ថ្ងៃទី 9 មិថុនា 2013
ដោយ: មុនីរាជ
CEN
ភ្នំពេញ: រហូតដល់ម៉ោង ៩ និង ៤៥ នាទី ព្រឹក ថ្ងៃអាទិត្យនេះ តំណាងគណបក្សសង្គ្រោះជាតិ រួមមាន៖ លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក គុយ ប៊ុនរឿយ និងលោក ឡុង រី ជាដើម បានចេញមកទទួលញត្តិពីក្បួនបាតុកម្មប្រឆាំងលោក កឹម សុខា ដឹកនាំដោយលោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង នៅមុខទីស្នាក់ការធំរបស់គណបក្សសង្គ្រោះជាតិ។
លោកស្រី មូរ សុខហួរ ក្រោយពីទទួលញត្តិពីតំណាងបាតុករ លោកស្រី អះអាងថា នឹងបញ្ជូនញត្តិនោះ ទៅកាន់លោក កឹម សុខា។ លោកស្រី បដិសេធមិនអត្ថាធិប្បាយអ្វី ទៅកាន់ក្រុមអ្នកតវ៉ាឡើយ មុននឹងលោកស្រី និងតំណាងគណបក្សប្រឆាំងជាច្រើននាក់ផ្សេងទៀត ចូលក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នៅផ្លូវត្រឡោកបែក ហើយបិទទ្វាររបងវិញ។
សូមរម្លឹកថា ក្បួនបាតុកម្មប្រឆាំងលោក កឹម សុខា បានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ នៅជិតវត្តភ្នំ។ មហាជនរាប់ពាន់នាក់ បានដើរ និងជិះឡានកាមីញ៉ុងទាំងឡានៗ អមដោយបដា ចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដែលជាទីកន្លែងធ្វើបាតុកម្ម ក្នុងរាជធានីភ្នំពេញ។
ក្បួនបាតុកម្ម ដែលកើតឡើងនៅទូទាំងប្រទេស នាព្រឹកថ្ងៃអាទិត្យ ទី៩មិថុនា ឆ្នាំ២០១៣ មានអ្នកចូលរួមច្រើន មិនធ្លាប់មាន។ ក្នុងនោះ ក៏មានការផ្សាយបន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ក្នុងស្រុក ជាពិសេសទូរទស្សន៍បាយន្ត ដោយមានទាំងការសម្ភាសន៍ក្មេងៗអ្នកចូលរួមបាតុកម្មផងដែរ។
នៅតាមដងផ្លូវ មុខវត្ត និងសាលារៀន នៅភ្នំពេញ ព្រមទាំងទីប្រជុំជនតាមបណ្តាខេត្តនានា ក៏មានបាតុកម្មលើកបដាប្រឆាំងលោក កឹម សុខា ប្រមុខបក្សប្រឆាំង នាព្រឹកថ្ងៃអាទិត្យនេះផងដែរ។
បាតុកម្មទាំងនោះ ត្រូវបានអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង លើកឡើងថា ចាត់ចែង រៀបចំឡើងដោយគណបក្សកាន់អំណាច។ ក៏ប៉ុន្តែមេដឹកនាំគណបក្សកាន់អំណាច នៅតាមមូលដ្ឋាន បានបដិសេធ ហើយថា បាតុកម្មនោះ កើតឡើងដោយសារតែជនរងគ្រោះ ក្នុងរបបខ្មែរក្រហម បង្ហាញឆន្ទៈផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក កឹម សុខា បានប្រកាសយ៉ាងម៉ឹងម៉ាត់ហើយថា លោកមិនសុំទោសទេ ពីព្រោះលោកមិនបាននិយាយដូចការលើកឡើងឡើយ។
ប្រឈមមុខនឹងភាពតានតឹងនេះ ក្រសួងមហាផ្ទៃ បានចាត់ប៉ូលិសរាប់សិបនាក់ ដាក់ពង្រាយការពារជាពិសេស ដល់សន្តិសុខរបស់លោក កឹម សុខា។ ប៉ូលិសត្រូវបានគេដាក់ពង្រាយនៅផ្ទះរបស់លោក កឹម សុខា និងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅផ្លូវត្រឡោកបែក ខាងជើងស្ពានអាកាស ៧ មករា ក្នុងរាជធានីភ្នំពេញ៕
ពិបាកណាស់ នៅ ពេល គណះបក្សប្រឆាំង ធ្វើ យុទ្ធនាការឃោសនា ម្តងៗ ត្រូវ ទទួលរង ការ អុកឡុក ឆាឆៅ គំរាម ស្ទើរគ្រប់ ទីកន្លែង ។ តែឥឡូវ
នេះលែងពិបាកទៀតហើយ ពីព្រោះ ស៊ី ភី ភី បាន ជួយឃោសនា អោយ យើង បាន ច្រើនណាស់ មើល
ចុះ ក្បួនហែរ គគ្រឹកគគ្រេង ទូទាំង ប្រទេស យ៉ាងនេះ ចាប់ ពី ពេលនេះ តទៅ ប្រជាពលរដ្ធ នៅ ទូទាំង
ប្រទេស មិនថានៅ ទីណា ឬ កន្លែង ណា នោះ ទេ គឺ ពួកគាត់បាន ស្គាល់ច្បាស់និងឮ ច្បាស់ នៅ
ឈ្មោះ គណះបក្ស សង្ក្រោះ ជាតិ ពួកគាត់និង សួរ ដោយខ្លួន អែង ថា តើ គណះបក្ស មួយនេះ ចេញ
មកពីប្រភពណា ហើយ ជា អ្នកណា? សូមកុំភ្លេច ថា ក្តីប្រាថ្នា របស់ប្រជាពលរដ្ធ ស្ទើរ គ្រប់រូប គឺ ចង់
មានការ ផ្លាស់ប្តូរ មេដឹកនាំ ពួកគាត់ ពឹតជា មិនត្រូវ ការ មេដឹកនាំដដែលៗ ហើយ
ផ្តាច់ការបក្សពួកគ្រួសារ និយម នោះ ទៀត ឡើយ ។ កាលពីមុន ប្រជាពលរដ្ធ ជាពិសេស អ្នក រស់ នៅ
ក្រៅ ពី ទីក្រុង ពុំសូវ បាន ស្គាល់ និង ឮ ឈ្មោះ គណះបក្ស ប្រឆាំង ច្បាស់លាស់នោះឡើយ ពីព្រោះ
ពួកគាត់ បានត្រិមតែ គេណែនាំ អោយ ស្គាល់ តែ គណះបក្ស ប្រជាជន មួយប៉ុណ្ណោះ ដោយ អាជ្ញាធរ
ដែនដី ប្រចាំ តំបន់ដែល ពួកគាត់រស់នៅ ។
ហើយសំរាប់ ថ្ងៃនេះ គឺ ជាថ្ងៃដែលកញ្ជ្រោងចាស់ ភ្នែក ទោល ត្រូវ បិទទ្វា សំងំឈឺ ចិត្ត មិនតិចទេ
ពីព្រោះ វា ជា តំរិះជិះក៏អែងបូករួម និងជាការប្រមាថ មើលស្រាលចំពោះគណះបក្សប្រឆាំង ។
This time Kim Sokhs will ” chet roi”
អ្នកដែលត្រូវ ចងកខ្លួនអែងនោះ គួរ តែ ជា លោក ហ៊ុន សែន វិញ នោះទេ ។
ខ្ញុំ ហ៊ានភ្នាល់ជាមួយ អស់លោក ? បើខ្ញុំ ស្មានមិនខុសទេ លោក ហ៊ុន សែនពេលនេះ កំពុង តែ ធាក់ តុ
ធាក់កៅអី ដោយក្តី ឈឺចិត្តមិនតិចទេ ។ អស់លោក ត្រូវដឹងថា បន្ទាប់ពី អំពាវនាវ និងរៀបចំអោយ
គេចូលរួមធ្វើបាតុកម្ម នោះ មក គាត់ មានអារម្មណ៏ ដឹងខ្លួនថា វាខុសជ្រុល ហួស ទៅហើយ ប៉ុន្តែ
បើសិនជា ការអុករបស់ គាត់ មួយក្តារ នេះ អាច មានផ្លូវនេះ ប្រហែលគាត់និង សង្គ្រប់ គ្មានបង្អង់ដៃ
នោះទេ ។ អស់ លោក បាន ឮ ច្បាស់ និង ត្រចៀក រួច ហើយ នៅ សារាចរណ៏ណែនាំ ដោយ បន្ទាន់
មួយ ដែល ចេញ ពីក្រសួង មហាផ្ទៃ ដើម្បីទប់ស្កាត់ បន្ថយនៅចំនួន អ្នកចូលរួម
ដោយការរៀបចំរបស់ពួកគាត់ ។ អស់លោកសាកគិតទៅមើល បើតាមអំនាចរបស់គាត់ និង អ្វីដែល
គាត់ អាច សង្ក្រប់ យកផលចំនេញបាន ពីគណះបក្ស ប្រឆាំង ស្មាន ថា មហាបាតុកម្ម ស្អីគេនេះ
ធ្វើឡើង ដោយ របៀប រាក់កំផែលរបៀបនេះ ឬ?។
តែ ដើម្បីលាងនិង ដក ខ្លួន អោយ ជ្រះ ចេញ ពី ការ អាម៉ាស់ មុខ ខ្លួន អែង ទើប គាត់ បាន បញ្ជា
អោយ ក្រសួងមហា ផ្ទៃ រៀប ចំ ចេញ នៅ បទបញ្ជា ដ៏តឹង រឹងមួយ សំរាប់ បង្ការក្រែង លោ ល្បែង របស់
គាត់ នេះ កាន់ តែ ជាប់ផុងឬ លង់ខ្លួនទៅ ៗដោយ ដក មិនរួច ។ ដូចសំដី របស់ គាត់ បាននិយាយ ថា
ត្រី កំភ្លាញ ស្លាប់ដោយ សារមាត់ ក្នុងន័យ ព្រមាន គណះបក្ស ប្រឆាំង ដើម្បីអោយ គណះបក្សនេះ
បញ្ឈប់ ការប្រើប្រាស់លេខ៤ ក្នុងន័យ បន្តុះ បង្អាប់ គណះបក្ស របស់គាត់ តែ តាមពិត គឺ គាត់ បញ្ឈឺ
ចិត្តខ្លួនរបស់គាត់ ទៅ វិញ ទេ ដែលបាន ដើរ ចូល ក្នុង ក្រឡាអុក របស់ គណះបក្ស ប្រឆាំងដោយ
ខ្លួនអែង ។
ប៉ុន្តែ យ៉ាងណា ក៏ ល្បែងមួយនេះ បាន ធ្វើ អោយ គាត់ ឈឺ ចិត្ត មិនតិចដែរ ពីព្រោះ ចង់ មិនចង់គាត់
បាន លោត ចូល អន្ទាក់របស់ គណះបក្ស ប្រឆាំង ដោយ ខ្លួនអែង រួចទៅ ហើយ ។
.
នេះវាគ្រាន់តែជាគំនឹតរវើរវាយរបស់ឣ្ហែងទេឣាឣ្នកលេងពង(ក្ត)ថ្ងៃឣន្សារបស់ពួកឣ្ហែងជិតមកល់ហើយ!
ខំប្រឺងព្រុសឣោយឣស់ចិត្តទៅពួកឣាពងយារ!
CPP
ជយោ! ជយោ! អ្នកចូលរួមបាតុកម្មប្រហែលបានម្នាក់5ដុល្លា អាណា មិនព្រមចូលរួមឈប់អោយធ្វើការនិងដេញចេញ ហាសហា! បងហ្អើយចេះតែទៅតាមគេទៅ ក្រែងបានសណុកខ្លួន មិនស្រួលបានលុយចាយទៀត មិនមានអ្វីប្លែក នោះទេបងនយោបាយស្រុកខ្មែរ តែដល់ពេលបោះឆ្នោតត្រូវចាំថាកុំធ្វើតាមគេត្រូវមានឆន្ទះខ្លួនឯង
បោះអោយអ្នកដឹកនាំណាដែលគិតពីសុខទុក្ខប្រជារាស្រ្ត និង ស្មោះចំពោះជាំតិទៅបានហើយ
ចាំបាច់ ដូរ ហេស្សនាម ធ្វើអី សំលាញ់ ក្រែងយើង ធ្លាប់ ជួបគ្នា ហើយ តើ?! ម៉ោ ! ចេញ មុខ ម៉ោ កុំ ធ្វើ
ខ្លួនលាក់មុខ អោយ ដូច ពង្រូលនោះ ។
អស្ចារ្យមែនស្រុកខ្មែរ សុទ្ធតែថាមិនកាន់បក្សពួកមានតម្លាភាភនិងឯករាជ្យ តាមពិតចេះតែថា សម្តីអាចម៏ គ្រាន់តែឃើញផ្សាយតាមបុស្ត៏ទូរទស្សន៏ក៏ដឹងដែរ មិនបក្សពួកយ៉ាយម៉េច ឆ្ងល់ដែរ? បើបាតុកម្មរបស់អ្នកបឹងកក់អត់ឃើញមានផ្សាយអីម៉ាតិច ទាំងការបង្រ្កាបបាតុកម្មរបស់មន្រ្តីបូលិស
អួតថា បុស្តពត៏មាន CNC តាមពិតបុស្តបម្រើនយោបាយបុគ្គលសោះ បុស្តទូរទស្សន៏ទាំងអស់ក្នុងស្រុកខ្មែរសុទ្ធតែជ្រកក្រោមលុយដ៏ស្អុយ របស់រដ្ធាភិបាលសព្វថ្ងៃ
ពួកអាអ្នកកាសែតនិងពួកអាអ្នកយកពត៏អោយបុស្ត៏ទូរទស្សន៏មួយចំនួន វាមានវីជ្ជាជិវះច្បាស់លាស់ តែវាមិនតម្លាភាពនិងមិនអព្យាក្រិត្យមិនឯករាជ្យ ពួកវាមិនហ៊ានផ្សាយពិបញ្ហាអាក្រក់របសរដ្ធាភិបាលទេ ព្រោះខ្លាចគេដកក្បាលចេញហើយអតើការងារធ្វើអត់បាយងាប់ បើគ្មានអ្នកណាប្រកាន់បក្សពួកទេ និយាយទាំងល្អហើយក៏និយាយពីបញ្ហាអាក្រក់ដែរ មិនចាំបាច់ខ្លាចអាមានអំណាចណាមកជិះជាន់ទេ ព្រោះជាសិទ្ធរបស់យើងត្រូវតែអព្យាក្រឹត្យនិងឯករាជ្យ
បន្តមកទៀត លោក ហ៊ុន សែន នឹង និយាយ ដាក់ក្បាល មេក្រូ ថា ‘មហាបាតុកម្មនៅ ថ្ងៃ ទី ៩ មិថុនា
បាន ប្រព្រឹត្តដោយ រលូន នឹង គ្មានអំពើហឹង្សា គឺ ដោយ សាររាជរដ្ធាភិបាល និង ខ្ញុំ ព្រះករុណា ខ្ញុំ បាន
យកចិត្ត ទុកដាក់គឺតគូរនៅ បញ្ហាសន្តិសុខ និង សុវតិ្តភាព ហើយនិង បញ្ចៀសបាន នៅ
ការប្រើអំពើហឹង្សា ទាំងនេះបាន’
.
កញ្ចាស់ ជុំ ម៉ីយ អើយ ពេលនេះ ល្ខោន ដែល គេ អោយ កញ្ចាស់ អែង សំដែង វា បាន បញ្ចប់ហើយ ។
ហើយ តួរ សំដែង របស់តាកញ្ចាស់ អែង នៅ ពេលនេះ មិនបាន ធ្វើអោយ អ្នកដឹកនាំរឿង សប្បាយ
ចិត្តនោះទេ សូម តាកញ្ចាស់អែង ប្រយ័ត្ន ខ្លួនផង ចុះ ។ តាមពឹត តាកញ្ចាស់អែង សំដែង មិនបាន ខុស
អ្វីនោះទេ តែមូលហេតុ ដែលនាំអោយ អ្នកដឹកនាំរឿង សប្បាយ ចិត្តនៅ ពេលនេះ គឺ
ខ្លួនខុសដោយខ្លួនគេនោះទេ ដែល សរសេរ ប៉ារូលខុស ។ ដូច្នេះ គេ ច្បាស់ជា អោយ តាកញ្ចាស់ អែង ជួយ ចេញ ថ្លៃ ខាត បង់ អោយ គេ ហើយ ចាំមើលចុះ ។
.
ជយោ!មហាបាតុកម្មកំប៉ិចកំប៉ុកពិតជាអហឹង្សារមែន
ក្រោមការដឹកនាំ ដ៍ស្លន់ស្លោររបស់តេជោសែន បើពុំមានតេជោសែនទេ
មិនដឹងជាមានហេតុការណ៍អ្វីកើតឡើងទេមើលទៅ ? ។អរគុណណាស់ដែល
តេជោសែនទប់ស្ថានការណ៍បានល្អ កុំអោយCPPខូចឈ្មោះទាន់ កុំអីប្រហែល
ក្នុងរូបភាពបង្ហាញឲ្យឃើញរូបកូនក្មេងទើនឹងញាស់ក្រោយឆ្នាំ១៩៧៩ផងមកកាន់បដាថាជាជនរងគ្រោះក្នុងរបបខ្មែរក្រហមដែរ បើបានជាធ្វើគួររៀបឲ្យវាទំនងម៉ាតិចបានទេល្បងម៉ី(ម៉ីឯងទំនងជាកម្មាភិបាលរបស់ខ្មែរក្រហមហើយបានជាមកជាប់គុកទួលស្លែង….មែនទេល្បង) ខំធ្វើបុណ្យបន្តិចទៅកុំឲ្យជាតិក្រោយជាប់គុកទៀតណាល្បងម៉ី
នេះបានជាគណបក្សប្រសើរ ល្អ ជាង ប្រជាធិបតិយ្យ ជាង គណបក្សប្រជាជនដែលកាន់អំណាចសព្វថ្ងៃ ដែលមិនហានចេញមកទទួលញត្តិរបស់បាតុករ ផ្ទុយទៅវិិញចោទគេថាពួកគណបក្សប្រឆាំងទៀត ទោះប៏ជាគេបាតុកម្នរឿងអ្វីក៍ដោយ សុទ្តែថាមានការញុះញង់ពីពួកប្រឆាំងទាំងអស់ ទីបំផុតបង្រ្កាប ដោយ ហឹង្សា ខុស ពីបក្សសង្រ្គោះជាតិ ដែលចេញមកទទួលញត្តិដោយញញឹមសូម្បីកូនក្មេងបៀមដៃក៍ដឹងជាការរៀបចំឡើងដោយមេល្មោភអំណាច ល្មោភសង្គ្រាម ហស ដែរ ។មួយមាត់ណាក៍មានសង្គ្រាម ពីមាត់កក៍សង្រ្គាម តើនរណាដែលមានទាហានដូចវានោះ សូម្បីអង្គរក្ស ក៍វាដាាក់ឈ្មោះវាដែរ។ បើវាចុះទៅឋាននរក ប្រហែលជាធ្វើសង្គ្រាមជាមួយយមរាជ ដណ្តើមអំណាចទៀតមើលទៅ ។
គួរឲ្យស្តាយបំផុតចំពោះក្រុមគ្រួសារនិងញាតិសន្តានរបស់ជនរងគ្រោះក្នុងរបបវាលពិឃាតដែលមិន យល់ពីពាក្យសិប្បនិម្មិត ហើយនាំគ្នាចូលរួមការពារអំណាចឲ្យពួកឧក្រិដ្ឋជន។ មិនគួរសោះដើម្បីអំណាចគេនាំគ្នាយកពលរដ្ឋមកធ្វើជាឈ្នាន់ បន្លប់បំភ័ន្តបង្វែរឲ្យអ្នករងគ្រោះគោរពឧក្រិដ្ឋជនជាអ្នកមានគុណ។ ឱវាសនាខ្មែរអើយ ឱប្រជាពលរដ្ឋខ្មែរទាំងឡាយអើយ បើតែរបៀបនេះអ្នកនឹងមិនបាន ស្គាល់ឧក្រិដ្ឋជននិងអ្នក(ប្រទេស)ដែលនៅពីក្រោយក្រុមឧក្រិដ្ឋជនជារៀងរហូត………..
១. សកម្មភាពនិងរូបភាពនៃបាតុកម្មនេះបង្ហាញអោយឃើញថា ការចូលរួមសកម្មភាពនានាជាមួយគណៈបក្សប្រជាជន គឺគ្រាន់តែនាមៗប៉ុណ្ណោះ!! ទោះបីបាតុកម្មនេះមានការចូលរួមពីខេត្តក្រុង ដោយមានប្រជាជនចូលរួមប្រមាណរយនាក់ ប៉ុន្តែមានភាពមោះមុតមិនស្មើនឹងស្រ្តីបឹងកក់៤ទៅ៥នាក់ធ្វើបាតុកម្មផង!!
២. គណៈបក្សសង្គ្រោះជាតិត្រូវដឹងថា ខ្លួនបានក្លាយជាដៃគូរប្រដាល់ទម្ងន់ធ្ងន់ជាមួយគណៈបក្សប្រជាជនហើយ!! ដូច្នេះ បើគណៈបក្សប្រជាជនដាល់ថ្ពាល់ខាងឆ្វេង ខ្លួនត្រូវប្រញាប់ប្រញាល់ដាល់ថ្ពាល់គណៈបក្សប្រជាជនខាងស្តាប់ភ្លាម មិនត្រូវគេច រកកន្លែងសន្លប់ នោះទេ!!
៣. គណៈបក្សសង្គ្រោះជាតិត្រូវចាំថា ប្រជារាស្រ្តរងចាំមើលភាពប៉ិនប្រសប់របស់អ្នក បើអ្នកដាល់ត្រូវគណៈបក្សប្រជាជនវិញ ច្រើនដៃផ្ទួនៗ នោះអ្នកនឹងទទួលបានការគាំទ្រ!!
៤. គណៈបក្សសង្គ្រោះជាតិត្រូវបង្កើនការរិះគន់ ជាជាងបកស្រាយអ្វីដែលលោកហ៊ុនសែនលើកឡើង នាំអោយលោកហ៊ុន សែនបង្វែររឿងបាន!!