សភាជាតិ​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម

 

ហេង រស្មី
08 មិថុនា 2013
វីអូអេខ្មែរ

 

សមាជិក​រដ្ឋសភា​ខ្មែរ​លើកដៃ​អនុម័តច្បាប់។

សមាជិក​រដ្ឋសភា​ខ្មែរ​លើកដៃ​អនុម័តច្បាប់។

ភ្នំពេញ — សភាជាតិ​កម្ពុជា​បាន​អនុម័ត​ច្បាប់​មួយ​សម្រាប់​ដាក់​ទោស​ជន​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​អះអាង​ថា មិនមាន​ឧក្រិដ្ឋកម្មក្នុង​របប​ខ្មែរ​ក្រហម​ ហើយដែលរិះគន់ថា ច្បាប់​នេះ​ធ្វើ​តាមការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បើ​ទោះ​បី​ជាមាន​ការរិះគន់​ថា​ ​ច្បាប់​នេះ​មិន​បម្រើ​ដល់​ផល​ប្រយោជន៍​ជន​រងគ្រោះ​ក៏ដោយ។

សមាជិក​សភា​ចំនួន​៨៦​រូប​មកពី​គណបក្ស​គ្រប់​គ្រង​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចំណាយ​ពេល​ខ្លី​អនុម័ត​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ។​

ក្នុង​ចំណោម​សមាជិក​សភាទាំង​អស់​ដែល​មាន​វត្តមាន​ បាន​បោះ​ឆ្នោត​គាំទ្រ​១០០​ភាគ​រយ​លើ​សំឡេង​៨៦​ទល់​និង​៨៦​ដោយ​មិន​បាន​ពិភាក្សាដេញ​ដោល​ទេ។​ពោល​គឺ​បាន​យល់​ព្រម​នូវ​ខ្លឹម​សារ​ទាំង​ស្រុង​ដោយ​គ្មាន​កែប្រែ​ពាក្យ​សូម្បី​តែ​មួយ​តួអក្សរ។​

លេខាធិការ​អង្គ​ប្រជុំ​បាន​ប្រកាស​ថា៖ «សូម​រាយការណ៍​ជូន​សម្តេច​ប្រធាន​ អង្គសភា​បាន​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន​៨៦​លើ​៨៦»។​

លោក​ហេង​សំរិន​ប្រធាន​រដ្ឋសភា​បាន​និយាយ​ថា​សេចក្តី​ស្នើច្បាប់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៧​រូប​បាន​ស្នើឡើង​កាលពីថ្ងៃ​ទី​២៩ខែ​ឧសភា។​

ច្បាប់​នេះ​មាន​ចំនួន​៥​មាត្រា​ហើយ​តម្រូវ​ផ្តន្ទាទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​ទទួល​ស្គាល់​ឬ​សម្រាល​ ឬ ​បដិសេធ​ ឬ ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ ឬ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ដែល​បាន​សម្លាប់​អាយុ​ជីវិត​មនុស្ស​អស់​ជាង​១,៧​លាន​នាក់។​

អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​៦ខែ​ទៅ​២ឆ្នាំ​តាម​មាត្រាទី​២៦២​នៃក្រម​ព្រហ្មទណ្ឌ​ថ្មី ​និង​ ពិន័យ​ជាប្រាក់​ពី​១លាន​រៀល​គឺ ប្រមាណ​២៥០​ដុល្លារ​ទៅ​៤លាន​រៀល​គឺ​ប្រមាណ​១០០០​ដុល្លារ​ពី​បទ​មិន​ទទួល​ស្គាល់​ជាសាធារណៈ​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើងក្នុង​រយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ។​

លោក​ជាម យៀប ​សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​គ្រប់​គ្រង​អំណាច​បាន​និយាយ​ថា​យើង​មាន​ការ​ឈឺចាប់​ចំពោះ​បុគ្គល​ណា​ដែល​មិន​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ លោក​បាន​និយាយ​ថា​ច្បាប់​នេះ​មិន​ធ្វើ​ប្រតិសកម្ម​ថយ​ក្រោយទេ​ក៏​ប៉ុន្តែ​ជាឧបករណ៍​គតិយុទ្ធ​សម្រាប់​ដាក់ទោស​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​មិន​មែន​តែ​បុគ្គល​លោក​កឹម សុខា​ទេ។​
លោកនិយាយថា៖ «ច្បាប់​នេះ​ជាឧបករណ៍​គតិយុទ្ធ​មួយ​សម្រាប់​អប់រំ​ក៏​ដូច​ជា​មាន​វិធានការ​និង​ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ល្មើស​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​តាម​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ក៏​ដូចជា​ច្បាប់​នេះ»។​

ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃកម្ពុជា​ប្រជា​ធិបតេយ្យ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្តី​ហ៊ុន សែន​បាន​និយាយ​ថា​លោក​កឹម សុខា​ ​បាន​ចាត់ទុក​ថា​គុកទួល​ស្លែង​ដែល​ខ្មែរ​ក្រហម​បាន​បន្សល់​ទុក​ជា​គុក​សិប្បនិមិ្មត​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​វៀតណាម។​

គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ពីប្រទេស​សឹង្ហបុរី​នៅថ្ងៃសុក្រ​នេះ​ ដោយ​ទទូច​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការបញ្ឈប់​ការ​លាបពណ៌​រើស​អើង​បំបែក​បំបាក់​ខ្មែរ​ដូច​ខ្មែរ​ក្រហម​ដែល​បាន​ធ្វើ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​និង​ទាមទារ​រក​យុត្តិធម៌​ពិត​ជូន​ជន​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម។​

អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ពី​គុកទួល​ស្លែង​ គឺលោក​ ជុំ ម៉ី​ប្រធាន​សមាគម​ក្សេម​ក្សាន្ត​បាន​ប្រកាស​ថា​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខនេះនឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​មួយ​ប្រឆាំង​នឹង​លោក​កឹម សុខា​ចំពោះ​ការ​អត្ថាធិប្បាយ​ជុំវិញ​មន្ទីរ​ឃុំឃាំង​គុកទួល​ស្លែង។​

​សមាគម​ក្សេមក្សាន្ត​បាន​ចេញ​លិខិត​មួយ​ថា ​មិន​បាន​គាំទ្រ​និង​ចូល​រួមធ្វើមហា​បាតុកម្ម​នេះ​ជាមួយ​លោក​ជុំ ម៉ី ​ទេ​ គឺ​ធ្វើឡើង​ក្នុង​នាម​បុគ្គល​លោក​តែ​ប៉ុណ្ណោះ៕

 

 

ពហុព័ត៌មាន

What Next?

Related Articles

38 Responses to "សភាជាតិ​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម"

  1. គណះបក្ស​ប្រឆាំងពឹត​ជាមានឆន្ទះ​ចង់​​ធ្វើរអោយមាន​ការផ្លាស់ប្តូរដ្ធាភិបាលថ្មី ។ ប៉ុន្តែ អ្វី ដែលរឹត​

    តែអោយ យើងភ្ញាក់ផ្អើល រក​ស្មាន​មិនដល់នោះ គឺ ក្រុមស៊ី ភី ភី អែណោះទៅ វិញ ទេ ដែល​រឹត តែ បាន

    និង កំពុង ធ្វើផ្លាស់ប្តូរ រដ្ធាភិបាលថ្មីដោយ ខ្លួនអែង​។​​នេះ ហើយ​ជាលទ្ធផល​នៃ អំពើអាក្រក់​របស់​ខ្លួន ។​

    ចាប់ពីពេលនេះទៅ កញ្ជ្រោង កញ្ចាស់មួយនេះ​លែង​មានឪកាស បកក្រោយ ឡើង​វិញ​ហើយ

    សូមទទួលយក​នៅ សុបិន្ត​អាក្រក់​របស់ខ្លួន​ជា បន្តទៀតចុះ ។ ហើយ គ​ជ បលែង​​ជាឧបសគ្គដ៏ធំ​

    សំរាប់ការបោះឆ្នោត អណត្តិនេះ ទៀតដែរ ។ ពី ព្រោះ ថា​ការបោះ ឆ្នោត​លើកនេះ នឹង​លែង​មានតំលៃ​សំរាប់ ជាតិ និង អន្តរជាតិ ទៅ ហើយ ។​ដូច្នេះ អំណាច ដែល​កញ្ជ្រោង កញ្ចាស់ម្នាក់នេះ ដែល​ខំស្រមើស្រមៃ ថា នឹង​បន្ត​ទៅ ទៀត នោះ តើ​បាន មកពី ណា ? ឬ មួយ ក៏ គាត់ ត្រូវ សំរេចចិត្តធ្វើតាម​គំរូ នៃ​ប្រទេស​កុំ​មុយនីស កូរ៉េ ខាង​ជើង ។ បើ ហ៊ាន​ធ្វើដូច្នោះមែន​តើ វា​នឹង​​មាន​រឿង​អ្វីដែល​កើត​ឡើង​សំរាប់ ក្រុមរបស់​គាត់ ។

  2. Former Hia lola says:

    – ច្បាប់​នេះត្រូវបាន​ស្នើឡើងដោយ​លោកហ៊ុនសែន​
    ​- ច្បាប់នេះ​ត្រូវបានគាំទ្រដោយ​លោកគឹម​សុខា។​
    ​- ច្បាប់នេះ​ត្រូវបានបដិសេធ​​និងរិះគន់ពីអ្នកអាន​ទាំងឡាយ។

  3. គណះបក្ស​ប្រឆាំងពឹត​ជាមានឆន្ទះ​ចង់​​ធ្វើរអោយមាន​ការផ្លាស់ប្តូរដ្ធាភិបាលថ្មី ។ ប៉ុន្តែ អ្វី ដែលរឹត​

    តែអោយ យើងភ្ញាក់ផ្អើល រក​ស្មាន​មិនដល់នោះ គឺ ក្រុមស៊ី ភី ភី អែណោះទៅ វិញ ទេ ដែល​រឹត តែ បាន

    និង កំពុង ធ្វើផ្លាស់ប្តូរ រដ្ធាភិបាលថ្មីដោយ ខ្លួនអែង​។​​នេះ ហើយ​ជាលទ្ធផល​នៃ អំពើអាក្រក់​របស់​ខ្លួន ។​

    ចាប់ពីពេលនេះទៅ កញ្ជ្រោង កញ្ចាស់មួយនេះ​លែង​មានឪកាស បកក្រោយ ឡើង​វិញ​ហើយ

    សូមទទួលយក​នៅ សុបិន្ត​អាក្រក់​របស់ខ្លួន​ជា បន្តទៀតចុះ ។ ហើយ គ​ជ បលែង​​ជាឧបសគ្គដ៏ធំ​

    សំរាប់ការបោះឆ្នោត អណត្តិនេះ ទៀតដែរ ។ ពី ព្រោះ ថា​ការបោះ ឆ្នោត​លើកនេះ នឹង​លែង​មានតំលៃ​សំរាប់ ជាតិ និង អន្តរជាតិ ទៅ ហើយ ។​ដូច្នេះ អំណាច ដែល​កញ្ជ្រោង កញ្ចាស់ម្នាក់នេះ ដែល​ខំស្រមើស្រមៃ ថា នឹង​បន្ត​ទៅ ទៀត នោះ តើ​បាន មកពី ណា ? ឬ មួយ ក៏ គាត់ ត្រូវ សំរេចចិត្តធ្វើតាម​គំរូ នៃ​ប្រទេស​កុំ​មុយនីស កូរ៉េ ខាង​ជើង ។ បើ ហ៊ាន​ធ្វើដូច្នោះមែន​តើ វា​នឹង​​មាន​រឿង​អ្វីដែល​កើត​ឡើង​សំរាប់ ក្រុមរបស់​គាត់ ។

    លោក​សម​រង្ស៊ី ពឹត​ជាមាន ប្រាជ្ញាជ្រៅ មែន រកស្មានមិន​ដល់ ។​ល្បិច ខ្ចីដៃ គេ យក​មកប្រើ ឬ ក៏​ល្បិច​ទាល់តែ ចេះ ធ្វើ​ចោរ ទើប ចាប់ចោរបាន ពឹត ជា អស្ចារ្យ​ណាស់ ។ ចួនកាល គេគិត ថា វា ជា ល្បិច អាក្រក់ ក៏ ប៉ុន្តែ បើ មិន ប្រើវា ទេ តើ អាច ទប់ស្កាត់ នូវ ទង្វើ របស់មនុស្ស អាក្រក់ របស់ អ្នកទាំង​នោះបានទេ ?

    តាមការ សង្កេតមើល រយះកាល​នៃ កញ្ជ្រោង កញ្ចាស់​ម្នាក់នេះ ឡើងសន្ទរកថក្នុង ពិធី សម្ធោធ ពីរដង

    ជាប់គ្នា កន្លងមកនេះ អារម្មណ៏ របស់គាត់ ហាក់មិននឹងន ទាល់តែសោះ ការនិយាយស្តីរបស់គាត់ ភាគច្រើន

    គឺ ខុសឬភ្លាត់មាត់​ច្រើនដងទៅទៀត មើលទៅ វា ហាក់ដូចជាគាត់កំពុងច្របូកច្របល់នៅរឿងអ្វីមួយ។

  4. មានមេដឹកនាំដែលវៀងវៃ ប្រសើរជាង មានមេដឹកនាំដែល​ក្អេងក្អាង ដោយ​ធ្វើៗ អ្វីៗ​តាម​តែ គេចាក់រុក និង បញ្ជារបស់គេ ។

  5. 18 Mars says:

    សមាជិកសភាខ្មែរលោកដៃគួរឲ្យអស់សំណើច ខ្លះម្រាមប្រាំ ខ្លះម្រាមមួយ ខ្លះម្រាមពីរ ឱកម្ពុជា​មាតុភូមិ​ដ៏​កំសត់អើយអ្នកមិនគួរធ្លាក់ដល់កំរិតនេះសោះ។ ភាគច្រើននៃសមាជិកសភាសុទ្ធតែជា បណ្ឌិតច្បាប់សិប្បនិម្មិត តើជាតិខ្មែរ ប្រជាជនខ្មែរ មានសង្ឃឹមលើអ្វីបើសភារបស់ប្រទេសទាំងមូល តាក់តែងច្បាប់តាមតែចិត្តបុគ្គលម្នាក់ចង់បានយ៉ាងនេះ អ្នកចង់បានវាជាមនុស្សល្ងង់​ចុះអ្នកច្បាប់​ទាំង​ឡាយម្តចក៏ក្លាយទៅជាភ្លើ?

  6. Anonymous says:

    “ពោល​គឺ​បាន​យល់​ព្រម​នូវ​ខ្លឹម​សារ​ទាំង​ស្រុង​ដោយ​គ្មាន​កែប្រែ​ពាក្យ​សូម្បី​តែ​មួយ​តួអក្សរ”
    ឲ្យកែម្ត៉េចកើត ហ៊ានកែគឺមិនទទួលស្គាល់ ត្រូវតែមានទោស
    ម្យ៉ាងពួកគេម៉េចអាចថាមិនដឹង មិនមានរបបខ្មែរក្រហមកើត បើពួកគេក្នុងចំណោមនោះ ធ្លាប់មាន​បាតដៃប្រល័យពូជសាសន៍ដែរនោះ ។

  7. -cpp កំពុងដើរថយក្រោយ បន្ទិចទៀតនិងដើរដល់ផ្លូវទល់ច្រក !!

  8. ជយោសភា ធ្វើតំណាងរាស្រ្តចាយលុយជាតិអោយកើនបំណុលជាតិជំពាក់បរទេសអោយវណ្អក័ធ្វើអីទៅធ្វើស្រែវិញទៅល្អជាង!!រៀងជាតិសំខាន់ៗមិនអើពើរទេបើប្រយោជន័បុគ្គលនឹងបក្សពួករហស៍ណាស់!!

  9. I said ” Show up your hand all puppets ” . Puppet ” Yes! Sir, here we’ve go “

  10. ហសរ says:

    ពួកស្វាញី ឈ្មោល ក្នុងសភា គ្មានខួរ អន់ជាងចែ្កទៀត

  11. Kobe says:

    ជូនចំពោះមិត្តអ្នកអានជាទីគោរព

    ការធ្វើនយោបាយជាការប្រជែងគ្នាដើម្បីអំណាចតែការប្រជែងគ្ននេះទៀតសោតអ្នកនយោបាយគួរ

    តែគិតអំពីក្រមសីលធ៌ម និងការទទួលខុសត្រូវលើកម្មវីធីនយោបាយរបស់បក្សខ្លួន ។ ហើយការ

    និយាយនេះ គួតែគិតអំពីអារម្មណ៍ របស់អ្នកស្តាប់(ប្រជាជនដែលជាម្ចាស់ឆ្នោត) ។

    ចូអ្នកគាំទ្របក្សប្រឆាំងកុំខឹងនិង ហ៊ុន សែន និងសូមអោយអ្នកគិតអំពីកម្មវីធីនយោបាយ

    របស់មេដឹកនាំរបស់អ្នកឡើងវិញ តើការលើកដំកើងរបប លន់ ណុល របស់លោក គង់ គាំ (រដ្ឋ

    ប្រហារសិប្បនិមិត្ត) និង ការនិយាយរបស់លោក គឹម សុខា អំពីខ្មែរក្រហម តើអ្នកទាំងអស់នោះ

    មានការទទួលខុសត្រូវឬអត់ តើការនិយាយនេះមានន័យយ៉ាងដូចម្តេច (ជាកម្មវិធីនយោបាយ

    របស់បក្ស ឬ ជាទស្សនះរបស់បុគ្គល) ការលើកឡើងនេះ ប្រសិនបើអ្នកជាគាត់ (គឹម​ សុខា) គួសុំ

    ទោសឬអត់ ។ កុំប្រឆាំងដើម្បីតែប្រឆាំង

  12. Cambodia 2013 says:

    សំបូរពួកបណ្ឌិតសិប្បនិម្មិតណាស់ស្រុកខ្មែរ

  13. Khmerkid says:

    លោកKobe ហាក់ដូចជារៀនសូត្របានតិចណាស់ ឬក៏ធ្វើភ្លើ?
    ហេតុអីក៏សំដីហ៊ុនសែនមានឥទ្ធិពលម្លេះ? ម្តេចក៏មិនចែងច្បាប់ថាអតីតខ្មែរក្រហម មិនត្រូវអនុញ្ញាតិអោយបំរើការងារជាមន្រ្តីរាជការជាដាច់ខាត?ព្រោះវានាំអោយអ្នកស្លាប់មិនស្ងប់ ព្រោះបាតដៃពួកនេះធ្លាប់ប្រលាក់ឈាមខ្មែរ តើនរណាខ្លះទៅជាអតីតខ្មែរក្រហម?ចង់បានរូបថតមុនឆ្នាំ១៩៧៩ឬទេ?
    គួរបង្កើតច្បាប់កាត់ទោសមេខ្លោងដែលបង្កើត ការសម្លាប់រង្គាល ក្នុងទស្សវត្សឆ្នាំ៨០ គឺ ក៥? ប្រហែលជាមិនចាំទេមើលទៅ។
    សភាបក្សជាន់ប្រជា បានតែធ្វើអីឡប់ៗឡែតាមបក្សពួកខ្លួន ប៉ុណ្ណោះ មិនគិតពីផលប្រយោជន៍ជាតិបន្តិចណាទេ។

  14. ក្មេងល្ងង់របស់បង says:

    សម្តីរបស់ជនក្បត់ជាតិ អាជា បាននិយាយ
    លោក នួន ជា ដែល​ពាក់​វ៉ែនតា​ខ្មៅ​សម្រាន្ត​លើ​គ្រែ​ក្នុង​បន្ទប់​ខាង​ក្រោម​បន្ទប់​បើក​សវនាការ ដោយសារ​មាន​បញ្ហា​សុខភាព បាន​ប្រាប់​សវនាការ​នៅ​ពេល​ដែល​លោក​កំពុង​សម្រាន្ត​លើ​គ្រែ​នោះ​ថា ប៉ុល ពត និង​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ខ្មែរ​ក្រហម បាន​សម្រេច​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ ដោយ​ផ្អែក​លើ​កត្តា​បី​សំខាន់ គឺ​ខ្លាច​អាមេរិក ទម្លាក់​គ្រាប់​បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា ​និង​ខ្លាច​អ្នក​ភ្នំពេញ​ដាច់​ពោះ​ស្លាប់​ដោយ​ខ្វះ​ស្បៀង។
    សូម្បីតែអាពតក៏ខ្លាចយួនដែរហើយវាក៏ស្អប់យួនណាស់ដែរ ព្រោះវាដឹងថាយួនចង់ឈ្លានពានយកទឹដីខ្មែរ ដូច្នេះកាលដែលយួនជួយរំដោះខ្មែរច្បាស់ណាស់គឺមានគំនិតបិទបាំងពីកលល្បិចរបស់ខ្លួន សម្លាប់ក្រោមរូបភាពជួយ! តើអ្នកដែលដឹងគុណយួន មានចាមអារម្មណ៏សម្តីអា នួន ជា ទេ? រឺក៏អ្នកខ្លះបានលក់ក្បាលអោយ យួន ហើយ

  15. Phnom says:

    Most of these MPs showed up their middle fingers to Mr.Hun Sen and OMG! What a show off!!. If this law is legalized and become as an issue for real, Mr.Hor 5 Hong and Mr.Keth chhon must go to the international trail court to explain what they did to all Cambodian citizens during the Khmer Rouge era.

    Case 3 and case 4 must be allowed to do the investigation without any interferering from these So-call Cambodian members of parliament or from Mr blind Hun Sen. If the law is logically introduced for the public to obey then not only the law makers, but also the prime minister Hun Sen as well must be speak the truth action of the law and do not shy away when it comes to your own personal issue.

  16. CPP says:

    85 Brainless Monkey putting up their hands to please the one eye king.

    Speechless, when the cripple follow the blind.

  17. សំឡាញ់! says:

    គ្រាន់តែលើកដៃ ក៏មិនឯកភាពគ្នាទៅហើយ ! ចុះទៅសង្ឃឹមថាខ្មែរចេះរួបរួមគ្នាទេ?
    ខ្ញុំនិយាយដដែលៗ ថាពូជខ្មែរនេះពូកែតែអារឿងគ្នាឯង ។ បើជាមួយ ចិន យួន សៀម…គឺស្លូតណាស់!
    ពូកែណាស់អារឿង ខាំហែក ចាក់រុក ឆ្កឹះឆ្កៀល ជេរប្រមាថ មាក់ងាយ និងឈានទៅដល់ កាប់ ចាក់
    បាញ់ ប្លន់ សម្លាប់គ្នាឯងនោះ ។ មិនចេះខ្មាសអៀនជាតិសាសន៍ គេសោះតែម្តង ។ យីអីក៏យ៉ាប់នេះ
    យ៉ាប់ ។

  18. អ្នកចេះមិនបង្ហាញឈ្មោះ says:

    អាភ្លើ មានតែអាឆ្កូតដែលថាអត់មានឧក្រិដ្ធកម្មខ្មែរក្រហម!!!

  19. Khmer Family says:

    ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់

    .

  20. Khmer Family says:

    កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!

  21. fuckyou says:

    Klas Lerk Dai Kan dal ( raise middle finger, what it means ?) hahahah

  22. Srey Khmer says:

    The represent of Cambodian like the scary birds at the farmers, they have body but no braind,

  23. Koun Khmer says:

    Oh!! all cambodian people please don’t believe the person who take your land only CPP and the person who return the land back to you also CPP so they will take it back after they win the election that is real so we are not kid we should understand.

    Wish all cambodian people can find a good leader really love his country and people

  24. Z says:

    សូមរង់ចាំមើលការផ្សាយបន្តផ្ទាល់ពីគ្រប់ស្ថានីទូរទស្សន៏ ជាពិេសស CNC. CTN បាយ័ន អប្សរា អំពីការធ្វើមហាបាតុកម្មថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៣ នេះទាំងអស់គ្នាណាបងប្អូន ។ ព្រោះតាមដឹងពួកគេកំពុងត្រៀមខ្លួនដាក់កាមេរ៉ាថតនិងអ្នកអត្ថាធិប្បាយដ៏មហិមាគ្រប់កន្លែង ដើម្បីផ្តិតយកពត៍មាន ។ គួរអោយស្រណោះណាស់ទឹកដីខ្មែរដ៏តូចមួយនេះ គេជញ្ជ្រាំដូចខ្ទឹមដាក់ទឹកសាអុីវជ្រលួក ៕

  25. Crazy law makers says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!

    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.

    Then the political party should have strong position! Don’t be afraid of their propaganda.

    We are Cambodian people strongly support you both, Kim Sokha and Samraingsy. This time

    even you have got mistake a little bit in public speech but we still support you both.

    Because we want to change the recent leader as soon as possible. Because this leader has

    caused a lot of problems such as destroying of forest, fisheries, wild animals, mines,

    and brings our people poor and poorer, not reducing the poverty, caused a lot of violence!

    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the

    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,

    snippers, traffic accidents, law on his mouth, education field all students and pupils are not

    known the country history, then he does’t love own nation. The recent leader dares not face

    to the real factors, afraid of questions! Now his party group and relatives are the bosses of

    companies in Cambodia, managing them to be leaders of country, agencies and provinces.

    The we are Cambodian people all should understand well how to change by going to vote

    for only one party first. I think the next party will be easy to change the person to be the

    prime minister in case his leading is not good for the country, because he will not have any

    bodyguard units / platoons like this one. Then we altogether should vote for the new one,

    the new leader.

    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន

    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់

    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា

    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ

    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ

    ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។

    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន

    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង

    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!

    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស ដូរ

    យកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។

    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច

    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ

    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។

    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល

    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម

    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់

    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។

    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង

    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  26. donjeyu says:

    ច្បាប់ដែលបង្កើតឡើងដោយរហន់យ៉ាងនេះ ច្បាស់ក្រឡែតណាស់ គឹតាក់តែងឡើងសម្រាប់ដំម្រូវការរបស់បុគ្គលម្នាក់ដែលជាមេបនបក្សនយោបាយផ្ដាច់ការតែប៉ុនណុ៎ះ
    ច្បាប់ទ្រនាប់ជើង ច្បាប់ទើងមើង ច្បាប់ផើមព្រៃ ច្បាប់អស់ដី ច្បាប់អស់ព្រៃ ច្បាប់អស់កោះ ច្បាប់.អស់.ៗៗៗៗៗៗៗៗៗៗៗៗ………….

  27. សែនមហាឡប់ says:

    ដល់ពេលរលុំកុំថាគេបង្ខំពួកលោកសភាបង់បាយខ្មែរ!!!

  28. lok ta says:

    លោកគឹម​សុខាបាន​គាំទ្រ​ច្បាប់នេះ។ អ្នកដែល​ប្រឆាំងនឹង​ច្បាប់នេះ ​គឺជា​ការប្រឆាំងនឹងលោក​គឹម​សុខា។

  29. 18 Mars says:

    សេរីភាពនៃជំនឿ សេរីភាពនៃការទទួលស្គាល់ឬមិនទទួលស្គាល់ វាជាសេរីភាព​របស់បុគ្គល​ម្នាក់ៗ​។ ប្រៀបដូចរូបខ្ញុំដែលបានដឹងរឿងដើរផ្លូវខុសដឹកនាំប្រទេសខុសផ្លូវរបស់ស្តចសីហនុ ហើយខ្ញុំមិន​គោរពតាមមិនជឿនោះជាសិទ្ធរបស់ខ្ញុំ​ រដ្ឋសភាមិនអាចតែងច្បាប់​មកបង្ខំខ្ញុំឲ្យទទួល​​​​ស្គាល់​ថាស្តេចសីហនុធ្វើត្រឹម​​ត្រូវមិនខុសនោះទេ។ កុំលើកឧទាហរណ៍ពីហ៊ីត្លែរនៅអាល្លឺម៉ង់នោះវាមិនដូចគ្នាទេ។ ហ៊ីត្លែរសម្លាប់ជនជាតិណា? យួនធ្វើដាក់ដល់កំរិតនេះហើយនៅតែមិនទទួលយកការពិត ការបង្ខិត​ព្រំដែនជារឿងពិត​(សុំមើលតែព្រំដែនខេត្តតាកែវមួយក៏គ្រប់គ្រាន់ហើយ) កោះត្រលើយួនយកដោយ សុវត្ថិភាព​ជាការពិតឬទេ? សព្វថ្ងៃប្រទេសកម្ពុជាបាននិង​កំពុងក្លាយទៅជា​ទីផ្សាររបស់យួន​ជាការ​ពិត​ឬទេ?​​ អង្គរវត្តខ្មែរត្រូវបានគ្រប់គ្រងដោយយួនសុខគង់តើពិតទេ? ដីសម្បទានដែលរដ្ឋា​ភិបាល​សព្វថ្ងៃ​បានផ្តល់ទៅឲ្យក្រុមហ៊ុនយួននិងមានកុងត្រារហូតជាង៩០ឆ្នាំដល់ពេលដាច់កុងត្រាដីនោះនឹងក្លាយទៅជាដីរបស់យួនតើអាចជាការពិតទេ? តែអ្នកខ្លះមិនបាននឹកនាដល់បញ្ហានេះទេ ស្អបណាស់ខ្មែរក្រហមតែនាំគ្នាគាំទ្រនិងលោកតំកើងខ្មែរក្រហមពិតជាគួរឲ្យហួសចិត្តមែន….

  30. 18 Mars says:

    ដ្ឋសភាដ៏ជឿនលឿនតែងច្បាប់មួយតែមួយប៉ព្រិចភ្នែកស្តីអំពីច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម តែគួរឲ្យស្តាយដោយសភាដ៏ខ្លាំក្លានេះភ្លេចតែងច្បាប់ស្តីពីការគាំទ្រក្រុម​ឧក្រិដ្ឋជននៃរបបវាលពិឃាតឲ្យបន្តការដឹកនាំកម្ពុជាតទៅទៀត។ វាគួរតែទទួលស្គាល់ឧក្រិដ្ឋកម្ម​ហើយចាប់ឧក្រិដ្ឋជននិងបក្សពួកបរិវារ នេះបែរជាទទួលស្គាល់ឧក្រិដ្ឋកម្មតែរក្សាទុកនិងគោរពឧក្រិដ្ឋ ជន។ ច្បាប់នេះពិតជាចម្លែកមែន

  31. មហាលោតផ្លោះមហាហោះផ្លោងមហាបំផ្លាញ says:

    ហតុតែខ្ចាចធ្លាក់បុណ្យសត្តិគ្មានយស
    អាខ្លះប្រឹងលើកទាំងម្រាបប្រាំ​​អាខ្លះលើម្រាបពី
    អាមុខញីខំញញឹមដូចជាពេញចិត្តណាស់អញ្ចឹង
    តែនៅខាងក្រោយថាគេបង្ខំ​ នេះចរឹកកំពូជថោកទាបកែមិនឡើង
    របស់ខ្មែរកញ្ជះគេ????

  32. រស់ និង ស្លាប់ says:

    សមាជិកសភាខ្លះមានទឹកមុខមិនសប្យាយចិត្តទាល់តែសោះ ព្រមលើកដៃទទួលស្គាល់ច្បាប់ថ្មីទាំង
    បង្ខិតបង្ខំដោយខ្លាចមេកយដេញចេញពីបក្ស និងដកតួនាទីក្នុងជួររដ្ឋាភិបាល។

  33. Leavpor says:

    លេខបួន (៤) តំណាងឪ្យអ្នកភ្លុកទាំងបួននាក់ ដែលទទួលខុសត្រូវលើការរំលាយសាកសព។
    ហេតុនេះ លេខបួននេះ ប្រផ្នូលមិនល្អសម្រាប់សម្តេច ទាល់តែសោះ។ ខ្ញុំពិតជាបារម្មណ៏អំពីសុវត្ថិភាពរបស់សម្តេចខ្លាំងណាស់។ ពីព្រោះសម្តេចបានប្រយុទ្ធជាមួយអ្នកប្រឆាំងជិតអស់ស្នៀតទៅហើយ។ នៅពេលនេះ សម្តេច នៅសល់តែស្នៀតមួយគត់ គឺ បែរកន្ទុយទល់ជាមួយនឹងគល់ឈើរួចចាំវ័ធ អ្នកណាដែលហ៊ានចូលមកវាយប្រហារសម្តេច។ (សូមសទ្សនាឯកសារសត្វ នៅពេលដែលក្របីព្រៃទល់ច្រកដោយសារហ្វូងខ្លា)។​

  34. ខន្តី says:

    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន (គណៈបក្សប្រជាជន) យកអំណាចមកធ្វើបាបរាស្រ្តខ្មែរយើង ដូចសព្វថ្ងៃ នោះលោកអ្នកកំពុងតែកសាងបាបកម្មចំពោះខ្លួនឯងនិងគ្រួសារខ្លួនឯងសម្រាប់ជាតិនេះ និងជាតិមុខហើយ»សូមផ្ញើសារនេះដល់ខ្មែរគ្រប់រូបផង
    -ក្រុមដែលលើកដៃទាំងនេះសុទ្ធតែជាមនុស្សចារក្នុងប្រវត្តិសាស្រ្តជាជនដែលរុញកម្ពុជាឱ្យសូន្យហើយ។

  35. Khmer New says:

    ពួកអាបំបង់បាយ

  36. 18 Mars says:

    ខ្ញុំនៅតែមិនអស់ចិត្តនឹងច្បាប់ថ្មីដែលបង្ខំឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តែឧក្រិដ្ឋជន​មិនបានចែងថាម៉េច ។ ឃាតកម្មឲ្យទទួលស្គាល់ តែមិនបាច់ស្គាល់ឃាតកទេ ច្បាប់នេះចូលបទយ៉ាប់ តិចលោយិតធ្នូដោយដាក់ផ្លែព្រួញមកក្រោយទៅ។ តែបើនៅក្នុងជួររដ្ឋាភិបាលគ្មានក្រុម​ខ្មែរក្រហម​ដែលជាឧក្រិដ្ឋជនមិនអីទេ តែនេះពេញតែម្តង…..បើឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មតើអាចសុំទទួលស្គាល់ឧក្រិដ្ឋជនបានទេបងៗ បណ្ឌិតច្បាប់?

  37. រស់ និង ស្លាប់ says:

    សូមគាំទ្រលោក 18 Mar​ និយាយបានល្អ ហើយចំគោលដៅដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស
    ចង់ដឹង ចង់ឃើញ ស្ចង់ស្គាល់ ជនដៃដល់ និងរួមគំនិតសំលាប់មនុស្សក្នុងសម័យប៉ុលពត។

  38. រស់ និង ស្លាប់ says:

    សមាជិកសភាភាគច្រើនលើកដៃឡើងលើ បង្ហាញសញ្ញាថាCUTE អស់ទាល់តែម្តង ជាពិសេស
    ឯកឩត្តមសុខ អាន ឯកឩត្ត ហោ ណាំហុង …….. (សមាជិកសភាចេះរៀនស្ទីលក្មេងស្ទីលពីណា
    មក)។