លោក កឹម សុខា បដិសេធ​មិនសុំទោស ទោះ​ជា​មាន​បាតុកម្ម​ប្រឆាំង​នឹង​រូបលោក

ថ្ងៃ សៅរ៍ 08 មិថុនា 2013
ដោយ លី ម៉េងហួរ
RFI

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​ទើបតែ​វិល​ត្រឡប់​មកដល់​កម្ពុជា​វិញ កាល​ពី​ល្ងាច​ថ្ងៃសុក្រ​ទី ៧ មិថុនា ២០១៣ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​បាតុកម្ម​មួយ នៅថ្ងៃ​ស្អែកនេះ។ បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី ជនរងគ្រោះ​ដែល​រួចជីវិត​ពី​គុកទួលស្លែង​មាន​គោលដៅ​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ចំពោះអ្វី​ដែល​លោក​អះអាង​ថា ទួលស្លែង​ជា​គុក​សិប្បនិមិត្ត។ ប៉ុន្តែ លោក​កឹម សុខា នៅតែ​អះអាង​យ៉ាងម៉ឺងម៉ាត់​ថា លោក​មិនបាន​និយាយ​ដូច្នេះ​ទេ ដូច្នេះ លោក​ក៏​មិន​ត្រូវការ​សុំទោស​ដែរ។

លោក កឹម សុខា ​​ប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិ (រូបកណ្តាល) ©Reuters

បទសម្ភាសន៍​រវាង​លី ម៉េងហួរ ជាមួយ​លោក​កឹម សុខា

(11:55)


ទាក់ទងនឹងប្រធានបទនេះ​ដែរ :


What Next?

Recent Articles

15 Responses to "លោក កឹម សុខា បដិសេធ​មិនសុំទោស ទោះ​ជា​មាន​បាតុកម្ម​ប្រឆាំង​នឹង​រូបលោក"

  1. សង្ស័យ តែ យកល្បិច ឈឺសាច់ មកប្រើនៅពេលនោះទេមើលទៅ ដើម្បី កែខៃ នៅ ភាព អាម៉ាស់​របស់​

    ខ្លួន ទេ មើលទៅ ។

    សូមបងប្អូនអ្នកចូលរួម ធ្វើបាតុករទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ពីព្រោះវា អាច នឹងកើតឡើង

    ក៏ថាបាន ដែរ។

    បើវាគ្មិនអ្នកណា ដែលបាន អានហើយ សូម មេត្តា ជួយ ផ្សព្វផ្សាយ បន្តគ្នា ផង ចុះ ទុកគ្រាន់ បង្កា​ទុក ក្រែង វា នឹង​មាន ហេតុការណ៏ហ្នឺង​កើត ឡើង មែន ។

  2. ប្រយ័ត្នល្បិច​ព្រួញ មួយបាញ់បាន សត្វពីរ

    ទីមួយ គឺ គេ បាញ់ ទៅ លើគណះបក្សប្រឆាំង

    ទីពីរ គឺ គេ បាន កែខៃ ខ្លួនគេ ដើម្បី បំភាន់ ភ្នែក ជាតិ និង អន្តរជាតិ ថា គេ ជាអ្នកគោរព

    ប្រជាធិបតេយ្យ ពឹតប្រាកដ ក្នុង ន័យ ជានុយ ស្ទួច អោយ គេទាំងអស់គ្នា ជឿជាក់និង គាំ ទ្រ គេក្នុង

    ពេលបោះឆ្នោត ។

    តែ អ្នកដែលត្រូវ​រងគ្រោះពឹតប្រាកដ គឺ ក្រុម បាតុករ ទាំង អស់នោះ ទេ បើ សិន គេ​ប្រើ ល្បិច​នេះ មែន ។

  3. ក្មេងវត្ត says:

    សូមគាំទ្រគោលជំហរលោកគិមសុខា….ព្រោះមានអ្នកដឹកនាំមួយចំនួនក្នុងជួររដ្ឋាភិបាលដែលបានចូលរួមក្នុងការកាប់សម្លាប់នេះដែរកាលពីអតីតកាលនិងធ្វើឲ្យបាត់បង់ទឹកដីនិងកោះមួយចំនួនទៅឲ្យយួននិងបង្ហូរយួនចូលពេញស្រុកដែលទោសនេះស្មើនិងទោសក្បត់ជាតិមិនត្រឹមតែមិនដែលមានទោសទេថែមទាំងមិនដែលសុំទោសខ្មែរមួយម៉ាត់ផង ហើយពួកគេនៅតែបន្តជិះជាន់ធ្វើបាបនិងសម្លាប់
    ពលរដ្ឋខ្មែររហូតទល់សព្វថ្ងៃ។

  4. Som Rien Sey says:

    នៅក្នុងការ​សំភាសន៍​របស់​លោកគឹម​សុខា​ គាត់មិនបាន​ឆ្លើយ​ទៅនឹង​សំណួរ​ដ៏សំខាន់​មួយចំនួន​ដូចជា: តើលោក​នឹងបង្ហាញខ្លួន​ឡើង​ជាមួយលោក​ជុំ​ម៉ី​នៅថ្ងៃស្អែក​​ឬ​នោះទេ។ លោក​សុខា​មិន​ឆ្លើយ​ច្បាស់នឹង​សំណួរនេះ​ទេ។ លោកសុខា​បានឱ្យដឹងថា​ គេបាន​និយាយអំពី​កន្លែងនៃ​ការនិយាយ​របស់គាត់​គឺ​ខុសកន្លែង​។ គាត់បាន​ធ្វើឡើងវិញ​ច្រើនដង។ ប៉ុន្តែកុំ​ភ្លេច​ថា បាតុកម្ម​នេះ​គឺមិនមែននិយាយពី​កន្លែងនោះ​ទេ។ គឺអំពី​អ្វីដែល​គាត់បាន​និយាយ។

  5. Former Hia lola says:

    មាន​សំណួរ​ជាច្រើន​ លោកមិនបាន​ឆ្លើយ​នោះទេ ប៉ុន្តែ​គាត់បាន​ឆ្លើយ​សំណួរ​ជាច្រើន​ដែលគេ​មិនបាន​សួរគាត់​។ គាត់ច្បាស់ជា​មានខ្លួន​ហើយ​។

  6. ទិតឿន says:

    សូមបញ្ជាក់បន្ថែមៈ ក្នុងកម្មវិធីមហាបាតុកម្មនេះនឹងមានល្ខោនហ្គីញ៉ុលសំដែងជូនទស្សនារហូត។

  7. 18 Mars says:

    ជាទស្សនៈដ៏តូចរបស់ខ្ញុំកឹមសុខាមិនត្រូវទៅឆ្លើយនឹងសំណួររបស់មនុស្សវង្វេងការពិតដូចជុំម៉ីទេ អ្វីដែលបាននិយាយការពិតពីល្បិចសម្លាបមនុស្សតាមមនោគមវិជ្ជារបស់យួនត្រូវតែរក្សាព្រោះវាជា រឿងពិត ករណីមនុស្សពីនាក់គឺលោកគាតឈន់និងលោកហោណាំហុង​អាចបំភ្លឺភ្នែកមនុស្ស​មួយ​ចំនួនឲ្យដឹងការពិតខ្លះពីសកម្មភាពរបស់យួនធ្វើមកលើកម្ពុជា។ ខ្ញុំធ្លាប់បាននិយាយច្រើនដងហើយ​ថាសំរាប់ពេលនេះមិនទាន់អីទេតែពេលអនាគតវាសនារបស់កូនចៅជំនាន់ក្រោយពិតជាជួបនឹងសោកនាដកម្មជាក់ជាមិនខានឡើយ។

  8. 18 Mars says:

    ជុំម៉ីគួរតែចូលគុកម្តងទៀតដើម្បីឲ្យភ្លឺភ្នែក កាលជាប់គុកគឺគុករបស់ខ្មែរក្រហមដល់ឥឡូវប្រឹងប្រែង​ជួយក្រុមខ្មែរក្រហមទៀត តើជីវិតអ្នកឯងមានន័យអីម៉ីអ្ហើយម៉ី………សុំម៉ីឯងកុំនាំក្មងជំនាន់ក្រោយឲ្យ វង្វេងប្រវត្តិសាស្រ្តដូចបណ្ឌិតច្បាប់ក្រៅសាលារបស់រដ្ឋសភា ម៉ីពេលងាប់ទៅយើងគ្រប់រូបយកអីទៅ មិនបានទេណាម៉ី ដូចនេះអាយុប៉ុណ្ណេះគួរសន្សំសីលទាន ខំធ្វើអំពើល្អដើម្បីកុំឲ្យជាតិ​ក្រោយជាប់​គុក​ទៀតណាម៉ីណា……….

  9. 18 Mars says:

    រដ្ឋសភាដ៏ជឿនលឿនតែងច្បាប់មួយតែមួយប៉ព្រិចភ្នែកស្តីអំពីច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម តែគួរឲ្យស្តាយដោយសភាដ៏ខ្លាំក្លានេះភ្លេចតែងច្បាប់ស្តីពីការគាំទ្រក្រុម​ឧក្រិដ្ឋជននៃរបបវាលពិឃាតឲ្យបន្តការដឹកនាំកម្ពុជាតទៅទៀត។ វាគួរតែទទួលស្គាល់ឧក្រិដ្ឋកម្ម​ហើយចាប់ឧក្រិដ្ឋជននិងបក្សពួកបរិវារ នេះបែរជាទទួលស្គាល់ឧក្រិដ្ឋកម្មតែរក្សាទុកនិងគោរពឧក្រិដ្ឋ ជន។ ច្បាប់នេះពិតជាចម្លែកមែន

    ជុំម៉ីជាបគុកទួលស្លែងដូចនេះជុំម៉ីអាចជាកម្មាភិបាលរបស់ខ្មែរក្រហម ឥចឹងទេសុទ្ធតែពួកក្រហមគ្នាវា

  10. Anonymous says:

    គាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តមិនសុំទោស ។

  11. ក្មេងល្ងង់របស់បង says:

    សង្សយ័មានយួនចូលរួមធ្វើបាតុកម្មដោយស្មគ្រ័ចិត្តដែរហើយ មើលទៅ ព្រោះយួនមានច្រើនណាស់
    ដូច្នេះមានបាតុករយ៉ាងច្រើនកុះករ ហេស! ហេស! ញុំទៅដែរ ក្រែងបាន5ដុល្លា គ្រាន់បានបាយថ្ងៃត្រង់ កំពុងតែដាច់លុយផង!

  12. Srey Khmer says:

    The Law was just passed! Arrest HIM and throw in jail!!!

  13. លោក​តា​ ជុំ​ ម៉ី គេដេញចេញពីសមាគមន៏ហើយសូមជួយគាំទ្រផង

  14. CPP says:

    លោក​តា​ ជុំ​ ម៉ី គឺជាសសរទ្រូងនៃប្រទេសជាតិយ៉ាងសំខាន់ ជាពិសេស គាត់​បានក្លាយជា អ្នកនយោបាយជំនាន់ថ្មី ដែលត្រូវតែចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ នយោបាយ ការកសាងអភិវឌ្ឍប្រទេសជាតិ ក្នុងមាគ៌ាដ៏ ត្រឹមត្រូវមួយ។