ក្រសួងមហាផ្ទៃ អញ្ជើញលោក កឹម សុខា ទៅពិភាក្សា នៅព្រឹកនេះ

ថ្ងៃទី 8 មិថុនា 2013
ដោយ: មុនីរាជ
CEN



ភ្នំពេញ: ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញលោក កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣​នេះ ស្តីពី​ការការពារ​សន្តិសុខ សុវត្ថិភាព នៅពេលដែល​ក្រុម​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហែ​ក្បួន​មហា​បាតុកម្ម ទៅកាន់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ ៥៩៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​លោក​ កឹម សុខា មិនបាន​ទៅតាម​ការអញ្ជើញ​នោះទេ ក៏ប៉ុន្តែ​លោក​បាន​បញ្ជូន​តំណាង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទៅ​ជំនួស​វិញ​។​

​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មាន​ចំនួន​បី​រូប​គឺ លោក គួ​យ ប៊ុន​រឿន លោក គង់ បូរ៉ា និង​លោក ឡុង រី បាន​ជួបពិភាក្សា​ជាមួយ​លោក ឆាយ ស៊ីណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិតក្នុង​អគ្គស្នងការ​នគរបាល​ជាតិ ទាក់ទង​ទៅនឹង​បញ្ហា​ការពារ​សុវត្ថិភាព លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៩ មិថុនា ឆ្នាំ​២០១៣ ក្នុង​ព្រឹត្តិការណ៍​មហា​បាតុកម្ម​របស់​ក្រុម​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​លោក កឹម សុខា ដុត​ធូប សុំទោស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នៅក្នុង​គុក​ទួលស្លែង​៕


What Next?

Recent Articles

17 Responses to "ក្រសួងមហាផ្ទៃ អញ្ជើញលោក កឹម សុខា ទៅពិភាក្សា នៅព្រឹកនេះ"

  1. Khmer Family says:

    កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!

    ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់

    .

  2. ជ័យោ ! មហាបាតុកម្មដ៏អស្ចារ្យ នរណាហ៊ានតវ៉ាត្រូវចាំមុខទុក

    ជ័យោ​! មហាបាតុកម្មដោយចាក់រុក ​ នរណាគ្មានមុខត្រូវ​អស់តំណែង​។

  3. wewer says:

    Just political gaining

  4. ក្មេងល្ងង់របស់បង says:

    សម្តីរបស់ជនក្បត់ជាតិ អាជា បានប្រាប់សវនាការខ្មែរក្រហម
    លោក នួន ជា ដែល​ពាក់​វ៉ែនតា​ខ្មៅ​សម្រាន្ត​លើ​គ្រែ​ក្នុង​បន្ទប់​ខាង​ក្រោម​បន្ទប់​បើក​សវនាការ ដោយសារ​មាន​បញ្ហា​សុខភាព បាន​ប្រាប់​សវនាការ​នៅ​ពេល​ដែល​លោក​កំពុង​សម្រាន្ត​លើ​គ្រែ​នោះ​ថា ប៉ុល ពត និង​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ខ្មែរ​ក្រហម បាន​សម្រេច​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ ដោយ​ផ្អែក​លើ​កត្តា​បី​សំខាន់ គឺ​ខ្លាច​អាមេរិក ទម្លាក់​គ្រាប់​បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា ​និង​ខ្លាច​អ្នក​ភ្នំពេញ​ដាច់​ពោះ​ស្លាប់​ដោយ​ខ្វះ​ស្បៀង។
    សូម្បីតែអាពតក៏ខ្លាចយួនដែរហើយវាក៏ស្អប់យួនណាស់ដែរ ព្រោះវាដឹងថាយួនចង់ឈ្លានពានយកទឹដីខ្មែរ ដូច្នេះកាលដែលយួនជួយរំដោះខ្មែរច្បាស់ណាស់គឺមានគំនិតបិទបាំងពីកលល្បិចរបស់ខ្លួន សម្លាប់ក្រោមរូបភាពជួយ! តើអ្នកដែលដឹងគុណយួន មានចាមអារម្មណ៏សម្តីអា នួន ជា ទេ? រឺក៏អ្នកខ្លះបានលក់ក្បាលអោយ យួន ហើយ

  5. Phnom says:

    In the Khmer Rouge era, We used to hear this very kind word of Angkar ” We would like to invite you to come to our re-education center for your own benifit ” and most of those persons whom gone along with the invitation never returned to see thier families til nowadays.

    Now this kind of sweet word is stil existing in the kingdom of wonder and it is spooky when I heard this word.

  6. ????? says:

    សូមជូន ពាក្យមួយម៉ាត់ ទៅ លោក កឹម សុខា ៖ ក្រោយភ្លៀង មេឃ នឹង ស្រលះ ។

  7. khmers says:

    Who is khmer rounge? who Cambodian communist party? who is in control of Indochina’s communist party?

  8. khmers says:

    Cambodian dont teach history very well

  9. Pailine army says:

    ស្តាយណាស់កិត្តយសនិងប្រជាប្រិយភាព ត្រូវបាន លោក កឹម សុខា មកបំផ្លាញមួយ ប៉ព្រិចភ្នែក

  10. Victory! says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy. This time
    even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
    កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
    ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
    បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    តើពេលណាទៅទើបប្រទេសតូចមួយនេះមានអ្នកដឹកនាំល្អ???
    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស ដូរ
    យកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  11. ប្រជាជន says:

    ទេទេ!!សម្រាប់លោកខាប្រហែលជា”ក្រោយភ្លៀង​ បែកភក់វ៉ល់”ហាសហា……………..

  12. ជុំ ង៉ុយ says:

    ជុំ មី ជាទីស្រលាញ់ បាតុកម្មមិនចេញ ខ្លួនត្រូវក្ស័យ
    ជុំ មី ត្រូវលកលៃ បានប្រាក់ដល់ដៃ ឆ្នៃអោយបាន
    ជុំ មី មហាអស្ចារ្យ សម្រេចកាលណា អោយលុយថែម
    ជុំ មីខ្វះសាច់ក្លែម តេជោបន្ថែម ពេលបានសំរេច ។sexជយោ មហាបាតុកម្ម

  13. សង្ស័យ តែ យកល្បិច ឈឺសាច់ មកប្រើនៅពេលនោះទេមើលទៅ ដើម្បី កែខៃ នៅ ភាព អាម៉ាស់​របស់​

    ខ្លួន ទេ មើលទៅ ។

    សូមបងប្អូនអ្នកចូលរួម ធ្វើបាតុករទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ពីព្រោះវា អាច នឹងកើតឡើង

    ក៏ថាបាន ដែរ។

    បើវាគ្មិនអ្នកណា ដែលបាន អានហើយ សូម មេត្តា ជួយ ផ្សព្វផ្សាយ បន្តគ្នា ផង ចុះ ទុកគ្រាន់ បង្កា​ទុក ក្រែង វា នឹង​មាន ហេតុការណ៏ហ្នឺង​កើត ឡើង មែន ។

  14. ប្រយ័ត្នល្បិច​ព្រួញ មួយបាញ់បាន សត្វពីរ

    ទីមួយ គឺ គេ បាញ់ ទៅ លើគណះបក្សប្រឆាំង

    ទីពីរ គឺ គេ បាន កែខៃ ខ្លួនគេ ដើម្បី បំភាន់ ភ្នែក ជាតិ និង អន្តរជាតិ ថា គេ ជាអ្នកគោរព

    ប្រជាធិបតេយ្យ ពឹតប្រាកដ ក្នុង ន័យ ជានុយ ស្ទួច អោយ គេទាំងអស់គ្នា ជឿជាក់និង គាំ ទ្រ គេក្នុង

    ពេលបោះឆ្នោត ។

    តែ អ្នកដែលត្រូវ​រងគ្រោះពឹតប្រាកដ គឺ ក្រុម បាតុករ ទាំង អស់នោះ ទេ បើ សិន គេ​ប្រើ ល្បិច​នេះ មែន ។

  15. Anonymous says:

    បែបចង់ចាប់លោកកឹមសុខាធ្វើម្ហូបហើយមើលទៅ។

  16. បែបចង់ចាប់លោកកឹមសុខាធ្វើម្ហូបហើយមើលទៅ។

  17. CPP says:

    ជីវិតជោគជ័យគឺយើងត្រូវដើរលើបន្ទាត់់ដ៏ត្រឹមត្រូវ។ គឺមាត់ត្រូវមានគំរប, អណ្តាតត្រូវមានឆ្អឹង