លោក​ សម រង្ស៊ី ​ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​ទឹក​ដី​ថៃ

Wednesday, 05 June 2013
David Boyle
ភ្នំពេញ ប៉ុស្តិ៍

លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំងត្រូវបាន​គេ​ឃើញ​នៅ​ក្រុង​វ៉ា​ស៊ីន​តោន សហរដ្ឋ​អាមេរិក។ រូបថត AFP

 

ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ឡើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​គេ​ប្រាប់​លោក​ថា លោក​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ថៃ​ទេ រហូត​ទាល់​តែ​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក សម រង្ស៊ី បាន​គ្រោង​នឹង​ដាក់​បង្ហាញ​នូវ​សៀវភៅ​ថ្មី​របស់​លោក​មាន​ចំណង​ជើង​ថា We Didn’t Start the Fire: My Struggle for Democracy in Cambodia នៅ​ក្លិប​អ្នក​សារ​ព័ត៌មាន​បរទេស​នៅ​ថៃ ប៉ុន្តែ​លោក​បាន​ថ្លែង​ពី​សិង្ហបូរី កាល​ពី​ម្សិលមិញ​ថា ប៉ូលិស​អន្តោប្រវេសន៍​ថៃ​បាន​បដិសេធ​មិន​ឲ្យ​លោក​ចូល​ក្នុង​ប្រទេស​ថៃ​ទេ។ លោក​បញ្ជាក់​ថា៖ «​គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​អាច​វិល​មក​ចូល​ថៃ​បាន​វិញ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​»។ លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ ព្រោះ​លោក​ជាប់​រវល់។

ក្លិប​អ្នក​សារ​ព័ត៌មាន​បរទេស​នៅ​ថៃ បាន​សង្កត់​ធ្ងន់​លើ​គេហទំព័រ​របស់​ខ្លួន​ថា ក្លិប​នេះ​គ្រាន់​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​មិន​ឧបត្ថម្ភ​ចំពោះ​ការ​បោះផ្សាយ​សៀវភៅ​របស់​លោក សម រង្ស៊ី ទេ។

លោក George Mcleod សមាជិក​ក្រុម​ប្រឹក្សា​អភិបាល​នៃ​ក្លិប បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ក្លិប​យល់​ថា ការ​បដិសេធ​នេះ​គឺ​ស្រប​នឹង​គោល​នយោបាយ​របស់​ថៃ​មិន​អនុញ្ញាត​នូវ​សកម្មភាព​នយោបាយ​បរទេស​លើ​ទឹក​ដី​ថៃ​ឡើយ​»។

នៅ​ពេល​សួរ​ថា តើ​ស្ថានទូត​កម្ពុជា​បាន​ជំរុញ​អាជ្ញាធរ​អន្តោប្រវេសន៍​ថៃ​ឲ្យ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​មក​ក្នុង​ប្រទេស​ថៃ ឬ​យ៉ាង​ណា​?​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកកលោក​ស្រី យូ អ៊យ បាន​សើច ហើយ​បិទ​ទូរស័ព្ទ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ពុំ​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក Touchayoot Pakdi ឯក​អគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា លោក​ពុំ​បាន​ដឹង​អំពី​ករណី​នេះ​ទេ ចំណែក​ឯ​មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​នៅ​ក្រសួង​ការ​បរទេស​ថៃ​បាន បដិសេធ​ពុំ​ផ្តល់​ការ​អត្ថាធិប្បាយ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី នៅ​ស្ងៀម​ស្ងាត់​កាល​ពី​ម្សិលមិញ អំពី​ករណី​នេះ ដោយ​លោក យឹម សុវណ្ណ បាន​ថ្លែង​ថា លោក​ពុំ​មាន​ព័ត៌មាន​អំពី​ថា​តើ​អ្វី​បាន​កើត​ឡើង​នោះ​ឡើយ។ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង ដើម្បី​ចៀស​វាង​ទោស​ជាប់​ពន្ធនាគារ ដែល​អ្នក​ខ្លះ​អះអាង​ថា គឺ​ដោយ​សារ​មូលហេតុ​នយោបាយ​នោះ មិន​មែន​ជា​ជន​បរទេស​ទី១ ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ថៃ​ទេ​។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ថ្លែង​ថា កត្តា​ដែល​ជះ​ឥទិ្ធពល​លើ​សេចក្តី​សម្រេច​របស់​ថៃ​គឺ​ទំនាក់​ទំនង​ជិត​ស្និទ្ធ រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ ភាព​តាន​តឹង​នៅ​ព្រំដែន ការ​ព្យាយាម​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្សារ​ភ្ជាប់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទៅ​នឹង​ចលនា​ភេរវករ នា​ពេល​ថ្មីៗ​នេះ៕ TK

 

What Next?

Recent Articles

46 Responses to "លោក​ សម រង្ស៊ី ​ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​ទឹក​ដី​ថៃ"

  1. ភ្នំ says:

    សៀមមិនចោលក្បួនរបស់ពួកគេទេ បើលោក សម រង្ស៊ី អនុញ្ញាតមកដល់ថៃៗនឹងប្រឺរោមមិនខានទៅថ្ងៃ
    អនាគតខាងមុខ ជាពិសេសលោក ហ៊ុន សែនតែម្ដង បើបក្សសង្គោះជាតិនេះឈ្នះឆ្នោតនៅថ្ងៃទី២៨ខែ៧ខាងមុខ។

    ពលករចំណាក់ស្រុកខ្មែររប់រាយនាក់នឹងមកចូលរួមស្ដាប់កិច្ចវេទិការនយោបាយរបស់លោក សម រង្ស៊ី ដែលនោះជាទង្វើរជាន់ដានខ្លួនឯងរបស់គណះបក្សលោកស្រីយ៉ីង ឡាក់ ដែលបងរបស់គាត់បានអនុ
    ញ្ញាតមកធ្វើនយោបាយក្នុងស្រុកខ្មែរដោយនាយករដ្ធមន្រ្ដីខែ្មរលោក​ ហ៊ុន សែនកន្លងមក។

  2. cheath says:

    ស្អី! អាឆ្កែអង្គែរស៊ីសមរង្សី ត្រូវសៀមធាក់ក្បាលចេញពីព្រលានយន្តហោះ ?
    អូ! ហូ ត្រូវម៉ាច់ ធាក់ក្បាលវាអញ្ចឹងបានសមមាយាទថោករបស់វា

  3. សៀមត្រូវបកស្រាយអោយបានក្បោះក្បាយ!

  4. អាឆ័ង says:

    បងឈីតឯងម៉េចស្អប់តាប៉ិ សម រង្សី ម៉្លេះ តាប៉ិហ្នឹងលួចប្លន់រ៉ែ កាប់បំផ្លាញព្រៃឈើ និងប្រលែងឲ្យយួនចូលស្រុកស្អេកស្កះឬ??
    ឆ្ងល់??

  5. អាឆៀត (cheath) វាឆ្កួត…កុំឡប់តាមវា!

  6. ភាសាអាឆៀត ជាភាសាឆ្កែ។ ឃើញទេ មួយម៉ាត់ៗណាក៍ដោយក៍វាមានទាក់ទងនឹងឆ្កែដែរ!
    ដូច្នេះ វាចេះតែភាសាឆ្កែ! អាហ្នឹងជាឆ្កែ! ហាស ហាស ហាស…ម៉ាអាឆ្កែ!

  7. khmer says:

    អា​ Cheath ជាយួន បានម្តងណាក៏ប្រើតែសំដីបាតសង្គមដែរ

  8. Anonymous says:

    នៅជាមួយឆ្គែទាល់តែឆ្កែគ្នាវាបានស្ដាប់យល់ ព្រោះភាសារវាជាភាសារឆ្កែ ។

  9. អា​ជាតិ​បើ​វា​ខ្មែរ​វាដែល​ទៅ​ធ្វើ​រឿង​ស​ទៅ​ជា​ខ្មៅ​កើត! អាជាតិ​ជា​យួន​បង្កប់​សុទ្ធសាធ

  10. tokee says:

    Mr Som Ransy will find the best way to get close to his supporter

  11. JML says:

    ហាហាហាស……. នេះជាអ្វីទៅដែលគេហាមមិនឲ្យចូលដីគេ??
    មនុស្សនេះដល់ថ្នាក់ប្រទេសគេលែងទទួលស្គាល់ហើយហ្នឹង ថ្ងៃក្រោយមានមុខណាទៅជួបអន្តរជាតិ?

  12. cpp says:

    សូមបោះឆ្នោត​អោយបក្សសង្រ្គោះជាតិគឹសង្រ្គោះទាំងអស់គ្នានិងសង្រ្គោះធនធាននម្មជាតិកម្ពុជា លេខរឿងទី័៧៧៧៧!

  13. គាត់ទើបតែមកពីកូរ៉េទេ អានាងអើយ!
    ហ្ហែងក្មេងមិនដឹងអីសោះ! អា JML! អាមោឃ!

  14. cheath says:

    នេះជាភាសាអ្ហែងទេអាឆ្កួត The Man With No Name ការពិតវានៅតែជាការពិតអាល្ងង់
    អាតិរិច្ឆានសមរង្សីសារជាតិវាជាឆ្កែអង្គែរស៊ី វានៅតែជាឆ្កែងអង្គែរស៊ីហ្នឹងទេ អាភ្លើ

  15. អញមិនចេះអាន ហើយក៍មិនយលនូវភាសាអាឆ្កែឯងទេហ៎ាស!

  16. អាមោឃ! អាមោឃ! អាមោឃឆៀត! មោឃ គេសរសេរអញ្ចឹងហិ! ដឹងនៅ? អញ្ចឹងហិ!

  17. ហាស​ ហាស says:

    ហេតុដូចមេ្តចបានជាសម្តេចតេជោ លោកមិនសុំឲគេធ្វើបត្យាប័នដូចករណីលោកហេង ពៅ យកមក ឲសំរានគុកលេង? ឬមួយធ្វើទៅគេមិនព្រមធ្វើតាមនាំឲចាញ់ប្រៀបនយោបាយមេបក្សប្រឆាំង?
    សាកគិតមើលទៅ?

  18. ឈ្មោះ ចៀត ត្រូវការលុយចាយ ពី លោក   The Man With No Name

    ដែរឫទេ ? បើ ចៀត ត្រូវការមែន គាត់មិនស្វិតកំណាញ់ទេ គាត់កំពុង

    ដើរជុំវិញពិភពលោក។

  19. cheath says:

    ហាស ! ហាស អ្ហែងដាក់រូបតួរខូវប៊យហ្នឹង រាងវាដូចអញណាស់អ្ហា៎ អ្ហែងស្គាល់អញពីអង្គាល់
    អាThe Man With No Name

  20. អើ! ក្មេងឃ្វាលគោហ្នឹងហ្ហី! អញដឹងតើ! ហ្ហែងក្មេងឃ្វាលគោ!

  21. អាឆៀត ហ៎ា…មានរបាយការណ៍សំងាត់ពីរដ្ឋាភិបាលលោកសែនយកមកទៀតម៉ោ!
    គ្រប់របាយការណ៍ពិតទាំងអស់ អញអោយលុយហ្ហែងចាយ ដឹងអត់! កុំភ្លេចវ៉ើយ! យកថែមទៀត!
    ផ្ញើរតាមម៉េលអញទៅ ហ្ហែងដឹងហើយ អ៊ីម៉ែលអញនោះ! រួចហើយរក្សាជំហរហ្ហែងជេរបក្សប្រឆាំង
    ទៀតទៅ! ជេរអញទៅ! កុំអោយគេដឹងថាហ្ហែងជារនុកក្នុងអញ!

  22. cheath says:

    អាចម៏អាផេះThe Man With No Name
    ស្អី ! អញហ្នឹងអ្នកឃ្វាលគោ ?
    ភ្លើសុទ្ធ ! មានកាំភ្លើងសៀតចង្កេះ អ្នកការពារយុត្តិធម៏ បង្ក្រាបពួកចោរ ពួកភូតភរ
    បោកប្រាស់ ស្មោះ

  23. ឈ្មោះ ចៀត ឯងហ្នឹង គ្មានលុយច្រើន អាចដើរបានជុំវិញពិភពលោក

    ដូចលោក The Man With No Name នោះឡើយ។  កុំមើលងាយ   គេ

    ណាស់ពេក។ ចៀត ទេដែលអន់ជាងគេនោះ។

  24. cheath says:

    ហាស ! ហាស ម៉ាកអ្ហែងហ្នឹង មានលុយមកទិញទឹកចិត្តអញផង អាThe Man With No Name ?
    បើអ្ហែងនិយាយអញ្ចេះបានត្រូវជាង ។ បងជាតិអោយប្អូនThe Man With No Name
    បានបំរើបងផង ទោះបងអោយប្អូនលើកកន្ថោរក៏ប្អូនព្រមដែរ អោយតែបានបំរើបង អាហ្នឹងបានត្រូវ
    អាល្ងង់

  25. និយាយបានល្អណាស់អាឆៀត!

  26. អាក្មេងឃ្វាលគោ!

  27. អត់មានឃើញ ឈ្មោះ ចៀត ស្អីហ្នឹង ចេញដើរទៅប្រទេសក្រៅ ម្តងណាសោះ

    មកពីអត់លុយណាស់ហើយ ! ខំប្រឹងស្រែកជាអ្នកនយោបាយ ដូចកន្ថោរ ទៅ

    កើតដែរ ណ៎ !។

  28. បើនិយាយទៅ សារជាតិអាឆៀតនេះ គិតច្រើនណាស់!
    វាខ្លាចចាញ់ ដល់ពេលចាញ់វាខ្លាចអស់ឫទ្ធិ ដល់ពេលអស់ឫទ្ធិ វាខ្លាចគុក!
    វាខ្លាចគេសើរើឡើងវិញនៅអំពើរអាក្រក់ទាំងឡាយ របស់វា!
    ដូច្នេះឥឡូវ វាខ្លាចណាស់! វាអាងតែពាក្យសង្រ្គាមទេ អាឆៀតនេះ!
    មុខតែអ្នកតស៊ូខ្លាចទៅ អានាង! អន្តរជាតិវ៉ើយ!

  29. អាCheath ស្វា​នៅ​វត្ត​ភ្នំ​​​វា​​ងាប់ច្រើន​ក្បាល​ណាស់!ហ្អែង​មើល​វាយ៉ាង​ម៉េចហាស!

  30. វាគ្មានអ្វីចំលែក​ចំពោះ​សៀមនោះទេ។​គឺ គគេ​រង់ចាំ​តែ​ទទួលផលចំនេញសិន​តែ​ប៉ុណ្ណោះ វា​មិនខុសពី អ្វីដែលគេ​បាន​ធ្វើមកយើង នៅ​ពេល​ដែល​យើង​​បាន​ឈ្លោះគ្នា​នោះទេ ។

  31. សុបិន្តអាក្រក់​របស់​កញ្ជ្រោង​កញ្ចាស់​ម្នាក់នោះ កាន់​តែ​អាក្រក់​ហើយ​នៅពេល​ដែល​ឮ​ថា វត្តមាន​

    របស់លោក​សមរង្ស៊ីកាន់តែ​ខិត​ជិត​ហើយ​នោះ។

  32. សៀមមិនចង់អោយលោកសែន បាក់មុខ!
    ហាស ហាស ហាស…

  33. រាស្រ្តរងកម្ម says:

    why Yingluck? Your brother once used Cambodia’s terriotery to meet his supporters. DONT YOU REMEMBER?

  34.   says:

    គឺសៀមចង់ការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់របស់ជាតិគេ…ទើបគេធ្វើអញ្ចឹង។
    ដោយឡែកលោកសែន ដែលបានចងសម្ព័ន្ធមិត្តជាមួយពួកអាវក្រហមនោះ កាលពីពេលមុន
    បានបណ្តោយអោយក្រុមពួកអាវក្រហមហែក្បួនយ៉ាងគគ្រឹកគ្រែងចូលក្នុងប្រទេសខ្លួន។

  35. FRIENDS says:

    នេះជានយោបាយរបស់ហ៊ុន សែន ដែលបានបង្ហាញពីខួរក្បាលលាមក ខ្លាំងបានតែខ្មែរដូចគ្នាទេ បីនិយាយពីការបរទេសវិញគឺហ៊ុន សែនគ្មានលេខដាក់ទេ។. ហ៊ុនសែន មានជំនាញសំលាប់ខ្មែរផ្តាច់ពូជ. បើសិនមានអ្នកណាចេញមុខប្រឆាំងគាត់

  36. JML says:

    ម៉ែហែងប្រាប់មែនថាគេរក្សាសណ្តាប់ធ្នាប់ស្រុកគេ? អាភ្លើកូនមីអត់ឈ្មោះថោកពូជ

  37.   says:

    សំដីជេរព្រុសដូចឆ្កែ…

  38.   says:

    ហ្ហែងមិនសមជាមនុស្សទេ អាសត្វ JML!

  39. កូនខ្មែរអ្នកក្រ says:

    អាជៀត អានេះដូចជាមិនឃើញបងប្អូនណាគាំទ្រវាសោះ អាយុជិត100ទៅហើយ ល្មមអោយចៅដឹកទៅសំសិលហើយ ប្រយត្ន័ធ្លាក់នរក កុំនៅជេគេជេឯង អាជោហ៊ុនសែន ចឹញ្ចឹមឆ្កែបានល្អមែន ឆ្កែមួយក្បាលនេះចាស់ហើយនៅស្មោះត្រង់និងម្ចាស់វាទៀត តែអាម្ចាស់វានិងបែទៅជាឆ្កែរបស់យួនទៅវិញ​ អត់យល់

  40. cheath says:

    វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
    ដោយ ៖ នាយខ្វែក

    ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
    សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
    បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
    សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
    តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
    បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
    ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
    ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
    គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕

  41. Former Hia lola says:

    ថៃ​មិន​ចង់ឃើញ​លោកសមរង្ស៊ី​​ជាប់ពន្ធនាគារទេ។ ប្រសិនបើ​លោកសមរង្ស៊ី​មក​ប្រទេសថៃ​ ​ប៉ូលីស​ថៃ​ត្រូវតែចាប់​គាត់​ ដោយសារតែ​កិច្ចព្រមព្រៀង​រវាង​ខ្មែរ​ថៃ អំពីចាប់​ខ្មាំងសត្រូវ។ នោះ​គឺជា​មូលហេតុដែល​ថៃ​មិនអនុញ្ញាតឱ្យ​គាត់​ចូលទៅក្នុង​ប្រទេសថៃ។

  42. តើអស់ទៅឈ្លោះប្រកែកជាមួយអា សំរាមយួននិងធ្វើអី?សំដីរបស់វា បញ្ជាក់អោយឃើញច្បាស់ហើយតា!ចូរអស់លោកកំុំទៅខ្វល់និងសំដីវាអី
    អានិងវា ជាសំរាមទេ

  43. skyline says:

    បានស៊ីបានចុកខ្លាំងហើយមើលទៅបានជាប្រឹងខ្លាំងណាស់ សង្ស័យតែយួនផងមើលទៅ។ ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់ វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។

  44. skyline says:

    បានស៊ីបានចុកខ្លាំងហើយមើលទៅបានជាប្រឹងខ្លាំងណាស់ សង្ស័យតែយួនផងមើលទៅ។ ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់ វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។

  45. JML says:

    មិនសមជាមនុស្ស? តើហែងជាសត្វឫអ្វីបានជាហែងសួរអាញ់ទៅវិញ?

  46. 23 October says:

    Do we need to welcome Mr. Thasin in next time in Cambodia in the future?