Sunday, 09 June 2013
DAP-News
ដោយ៖ សយ សុភាព
ភ្នំពេញ៖ ប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ នៅប្រទេសកម្ពុជា រាប់ម៉ឺននាក់ នៅ ព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៣នេះ បានផ្ទុះបាតុកម្មអហិង្សា ប្រឆាំងលោក កឹម សុខា ប្រធានស្តីទី គណបក្សប្រឆាំង ចំពោះពាក្យសំដី របស់ លោក ដែលនិយាយថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត និងឆាក ដែល រៀបចំឡើងដោយប្រទេសវៀតណាម។
សម្រាប់រាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណទីលានប្រជាធិបតេយ្យ ប្រជាពលរដ្ឋច្រើនជាង ២ម៉ឺននាក់ ដោយដៃកាន់ បដាសរសេរពាក្យស្លោកថ្កោលទោសលោក កឹម សុខា បានមកជួបជុំគ្នាតាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ ដឹកនាំដោយ លោក ជុំ ម៉ី អមដោយអ្នកធ្លាប់ឆ្លងកាត់ និងជាប់នៅគុកទួលស្លែង ចំនួន៧នាក់ផ្សេងទៀត បានមកស្រែកថ្កោល ទោស និងអំពាវនាវ ឲ្យមេដឹកនាំគណបក្សប្រឆាំងមួយនេះ ទៅសុំទោស ចំពោះពាក្យសំដីរបស់ខ្លួន ដែលបាន និយាយ។
នៅវេលាម៉ោង ៨ព្រឹកថ្ងៃដដែល លោក ជុំ ម៉ី អាយុ ៨៣ឆ្នាំ បានធ្វើដំណើរមកកាន់ទីលានប្រជាធិបតេយ្យ ដោយ មានការទះដៃ និងស្រែកអមដំណើរ ចំពោះការដឹកនាំបាតុកម្មអហិង្សា ប្រឆាំងលោក កឹម សុខា។ នៅចំពោះមុខ ប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ខាងលើនេះ លោក ជុំ ម៉ី ដែលអតីតអ្នកគុកទួលស្លែង និងទទួលរងនូវការធ្វើទារុណកម្ម ស្ទើរស្លាប់បាត់បង់ជិវិតនោះ បានស្រែកថ្កោលទោសដាច់អហង្កាចំពោះមេដឹកនាំបក្សប្រឆាំងមួយនេះ ដើម្បីឲ្យសុំ ទោសចំពោះព្រលឹងអ្នកស្លាប់ នៅក្នុងគុកទួលស្លែង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលធ្លាប់ឆ្លងកាត់របប មួយនេះ។
ដោយឡែក នៅតាមបណ្តាខេត្តទូទាំងប្រទេស ប្រជាពលរដ្ឋបានផ្ទុះបាតុកម្ម ប្រឆាំងលោក កឹម សុខា ផងដែរ។ សម្រាប់ខេត្តកំពង់ធំ ស្នងការរងនគរបាលខេត្ត លោក ជូ សំអាន បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង ៥ពាន់នាក់ មក ពីគ្រប់ស្រុក ក្រុង បានចូលរួមបាតុកម្ម ដើម្បីប្រឆាំងពាក្យសំដី របស់មេដឹកនាំបក្សប្រឆាំងរូបនេះ។
ខេត្តព្រះវិហារវិញ លោកអភិបាលខេត្ត អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅទូទាំងខេត្ត ក្នុងស្រុក និង ក្រុងទាំង៨ បានប្រមូលផ្តុំតវ៉ា ដោយចាប់ផ្តើមចេញពីស្រុក ក្រុង នីមួយៗ។
រីឯខេត្តបាត់ដំបងវិញ មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ បានបញ្ជាក់ថា មានប្រជាពលរដ្ឋ ជាង ២ពាន់នាក់ និងលើសពីចំនួននេះ បាននាំគ្នាចូលរួមតវ៉ា នៅគ្រប់ស្រុក-ក្រុងទាំងអស់។
ទៅខេត្តពោធិ៍សាត់វិញ លោកអភិបាលខេត្ត ខូយ សុខា បានបញ្ជាក់ថា មានប្រជាពលរដ្ឋជាង ៦ពាន់នាក់ មកពី តាមស្រុក-ក្រុង បាននាំគ្នាចូលរួម បាតុកម្មប្រឆាំងមេដឹកនាំបក្សសង្រ្គោះជាតិមួយនេះ។
មិនខុសគ្នាដែរ នៅឯខេត្តកោះកុង មន្រ្តីសាលាខេត្តបញ្ជាក់ថា ប្រជាពលរដ្ឋលើសពី ២ពាន់នាក់ ក៏បាននាំគ្នាចូល រួមបាតុកម្មផងដែរ។
សម្រាប់ខេត្តបន្ទាយមានជ័យ ស្នងការនគរបាលខេត្ត លោក ឧត្តមសេនីយ៍ ខេង ស៊ុំ បានបញ្ជាក់ថា ប្រជាពលរដ្ឋ លើសពី ៣ពាន់នាក់ មកពីតាមបណ្តាស្រុក-ក្រុង បាននាំគ្នាចូលរួមតវ៉ា សម្តែងការឈឺចាប់ ចំពោះពាក្យសម្តីប្រមាថបែបនេះ។
នៅខេត្តក្រចេះ មន្រ្តីនគរបាលមួយរូប ក៏បានបញ្ជាក់ថា មានអ្នកចូលរួមចន្លោះ ៤-៥ពាន់នាក់ តវ៉ាប្រឆាំងពាក្យសម្តី មេដឹកនាំបក្សប្រឆាំងនេះ ដែរ។
ខេត្តកែប ត្រូវបានស្នងការខេត្ត លោកឧត្តមសេនីយ៍ អ៊ី សំអុល បញ្ជាក់ថា មានប្រជាពលរដ្ឋចូលរួមមកពីបណ្តា ខេត្ត-ក្រុង លើសពី ២ពាន់នាក់ ហើយនឹងដង្ហែក្បួនទៅកាន់សារៈមន្ទីរមួយនៅទីនោះ ទីដែលពួកប៉ុលពត ធ្វើ ទារុណកម្មប្រជាពលរដ្ឋ ស្ថិតក្នុងវត្តកំពង់ត្រឡាច។
នៅឯខេត្តប៉ៃលិន មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ វណ្ណ ណាឡុង បានបញ្ជាក់ថា ប្រជាពលរដ្ឋជា ច្រើននាក់ ក៏បានចូលរួមបាតុកម្មអហិង្សានេះដែរ។
ជាមួយគ្នានេះ សេចក្តីរាយការណ៍បណ្តាខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ចាម ខេត្តសៀមរាប រតនគិរី មណ្ឌលគិរីកំពត ព្រះសីហនុ ឧត្តរមានជ័យ តាកែវ ស្វាយរៀង ពោលគ្រប់ខេត្តទូទាំងប្រទេស ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្លាប់ឆ្លងកាត់របបខ្មៅងងិតមួយនេះ បាននាំគ្នាចូលរួមមហាបាតុកម្មប្រឆាំង ថ្កោលទោស ចំពោះលោក កឹម សុខា ។
សម្រាប់នៅទីលានប្រជាធិបតេយ្យ ក្រោយពីការថ្លែងការណ៍ថ្កោលទោសលោក កឹម សុខា ពីសំណាក់លោក ជុំ ម៉ី និងប្រជាពលរដ្ឋទាំង៧នាក់ ការដង្ហែក្បួននឹងត្រូវធ្វើឡើងឆ្ពោះទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅក្នុងខណ្ឌ ទួលគោក អមដោយកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ការពារសណ្តាប់ធ្នាប់ និងសន្តិសុខនៅតាមដងផ្លូវ៕
– រូបភាពទិដ្ឋភាពបាតុកម្មនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ










– រូបភាពទិដ្ឋភាពបាតុកម្មនៅខេត្តកំពង់ធំ



សង្សយ័មានយួនចូលរួមធ្វើបាតុកម្មដោយស្មគ្រ័ចិត្តដែរហើយ មើលទៅ ព្រោះយួនមានច្រើនណាស់
ដូច្នេះមានបាតុករយ៉ាងច្រើនកុះករ ហេស! ហេស! ញុំទៅដែរ ក្រែងបាន5ដុល្លា គ្រាន់បានបាយថ្ងៃត្រង់ កំពុងតែដាច់លុយផង!
សុទ្ធតែពួកត្រូវគេបង្ខំអោយមកទេ ! តាមពិតអ្នកស្មគ្រ័ចិត្តមានត្រឹមតែ២០ភាគរយប៉ុណ្ណោះ !
គ្រប់ទឹកហើយ ពេលនេះ តាកញ្ចាស់ ជុំ ម៉ីយ ! តែយ៉ាងណាៗ សូមកុំភ្លេច ដុត ធូប ថ្លែង អំណរ គុណដល់ ព្រលឹង អ្នកដែលបានស្លាប់ ទៅ ដោយ បិទភ្នែក មិនជិត ដោយ នយោបាយ ដ៏ឆ្គួត លីលា រវាង មេដឹកនាំ ខ្មែរ សម័យនោះ និង សម្ព៏ន្ធភាពរវាងយួននិង ចិន ផង។
លោក ជុំ មុី កំ ពុងប្រមូលប្រជាជនជួយដល់អ្នកក្បត់ជាតិ ហេីយប្រឆាំងជាមួយអ្នកមានបំណងសង្គ្រោះជាតិ តេីខ្មែរយេីងមានមនុស្សប៉ុន្មាននាក់ទៀតដូច តា ជុំ មុី នេះ ពេលណាទេីបពួកគេដឹងខ្លួន ដូច កម្ពុជាក្រោម ហួសពេលហេីយ
សសសសសសសសសសសសសសសសសGood for Mr. Chhum Mey!!!!!!!! I think Mr. Chhum Mey, please look at the people they willing to go or force by CPP to go? the person that go must have age at least 43 yrs. Chhum Mey and HUn Sen, tour penis is seen by all people now!!!!!!!!!!!!! HUN SEN is the cruel people in Cambodia!!!!!!!!!!!
អគុណ ស៊ី ភី ភី
ប្រសិនបើខ្ញុំជាលោកគឹមសុខាខ្ញុំនឹងចងកខ្លួនឯង។ គួរឱ្យអាម៉ាស់ណាស់.
ជីតស្លាប់ហើយនៅឆ្លៀតបំផ្លាញជាត់ទៀតលោកតា
មនុស្សគេយកសំដី ដំរីគេយកភ្លុក ។ ល្បិចទល់នឹងល្បិច នេះជានយោបាយ ។
អំពើដែលខំសាងល្អក្នន្លងងមកត្រូវបានបំផ្លាញដោយខ្លួនឯង ក៏ដោយសារសំដី ។
អ្នកដែលជាសមាជិកខំជួយឃោសនាដ៏ត្រឹមត្រូវ មានហេតុផលច្បាស់លាស់ ត្រូវរលាយបាត់បង់
នៅពេលនេះដែរ ។ បើសិនទទួលយកការសុំទោសប្រហែលទទួលបានគុណសម្បត្តិច្រើន
តែបើនៅជង់ឈ្នះចាញ់ គឺឈ្នះតែម្នាក់ឯង តែទទួលបាននូវភាពអាម៉ាស់ ពីព្រោះ មិនហ៊ានទទួលយកការពិត មិនហ៊ានទទួលយកសំណូំមពរពីប្រជាពលរដ្ឋខ្លួនឯង ។លោកខ្លាំងរហូតដោយសារ
ស្អប់រដ្ឋាភិបាលពីព្រោះចង់ដឹកនាំរដ្ឋាភិបាល សូមមើលធនធាន ថវិការ ធនធានមនុស្សមានដល់កំរិត
ប៉ុនណាហើយ ?
ពិបាកណាស់ នៅ ពេល គណះបក្សប្រឆាំង ធ្វើ យុទ្ធនាការឃោសនា ម្តងៗ ត្រូវ ទទួលរង ការ អុកឡុក ឆាឆៅ គំរាម ស្ទើរគ្រប់ ទីកន្លែង ។ តែឥឡូវ
នេះលែងពិបាកទៀតហើយ ពីព្រោះ ស៊ី ភី ភី បាន ជួយឃោសនា អោយ យើង បាន ច្រើនណាស់ មើល
ចុះ ក្បួនហែរ គគ្រឹកគគ្រេង ទូទាំង ប្រទេស យ៉ាងនេះ ចាប់ ពី ពេលនេះ តទៅ ប្រជាពលរដ្ធ នៅ ទូទាំង
ប្រទេស មិនថានៅ ទីណា ឬ កន្លែង ណា នោះ ទេ គឺ ពួកគាត់បាន ស្គាល់ច្បាស់និងឮ ច្បាស់ នៅ
ឈ្មោះ គណះបក្ស សង្ក្រោះ ជាតិ ពួកគាត់និង សួរ ដោយខ្លួន អែង ថា តើ គណះបក្ស មួយនេះ ចេញ
មកពីប្រភពណា ហើយ ជា អ្នកណា? សូមកុំភ្លេច ថា ក្តីប្រាថ្នា របស់ប្រជាពលរដ្ធ ស្ទើរ គ្រប់រូប គឺ ចង់
មានការ ផ្លាស់ប្តូរ មេដឹកនាំ ពួកគាត់ ពឹតជា មិនត្រូវ ការ មេដឹកនាំដដែលៗ ហើយ
ផ្តាច់ការបក្សពួកគ្រួសារ និយម នោះ ទៀត ឡើយ ។ កាលពីមុន ប្រជាពលរដ្ធ ជាពិសេស អ្នក រស់ នៅ
ក្រៅ ពី ទីក្រុង ពុំសូវ បាន ស្គាល់ និង ឮ ឈ្មោះ គណះបក្ស ប្រឆាំង ច្បាស់លាស់នោះឡើយ ពីព្រោះ
ពួកគាត់ បានត្រិមតែ គេណែនាំ អោយ ស្គាល់ តែ គណះបក្ស ប្រជាជន មួយប៉ុណ្ណោះ ដោយ អាជ្ញាធរ
ដែនដី ប្រចាំ តំបន់ដែល ពួកគាត់រស់នៅ ។
ហើយសំរាប់ ថ្ងៃនេះ គឺ ជាថ្ងៃដែលកញ្ជ្រោងចាស់ ភ្នែក ទោល ត្រូវ បិទទ្វា សំងំឈឺ ចិត្ត មិនតិចទេ
ពីព្រោះ វា ជា តំរិះជិះក៏អែងបូករួម និងជាការប្រមាថ មើលស្រាលចំពោះគណះបក្សប្រឆាំង ។
មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងប្រឹងរលាស់! មើលកុំរពិសមាត់ពេកមើល កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ
អ្នកដែលត្រូវ ចងកខ្លួនអែងនោះ គួរ តែ ជា លោក ហ៊ុន សែន វិញ នោះទេ ។
ខ្ញុំ ហ៊ានភ្នាល់ជាមួយ អស់លោក ? បើខ្ញុំ ស្មានមិនខុសទេ លោក ហ៊ុន សែនពេលនេះ កំពុង តែ ធាក់ តុ
ធាក់កៅអី ដោយក្តី ឈឺចិត្តមិនតិចទេ ។ អស់លោក ត្រូវដឹងថា បន្ទាប់ពី អំពាវនាវ និងរៀបចំអោយ
គេចូលរួមធ្វើបាតុកម្ម នោះ មក គាត់ មានអារម្មណ៏ ដឹងខ្លួនថា វាខុសជ្រុល ហួស ទៅហើយ ប៉ុន្តែ
បើសិនជា ការអុករបស់ គាត់ មួយក្តារ នេះ អាច មានផ្លូវនេះ ប្រហែលគាត់និង សង្គ្រប់ គ្មានបង្អង់ដៃ
នោះទេ ។ អស់ លោក បាន ឮ ច្បាស់ និង ត្រចៀក រួច ហើយ នៅ សារាចរណ៏ណែនាំ ដោយ បន្ទាន់
មួយ ដែល ចេញ ពីក្រសួង មហាផ្ទៃ ដើម្បីទប់ស្កាត់ បន្ថយនៅចំនួន អ្នកចូលរួម
ដោយការរៀបចំរបស់ពួកគាត់ ។ អស់លោកសាកគិតទៅមើល បើតាមអំនាចរបស់គាត់ និង អ្វីដែល
គាត់ អាច សង្ក្រប់ យកផលចំនេញបាន ពីគណះបក្ស ប្រឆាំង ស្មាន ថា មហាបាតុកម្ម ស្អីគេនេះ
ធ្វើឡើង ដោយ របៀប រាក់កំផែលរបៀបនេះ ឬ?។
តែ ដើម្បីលាងនិង ដក ខ្លួន អោយ ជ្រះ ចេញ ពី ការ អាម៉ាស់ មុខ ខ្លួន អែង ទើប គាត់ បាន បញ្ជា
អោយ ក្រសួងមហា ផ្ទៃ រៀប ចំ ចេញ នៅ បទបញ្ជា ដ៏តឹង រឹងមួយ សំរាប់ បង្ការក្រែង លោ ល្បែង របស់
គាត់ នេះ កាន់ តែ ជាប់ផុងឬ លង់ខ្លួនទៅ ៗដោយ ដក មិនរួច ។ ដូចសំដី របស់ គាត់ បាននិយាយ ថា
ត្រី កំភ្លាញ ស្លាប់ដោយ សារមាត់ ក្នុងន័យ ព្រមាន គណះបក្ស ប្រឆាំង ដើម្បីអោយ គណះបក្សនេះ
បញ្ឈប់ ការប្រើប្រាស់លេខ៤ ក្នុងន័យ បន្តុះ បង្អាប់ គណះបក្ស របស់គាត់ តែ តាមពិត គឺ គាត់ បញ្ឈឺ
ចិត្តខ្លួនរបស់គាត់ ទៅ វិញ ទេ ដែលបាន ដើរ ចូល ក្នុង ក្រឡាអុក របស់ គណះបក្ស ប្រឆាំងដោយ
ខ្លួនអែង ។
ប៉ុន្តែ យ៉ាងណា ក៏ ល្បែងមួយនេះ បាន ធ្វើ អោយ គាត់ ឈឺ ចិត្ត មិនតិចដែរ ពីព្រោះ ចង់ មិនចង់គាត់
បាន លោត ចូល អន្ទាក់របស់ គណះបក្ស ប្រឆាំង ដោយ ខ្លួនអែង រួចទៅ ហើយ ។
មុននឹងធ្វើតាមគេ គួតែពិច្ចារណា រកមូលហេតុ ភស្តាងអោយបានជាមុនសិន មិនទេ! ស្រួលកេនំាទៅងាប់មែន ខ្មែរសម័យនេះហើយនៅតាដដែល.
ញុំនៅតែមិនអស់ចិត្តនឹងច្បាប់ថ្មីដែលបង្ខំឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តែឧក្រិដ្ឋជនមិនបានចែងថាម៉េច ។ ឃាតកម្មឲ្យទទួលស្គាល់ តែមិនបាច់ស្គាល់ឃាតកទេ ច្បាប់នេះចូលបទយ៉ាប់ តិចលោយិតធ្នូដោយដាក់ផ្លែព្រួញមកក្រោយទៅ។ តែបើនៅក្នុងជួររដ្ឋាភិបាលគ្មានក្រុមខ្មែរក្រហមដែលជាឧក្រិដ្ឋជនមិនអីទេ តែនេះពេញតែម្តង…..បើឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មតើអាចសុំទទួលស្គាល់ឧក្រិដ្ឋជនបានទេបងៗ បណ្ឌិតច្បាប់?
ជុំម៉ីអាចជាកម្មាភិបាលរបស់ខ្មែរក្រហមព្រោះទួលស្លែងជាគុកដែលដាក់អ្នកបដិវត្តន៍ដែលភាគច្រើនជាកម្មាភិបាល។ ល្បងម៉ីអ្ហើយលបងម៉ីអាយុ៨៣ទៅហើយនៅបានប៉ាម៉ានទៀត បើសិនជាល្បងមាន បាតដៃប្រលាក់ឈាមប្រជាជនខ្មែរដែរគួរតែទៅវត្តខំសន្សំបុណ្យលាងបាបទៅ។ គ្មានន័យទេដែលល្បងមិនព្រមទទួលស្គាល់ការពិតថាជាអន្ទាក់របស់វៀតណាមនោះ។ គេមកជួយក្រោយពេលគេសម្លាប់ ពី៧មករា១៩៧៩មកទល់ពេលនេះតើយួនយកបានអ្វីខ្លះពីខ្មែរ តើ មានដឹងទេ។ គួរឲ្យស្តាយចំពោះជនរងគ្រោះមួយចំនួនដែលសម្តែងការឈឺចាប់ចំពោះឃាតកដែលសម្លាប់ក្រុម គ្រួសាររបស់ខ្លួន តែខ្លួនកំពុងបំរើក្រុមឃាតកដោយក្តីគោរពនិងស្មោះត្រង់ វិញ្ញាណក្ខ័ន្ធញាតិសន្តាន របស់អ្នកពិតជាមិនបានស្ងប់ឡើយ។
កញ្ចាស់ ជុំ ម៉ីយ អើយ ពេលនេះ ល្ខោន ដែល គេ អោយ កញ្ចាស់ អែង សំដែង វា បាន បញ្ចប់ហើយ ។
ហើយ តួរ សំដែង របស់តាកញ្ចាស់ អែង នៅ ពេលនេះ មិនបាន ធ្វើអោយ អ្នកដឹកនាំរឿង សប្បាយ
ចិត្តនោះទេ សូម តាកញ្ចាស់អែង ប្រយ័ត្ន ខ្លួនផង ចុះ ។ តាមពឹត តាកញ្ចាស់អែង សំដែង មិនបាន ខុស
អ្វីនោះទេ តែមូលហេតុ ដែលនាំអោយ អ្នកដឹកនាំរឿង សប្បាយ ចិត្តនៅ ពេលនេះ គឺ
ខ្លួនខុសដោយខ្លួនគេនោះទេ ដែល សរសេរ ប៉ារូលខុស ។ ដូច្នេះ គេ ច្បាស់ជា អោយ តាកញ្ចាស់ អែង ជួយ ចេញ ថ្លៃ ខាត បង់ អោយ គេ ហើយ ចាំមើលចុះ ។
.
ខ្ញុំនៅតែមិនអស់ចិត្តនឹងច្បាប់ថ្មីដែលបង្ខំឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តែឧក្រិដ្ឋជនមិនបានចែងថាម៉េច ។ ឃាតកម្មឲ្យទទួលស្គាល់ តែមិនបាច់ស្គាល់ឃាតកទេ ច្បាប់នេះចូលបទយ៉ាប់ តិចលោយិតធ្នូដោយដាក់ផ្លែព្រួញមកក្រោយទៅ។ តែបើនៅក្នុងជួររដ្ឋាភិបាលគ្មានក្រុមខ្មែរក្រហមដែលជាឧក្រិដ្ឋជនមិនអីទេ តែនេះពេញតែម្តង…..បើឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មតើអាចសុំទទួលស្គាល់ឧក្រិដ្ឋជនបានទេបងៗ បណ្ឌិតច្បាប់?
កុំដាក់ចំនងជើងថា ប្រជាជនទូទាំង ប្រទេស……… ដូរមកដាក់ថា ពួកក្រុមចង់បានធំបាតុកម្មដើម្បីផ្គាប់ ហស