សាលា​ក្រុង​ចុះ​ស្រង់​ព័ត៌មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ចុះ​ទៅ​តាម​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ និង​សហគមន៍​ដែល​បាន​ទទួល​យក​គោលការណ៍​សំណង​ទៅ​នៅ​ក្រៅ​ក្រុង ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ចំនួន​គ្រួសារ ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​ក្នុង​រាជធានី​ភ្នំពេញ។

 

ដោយ សុ ជីវី
2013-06-08
RFA


ស្តាប់សំឡេង ថតសំឡេង

បឹងកក់​ជម្លោះ​ដីធ្លី ៣០៥

លោកស្រី ទេព វន្នី (ពាក់​អាវ​ខ្មៅ) ឈរ​លើក​បដា​នៅ​មុខ​ស្នាក់​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពន្លឿន​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អន្តរាគមន៍​ដោះស្រាយ​ដី​ជាង ១២​ហិកតារ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៣។ RFA/Morm Moniroth

 

ចំណែក​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ កំពុង​បារម្ភ​ខ្លាច​ថា​នឹង​អាច​មាន​អ្នក​បន្លំ​ចុះ​បញ្ជី​កាន់​កាប់​ដីធ្លី។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ហៅ​យុទ្ធការ​ចុះ​ស្រង់​ព័ត៌មាន​ពី​ស្ថានភាព​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ថា​ជា​ជំហាន​ដំបូង​នៃ​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​រាជធានី​ភ្នំពេញ។

នាយក​ទីចាត់ការ​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ព័ត៌មាន​ដែល​ស្រង់​បាន​ពី​បណ្ដា​សហគមន៍ នឹង​ត្រូវ​ដាក់​អោយ​អភិបាល​ថ្មី​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បី​ចាត់​ចែង​រក​វិធាន​ការ​ដោះស្រាយ។ លោក​ថា អភិបាល​ថ្មី​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី​ដែល​នៅ​សេសសល់។

ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៦ ខែ​មិថុនា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រង់​ព័ត៌មាន​នៅ​ក្នុង​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​សំខាន់ៗ​មួយ​ចំនួន រួម​មាន តំបន់​បឹងកក់ បុរីកីឡា ថ្មគោល និង​តំបន់​តាំង​ទីលំនៅ​ថ្មី​នៅ​ក្រៅ​ក្រុង រួម​មាន​តំបន់​ដំណាក់​ទ្រយឹង ជាដើម។ តាម​ការ​អះអាង​របស់​សហគមន៍ នៅ​សហគមន៍​បឹងកក់ មាន​ពលរដ្ឋ​យ៉ាង​តិច ៦៣​គ្រួសារ ដែល​មិន​ទាន់​បាន​កម្មសិទ្ធិ​ដីធ្លី បុរីកីឡា មាន​ជាង ១០០​គ្រួសារ ដែល​មិន​ទាន់​ទទួល​បាន​ផ្ទះ សហគមន៍​ថ្មគោល ជិត ៣០០​គ្រួសារ ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ។ ចំណែក​នៅ​តំបន់​តាំង​ទី​លំនៅឋាន​ថ្មី ពលរដ្ឋ​កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា អ្នកស្រី​សាទរ​ចំពោះ​រាល់​សកម្មភាព​នៃ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ពិត​ប្រាកដ​សម្រាប់​ពលរដ្ឋ។ យ៉ាង​ណា អ្នកស្រី​នៅ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ការ​បន្លំ​ដាក់​ឈ្មោះ​យក​ដី​ពលរដ្ឋ ដូច​ធ្លាប់​កើត​ឡើង​កន្លង​មក។

នៅ​ក្នុង​ពេល​ចុះ​ស្រង់​ព័ត៌មាន មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ត្រូវ​អនុញ្ញាត​អោយ​ចូលរួម​តាម​ដាន។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សង្ឃឹម​ថា ដំណើរ​ការ​ដោះស្រាយ​បញ្ហា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​នេះ នឹង​អាច​ដោះស្រាយ​បាន​នៅ​មុន​បោះឆ្នោត។

មក​ដល់​ពេល​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា តើ​អាច​នឹង​មាន​ដំណោះស្រាយ​បែប​ណា ចំពោះ​អ្នក​សហគមន៍​ដែល​បាន​ចុះ​ស្រង់​ព័ត៌មាន​នោះ​នៅ​ឡើយ គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​អភិបាល​ថ្មី​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បន្ទាប់​ពី​ការ​ស្រង់​ព័ត៌មាន​បាន​បញ្ចប់។ ការ​ចុះ​ស្រង់​ព័ត៌មាន​ក្នុង​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី គ្រោង​នឹង​បញ្ចប់​នៅ​សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

One Response to "សាលា​ក្រុង​ចុះ​ស្រង់​ព័ត៌មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍"

  1. Hun Sen says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy.
    This time even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
    កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
    ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
    បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាង
    តែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជា
    បរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
    សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
    វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
    ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យលសិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
    គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
    ឆ្លាតហើយខ្លាំងនោះ??? តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
    របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
    ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
    អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
    ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
    នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
    ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
    សិទ្ធិក្នុងការនិយាយស្តីជាដើម។

    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
    ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!