ពលរដ្ឋចំនួន ៣គ្រួសារ ដែលមានវិបត្តិដីធ្លីរស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អំពាវនាវសុំឲ្យអាជ្ញាធរមូលដ្ឋានជួយចាត់វិធានការដោះស្រាយរឿងរ៉ាវដែលក្មេងៗប្រមាណ ១០នាក់ ធ្វើទុក្ខបុកម្នេញពួកគាត់មិនបានដេកពួន និងបំផ្លាញទ្រព្យសម្បត្តិថែមទៀត។
ដោយ វិជ័យ អានន្ទ
2013-06-04
RFA
តំណាងពលរដ្ឋដែលរងការរំខានពីក្រុមក្មេងៗ កញ្ញា លី សៀវមិញ ឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ថា ក្មេងៗប្រមាណចំនួន ១០នាក់ ដែលបានចូលមកស្នាក់នៅលើដីនៃក្រុមហ៊ុន ឃុនសៀ អភិវឌ្ឍន៍ កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ បានអុកឡុក និងវាយកម្ទេចឥវ៉ាន់របស់ពលរដ្ឋចំនួនបីគ្រួសារ ព្រមទាំងបានយកលាមកជះដាក់ផ្ទះទាំងបីនោះថែមទៀត។
កញ្ញា លី សៀវមិញ ឲ្យដឹងទៀតថា ព្រឹត្តិការណ៍ដែលកើតឡើងទាំងប៉ុន្មាន កញ្ញាបានផ្ដល់ដំណឹងជូននគរបាលប្រចាំតំបន់ និងចៅសង្កាត់រួចរាល់ហើយ ប៉ុន្តែគេហាក់ពុំចាប់អារម្មណ៍នឹងទុក្ខលំបាកពលរដ្ឋឡើយ។
ទាក់ទងនឹងបញ្ហានេះ កញ្ញា លី សៀវមិញ បញ្ជាក់បន្ថែមថា ប្រហែលជារឿងរ៉ាវនេះអាចកើតឡើងដោយពលរដ្ឋរស់នៅតំបន់នេះ ៣គ្រួសារ មិនព្រមទទួលយកតម្លៃដែលក្រុមហ៊ុនបានផ្ដល់តម្លៃប្រមាណ ១៥.០០០ដុល្លារ ជាថ្នូរនឹងការសុំឲ្យពលរដ្ឋចំនួន ៧គ្រួសារ ចាកចេញពីតំបន់នោះ។ កញ្ញាបញ្ជាក់ទៀតថា ពលរដ្ឋចំនួន ៧គ្រួសារ គឺ ៤គ្រួសារ ព្រមទទួលយកតម្លៃនោះហើយ។ ដោយឡែក ពលរដ្ឋចំនួន ៣គ្រួសារ បដិសេធ។
ពលរដ្ឋចំនួន ៧គ្រួសារ មានផ្ទៃដីជាប់នឹងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រោយមកដីសង្កាត់ត្រូវគេលក់ឲ្យក្រុមហ៊ុន ឃុនសៀ បូករួមនឹងដីពលរដ្ឋចំនួន ៧គ្រួសារទៀត។
កញ្ញា លី សៀវមិញ ឲ្យដឹងថា ការលក់ដូរដីរបស់ពលរដ្ឋ ៧គ្រួសារនោះ ពុំមានអ្នកណាម្នាក់ទទួលដំណឹងនោះទេ លុះពេលក្រុមហ៊ុនចុះមកវាស់វែង និងធ្វើរបងព័ទ្ធដីនោះ ទើបពលរដ្ឋដឹង។ កញ្ញា លី សៀវមិញ ឲ្យដឹងបន្ថែមថា ទំហំដីសរុបទាំងដីសង្កាត់ផង មានទំហំប្រមាណ ១.១១១ម៉ែត្រការ៉េ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយចំពោះបញ្ហានេះបានទេ នាថ្ងៃទី៣ មិថុនា ពីនគរបាលប្រចាំតំបន់នោះ និងចៅសង្កាត់។
ទាក់ទងនឹងបញ្ហានៃពលរដ្ឋចំនួន ៣គ្រួសារនេះ អនុប្រធានស៊ើបអង្កេតសិទ្ធិមនុស្ស និងជំនួយការផ្នែកច្បាប់នៃសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ណៃ វ៉ង់ដា មានប្រសាសន៍ថា អាជ្ញាធរគួររួសរាន់ចាត់វិធានការដោះស្រាយចំពោះបញ្ហានេះ ពុំនោះរឿងរ៉ាវនេះរីករាលដាលកាន់តែធំ និងឈានដល់បង្កអំពើហិង្សារវាងពលរដ្ឋចំនួន ៣គ្រួសារ និងក្មេងៗទាំងនោះ។
លោក ណៃ វ៉ង់ដា ផ្ដល់អនុសាសន៍ថា ពលរដ្ឋទាំងនោះមិនរឹងទទឹងមិនចង់ចាកចេញពីទីនោះនោះទេ ប៉ុន្តែពលរដ្ឋទាំងនោះនិយាយថា តម្លៃដែលគេផ្ដល់ឲ្យពួកគាត់នោះ ហាក់ខុសតម្លៃទីផ្សារឆ្ងាយពេក។
លោកបញ្ជាក់បន្ថែមថា តាមការសាកសួររបស់លោកជាមួយពលរដ្ឋ លោកជឿថា ភាគីដែលចង់បានដីនោះអាចនឹងទទួលបានដីនៅតំបន់នោះ បើសិនគេផ្ដល់តម្លៃសមរម្យជូនពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
*************************************************************
សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!