនសែនឡើងចាងជិតរលាយស្រុកក៏ដោយព្រះហស្តរបស់វិរៈសម្តេចតា
    ក្នុងបង្រួបបង្រួញស្រុកជាស្តេចដែលពូជមាន់សម្លរពូកែតែជេមាន់!

    demonoid

  4. ក្មេងល្ងង់របស់បង says:

    យួន ជាចោរ យួនថោកទាបណាស់

  5. cheath says:

    មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
    *************************************************************
    សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
    គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
    កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
    បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!

  6. cheath masol says:

    Cheath lop sa te. Cheath masol. Cheath terichhan. ah cheath nis vea pleu mangay2 post te som day et proyoch. Ah cheath dom sleng. Kong mean thngay rontes bank ngop