រោងចក្រ​សាប៊្រីណា​ប្ដឹង​ទារ​ថ្លៃ​ខូចខាត​និង​សំណង​ជំងឺ​ចិត្ត​១៥​ម៉ឺន​ដុល្លារ

រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) ដែល​ជា​រោងចក្រ​ស៊ី​ឈ្នួល​ផលិត​សំលៀក​បំពាក់​កីឡា​ល្បី​របស់​ក្រុមហ៊ុន​ណៃគី (Nike) ​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ទារ​ថ្លៃ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ប្រាក់​ជំងឺ​ចិត្ត​ ១៥​ម៉ឺន​ដុល្លារ ពី​មន្ត្រី​សហជីព ៨​នាក់ ដោយ​ចោទ​ថា ពួកគេ​បាន​បង្ក​កូដកម្ម​រហូត​ឈាន​ទៅ​ផ្ទុះ​ហិង្សា​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ធ្វើ​ឲ្យ​ខូច​ខាត​អាគារ និង​ទ្រព្យសម្បត្តិ​សម្ភារៈ​​រោងចក្រ​យ៉ាង​ធ្ងន់ធ្ងរ។

 

ដោយ ទេព សុរ៉ាវី
2013-06-04
RFA


ស្តាប់សំឡេង ថតសំឡេង

កម្មករ សាប៊្រីណា ៣០៥

ក្រុម​សមត្ថកិច្ច​និង​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) នៅ​ខេត្ត​កំពង់ស្ពឺ ប៉ះ​ទង្គិច​គ្នា នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៣។ IDEA Photo

 

មេធាវី​រោងចក្រ សាប្រ៊ីណា បាន​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោងទង ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ថ្លៃ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន។

អធិការ​នគរបាល​ស្រុក​សំរោងទង លោក ផុត សុផល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ថា​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​មេធាវី​រោងចក្រ សាប្រ៊ីណា រួច​ហើយ ដោយ​ក្រុមហ៊ុន​ប្ដឹង​មន្ត្រី​សហជីព ៨​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក​អំពើ​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន និង​ទាមទារ​ថ្លៃ​ជួសជុល​ខូចខាត​ចំនួន ១០​ម៉ឺន​ដុល្លារ និង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន ៥​ម៉ឺន​ដុល្លារ។

លោក ផុត សុផល៖ «មួយ​បំផ្លិចបំផ្លាញ មួយ​ថ្លៃ​ជំងឺ​ចិត្ត គាត់​វ៉ៃ​ទ្រព្យ​គាត់​ខ្ទេចខ្ទី​អស់ កញ្ចប់​បាយ​កម្មករ​ដូច​គ្នា ដែល​គាត់​ចូល​ធ្វើ​ការ​ហ្នឹង​ព្យួរ​តាម​របង​នៅ​រោង​បាយ គាត់​ចេញ​មក​ម៉ោង ១២​ហូប​ហ្នឹង​យក​ជាន់​ចោល​អស់​រលីង វ៉ៃ​កង់​គ្នា​ខ្ទេច​អស់ ៤៩​គ្រឿង។ តាម​អាគារ​បែក​កញ្ចក់​ដូច​កាល​ខ្មែរ​ក្រហម​បាញ់​អ៊ីចឹង។ វា​មាន​អ្នក​ត្រូវ​ដុំ​ថ្ម​ខ្លះ ៤ ទៅ ៥​នាក់​ដែរ តែ​គេ​ថា កម្មករ​ដូច​គ្នា​ខ្ជិល​ប្ដឹង ប៉ុន្តែ​រោងចក្រ​គេ​ប្ដឹង កម្មករ​ធ្វើ​សាក្សី​ទៅ រត់​ចូល​ទៅ​វាយ​កម្ទេច​បាញ់​ចម្ពាម​កៅស៊ូ​បែក​កញ្ចក់​អស់»

លោក​បន្ត​ថា ពាក្យ​បណ្ដឹង​នោះ លោក​បាន​រៀបចំ​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ រួច​ហើយ ហើយ​មន្ត្រី​ជំនាញ​នៅ​ទី​នោះ​នឹង​បន្ត​បណ្ដឹង​នេះ​ទៅ​កាន់​តុលាការ។ លោក ផុត សុផល បញ្ជាក់​ថា មាន​កម្មករ ៤ ទៅ ៥​នាក់ ដែល​រង​របួស​ក្នុង​ការ​ផ្ទុះ​ហិង្សា​នោះ ត្រៀម​ចាំ​ធ្វើ​សាក្សី​ឲ្យ​ភាគី​រោងចក្រ​ក្នុង​រឿង​បណ្ដឹង​នេះ។

ការ​ដាក់​ពាក្យ​បណ្ដឹង ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា ដែល​មាន​និន្នាការ​សហជីព ២​ផ្សេង​គ្នា បាន​ផ្ទុះ​ហិង្សា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិថុនា ខណៈ​ដែល​មាន​កម្មករ​ជិត ២​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​របស់​ក្រុមហ៊ុន។ សមត្ថកិច្ច​សម្រេច​ឃាត់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៨​នាក់​ទៅ​សួរ​ចម្លើយ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ។

មក​ដល់​រសៀល​ថ្ងៃ​ទី​៤ ខែ​មិថុនា ប្រធាន​សហជីព​សេរី​កម្មករ​មិន​ទាន់​បាន​ទទួល​ដំណឹង​ថា ខាង​សមត្ថកិច្ច​ដោះលែង ឬ​បញ្ជូន​ពួកគេ​ទៅ​តុលាការ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ខណៈ​ដែល​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។

ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មិថុនា ដោយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​បាតុកម្ម កូដកម្ម ដោះលែង​មន្ត្រី​សហជីព​ទាំង ៨​នាក់​ឲ្យ​មាន​សេរីភាព​វិញ ដោយ​សំអាង​ថា មន្ត្រី​សហជីព​របស់​លោក​មិន​បាន​ប្រើ​អំពើ​ហិង្សា​ណា​មួយ​ដល់​សហគ្រាស​រោងចក្រ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យល់​ថា ហិង្សា​នោះ​ផ្ទុះ​ឡើង​បាន​ដោយ​មាន​ការ​រៀបចំ​ទុក​ជា​មុន​របស់​រោងចក្រ សាប្រ៊ីណា ជា​មួយ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា។

លោក ជា មុនី ព្រមាន​ថា ប្រសិន​បើ​មិន​មាន​ការ​ដោះលែង​មន្ត្រី​សហជីព​របស់​លោក​ទេ​នោះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នឹង​កើត​ឡើង ប៉ុន្តែ​លោក​មិន​ទាន់​កំណត់​ថ្ងៃ​ធ្វើ​នៅ​ឡើយ។

ចំពោះ​បណ្ដឹង​ទាមទារ​របស់​ក្រុមហ៊ុន សាប្រ៊ីណា វិញ លោក​ស្វាគមន៍ ហើយ​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​មាន​យុត្តិធម៌​មែន​នោះ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ពិត​ឲ្យ​មន្ត្រី​សហជីព​របស់​លោក៖ «សម្រាប់​ខ្ញុំ​អត់​មាន​ព្រួយ​បារម្ភ​ទេ​ក្នុង​នាម​សហជីព​ដើម្បី​ដោះស្រាយ​ផ្លូវ​ច្បាប់​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​របស់​កម្មករ​កម្មការិនី គឺ​យើង​តែងតែ​ប្រាប់​ថា មិន​ឲ្យ​ប្រើ​អំពើ​ហិង្សា​ទេ ហើយ​បើ​មាន​អំពើ​ហិង្សា​ណា​មួយ យើង​ចោទ​ប្រកាន់​ថា គឺ​ជា​ហិង្សា​ដែរ។ កើត​ឡើង​មាន​ជន​មួយ​ក្រុម​រៀបចំ​ទុក​ជា​មុន និយាយ​ឲ្យ​ចំ​ទៅ គឺ​ក្រុមហ៊ុន សាប្រ៊ីណា ហ្នឹង​តែម្ដង ដែល​រៀបចំ​ជាមួយ​នឹង​សហព័ន្ធ​សហជីព​ស៊ីខាវដូ រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​ហ្នឹង​តែម្ដង»

ប្រធាន​រដ្ឋបាល​រោងចក្រ សាប្រ៊ីណា លោកស្រី ហុង លុយ មិន​បាន​ឆ្លើយ​តប​ណា​មួយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ជា មុនី ទេ។ ប៉ុន្តែ​អ្នកស្រី​ប្រាប់​ថា កម្មករ​ជាង ៣​ពាន់​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​ជាង ៥​ពាន់​នាក់ បន្ត​ធ្វើ​ការងារ​ជា​ធម្មតា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ហើយ​កម្មករ​ដែល​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​បាន​ផ្អាក​មួយ​រយៈ។

រោងចក្រ សាប្រ៊ីណា ទើប​តែ​បើក​ទ្វារ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ក្រោយ​ពី​បិទ​រយៈ​ពេល ៣​ថ្ងៃ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​កូដកម្ម​ទៅ​លើ​កម្មករ រហូត​ធ្វើ​ឲ្យ​កម្មករ​ជាង ២០​នាក់​របួស និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ២​នាក់​រលូត​កូន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា។ កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន ១៤​ដុល្លារ​បន្ថែម។ ប៉ុន្តែ​ខាង​រោងចក្រ​ថា ការ​ទាមទារ​នោះ​មិន​អាច​ធ្វើ​ទៅ​រួច ព្រោះ​បាន​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរមា ៩៥​ដុល្លារ​ដល់​កម្មករ​រួច​ហើយ ក្នុង​នោះ​បូក​ប្រាក់​សុខភាព ៥​ដុល្លារ និង​ថ្លៃ​ធ្វើ​ដំណើរ ៧​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

8 Responses to "រោងចក្រ​សាប៊្រីណា​ប្ដឹង​ទារ​ថ្លៃ​ខូចខាត​និង​សំណង​ជំងឺ​ចិត្ត​១៥​ម៉ឺន​ដុល្លារ"

  1. Chourn says:

    មើលរូភាពខាងលើស្រដៀងនិងរូបភាពខ្មែរក្រហម……..

  2. cheath says:

    លិខិតមិត្តអ្នកអាន ៖ ដំបៅចាស់ រើឡើងវិញ !
    *បញ្ជាក់៖មិនមែនលោកជាតិសរសេរទេ គ្រាន់តែជួយកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
    ក្នុងនាមជាជនរួមជាតិ ខ្ញុំបាទ សូមចូលរួម បញ្ចេញមតិ ដែលខ្ញុំបាទ បានយល់ឃើញ នៅក្នុងបរិបទ សង្គមប្រជាធិបតេយ្យ តាមរយៈការព្យាយាម ចងក្រងនិពន្ធអត្ថបទ ទស្សនវិភាគនេះ ដោយមានការឈ្វេងយល់រក ការពិត យ៉ាងសុក្រិតអំពីព្រឹត្ដិការណ៍សង្គម ( ដំបៅចាស់រើឡើងវិញ) ដែលជាទស្សនទានមួយ សម្រាប់បងប្អូនជន រួមជាតិ ក្រេបយកធ្វើជាមូលដ្ឋាន ក្នុងការសម្រេចចិត្ដបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នៅក្នុងគណបក្សណា មួយ ដែលខ្លួនពេញចិត្ដសម្រាប់ អាណត្ដិទី ៥ នេះ ។
    ពិតណាស់ បងប្អូនជនរួមជាតិទាំងអស់ ដែលមានសំណាង កើតនៅលើដែនដីដែលជាទឹកដី អច្ឆរិយៈ និងចាស់ទុំ មួយនៅក្នុងតំបន់អាស៊ី ។ បងប្អូនបានដឹងច្បាស់ហើយ អំពីប្រវត្ដិសាស្ដ្រដ៏ជូរចត់របស់យើង ដែលឆ្លងកាត់នូវ ជម្លោះទាស់ទែងរវាងគ្នានឹងគ្នា តាំងពីសម័យបុរាណកាល ហើយបន្ដអូសបន្លាយរុំារៃ ស្ទើរគ្រប់ជំនាន់ ។ម្យ៉ាងទៀត បានធ្វើឱ្យបាត់បង់ទឹកដីមហានគររបស់យើង ស្ទើរតែអស់ទៅហើយ ។
    កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត របបរាជានិយម ត្រូវបានផុតរលត់ កើតមានសង្គ្រាមកាប់ សម្លាប់រង្គាល រវាង ជាតិសាសន៍ខ្លួនឯង ។ ប៉ុន្ដែបច្ចុប្បន្ននេះ ខ្មែរយើងទើបតែទទួលបាននូវសេចក្ដីសុខសប្បាយ ហើយចាប់ផ្ដើមប្រឹង ប្រែងអភិវឌ្ឍប្រទេសឡើងវិញ ដើម្បីឱ្យស្មើមុខស្មើមាត់ នៅលើឆាកអន្ដរជាតិ ដែលជាគន្លងឆ្ពោះ ទៅរកភាពរីក ចម្រើន ដូចជាខ្មែរសម័យអង្គរ តាមរយៈការជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំ ពីព្រះមហាក្សត្រជាមួយនឹងការ ដឹកនាំ នៃរាជរដ្ឋាភិបាល របស់សម្ដេចតេជោ សែន នាពេលបច្ចុប្បន្ន ។ ផ្ទុយទៅវិញដំបៅចាស់ដែលបានបន្សល់ទុកពី អតីតកាលរបស់យើង បានចាប់ផ្ដើមរើឡើងវិញទៀតហើយ…! ។ គោលនយោបាយ ខ្មែរសាធារណរដ្ឋ ដឹកនាំ ដោយ លោក លន់ នល់ រួមនឹងបក្ខពួកជាច្រើន ក្នុងនោះមានទាំងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ គាំទ្រដោយសហ រដ្ឋអាមេរិក បានយកគ្រាប់បែករាប់រយតោន មកទម្លាក់លើក្បាល ប្រជាជនកម្ពុជាយើង ក្នុងរដ្ឋប្រហារទម្លាក់សម្ដេច ព្រះ នរោត្ដម សីហនុ ហើយលុបបំបាត់ របបរាជានិយម ។ របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយលោក ប៉ុល ពត បានកាប់សម្លាប់ខ្មែរខ្លួនឯងស្លាប់រង្គាល រាប់លាននាក់ ហើយដាក់នូវគោលនយោបាយ គឺអ្វីៗទាំងអស់គ្មានកម្ម សិទ្ធិផ្ទាល់ខ្លួនឡើយ រួមទាំងទ្រព្យសម្បត្ដិបងប្អូន កូនចៅ ឪពុក-ម្ដាយ និងជីវិតខ្លួនឯង គឺសុទ្ធតែជារបស់អង្គការ ទាំងអស់ ដែលអង្គការ គ្រាន់តែសម្រេចឱ្យអ្នកណារស់ទើបអ្នកនោះរស់ ឱ្យអ្នកណាស្លាប់ អ្នកនោះនឹងស្លាប់ គ្មាន សិទ្ធិតវ៉ា គ្មានការវិនិច្ឆ័យអ្វី ដោយគ្រាន់តែអនុវត្ដនូវពាក្យស្លោករបស់ពួកគេមួយឃ្លាថា “ទុកក៏មិនចំណេញ ដក ចេញក៏មិនខាត” ។ នយោបាយទាំងពីរនេះ គឺចាត់ទុក ជាគោលនយោបាយ ដែលមានមនោគមន៍វិជ្ជា បិសាចចូល សណ្ឋិត (លទ្ធិបិសាច) វាឃោរឃៅបំផុត ដែលពួកយើងជំនាន់ក្រោយ មិនត្រូវយកគំរូតាមនោះឡើយ ព្រោះវាជា ដំបៅមួយគ្រោះ ថ្នាក់បំផុត នៅក្នុងសង្គមខ្មែរ ពីអតីតកាលក៏ដូចជាបច្ចុប្បន្ន ។
    ឥឡូវនេះ ស្រមោលអតីតកាល នៃមនោគមន៍វិជ្ជាបិសាច សណ្ឋិតក្នុងរបបទាំងពីរនេះ បានសម្ងំក្នុងខួរក្បាលនៃ មនុស្សមួយចំនួន ស្ថិតក្នុងគណបក្សប្រឆាំងទាំងពីរសមរង្សី-កឹមសុខារួចស្រេចទៅហើយ ក្នុងប្រទេសរបស់យើង ដែលជាបក្សតាំងខ្លួន ជាបិតាប្រជាធិបតេយ្យ ហើយដំបៅនេះ វាកំពុងតែរីកធំធាត់យ៉ាងឆាប់រហ័ស នឹងជ្រាលជ្រៅបំផុត ចូលទៅក្នុង បណ្ដាញគោលនយោបាយ របស់ពួកគេក្នុងខណៈដែលបក្សប្រឆាំងទាំងពីរនេះ បានរួមបញ្ចូលគ្នា ហើយបង្កើតជា បក្សមួយហៅថា “ បក្សសង្គ្រោះជាតិ” ។
    ពាក្យថា សង្គ្រោះជាតិ បើស្ដាប់មួយភ្លែត ដោយពុំចាប់អារម្មណ៍យើងគិតថា វាល្អសម្រាប់ជនរួមជាតិ គ្រប់គ្នា ព្រោះ វាអាចជួយសង្គ្រោះយើងទាំងអស់គ្នា ។ ប៉ុន្ដែបើលើកវាយកមកគិតបន្ដិចនោះ នឹងមានការភ័យខ្លាចរន្ធត់យ៉ាងខ្លាំង ដោយហេតុថា វាបង្កប់ទៅដោយភាពពិសពុលបំផុតទៅវិញព្រោះថា ប្រទេសជាតិរបស់យើងកំពុងតែសុខសប្បាយ រីកចម្រើន ឥតឈប់ឈរនោះ បែរជាក្រុមអ្នកទាំងនេះ ធ្វើនយោបាយសង្គ្រោះជាតិ សង្គ្រោះអ្នកណា សង្គ្រោះស្អីវា? ដែលការពិតវាជាគោលនយោបាយជាន់ ដានចាស់ នៃស្រមោលអតីតកាល ដែលកាលនោះ សម័យសង្គមរាស្ដ្រនិយម កំពុងរីកចម្រើនលេចធ្លោជាងគេ នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បែរជាលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ហើយបង្កើតរដ្ឋាភិបាល ថ្មី ឈ្មោះថា “ស្រោចស្រង់ជាតិ” ហើយផ្លាស់ប្ដូររបបរាជានិយម ទៅជារបបសាធារណរដ្ឋ ធ្វើឱ្យប្រទេសទាំងមូលដែល ទើបតែបានសុខសាន្ដ ធ្លាក់ចូលទៅក្នុងសង្គ្រាម កាប់សម្លាប់ខ្មែរខ្លួនឯង ។
    បើទោះបីជា អ្នកនយោបាយមួយក្រុមនេះ ដែលលាយឡំ ជាមួយនឹងមនុស្សវង្វេងសញ្ជាតិ (សញ្ជាតិពីរ) កន្លងមក ខិតខំបិទបាំងធាតុពិត នៃជីវិតនយោបាយពិសពុលក្រោមស្លាក អ្នកប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏មិនអាច លាក់បាំងធាតុពិត របស់ខ្លួនក្រោមក្រសែភ្នែក បងប្អូនជនរួមជាតិទាំងឡាយ ដែលបានឃើញ បានដឹង បានឮ ហើយស្អប់ខ្ពើមពីទង្វើរបស់ពួកទាំងនេះ ។ ជាក់ស្ដែង កន្លងមកថ្មីៗនេះ ដែលកាន់តែបង្ហាញឱ្យឃើញច្បាស់ ថែម ទៀត នោះគឺ ខណៈដែល កឹម សុខា មានតួនាទីជាប្រធានស្ដីទី បក្សសង្គ្រោះជាតិ ធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររបបប៉ុលពត ដោយអះអាងមានន័យថា លោកមិនចង គំនុំរបបប៉ុលពត បើទោះបីជារបបនេះ សម្លាប់ឪពុក លោកក៏ដោយ និងគុកទួលស្លែង ជាឆាកសិប្បនិម្មិត ដោយវៀតណាម ជាអ្នកបង្កើត… ជាដើម ។
    ទង្វើនេះ វាកាន់តែបង្ហាញពីភាពឃោរឃៅ ជាងមេដឹកនាំខ្មែរក្រហមមួយចំនួនទៅទៀត ដែលធ្លាប់ កាប់សម្លាប់ ប្រជាជនដូចជា លោក នួន ជា និងលោក ខៀវ សំផន ដែលអ្នកទាំងពីរ ចេញមុខសារភាព សុំទោស ព្រមទទួល ខុសត្រូវ នូវទង្វើរបស់ខ្លួនមុខតុលាការកូនកាត់ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៣ កន្លងមក ។ ដោយឡែក គង់ គាំ មានតួនាទីជាប្រធានគណបក្ស សម រង្ស៊ី បាននិយាយគាំទ្ររបប លន់ នល់ មានន័យថា សម្ដេច ព្រះនរោត្ដម សីហនុ ជាអ្នកបញ្ជាឱ្យលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ ព្រះអង្គដោយសារមានយួន នៅក្នុង ស្រុកទៅវិញ ក្នុងខណៈដែលព្រះអង្គរួម និងប្រជាជនទូទាំងប្រទេស ក្លាយជាអ្នករងគ្រោះ ដោយសាររបបនេះ រួច ស្រេចទៅហើយ ។ នៅក្នុងបណ្ដាញរបស់ពួកគេ ដែលមាន សុន ឆ័យ មានតួនាទី ជាប្រធានក្រុមតំណាង រាស្ដ្ររបស់គណបក្ស សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ដែលជាប់ពិរុទ្ធ ពីបទបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋា ភិបាល ក្នុងទឹកដីខេត្ដក្រចេះកន្លងមក ទៅចូលរួមបញ្ចេញមតិជាមួយនឹងលោក សួន សិរីរដ្ឋា ដែលប្រជាជនកម្ពុជា ចាត់ ទុកជាមនុស្សក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង ទៅគាំទ្រផ្ដល់ កម្លាំងចិត្ដពួកក្រុម សៀមអាវលឿងស្រែកឃ្លាន សង្គ្រាម តែងតែមានមហិច្ឆិតាចិញ្ចឹមចិត្ដ ចង់ដណ្ដើមយកទឹកដីរបស់យើងពីជំនាន់មួយទៅ ជំនាន់មួយ ។
    ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កន្លងមកនេះ ពួកសៀមអាវលឿងដឹកនាំ ដោយអាប់ភីស៊ីត បាន បង្កើតសង្គ្រាមជាមួយកម្ពុជា ក្នុងគោលបំណងលេបត្របាក់ទឹកដី និងប្រាង្គប្រាសាទរបស់យើងមួយចំនួន នៅតាម បន្ទាត់ព្រំដែន ដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទ តាក្របី… ។ ក្នុងពេលដែលកងយោធពល ខេមរភូមិន្ទរបស់យើងជាប់ដៃ ទប់ទល់ការពារបូរណភាពជាមួយនឹងសង្គ្រាមឈ្លានពានទិសខាងលិច លោក សម រង្ស៊ី បង្កើតបញ្ហានៅទិសខាងកើត ដោយដកបង្គោលព្រំដែន រវាងកម្ពុជា វៀតណាម ក្នុងគោលបំណង បង្កឱ្យមាន អរិភាពរវាងប្រទេសទាំងពីរ ។ ចេតនានេះគឺលោក សម រង្ស៊ី ចង់កាត់បន្ថយកម្លាំង យោធាដែល កំពុងប្រយុទ្ធទប់ទល់នៅទិសខាងលិច ដើម្បីងាយស្រួល ឱ្យសៀមចូលឈ្លានពានកាន់កាប់ទឹកដីរបស់យើង ដែលអាចឱ្យក្រុមនេះ មានឱកាសបង្កចលាចល នយោបាយវឹកវរ នៅក្នុងប្រទេស ។ អ្នកនយោបាយបែបនេះ តើបានបង្ហាញពីមនុស្ស មានឆន្ទៈការពារប្រជាជន ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដែរ ឬទេ? ។ មិនតែប៉ុណ្ណោះពួកក្រុម សួន សិរីរដ្ឋា ដែល តាំងខ្លួនឯង ជាអ្នកបន្ដវេន ស្នងរូបរបបសាធារណរដ្ឋ បានរៀបចំគម្រោងបង្កើត កងកម្លាំងប្រដាប់អាវុធនៅក្នុងទឹក ដី សៀមដោយមានការគាំទ្រ ពីសៀមអាវលឿង ដើម្បីប្រកាសសង្គ្រាមប្រឆាំងរដ្ឋាភិបាលដែល គ្រប់គ្រងដោយ គណបក្សប្រជាជនកម្ពុជា មានសម្ដេចទាំងបីជាប្រធាន ដែលកន្លងមក គណបក្សនេះបានប្រឹងប្រែងយកជីវិតធ្វើជា ដើមទុន ដើម្បីរំដោះប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ។
    ម្យ៉ាងវិញទៀតគណបក្សនេះ (គណបក្សប្រជាជន) មានគោលនយោបាយច្បាស់លាស់ ក្នុងការការពារបូរណភាព ទឹកដី ការពារជាតិ ការពារសាសនា ការពារព្រះមហាក្សត្រ និងការការពារ ប្រជាជន តាមរយៈគោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ សែន ។ មិនតែប៉ុណ្ណោះខិតខំរលាស់ខ្លួន ចេញពីសង្គ្រាម តាមរយៈការបង្រួបបង្រួម ជាតិ ហើយព្យាយាមប្រឹងប្រែង អភិវឌ្ឍប្រទេសឱ្យរួចផុតពីបន្ទាត់នៃភាពក្រីក្រ ។
    នេះគឺជាគោលនយោបាយ ដែលមានមនោគមន៍វិជ្ជា ទេវតាចូលសណ្ឋិត (លទ្ធិទេវតា) ដែលស្ថិតក្នុងសភាវៈល្អ ចុះ ជួយជនរួមជាតិយើង តាមរយៈធ្វើផ្លូវ ធ្វើស្ពាន ធ្វើប្រឡាយទឹក ធ្វើវត្ដអារាម ធ្វើមន្ទីរពេទ្យ ធ្វើសាលារៀន រកការងារ ឱ្យប្រជាជនធ្វើដឹងសុខដឹងទុក្ខ ប្រជាជនធ្វើឱ្យប្រជាជនសុខសាន្ដមានជីវភាពកាន់តែប្រសើរ ។ទាំងនេះបានបង្ហាញ ឱ្យឃើញកាន់តែច្បាស់ណាស់ថា រវាងរបបដែលមានមនោគមន៍វិជ្ជាទេវតាសណ្ឋិត (លទ្ធិទេវតា) តំណាងឱ្យសភាវៈ ល្អ និងរបប ដែលមានមនោគមន៍វិជ្ជាបិសាច ចូលសណ្ឋិត (លទ្ធិបិសាច) តំណាងឱ្យសភាវៈអាក្រក់ នោះវាផ្ទុយ ស្រឡះពីគ្នាដូចទឹក និងប្រេង ព្រោះលទ្ធិបិសាចគេមិនដែលបានកសាងអ្វីទេ ដើរជេរប្រមាថ បោកបញ្ឆោតប្រជា ជន ដើរអំពាវនាវឱ្យបរទេសផ្ដាច់ជំនួយជាដើម… ។ ម្យ៉ាងវិញទៀត គេចង់ឱ្យមានសង្គ្រាមកាប់សម្លាប់ខ្មែរគ្នាឯង ឡើងវិញ ដើម្បីឱ្យលទ្ធិទេវតាដែលជាសភាវៈល្អ ដួលរលំនោះ ពួកគេនឹងមានឱកាសបំបាត់នូវរបបរាជានិយម ដូច ពីសម័យសាធារណរដ្ឋ ដែលក្រុមរបស់ពួកគេធ្លាប់បានធ្វើកន្លងមក ។
    សម្រាប់បច្ចុប្បន្ន បើទោះបីជាពួកនេះ ក្រុមនេះមិនទាន់ប្រមូលផ្ដុំ ចេញជារូបរាងធំដុំក៏ដោយ ប៉ុន្ដែទង្វើរបស់ពួកគេ មិន ត្រូវមើលស្រាលបានឡើយ ដូចពាក្យចាស់លោកថា “អាតូចមិនឈ្នះអាធំ ប៉ុន្ដែអាតូចវាផ្ដុំ អាធំដួលគ្រាំង” ។ ការរីករាលដាលនៃស្លាកស្នាមដំបៅចាស់ ដែលបានចារទុកក្នុងប្រវត្ដិសាស្ដ្រនេះ ប្រសិនបើពុំមានថ្នាំព្យាបាល ទាន់ ពេលវេលាទេ ដំបៅនេះនឹងរីករាលដាលកាន់តែធំឡើងៗ ពាសពេញប្រទេសជាក់ជាមិនខាន ។ ដូច្នេះយើងជាជនរួមជាតិ ជាទំពាំងស្នងឫស្សីត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីព្យាបាលជំងឺដំបៅនៅក្នុងសង្គម ដ៏កាចសាហាវនេះមិន ឱ្យរើឡើងវិញបានឡើយ ។ តាមរយៈការបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្រអាណត្ដិទី៥ នេះ ឱ្យទៅគណបក្ស ប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន និងមិនធ្លាក់ចូលទៅក្នុងសង្គ្រាមឡើងវិញ ហើយការពាររបបរាជានិយម ដែលកន្លងមក សម្ដេចតេជោ សែន ធ្លាប់សន្យានៅចំពោះមុខព្រះភក្ដ្រព្រះបរមសព ព្រះបរមរតនកោដ្ឋ រួចមកហើយ ។ នេះអាច ចាត់ទុកថា ជាថ្នាំព្យាបាលយ៉ាងស័ក្ដិសិទ្ធបំផុត សម្រាប់សម្លាប់ ជំងឺ ដែលធ្លាប់បានរុករានទន្ទ្រាន ក្នុងរាងកាយសង្គមរបស់យើងពីអតីតកាល មិនឱ្យកើតមានបន្ដ មកបច្ចុប្បន្ននេះបាន ឡើយ ៕

  3. កម្មករ សាប្រីណា says:

    កម្មករកំពុងរកទុក្ខ cheath និយាយបូបាច់ ចេះចុះ ទៅវិញ ឆ្កុយ អាជាតិ តុយ ។

  4. cheath says:

    មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
    *************************************************************
    សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
    គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
    កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
    បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!

  5. កម្មករ សាប្រីណា says:

    គេមិនអានទេអាជាតិ ុុុ

  6. ខ្ញុំឆ្ងល់ណាស់ មនុស្ស ខ្លួនខុស ហើយ ម្តេច ចេះតែ ចោទគេ ដូច្នេះ? ប្រធាន សហជីប ថារោងចក្រជាអ្នក រៀប ចំគុំរោងទុកជាមុន បើ លោក ដឹង លោក ដឹកនាំ គេធ្វើបាតុកម្មធ្វើអី?
    អ្នកដឹកនាំធ្វើបាតុកម្ម បើមានបញ្ហាដូច្នេះ ត្រូវ តែទទួលខុសត្រូវ ព្រោះបាតុកម្ម រឺ កូដកម្ម ច្បាប់ មិនអនុញ្ញាត អោយ បំផ្លាញ ទ្រព្វសម្បត្តិ សាធារណៈ និង ទ្រព្វសម្បត្ត អ្នកដទៃទេ អ្នកដឹក នាំត្រូវ គ្រប់ គ្រង អោយបាន តែ ពេល ដល់ គ្រប់គ្រង អត់បាន អ្នកធ្វើបាតុកម្ម មានកំហឹង វាយ ទ្រព្វសម្បត្តិ ក្រុមហ៊ុន បែជាចោទគេ ថា រៀបចំទុក ពាក្យ នេះ អត់ ត្រឹម ត្រូវ ទេ ជាពាក្យ ដោះសារ ស្អី ធ្វើបាតុកម្ម ស្អី ធ្វើបាតុកម្ម មុនធ្វើបាតុកម្ម ត្រូវ ស៊ីបសិន តើក្រុម ហ៊ុនរៀបចំទុក រឺ អត់ ។ ក្រុមហ៊ុនគេមានសិទ្ធប្តឹង គឺជាប្រការត្រឹម ត្រូវ ព្រោះ ជាក់ស្តែង អ្នកធ្វើបាតុកម្ម វាយកំទេច ទ្រព្វសម្បត្តិ ក្រុម ហ៊ុនមេន តែយ៉ាងណានោះ លុះត្រាតែ ការស៊ីបអង្កេត បានត្រឹម ត្រូវ ទើបកាត់ក្តី ដូច្នេះ ជនសង្សាយ ត្រូវ ស្ថិតក្នុង ការ ឃុំខ្លួនសិន ។ ម្យ៉ាង ទៀត បើយើង ខុស ត្រូវ តែទទួល កំហុស កុំចេះ តែចោទគេ ។

  7. * says:

    កសិករពិតជាកសិករមែន! តើពេលណាទើបមានចំណេះដឹងក្នុងការយល់អំពីស្ថានភាពស្រុកខ្មែរ???

    នេះជាបទពិសោធន៍ដែលអ្នកដឹកនាំត្រូវឆ្លាតវាងវៃ មុននឹងធ្វើអ្វីមួយត្រូវគូសវាសឲ្យបាន

    គ្រប់ជ្រុងជ្រោយ។ ទង្វើបែបនេះមិនមែនត្រឹមតែកើតពេលនេះទេ។ គេប្រើល្បិចទល់ល្បិច

    ពឹសបន្សាបពឹស។ វិធីសាស្ត្រនេះ ថ្នាក់ដឹកនាំយើងលោកប្រើស្ទើនៅគ្រប់ស្ថានភាពនិងទីកន្លែង

    ដែលត្រូវបង្ក្រាបតាមរូបមន្តបង្កើតរឿងដោះស្រាយបញ្ហា ដែលអ្នកទីក្រុងតែងនិយាយលែងថា

    នេះជាល្បិចតាស៊ីឃ្លូ។