លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន និងបារាំងដែលបានផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍នៅប្រទេសកម្ពុជាដោយមិនចាំលទ្ធផលនៃការបោះឆ្នោតជាតិ នាខែកក្កដា ដូចពេលមុខនេះឡើយ។ ការថ្លែងអំណរគុណដល់ប្រទេសផ្តល់ជំនួយដ៏ធំទាំងពីរនេះបានធ្វើឡើងខណៈដែលលោកនាយករដ្ឋមន្ត្រីធ្វើជាអធិបតីក្នុងពីធីសម្ពោធស្ថានីយទឹកស្អាតនិរោធ ក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះ។ ស្ថានីយទឹកស្អាតដែលមានតម្លៃជាង ៩០ លានដុល្លារនេះផ្តល់ហិរញ្ញប្បទានដោយប្រទេសបារាំង និងជប៉ុន។
ថ្ងៃ អង្គារ 04 មិថុនា 2013
ដោយ ប៉ែន បូណា
RFI

ជប៉ុនផ្តល់ជំនួយបន្តបន្ទាប់គ្នាចំនួន៩០លានដុល្លារសម្រាប់ការអភិវឌ្ឍគម្រោងអប់រំ ទឹកស្អាត និងបោសសំអាតមីននៅកម្ពុជា (© លាងដឺលុច)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងបារាំងដែលបានផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាដោយមិនចាំលទ្ធផលនៃការបោះឆ្នោត។ សេចក្តីថ្លែងអំណរគុណជាសាធារណៈនេះបានធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតនិរោធ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះ។ រោងចក្រផលិតទឹកស្អាតនេះបានចំណាយអស់ទឹកប្រាក់សរុបជាង ៩០លាន ដុល្លារអាមេរិកដែលជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន និងបារាំង។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាដោយមិនចាំលទ្ធផលនៃការបោះឆ្នោតបែបនេះបានបង្ហាញពីការជឿជាក់ថាប្រទេសកម្ពុជា នឹងគ្មានបញ្ហាអស្ថិរភាពនយោបាយទេ។ ម្យ៉ាងទៀតប្រទេសទាំងពីរជឿជាក់យ៉ាងពិតប្រាកដថា ជំនួយរបស់គេនឹងមិនត្រូវមានបញ្ហាកើតឡើងបន្ទាប់ពីបោះឆ្នោតឡើយ។
បើយោងតាមលោកនាយករដ្ឋមន្ត្រីនៅថ្ងៃទី៥មិថុនាស្អែកនេះជប៉ុននឹងចុះហត្ថលេខាផ្តល់ជំនួយបន្ថែមឲ្យកម្ពុជានូវទឹកប្រាក់ប្រមាណ ៤០ លានដុល្លារបន្ថែមទៀត រីឯប្រទេសបារាំងវិញក៏ទើបតែបានចុះហត្ថលេខាផ្តល់ទឹកប្រាក់ឲ្យកម្ពុជា ប្រមាន ២០ លានអឺរ៉ូ សម្រាប់វិស័យធារាសាស្ត្រផងដែរ។ ប្រទេសបារាំង និងជប៉ុន ក៏ធ្លាប់ធ្វើជាសហប្រធានក្នុងកិច្ចប្រជុំស្វែងរកសន្តិភាពឲ្យកម្ពុជាផងដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានសន្យាថានឹងប្រើប្រាស់ជំនួយអភិវឌ្ឍន៍របស់ជប៉ុន និងបារាំង ឲ្យចំគោលដៅ ដោយមិនឲ្យប្រទេសទាំងពីរខកចិត្តនឹងជំនួយនោះឡើយ។ លោកក៏សន្យាថាកម្ពុជានឹងខិតខំធ្វើកំណែទម្រង់របស់ខ្លួនបន្ថែមទៀត ដើម្បីឈានទៅរកអភិបាលកិច្ចល្អដែលជាជំនឿចិត្តរបស់ម្ចាស់ជំនួយ។
សូមបញ្ជាក់ថារោងចក្រផលិតទឹកស្អាតនិរោធ ដែលបានចាប់ផ្ដើមសាងសង់នៅក្នុងខែសីហា ឆ្នាំ២០១០ បានចំណាយអស់ទឹកប្រាក់សរុបប្រមាណ៩០លានដុល្លារសហរដ្ឋអាមេរិកដែលអនុវត្តដោយសហហិរញ្ញបទានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន(JICA)។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនប្រមាណ១លាន៧សែននាក់ឬស្មើនឹង៨៥ភាគរយនៃប្រជាជនសរុបក្នុងក្រុងភ្នំពេញ៕
fuck you HUN SEN, Cambodian dictator….
may god condemn hun sen to death
មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
*************************************************************
សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!
what can u do beside donate from foreigner ? fuck you Mr PM
cheath, សំដីឥតប្រយោជន៍ គឺអ្នកឯងមិនមែនជាអ្នកនយោបាយទេ គឺជាទាសករនយោបាយ នឹងជាមនុស្សអប្បល័ក្ខ្ខណ៍បំផុត !!!