ផ្ទេរ ឌុ​ច ពី​សាលាក្តី​ខ្មែរក្រហម ទៅ​ជាប់​ឃុំ​មួយ​ជីវិត នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល

ថ្ងៃទី 6 មិថុនា 2013
ដោយ: ស៊ីវ ចាន់ណា
CEN

 

ខេត្តកណ្តាល: លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង ត្រូវបាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង នៅ​សាលាក្តី​ខ្មែរក្រហម ទៅ​ជាប់​ឃុំឃាំងនៅ​ពន្ធនាគារ​តាខ្មៅ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣​។ នៅ​ម៉ោង ៨ ព្រឹក​នេះ ឡាន​ដឹក​លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច បាន​ចូល​ទៅ​ដល់​ពន្ធនាគារ​តាខ្មៅនៅ​ខេត្ត​កណ្តាល​ហើយ​។​

 

លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បានឲ្យដឹងថា លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង សម័យ​ខ្មែរក្រហម ដែល​ត្រូវបាន​តុលាការ​ខ្មែរក្រហម បាន​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​មួយជីវិត ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម កាលពី​ម៉ោង ៧ និង ៥ នាទី ព្រឹក​ថ្ងៃ​ទី​៦​មិថុនា​នេះ ទៅ​កាន់​មន្ទីរឃុំឃាំង នៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល ដើម្បី​អនុវត្ត​ន៍ទោសជាប់​ពន្ធនាគារ​ដែល​នៅ​សេសសល់​របស់គាត់ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​ហេតុអ្វី​បានជា​ត្រូវ​បញ្ជូន​លោក ឌុ​ច ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារថ្នាក់ជាតិ​? លោក នេត្រ ភ​ក្ត្រា ពន្យល់ថា “​យើង​ដឹង​ហើយ​ថា ឌុ​ច ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយសារ​សាលាក្តី​ខ្មែរក្រហម ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អ​.​វ​.​ត​.​ក​. ប្រកាស​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ តែ​សហ​ព្រះរាជអាជ្ញា បាន​ដាក់​សំណើ​មួយ សុំ​ឲ្យ​ឌុ​ចបន្ត​ឃុំឃាំង​នៅ​សាលាក្តី​ខ្មែរក្រហម ឬ អ​.​វ​.​ត​.​ក​. រហូត​ដល់​បញ្ចប់​ការផ្តល់​សក្ខីកម្ម​របស់​គាត់ ក្នុងនាម​ជា​សាក្សី នៅ​ក្នុង​សំណុំរឿង​០០២ ហើយ​នៅពេលនេះ ឌុ​ច បានបញ្ចប់​ការផ្តល់​សក្ខីកម្ម​រួចហើយ​។ អ៊ីចឹង​ហើយ បាន​ជា​តុលាការត្រូវ​បន្ត​ឃុំ​ខ្លួន​របស់​គាត់នៅ​សាលាក្តី​ខ្មែរក្រហម រហូត​ដល់​ថ្ងៃ​ទី​៦​មិថុនា ឆ្នាំ​២០១៣​នេះ ហើយ​ត្រូវបាន​បញ្ជូន​គាត់ទៅកាន់​ពន្ធនាគារ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​៦​មិថុនា​នេះ​”​។​

​លោក នេត្រ ភ​ក្ត្រា បាន​បន្តថា ច្បាប់​នៅក្នុង​សាលាក្តី​ខ្មែរក្រហម បាន​កំណត់​ថា អ​.​វ​.​ត​.​ក​. ជា​តុលាការជាតិ ដែល​ត្រូវ​អនុវត្តន៍ច្បាប់​តាម​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា ជា​អ្នកទទួលខុសត្រូវ​ចុងក្រោយសម្រាប់​ការដាក់​ពន្ធនាគាររាល់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់ ដែល​ត្រូវបាន​ផ្តន្ទាទោស ប្រកាស​ដោយ អ​.​វ​.​ត​.​ក​.​។ ហេតុនេះហើយ បានជា​គេ​បញ្ជូន​លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច ទៅកាន់​ពន្ធនាគារ នៅ​ខេត្ត​កណ្តាល​។​

​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម ក៏​បាន​គូសបញ្ជាក់ថា ការសម្រេច​បញ្ជូន ឌុ​ច ទៅ​ឃុំឃាំង​បន្តនៅ​ពន្ធនាគារ​ខេត្ត​កណ្តាល ធ្វើឡើង​បន្ទាប់​ពី​មានការ​វាយតម្លៃ​ពី​ក្រុម​មន្ត្រី​បុគ្គលិក​របស់​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​រួចមក​។ នោះ​គឺ​ជាការយល់ឃើញថា ពន្ធនាគារ​ខេត្ត​កណ្តាល សមស្រប​ដែល​អាច​ឲ្យ​លោក កាំ​ង ហ្គេក​អ៊ាវ នៅ​អនុវត្ត​ន៍ទោស​បាន​។​

​ពន្ធនាគារ​ខេត្ត​កណ្តាល នៅ​ទីក្រុង​តាខ្មៅ ជា​ពន្ធនាគារ​គំរូ​មួយ ដែល​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ហើយ​មាន​ការអនុវត្ត​ន៍គោរព​នូវ​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ ព្រមទាំង​មាន​ការកែលម្អ ខុស​ពី​ពន្ធនាគារ​តាម​បណ្តា​ខេត្ត​រាជធានី ទូទាំង​ប្រទេស​។​

​សូម​រម្លឹកថា អតីត​មេ​គុក​ទួលស្លែង លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច ត្រូវបាន​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ បានសម្រេច​ផ្តន្ទាទោស​បិទផ្លូវ​តវ៉ា ដោយ​ដាក់​ពន្ធនាគារ​មួយជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នកទោស​នៅ​គុក​ទួលស្លែង សម័យ​ខ្មែរក្រហម​។​

​គេហទំព័រ​សាលាក្តី​ខ្មែរក្រហម បង្ហាញថា នៅក្នុង​ឆ្នាំ​១៩៦៥ ឌុ​ច បាន​ក្លាយទៅជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា ហើយ​មួយរយៈ​ក្រោយមក គាត់​ត្រូវបាន​ចោទថា​បាន​ចូលរួម​ជាមួយ​បក្ស​កុម្មុយនីស្ត​។ គាត់​ត្រូវ​ប៉ូលិស​របស់​សម្តេច សីហនុ ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៦៨ ប៉ុន្តែ​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ នៅពេល​រដ្ឋប្រហារ​ទម្លាក់ សម្តេច​សីហនុ នៅ​ឆ្នាំ​១៩៧០​។ ពី​ខែ​កក្កដា ឆ្នាំ​១៩៧១ ដល់​ខែ​មករា ឆ្នាំ​១៩៧៥ ឌុ​ច ត្រូវ បាន​ចោទ​ថា​មាន​តួនាទី​ជាប្រធាន​ការិយាល័យ​ទី​១៣ ឬ ម​-១៣ (​គឺជា​មន្ទីរ​សន្តិសុខ​មួយទៀត​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា មាន​ទីតាំង​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​)​។ ឌុ​ច បន្ត​រស់នៅ​ជាមួយ​ខ្មែរក្រហម​រហូត​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ទើប​គាត់​ត្រឡប់​មក​ធ្វើជា​គ្រូបង្រៀន​វិញ​។ បន្ទាប់​ពី​មរណភាព​របស់​ប្រពន្ធ​គាត់​ដោយសារ​អំពើ​ប្លន់​នៅ​ឆ្នាំ​១៩៩៥ ឌុ​ច បាន​ប្តូរ​មក​កាន់​សាសនា​គ្រិស្ត និង​បាន​ផ្លាស់​ទៅ​រស់នៅ​ស្រុក​សំឡូត រហូតដល់​ពេល​ដែល​គាត់​ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកសារព័ត៌មាន​មួយរូប ក្នុង​ឆ្នាំ​១៩៩៩​។ បន្ទាប់មក ឌុ​ច ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព​កម្ពុជា​។ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០០៧ ទើប ឌុ​ច ត្រូវបាន​បញ្ជូន​ទៅ​ឃុំឃាំង នៅ​សាលាក្តី​ខ្មែរក្រហម ដែល​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំនុំជម្រះ​ក្តី​៕​ S

 

What Next?

Recent Articles

One Response to "ផ្ទេរ ឌុ​ច ពី​សាលាក្តី​ខ្មែរក្រហម ទៅ​ជាប់​ឃុំ​មួយ​ជីវិត នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល"

  1. o00o says:

    តាមច្បាប់ខ្មែរ លោកហ៊ុន-សែន នឹងលោក
    វ៉ា-គីមហុង ចាំបាច់ត្រូវប្តឹង GOOGLEអំពីបទបរិហារ
    កេរ្តិ៍ ផ្សប់ផ្សាយពត៌មានមិនពិត នឹងញុះញង់ឲ្យមាន
    ការរើសអើងពូជសាសន៍។
    ២- បើតាមច្បាប់ប្រទេសសេរី លោកទាំងពីរខាង
    លើធ្វើលិក្ខិតជាផ្លូវការសុំឲ្យGOOGLEកែរកំហុស
    របស់ខ្លួន នឹងសុំទោសរដ្ធាភិបាលខ្មែរ។
    ៣- បើមិនធ្វើដូចនេះទេ បានន័យថាលោកហ៊ុន-
    សែន នឹងលោកវ៉ា-គីមហុង យល់ស្របតាម
    GOOGLEថាខ្មែរបាត់ដីពិតប្រាកដ់ ឬថាលោកទាំង
    ពីរជាជនកំសាក។
    ស៊ី-អេងគ្រុយ
    10 minutes ago · Like

    Kea Neang I do understand your comment that Now we are negotiating to change lands!. If a Vietnam village is on our land, then Vietnam will give us back a piece of land of the same size. If a Cambodian village is on Vietnam land, then we have to cut a piece of land of the same size back to Vietnam. This is how the present government is doing with our neighboring countries!. That is why I told you let our leaders do their job!. I don’t think this will be happen. Why does Cambodia try to border demarcation with Vietnam any way? We have 5 to 6 million Vietnamese already inside Cambodia anyway, soon and a little time later 6 and 7 million people of Vietnamese live in Cambodia because Cambodia does not have immigration law against Vietnamese. Soon or later Vietnamese will take over Cambodia because of one Power Man that afraid of lost an election, then offer welcome immigration of Vietnamese moving to Cambodia because This Power Man knew that Vietnamese will Vote for him. Let me make long story to short. This is how Cambodia will be under the regime of Vietnam.កាត់ចំណាំដុំថ្ម
    2 minutes ago · Edited · Like

    Kea Neang ខ្ញុំធ្វើយល់ពីមតិយោបល់របស់អ្នកដែលឥឡូវនេះយើងកំពុងចរចារដើម្បីផ្លាស់ប្តូរដី។ ប្រសិនបើភូមិវៀតណាមគឺនៅលើដីរបស់យើងហើយបន្ទាប់មកវៀតណាមនឹងផ្តល់ឱ្យយើងត្រឡប់មកវិញដុំដីទំហំដូចគ្នា។ ប្រសិនបើភូមិប្រទេសកម្ពុជាគឺនៅលើដីវៀតណាមហើយបន្ទាប់មកយើងត្រូវតែកាត់បន្ថយការមួយដុំដីទំហំដូចគ្នាត្រឡប់ទៅប្រទេសវៀតណាម។ នេះគឺជារបៀបដែលរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការជាមួយប្រទេសជិតខាងរបស់យើង! ។ នោះហើយជាមូលហេតុដែលខ្ញុំបានប្រាប់អ្នកអនុញ្ញាតឱ្យថ្នាក់ដឹកនាំរបស់យើងបានធ្វើការងាររបស់ពួកគេ។ ខ្ញុំមិនគិតថានេះត្រូវបាននឹងកើតឡើង។ ប្រទេសកម្ពុជាមិនព្យាយាមខ័ណ្ឌសីមាព្រំដែនជាមួយប្រទេសវៀតណាមវិធីណាមួយថាហេតុអ្វីបាន? យើងមាន 5 ទៅ 6 លាននាក់នៃប្រទេសវៀតណាមរួចទៅហើយនៅខាងក្នុងប្រទេសកម្ពុជាទោះយ៉ាងឆាប់និងពេលវេលាតិចតួចនៅពេលក្រោយ 6 និង 7 លាននាក់នៃជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាដោយសារតែកម្ពុជាមិនមានច្បាប់ប្រឆាំងនឹងអន្តោប្រវេសន៍វៀតណាម។ មិនយូរមិនឆាប់ឬក្រោយនៅប្រទេសវៀតណាមនឹងចំណាយច្រើនជាងប្រទេសកម្ពុជាដោយសារតែបុរសម្នាក់ថាមពលមួយដែលភ័យខ្លាចនៃការបាត់បង់ការបោះឆ្នោតមួយបន្ទាប់មកផ្តល់ជូននូវការស្វាគមន៍នៃការអន្តោប្រវេសន៍វៀតណាមបានផ្លាស់ប្តូរមកកាន់ប្រទេសកម្ពុជាដោយសារតែបុរសម្នាក់នេះមានថាមពលដឹងថាប្រទេសវៀតណាមនឹងបោះឆ្នោតសម្រាប់គាត់។ សូមអនុញ្ញាតិឱ្យខ្ញុំធ្វើឱ្យសាច់រឿងដ៏វែងដើម្បីខ្លី។ នេះជារបៀបដែលប្រទេសកម្ពុជានឹងត្រូវស្ថិតក្រោមរបបនៃប្រទេសវៀតណាម។