ថ្ងៃទី 8 មិថុនា 2013
ដោយ: មុនីរាជ
CEN
ភ្នំពេញ: ទីបំផុតទៅ ប៉ូលិសក្រសួងមហាផ្ទៃ បានសម្រេចបញ្ជូនកម្លាំង ដាក់ពង្រាយការពារផ្ទះរបស់លោក កឹម សុខា និងដាក់កម្លាំងការពារទីស្នាក់ការធំ របស់គណបក្សសង្គ្រោះជាតិ។ នេះជាលទ្ធផលនៃកិច្ចប្រជុំ រវាងប៉ូលិសក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្គ្រោះជាតិ រយៈពេលជាង ២ ម៉ោង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣។
លោក គុយ ប៊ុនរឿយ តំណាងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមប្រជុំជាមួយនឹងតំណាងប៉ូលិសក្រសួងមហាផ្ទៃ បានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំនេះ គឺភាគីទាំងពីរឯកភាពគ្នា ដាក់កម្លាំងការពារទាំងសង្ខាង ដើម្បីទប់ស្កាត់កុំឲ្យជនឆក់ឱកាសនិយម យកព្រឹត្តិការណ៍នេះ ទៅធ្វើអ្វីផ្សេង។ ចំណែកកម្លាំង ដែលត្រូវការពារគោលដៅធំ គឺត្រូវការពារផ្ទះរបស់លោក កឹម សុខា និងស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ នៅផ្លូវលេខ៥៩៨ ផ្ទះលេខ៧៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
លោក គុយ ប៊ុនរឿយ បានបន្ថែមថា ពាក់ព័ន្ធនឹងការហែញត្តិរបស់ក្រុមជនរងគ្រោះក្នុងរបបខ្មែរក្រហម ដឹកនាំដោយលោក ជុំ ម៉ី គឺគណបក្សសង្គ្រោះជាតិ នឹងចាត់តំណាងចេញមកទទួលញត្តិរបស់ជនរងគ្រោះ នៅថ្ងៃអាទិត្យស្អែកនេះ គឺលោក កឹម សុខា មិនចេញមកទទួលដោយផ្ទាល់ទេ ដោយសារតែគាត់ មានភារៈកិច្ច ចុះទៅជួបប្រជាពលរដ្ឋ នៅមូលដ្ឋាន។
សូមរម្លឹកថា ក្រសួងមហាផ្ទៃ តាមរយៈលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អគ្គលេខាធិការ បានអញ្ជើញលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ទៅពិភាក្សា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការការពារសន្តិសុខ សុវត្ថិភាព នៅពេលដែលក្រុមជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហែក្បួនមហាបាតុកម្ម ទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
លោក កឹម សុខា មិនបានទៅប្រជុំតាមការអញ្ជើញនោះទេ ក៏ប៉ុន្តែលោក បានបញ្ជូនតំណាងរបស់គណបក្សសង្គ្រោះជាតិ ទៅជំនួសវិញ។
តំណាងគណបក្សសង្គ្រោះជាតិ ដែលចូលរួមប្រជុំ មានចំនួនបីរូប គឺលោក គួយ ប៊ុនរឿន លោក គង់ បូរ៉ា និងលោក ឡុង រី បានជួបពិភាក្សាជាមួយលោក ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ព្រមទាំងស្នងការរងប៉ូលិសក្រុងភ្នំពេញ លោក ហ៊ី ព្រូ កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ទាក់ទងទៅនឹងបញ្ហាការពារសុវត្ថិភាព លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០១៣ ក្នុងព្រឹត្តិការណ៍មហាបាតុកម្មរបស់ក្រុមជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយលោក ជុំ ម៉ី ដើម្បីឲ្យលោក កឹម សុខា ដុតធូប សុំទោសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅក្នុងគុកទួលស្លែង ជុំវិញសំណុំរឿងគុកទួលស្លែង៕
កញ្រ្ជង ចិត្តធ៏ម ? កំលាំង ការពារឬ កំលាំងបង្កប់? ។ ប៉ុន្តែយ៉ាងណា ក៏សូមអរគុណ នូវ សន្តានចិត្ត
របស់ អ្នកដែល ជាពិសេស កងកំលាំងសន្តិសុខទាំង អស់ ដែលបាន មកទីនេះ ។
ប្រយ័ត្នកំលាំងការពារៗ ចេញទៅវិញបាត់ឯកសារ ចេញទៅវិញទុកអាចម៍ ២-៣ ដុំ (វត្ថុខុសច្បាប់)
ជាព្រឹត្តិការណ៏ធ្វើឲប្រជារាស្ត្រខ្មែរ នៅដាច់ស្រយ៉ាល កាន់តែស្គាល់ ថា លោក កឹម សុខា ជាមេដឹកនាំ
នៃគណបក្សសង្គ្រោះជាតិ ទៅវិញទេ។
ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់
.
អត់ ប្រយោជន៏ ទេ ណ៎ា ! ធ្វើតាម កំលាំងលុយ តាមចិត្ត !
ទីស្នាក់ការ បក្ស ផ្ទះ ពូខា មើលឲ្យមែនទែន ប្រយ័ត្ន ពួកវាប្លុងអាចម៍ចូល
គិតទៅវាសនារបស់ប្រទេសជាតិខ្មែរនៅលើតែមនុស្សម្នាក់ ចង់ឲ្យរស់ គឺរស់ ចង់ឲ្យស្លាប់ គឺស្លាប់
កាត់ដី កាត់កោះ កាត់ព្រៃឈើឲ្យយួន មិនមានទោស មានបាតដៃប្រឡាក់ឈាមខ្មែរ រាប់លាននាក់ មិនមានទោស គ្រាន់តែកំហុសរឿងតិចតួច ខំបំប៉ោងជាធំ បង្កើ់តឲ្យមានមហាបាតុកម្ម យ៉ាងអស្ចារ្យ
ប៉ុន្តែកុំភ្លេច រដ្ឋប្រហារសម្តេចក៏មានទ្រង់ទ្រាយយ៉ាងនេះដែរ ប្រយ័ត្នកុនខ្លួនឯង ។
ពពែរត្រួវបានដាក់ទោសដោយសត្វស្វាទៅវិញ
អុំ ជុំ ម៉ី ៖ យើងស្រឡាញ់ និងគោរពអុំពីមុនមក គឺដោយសារអុំជាអ្នករួចមានេជីវិតពីគុកទូលស្លែង និងជាសាក្សីដ៏សំខាន់នៅក្នុងតុលាការខ្មែរក្រហម មិនមែនមានតែអុំទេដែលនៅរស់រានមានជីវិតក្រោយរបបនេះ នៅមានប្រជាជនខ្មែរជាច្រើនលាននាក់ទៀតដែលមានកំហឹងឈឺចាប់ចំពោះខ្មែរក្រហមដូចអុំដែរ តែគេនៅរង់ចាំយុត្តិធម៌ពីសាលាក្តីខ្មែរក្រហម ។ អុំធ្វើនេះខុសហើយ ខុសធ្ងន់ណាស់ កឹម សុខាមិនមែនជាខ្មែរក្រហមទេ គាត់ជាជនរងគ្រោះពីសំណាក់ខ្មែរក្រហមដូចអុំដែរ កឹមសុខាទុកឲ្យប្រជារាស្ត្រសម្រេចវាសនាគាត់តាមរយះសន្លឹកឆ្នោតនាពេលខងមុខចុះ ចំណែកអុំពេលនេះ គួរយកគំរូតាមលោកអុំ ប៊ូ ម៉េង គឺជាការប្រសើរបំផុត ។ ទុកពេលវេលាដែលសេសសល់បន្តិចបន្តួចរបសអុំ គោរពបូជាព្រះរតនះត្រ័យ កាន់ធម៌អារ ដើម្បីសន្សំកុសលទៅជាមុខ បន់ស្រន់ឲ្យប្រទេសខ្មែររួចផុតទុក្ខទោស និងបន់ស្រន់ឲ្យជាតិក្រោយកុំឲ្យជួបរឿងរ៉ាវបែបនេះទៀត នោះបើសិនអុំជាពុទ្ធសាសនិកម្នាក់ ។
បើប៉ូលិសដាក់កម្លាំងការពារជុំវិញផ្ទះលោកគិមសុខាក្នុងបំណងល្អដូចបានលើកឡើងខាងលើនេះ
ខ្ញុំសូមគាំទ្រនិងនៅប្រទេសប្រជាធិបតេយ្យឯទៀតក៍គេធ្វើដូច្នោះដែរ តែផ្ទុយទៅវិញបើក្នុងបំណង
អាក្រក់អាហ្នឹងពលរដ្ឋមិនគាំទ្រទេណា ថាមិនត្រូវដែរពួកគុម្មុយនិស្ដមានល្បិចច្រើនណាស់ លោក
គិមសុខានិងបក្សពួកគួរតែប្រុងប្រយ័ត្នដែរ តែទោះជាយ៉ាងណាក៍ពលរដ្ឋ,សង្គមស៊ីវិល,និងអន្តរជាតិ
ព្យាយាមតាមដានមិនរួចពីក្រសែភ្នែកដែរ ព្រោះមនុស្សយើងឲ្យតែធ្លាប់ជាមនុស្សកាប់ចាក់,ធ្វើចោរ
ទោះថ្ងៃណាមួយចង់ធ្វើអំពើល្អពិតប្រាកដចំពោះនណាម្នាក់ ក៍គេមិនអាចជឿឡើយ ។
លោកតាជុំមីគួរតែបង្វែរការធ្វើបាតុកម្មនេះឲ្យអ្នកដឹកនាំធំៗមួយចំនួនក្នុងជួររដ្ឋាភិបាលដែលជាអតីតកម្មាភិបាលខ្មែរក្រហមនិងមានដៃប្រឡាក់ឈាមនោះឲ្យសុំទោសពលរដ្ឋខ្មែរវិញទើបសមជាង។
តិចលោមានហេតុការណ៌ដូចកាលបាតុកម្មប្រឆាំងលោក ខៀវ សំផន កាលជំនាន់មុនអ៊ុនតាក់ទៅ?
សង្ស័យ តែ ប្រើល្បិច ឈឺសាច់ យកមកប្រើ ដើម្បី កែខៃ នៅ ភាព អាម៉ាស់របស់ខ្លួន ទេ មើលទៅ ។
សង្ស័យ តែ យកល្បិច ឈឺសាច់ មកប្រើនៅពេលនោះទេមើលទៅ ដើម្បី កែខៃ នៅ ភាព អាម៉ាស់របស់
ខ្លួន ទេ មើលទៅ ។
សូមបងប្អូនអ្នកចូលរួម ធ្វើបាតុករទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ពីព្រោះវា អាច នឹងកើតឡើង
ក៏ថាបាន ដែរ។
បើវាគ្មិនអ្នកណា ដែលបាន អានហើយ សូម មេត្តា ជួយ ផ្សព្វផ្សាយ បន្តគ្នា ផង ចុះ ទុកគ្រាន់ បង្កាទុក ក្រែង វា នឹងមាន ហេតុការណ៏ហ្នឺងកើត ឡើង មែន ។
ប្រយ័ត្នល្បិចព្រួញ មួយបាញ់បាន សត្វពីរ
ទីមួយ គឺ គេ បាញ់ ទៅ លើគណះបក្សប្រឆាំង
ទីពីរ គឺ គេ បាន កែខៃ ខ្លួនគេ ដើម្បី បំភាន់ ភ្នែក ជាតិ និង អន្តរជាតិ ថា គេ ជាអ្នកគោរព
ប្រជាធិបតេយ្យ ពឹតប្រាកដ ក្នុង ន័យ ជានុយ ស្ទួច អោយ គេទាំងអស់គ្នា ជឿជាក់និង គាំ ទ្រ គេក្នុង
ពេលបោះឆ្នោត ។
តែ អ្នកដែលត្រូវរងគ្រោះពឹតប្រាកដ គឺ ក្រុម បាតុករ ទាំង អស់នោះ ទេ បើ សិន គេប្រើ ល្បិចនេះ មែន ។
ហេតុអ្វីបានជាចាំបាច់ត្រូវអង្គរក្ស? លោកគឹមសុខាគាត់បាននិយាយថាគាត់គ្មានកំហុសអ្វីទេ។ មនុស្សល្អគ្មានកំហុស មិនចាំបាច់ត្រូវការអង្គរក្សទេ។
សូមរង់ចាំមើលថាតើមានអ្វីកើតឡើងនៅពេលបន្ទាប់ ពីមនុស្សល្អរូបនេះ។
Hun Sen will send his secret guards to be there to destroy Kem Sokha at his house.
Never trust Hun Sen to be kind to protect Kem Sokha’s house.
They will do everything for money, so never trust to anybody.
I bet you if Kim Sokha cans get away from apologizzing to the public.