សមាជិកសភាដែលភាគច្រើនមកពីខាងគណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់ប្រឆាំងជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សេចក្ដីស្នើច្បាប់ដែលមាន ៥មាត្រានេះ ត្រូវគេសង្កេតឃើញថា ធ្វើឡើងយ៉ាងតក់ក្រហល់ក្នុងរយៈពេល ២សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្នើច្បាប់នេះឡើង។
ដោយ ម៉ម មុនីរតន៍
2013-06-07
RFA
ច្បាប់នេះបង្កើតឡើងទំនងជាការដាក់សម្ពាធទៅលើក្រុមគណបក្សប្រឆាំង ដែលតែងតែរិះគន់ឥតសំចៃមាត់ចំពោះមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន ដោយភ្ជាប់ទៅនឹងរបបខ្មែរក្រហម។
ច្បាប់ថ្មីដែលមាន ៥មាត្រា ប្រឆាំងការមិនទទួលស្គាល់ការសម្លាប់មនុស្ស និងការធ្វើទារុណកម្មធ្ងន់ធ្ងរក្នុងរបបខ្មែរក្រហម ដែលស្នើដោយលោកនាយករដ្ឋមន្ត្រី ត្រូវបានសភាអនុម័តជាផ្លូវការហើយ ដែលមានសំឡេងគាំទ្រ ៨៦ លើ ៨៦ ដោយពុំមានឧបសគ្គអ្វីឡើយ និងពុំមានសមាជិកណាម្នាក់របស់គណបក្សប្រឆាំង ត្រូវបានគេអនុញ្ញាតឲ្យចូលរួមដើម្បីពិគ្រោះយោបល់ទេ។
ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ មានត្រា២ ចែងថា រាល់ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្ដន្ទាទោសជននោះដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១លានរៀល ទៅ ៤លានរៀល។ បទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ ទោះតាមមធ្យោបាយណាមួយក៏ដោយ ដូចជាតាមរូបភាពសម្ដី តាមលិខិត ឬគំនូរ និងតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណជន។
លោក ជាម យៀប អ្នកស្នើច្បាប់ក្នុងចំណោមសមាជិកសភា ៦រូបផ្សេងទៀតមកពីគណបក្សប្រជាជនកម្ពុជា ព្រមានថា ប្រសិនបើលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ឬបុគ្គលណាមួយដែលហានរិះគន់ ក្រោយពីច្បាប់នេះចូលជាធរមានក្នុងរឿងថាមិនមានរបបកម្ពុជាប្រជាធិបតេយ្យនោះ ពួកគេនឹងត្រូវប្រឈមចំពោះមុខច្បាប់ដោយចៀសមិនផុតឡើយ៖ «ទន្ទឹមនឹងខ្លឹមសារនៃសេចក្ដីស្នើច្បាប់ ក៏មានន័យដើម្បីបញ្ជាក់នូវការពិត អប់រំណែនាំ និងមានវិធានការ ព្រមទាំងដាក់ទោសទណ្ឌចំពោះពលរដ្ឋគ្រប់រូបដែលមិនព្រមទទួលស្គាល់នូវឧក្រិដ្ឋកម្មនៃរបប ប៉ុល ពត»។
កាលពីថ្ងៃទី២៨ ឧសភា គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនគាំទ្រឲ្យមានច្បាប់ប្រឆាំងការមិនទទួលស្គាល់ថាមានរបបប្រល័យពូជសាសន៍ដែរ និងប្រឆាំងមិនឲ្យមានមន្ត្រីសំខាន់ក្នុងរបបខ្មែរក្រហម មកកាន់តំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ ការបញ្ជាក់នូវជំហរនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក ហ៊ុន សែន ទាមទារឲ្យសមាជិកសភាដែលភាគច្រើនមកពីគណបក្សរបស់លោក តាក់តែងច្បាប់នេះឡើងភ្លាមៗ កាលពីថ្ងៃទី២៧ ឧសភា។
កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកថា សភាបច្ចុប្បន្នអធម្មនុញ្ញភាព ព្រោះគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា កាលពីថ្ងៃពុធ សម្រេចមិនឲ្យតំណាងរាស្ត្រគណបក្សទាំងពីរ ចំនួន ២៨រូប បានចូលរួមពិភាក្សាអំពីការតាក់តែងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបានបង្កកប្រាក់ខែពួកគេថែមទៀត ព្រោះតែចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។
សម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ដែលប្រើរយៈពេលជិត ៣ម៉ោង នៅព្រឹកថ្ងៃទី៧ មិថុនា ការអនុម័តច្បាប់ថ្មីនេះដែលភាគច្រើនជាសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយពុំមានការពិភាក្សាដេញដោល ឬពិគ្រោះយោបល់អ្វីឡើយ ក្រៅពីការលើកដៃគាំទ្រសេចក្តីស្នើច្បាប់នេះ៖ «សូមគោរពរាយការណ៍ជូនសម្ដេចប្រធាន វត្តមានសមាជិកសមាជិការដ្ឋសភានៅពេលនេះ មានចំនួន ៨៦រូប។ អង្គសភាអនុម័តទទួលពិចារណាលើខ្លឹមសារទាំងមូលនៃសេចក្ដីស្នើច្បាប់នេះ មានចំនួន ៨៦ លើ ៨៦»។
លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ពន្យល់ថា ក្នុងករណីសមាជិកសភាមកពីគណបក្សនយោបាយណាមួយ ត្រូវបានគេបញ្ឈប់ ឬដើរចេញពីសភា ព្រោះហេតុផលអ្វីមួយ មិនគ្រប់ចំនួននៃអាសនៈនៅក្នុងសភានោះ បានន័យថា ច្បាប់ដែលអនុម័តនោះនឹងក្លាយជាអធម្មនុញ្ញភាព ឬភាពមិនស្របច្បាប់ ឬថាពុំមានវិសាលភាពក្នុងការគ្របដណ្ដប់ចំពោះការអនុវត្ត និងពុំមានឥទ្ធិពលអ្វីឡើយ។ ប៉ុន្តែ ថាបើសមាជិកនៃគណបក្សនយោបាយណាមួយខកខានមិនបានចូលរួមទៅវិញ គឺការអនុម័តនោះ គេត្រូវធ្វើឡើងអាចតាមរូបមន្ត ៥១ បូក ១ ឬ ២ ភាគ ៣ ជាដើម។ ហើយច្បាប់នោះមិនរាប់ថាមានបញ្ហាអ្វីនោះទេ៖ «បើសិនជាដេញចេញ អាហ្នឹងវាបញ្ហាប៉ះពាល់ដល់កូរ៉ុម ១២០ ជារដ្ឋសភា យល់នៅ។ តែបើសិនពួកហ្នឹង ដូចថាសម្រេចដេញចេញ មានន័យថា តំណាងរាស្ត្រលែងមាន ១២០នាក់ទៀតទេ។ អាហ្នឹងអត់មានបញ្ហាទៀតទេ អានេះស៊ីសងនៅលើកូរ៉ុមវិញអ្ហា»។
ទោះជាបែបណា គេគិតថា សភាហាក់ប្រញាប់ប្រញាល់បំផុតក្នុងការពន្លឿនសេចក្ដីព្រាងច្បាប់នេះឲ្យចេញជារូបរាងឡើង។ ទន្ទឹមនឹងសេចក្ដីស្នើច្បាប់ផ្សេងទៀត ដែលគេគិតថាចាំបាច់នោះ តែត្រូវយឺតយ៉ាវទៅវិញ ដូចជា ច្បាប់លក្ខន្តិកៈនៃចៅក្រម និងវិសោធនកម្មនៃច្បាប់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ខ្ញុំទទួលស្គាល់ ច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមនេះ
ចុះឯណាទៅច្បាប់ ដាក់ទោស ហ៊ុន សែន ដែលជាមេបញ្ជាការខ្មែរក្រហម ???
June 8, 2013 at 5:43 am គណះបក្សប្រឆាំងពឹតជាមានឆន្ទះចង់ធ្វើរអោយមានការផ្លាស់ប្តូរដ្ធាភិបាលថ្មី ។ ប៉ុន្តែ អ្វី ដែលរឹត
តែអោយ យើងភ្ញាក់ផ្អើល រកស្មានមិនដល់នោះ គឺ ក្រុមស៊ី ភី ភី អែណោះទៅ វិញ ទេ ដែលរឹត តែ បាន
និង កំពុង ធ្វើផ្លាស់ប្តូរ រដ្ធាភិបាលថ្មីដោយ ខ្លួនអែង។នេះ ហើយជាលទ្ធផលនៃ អំពើអាក្រក់របស់ខ្លួន ។
ចាប់ពីពេលនេះទៅ កញ្ជ្រោង កញ្ចាស់មួយនេះលែងមានឪកាស បកក្រោយ ឡើងវិញហើយ
សូមទទួលយកនៅ សុបិន្តអាក្រក់របស់ខ្លួនជា បន្តទៀតចុះ ។ ហើយ គជ បលែងជាឧបសគ្គដ៏ធំ
សំរាប់ការបោះឆ្នោត អណត្តិនេះ ទៀតដែរ ។ ពី ព្រោះ ថាការបោះ ឆ្នោតលើកនេះ នឹងលែងមានតំលៃសំរាប់ ជាតិ និង អន្តរជាតិ ទៅ ហើយ ។ដូច្នេះ អំណាច ដែលកញ្ជ្រោង កញ្ចាស់ម្នាក់នេះ ដែលខំស្រមើស្រមៃ ថា នឹងបន្តទៅ ទៀត នោះ តើបាន មកពី ណា ? ឬ មួយ ក៏ គាត់ ត្រូវ សំរេចចិត្តធ្វើតាមគំរូ នៃប្រទេសកុំមុយនីស កូរ៉េ ខាងជើង ។ បើ ហ៊ានធ្វើដូច្នោះមែនតើ វានឹងមានរឿងអ្វីដែលកើតឡើងសំរាប់ ក្រុមរបស់គាត់ ។
លោកសមរង្ស៊ី ពឹតជាមាន ប្រាជ្ញាជ្រៅ មែន រកស្មានមិនដល់ ។ល្បិច ខ្ចីដៃ គេ យកមកប្រើ ឬ ក៏ល្បិចទាល់តែ ចេះ ធ្វើចោរ ទើប ចាប់ចោរបាន ពឹត ជា អស្ចារ្យណាស់ ។ ចួនកាល គេគិត ថា វា ជា ល្បិច អាក្រក់ ក៏ ប៉ុន្តែ បើ មិន ប្រើវា ទេ តើ អាច ទប់ស្កាត់ នូវ ទង្វើ របស់មនុស្ស អាក្រក់ របស់ អ្នកទាំងនោះបានទេ ?
តាមការ សង្កេតមើល រយះកាលនៃ កញ្ជ្រោង កញ្ចាស់ម្នាក់នេះ ឡើងសន្ទរកថក្នុង ពិធី សម្ធោធ ពីរដង
ជាប់គ្នា កន្លងមកនេះ អារម្មណ៏ របស់គាត់ ហាក់មិននឹងន ទាល់តែសោះ ការនិយាយស្តីរបស់គាត់ ភាគច្រើន
គឺ ខុសឬភ្លាត់មាត់ច្រើនដងទៅទៀត មើលទៅ វា ហាក់ដូចជាគាត់កំពុងច្របូកច្របល់នៅរឿងអ្វីមួយ។
នេះគឺជាច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមនេះ
ចុះឯណាទៅច្បាប់ ផ្ដល់រង្វាន់ឱ្យ ហ៊ុន សែន ដែលបានសង្រ្គោះជីវិតខ្មែរនៅទូទាំងប្រទេស ???
Without Hun Sen we all die off from this wurld.
So funny all your ideas!
កសិករមកពីខេត្តកណ្ដាល ដែលមានវិបត្តិដីដាំដុះជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរំដោះពលរដ្ឋពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម តែមកសម្លាប់ប្រជាពលរដ្ឋដោយប្រយោល តាមរយៈការរឹបយកដីធ្លីដាំដុះពីកសិករ ប្រគល់ទៅឲ្យក្រុមហ៊ុនវិនិយោគ៖ «រំដោះយើងហើយ មិនមែនឲ្យយើងបាននៅរស់ស្រួលទេ រំដោះឲ្យយើងវេទនា យកពីមាត់ខ្លាហើយ មកហុចឲ្យមាត់ក្រពើ ដកដីប្រជាពលរដ្ឋឲ្យទៅក្រុមហ៊ុន ឲ្យប្រជាជនវេទនា អាហ្នឹងខ្ញុំអត់ឯកភាពទេ ខ្ញុំមិនគាំទ្រគាត់ជានាយករដ្ឋមន្ត្រីតទៅទៀត ខ្ញុំនិយាយអីចឹង អាណត្តិនេះ ខ្ញុំបោះឆ្នោតទម្លាក់ហើយ ខ្ញុំសូមជម្រាបអីចឹង ខ្ញុំសូមនិយាយត្រង់តែម្តង»។
I said ” Show up your hand all puppets ” . Puppet ” Yes! Sir, here we’ve go “
អាច្បាប់អាចម៍មាន់ ព្រោះវាកើតចេញពីសភាក្ដិតមាន់
Vote for #4! as for the prosperity, stability, and development of CAMBODIA!
សម្តីរបស់ជនក្បត់ជាតិ អាជា បាននិយាយ
លោក នួន ជា ដែលពាក់វ៉ែនតាខ្មៅសម្រាន្តលើគ្រែក្នុងបន្ទប់ខាងក្រោមបន្ទប់បើកសវនាការ ដោយសារមានបញ្ហាសុខភាព បានប្រាប់សវនាការនៅពេលដែលលោកកំពុងសម្រាន្តលើគ្រែនោះថា ប៉ុល ពត និងថ្នាក់ដឹកនាំកំពូលៗរបស់ខ្មែរក្រហម បានសម្រេចជម្លៀសប្រជាជនចេញពីភ្នំពេញ ដោយផ្អែកលើកត្តាបីសំខាន់ គឺខ្លាចអាមេរិក ទម្លាក់គ្រាប់បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា និងខ្លាចអ្នកភ្នំពេញដាច់ពោះស្លាប់ដោយខ្វះស្បៀង។
សូម្បីតែអាពតក៏ខ្លាចយួនដែរហើយវាក៏ស្អប់យួនណាស់ដែរ ព្រោះវាដឹងថាយួនចង់ឈ្លានពានយកទឹដីខ្មែរ ដូច្នេះកាលដែលយួនជួយរំដោះខ្មែរច្បាស់ណាស់គឺមានគំនិតបិទបាំងពីកលល្បិចរបស់ខ្លួន សម្លាប់ក្រោមរូបភាពជួយ! តើអ្នកដែលដឹងគុណយួន មានចាមអារម្មណ៏សម្តីអា នួន ជា ទេ? រឺក៏អ្នកខ្លះបានលក់ក្បាលអោយ យួន ហើយ
គ្រាន់តែលើកដៃ ក៏មិនឯកភាពគ្នាទៅហើយ ! ចុះទៅសង្ឃឹមថាខ្មែរចេះរួបរួមគ្នាទេ?
ខ្ញុំនិយាយដដែលៗ ថាពូជខ្មែរនេះពូកែតែអារឿងគ្នាឯង ។ បើជាមួយ ចិន យួន សៀម…គឺស្លូតណាស់!
ពូកែណាស់អារឿង ខាំហែក ចាក់រុក ឆ្កឹះឆ្កៀល ជេរប្រមាថ មាក់ងាយ និងឈានទៅដល់ កាប់ ចាក់
បាញ់ ប្លន់ សម្លាប់គ្នាឯងនោះ ។ មិនចេះខ្មាសអៀនជាតិសាសន៍ គេសោះតែម្តង ។ យីអីក៏យ៉ាប់នេះ
យ៉ាប់ ។
មានមេដឹកនាំដែលវៀងវៃ ប្រសើរជាង មានមេដឹកនាំដែលចេះតែខាងបំផ្លាញជាតិ និងដើរសុំទានគេ ។
ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់
កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!
ជិតបោះឆ្នោតហើយទើបធ្វើឯងចិត្តល្អដកហូតដីពិក្រុមហ៊ុនអោយប្រជាជនសប្បាយចិត្ត ពីយូរមកម៉េចមិនធ្វើចឹងដែរទៅ ចាំដល់ពេលជាប់ឆ្នោតហើយប្រាកដជារឹបអូសដី ប្រជាជនទៀតហើយមើល៏ទៅ ល្អបានតែពេលមុនបោះឆ្នោត ហាសហាស!! ទង្វើររបៀបនេះមានប៉ុន្មានអាណត្តិគេមិនដឹង មានតែអា K.Family ទេដែលគ្រួសារវាបានសុខទៅហើយ ដូច្នេះវាមិនខ្វល់ពីអ្នករងគ្រោះឡើយ វានិយាយតែពីអ្នកបានសុខស្រាប់ វានិយាយតែរឿងល្អ រឿងអាក្រក់វាធ្វើមិនដឹង
ច្បាប់ដែលបង្កើតឡើងដោយរហន់យ៉ាងនេះ ច្បាស់ក្រឡែតណាស់ គឹតាក់តែងឡើងសម្រាប់ដំម្រូវការរបស់បុគ្គលម្នាក់ដែលជាមេបនបក្សនយោបាយផ្ដាច់ការតែប៉ុនណុ៎ះ
ច្បាប់ទ្រនាប់ជើង ច្បាប់ទើងមើង ច្បាប់ផើមព្រៃ ច្បាប់អស់ដី ច្បាប់អស់ព្រៃ ច្បាប់អស់កោះ ច្បាប់.អស់.ៗៗៗៗៗៗៗៗៗៗៗៗ………….
អាក្មេងល្ងង់របស់បងអ៊ើយ!អញធ្លាប់និយាយអាក្រក់ពីមន្រ្តីរាជរដ្ឋាភិបាលដែលធ្វើអាក្រក់ដែរតើ!អាក្មេងល្ងង់ឯងទើបតែចេញមកពិណា បានជាមិនដែលស្គាល់និងអានសំណេររបស់បង?
ហ៊ុនសែនមិនមែនជាអ្នកដឹកនាំដែលចេះដោះស្រាយបញ្ហាជូនជាតិនិងពលរដ្ឋទេ តែជាអ្នកដឹកនាំពូកែ
ដោះសារខាងផ្លូវខូច,បំភ្លៃការពិត,មួលបង្កាច់អ្នកដ៍ទៃ,និងពូកែញុះញង់ចាក់រុកឆ្កិះឈ្គាលឲ្យខ្មែរស្អប់
ខ្មែរ។
ផ្ទុយទៅវិញបើតាជុំមីប្រកាស់ឲ្យពលរដ្ឋខ្មែរទូរទាំងប្រទេសងើបឈរឡើងធ្វើបាតុកម្មដេញពួក
ពួកអតីតខ្មែរក្រហមមានដៃប្រឡាក់ឈាមដែលកាន់អំណាចសព្វថ្ងៃឲ្យចេញពីអំណាច អាហ្នឹងបាន
តាឯងខ្លាំងហើយនិងមានមនុស្សចូលរួមច្រើនធ្វេដងដោយមិនបាច់បង្ខំនិងទិញទឹកចិត្តឡើយ ។
សេរីភាពនៃជំនឿ សេរីភាពនៃការទទួលស្គាល់ឬមិនទទួលស្គាល់ វាជាសេរីភាពរបស់បុគ្គលម្នាក់ៗ។ ប្រៀបដូចរូបខ្ញុំដែលបានដឹងរឿងដើរផ្លូវខុសដឹកនាំប្រទេសខុសផ្លូវរបស់ស្តចសីហនុ ហើយខ្ញុំមិនគោរពតាមមិនជឿនោះជាសិទ្ធរបស់ខ្ញុំ រដ្ឋសភាមិនអាចតែងច្បាប់មកបង្ខំខ្ញុំឲ្យទទួលស្គាល់ថាស្តេចសីហនុធ្វើត្រឹមត្រូវមិនខុសនោះទេ។ កុំលើកឧទាហរណ៍ពីហ៊ីត្លែរនៅអាល្លឺម៉ង់នោះវាមិនដូចគ្នាទេ។ ហ៊ីត្លែរសម្លាប់ជនជាតិណា? យួនធ្វើដាក់ដល់កំរិតនេះហើយនៅតែមិនទទួលយកការពិត ការបង្ខិតព្រំដែនជារឿងពិត(សុំមើលតែព្រំដែនខេត្តតាកែវមួយក៏គ្រប់គ្រាន់ហើយ) កោះត្រលើយួនយកដោយ សុវត្ថិភាពជាការពិតឬទេ? សព្វថ្ងៃប្រទេសកម្ពុជាបាននិងកំពុងក្លាយទៅជាទីផ្សាររបស់យួនជាការពិតឬទេ? អង្គរវត្តខ្មែរត្រូវបានគ្រប់គ្រងដោយយួនសុខគង់តើពិតទេ? ដីសម្បទានដែលរដ្ឋាភិបាលសព្វថ្ងៃបានផ្តល់ទៅឲ្យក្រុមហ៊ុនយួននិងមានកុងត្រារហូតជាង៩០ឆ្នាំដល់ពេលដាច់កុងត្រាដីនោះនឹងក្លាយទៅជាដីរបស់យួនតើអាចជាការពិតទេ? តែអ្នកខ្លះមិនបាននឹកនាដល់បញ្ហានេះទេ ស្អបណាស់ខ្មែរក្រហមតែនាំគ្នាគាំទ្រនិងលោកតំកើងខ្មែរក្រហមពិតជាគួរឲ្យហួសចិត្តមែន….
រដ្ឋសភាដ៏ជឿនលឿនតែងច្បាប់មួយតែមួយប៉ព្រិចភ្នែកស្តីអំពីច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហម តែគួរឲ្យស្តាយដោយសភាដ៏ខ្លាំក្លានេះភ្លេចតែងច្បាប់ស្តីពីការគាំទ្រក្រុមឧក្រិដ្ឋជននៃរបបវាលពិឃាតឲ្យបន្តការដឹកនាំកម្ពុជាតទៅទៀត។ វាគួរតែទទួលស្គាល់ឧក្រិដ្ឋកម្មហើយចាប់ឧក្រិដ្ឋជននិងបក្សពួកបរិវារ នេះបែរជាទទួលស្គាល់ឧក្រិដ្ឋកម្មតែរក្សាទុកនិងគោរពឧក្រិដ្ឋ ជន។ ច្បាប់នេះពិតជាចម្លែកមែន