សមាគមជនរងគ្រោះ ដាក់លិខិតស្តីពី ការធ្វើមហាបាតុកម្ម ទៅលោកអភិបាលរាជភ្នំពេញ

ថ្ងៃទី 5 មិថុនា 2013
ដោយ: មុនីរាជ
CEN

ភ្នំពេញ: ​សមាគម​ជនរងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ បានដាក់​លិខិត​ជូនដំណឹង​ទៅ​លោក​អភិបាល​រាជ​ភ្នំពេញ ស្តីពី​ការធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ សុំទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​មហា​បាតុកម្ម​នេះ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ហែ​ក្បួន​ទៅកាន់​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ជុំ ម៉ី ប្រធាន​សមាគម​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​លោក​ជុំ ម៉ី បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣​នេះ លោក​បានដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ រួចរាល់​អស់ហើយ ទាក់ទង​ទៅនឹង​ការធ្វើ​មហា​បាតុកម្ម​នោះ​៕

 

What Next?

Recent Articles

22 Responses to "សមាគមជនរងគ្រោះ ដាក់លិខិតស្តីពី ការធ្វើមហាបាតុកម្ម ទៅលោកអភិបាលរាជភ្នំពេញ"

  1. PMBU says:

    I would like to ask Mr. Chhum Mey? What is the goal and objectives of your association? Is it your association or Is it you? How much money did you get from the CPP leader Mr. Hun Sen?

  2. ល្មមទុកពេលធ្វើបុណ្យទានសំរាប់ជីវិត្តចុងក្រោយល្អជាង!!​ធ្វើបាតុកម្មឡើងធ្បើបែបនេះហេតុអីមិនធ្វើរឿងក្រុមហ៊ុនយួនកាប់បំផ្លាញព្រែឈើនិងត្រីបឺងទន្លេសាមខ្មែរផង!!

  3. 23 October says:

    Mr. Chhum Mey is very stupid

  4. គាំទ្រ ការធ្វើបាតុកម្ម ព្រោះការធ្វើនេះ ជាការព្រមាណ ដល់ អ្នក ផ្សេង ទៀត មិន ថា បក្ស ប្រឆាំង និង បក្សណាទេ មុននឹង និយាយ នឹង ឃោសនា ត្រូវ ចេះ គឹត ព្រមទាំង ទទួល ខុស ត្រូវ នូវ ទង្វើរបស់ ខ្លួន ។ បច្ចុប្បន្ន អ្នក ដែល និយាយ ខុស ពុំមាន ច្បាប់ ដាក់ ទោស ទេ ដូច្នេះ ដើម្បី កុំអោយ មាន អ្នក ឃោសនា ខុស បន្តរ ទៀត សូម គាំទ្រ ការធ្វើ បាតុកម្មនេះ ។ ខ្ញុំក៏មាន បង ប្អូន ស្លាប់ ក្នុង របប ប៉ុលពតនេះដែរ ហើយ បាន ឃើញ គេវាយ សំលាប់ នឹងត្បូងចប នៅ ខាង កើត ភូមិ ខ្ញុំទៀត ដូច្នេះ មិនអាច ថា ប៉ុលពត មិនសំលាប់ មនុស្ស បានទេ ។

    គឹម សុខា គ្រាន់តែ សុំទោស តើវាខាតនយោបាយ ប៉ុន្មាន មិនខាត ទេ (សុំទោស ដោយបកស្រាយ ថាជាគំនឹត ផ្ទាល់ខ្លួន រឺ គ្រាន់ តែជាការគឹត ដូច្នេះ សុំទោស ចំពោះ ជនរងគ្រោះទាំងឡាយ និង គ្រុម គ្រួសារ ព្រម ទាំង បកស្រាយច្រើនទៀត…) បើ សុំទោស និង មានគេសរសើថា ធ្វើខុស ហ៊ាន ទទួល ខុសត្រូវ នេះ អាច ប្រហែល ចំណេញ នយោបាយ មាន សំឡេង គាំទ្រ ច្រើនជា មិនសុំទោស ឈានដល់ មានបាតុកម្ម ។ សាធារណៈជន និយាយថា កឹម សុខា ធ្វើអ្វី មួយ និយាយ ហើយ គ្មានការទទួល ខុសត្រូវ ដូច្នេះ មិនអាច ទុកចិត្ត ជឿជាក់បានទេ ចំពោះ អ្វីដែលបាននិយាយ សន្យាពីមុនៗមក ។

  5. 23 October says:

    I also had my mom and old brother were killed in the Pol Pot regime. Now UN and Cambodia Government have tried to find a justice for Cambodian people who were killed at that time and all of us also have to strong support UN to raise case 03 and 04 in the court.

  6. 23 October says:

    You are going to support Mr. Chhum Mey. Yes it is your right! But why somebody did not want to take the cases 03, 04 into the court?

  7. tokee says:

    it is on time to do something good for ur country ,old man ………………….ok i agree u got money from CPP

  8. Anonymous says:

    ភ្នំពេញ: ​សមាគម​ជនរងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបានពួកអាយ៉ងយួនបំបែក បានដោយជោគជ័យ ។

  9. cpp says:

    សូមបោះឆ្នោត​អោយបក្សសង្រ្គោះជាតិគឹសង្រ្គោះទាំងអស់គ្នានិងសង្រ្គោះធនធាននម្មជាតិកម្ពុជា លេខរឿងទី័៧៧៧៧!

  10. យុវជនខ្មែរ says:

    ពេលធ្វើបាតុកម្មអញ្ចឹងតើអភិបាលរាជធានីភ្នំពេញ គិតថាខូចសណ្តាប់ធ្នាប់សង្គមដែរឬទេ? មានប៉ូលីសឃាត់ឡានតាក់ស៊ីមកពីបណ្តាខេត្ត ដូចសមាជិក

    បក្សផ្សេងមកចូលរួមបាតុកម្មដែរឬទេ?

    ពេលបក្សផ្សេងសុំធ្វើ និយាយថាខូចសណ្តាប់ធ្នាប់សង្គម​ស្ទះចរាចរ?

  11. មនុស្សធម្មតា says:

    ខ្ញូំគាំទ្រគំណិតលោកកសិករ តែយើងជាពលរដ្ខខ្មែរទាំងអស់គួនឹងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ដែរ ទេចំពោះពាក្យគាត់និយាយថា ប្រសិនបើចាញ់ឆ្នោតមានសង្គ្រាម ហើយតើនណាជាអ្នកទទួលខុសត្រូវលើពាក្យនេះ ហា លោក កសិករ

  12. hunvietnam says:

    this Khmer is gaga,she can not think,why she is gaga.

  13. សាលាក្រុង says:

    ok!ត្រឹម100នាក់បានហើយ។បើលើសពីនេះខុសច្បាប់ និងបង្កភាពរញ៉េ
    រញ៉ៃ។

  14. Kobe says:

    យូឬឆាប់គឹមសុខាគង់តែសុំទោស ឬអាចមុនថ្ងៃកំណត់ធ្វើបាតុកម្មទៀតក៍ថាបាន

  15. តេជោយ៉ត says:

    ជុំមីុ!!! ចង់បានអ្វី,…????ចាស់សក់សរហើយ នៅតែមិនទាន់យល់ពាក្យថា: ស្វាសីុបាយរួច លាបមាត់ពពែ,…!!! មានកូនប៉ុន្មានអ្នកក្នុងបន្ទុកគ្រួសា,…???កូនទាំងនោះមានមុខរបបនឹងការងារគ្រប់គ្នាហើយតើ,…?
    ជុំមីុឯងអាយុប៉ុន្មានហើយ???ម៉េចមិនទៅវត្តសាងកុសលទៅជាតិមុខទៅ,!!! ដើម្បីកុំអោយគេចាប់ដាក់ទួលស្លែងជាលើកទីពីរនៅជាតិខាងមុខទៀត,,..!!!ហាហាសក់ស្កូវហើយល្បង!!! ពិចារណាតិចមើល!!!

  16. ពលរដ្ឋពីភ្នំពេញ says:

    សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ។​ ទទួលរងទុក្ខវេទនាតែខ្មែរគ្នា។ កុំចាញ់ល្បិចយួនឈ្លានពានចង់យកទឹកដីខ្មែរទំាងមូល សូមរៀនមើលប្រវត្តិសាស្ត្រឱ្របានច្បាស់លាស់

  17. ខន្តី says:

    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន (គណៈបក្សប្រជាជន) យកអំណាចមកធ្វើបាបរាស្រ្តខ្មែរយើង ដូចសព្វថ្ងៃ នោះលោកអ្នកកំពុងតែកសាងបាបកម្មចំពោះខ្លួនឯងនិងគ្រួសារខ្លួនឯងសម្រាប់ជាតិនេះ និងជាតិមុខហើយ»សូមផ្ញើសារនេះដល់ខ្មែរគ្រប់រូបផង
    -ព្រោះតែលាភបន្តិចបន្តួចក្បត់មនសិកាជាតិ បំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន។

  18. Former Hia lola says:

    លោក​ជុំម៉ី​ចង់ឱ្យលោកគឹម​សុខា​​ទៅ​សុំទោស​ប្រជាជនខ្មែរជា​សាធារណៈ។ ដោយសារតែ​ពាក្យ​របស់គាត់ ដូចជា​អាវុធមួយ ​​បានសំលាប់​អារម្មណ៍ខ្មែរ​ទាំងអស់​នៅក្នុងប្រទេស​ទាំងមូល។

  19. killer says:

    អាឆ្កែ Cheath ជាអ្នកនិពន្វនៅកាសែតកោះសន្តិភាព ជាការសែតអាសអាភាស​ របស់អាសត្វឆ្កែ ថុង អ៊ុយប៉ាង ។

  20. cheath says:

    បទវិភាគ របស់ប្រជាពលរដ្ឋ មិនមែនលោកជាតិសរសេរទេ
    ****************************************************************
    មិនដឹងថាជាចេតនា ឬ ជាអចេតនាឡើយ ប៉ុន្តែពាក្យសំដីរបស់លោក កឹម សុខា ដែលនិយាយប្រមាថទៅដល់ជនរងគ្រោះក្នុងគុកទួល ស្លែងកំពុងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរណាស់ធ្វើឲ្យ ប្រជាជនមានកំហឹងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះពាក្យសំដីនេះបានបំផ្លាញចោលក្តីសុបិនរបស់ សម រង្ស៊ី រលត់រលាយបាត់ទៅហើយ។
    តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម រង្ស៊ី បានបង្ហាញពចេញនូវនយោបាយ ធំណាស់។ ឆន្ទៈនយោបាយរបស់សម រង្ស៊ី ទោះជាត្រូវគាស់រលើងភ្នំ ឬ ក៏ប្រើស្នាចបាចមហាសមុទ្រ ឲ្យរីងស្ងួតក៏ត្រូវតែធ្វើដែរ។ ដោយសារតែមហិច្ឆតានេះសម រង្ស៊ីបានដើរតួជាអ្នកកកូរកកាយឲ្យរំជើប រំជួលផ្ទៃក្នុងគណបក្សហ្វ៊ុន ស៊ិនប៉ិច នឹងចេញមុខប្រឆាំងរាជរដ្ឋាភិបាលនាពេលនោះ ក្នុងពេលដែលខ្លួនឯងក៏ជាសមាជិករាជរដ្ឋាភិបាលមួយរូបដែរ។ សម រង្ស៊ី មានគោលដៅមួយច្បាស់លាស់។ គាត់ជាសមាជិកហ្វ៊ុន ស៊ិនប៉ិច និង ជាសមាជិករាជរដ្ឋាភិបាល កន្ទុយជាមួយហ្វ៊ុន ស៊ិនប៉ិច និង ជាមួយរាជរដ្ឋាភិបាលមិនមែនគាត់មិនដឹងថា គាត់នឹងត្រូវបណ្ដេញចេញពីបក្ស ចេញពីរាជ រដ្ឋាភិបាល និង ចេញពីសភានោះទេ ប៉ុន្តែជាយុទ្ធវិធីគាត់ត្រូវកកូរកកាយផ្ទៃក្នុងបក្សឲ្យល្អក់ដើម្បីរក ឲ្យឃើញអ្នកដែលមានទំនោរជាមួយគាត់មករួមដៃជាមួយគាត់ដើម្បីបង្កើត បក្សថ្មីមួយទៀតដែល មានខ្លួនគាត់ជាប្រធាន។
    បំណងរបស់សម រង្ស៊ីបានសំរេចព្រោះហ្វ៊ុន ស៊ិនប៉ិចពេលនោះបានបែកបាក់ឯសម រង្ស៊ីបាន បង្កើតគណបក្សមួយគឺគណបក្សជាតិខ្មែរ ក្រោយមកជាគណបក្សសម រង្ស៊ី។ មហិច្ឆតារបស់សម រង្ស៊ីសំរេចបានពាក់កណ្ដាលហើយ ហេតុនេះគាត់ត្រូវបន្តមួយជំហានទៀតគឺការប្រកាសខ្លួនឯងជា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សដែលខ្លួនឯងបង្កើតនោះ។ គេមើលឃើញច្បាស់ហើយថា សម រង្ស៊ីចង់បានអ្វីពិតប្រាកដ។ ជាការពិតណាស់នោះគឺតំណែងនាយករដ្ឋមន្ត្រី។ ដោយសាររៀង រាល់អាណត្តិគណបក្សរបស់សម រង្ស៊ីមិនបានទទួលជ័យជំនះធ្វើឲ្យគាត់ជ្រួលច្រាលក្នុងចិត្ត ចរន្តឈាមច្រាលឡើង។ ពីមួយអាណត្តិទៅមួយអាណត្តិសម រង្ស៊ីនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ស្រមោល ជានាយករដ្ឋមន្ត្រីឧទាហរណ៍។ សំរាប់សម រង្ស៊ីមិនបញ្ហាទេជាបេក្ខជនក៏បាន ជាស្រមោលក៏បាន ជាឧទាហរណ៍ក៏បានឲ្យតែមានពាក្យថានាយករដ្ឋមន្ត្រីគឺគ្រប់គ្រាន់ហើយ។
    ក្រោយពេលដែលលោកសម រង្ស៊ី និង កឹម សុខា រលាយចូលគ្នាបង្កើតជាគណបក្ស សង្គ្រោះជាតិ លោកសម រង្ស៊ីក៏ត្រូវបានគេតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត។ យើងសួរថា តើកឹម សុខាពេញចិត្តដែរឬទេ? កឹម សុខារត់ចេញពីអង្គការសិទ្ធិមនុស្សមកបង្កើតគណបក្សសិទ្ធិ មនុស្ស ក្នុងគោលបំណងធំបំផុតរបស់គាត់គឺឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីមួយដែរ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានតែងតាំងគាត់ធ្វើជាបេក្ខជនប្រធានរដ្ឋសភា។ នេះមិនមែនជាបំណង ប្រាថ្នាចង់បានរបស់កឹម សុខាទេ។ មហិច្ឆតានយោបាយរបស់កឹម សុខាមិនតូចជាងមហិច្ឆតា នយោបាយរបស់សម រង្ស៊ី ឡើយ។ ជាការពិតសម រង្ស៊ីជាទណ្ឌិតគ្មានសិទ្ធិបោះឆ្នោត និង គ្មានសិទ្ធិ ឈរឈ្មោះឲ្យគេបោះឆ្នោត ហេតុនេះមិនមានឈ្មោះជាបេក្ខជនតំណាងរាស្ត្រឡើយ ហើយមិនអាច ធ្វើជានាយករដ្ឋមន្ត្រីបានទេ។ ប៉ុន្តែកឹម សុខាមិនទុកចិត្តឡើយព្រោះគាត់ដេកស្រមៃថា បើសិនក្រុម សង្គ្រោះជាតិឈ្នះឆ្នោតមែន បក្ខពួកសម រង្ស៊ីអាចនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអូសសម រង្ស៊ីឲ្យចូលស្រុក ពេលនោះទាំងកឹម សុខា និង ក្រុមគាត់គ្មានសេសសល់អ្វីទៀតឡើយ។ ផ្លូវមានតែ មួយគត់គឺបំផ្លាញចោលទាំងអស់គ្នា។ ឯងក៏អត់ អញក៏អត់។ ប៉ុន្តែតាមពិតទៅអ្នកទាំងពីរនេះទាំង កឹម សុខា ទាំងសម រង្ស៊ីសុទ្ធតែដេកយល់សប្តិដូចគ្នា។ សាច់មិនទាន់មកដល់ដៃផងឈ្លោះគ្នា ដណ្ដើមស៊ីបាត់ទៅហើយ។
    ពាក្យប្រមាថមាក់ងាយមកលើជនរងគ្រោះនៅគុកទួល ស្លែងដែលលោកកឹម សុខា បាននិយាយគឺមានន័យស្មើនឹងការចាប់អង្រួនសម រង្ស៊ីឲ្យភ្ញាក់ពីដំណេកដាច់យល់សប្តិ យល់សូង ទាំងញ័រដើមទ្រូងកណ្ដាលអធ្រាត្រតែម្តង។ ប្រជាជនទូទាំងប្រទេសថ្កោលទោសទាំងកឹម សុខា ថ្កោលទោសទាំងគណបក្សសង្គ្រោះជាតិ។ តើពួកគេសង្ឃឹមទទួលបានការគាំទ្រពីអ្នកណាទៀត បើការបោះឆ្នោតនៅសល់តែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ស្រាប់តែលោកកឹម សុខាលើកយក គណបក្សទាំងមូលទៅបោះចោលក្នុងលូទឹកស្អុយបាត់ទៅហើយ។ លោកកឹម សុខា ពិតជាធ្វើ សំរេចបានជោគជ័យក្នុងការបំផ្លាញចោលក្តីសុបិនរបស់លោកសម រង្ស៊ីប្រាកដមែន!
    **************************************************************************************************************************
    បទវិភាគរបស់ប្រជាពលរដ្ឋ មិនមែនលោកជាតិសរសេរទេ
    *******************************************************************
    ខណ:ពេលដែលការបោះឆ្នោត នឹងត្រូវធ្វើ នៅរយ:ពេលជាងមួយខែទៀតនោះការវិវត្តន៍នយោបាយចុងក្រោយ របស់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិនោះ ប្រៀបដូចជាការដាក់គ្រាប់បែកអត្តឃាតមួយ ដែលធ្វើអោយជះឥទ្ធិពល យ៉ាងអាក្រក់ ដល់អនាគតគណបក្សមួយនេះ។
    អ្វីៗ វាត្រូវបានរុញច្រានអោយធ្លាក់ទឹក ដោយសារតែការនិយាយរបស់មេដឹកនាំប្រឆាំង។ មាត់អត់គម្រប គឺជាដើមចម នៃការធ្វើអត្តឃាតនយោបាយបែបនេះ។ អ្វីៗបានកើតឡើងដោយសារតែសេចក្តីថ្លែងការណ៍ជាសាធារណ: របស់លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ។
    លោក កឹម សុខា បានចាត់ទុកថាគុកទួលស្លែងសប្បនិម្មិតដោយដុតកំហឹងជនរងគ្រោះ ក៏ដូចជាគ្រួសារ នៃជនរងគ្រោះ អោយធ្វើការប្រឆាំង ជាសាធារណ:ដោយទាមទារអោយលោកធ្វើការសុំទោស។
    មនុស្សជាងមួយម៉ឺននាក់នឹងធ្វើបាតុកម្មប្រឆាំងលោក កឹម សុខាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិនៅដើមខែមិថុនា បើសិនជាគាត់មិនចេញមកសុំទោសជាសាធារណៈនៅគុកទួលស្លែង ដើម្បីសុំខមាលទោសអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅគុកទួលស្លែង និងជនរងគ្រោះដែលនៅរស់មានជីវិតនោះទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក ជុំ ម៉ី ប្រធានសមាគមជនរងគ្រោះដោរបបកម្ពុជាប្រជាធិបតេយ្យ។
    លោក ជុំ ម៉ី បានបន្តថា ក្នុងនាមជាសាក្សីរស់ម្នាក់ លោកមិនអាចនៅស្ងៀម ឲ្យអ្នកនយោបាយណាម្នាក់បញ្ចេញវោហារស័ព្ទជាសាធារណៈ មួលបង្កាច់ និងបំភ្លៃថា “គុកទួលស្លែងជាសិប្បនិមិត្ត” ហើយលោកពិតជាមិនអាចនៅស្ងៀមឲ្យអ្នកនយោបាយនោះ ប្រើភាសារបែបនេះ បំភ័ន្តប្រជាជនកម្ពុជា និងមនុស្សជាតិទូទាំងពិភពលោក បានជាដាច់ខាត។ លោកមានការឈឺចាប់ណាស់ គឺឈឺចាប់ម្តងទៀត និងឈឺចាប់ឥតឧបមា នៅពេលដែលលោក កឹម សុខា បាននិយាយជាសាធារណៈថា “គុកទួលស្លែង ជាសិប្បនិមិត្ត” ហើយរបបកម្ពុជាប្រជាធិបតេយ្យ គឺជា “ឆាកល្ខោនដែលយួនកុម្មុយនិស្តបានរៀបចំទុក”។
    សំដីបែបនេះស្មើនឹងការមាក់ងាយមិនអាចប្រកែកបាន ចំពោះវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសអ្នកស្លាប់នៅក្នុងគុកទួលស្លែងនេះតែម្តង។ ម្យ៉ាងទៀត សំដីនេះជាការនិយាយសម្រាលទោសឲ្យមេឃាតក ប៉ុល ពត មេដឹកនាំកំពូលកម្ពុជាប្រជាធិបតេយ្យ ហើយក៏មានន័យថា ជាការប្រមាថជីវិតប្រជាជនកម្ពុជាដែលរស់រងទុក្ខវេទនា ក្នុងរបបអមនុស្សធម៌នេះ។
    សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្លើងកំដៅមួយ កំពុងតែពុះកញ្ជ្រោលឡើង តែមិនមែនជាកំ ដៅរវាងអ្នកនយោបាយ និង អ្នកនយោបាយទេ។ វា ជាការឡើងកំដៅរបស់មហាជនជាមួយនិង លោក កឹមសុខា ប្រធានបក្សគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា គុកទួលស្លែង គឺជាគុកសប្បនិមិត្ត។ ជាមួយនឹងបាតុកម្មទូទាំងប្រទេសនោះទិដ្ឋភាពច្បាប់ក៏កំពុងតែដាក់សម្ពាធ ដល់លោកកឹមសុខាផងដែរ។
    សេចក្តីស្នើច្បាប់ស្តីអំពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រឹដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា យកមកប្រជុំពិភាក្សានៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅមន្ទីររដ្ឋសភា។
    លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្ម និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបើកិច្ចប្រជុំពិភាក្សាទៅលើសេចក្តីស្នើច្បាប់ ស្តីអំពីការប្រឆាំងការមិនទទួលឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ដែលក្រុមតំណាងរាស្ត្រមួយក្រុមបានស្នើឡើងទៅសម្តេចប្រធានរដ្ឋសភា។
    អ្នកតំណាងរាស្ត្រចំនួន៤៦រូប ដែលបានស្នើសុំឲ្យសម្តេចប្រធានរដ្ឋសភា បើកសម័យប្រជុំវិសាមញ្ញស្របទៅតាមមាត្រា៨៣ នៃរដ្ឋធម្មនុញដើម្បីសុំគឺថា មាននាយករដ្ឋមន្ត្រី មានប្រធានរដ្ឋសភា និងតំណាងរាស្ត្រមួយភាគបី នៃចំនួនសភាទាំងអស់ គឺថាអាចស្នើសុំបើកសភាវិសាមញ្ញបាន ពីព្រោះសព្វថ្ងៃនេះសភា វិស្សមកាល។
    ជាលទ្ធផលនៃកិច្ចប្រជុំដែលមានរយៈពេលជាង២ម៉ោង លោក ជាម យៀប បាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍ បានឯកភាព ទាំងស្រុង ដើម្បីដាក់សេចក្តីស្នើច្បាប់នេះនៅក្នុងសម័យប្រជុំវិសាមញ្ញនៅពេលខាងមុខនេះ។
    លោក ជាម យៀប បានបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីអំពីការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ មាន៥មាត្រា។
    ចំពោះការដាក់ទោសដំបូងគ្រាន់តែផ្តន្ទាទោសអ្នកដែលមិនទទួលស្គាល់ដែលមិនទទួលស្គាល់ថា នៅកម្ពុជាមានរបបប្រល័យពូជសាសន៍ ពី៦ខែ ទៅ២ឆ្នាំ ហើយពិន័យផ្តន្ទាទោសពីមួយលានរៀលទៅ៤លានរៀល។ អ្នកដែលប្រព្រឹត្តបទល្មើសបន្តទៀត វាអាចមានចូលនៅក្នុង ព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពិ៥០លានរៀល រហូតទៅដល់៥០០លានរៀល។
    ជាសរុបមក ទាំងមហាជន និងទាំងផ្លូវច្បាប់ កំពុងតែគាបសង្កាត់ដល់មេដឹកនាំគណបក្សប្រឆាំង ដោយសារតែពួកគេបាននិយាយអ្វី ដែលពួកគេមិនគួរនិយាយ។
    លោក កឹម សុខា បានព្យាយាមបដិសេធចំពោះការចោទប្រកាន់មកលើរូបលោក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការពន្យល់របស់លោកមិនត្រូវបានគេទទួលយកឡើយដោយសារតែមានការថតសម្លេងរបស់លោក។
    ការវិវត្តន៍នយោបាយចុងក្រោយមិនខុសពីអ្វីដែលបានកើតឡើងចំពោះលោក សមរង្ស៊ីឡើយ។ លោក សម រង្ស៊ី ពេលនេះមិនអាចចូលប្រទេស បាន ដោយសារតែការដកបង្គោលតម្រុយព្រំដែនចំណែក លោក កឹម សុខា ពេលនះប្រឈមនឹងការប្រឆាំងដោយសាធារណជន និងសម្ពាធផ្លូវច្បាប់ ដោយសារតែការមិនទទួលស្គាល់ អ្វីដែលកើតមាននៅក្នុងរបប ខ្មែរក្រហម។ តើអនាគតលោក កឹមសុខានឹងដូចគ្នាដូចរូបលោកសមរង្ស៊ីឬយ៉ាងណា?
    បើសិនជាអ្វីៗពិតជាអាក្រក់សម្រាប់រូបលោកមែននោះ សំនួរដែលត្រូវចោទសួរនោះគឺថាហេតុអ្វីបានមេដឹកនាំ ប្រឆាំងចូលចិត្តនាំគ្នាធ្វើអ្វីៗល្ងង់ខ្លៅនាំដល់ការចាប់កំហុសម្ល៉េះ?៕

  21. White khmer says:

    I’m afraid that this such a great demonstration will make a reminiscent of the killing field and incite new wave of anger of cambodian people to the rest of ex-Khmer Rouge people and theirs ex- military commanders who are still living across the country.

  22. តថៈ says:

    អ្នកចូលរួមភាគច្រើន ត្រូវបានសាលាខណ្ឌ័យកឡាន​ ដឹកជញ្ចូនដល់ ទួលស្លែងតែម្តង។
    មិនធ្វើដោយទឹកចិត្តផ្ទាល់ទេ។
    ខំខាំគ្នាទៅ ដើម្បីប្រយោជន៌ ជនជាតិយួន​ នៅស្រុកខ្មែរ។