ឈ្មោះ​សិស្ស​ជាង​១​ពាន់​នាក់​នៅ​ព្រៃវែង​ត្រូវ​គេ​បញ្ជូន​ឲ្យ​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

សិស្ស​អនុវិទ្យាល័យ និង​វិទ្យាល័យ​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង ប្រមាណ​ជាង ១​ពាន់​នាក់ ដែល​ចុះ​បញ្ជី​វត្តមាន​សម្រាប់​ធ្វើ​ពលកម្ម​នៅ​ថ្ងៃ​សៅរ៍ តែ​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​នាយក​សាលា​ទាំង​នោះ​បញ្ជូន​ទៅ​មន្ទីរ​បក្ស​ប្រជាជន​កម្ពុជា ដោយ​រាប់​បញ្ចូល​ថា ជា​ក្រុម​អ្នក​ដែល​ត្រូវ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ប្រឆាំង​លោក កឹម សុខា ទៅ​វិញ។


ដោយ ម៉ម មុនីរតន៍
2013-06-08
RFA


ស្តាប់សំឡេង ថតសំឡេង

ជុំ ម៉ី ៦១០

លោក ជុំ ម៉ី (រូប​កាន់​មេក្រូ) និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម អុជ​ធូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​គុក​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃ​៤ មិថុនា ឆ្នាំ​២០១៣។ RFA/Leng Maly

ទន្ទឹម​នឹង​នេះ សិស្ស និស្សិត ដែល​ស្នាក់​នៅ​តាម​វត្ត និង​ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ ក៏​មាន​សេចក្តី​រាយការណ៍​មក​ដែរ​ថា ពួក​គេ​ត្រូវ​បាន​គំរាម​ឲ្យ​ចាក​ចេញ​ពី​វត្ត ប្រសិន​បើ​ប្រឆាំង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា នោះ​ទេ។

ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង អះអាង​ថា សិស្ស​ប្រមាណ​ជាង ១​ពាន់​នាក់ នៅ​តាម​សាលា​រៀន​មួយ​ចំនួន​ក្នុង​ខេត្ត​មួយ​នេះ បាន​បដិសេធ​ប្រឆាំង​នឹង​ការ​បង្ខំ​ពួក​គេ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា ខណៈ​បញ្ជី​ឈ្មោះ​វត្តមាន​ធ្វើ​ពលកម្ម​នៅ​ចុង​សប្ដាហ៍​នេះ​របស់​ពួក​គេ ត្រូវ​បាន​នាយក​សាលា​បញ្ជូន​បន្ត​ឲ្យ​ទៅ​មន្ទីរ​បក្ស​ប្រជាជន​កម្ពុជា ថា​ជា​សកម្មជន​ដែល​ត្រូវ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា។

ពលរដ្ឋ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ មិថុនា ថា សិស្ស​នៅ​តាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ដែល​មាន​អាយុ​គ្រប់​បោះឆ្នោត ត្រូវ​គេ​យក​ឈ្មោះ​ដែល​មាន​នៅ​ក្នុង​បញ្ជី​វត្តមាន​ធ្វើ​ពលកម្ម ប្រគល់​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច ថា​ជា​ក្រុម​ស្ម័គ្រចិត្ត​ធ្វើ​បាតុកម្ម។ លោក​គិត​ថា មន្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ គួរ​ប្រកាន់​គោលការណ៍​អព្យាក្រឹត និង​មាន​ភាព​ឯករាជ្យ នៅ​ឆ្ងាយ​ពី​នយោបាយ៖ «លោក​នាយក​ហ្នឹង ឲ្យ​យើង​ធ្វើ​បញ្ជី​វត្តមាន​សិស្ស​ទាំងអស់​ដែល​ចូលរួម​ធ្វើ​ពលកម្ម។ ចុង​ក្រោយ​មក អា​ស៊ីញេ​វត្តមាន​ដែល​ធ្វើ​បញ្ជី​ពលកម្ម​ហ្នឹង ដូច​ថា​បញ្ជី​វត្តមាន​ហ្នឹង​ណា បង្វែរ​ទៅ​ជា​រឿង​ថា​អ្នក​ស៊ីញេ​ទាំងអស់​ហ្នឹង គឺ​ស៊ីញេ​យក​ទៅ​ចូលរួម​ទៅ​ធ្វើ​បាតុកម្ម​ជាមួយ​លោក ជុំ ម៉ី»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​ពី​នាយក​សាលា​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង បាន​ទេ នៅ​ថ្ងៃ​ទី៨ មិថុនា ជុំវិញ​ការ​រក​ឃើញ​ថា បាន​បន្លំ​ឈ្មោះ​សិស្ស​ដើម្បី​ធ្វើ​បាតុកម្ម​នេះ។

បើ​ទោះ​ជា​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ភ្នំពេញ​មាន​អ្នក​ចូលរួម​ប្រមាណ ២​ម៉ឺន​នាក់​ក្ដី ក៏ប៉ុន្តែ​លោក ខៀវ សុភ័គ អះអាង​ថា បាតុករ​ដែល​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​យក​ញត្តិ​ទៅ​ប្រគល់​ដល់​លោក កឹម សុខា នោះ មាន​ប្រមាណ​តែ ៥០០​នាក់​ទេ។ ចំណែក​អ្នក​សេសសល់ ត្រូវ​ដង្ហែ​ក្បួន​តាម​ដង​វិថី​មួយ​ចំនួន​ក្នុង​ទីក្រុង​ទៅ​តាម​ការ​គ្រោង​ទុក។ មហា​បាតុកម្ម​នេះ ត្រូវ​គេ​គិត​ថា​នឹង​មិន​មាន​ការ​គំរាម​កំហែង ឬ​ត្រូវ​បង្ក្រាប​ដោយ​មន្ត្រី​នគរបាល​ដូច​សហជីព ឬ​បក្ស​ប្រឆាំង​ធ្លាប់​ធ្វើ​កន្លង​មក​នោះ​ឡើយ។

តែ​ទោះ​ជា​បែប​ណា​ក្តី សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី៧ មិថុនា ឲ្យ​ដឹង​ថា ក្នុង​ករណី​កើត​មាន​អំពើ​ហិង្សា​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ សមត្ថកិច្ច​ទាំងអស់​ត្រូវ​មាន​វិធាន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់។

ចំណែក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា របស់​លោក រ៉ុង ឈុន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៨ មិថុនា ដោយ​អំពាវនាវ​ដល់​សមាជិក​សមាជិកា​កម្មករ​កម្មការិនី គ្រូ​បង្រៀន មន្ត្រី​រាជការ និង​ពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៩ មិថុនា នោះ។ ការ​ធ្វើ​បាតុកម្ម​នេះ លោក រ៉ុង ឈុន ចាត់​ទុក​ថា​គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​រៀបចំ​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម តែ​ជា​ក្រុម​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ជា​ការ​រៀបចំ​ដោយ​អ្នក​កាន់​អំណាច​ប៉ុណ្ណោះ។

បន្ថែម​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន លោក រ៉ុង ឈុន គិត​ថា គ្រប់​គ្នា​ពុំ​គួរ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​នេះ​ឡើយ ព្រោះ​ជា​ការ​រៀបចំ​ដើម្បី​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន។ លោក​បន្ត​ថា តែ​បើ​បាតុកម្ម​ធ្វើ​ឡើង​ប្រឆាំង​បរទេស​ឈ្លាន​ពាន គេ​គួរ​គប្បី​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ៖ «បើ​សិន​ជា​បាតុកម្ម​ទាមទារ​ដេញ​យួន​ចេញ​ពី​ស្រុក បាតុកម្ម​នោះ​ទាមទារ​ប្រឆាំង​ទៅ​នឹង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បាតុកម្ម​ប្រឆាំង​ទៅ​នឹង​អំពើ​ពុក​រលួយ អយុត្តិធម៌​សង្គម ក្នុង​នាម​ខ្ញុំ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា យើង​ចូលរួម​យ៉ាង​សកម្ម»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជុំ ម៉ី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។ ក៏ប៉ុន្តែ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៦ មិថុនា របស់​លោក ជុំ ម៉ី បាន​អំពាវនាវ​ដល់​អ្នក​ចូលរួម​មហា​បាតុកម្ម​ថា គោល​បំណង​នៃ​មហា​បាតុកម្ម​នេះ គឺ​សំដៅ​ទៅ​លើ​តែ​លោក កឹម សុខា ម្នាក់​ប៉ុណ្ណោះ និង​មិន​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ និង​សាច់​ញាតិ​របស់​លោក កឹម សុខា ឡើយ។

ក៏ប៉ុន្តែ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន និង​មន្ត្រី​របស់​រដ្ឋាភិបាល​លោក អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ធ្វើ​បាតុកម្ម​​នេះ គឺ​កើត​ចេញ​ពី​ឆន្ទៈ​យ៉ាង​ពិត​ប្រាកដ​របស់​ជន​រងគ្រោះ​ក្នុង​បន​ប្រល័យ​ពូជ​សាសន៍ និង​ក្លាយ​ជា​អ្នក​រងគ្រោះ​បន្ថែម​ទៀត​ដោយ​ការ​ប្រមាថ​ពី​លោក កឹម សុខា។ ពោល គឺ​ពុំ​មែន​ជា​ការ​បញ្ចេះ​កំហឹង​ដោយ​រដ្ឋាភិបាល​នោះ​ទេ។

តែ​ទោះ​យ៉ាង​ណា​ក្តី ការ​ធ្វើ​មហា​បាតុកម្ម​នេះ មាន​ការ​ប្រកាស​ចូលរួម​ពី​លោក ជាម យៀប សមាជិក​សភា​របស់​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ហើយ​លោក​បញ្ជាក់​ថា អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​កាន់​អំណាច​មួយ​នេះ នឹង​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​លោក ជុំ ម៉ី ដែរ។ ចំណែក​ក្រុម​សិស្ស និស្សិត ដែល​ស្នាក់​នៅ​តាម​វត្ត និង​ព្រះសង្ឃ ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ សង្កាត់ គំរាម​ឲ្យ​ចាក​ចេញ​ពី​វត្ត ប្រសិន​ពួក​គេ​ប្រឆាំង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​នេះ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និយាយ​ថា កម្លាំង​នគរបាល​យុត្តិធម៌​ត្រូវ​គេ​ដាក់​ពង្រាយ​ក្នុង​ការ​បញ្ចៀស​ហិង្សា​កើត​ឡើង ដើម្បី​ការពារ​សន្តិសុខ​ដល់​សុវត្ថិភាព​របស់​លោក កឹម សុខា។ លោក​បន្ត​ថា បើ​ទោះ​ជា​ការ​ធ្វើ​បាតុកម្ម​នេះ​មាន​ទ្រង់ទ្រាយ​ធំ​លើស​ច្បាប់​កំណត់​ក្ដី ប៉ុន្តែ​ថា នេះ​គឺ​ជា​ការ​ផ្ដល់​ឱកាស​ស្មើ​គ្នា មិន​ថា​បក្ស​ប្រឆាំង អង្គការ សមាគម ឬ​រដ្ឋាភិបាល​នោះ​ទេ។ តែ​ថា​នេះ គឺ​ជា​ការ​អនុវត្ត​តាម​បែប​សង្គម​ប្រជាធិបតេយ្យ៖ «ដូច​ថា​ខាង​គណបក្ស​ប្រឆាំង ក៏​គាត់​ធ្វើ​រាប់​ពាន់​រាប់​អី​នាក់​ដែរ។ ដល់​មែន​ទែន​ទៅ បើ​យើង​មិន​ឲ្យ​ធ្វើ​ដូច​ថា​វា​ម៉េច​ក៏​ធ្វើ​តែ​ខាង​ប្រឆាំង។ នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​គណបក្ស​ដែល​គេ​មិន​ប្រឆាំង អ្នក​អព្យាក្រឹត្យ​ដែល​សុំ​ធ្វើ។ ទន្ទឹម​នឹង​ខាង​សន្តិសុខ ក៏​មាន​ការ​គិតគូរ​ទៅ​ដល់​សុវត្ថិភាព​ឯកឧត្ដម កឹម សុខា»

លោក ប៊ូ ម៉េង អនុប្រធាន​សមាគម​ក្សេមក្សាន្ត និង​ជា​អតីត​អ្នក​រងគ្រោះ​នៅ​គុក​ទួលស្លែង និង​សមាជិក​នៃ​សមាគម​ក្សេមក្សាន្ត​ចំនួន ១០​នាក់​ផ្សេង​ទៀត ប្រកាស​ជំហរ​មិន​ចូលរួម​ធ្វើ​បាតុកម្ម​នេះ និង​កំពុង​ពិចារណា​ក្នុង​ការ​ជ្រើស​រើស​ប្រធាន​ថ្មី​ជំនួស​លោក ជុំ ម៉ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





What Next?

Recent Articles

35 Responses to "ឈ្មោះ​សិស្ស​ជាង​១​ពាន់​នាក់​នៅ​ព្រៃវែង​ត្រូវ​គេ​បញ្ជូន​ឲ្យ​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា"

  1. _/\/\/\_ says:

    តាអើយតា តាឯងនាំគេនាំឯង បង្កររឿងខាំតែខ្មែរគ្នាឯង វាគ្មានអ្វីចំណេញទេ !

  2. Z says:

    កុំបន្ទោសតា សម្ថភាពតាមិនមានឥទ្ធិពលដល់កែនមនុស្សបានមួយនគរទេ ។ ដូចយ៉ាងយុវជននៅខេត្តកណ្តាល យុវជននៅរាជធានី មន្រ្តីរាជការ តាមខណ្ឌស្រុក និងកន្លែងឯទៀត ពេលស្អែកព្រឹក លបសួរទៅដឹងរឿងហើយ ។

  3. ទាល់ច្រកហើយមែន​ទេ? បានជាដើរ​ផ្លូវ ចាស់​ឡើង វិញ ​១៩៧៩ – ១៩៩៣ ?

    មួយ ជីវិត ខ្ញុំ នេះ ខ្ញុំកោត សរសើរ លោក បន្តិច​ចុះ ត្រង់​ ចំនុច ដែលលោកបាន

    អនុវត្តន៏តាមគំនិតរបស់យួន បញ្ចុះបញ្ចូលអោយស្តេច​សីហនុ បង្ខំ អោយ ខ្មែរក្រហម រំលាយ នៅ

    អង្កការ​ចាត់តាំង​របស់វា បាន ។ តែ ក្រៅ​ពីនោះ​បើលោក កុំអាងកម្លាំង​បាយ និង ខួរក្បាល​យួន នៅ

    ពីក្រោយខ្នង​​ ខ្ញុំ សូម​និយាយ ថា​​បើទោះ ជា ខ្ញុំ ជាជនសមញ្ញ និង ជា កសិករ តូចតាចក៏​អាច ធ្វើ អោយ លុង លក់ក្នុងលោក​សុបិន្ត អាក្រក់ រហូត ដល់ស្លាប់បាន ដែរ ។

  4. លោក Z បើលបសួរទៅដឹងរឿងហើយ សូមមេត្តាឲដំណឹងខ្ញុំ បានដឹងផង។

    តើជាអំពើមានប្រយោជន៏ ដើម្បីអ្វី ចំពោះពួកអាខ្មែរក្រហម ដែលកំពុងភ័យ

    ដោយសារគ្មានស្តេច សីហនុ ទៅហើយនោះ។

  5. សង្ស័យ តែ ប្រើល្បិច ឈឺសាច់ យក​មកប្រើ ដើម្បី កែខៃ នៅ ភាព អាម៉ាស់​របស់​ខ្លួន ទេ មើលទៅ ។

    សូមបងប្អូនអ្នកចូលរួម ធ្វើបាតុកម្ម​ទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ។

  6. បក្សពួកខាងកាន់អំណាច កំពុងតែឃោសនា សារភាពដោយត្រង់ៗ ថា ការដាក់ចេញ នូវ

    គោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ  សុទ្ធតែត្រូវចំកន្លែង  ចំណុចដ៏រសើបខ្លាំង

    ដែលអាចឲទទួលបានសម្លេងសន្លឹកឆ្នោត គាំទ្រ ដ៏លើសលុប។ តាញ់ បៀ។

  7. សង្ស័យ តែ យកល្បិច ឈឺសាច់ មកប្រើនៅពេលនោះទេមើលទៅ ដើម្បី កែខៃ នៅ ភាព អាម៉ាស់​របស់​

    ខ្លួន ទេ មើលទៅ ។

    សូមបងប្អូនអ្នកចូលរួម ធ្វើបាតុករទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ពីព្រោះវា អាច នឹងកើតឡើង

    ក៏ថាបាន ដែរ។

    បើវាគ្មិនអ្នកណា ដែលបាន អានហើយ សូម មេត្តា ជួយ ផ្សព្វផ្សាយ បន្តគ្នា ផង ចុះ ទុកគ្រាន់ បង្កា​ទុក ក្រែង វា នឹង​មាន ហេតុការណ៏ហ្នឺង​កើត ឡើង មែន ។

  8. Real Khmerologist says:

    Chum Mey should go to the temple instead of setting up demonstration against our real nationalist. Chum Mey is being used as a tool for political exploitation by the ruling party.

  9. អ្នកអួតអាង កំពុងចេញមុខឃោសនាតាមកញ្ចក់ទូរទស្សន៏ មានទឹកមុខធ្លាក់ចុះ ស្លេកស្លក់

    ដោយភ័យព្រួយបារម្ភ ខ្លាចចាញ់គេតែប៉ុណ្ណោះ  តួយ៉ាងមានដូចជា បុរសទោល ជាដើម។

  10. ប្រយ័ត្នល្បិច​ព្រួញ មួយបាញ់បាន សត្វពីរ

    ទីមួយ គឺ គេ បាញ់ ទៅ លើគណះបក្សប្រឆាំង

    ទីពីរ គឺ គេ បាន កែខៃ ខ្លួនគេ ដើម្បី បំភាន់ ភ្នែក ជាតិ និង អន្តរជាតិ ថា គេ ជាអ្នកគោរព

    ប្រជាធិបតេយ្យ ពឹតប្រាកដ ក្នុង ន័យ ជានុយ ស្ទួច អោយ គេទាំងអស់គ្នា ជឿជាក់និង គាំ ទ្រ គេក្នុង

    ពេលបោះឆ្នោត ។

    តែ អ្នកដែលត្រូវ​រងគ្រោះពឹតប្រាកដ គឺ ក្រុម បាតុករ ទាំង អស់នោះ ទេ បើ សិន គេ​ប្រើ ល្បិច​នេះ មែន ។

  11. ក្មេងវត្ត says:

    សូមសរសើរនូវគោលជំហរឯករាជរបស់លោកប៊ូម៉េង ព្រោះគោលជំហររបស់តាជុំមីគឺមិនឯករាជ
    ឡើយព្រោះវាមានភាពនយោបាយច្រើនជាង ហើយអាចវាយតម្លៃថាគាត់បានទទួលលាភសក្ករះក៍
    អាចថាបាន ណាមួយគាត់ហាក់មានការឈែចាប់ខ្លាំងជាងខ្មែរៗដ៍ទៃទៀតណាស់ សូមរំលឹកថាមិន
    មែនមានតែគ្រួរសារតាជុំមីម្នាក់ឯងទេដែលរងគ្រោះនិងរបបប៉ុលពតហើយយ៉ាងហោចណាស់ក៍គាត់
    បាននៅមានជីវិតដែរ តែគ្រួរសារខ្មែរគ្រប់ៗគ្នាដែលរងគ្រោះនិងមានសមាជិកគ្រួរសារស្លាប់ក្នុងរបប
    ហ្នឹងដែរ លើកលែងតែពួកអ្នកដឹកនាំបច្ចុប្បន្នដែលជាអតីតខ្មែរក្រហមនិងក្រុមគ្រួរសាររបស់ពួក
    គេបុណ្ណោះដែលគេចផុតពីការកាប់សម្លាប់កាលណោះ។

  12. Srey Khmer says:

    WATCH OUT!!!!!!
    It is very dangerous situation of Hun Sen plot . He will send his cruelly guards with the secret weapons along , to be protest with people. At the meantime, they may turn to violently to kill people. So people must stay away from the violent Hun Sen, he doesn’t care about you
    people getting hurt or die. He want you to pretest to protect his power to use it to kick you
    out from homes for land to Vietnam only.

  13. Srey Khmer says:

    PEOPE STAY AWAY FROM CRUELLY HUN SEN PLOT TO PROTEST
    The mentally ill Hun Sen stir people to protest will turn to serious situation of dangerous.
    So people WATCH OUT!!! for your own safety and STAY AWAY from them.

  14. baby says:

    ​លោកគឹម​សុខា​! ហ៊ាន​បរិភោគ​ហ៊ាន​បង់លុយ។ ប្រសិនបើ​អ្នកព្យាយាម​លាក់​កំហុស​របស់អ្នក​ដូចនេះ អ្នក​គ្មានសេចក្តីក្លាហាន​គ្រប់គ្រាន់​​សម្រាប់គ្រប់គ្រង​ប្រទេសប្រទេសជាតិនោះទេ.

  15. _/\/\/\_ says:

    Z ,ខ្ញុំបន្ទោសតា ព្រោះគាត់ចេញមុខធ្វើតួឯកបណ្ដោលឱ្យខ្លួនគាត់ក្លាយទៅជាឈ្នាន់របស់ជនឃោរឃៅព្រៃផ្សៃ ។

  16. ទិតឿន says:

    សូមកុំឳយមានអំពើពុករលួយកឹបកេងលើបញ្ជីឈ្មោះសិស្ស។

  17. តេជោយ៉ត says:

    ជយោលោកបងតាដ៏មហិមា មហាលោតផ្លោះ មហាអស្ចារ្យ មហាផេះកណ្តាលចង្ក្រាន,…!!!!

  18. 18 Mars says:

    ជុំម៉ីគួរតែចូលគុកម្តងទៀតដើម្បីឲ្យភ្លឺភ្នែក កាលជាប់គុកគឺគុករបស់ខ្មែរក្រហមដល់ឥឡូវប្រឹងប្រែង​ជួយក្រុមខ្មែរក្រហមទៀត តើជីវិតអ្នកឯងមានន័យអីម៉ីអ្ហើយម៉ី………សុំម៉ីឯងកុំនាំក្មងជំនាន់ក្រោយឲ្យ វង្វេងប្រវត្តិសាស្រ្តដូចបណ្ឌិតច្បាប់ក្រៅសាលារបស់រដ្ឋសភា ម៉ីពេលងាប់ទៅយើងគ្រប់រូបយកអីទៅ មិនបានទេណាម៉ី ដូចនេះអាយុប៉ុណ្ណេះគួរសន្សំសីលទាន ខំធ្វើអំពើល្អដើម្បីកុំឲ្យជាតិ​ក្រោយជាប់​គុក​ទៀតណាម៉ីណា……….

  19. មហាលោតផ្លោះមហាហោះផ្លោង says:

    ជយោសេរីភាពសត្វគោជាប់កន្លុសត្រុវគេអូសនិងដឹក
    បើពូកែបើសេរិភាពទូទៅសាកមើល!!!
    អីក៏កំសាកម្លេះ!!!ក្រែងគេគាំទ្រ៩៧%???

  20. មហាលោតផ្លោះមហាហោះផ្លោងមហាបំផ្លាញ says:

    ពួកខ្មែរមា់យាទថោកចាស់ហើយនៅភ្លើ
    បើល្ងីល្ងើល្ងង់ល្ងឹតឥតបទម្តេចមិនស្តាប់
    អាចារ្យបែបជាស្តាប់អាចោ​ 
    ជូម៉ីជិតស្លាប់នៅតែចាញ់បោកគេនេះដោយសារ
    នៅវង្វេវាលបី!!!

  21. Homeless says:

    តើChum Mey គឺជានណា?សូមពិចារណាមើល,,,ប្រជាជនធម្មតាក្នុងសម័យពុលពតមិនអាចយកមកដាក់ក្នុងគុកទួលស្លែងទាន់ទេគេសម្លាប់ចោលនៅតាមភូមីភ្លាមៗបាត់ទៅហើយកុំឲ្យវាខាតពេល។អ្នកដែលបានជាប់គុកនៅទួលស្លែងមិនមែនជាអ្នកតូចឬប្រជាជនធម្មតាទេ។ខ្ញុំបានរសនៅក្នុងរបបនោះខ្ញុំដឹងច្បាស់ណាស់។សូមប្អូនៗក្មេងៗជំនាន់ក្រោយគិតមើលទៅតើបាតុកម្មសម្រាប់អ្នកណា?គឺសម្រាប់តែCPPបុណ្ណោះ។

  22. 18 Mars says:

    ត្រឹមត្រូវណាស់ទួលស្លែងជាគុកសម្រាបដាក់កម្មាភិបាលនិងជនបដិវត្តន៍ អីចឹងទេសុទ្ធតែគ្នាវាហ្នឹង បាតុករទាំងឡាយសូមពីចារណាឲ្យដិតដល់ពួកគេកេណ្ឌបងប្អូនទៅដើម្បីសន្លឹកឆ្នោត ដល់ឈ្នះហើយ បងប្អូនពីបាកទៀតហើយ កុំជឿអាម៉ីដែលជាអតីតខ្មែរក្រហម

  23. 18 Mars says:

    រដ្ឋសភាដ៏ជឿនលឿនតែងច្បាប់មួយតែមួយប៉ព្រិចភ្នែកស្តីអំពីច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម តែគួរឲ្យស្តាយដោយសភាដ៏ខ្លាំក្លានេះភ្លេចតែងច្បាប់ស្តីពីការគាំទ្រក្រុម​ឧក្រិដ្ឋជននៃរបបវាលពិឃាតឲ្យបន្តការដឹកនាំកម្ពុជាតទៅទៀត។ វាគួរតែទទួលស្គាល់ឧក្រិដ្ឋកម្ម​ហើយចាប់ឧក្រិដ្ឋជននិងបក្សពួកបរិវារ នេះបែរជាទទួលស្គាល់ឧក្រិដ្ឋកម្មតែរក្សាទុកនិងគោរពឧក្រិដ្ឋ ជន។ ច្បាប់នេះពិតជាចម្លែកមែន

  24. vn says:

    som te a pot kill te a kanh jas

  25. Sam says:

    Homeless,

    លោកបានឆ្លងកាត់របបខ្មែរក្រហមដែរ លោកគួរតែដឹងថារបបនោះគេហៅថារបបប៉ុលពត មិនមែនពុលពតទេ។

    ម្យ៉ាងទៀតអំពីលោកជុំម៉ីដែលលោកយល់ថាគាត់មិនមែនជាអតីតអ្នកទោសគុកទួលស្លែង​លោកគួរតែរកអោយឃើញឯកសារណាដែលបញ្ជាក់ថាអញ្ចឹង? សច្ចភាពនេះត្រូវគេដឹងនិងទទួលស្គាល់ពាសពេញពិភពលោកទៅហើយ​៕

  26. Homeless says:

    តើChum Mey គឺជានណា?សូមពិចារណាមើល,,,ប្រជាជនធម្មតាក្នុងសម័យពុលពតមិនអាចយកមកដាក់ក្នុងគុកទួលស្លែងទាន់ទេគេសម្លាប់ចោលនៅតាមភូមីភ្លាមៗបាត់ទៅហើយកុំឲ្យវាខាតពេល។
    អ្នកដែលបានជាប់គុកនៅទួលស្លែងមិនមែនជាអ្នកតូចឬប្រជាជនធម្មតាទេ។
    ខ្ញុំបានរសនៅក្នុងរបបនោះខ្ញុំដឹងច្បាស់ណាស់។
    សូមប្អូនៗក្មេងៗជំនាន់ក្រោយគិតមើលទៅតើបាតុកម្មសម្រាប់អ្នកណា?គឺសម្រាប់តែCPPបុណ្ណោះ។

  27. PBQ says:

    ហ៊ុន​សែន​ខ្លាច កឹម​សុខា​និង​សម​រង្សី​បានជាជួល ចុំ​ម៉ី ហាហាហាហ

  28. ក្មេងល្ងង់របស់បង says:

    ជយោ! ជយោ! អ្នកចូលរួមបាតុកម្មប្រហែលបានម្នាក់5ដុល្លា!!! អាណា មិនព្រមចូលរួមឈប់អោយធ្វើការនិងដេញចេញ ហាសហា! បងហ្អើយចេះតែទៅតាមគេទៅ ក្រែងបានសណុកខ្លួន មិនស្រួលបានលុយចាយទៀត មិនមានអ្វីប្លែក នោះទេបងនយោបាយស្រុកខ្មែរ តែដល់ពេលបោះឆ្នោតត្រូវចាំថាកុំធ្វើតាមគេត្រូវមានឆន្ទះខ្លួនឯង
    បោះអោយអ្នកដឹកនាំណាដែលគិតពីសុខទុក្ខប្រជារាស្រ្ត និង ស្មោះចំពោះជាំតិទៅបានហើយ

  29. CPP says:

    សុខា​! ហ៊ាន​បរិភោគ​ហ៊ាន​បង់លុយ។ កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ។

  30. មហាហោះផ្លោងមហាបំផ្លឹញមហាបំផ្លាញ says:

    ទួលស្លែងជាគុកកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដែលធ្វើខុសដោយបោសសម្អាតចាប់តាមខ្សែ(ខ្មែរក្រហមយួនសំលាប់ខ្មែរ?)បើក្រុមហ៊ុនសែនជាស៊ឹមហេងសំរិននៅកុំរត់ទៅស្រុកយួនក៏មានរូបថតតាំងបង្អួតទេសចរណ៏និងគេផងដែរ
    ឪពុកម្តាយនិងបងប្អូន១៧មេសាមិនមានវាសនានិងជាប់គុកនេះទេគឺពួកវាសំឡាប់ឲ្យឆ្កែចចកស៊ីក្នុងព្រៃ
    ហើយអ្នកដែលសំឡាប់គេឥឡូវបានរស់នៅយ៉ាងសប្យាយរីករាយលើគំនរភ្នំឆ្ងឹងសមុទ្រឈាមខ្មែរ ៕

  31. khmers says:

    how much chum mey got pay for this job. does he got a new 4By4 car that drove him this morning?

  32. Srey Khmer says:

    They just made up the story. No youner students were forced to join the rally!

  33. ក្មេងវត្ត says:

    ខ្ញុំអាណិតអ្នកដែលបានចូលរួមធ្វើបាតុកម្មណាស់ក្រោយបានឃើញរូបភាបក្នុងបណ្ដាញផ្សព្វផ្សាយ
    ជាច្រើន ព្រោះពួកគេត្រូវបានបក្សប្រជាជនយកមកធ្វើជាឈ្នាន់នយោបាយដោយដឹងខ្លួននិងមិន
    ដឹងខ្លួន ក្រោយពីបក្សនេះដឹងច្បាស់ថាសុពលភាពរបស់ខ្លួនកំពុងតែធ្លាក់ចុះនិងបន្តធ្លាក់ចុះជារៀង
    រាល់ថ្ងៃ,អ្នកដែលមិនដឹងខ្លួនពួកគេចូលរួមដោយក្ដីញញឹមរីករាយដោយសុឆន្ទះរបស់ពួកគេក្រោមការចាញ់បោករបស់អ្នកនយោបាយតែមួយភាគតូចទេ ឯអ្នកមួយចំនួនទៀតចូលរួមដោយទឹកមុខស្រ
    ងូតស្រង៉ាត់ព្រោះតែមានការទិញទឹកចិត្តនិងបង្ខំដោយពួកគេមកចូលរួមទាំងគ្មានជំរើស,ហើយអ្វី
    ដែលគួរឲ្យកាន់តែចាប់អារម្មណ៍នោះទៀតគឺអ្នកចូលរួមភាគច្រើនមានវ័យក្មេងដែលអាចប៉ាន់ស្មានថាអាយុក្រោម៣០ឆ្នាំដែលពួកគេមិនដែលស្គាល់របបប៉ុលពតនោះយ៉ាងមេចផងឮតែគេថា ចុះមេចក៍ពួក
    គេមានការឈឺចាប់ជាងអ្នកដែលមានវ័យចាស់ធ្លាប់បានរស់នៅក្នុងរបបនោះម្លេះ?

  34. Hun Sen says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy.
    This time even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
    កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
    ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
    បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាង
    តែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជា
    បរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
    សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
    វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
    ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យលសិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
    គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
    ឆ្លាតហើយខ្លាំងនោះ??? តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
    របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
    ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
    អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
    ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
    នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
    ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
    សិទ្ធិក្នុងការនិយាយស្តីជាដើម។

    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
    ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  35. Real Khmerologist says:

    It is undeniably that most prisoners at Tuol Sleng were former Khmer Rouge caders who had been accused of treason by KR. government, so Chum Mey must be one of them.