ចោរគាស់ទ្វារឡាន តាមឿក យកលុយ និងឯកសារ

ថ្ងៃទី 5 មិថុនា 2013
ដោយ: CEN

ភ្នំពេញ: តារា​កំប្លែង​វ័យ​ចំណាស់ ផ្លុ​ង មឿ​ក បាន​ត្រូវ​ចោរលួច​គាស់​សោរ​ទ្វារ​រថយន្ដ យកលុយ​អស់​ជិត ២ លាន​រៀល និង​ឯកសារ​ផ្ទាល់ខ្លួន​សំខាន់ៗ​មួយចំនួនទៀត កាលពី​យប់​ថ្ងៃទី​៤ ខែមិថុនា នៅ​ភោជនីយដ្ឋាន​ពោ​ចិន​តុង តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៥ ខែមិថុនា លោកតា ផ្លុ​ង មឿ​ក បានដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​កា​កាប ខណ្ឌដង្កោ អំពី​ករណីនេះ​។​

​លោក​ផ្លុ​ង មឿ​ក សព្វថ្ងៃ​មាន​អាយុ ៨០ ឆ្នាំ មានមុខរ​បរជា​គ្រូសិល្បៈ​ផ្នែក​អា​យ៉ៃ​ឆ្លើយឆ្លង និង​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ទីលំនៅ​បូរី​សន្ដិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ចោរ​បានគាស់​ទ្វារ​ឡាន​កាមរី​ឆ្នាំ​១៩៩១ របស់គាត់​ដែល​ចត​ពេល​គាត់​ចូល​ទទួលទាន​អារ​ហារ ក្នុង​ហាង​ពោធិចិនតុង ជាមួយ​មិត្តភក្តិ​។ ពួកវា​បាន​យកលុយ​ចំនួន ២០០ ដុល្លារ និង​លុយ​ខ្មែរ​ចំនួន ៥០ ម៉ឺន​រៀល​ទៅ​បាត់ ។ ទន្ទឹមនឹងនោះ​ឯកសារ​ពាក់ព័ន្ធ​ផ្ទាល់ខ្លួន​មួយចំនួនទៀត ដូចជា ប័ណ្ណបើកលុយ​ចូលនិវត្តន៍ ១ សន្លឹក , ប័ណ្ណសមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់ ១ សន្លឹក អត្តសញ្ញាណប័ណ្ណ ១ សន្លឹក​ក៏​បាត់​ជាមួយ​លុយ​នោះដែរ​៕

What Next?

Recent Articles

7 Responses to "ចោរគាស់ទ្វារឡាន តាមឿក យកលុយ និងឯកសារ"

  1. Strey Khmer says:

    Poor grandpa, you should not have left your money inside a car without attention.
    I bit, you will not get it back. It is very lucky if car’s window is not broken.

  2. cheath says:

    វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
    ដោយ ៖ នាយខ្វែក

    ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
    សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
    បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
    សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
    តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
    បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
    ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
    ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
    គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕

  3. កូនខ្មែរ says:

    តែខ្ញុំវិញគឹតថាសាមប៊ុនឌឿនមិនមែនចេញព្រោះមិនពេញចិត្តនិងការដឹកនាំរបស់អ្នកដឹកនាំរបស់បក្សនេះទេ តែគឺគាតមិនហានឈរឈ្មោះតទៅទៀតជាចំហរព្រោះតាមឿកត្រូវគេគាស់ទ្វាឡានយករបស់របរអស់ទេ

  4. 7 vs CPP4 fighter says:

    ហ្អា​!!! ចាក់ហើយដកដៃចាកើហើយដកដៃ ចាក់ច្រើនឈ្នះច្រើនចាក់តិចឈ្នះតិច ហាសហា!!!!
    លេខ7និងលេខ4ហាមលេងខូចវើយ អាណាលេងខូចលេងប្រើល្បិចអោយរន្ទះបាញ់ងាប់តៃហោង!!!
    មានពូម្នាក់គាត់បា្រប់ខ្ញុំថា គាត់នឹងបញ្ចាំគោបញ្ចាំក្របីបញ្ចាំទ្រព្យសម្បត្តិដីស្រែទាំងអស់យកលុយចាក់លេខ7 គាត់មានសង្ឃឹមថាលេខ7ប្រាកដជាឈ្នះគាត់នឹងមានលាភសំណាងធំ នឹងបានលុយយកទ្រព្យបញ្ចាំមកវីញ នៅថ្ងៃទី28ខែកក្កដាខាងមុខនេះ
    ចំណែកពូម្នាក់ទៀតគាត់ក៏បានប្រាប់ខ្ញុំដែថា គាត់ស្រលាញ់លេខ4 គាត់ចង់ចាក់លេខ4 តែគាត់មិនសូវច្បាស់ក្នុងចិត្ត គាត់មិនមានរំពឹងថាលេខ4ឈ្នះនោះទេ ខ្លាចតែហិនហោចអស់ដីស្រែចំការព្រៃព្រឹក្សាអស់ទ្រព្យសម្បត្តិកេរ្តិ៏អាករសល់តែខោខ្លីទេ!! គាត់បានប្រាប់ខ្ញុំទៀតថា តែទោះជាយ៉ាងណាគាត់ត្រូវតែសាកម៉ាក្តាទៀតនៅទឹកទី5ហ្នឹងគាត់មានសង្ឃឹមតិចណាស់
    បើចាញ់ប្រាកដជាវីវិរហើយអាន់។

  5. Srey Khmer says:

    Vote for #4 means you vote for prosperity, peace, and development of CAMBODIA!

  6. KH says:

    I tell you if i vote for your fucking number 4 i should go to the hell better,, one day you will cry and sad once your home will control by someone living near your home.

    I dont know when our khmer people wake up and strong to control our life and future by khmer people,, i really upsad when i see some of people doing wrong way and still keep going without regret.

  7. CPP says:

    បោះឆ្នោតឲ្យ CPP គឺសង្គ្រោះខ្មែរទាំងអស់គ្នា។ គឺសង្គ្រោះទាំង ពូចំណាស់ ផ្លុ​ង មឿ​ក បាន​ត្រូវ​ចោរលួច​គាស់​សោរ​ទ្វារ​រថយន្ដ យកលុយ​អស់​ជិត ២ លាន​រៀល និង​ឯកសារ​ផ្ទាល់ខ្លួន​សំខាន់ៗ​មួយចំនួនទៀត កាលពី​យប់​ថ្ងៃទី​៤ ខែមិថុនា, លេខរៀងទី៤ ! លេខរៀងទី៤! លេខរៀងទី៤ !!! ណាពូ ផ្លុ​ង មឿ​ក !