សកម្មភាពបោសសម្អាតប្រមូលឈើក្នុងផ្ទៃអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង កំពុងដំណើរការបានប្រមាណ ៥ ទៅ ១០% នៃផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតារ។
ដោយ រដ្ឋា វិសាល
2013-06-05
RFA
ស្របពេលគ្នានេះដែរ ប្រជាពលរដ្ឋសហគមន៍នៅតំបន់នោះ អះអាងថា សកម្មភាពលួចកាប់ឈើពីព្រៃក្រៅតំបន់បោសសម្អាតអាង ក៏កំពុងកើតមានអនាធិបតេយ្យដែរ។
មន្ត្រីក្រុមប្រឹក្សាឃុំចំនួនពីរ នៅស្រុកសេសាន នៅថ្ងៃពុធ ទី៥ ខែមិថុនា អំពាវនាវឲ្យមន្ត្រីជំនាញពាក់ព័ន្ធផែនការសម្អាតអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង បោះបង្គោលកំណត់ផ្ទៃអាងឲ្យបានរួសរាន់ និងចាត់វិធានការទប់ស្កាត់សកម្មភាពកាប់ឈើមូលពីព្រៃក្រៅតំបន់បោសសម្អាតអាងដោយបំពានច្បាប់។
សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋសហគមន៍នៅឃុំស្រែគរ និងឃុំតាឡាត រាយការណ៍ថា ឈើមូលរាប់ម៉ឺនដើម ត្រូវគេកាប់ពីព្រៃក្រៅបរិវេណអាងតាំងពីខែមេសា រហូតបច្ចុប្បន្ន។ ឈើមូលរាប់ម៉ឺនដើមនេះ ត្រូវគេដឹកជញ្ជូនពីព្រៃមកស្តុកទុកនៅដេប៉ូស្តុកឈើរបស់ក្រុមហ៊ុនកាប់ប្រមូលឈើ ដោយគ្មានការត្រួតពិនិត្យ។
មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ថា រហូតមកទល់នឹងបច្ចុប្បន្ននេះ ក្រុមអាជ្ញាធរជំនាញមិនទាន់បានបោះបង្គោលកំណត់បរិវេណអាងស្តុកទឹកនៅឡើយ ហេតុនេះ ឈើមូលត្រូវគេសម្រុកកាប់ពីព្រៃភ្នំក្រឡាពស់ ដែលស្ថិតនៅក្រៅតំបន់ផ្ទៃអាង ហើយដឹកជញ្ជូនមកស្តុកទុកនៅដេប៉ូប្រមូលឈើរបស់ក្រុមហ៊ុនកាប់ឈើសម្អាតអាងនោះ៖ «កង្វល់ក្នុងឃុំ គឺមេឃុំត្រូវលើកឡើងព្រៃឈើ គឺខ្លាំងណាស់ ឲ្យដឹងថា គឺសម្អាតត្រឹមនេះបាញ់ថ្នាំទៅ គឺវាសល់ខ្លះ មានព្រំដែនរបៀបនេះជាក់លាក់ពិតប្រាកដ។ ៣ម៉ឺន ៦ពាន់ហិកតារ យើងសម្អាតត្រឹមហ្នឹងចូលមកទន្លេមក»។
ចំណែកមេឃុំតាឡាត លោក សឿន ខង មានប្រសាសន៍បញ្ជាក់ដែរថា លោកក៏ស្នើសុំឲ្យមានការបោះបង្គោលកំណត់ផ្ទៃបោសសម្អាតអាងដូចគ្នា ដើម្បីប្រជាពលរដ្ឋជាសហគមន៍ងាយស្រួលចូលរួមឃ្លាំមើល កុំឲ្យមានសកម្មភាពកាប់ឈើក្រៅផ្ទៃអាងបន្ថែមទៀត៖ «ខាងលើសួរខ្ញុំៗក៏មិនស្គាល់ដែរ ប៉ុន្តែគាត់កាប់តាមមាត់អូរតាមទំនាបមិនដឹងត្រូវប្រឡោះគាត់ ឬមិនត្រូវ។ ចំអាង ឬក្រៅអាង»។
ក្រសួងកសិកម្ម កាលពីខែមីនា ឆ្នាំ២០១៣ បានអនុញ្ញាតឲ្យក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (ANG & Associates Lawyer) កាប់ឈើសម្អាតអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។
មេការទទួលខុសត្រូវកាប់ឈើសម្អាតអាង លោក សាន ចយ បដិសេធថា ក្រុមហ៊ុនមិនជាប់ពាក់ព័ន្ធកាប់ឈើក្រៅផ្ទៃអាងនោះទេ។ លោកបន្តថា ឈើដែលប្រមូលបានក្នុងអាង ត្រូវរក្សាទុកនៅដេប៉ូស្តុកឈើក្រុមហ៊ុន ទុកឲ្យគណៈកម្មការជំនាញត្រួតពិនិត្យកំណត់វាយតម្លៃ ដើម្បីវាស់វែងបង់ពន្ធមុននឹងអនុញ្ញាតឲ្យនាំចេញ៖ «រដ្ឋបាលព្រៃឈើពីលើមក គេកំណត់មានផែនទីរួចហើយ ប៉ុន្តែគេកំណត់ព្រំឲ្យយើងធ្វើ។ ក្រុមហ៊ុនខ្ញុំប្រមូលតែក្នុងអាងនេះ មិនទាន់ដល់ ១០% ផង»។
នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង លោក អ៊ី ឯកសាវត្តី មានប្រសាសន៍ថា មន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម មានតួនាទីបោះបង្គោលកំណត់ផ្ទៃអាង។ ចំណែកមន្ត្រីជំនាញព្រៃឈើ មានតួនាទីត្រួតពិនិត្យការប្រមូលផលព្រៃឈើក្នុងផ្ទៃអាង ដើម្បីកំណត់ឲ្យក្រុមហ៊ុនកាប់ និងបង់ពន្ធចូលថវិកាជាតិ។
ចំណែកនាយខុទ្ទកាល័យសាលាខេត្តស្ទឹងត្រែង លោក ដូង ពៅ មានប្រសាសន៍ទទួលស្គាល់ថា សកម្មភាពកាប់ឈើក្រៅបរិវេណសម្អាតអាងពិតជាកើតមាន។ លោកមិនប្រាកដថា តើក្រុមជំនាញបានបោះបង្គោលកំណត់បរិវេណអាង ឬយ៉ាងណាទេ? ប៉ុន្តែ លោកថា អាជ្ញាធរខេត្តបានចាត់វិធានការបង្ក្រាបករណីកាប់ឈើក្រៅផ្ទៃអាងជាបន្តបន្ទាប់ហើយ៖ «ពិតជាមានការលួចពីណាពីណីមកដាក់ចូល យកលេសថាជាឈើសម្អាតពីបាតអាង។ យើងបានឲ្យរដ្ឋបាលព្រៃឈើលើសមត្ថកិច្ចគេៗចាប់បង្ក្រាបបានជនខិលខូច ដែលបានយកភូមិសាស្ត្រក្បែរៗហ្នឹង ទៅធ្វើជាលេសប្រព្រឹត្តបទល្មើសព្រៃឈើ»។
យ៉ាងនេះក្តី មេការក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ លោក សាន ចយ ឲ្យដឹងថា មន្ត្រីព្រៃឈើបានវាយតម្លៃបរិមាណផលព្រៃឈើ ដែលត្រូវប្រមូលក្នុងផ្ទៃអាងមានចំនួន ៦៥ម៉ឺនម៉ែត្រគូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
ដោយ ៖ នាយខ្វែក
ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕