អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី គ្រោងដឹកនាំមហាបាតុកម្មប្រឆាំងលោក កឹម សុខា មួយ ដែលមានអ្នកចូលរួម ២ម៉ឺននាក់ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣។
ដោយ ឡេង ម៉ាលី
2013-06-04
RFA
ជនរងគ្រោះក្នុងរបបខ្មែរក្រហមជិត ៥០០នាក់ ដែលដឹកនាំដោយអតីតអ្នកទោសនៅគុកទួលស្លែង គឺលោក ជុំ ម៉ី ធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០១៣ ដោយថ្កោលទោសលោក កឹម សុខា ដែលថា រឿងរ៉ាវនៅគុកទួលស្លែង គឺជាឆាកដែលមានការរៀបចំទុក។ លោក ជុំ ម៉ី គ្រោងនាំមនុស្ស ២ម៉ឺននាក់ធ្វើបាតុកម្មនៅថ្ងៃ៩ មិថុនា នេះ។
លោក ជុំ ម៉ី បច្ចុប្បន្នជាប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឈ្មោះ “ក្សេមក្សាន្ត” ថ្លែងថា មូលហេតុដែលនាំឱ្យមានសន្និសីទសារព័ត៌មាននេះ គឺដោយសារតែកាលកំណត់របស់លោកដែលឱ្យប្រធានស្ដីទីបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា មកសុំទោសព្រលឹងជនរងគ្រោះ នៅគុកទួលស្លែង ក្នុងរយៈពេល ១០ថ្ងៃ ចាប់តាំងថ្ងៃទី២៥ ឧសភា មកនោះ បានកន្លងផុត។
លោក ជុំ ម៉ី ទាមទារឱ្យមានការផ្ទៀងផ្ទាត់ចំពោះលោក កឹម សុខា ដែលថា សំឡេងរបស់លោកត្រូវគេកាត់ត។ លោកបន្តថា លោកគ្រោងធ្វើមហាបាតុកម្មប្រឆាំងលោក កឹម សុខា មួយ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ដែលអាចមានអ្នកចូលរួម ២ម៉ឺននាក់។ ការប្រកាសធ្វើបាតុកម្មរបស់លោក ជុំ ម៉ី គឺជាលើកទី២ បន្ទាប់ពីលោកចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី១ ខែមិថុនា។ លោកបដិសេធចំពោះមន្ទិលដែលថា គម្រោងធ្វើបាតុកម្មរបស់លោកឋិតក្រោមឥទ្ធិពលនយោបាយ។
ទាំងលោក ជុំ ម៉ី និងអតីតអ្នកទោសនៅគុកទួលស្លែងមួយចំនួនទៀត ថ្លែងដូចៗ គ្នាថា ការថ្លែងរបស់លោក កឹម សុខា ធ្វើឱ្យមានការឈឺចាប់ឡើងវិញ បន្ទាប់ពីពួកលោកបានសះស្បើយខ្លះ នៅពេលដែលអតីតប្រធានគុកទួលស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលស្គាល់ឧក្រិដ្ឋកម្មនៅទីនោះ សុំទោសចំពោះជនរងគ្រោះ និងត្រូវសាលាក្ដីខ្មែរក្រហមផ្ដន្ទាទោសដាក់គុកអស់មួយជីវិត។
អតីតអ្នកទោសកុមារនៅគុកទួលស្លែង គឺលោក នង ចាន់ផល និងបងរបស់លោកឈ្មោះ នង ចាន់ថន ដែលឪពុកម្ដាយត្រូវសម្លាប់នៅគុកទួលស្លែង ថ្លែងថា លោកនៅតែទាមទារឱ្យធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។
ទោះជាអតីតអ្នកទោសនៅគុកទួលស្លែងទាំងនេះ ខឹងសម្បានឹងការថ្លែងរបស់លោក កឹម សុខា ក្ដី ក៏សាច់ញាតិជនរងគ្រោះនៅគុកទួលស្លែងខ្លះ ដូចជា លោក ជុំ ស៊ីរ៉ាត និងអតីតអ្នកទោសនៅគុកទួលស្លែងមួយរូប គឺលោក ប៊ូ ម៉េង មិនចូលរួមក្នុងសន្និសីទសារព័ត៌មានទេ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៣។
លោក ប៊ូ ម៉េង ដែលបច្ចុប្បន្នជាអនុប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឈ្មោះ “ក្សេមក្សាន្ត” សុំមិនធ្វើអត្ថាធិប្បាយអ្វីទេទាក់ទងនឹងសន្និសីទសារព័ត៌មាននេះ។ ក៏ប៉ុន្តែ នៅថ្ងៃទី៣ ខែមិថុនា លោក ប៊ូ ម៉េង បានចេញសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ដោយសរសេរថា ក្នុងករណីលោក ជុំ ម៉ី ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នោះ ធ្វើក្នុងនាមផ្ទាល់របស់គាត់ទេ គឺមិនមែនក្នុងនាមសមាគមក្សេមក្សាន្តឡើយ។
លោក ប៊ូ ម៉េង ប្រកាសថា លោកនៅជាអព្យាក្រឹត្យ នឹងមិនចូលរួមបាតុកម្មទេនោះទេ។ លោកបន្តទៀតថា សមាគមរបស់លោកមានគោលការណ៍ផ្សះផ្សាជាតិ គឺមិនមានគោលការណ៍បំបែកបំបាក់ជាតិទេ។ ការធ្វើសេចក្ដីថ្លែងការណ៍របស់លោក ប៊ូ ម៉េង បញ្ជាក់ទៀតថា លោកមិនចង់យកឋានៈរបស់ខ្លួនជាជនរងគ្រោះទៅប្រកបវិជ្ជាជីវៈដើម្បីលាភសក្ការអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រាស្រ្តបឹងកក់ បុរីកីឡា ត្រូវគេធ្វើបាប សាំងឡើងថ្លៃ ម៉េចក៏តា ជុំ មី មិនមានប្រតិកម្មផង??
He is honest for the nation not part our nation.
តាឆ្កែខាងណាគេអោយសិទ្ឋធ្វើបាតុកម្មបានជាមានដល់ពីមឺុននាក់នោះ កាលកឹម សុខាសុំ វាថាគ្នាច្រើន ខូចសន្តាប់ធ្នាប់ ស្ទះចរាចរ គ្មានសុវត្ថិភាព មិនអោយដើក្បួនទេ ហើយបញ្ជាអោយប៉ូលីសបិទផ្លូវតាមជាយក្រុងគ្រប់ច្រកចេញចូលក្រុងតាំងពីមាន់រងាវម្តង ក្រោមលេសត្រួតពិនិត្យចរាចរ។ ចុះអាបាតុកម្មដែលរាបចំដោយបងខ្វាងនេះមានច្បាប់ហើយឬនៅ ខាងណាចេញអោយបានជាលឿនម្លេះ ហើយគ្មានលក្ខ័ណអ្វ៏សោះ មិនដូចកឹម សុខាសោះ។ បើបាតុកម្មប្រឆាំងគ្នាេះែងហា៊នធ្វើ ត្រង្់ ប្រឆាំងនិងយួនចូលស្រុកពេញប្រទេស កោះត្រលគេយកបាត់ នោះមេ៉ចមិននាំគ្នាធ្វើផង តាជុំមុី ។តាអែងចង់បានបុណ្យសក្តិប៉ុនណាសំរាប់ទៅឋាននរកនោះ?
សមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ឈ្មោះ “ក្សេមក្សាន្ត” បែកជា២ហើយ ក្រោម
ស្នាដៃដ៏ប៉ិនប្រសប់ នៃអតីតកម្មាភិបាលខ្មែរក្រហម ដែលកាន់អំណាចសព្វថ្ងៃ។
បាតុកម្ម ង៉ៃ ៩ អ្នកណាម៉ោតាម តា ម៉ី ទារលុយពីគាត់ផង ១០០០០រ ព្រោះអ្នកផ្សេងដែលមេភូមិ
មេក្រុម ហៅម៉ោ ពីខេត្ត បាន១០០០០រ ក្រៅ បាយ ទឹក ធើដំណើរ មានអ្នកឧបត្ថម
បាតុកម្មហើយ អាចឡើងទីព្រិក្សាឯកឧត្តមណាមួយជាមិនខាន!!!!!!!!!!!!
Thanks លោក ប៊ូ ម៉េង who love our country, not like ជុំ ម៉ី try to betray his nation, will, brain and help VN to destroy Cambodia.
គាំទ្រប្រសាសន៍របស់លោក ប៊ូ ម៉េង ដែលប្រកាន់ជំហរអព្យាក្រឹត្យ និង ផ្សះផ្សាជាតិ៖
លោក ប៊ូ ម៉េង ប្រកាសថា លោកនៅជាអព្យាក្រឹត្យ នឹងមិនចូលរួមបាតុកម្មទេនោះទេ។ លោកបន្ត
ទៀតថា សមាគមរបស់លោកមានគោលការណ៍ផ្សះផ្សាជាតិ គឺមិនមានគោលការណ៍បំបែកបំបាក់
ជាតិទេ។ ការធ្វើសេចក្ដីថ្លែងការណ៍របស់លោក ប៊ូ ម៉េង បញ្ជាក់ទៀតថា លោកមិនចង់យកឋានៈ
របស់ខ្លួនជាជនរងគ្រោះទៅប្រកបវិជ្ជាជីវៈដើម្បីលាភសក្ការអ្វីឡើយ៕
យួនចូលពេញស្រុក ម្តេចអាកញ្ចាស់ឯងមិនប្រមូលគ្នាធ្វើបាតុកម្មប្រឆាំងផង?
តាចាស់នេះកំពុងធ្វើដើម្បីផ្គាប់ចិត្តយួនហើយ ។
you are absolutely right on VEITNAMES ISSUE,
BUT PLEASE DO NOT BLAME ON HIM WHILE HUN SEN PUTTING
PREASURE ON HIM CHUM MEY. He is on psychological and emotional disorder.
I am so sorry for him.
ជ័យោ! គាំទ្រសិទ្ធសេរីភាព!
ហេ លោក មេទ័ព-បាញ់ទា ! សមាគមន័ក្សេមក្សាន្ត ត្រូវ អាយ៉ងយួនបំបែកហើយ ខាងតា ជុះ ម៉ិ
ប៉ុន្មាននាក់ហ្នឹងបក្សអាយ៉ងចាប់ជាប់ហើយ ធើម៉ិចហ៊ាន បាតុកម្មដេញយួន ។ តិចទៀត អ្នកណា
ហ៊ាននិយាយប៉ះយួន នឹងចេញមុខបាតុកម្មប្រឆាំងទៀត ។
បងបាញ់ទាអើយ! សូមកុំហៅគាត់អាកញ្ចាស់អញ្ចឹង អត់ពិរោះទេ
មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
*************************************************************
សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមជនរងគ្រោះ ដោយរបបកម្ពុជាប្រជាធិបតេយ្យ(ក្សេមក្សាន្ត) មានការខ្វែង
គំនិតគ្នា ក្នុងការប៉ុនប៉ងធ្វើបាតុកម្ម ប្រឆាំងនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្ស
ប្រឆាំងបានអះអាងថា បាតុកម្មនេះអាចកើតឡើងបានដោយមានការដុតកម្តៅ និងអុជអាលពី
គណបក្សប្រជាជនជាពិសេសនាយករដ្ឋមន្រ្តី ហ៊ុនសែន នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។
សមាគម ក្សេមក្សាន្ត ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍អព្យាក្រឹត ឯករាជ្យ មិនបម្រើឲ្យ
អ្នកនយោបាយ ឬគណបក្សនយោបាយណាមួយឡើយ។ ការបង្កើតសមាគមនេះឡើង គឺដើម្បីប្រមូល
សំឡេងរបស់ជនរងគ្រោះ នៅក្នុងសាលាក្តីខ្មែរក្រហម ឲ្យបានជាធ្លុងមួយដើម្បីចូលរួមទាមទារយុត្តិធម៌
តាមផ្លូវច្បាប់ ដើម្បីធ្វើឲ្យសម្រេចបាននូវឯកភាពជាតិ និងការសះជាផ្លូវចិត្តជនរងគ្រោះ ដោយរបប
កម្ពុជាប្រជាធិបតេយ្យ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយសមាគមនេះ កាលពីថ្ងៃ
សៅរ៍។
ប៉ុន្តែលោក ជុំ ម៉ី អ្នករួចរស់ជីវិតពីគុកទួលស្លែង ដែលជាប្រធានសមាគមក្សេមក្សាន ដែលបានចុះ
ហត្ថលេខាលើសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញ
ថា កាលបរិច្ឆេទនៃការសុំទោសចំពោះការថ្លែងរបស់លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះ
ជាតិ ដែលថា គុកទួលស្លែងជា គុកសិប្បនិមិ្មតនោះ បានចប់ហើយកាលពីថ្ងៃម្សិលមិញ ហើយមហា
បាតុកម្មមួយនឹងធ្វើឡើងប្រឆាំងនឹងលោក សុខា ដែលនឹងមានមនុស្សចូលរួមប្រមាណ២ម៉ឺននាក់។
ទោះយ៉ាងណា លោក ជុំ ម៉ី មិនបានប្រាប់ថា តើបាតុកម្មនោះនឹងត្រូវធ្វើឡើងនៅថ្ងៃណានោះទេ ដោយ
គ្រាន់តែអះអាងថា៖«រាល់ថ្ងៃពលរដ្ឋ បានទូរស័ព្ទមកខ្ញុំឥតឈប់ដោយប្រាប់ថា ពួកគេ ចង់ចូលរួមក្នុង
មហាបាតុកម្មនេះ»។
ប៉ុន្តែ លោក ប៊ូ ម៉េង ជនរងគ្រោះដែលរួចរស់ជីវិតពីគុកទួលស្លែងម្នាក់ទៀត ដែលជាអនុប្រធាននៃ
សមាគមក្សេមក្សាន្ត បានចេញសេចក្តីប្រកាសផ្ទាល់ខ្លួនមួយកាលពីម្សិលមិញថា ក្នុងករណីដែល
លោក ជុំ ម៉ី ប្រកាសធ្វើបាតុកម្មប្រឆាំងលោកកឹម សុខា នោះគឺគាត់ធ្វើក្នុងនាមផ្ទាល់ខ្លួនរបស់គាត់មិន
មែនតាងនាមសមាគមក្សេមក្សាន្តឡើយ។ លោក ប៊ូ ម៉េង បញ្ជាក់ថា៖ «ខ្ញុំនៅអព្យាក្រឹត ហើយនឹងមិន
ចូលរួមក្នុងបាតុកម្មនោះទេ។ សមាគមយើងខ្ញុំ មានគោលការណ៍ផ្សះផ្សាជាតិ មិនមានគោលការណ៍
បំបែកបំបាក់ជាតិទេ»។
លោក ប៊ូ ម៉េង បានគូសបញ្ជាក់ពីគោលជំហររបស់លោកថា៖ «សូមសាធារណជនជ្រាប ខ្ញុំមិនចង់ជា
ដាច់ខាត យកឋានៈខ្លួនជាជនរងគ្រោះ ទៅប្រកបវិជ្ជាជីវៈ ដើម្បីលាភសក្ការៈអ្វីឡើយ»។
យ៉ាងណាក្តីលោក ជុំ ម៉ីក៏បានគូសបញ្ជាក់ផងដែរថា សមាគមជនរងគ្រោះ គឺឯករាជ្យ ហើយថា លោក
នឹងដឹកនាំបាតុកម្មប្រឆាំងនឹងលោក កឹម សុខា គឺជាសិទ្ធិរបស់លោក មិនពាក់ព័ន្ធនឹងសមាគមទេ។
លោក ប៊ូ ម៉េង មានប្រសាសន៍ថា បញ្ហានេះ ជារឿងនយោបាយត្រូវទុកឲ្យអ្នកនយោបាយប្រកួតប្រជែង
គ្នានៅពេលបោះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានដាក់ការស្តីបន្ទោសលើលោកនាយករដ្ឋ
មន្រ្តី ហ៊ុន សែន ជុំវិញផែនការធ្វើបាតុកម្មដោយអះអាងថា គណបក្សកាន់អំណាចរបស់លោក ហ៊ុន
សែន បានអុជអាលឲ្យជនរងគ្រោះពីរបបខ្មែរក្រហមធ្វើបាតុកម្ម។ លោក បន្តថា៖«នរណាដែលចង់ធ្វើអ្វី
មួយ វាជាសិទ្ធិរបស់គាត់ឲ្យតែគាត់គោរពច្បាប់។ អ្នកអុជអាលគឺគណបក្សប្រជាជន។ វាមិនដែលមាន
បក្សកាន់អំណាចណា ប្រកាសគាំទ្របាតុកម្មទេនៅពេលដែលការបោះឆ្នោត ខិតជិតមកដល់បែបនេះ
»។
លោក យឹម សុវណ្ណ បានបន្ថែមថា៖«លោក កឹម សុខា បានបញ្ជាក់រួចហើយថា គាត់ មានការឈឺចាប់
ខ្លាំងណាស់ចំពោះរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រោះគាត់ ក៏ជាជនរងគ្រោះសម័យខ្មែរក្រហម
ម្នាក់ដែរ ដូច្នេះមិនមានហេតុផលណាដែលថា គាត់និយាយថា គុកទួលស្លែងជាគុកសិប្បនិមិ្មតទេ»។
លោកបញ្ជាក់ថា នេះជាការចោទប្រកាន់ដើម្បីកេងចំណេញនយោបាយ។
កាលពីខែមុន លោកហ៊ុន សែន ក្នុងពិធីមួយនៅវត្តលង្កាបានថ្លែងថា លោក ជុំ ម៉ី នឹងដឹកនាំមហា
បាតុកម្មមួយ ប្រឆាំងនឹងលោក កឹម សុខា ដែលថា គុក ទួលស្លែងជាគុកសិប្បនិមិ្មត ហើយបានស្នើឲ្យ
សមាជិកសភាគណបក្សកាន់អំណាចធ្វើច្បាប់ថ្មីមួយដើម្បីផ្តន្ទាទោស បុគ្គលណាដែលនិយាយថា មិន
មានរបបប្រល័យពូជសាសន៍នៅកម្ពុជា៕ NR
——-ខាងលើនេះជារបាយករាណ៍របស់ភ្នំពេញបុស្តិ——
ខ្ញុំគឹតថាវាមិនដែលសមាគមន៍អព្យាក្រិតទៅកើត បើប្រធានសមាគមន៍មិនអព្យាក្រិតផងហ្នឹង?
សមគមន៍ គឺជាអរូបីយវត្ថុ វត្ថុគ្មានជីវិត និងគ្មានវិញ្ញាណ ដូច្នេះវាទៅមុខ មកក្រោយ ឆ្វេង
ស្តាំ ក៏ដោយសារតែម្ចាស់របស់វា ដូចរថយន្តអីចឹងដែរ ចុះបើម្ចាស់ ឬអ្នកបើកវា បថទៅកើតហើយ
វាក៏ទៅកើតដែរ ដូច្នេះសូមបណ្តាសមាជិក ឬអ្នកឧបត្ថម្ភគាំទ្រដែលមានភាពអព្យាក្រិតមេត្តា
ឆ្វេងយល់អំពីសមាគមន៍នេះឲ្យមែនទេន មុននឹងចូលជាសមាជិក ឬបោះទុនគាំទ្រ
ប្រយ័ត្នក្លាយជាឧប្បកររបស់អ្នកនយោបាយដោយមិនដឹងខ្យល់។
ចាស់ហើយតាអើយ នៅតែមានគំនិតរាក់កំផែលទៀត
គិតមើលដើមហេតុនៃវនាសកម្មនៅស្រុកខ្មែរដោយសារនរណា គឺមិនដោយសារយួននេះឯង នយោបាយយួនវាតទីស្រុកខ្មែរ ប្រយត្ន័កូនចៅតាឯង កូនចៅខ្មែរជំនាន់ក្រោយដូចកម្ពុជាក្រោយណា
No ,he just got some moneys from Hun Sen ,( $20,000.00 ),he keeps this money for his families……….. dont blame him
When Mr. Chum Mey and all other Khmer civilians protest against Kim Sokha, some readers coplain them. If they protest against Hun Sen who has saved Khmer lifes, no one will say anything.
ចេះតែខំថាខ្លួនឯងឯករាជ្យ
++++++++++++++++++++++++++++++++++++++++++++++++++
VOA 04/6/2013
ថ្លែងក្នុងសន្និសីទកាសែតលោកជុំ ម៉ី ដំបូងលោកបានទម្លាក់ការទទួលខុសត្រូវចំពោះកាំង ហ្កេកអ៊ាវហៅឌុច អតីតប្រធានមន្ទីរស២១តែក្រោយមកបន្ទាប់ពីសហការីរបស់លោកបានខ្សិបប្រាប់ទើបលោកបានកែតម្រូវពាក្យថាលោកកឹម សុខាវិញ។
នៅក្នុងសន្និសីទកាសែតហាក់បីដូចជាមិនមានការចុះសម្រុងគ្នារវាងសមាគមជនរងគ្រោះដោយសារតែមានមន្ត្រីម្នាក់ដែលអះអាងថាជាប្រធានរដ្ឋបាលបានចោទសំណួរសួរលោកជុំ ម៉ីថាការដឹកនាំធ្វើមហាបាតុកម្មជារឿងបុគ្គលលោកផ្ទាល់ឬក៏មានការចូលរួមពីជនរងគ្រោះក្នុងដើមបណ្តឹងរដ្ឋប្បវេណីក្នុងសាលាក្តីខ្មែរក្រហមចូលរួម។ លោកជុំ ម៉ីគិតបន្តិចរួចឆ្លើយថាតំណាងជនរងគ្រោះទាំងអស់ក្នុងរបបខ្មែរក្រហមគ្រោងនឹងចូលរួម។
តារា ស២១ ទើបនឹងរះ
លោកតាអើយលោកតា ម៉្តេច មិនខំសន្សំកុសល បែរជាមកសន្សំបាបទៅវិញ? របបខ្មែរក្រហមគឺយួន
នៅក្រោយ។ ឬមួយលោកតាត្រូវគេបង្ខំ? ប្រសិនលោកតាដឹកនាំបាតុកម្មដេញយួនវិញប្រពៃជាង
ហើយខ្មែរនិងចារិកឈ្មោះលោកតាក្នុងប្រវិតិ្តសាស្ត្រជាវិរជន។ តើលោកតាដឹងទេ ក្នុងថ្នាក់ដឹកនាំរាជ
រដ្ឋាភិបាលសព្វថ្ងៃ អ្នកណាជាអតីតមេដឹកនាំខ្មែរក្រហម ដែលបានចាប់លោកតាដាក់ពន្ធនាគារ
ទួលស្លែងអ្នកទាំងនោះរួមមាន សំដាច់ អាជោអគ្គតិ ហ៊ុន សែន ហោ ណាំហុង គៀត ឈុន ហេង
សំរិន និង អតីតស្តេចល្ខោន ជា ស៊ីម ។ល។
ចាស់ហើយកុំខ្លៅដល់ណាទៀតលោកតា។ បើកភ្នែកមើល តើស្រុកខ្មែរមានយួនដែរឬទេ? សម្បត្តិ
ធម្មជាតិ ស្រុកខ្មែរ និងទឹកដីខ្មែរត្រូវបំផ្លាញក្រោយស្នាដៃ ហ៊ុន សែន និង ក្រុមពួកគាត់ តើលោកតា
ដឹងទេ? កុំខ្លាំងតែជាមួយខ្មែរគ្នាឯងពេក តែជាមួយយួន ក្រាបលូនសំពះ។ មិនទាន់ហួសពេលទេ
អ្នកទាំងឡាយណាដែលប្រឆាំងនឹងលោកជុំម៉ី គឺមិនមែនជាប្រជាជនកម្ពុជាទេ។ នោះហើយជាមូលហេតុដែលពួកគេមិនឈឺចាប់អ្វីទាំងអស់។ នៅពេលដែលលោកគឹមសុខាធ្វើខុស គេទៅរករឿងអ្នកផ្សេងទៀតទៅវិញ។ ឆ្កួត ឆ្កួតមែន។
ដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម។ ត្រូវតែបរាជ័យ គឹមសុខា!!!
គឹមសុខា ត្រូវតែស្លាប់ ត្រូវតែស្លាប់ ត្រូវតែស្លាប់។
តាជុំ ម៉ី នេះគាត់ចាយដាច់ជោអស់បាត់ទៅហើយ ជាមួយស្រីក្មេង នៅហាងខារ៉ាអូខេ តាំងពីថ្ងៃដំបូងម្ល៉េះ ដល់ពេលបាវរបស់ដាច់ជោ (អាជាតិ និងអា Khmer Family)ទារ ភ័យពេក ទើបទ្រាំធ្វើថោក ទាំងខ្លួនឯងចាស់ជិតងាប់អញ្ចឹងទៅ ៕
គណៈបក្ស ប្រឆាំង នឹង ក្រុម ប៉ាក់ពួក មួយចំនួន ធ្វើអ្វី មិនចេះ មានការទទួលខុស ត្រូវ ចោទគេ ផ្កាប់ មុខ ចេះថា អោយគេ ចេះ បំផុស ធ្វើបាតុកម្ម គេ ចេះ ចោទគេ ។ តែខ្លួនឯង ធ្វើខុស គេសុំអោយ ធ្វើសកម្មភាព ត្រឹម ត្រូវ ដោយគ្រាន់តែ សុំទោស គឺ ធ្វើមិនកើត ។ ដល់ ពេល គេចង់ ធ្វើបាតុកម្ម បែជា ថា គេ អញ្ចះអញ្ចុះ យ៉ាប់ណាស់ ។ ស្រុកខ្មែរ បើមាន មនុស្ស ដូច្នេះ គឺ មិនបានសុខទេ ។
សូមអស់លោក មើលការហែក ហួរគ្នា រវាង់ គណៈបក្ស ប្រឆាំង ខ្លួនឯង ។ ដើម្បី អំណាច និង ផលប្រយោជន៏ ផ្ទាល់ខ្លួន គណៈបក្ស ប្រឆាំង មិនខ្លាច វាយប្រហាគ្នាឯងឡើយ ។
អ្នកបាប និង អ្នកចេគេ នឹង វិនាស សាបសូន ក្រោយពេល បោះឆ្នោត រួច ។
ហាហាហា 2 ម៉ឹននាក់ ប្រហែលជាមនុស្សរបស់សម្តេចជួយទេដឹង ដូចមិនសូវជឿថាលោក តាចាស់ ជុំ ម៉ី នេះអាចមានលទ្ឋភាពហៅប្រជាពលរដ្ឋដែលកំពងយល់ដឹងច្បាស់ដូចសព្វថ្ងៃបានទៅដល់2ម៉ឹននាក់ទេ ដូច្នេះបាតុកម្មខាងមុខប្រាកដជាឆាក់សប្បនិមិត្ត ដែលរៀបចំឡើងដោយសម្តេចនឹងគូរកនទៅវិញទេ ហើយយកលោកតា ដ៏ឆោតល្ងង់មួយនេះធ្វើជាលេសដើម្បីចំណេញនរយោបាយរបស់ខ្លួន តាឆោតអើយ តាឆោត អាយុជិតម៉ាកោទហើយនៅមិនសូវដឹងអីទៀត តែទោះជាយ៉ាងណាក៏តាឯងបានលុយ គ្រប់ទឹកដែរមុននឹងតាឯងក្ស័យទៅនោះ ហាហាហាហាហា
វាគ្មានអ្វីពិបាកគិតនោះទេលោកតាជុំមីក៍គាត់ដឹងច្បាស់លាស់ដែរដែលថាលោកគឹមសុខាគាត់និ យាយមិនសំដៅថាគ្មានរបបខ្មែរក្រហមនោះទេ តែលោកាជុំមីគាត់មានពាក់ពន្ធ័និងនយោបាយ ជាពិសេសគាត់ទទួលសម្ពាធនិងការទិញទឹកចិត្តពីហ៊ុនសែនទើបគាត់ខំប្រឹងក្រឡៃរឿងរ៉ាវធម្មតា ទៅជារឿងធំ។ ខ្ញុំជឿរថារូបភាពដែលកំពុងតែលេចឡើងស្ទង់ៗនេះប្រជាជនគេដឹងឮអស់ហើយ ហើយប្រជាជនកាន់តែស្អប់បក្សប្រជាជនមិនធ្វើឲ្យយប្រជាជនកាន់តែចូលចិត្តបក្សប្រជាជននោះ ទេ។ ប្រជាជនចេះពិចារណាគ្រប់គ្រាន់ហើយនៅសម័យទំនើបនេះដូចជាកល្បិចហ៊ុនសែនធ្លាប់ ធ្វើលើបក្សប្រឆាំង ឧទាហរណ៍ ហ៊ុនសែនលាបពណ៌ថាបក្សសិទ្ធមនុស្សរបស់លោកគឹមសុខាគឺ
ខ្លួនជាអ្នកជួយជ្រោមជ្រែង ដោយមានខ្សែអាត់សំឡេងមកបង្កាច់បង្ខូចគេរាប់ខែ ហើយរឿងនោះ ក៍បានសាបរលាបបន្តិចម្តងៗបាត់ទៅ ក្រោយមកហ៊ុនសែនបានបង្កើតល្បិចថ្មីដើម្បីចាប់លោក តាម៉មសូណង់ដូដាក់គុកក្រោមបទចោទប្រកាន់ថាបង្កើតតំបន់អប្បគមន៍ដែលធាតុពិតមិនមាន ដូចការហ៊ុនសែនចោទប្រកាន់នោះទេហើយក្រោមសម្ពាធរបស់លោប្រធានាធិបតីអូបាម៉ា ម៉មសូណង់ដូរក៍ត្រូវដោះលែងវិញ។ ហើយព្រឹត្តិការណ៍របស់ដែលកំពុងតែកើតឡើងថ្មីៗនេះ ក៍មិនខុសពីព្រឹត្តិការណ៍មុនៗដែរ ហ៊ុនសែនរៀបចំល្បិចកលអាក្រក់មួយទៀតគឺធ្វើជាក្លែង ខ្សែអាត់សំឡេងរបស់លោកគឹមសុខាធ្វើឲ្យប្រជាជនយល់ច្រឡំហើយពន្យុះប្រជាជនទាំង នោះដោយប្រយោលក្នុងន័យបានចំណេញនយោបាយពិសេសសន្លឹកឆ្នោតនៅពេលខាង មុខតែប៉ុណ្ណោះគឺមិនមានអ្វីចំឡែកដែលហ៊ុនសែនធ្លាប់តែសម្តែងពីមុនមករាប់មិនអស់ នោះទេ។
Demonstration is a freedom of speech. There will be a demonstration against Mr.Kem Sokha this week, but when there will be a demonstration against Mr. Hun Sen??? Mr. Hun Sen has more mistakes than Mr. Kem Sokha. Hun Sen’s mistakes are not tolerated.
ការដាក់នូវទស្សនះរបស់ខ្លួន លើអត្ថបទនីមួយៗវាជាការល្អសំរាប់ការបង្ហាញនូវការយល់ឃើញ
របស់ខ្លួន ប៉ុន្តែទស្សនះខ្លះវាគ្រាន់តែជាការសរសេរជេរគ្នា អត់តំលៃសំរាប់អ្នកអាន ។
តាមខ្ញុំគិត ទស្សនះដែលនីមួយៗ គួជាមធ្យោបាយ ឬដំណោះស្រាយនៃបញ្ហា
ខ្មុំមានរឿងមួយចង់ជម្រាបជូនបងប្អូនទាំងអស់ថា នៅភូមិរបស់ខ្មុំទួលសង្កែ ផ្សារតូច
មានមេភូមិដើរប្រមូលមនុស្សឲ្យទៅធ្វើបាតុកម្មប្រឆាំងលោកកឹក សុខា និងណែនាំឲ្យជេរប្រទេច និង
ប្រើហឹង្សាលើកឹម សុខា ហើយបើមានអ្នកសារព័តមាន ឬអ្នកកាសែតសួរនាំ ឲ្យឆ្លើយថា ពួកគាត់មក
ដោយខ្លួនឯង គ្មានអ្នកណាបង្ខំទេ ព្រោះខឹងជាមួយ កឹម សុខា។
តែបងប្អូនទាំងនោះមិនបានយល់ព្រម
ឡើយ ព្រោះគេដឹងថា ជាអំពើលាមកថោកមហាថោក របស់គណបក្សប្រជាជន។
កាលពីព្រកមិញនេះនៅសាលាសង្កាត់ទួលសង្កែ មេក្រុមដើរចែកប័ណ្ណឲ្យមនុស្សចាស់ ទៅពិនិត្យ
សុខភាពពីគ្រូពេទ្យស្ម័គ្រចិត្តគណបក្សប្រជាជនដោយមិនគិតថ្លៃ តែពេលទៅ បែរជាយកពេល
ឃោសនា ឲ្យគណបក្សប្រជាជន រួចឲ្យសារុងមួយម្នាក់ និងថ្នាំពេទ្យប៉ារ៉ា ៤ ឬ ៥គ្រាប់។
បើហៅប្រជាពលរដ្ឋទៅប្រជុំ គេមិនទៅទេ ដូចនេះមានតែ ប្រើវិធីបោកប្រាស់។ តែល្បិចដ៍ថោកទាប
របស់គណបក្សប្រជាជនលែងមានប្រសិទ្ធិភាពហើយ។
ពាក្យចាស់ពោលថា ភូតច្រើនចាញ់អាត្មា។ ខ្មុំមិនដែលឃើញគណបក្សប្រជាជនភ័យស្លន់ស្លោរ ដូច
អាណត្តិនេះទេ មានអ្នកខ្លះមុខដូចខ្មោចទៅហើយ ព្រោះពួកវាដឹងថា ២៨ កក្កដា ២០១៣ខាងមុខនេះ
ជាថ្ងៃអវសាន្តរបស់ពួកផ្តាច់ការពីមាតុភូមិដ៍បវរ របស់យើង។
បរាជ័យមហិច្ចតាឈ្លានពានរបស់បិសាច អាហូ ជីមិញ និង អាយ៉ង យួន ហ៊ុន សែន!!
បងប្អូននៅចាំបានទេ កាលដែលយើងរស់នៅក្នុងរបបខ្មែរក្រហមនោះគឺយើងរស់នៅក្នុងគុកឥតជញ្ចាំង។តើគឺជាគុកពិតឬយ៉ាងណា?
លោកតា ជុំ ម៉ិ ក្បាលទំពែកផងប្រយ័ត្នរន្ទះបាញ់ណា ព្រោះរដូវនេះជារដូវវស្សាហើយ ។ ខ្ញុំគ្រាន់តែ
ដាស់តឿនក្នុងបំណងល្អទេ ព្រោះឮថាលោកតាចង់ដឹកនាំបាតុកម្មនៅទីវាលប្រជាធិបតេយ្យ នៅថ្ងៃទី ៩ មិថុនា ខាងមុខនេះផង ។
បោះឆ្នោតហើយ តានេះបានកាន់ក្តអោយហស នោម