បណ្ដាញយុវជនកម្ពុជា ជំរុញឲ្យរដ្ឋសភាពិនិត្យការងាររបស់រដ្ឋាភិបាល ដែលមានការចោទប្រកាន់ពីមជ្ឈដ្ឋាននានា ថាបានបណ្ដែតបណ្តោយឲ្យមានសកម្មភាពបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅក្នុងវេទិកាតស៊ូមតិមួយនៅព្រឹកថ្ងៃទី៥ ខែមិថុនា ដោយមានការចូលរួមពីក្រុមយុវជនប្រមាណជិត ១០០នាក់។
ដោយ វណ្ណ វិចារ
2013-06-05
RFA
ក្រុមយុវជនជួបជុំគ្នាដង្ហែក្បួនតាមផ្លូវជុំវិញរដ្ឋសភា បន្ទាប់មកធ្វើសេចក្តីថ្លែងការណ៍រួមមួយដាក់ញត្តិជូនរដ្ឋសភា ដើម្បីបង្ហាញពីក្តីកង្វល់របស់យុវជនចំពោះបញ្ហាបរិស្ថាន។ ស្របពេលប្រទេសនៅលើពិភពលោកបាននាំគ្នាប្រារព្ធទិវាបរិស្ថានពិភពលោកលើកទី៤១។
សមាជិកបណ្ដាញយុវជនកម្ពុជា ដែលស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ស មានរូបដើមឈើពណ៌បៃតង ដៃកាន់បដាសរសេរថា ខ្ញុំស្រឡាញ់បរិស្ថាន បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។ អ្នកខ្លះ កាន់រូបគំនូរសត្វស្វាធ្វើមុខជូរ អង្គុយលើកកំណាត់ឈើកាប់រួចសល់តែគល់។
ក្រុមយុវជនច្រៀងបទចំរៀងរំលឹកពីអតីតសកម្មជនការពារព្រៃឈើដ៏ល្បី លោក ឈុត វុទ្ធី ដែលបានស្លាប់ដោយសារមូលហេតុការពារព្រៃឈើ និងស្រែកព្រមៗគ្នា ទាមទារឲ្យរដ្ឋសភាទទួលខុសត្រូវក្នុងនាមជាតំណាងឲ្យជាតិខ្មែរទាំងមូល ដែលមានតួនាទីឃ្លាំមើលការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល។
ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹក ម៉ាឡៃ មានប្រសាសន៍ថា កាលពីឆ្នាំមុន ក្រុមយុវជនធ្លាប់បានស្នើទៅរដ្ឋសភាម្តងរួចទៅហើយ ឲ្យពិនិត្យមើលការងាររបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចស្ទើរទូទាំងប្រទេស នាំឲ្យមានជម្លោះដីធ្លី ការបំផ្លាញព្រៃឈើ ការបំពុលបរិយាកាសជាដើម។ លោកបន្តថា រដ្ឋាភិបាលបានផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចបន្តទៀត ប៉ុន្តែទំហំនៃការបំផ្លាញព្រៃឈើកាន់តែរីកធំ និងបង្កក្តីព្រួយបារម្ភ។ លោកបន្តថា សមាជិកបណ្ដាញយុវជនកម្ពុជា មិនចង់ឲ្យប្រវត្តិសាស្ត្រជេរស្តីថា ពួកគេជាពលរដ្ឋខ្មែរដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការការពារធនធានធម្មជាតិ តែបែរជាបណ្តោយឲ្យជនខិលខូចមួយចំនួន បំផ្លាញសម្បត្តិជាតិដូចសព្វថ្ងៃនេះឡើយ។
ទោះជាយ៉ាងណាក្តី មិនមានតំណាងរដ្ឋសភាណាម្នាក់ចេញមកទទួលញត្តិដែលក្រុមយុវជនដាក់ជូនរដ្ឋសភាឡើយ។ ប៉ុន្តែ គណៈកម្មការជំនាញរដ្ឋសភាបានអនុញ្ញាតឲ្យតំណាងយុវជនចូលជួបពិភាក្សា និងសន្យាថា យកញត្តិនោះទៅជូនតំណាងរាស្ត្រពាក់ព័ន្ធពិនិត្យ។ ការដង្ហែញត្តិទៅដាក់ជូនរដ្ឋសភានៅពេលនេះ គឺស្របពេលគ្នាដែលគណៈកម្មការអចិន្ត្រៃយ៍របស់រដ្ឋសភា កំពុងមមាញឹកប្រជុំពិនិត្យសេចក្តីស្នើច្បាប់ប្រឆាំងអ្នកដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដែលជាច្បាប់ដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងគេហទំព័ររបស់ក្រសួងបរិស្ថាន វិញ មិនបានបង្ហាញព័ត៌មានទាក់ទងនឹងទិវាបរិស្ថានពិភពលោក ថ្ងៃទី៥ ខែមិថុនា នាឆ្នាំនេះ ឬព័ត៌មានទាក់ទងពីការបំផ្លាញបរិស្ថានឡើយ តែបានបង្ហាញរូបភាព និងអត្ថបទតាំងពីឆ្នាំ២០១១ មួយចំនួន ដែលនិយាយពីការប្រជុំនានា និងកម្រងឯកសារច្បាប់បរិស្ថាន។
ចំណែកឯសេចក្តីថ្លែងការណ៍រួមចុះហត្ថលេខាដោយសង្គមស៊ីវិល ចំនួន៥ ដូចជា សមាគមន៍បណ្ដាញយុវជនកម្ពុជា សម្ព័ន្ធសហគមន៍កសិករកម្ពុជា សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា។ សេចក្តីថ្លែងការណ៍រួមលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការបំផ្លាញព្រៃឈើកាន់តែរីករាលដាល ការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់មួយចំនួន រួមមានព្រៃឡង់ តំបន់ជម្រកសត្វព្រៃបឹងពែ ជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ជាដើម។ ក្នុងនោះ ការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង និងទន្លេសេសាន កំពុងតែគំរាមកំហែងដល់ធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
សង្គមស៊ីវិល ស្នើរដ្ឋសភាជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការលើបញ្ហាមួយចំនួន ជាអាទិ៍ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ពិនិត្យដកហូតដីពីក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ និងទំនប់វារីអគ្គិសនី ដែលកំពុងបំផ្លាញបរិស្ថាន បញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពទៅលើសកម្មជនការពារបរិស្ថាន ត្រួតពិនិត្យលើក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែលសង្គមស៊ីវិលអន្តរជាតិ បានរកឃើញថា កំពុងតែរំលោភសិទ្ធិមនុស្ស និងបង្កវិនាសកម្មដល់ធនធានធម្មជាតិកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
ដោយ ៖ នាយខ្វែក
ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕
បានស៊ីបានចុកខ្លាំងហើយមើលទៅបានជាប្រឹងខ្លាំងណាស់ សង្ស័យតែយួនផងមើលទៅ។ ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់ វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។