បាតុកម្ម​ប្រឆាំង​លោក​ កឹម ​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​

ថ្ងៃទី 9 មិថុនា 2013
ដោយ: លី សិលា
CEN

 

ភ្នំពេញ:
បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នកទោស​នៅ​គុក​ទួលស្លែង បាន​ចាប់ផ្តើម​តាំងពី​ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ជិត​វត្ត​ភ្នំពេញ​។ មហាជន​រាប់ពាន់នាក់ បាន​ដើរ និង​ជិះ​ឡាន​​កា​មី​ញ៉ុង​ទាំងឡានៗ ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​ទីកន្លែង​ធ្វើ​បាតុកម្ម ក្នុង​រាជធានី​ភ្នំពេញ​។​

​អ្នកចូលរួម​បាតុកម្ម បាន​លើក​បដា ស្រែក​មេក្រូ និង​ឡើង​ថ្លែងការណ៍​ម្នាក់​ម្តងៗ ប្រឆាំងនឹង​លោក កឹម សុខា​។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​ផ្សព្វផ្សាយ​នូវ​ពាក្យ​សម្តី​របស់​លោក ដែលថា ទួលស្លែង ជា​គុក​សិប្ប​និម្មិត្ត​។​

ក្រុមបាតុករ ដឹកនាំដោយលោក ជុំ ម៉ី មកពីគ្រប់ទិសទី នៅភ្នំពេញ និង​ជិះឡាន​ពី​បណ្តា​ខេត្ត​នានា។ ក្នុងនោះ ក៏បានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និង​មហាជន សិស្សនិស្សិត ចូលរួមបាតុកម្ម​ផងដែរ។

នៅតាមខេត្ត ក៏បានបាតុកម្មដូចគ្នា នៅថ្ងៃអាទិត្យនេះ ដើម្បី​ប្រឆាំង​លោក កឹម សុខា។

បាតុកម្ម​ទាំង​នោះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង លើក​ឡើង​ថា ចាត់​ចែង រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់អំណាច។ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​កាន់​អំណាច នៅ​តាម​មូលដ្ឋាន បាន​បដិសេធ ហើយថា បាតុកម្មនោះ កើត​ឡើង​ដោយ​សារ​តែ​ជនរងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម បង្ហាញឆន្ទៈផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។

​យ៉ាងណាក៏ដោយ លោក កឹម សុខា បាន​ប្រកាស​យ៉ាង​ម៉ឹងម៉ាត់​ហើយ​ថា លោក​មិន​សុំ​ទោស​ទេ ពីព្រោះ​លោក​មិន​បាន​និយាយ​ដូច​ការលើក​ឡើង​ឡើយ​។​

តាម​គម្រោង​បន្ទាប់​ពី​ជួប​ជុំ លើក​បដា ថ្លែង​ការណ៍ នៅ​ទីលាន​ប្រជាធិប​តេយ្យ ដែល​មាន​អ្នក​ចូល​រួម​ជាង ២ នាក់ ចូលរួម គឺលោក ជុំ ម៉ី នឹងដឹកនាំបាតុករ ហែ​ទៅ​កាន់​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ ដើម្បីដាក់ញត្តិ។

​ប្រឈមមុខ​នឹង​ភាព​តានតឹង​នេះ ក្រសួងមហាផ្ទៃ បាន​ចាត់​ប៉ូលិស​រាប់សិប​នាក់ ដាក់ពង្រាយ​ការពារ​ជាពិសេស​ដល់​សន្តិសុខរ​បស់​លោក កឹម សុខា​។ ប៉ូលិស​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅផ្ទះ​របស់​លោក កឹម សុខា និង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​ផ្លូវ​ត្រឡោកបែក ខាងជើង​ស្ពាន​អាកាស ៧ មករា ក្នុង​រាជធានី​ភ្នំពេញ​៕​

 

What Next?

Recent Articles

16 Responses to "បាតុកម្ម​ប្រឆាំង​លោក​ កឹម ​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​"

  1. Homeless says:

    ខ្ញុំទៅដែរ តែដល់ពេលបោះឆ្នោតកុំសង្ឃឹមខ្ញុំមិនបោះអោយពួកលោកឯងទេ នេះជាឳកាសរបស់អស់លោកខ្ញុំសូមកោតសរសើរ

  2. Neak ta says:

    Kim Sokha is ឆ្មា​លាក់ក្រចក.

  3. colab says:

    គួរឱ្យអាម៉ាស់ណាស់ លោក​គឹម​សុខា​! ប្រសិនបើ​ខ្ញុំជា​លោកគឹម​សុខា​ ខ្ញុំនឹង​ចងក​ខ្លួនឯង។

  4. Srey Khmer says:

    A mouthy person now is in trouble. The better way the opposition has to kick him out!!! Good advice from Me!!!

  5. ក្មេងល្ងង់របស់បង says:

    អីយ៉ាមានផ្សាយតាមទូរទស្សន៏ផង! យីទៅដែរសិនក្រែងបានគេថតចូលបុស្ត៏ទូរទស្សន៏ងាយណាបានចូលទូរទស្ស! ឡូយ ឡូយ ជយោ! ជយោ!

  6. sreykhmer says:

    Next’ people from each provinces will come to bring former khmer rough leaders like hun xen heng xamrin chea xim kaet chhon ho nam hong to live in prison.

  7. CPP says:

    មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងប្រឹងរលាស់! មើលកុំរពិសមាត់ពេកមើល កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ

  8. Srey Khmer says:

    i want to suck who have a big cock , my pussy is very big! who want to fuck me? pls tell me now

  9. ក្មេងល្ងង់របស់បង says:

    មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងប្រឹងរលាស់! មើលកុំរពិសមាត់យកការពិតមកនិយាយលេងពេកមើល កុំងាប់ដោយសារមាត់ដូចយករឿងពិតមកនិយាយ!!

  10. Chourn says:

    វាជាការពិតណាស់ដែលមើលឃើញតែទោសកំហុសរបស់គេហើយបែជាមើលមិនឃើញនៅទោស​ កំហុសរបស់ខ្លួន។ បើអ្នកណាម្នាក់ប្រព្រឹត្តដូចខ្ញុំបានលើកឡើងខាងលើនេះមែននោះតើសមរម្យជា មនុស្សពិតប្រាកដដែឬទេ??? សូមមេត្តាចេះឆ្លុះកញ្ចក់មើលខ្លួនឯងឲ្យបានគ្រប់ជ្រង់ជ្រោយផងមុន និងថាឲ្យអ្នកដ៍ទៃ។ តើអណ្តាតរបស់ខ្លួនធ្លាប់ក្រឡាស់មិនសមរម្យរាប់ភ្លេចហើយតើយ៉ាងមេចដែរ?

  11. អាសូរព្រលឹងជាតិខ្មែរ says:

    ខ្មែរគ្រប់រូបមានការឈឺរចាប់ណាស់ ពេលនឹកឃើញ
    ដល់របប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ បងប្អូនខ្ញុំបានស្លាប់យ៉ាង
    ច្រើនក្នុងសម៏យនោះ ។ ខ្ញុំមិនខ្វល់ថាលោក កឹម សុខា
    បាននិយាយ ឫមិនបាននិយាយទេ។ តែបាតុកម្មនេះជា
    គ្រឿងឡប់ឡែសម្រាប់កេងចំណេញនយោបាយសំរាប់
    ការបោះឆ្នោតក្នុងពេលខាងមុខនេះច្បាស់ក្រឡែត។
    នេះគ្រាន់តែជាដុំផ្សែងដ៍តូច១ ឥឡូវត្រូវបានអស់លោក
    គតិបណ្ឌិតផ្លុំអោយកើតជាភ្លើងឆេះសន្ឋោសន្ឋៅឡើង។
    មនុស្សយើងត្រូវមានឩត្តមគតិ សភាវគតិចេះគិតថ្លឹងថ្លែង
    ខុសត្រូវខ្លួនីឯង។ ខ្លាចបំផុតមនុស្សត្រចៀកស ត្រូវគេផ្លុំ
    ត្រចៀកបានតាមចិត្ត។

  12. ក្មេងល្ងង់របស់បង says:

    អស្ចារ្យមែនស្រុកខ្មែរ សុទ្ធតែថាមិនកាន់បក្សពួកមានតម្លាភាភនិងឯករាជ្យ តាមពិតចេះតែថា សម្តីអាចម៏ គ្រាន់តែឃើញផ្សាយតាមបុស្ត៏ទូរទស្សន៏ក៏ដឹងដែរ មិនបក្សពួកយ៉ាយម៉េច ឆ្ងល់ដែរ? បើបាតុកម្មរបស់អ្នកបឹងកក់អត់ឃើញមានផ្សាយអីម៉ាតិច ទាំងការបង្រ្កាបបាតុកម្មរបស់មន្រ្តីបូលិស
    អួតថា បុស្តពត៏មាន CNC តាមពិតបុស្តបម្រើនយោបាយបុគ្គលសោះ បុស្តទូរទស្សន៏ទាំងអស់ក្នុងស្រុកខ្មែរសុទ្ធតែជ្រកក្រោមលុយដ៏ស្អុយ របស់រដ្ធាភិបាលសព្វថ្ងៃ
    ពួកអាអ្នកកាសែតនិងពួកអាអ្នកយកពត៏អោយបុស្ត៏ទូរទស្សន៏មួយចំនួន វាមានវីជ្ជាជិវះច្បាស់លាស់ តែវាមិនតម្លាភាពនិងមិនអព្យាក្រិត្យមិនឯករាជ្យ ពួកវាមិនហ៊ានផ្សាយពិបញ្ហាអាក្រក់របសរដ្ធាភិបាលទេ ព្រោះខ្លាចគេដកក្បាលចេញហើយអតើការងារធ្វើអត់បាយងាប់ បើគ្មានអ្នកណាប្រកាន់បក្សពួកទេ និយាយទាំងល្អហើយក៏និយាយពីបញ្ហាអាក្រក់ដែរ មិនចាំបាច់ខ្លាចអាមានអំណាចណាមកជិះជាន់ទេ ព្រោះជាសិទ្ធរបស់យើងត្រូវតែអព្យាក្រឹត្យនិងឯករាជ្យ

  13. កញ្ចាស់ ជុំ ម៉ីយ អើយ ពេលនេះ ល្ខោន ដែល គេ អោយ កញ្ចាស់ អែង សំដែង វា បាន បញ្ចប់ហើយ ។

    ហើយ តួរ សំដែង របស់តាកញ្ចាស់ អែង នៅ ពេលនេះ មិនបាន ធ្វើអោយ អ្នកដឹកនាំរឿង សប្បាយ​

    ចិត្តនោះទេ សូម តាកញ្ចាស់អែង ប្រយ័ត្ន ខ្លួន​ផង ចុះ ។ តាមពឹត តាកញ្ចាស់អែង សំដែង មិន​បាន ខុស

    អ្វីនោះទេ តែមូលហេតុ ដែលនាំអោយ អ្នកដឹកនាំរឿង សប្បាយ ចិត្តនៅ ពេលនេះ គឺ

    ខ្លួនខុសដោយខ្លួនគេនោះទេ ដែល សរសេរ ប៉ារូល​ខុស ។ ដូច្នេះ គេ ច្បាស់​ជា អោយ តាកញ្ចាស់ អែង ជួយ ចេញ ថ្លៃ ខាត បង់ អោយ គេ ហើយ ចាំមើលចុះ ។

    .

  14. អនាគតកូនចៅអ្នកក្នុងដៃអ្នក says:

    បក្សកាន់អំណាចគ្មានគោលនយោបាយអ្វីល្អសំរាប់ប្រទេសជាតិដើម្បីទាញយកប្រជាប្រិយភាពពីប្រជាជនសំរាប់ការបោះឆ្នោតនាពេលខាងមុខនេះឡើយ។ ដូច្នេះមានតែវិធីបំបាក់ដៃគូដោយមធ្យោបាយស្មោគគ្រោកផ្សេងៗ។
    នេះឬជាការដឹកនាំបែបប្រជាធិបតេយ្យ?

  15. ក្មេងវត្ត says:

    ការបំផុសបំផុលប្រជាពលរដ្ឋពីសំណាក់អ្នកដឹកនាំបក្សប្រជាជនឲ្យចូលរួមធ្វើបាតុកម្មនេះគឺមានការគ្រោងទុកជាមុនក្នុងបំណងទីមួយចង់ធ្វើតេសស្ទង់
    មើលថាតើមានពលរដ្ឋអ្នកគាំទ្រខ្លួនចំនួនប្រហែលប៉ុន្មាន?ទីពីរ បំណងបំបាក់គណបក្សសង្គ្រោះជាតិកុំឲ្យមានការគាំទ្រច្រើនក្រោយពីបានដឹងថាការគាំទ្រ
    គណបក្សនេះចេះតែមានសន្ទុះកាន់តែច្រើនឡើងៗពីសំណាកប្រជាពលរដ្ឋ តែសំណាងអាក្រក់ចំណេះវាជិះកឯង ព្រោះការកៀគរឲ្យពលរដ្ឋចូលរួមធ្វើបាតុ
    កម្មដោយបង្ខំនិងផ្ទុយពីឆន្ទះរបស់ពួកគេនេះត្រូវបានពលរដ្ឋមួយចំនួនធំរអ៊ូមិនសប្បាយចិត្តនិងទិទានជាខ្លាំង ហើយក៍បានពន្យល់ពលរដ្ឋឲ្យយល់កាន់តែ
    ច្បាស់ឡើងៗនូវអំពើដ៍គំរក់និងថោកទាបម្ដងជាពីរដងរបស់អ្នកដឹកនាំបក្សប្រជាជន អ្វីដែលមហាជនបានសង្កេតឃើញនិងប្លែកពីអាណត្តិមុនៗ
    គឺតាំងពីហ៊ុនសែនចេញមុខឃោសនាតាមវេទិការសាធារណះនាៗមក គឺបាននាំមកនូវការធ្លាក់ចុះចំពោះការគាំទ្រពីសំណាក់ពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃ ទាំង
    នេះក៍ដោយសារតែការនិយាយស្ដីគ្មានការទទួលខុសត្រូវពីសំណាក់អ្នកដឹកនាំម្នាក់នេះ ដូចវះពោះឲ្យក្អែកស៊ីអញ្ចឹង ហ្នឹងហើយដែលគេថាមនុស្សយើងងាប់
    រស់ក៍ដោយសារសំដី,គេស្រឡាញ់និងស្អប់ក៍ដោយសារសំដីដែរ ទង្វើនិងបំណងអាក្រក់របស់ហ៊ុនសែនដែលបាននិងកំពុងធ្វើទៅលើបក្សប្រឆាំង
    ទាំងប៉ុន្មាន ពលរដ្ឋមើលឃើញទាំងអស់គឺវានៅលើគោក ដូច្នេះល្មមដឹងខ្លួនទេដឹង។

  16. ជិតជួយឡែងបានហើយ ប្រជាជនខ្មែរ