កសិករមកពី ២៤ខេត្តក្រុង មានគ្នាប្រមាណ ២០០នាក់ បាននាំគ្នាតវ៉ានៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា។ គោលបំណងនៃការវ៉ានោះ គឺពួកគាត់ទាមទារកុំឲ្យរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម។
ដោយ អ៊ុក សាវបូរី
2013-06-07
RFA
ការតវ៉ានោះ ព្រោះមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នោះ បានចែងដាក់ទោសកសិករពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ច្រើនលានរៀល បើកសិករណាពង្រីក ឬបម្លែងដីដាំដំណាំដោយមិនបានសុំច្បាប់អនុញ្ញាតពីក្រសួងកសិកម្មជាមុនសិនជាដើម។
ប្រជាកសិករជាង ២០០នាក់ មកពីគ្រប់ខេត្តរាជធានីនៅក្នុងប្រទេសកម្ពុជា គំរាមបោះឆ្នោតទម្លាក់អ្នកតំណាងរាស្ត្រដែលលើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្មនោះ។ ការគំរាមនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា នៅមុខទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅមុខរដ្ឋសភា។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព ថ្លែងថា នៅក្នុងសេចក្តីព្រាងច្បាប់នោះ មាត្រា៥៤ បានចែងពីការដាក់ទោសកសិករដែលបម្លែងដីកសិកម្ម បើគ្មានការអនុញ្ញាតពីក្រសួងកសិកម្ម។ បញ្ហានេះ នាំឲ្យកសិករព្រួយបារម្ភ ទើបមានការតវ៉ាប្រឆាំងមាត្រាខ្លះនោះ៖ «តំណែងរបស់អស់លោកគង់វង្ស ឬមិនគង់វង្ស ស្ថិតនៅលើសេចក្តីព្រាងច្បាប់នេះឯង»។
កសិករមកពីខេត្តកណ្ដាល ដែលមានវិបត្តិដីដាំដុះជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរំដោះពលរដ្ឋពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម តែមកសម្លាប់ប្រជាពលរដ្ឋដោយប្រយោល តាមរយៈការរឹបយកដីធ្លីដាំដុះពីកសិករ ប្រគល់ទៅឲ្យក្រុមហ៊ុនវិនិយោគ៖ «រំដោះយើងហើយ មិនមែនឲ្យយើងបាននៅរស់ស្រួលទេ រំដោះឲ្យយើងវេទនា យកពីមាត់ខ្លាហើយ មកហុចឲ្យមាត់ក្រពើ ដកដីប្រជាពលរដ្ឋឲ្យទៅក្រុមហ៊ុន ឲ្យប្រជាជនវេទនា អាហ្នឹងខ្ញុំអត់ឯកភាពទេ ខ្ញុំមិនគាំទ្រគាត់ជានាយករដ្ឋមន្ត្រីតទៅទៀត ខ្ញុំនិយាយអីចឹង អាណត្តិនេះ ខ្ញុំបោះឆ្នោតទម្លាក់ហើយ ខ្ញុំសូមជម្រាបអីចឹង ខ្ញុំសូមនិយាយត្រង់តែម្តង»។
កសិករមកពីខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលរងគ្រោះដីធ្លីក្រោមការអភិវឌ្ឍចម្ការអំពៅ ថ្លែងថា ពួកគាត់នឹងបន្តធ្វើមហាបាតុកម្ម ពីកសិករចំនួនតិច ទៅរាប់សែននាក់ ប្រសិនបើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ត្រូវរដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តយកសេចក្តីព្រាងច្បាប់នោះបញ្ជូនឲ្យសមាជិកសភាអនុម័ត៖ «ច្បាប់ចេញមក គឺអត់មានកំណត់ថាឲ្យយើងនេះមានសេរីភាពសោះ»។
ស្ត្រីមកពីខេត្តឧត្តរមានជ័យ ឃុំគោកមក ស្រុកបន្ទាយអំពិល ឈ្មោះ ប៉ោ អឿន អាយុ ៥២ឆ្នាំ ថ្លែងថា ដីគាត់បានកាប់រាននៅតាមព្រំដែនខ្មែរ-ថៃ ត្រូវថៃ ទប់ស្កាត់ ហើយប្រាប់ថាដីគាត់ដាំដុះនោះជាដីរបស់ថៃ។ បញ្ហានេះ គាត់ទាមទារឲ្យអ្នកតំណាងរាស្ត្រជួយពិនិត្យ និងដោះស្រាយបញ្ហាចម្រូងចម្រាសលើដីកសិកម្មនៅតាមព្រំដែននោះ។
ក្រោយពីមានការធ្វើកូដកម្មដោយមានលើកបដាសរសេរពាក្យស្លោកដែលមានអត្ថន័យការពារដីកសិកម្មនោះ មន្ត្រីក្រសួងកសិកម្ម បានអញ្ជើញតំណាងកសិករ ៦នាក់ ចូលពិភាក្សា និងដាក់ញត្តិ បន្ទាប់មកក្រុមកសិករបានដើរដោយថ្មើរជើងពីក្រសួងកសិកម្ម ឆ្ពោះទៅកាន់រដ្ឋសភា និងបានដាក់ញត្តិនៅទីនោះទៀត។
ញត្តិទាមទាររបស់កសិករ គឺមិនទទួលយកសេចក្តីព្រាងច្បាប់លើកទី១ ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ (FAO = ហ្វាវ) ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះសេចក្តីពង្រាងច្បាប់នេះ។ កសិករស្នើសុំឲ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ បញ្ឈប់ការប៉ុនប៉ងចេញច្បាប់ដែលបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ជីវិតរស់នៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
កសិករទាមទារឲ្យកែប្រែ និងលុបចោលចំណុចមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នោះដូចជា៖
-បទបញ្ញត្តិអំពីបទល្មើសព្រហ្មទណ្ឌ ដែលមាននៅក្នុងសេចក្តីព្រាងច្បាប់នេះ ត្រូវតែដកចេញ។
-សូមបញ្ជាក់ឲ្យច្បាស់ថាមិនមែនអ្នកកាន់កាប់ដី ដែលអាចត្រូវគេបង្ខំឲ្យចូលរួមក្នុងតំបន់អភិវឌ្ឍន៍កសិកម្មទេ។
-ច្បាប់នេះបានអះអាងថា តំបន់អភិវឌ្ឍន៍កសិកម្ម មានគោលបំណងជួយដល់កសិករខ្នាតតូច ដូច្នេះបង្កើតតំបន់ទាំងនេះត្រូវតែចេញមកពីកសិករ សហគមន៍ សមាគម ខ្លួនគេផ្ទាល់ មិនមែនចេញពីក្រសួងកសិកម្ម ឬស្ថាប័ននៅក្រោមក្រសួងកសិកម្មទាំងស្រុងតែម្នាក់ឯងទេ។
-រាល់បញ្ញត្តិទាក់ទងនឹងអាជ្ញាប័ណ្ណបម្លែងដីចំពោះម្ចាស់ដីឯកជន ត្រូវដកចេញ។
-ក្រសួងកសិកម្មត្រូវដកចេញនូវជំពូកទី៧ ទាក់ទងផលិតកម្មកសិកម្ម តាមកិច្ចសន្យានៅក្នុងសេចក្តីព្រាងច្បាប់នេះចេញ។
-ក្រសួងកសិកម្ម ព្រមទាំងអង្គការ ហ្វាវ ត្រូវធ្វើការពិភាក្សាពិគ្រោះយោបល់ឲ្យបានទូលាយ ជាពិសេសជាមួយប្រជាពលរដ្ឋ កសិករ សហគមន៍ សមាគម បណ្ដាញ និងអង្គការនានា មុននឹងចូលជាធរមាន។
សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្ននៅក្នុងអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម នោះនៅឡើយ។
ក្រុមកសិករបានរំសាយការតវ៉ានៅម៉ោងជិត ១២ថ្ងៃត្រង់ ហើយសន្យាថានឹងបន្តធ្វើកូដកម្មជាថ្មីទៀត នៅគ្រាដែលញត្តិរបស់គេនោះ ស្ថាប័នរដ្ឋសភា និងក្រសួងកសិកម្ម មិនបានហៅពួកគេទៅពិភាក្សាត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គណះបក្សប្រឆាំងពឹតជាមានឆន្ទះចង់ធ្វើរអោយមានការផ្លាស់ប្តូរដ្ធាភិបាលថ្មី ។ ប៉ុន្តែ អ្វី ដែលរឹត
តែអោយ យើងភ្ញាក់ផ្អើល រកស្មានមិនដល់នោះ គឺ ក្រុមស៊ី ភី ភី អែណោះទៅ វិញ ទេ ដែលរឹត តែ បាន
និង កំពុង ធ្វើផ្លាស់ប្តូរ រដ្ធាភិបាលថ្មីដោយ ខ្លួនអែង។នេះ ហើយជាលទ្ធផលនៃ អំពើអាក្រក់របស់ខ្លួន ។
ចាប់ពីពេលនេះទៅ កញ្ជ្រោង កញ្ចាស់មួយនេះលែងមានឪកាស បកក្រោយ ឡើងវិញហើយ
សូមទទួលយកនៅ សុបិន្តអាក្រក់របស់ខ្លួនជា បន្តទៀតចុះ ។ ហើយ គជ បលែងជាឧបសគ្គដ៏ធំ
សំរាប់ការបោះឆ្នោត អណត្តិនេះ ទៀតដែរ ។ ពី ព្រោះ ថាការបោះ ឆ្នោតលើកនេះ នឹងលែងមានតំលៃសំរាប់ ជាតិ និង អន្តរជាតិ ទៅ ហើយ ។ដូច្នេះ អំណាច ដែលកញ្ជ្រោង កញ្ចាស់ម្នាក់នេះ ដែលខំស្រមើស្រមៃ ថា នឹងបន្តទៅ ទៀត នោះ តើបាន មកពី ណា ? ឬ មួយ ក៏ គាត់ ត្រូវ សំរេចចិត្តធ្វើតាមគំរូ នៃប្រទេសកុំមុយនីស កូរ៉េ ខាងជើង ។ បើ ហ៊ានធ្វើដូច្នោះមែនតើ វានឹងមានរឿងអ្វីដែលកើតឡើងសំរាប់ ក្រុមរបស់គាត់ ។
លោកសមរង្ស៊ី ពឹតជាមាន ប្រាជ្ញាជ្រៅ មែន រកស្មានមិនដល់ ។ល្បិច ខ្ចីដៃ គេ យកមកប្រើ ឬ ក៏ល្បិចទាល់តែ ចេះ ធ្វើចោរ ទើប ចាប់ចោរបាន ពឹត ជា អស្ចារ្យណាស់ ។ ចួនកាល គេគិត ថា វា ជា ល្បិច អាក្រក់ ក៏ ប៉ុន្តែ បើ មិន ប្រើវា ទេ តើ អាច ទប់ស្កាត់ នូវ ទង្វើ របស់មនុស្ស អាក្រក់ របស់ អ្នកទាំងនោះបានទេ ?
តាមការ សង្កេតមើល រយះកាលនៃ កញ្ជ្រោង កញ្ចាស់ម្នាក់នេះ ឡើងសន្ទរកថក្នុង ពិធី សម្ធោធ ពីរដង
ជាប់គ្នា កន្លងមកនេះ អារម្មណ៏ របស់គាត់ ហាក់មិននឹងន ទាល់តែសោះ ការនិយាយស្តីរបស់គាត់ ភាគច្រើន
គឺ ខុសឬភ្លាត់មាត់ច្រើនដងទៅទៀត មើលទៅ វា ហាក់ដូចជាគាត់កំពុងច្របូកច្របល់នៅរឿងអ្វីមួយ។
មានមេដឹកនាំដែលវៀងវៃ ប្រសើរជាង មានមេដឹកនាំដែលក្អេងក្អាង ដោយធ្វើៗ អ្វីៗតាមតែ គេចាក់រុក និង បញ្ជារបស់គេ ។
អ្នកលេង
June 8, 2013 at 6:11 am
មានមេដឹកនាំដែលវៀងវៃ ប្រសើរជាង មានមេដឹកនាំដែលក្អេងក្អាង ដោយធ្វើៗ អ្វីៗតាមតែ គេចាក់រុក និង បញ្ជារបស់គេ ។
=====================================================================
យោបល់ល្អ សូមគាំទ្រ!!!!!!!!!!!!!!!
គាំទ្រ comment របស់ អ្នកលេង
កសិករមកពីខេត្តកណ្ដាល ដែលមានវិបត្តិដីដាំដុះជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរំដោះពលរដ្ឋពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម តែមកសម្លាប់ប្រជាពលរដ្ឋដោយប្រយោល តាមរយៈការរឹបយកដីធ្លីដាំដុះពីកសិករ ប្រគល់ទៅឲ្យក្រុមហ៊ុនវិនិយោគ៖ «រំដោះយើងហើយ មិនមែនឲ្យយើងបាននៅរស់ស្រួលទេ រំដោះឲ្យយើងវេទនា យកពីមាត់ខ្លាហើយ មកហុចឲ្យមាត់ក្រពើ ដកដីប្រជាពលរដ្ឋឲ្យទៅក្រុមហ៊ុន ឲ្យប្រជាជនវេទនា អាហ្នឹងខ្ញុំអត់ឯកភាពទេ ខ្ញុំមិនគាំទ្រគាត់ជានាយករដ្ឋមន្ត្រីតទៅទៀត ខ្ញុំនិយាយអីចឹង អាណត្តិនេះ ខ្ញុំបោះឆ្នោតទម្លាក់ហើយ ខ្ញុំសូមជម្រាបអីចឹង ខ្ញុំសូមនិយាយត្រង់តែម្តង»។
ការបង្កើតច្បាប់ ឬការអនុវត្តច្បាប់ គឺពិតជាមិនអាចតំរូវចិត្តមនុស្សគ្រប់រូបបានទេ
ក្នុងសង្គមប្រជាធិប្បតេយ្យគេគិតលើមតិភាគច្រើន
ភាគតិចមិនពេញចិត្ត បោះឆ្នោតទំលាក់
ភាគច្រើនពេញចិត្ត បោះឆ្នោតគាំទ្រ
សម្តីរបស់ជនក្បត់ជាតិ អាជា បានប្រាប់សវនាការ
លោក នួន ជា ដែលពាក់វ៉ែនតាខ្មៅសម្រាន្តលើគ្រែក្នុងបន្ទប់ខាងក្រោមបន្ទប់បើកសវនាការ ដោយសារមានបញ្ហាសុខភាព បានប្រាប់សវនាការនៅពេលដែលលោកកំពុងសម្រាន្តលើគ្រែនោះថា ប៉ុល ពត និងថ្នាក់ដឹកនាំកំពូលៗរបស់ខ្មែរក្រហម បានសម្រេចជម្លៀសប្រជាជនចេញពីភ្នំពេញ ដោយផ្អែកលើកត្តាបីសំខាន់ គឺខ្លាចអាមេរិក ទម្លាក់គ្រាប់បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា និងខ្លាចអ្នកភ្នំពេញដាច់ពោះស្លាប់ដោយខ្វះស្បៀង។
សូម្បីតែអាពតក៏ខ្លាចយួនដែរហើយវាក៏ស្អប់យួនណាស់ដែរ ព្រោះវាដឹងថាយួនចង់ឈ្លានពានយកទឹដីខ្មែរ ដូច្នេះកាលដែលយួនជួយរំដោះខ្មែរច្បាស់ណាស់គឺមានគំនិតបិទបាំងពីកលល្បិចរបស់ខ្លួន សម្លាប់ក្រោមរូបភាពជួយ! តើអ្នកដែលដឹងគុណយួន មានចាមអារម្មណ៏សម្តីអា នួន ជា ទេ? រឺក៏អ្នកខ្លះបានលក់ក្បាលអោយ យួន ហើយ
ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់
.
កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!
ជិតបោះឆ្នោតហើយទើបធ្វើឯងចិត្តល្អដកហូតដីពិក្រុមហ៊ុនអោយប្រជាជនសប្បាយចិត្ត ពីយូរមកម៉េចមិនធ្វើចឹងដែរទៅ ចាំដល់ពេលជាប់ឆ្នោតហើយប្រាកដជារឹបអូសដី ប្រជាជនទៀតហើយមើល៏ទៅ ល្អបានតែពេលមុនបោះឆ្នោត ហាសហាស!! ទង្វើររបៀបនេះមានប៉ុន្មានអាណត្តិគេមិនដឹង មានតែអា K.Family ទេដែលគ្រួសារវាបានសុខទៅហើយ ដូច្នេះវាមិនខ្វល់ពីអ្នករងគ្រោះឡើយ វានិយាយតែពីអ្នកបានសុខស្រាប់ វានិយាយតែរឿងល្អ រឿងអាក្រក់វាធ្វើមិនដឹង
អាក្មេងល្ងង់របស់បងអ៊ើយ!អញធ្លាប់និយាយអាក្រក់ពីមន្រ្តីរាជរដ្ឋាភិបាលដែលធ្វើអាក្រក់ដែរតើ!អាក្មេងល្ងង់ឯងទើបតែចេញមកពិណា បានជាមិនដែលស្គាល់និងអានសំណេររបស់បង?
បើចង់ឲ្យមានការដោះស្រាយរឿងដីធ្លីសូមបងប្អូនបោះឆ្នោតទម្លាក់អ្នកកាន់អំណាចនេះចេញទៅនៅអាណត្តិនេះ បើមិនដូច្នោះទេរឿងរ៉ាវដីធ្លីគឺនៅតែមានជារៀងរហូតនិងកាន់តែរីរាលដាលធំដុំថែមទៀត
បើកូនចោរលួចទ្រ័ពសម្បត្តិបងប្អូនហើយបងប្អូនមកប្ដឹងមេចោរឲ្យជួយរកយុត្តិធម៌វាមិនអាចទៅរួចឡើយដូច្នេះត្រូវតែប្ដូរ,យើងអាចប្ដូរបានឲ្យតែយើងរួបរួមគ្នា yes we can ។