និស្សិត​ជាប់​អាហារូបករណ៍​៨​នាក់​បង្ហាញ​មុខ​នៅ​ស្ថានទូត​អាមេរិក

ស្ថានទូត​អាមេរិក​បាន​ផ្ដល់​អាហារូបករណ៍​មួយ​ឈ្មោះ​ថា ហ្វូលប្រាយ (Fulbright) ដល់​និស្សិត​ខ្មែរ​ប្រុស​ស្រី​ចំនួន ៨​នាក់​បន្ថែម​ទៀត ឲ្យ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ល្បីៗ​ក្នុង​សហរដ្ឋ​អាមេរិក។

 

ដោយ ខែ សុណង
2013-06-04
RFA


ស្តាប់សំឡេង ថតសំឡេង

និស្សិត​អាហារូបករណ៍ ៦១០

៤-មិថុនា-២០១៣៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ថត​រូប​អនុស្សាវរីយ៍​ជាមួយ​និស្សិត​ជាប់​អាហារូបករណ៍ ៧​នាក់ ក្នុង​ចំណោម ៨​នាក់ ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក។ RFA/Khe Sonorng

 

ពិធី​ជួបជុំ​បង្ហាញ​មុខ​និស្សិត​ដែល​ជាប់​អាហារូបករណ៍​និង​ផ្ដល់​វិញ្ញាបនបត្រ បាន​រៀបចំ​ឡើង​នៅ​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ មិថុនា។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) បាន​អះអាង​នៅ​ចំពោះ​មុខ​ឪពុក​ម្ដាយ​និស្សិត​ដែល​បាន​ជាប់​អាហារូបករណ៍ ហ្វូលប្រាយ ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​សិក្សា​រៀន​សូត្រ​ពង្រីក​ចំណេះ​ដឹង ត្រឡប់​មក​កសាង​សង្គម​និង​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន។

លោក វីល្លៀម ថត បាន​ថ្លែង​ថា អ្នក​ដែល​បាន​ត្រឡប់​មក​ពី​កម្មវិធី ហ្វូលប្រាយ មួយ​ចំនួន កំពុង​ធ្វើ​ការ​ក្នុង​មុខ​តំណែង​សំខាន់ៗ ក្នុង​ជួរ​រដ្ឋាភិបាល វិស័យ​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា។ លោក​សង្ឃឹម​ថា តាមរយៈ​អាហារូបករណ៍​នេះ នៅ​ពេល​ពួកគេ​ត្រឡប់​មក​វិញ​ពួកគេ​នឹង​ទទួល​បាន​លទ្ធផល​ដូច​គ្នា​ដែរ។ ដូច្នេះ ការ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​សហរដ្ឋអាមេរិក​​នៅ​ពេល​នេះ ខ្ញុំ​ជឿជាក់​ថា នៅ​ពេល​ដែល​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​នឹង​នាំ​​រឿង​ដ៏​អស្ចារ្យ​បំផុត​មក​កម្ពុជា។

លោក វីល្លៀម ថត៖ «អាហារូបករណ៍​ប្រភេទ​នេះ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដើម្បី​ភាព​រីក​ចម្រើន​សម្រាប់​យើង​ទាំង​អស់​គ្នា។ វា​មាន​សារសំខាន់​មិន​ត្រឹម​តែ​សម្រាប់​បុគ្គល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ពី​ព្រោះ​​អាហារូបករណ៍​នេះ​បាន​ផ្ដល់​យើង​អាច​រៀន​សូត្រ​អំពី​ភាព​រីក​ចម្រើន ហើយ​សិស្ស​និស្សិត​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​មាន​សញ្ញាបត្រ​ថ្មី និង​ជំនាញ​ថ្មី។ នេះ​គឺ​ជា​ការ​ធ្វើ​​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ដែរ។ បើ​យើង​ក្រឡេក​មើល​អតីត​និស្សិត​ពី​ប្រទេស​​ផ្សេងៗ​​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ ពួក​គេ​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដែល​មិន​គួរ​ឲ្យ​ជឿ​ឡើយ។ ពួក​គេ​ទាំង​នោះ ​បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ក្លាយ​ជា​អ្នក​ដឹក​នាំ​​រដ្ឋាភិបាល»

និស្សិត​ចំនួន ៨​នាក់ មាន​ស្រី ៤​នាក់ និង​ប្រុស ៤​នាក់ នឹង​ចេញ​ដំណើរ​ទៅ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​បណ្ដា​រដ្ឋ​មួយ​ចំនួន​រយៈពេល ១​ឆ្នាំ និង ២​ឆ្នាំ ទៅ​តាម​មុខ​វិជ្ជា​ផ្សេងៗ​គ្នា គឺ​មុខវិជ្ជា​ច្បាប់ សេដ្ឋកិច្ច អប់រំ អនុបណ្ឌិត​ផ្នែក​ភាសា បង្រៀន​ភាសា​អង់គ្លេស និង​អនុបណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ។ ក្នុង​នោះ​មាន​និស្សិត​ស្រី​ឈ្មោះ ជា សៀវហ័ង ហុង ចិន្ដា ប៉ិល ដាឡែន តាំង សុខគុង និង​និស្សិត​ប្រុស ហឿន រតនៈ គា សុធី ឡោ ណារិន និង វុធ លីណូ។

និស្សិត ឡោ ណារិន ដែល​បាន​អាហារូបករណ៍​អនុបណ្ឌិត​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​រដ្ឋ​អារីសូណា (Arizona State University) បាន​ថ្លែង​ដោយ​ទឹកមុខ​រីករាយ​ថា ប្រាថ្នា​របស់​ខ្លួន​ថា នឹង​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​ការ​ពិត​ហើយ៖ «នៅ​ពេល​ត្រឡប់​មក​វិញ​ខ្ញុំ​ចង់​ជួយ​សង្គម​យើង​ផ្នែក​អប់រំ ពីព្រោះ​ខ្ញុំ​ទៅ​សិក្សា​នេះ​គឺ​ផ្នែក​សិក្សា​ភាសា​អង់គ្លេស ត្រឡប់​មក​វិញ​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ដែល​សរសេរ​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​សម្រាប់​គោលបំណង​ផ្សេងៗ​គ្នា ឧទាហរណ៍​ដូច​ជា អង់គ្លេស មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អង់គ្លេស​បែប​ផ្សេងៗ​ទៀត ដែល​តម្រូវ​ការ​អនាគត​នេះ នៅ​ក្នុង​ឆ្នាំ​២០១៥ ប្រសិន​បើ​យើង​ធ្វើ​សមាហរណកម្ម​សម្រាប់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ពេល​នោះ​នឹង​តម្រូវ​ការ​ភាសា​អង់គ្លេស​នឹង​មាន​ការ​កើន​ឡើង»

ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ផ្នែក​តន្ត្រី​សម័យ លោក ប៉ិល សំអុន ជា​ឪពុក​របស់​និស្សិត​ឈ្មោះ ប៉ិល ដាឡែន ដែល​ជាប់​អាហារូបករណ៍​ផ្នែក​អប់រំ បាន​សម្ដែង​ក្ដី​រំភើប​ចំពោះ​កូនស្រី​របស់​គាត់​ដែល​បាន​ជាប់​អាហារូបករណ៍​នេះ៖ «យើង​គ្រាន់​តែ​ប្រាប់​ថា កូន​អើយ​ខំ​រៀន​ខំ​សូត្រ​ទៅ ពីព្រោះ​ប្រទេស​ជាតិ​យើង​គេ​ត្រូវ​ការ​អ្នក​ចេះ​ជាង​ដឹង ហើយ​ពូ​ជា​តន្ត្រីករ​ទេ ជា​សិល្បករ​វាយ​ស្គរ​នៅ​ក្រសួង​ព័ត៌មាន ក្រុម​តន្ត្រី​ក្រសួង​ព័ត៌មាន អត់​មាន​ធ្វើការ​អ្វី​ក្រៅ​ពី​លេង​ភ្លេង​យក​លុយ​ទាំង​អស់​ហ្នឹង ដែល​ខំ​សន្សំ​សំចៃ​ហ្នឹង​ទៅ​រៀន​ឲ្យ​បាន​តម្រិះ​លែង​បាន​បួន​ដប់​ម្ភៃ​រៀល​ចេះ​តែ​សន្សំ​ទៅ»

កម្មវិធី​ផ្ដល់​អាហារូបករណ៍ ហ្វូលប្រាយ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៦ ដោយ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ម្នាក់ ឈ្មោះ ចេម វីលៀម ហ្វូលប្រាយ (James William Fulbright) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​អាកាន់សាស់ (Arkansas) ដែល​កម្មវិធី​នេះ​មាន​បំណង​បង្កើន​ការ​យល់​គ្នា​រវាង​ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក និង​ប្រជាជន​នៃ​បណ្ដា​ប្រទេស​ដទៃ​ទៀត។ ចំណែក​នៅ​ប្រទេស​កម្ពុជា កម្មវិធី​បាន​ចាប់​ផ្ដើម​ឆ្នាំ​១៩៩៤ ដែល​មក​ដល់​ពេល​នេះ មាន​និស្សិត​កម្ពុជា ទៅ​រៀន​ថ្នាក់​អនុ​បណ្ឌិត និង​ថ្នាក់​បណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក ជាង ១៣០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Related Articles

5 Responses to "និស្សិត​ជាប់​អាហារូបករណ៍​៨​នាក់​បង្ហាញ​មុខ​នៅ​ស្ថានទូត​អាមេរិក"

  1. Srey Khmer says:

    Congraulation!
    You’re all the best, I am happy for you.
    You have the successful and jion long life learning in the U.S.
    Good luck, every one.

  2. cheath says:

    មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
    *************************************************************
    សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
    គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
    កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
    បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!

  3. សំឡាញ់! says:

    សូមជួយគាំទ្រផង លោក លោកស្រី ជានិស្សិតគំរូ គួរឲ្យកោតសសើរខ្លាំណាស់ ! អស់លោកគឺជា
    ធនធានមនុស្សពិតប្រាកដរបស់ជាតិយើង ។ ខុសពីក្រុមនិសិ្សតត្បាញអាយមួយចំនួនមិនគិតខិតខំ
    រៀនសូត្រដើម្បីខ្លួនឯង​ និងប្រទេសជាតិ បែរជាបង្ករឲ្យមានភាពវឹកវរខាងនយោបាយទៅវិញ ។

  4. សរសើរ says:

    សូមសរសើរដោយស្មោះនូវសមត្ថភាពលោក លោកស្រី ដែលទទួលបាន​នូវ​អាហារូបករណ៍​នេះ ​សូម​យក​ចំណេះដឹង​ទាំង​នេះ​​មក​បម្រើប្រជាពលរដ្ឋដោយស្មោះ។

  5. fuckyou says:

    I see only 7 students, lost one.