Sunday, 09 June 2013
– លោក ជុំ ម៉ី បញ្ជាក់ថា ការធ្វើបាតុកម្មនេះ គ្មានការបង្គាប់បញ្ជា ពីបក្សនយោបាយ ណានោះទេ
ដោយ៖ សយ សុភាព
ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ តំណាងឲ្យលោក កឹម សុខា ដឹកនាំដោយ តំណាងរាស្រ្ត មួយចំនួន រួម មានលោកស្រី មូរ សុខហួរ លោក ឡុង រី លោក ហូ វណ្ណ លោក នុត រំដួល និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅវេលា ម៉ោង ៩ និង៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានបើកទ្វារទីស្នាក់ការចេញមកទទួលញត្តិ ពីលោក ជុំ ម៉ី ហើយ ប៉ុន្តែអះអាងថា មិនសុំទោស នោះឡើយ។
ក្រោយពីទទួលញត្តិ លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា យើងទទួលញត្តិ ប៉ុន្តែជំហររបស់យើង ដូចបានបញ្ជាក់ នៅក្នុងសន្និសីទកាសែត។ ការថ្លែងបែបនេះ មានន័យថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចេញមកទទួល ញត្តិពីលោក ជុំ ម៉ី ប៉ុន្តែមិន សុំទោស តាមការទាម ទារនោះឡើយ។
គួរបញ្ជាក់ថា ពេលចេញមកទទួលញត្តិ ពីអតីតអ្នកទោស ទួលស្លែង ពីលោក ជុំ ម៉ី គេមិនបានឃើញ វត្តមានលោក កឹម សុខា នោះឡើយ។ យ៉ាងណាក្តី លោក ជុំ ម៉ី ដឹកនាំ បាតុកម្មនេះ បានប្រកាស ឲ្យបុគ្គល កឹម សុខា ទៅអុជធូបសុំ ទោសនៅ គុកទួលស្លែង ចំពោះពាក្យ សម្តី ដែលលោកបាន និយាយ ។ ជាមួយការថ្លែង មិនសុំទោសនេះ ក្រុមបាតុករ ក៏បានអះអាង តបផងដែរថា ពួកគេក៏មិន បោះបង់ ជំហរផងដែរ នឹងធ្វើបាតុកម្ម រហូតដល់ មានការ សុំទោស ពីលោក កឹម សុខា។
លោក ជុំ ម៉ី នៅចំពោះលោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំ បក្សសង្រ្គោះជាតិ ជាច្រើននាក់ ផ្សេងទៀត បានបញ្ជាក់ ថា ការធ្វើមហាបាតុកម្ម នាព្រឹកនេះ ធ្វើឡើយដោយឆន្ទៈ ដោយភាព ឈឺចាប់របស់គាត់ មិនមានការ គាំទ្រពីបក្ស នយោបាយ ឬដើម្បី ប្រយោជន៍ បក្ស នយោបាយ ណាមួយ នោះទេ គឺទាមទារឲ្យ លោក កឹម សុខា ទៅសុំទោស នៅ គុកទួលស្លែង។
លោកបាន ថ្លែងដូច្នេះ «ខ្ញុំធ្វើនេះ មិនមានកាន់ជើង បក្សនយោបាយ ឬដើម្បីប្រយោជន៍ បក្សណា នោះទេ ខ្ញុំធ្វើដោយ ឆន្ទៈ ខ្ញុំចង់ឲ្យលោក កឹម សុខា ទៅសុំទោស នៅគុកទួលស្លែង។ ខ្ញុំអត់មានស្អប់ បក្សនយោបាយ ណាមួយ នោះទេ»។
លោក កឹម សុខា បានថ្លែងបញ្ជាក់ ក្នុងសន្និសីទ កាលពីពេល កន្លងទៅថា គាត់មិនទៅ សុំទោសនៅ គុកទួលស្លែង នោះទេ ព្រោះសំឡេង ក្នុងខ្សែអាត់ ជាការកាត់ត បង្កាច់បង្ខូច កេរ្តិ៍ឈ្មោះ របស់គាត់។ តែបើតាម អ្នកជំនាញ និងអ្នកឯកទេស ខាងផ្នែក បច្ចេកវិទ្យា ជាច្រើន នាក់ បានបញ្ជាក់ ហើយថា ខ្សែអាត់នោះ ជាសំឡេងដើមពិត ហើយគ្មាន បច្ចេកទេស ណាមួយ កាត់តសំឡេង បែបនេះ បានឡើយ៕




ស្រីខ្មែរមាយាទអន់ ឫុ មីកា ហួរ ! តើនាងបានធ្វើអ្វីដើម្បីខ្មែរខ្លះ ដើម្បីស្ត្រីខ្មែរ?
ងាប់ដោយសារមាត់ ដូចត្រីកំភ្លាញ ។
វាជារឿងគួរឲ្យខ្លាច និងអាណិតណាស់ សម្រាប់គណបក្សកាន់អំណាច
-អាណិតព្រោះប្រជាជននៅភ្នំពេញគេមិនគាំទ្រមហាបាតុកម្មនេះទេ អ្នកទៅព្រោះតែខ្លាច និងព្រោះតែគេជួល
-គួរឲ្យខ្លាច មិនមែនលោកគឹម សុខា រឺគណបក្សសង្គ្រោះជាតិទេ គឺគណបក្សប្រជាជនតែម្តង ដែលត្រូវខ្លាច និងដេកភ័យ ព្រោះប្រជាជនគេលែងជឿលើ់ការដឹកនាំបែបពាលទៀតហើយ ។
សុខា! ហ៊ានបរិភោគហ៊ានបង់លុយ។ កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ។
បាតុកម្មអាចម៍ឆ្កែស្អី បើគ្រាន់បើណាស់ធ្វើបាតុកម្មដេញក្បាលយួនទៅស្រុកវិញអោយអស់ទៅ
ហើយទូរទស្សថ្ងៃនេះបានផ្សាយសឹងតែគ្រុប់ប៉ុស្តិពីព្រោះបាតុកម្មនេះគឺត្រូវបានគាំទ្រដោយបក្ស
ប្រជាជនកម្ពុជា បើនៅកន្លែងខ្ញុំវិញអ្នកដែលទៅចូលរួមធ្វើបាតុកម្មនោះ គឺបក្សនៅខណ្ឌនឹងផ្តល់
លុយអោយ ៥ ដុល្លារ ហើយបើពលរដ្ឋតវ៉ាពីបញ្ហារដីធ្លីវិញមិនដែលឃើញអាទូរទស្ស ចោលម្សៀត
អស់នឹងចាក់ផ្សាយនោះទេ
ចំនួនអ្នកធ្វើបាតុកម្មក្នុងទូទាំងប្រទេសនៅថ្ងៃនេះជាចំនួនអ្នកគាំទ្រគណបក្សប្រជាជនពិតប្រាកដ។ អ្នកផ្សេងទៀត ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងគណបក្សមួយចំនួនទៀត។ បើលទ្ធផល នៃការបោះឆ្នោត គណបក្សប្រជាជនមានសន្លឹកឆ្នោតច្រើនជាងនេះ នោះជារឿង មិនប្រក្រតីហើយ ។
សម្តេចតេជោធ្លាប់មានប្រសាសន៌ថា មិនអនុញ្ញាតឲ្យមានបន្តការសើបអង្កេតលើសំណុំរឿងលេខ០៣ និងលេខ០៤ នៃមេដឹកនាំខ្មែរក្រហមតទៅទៀតទែ គឺសុខចិត្តឲ្យតុលាការកាត់ទោសខ្មែរក្រហមបរាជ័យវិញ ដើម្បីអ្វី? អត់យល់លើគំនិតសម្តេច ?
អស្ចារ្យមែនស្រុកខ្មែរ សុទ្ធតែថាមិនកាន់បក្សពួកមានតម្លាភាភនិងឯករាជ្យ តាមពិតចេះតែថា សម្តីអាចម៏ គ្រាន់តែឃើញផ្សាយតាមបុស្ត៏ទូរទស្សន៏ក៏ដឹងដែរ មិនបក្សពួកយ៉ាយម៉េច ឆ្ងល់ដែរ? បើបាតុកម្មរបស់អ្នកបឹងកក់អត់ឃើញមានផ្សាយអីម៉ាតិច ទាំងការបង្រ្កាបបាតុកម្មរបស់មន្រ្តីបូលិស
អួតថា បុស្តពត៏មាន CNC តាមពិតបុស្តបម្រើនយោបាយបុគ្គលសោះ បុស្តទូរទស្សន៏ទាំងអស់ក្នុងស្រុកខ្មែរសុទ្ធតែជ្រកក្រោមលុយដ៏ស្អុយ របស់រដ្ធាភិបាលសព្វថ្ងៃ
ពួកអាអ្នកកាសែតនិងពួកអាអ្នកយកពត៏អោយបុស្ត៏ទូរទស្សន៏មួយចំនួន វាមានវីជ្ជាជិវះច្បាស់លាស់ តែវាមិនតម្លាភាពនិងមិនអព្យាក្រិត្យមិនឯករាជ្យ ពួកវាមិនហ៊ានផ្សាយពិបញ្ហាអាក្រក់របសរដ្ធាភិបាលទេ ព្រោះខ្លាចគេដកក្បាលចេញហើយអតើការងារធ្វើអត់បាយងាប់ បើគ្មានអ្នកណាប្រកាន់បក្សពួកទេ និយាយទាំងល្អហើយក៏និយាយពីបញ្ហាអាក្រក់ដែរ មិនចាំបាច់ខ្លាចអាមានអំណាចណាមកជិះជាន់ទេ ព្រោះជាសិទ្ធរបស់យើងត្រូវតែអព្យាក្រឹត្យនិងឯករាជ្យ
សូមលោក/លោកស្រី CPPមេត្តានិយាយឲ្យពីរោះស្តាប់បន្តិចផង ព្រោះថាយើងជាខ្មែរមិនគួរណាបើនិងនិយាយពាក្យអសុរសបែបនេះទេ។
វាជាការពិត ការធ្វើបាតុកម្មនៅកម្ពុជាមានច្រើនមែន តើមានការផ្សាយបន្តផ្ទាល់ដែរទេ?
តើបាតុកម្មនេះមានការបង្រ្កាបយ៉ាងឈឺចាប់ដូចអ្នកភូមិបឹងកក់ដែរទេ? តើ ជុំ មីជានរណា? គេស្គាល់គាត់ច្រើនទេ?
អ្វីៗទាំងអស់គាត់គ្រាន់តែធ្វើតាមការរៀបចំរបស់គេតែប៉ុណ្ណោះ។
បន្តមកទៀត លោក ហ៊ុន សែន នឹង និយាយ ដាក់ក្បាល មេក្រូ ថា ‘មហាបាតុកម្មនៅ ថ្ងៃ ទី ៩ មិថុនា
បាន ប្រព្រឹត្តដោយ រលូន នឹង គ្មានអំពើហឹង្សា គឺ ដោយ សាររាជរដ្ធាភិបាល និង ខ្ញុំ ព្រះករុណា ខ្ញុំ បាន
យកចិត្ត ទុកដាក់គឺតគូរនៅ បញ្ហាសន្តិសុខ និង សុវតិ្តភាព ហើយនិង បញ្ចៀសបាន នៅ
ការប្រើអំពើហឹង្សា ទាំងនេះបាន’
.
លោកខាគាត់ថាមានគេកាត់តសម្លេងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគាត់។ដូច្នេះគាត់មិនសុំទោសទេ។ប្រជាពលរដ្ឋលោកជាម្ចាស់ឆ្នោតកំពុងតាមដានពី
ព្រឹត្តិការណ៍នេះ។លោកច្បាស់ជាខាតបង់មិនតិចទេ។
ខ្ញុំគាំទ្រ ខ្ញុំជាខ្មែរ វាសុទ្ឋជាខ្មែរទាំងអស់គ្នាទេំមិនគួរណាពាក្យអញ្ចឹងសោះមកធ្វើបាតុកម្ម
យើងត្រូវរកវិធីដេញយួនចេញពីស្រុក តំលៃទំនិញថ្លៃកប់ពពក គ្រោះថ្នាក់ចរាចរណ៍ ជំលោះដីធ្លី…………………… ។ល៕ ទើបវាល្អជាង
កុំអោយអារបៀបអញ្ចឹងៗៗៗៗៗសោះ យកមកឈឺក្បាលដែរ៕៕៕
ចុះពាក្យលោក សែន និយាយខុសមួយគគោកផងនោះ ធ្វើបាតុកម្មផងទៅ(កោះត្រល់ បើតៀបតៀអោយក្តាមម្ឍូសដែរ៕៕៕៕)
ចុះអាសន្យាថា បើស្រុកមានការកាប់ព្រៃឈើទៀត សែនថាកាត់កចោលនោះ មិនឃើញអនុវត្តន៍ផង។
កញ្ចាស់ ជុំ ម៉ីយ អើយ ពេលនេះ ល្ខោន ដែល គេ អោយ កញ្ចាស់ អែង សំដែង វា បាន បញ្ចប់ហើយ ។
ហើយ តួរ សំដែង របស់តាកញ្ចាស់ អែង នៅ ពេលនេះ មិនបាន ធ្វើអោយ អ្នកដឹកនាំរឿង សប្បាយ
ចិត្តនោះទេ សូម តាកញ្ចាស់អែង ប្រយ័ត្ន ខ្លួនផង ចុះ ។ តាមពឹត តាកញ្ចាស់អែង សំដែង មិនបាន ខុស
អ្វីនោះទេ តែមូលហេតុ ដែលនាំអោយ អ្នកដឹកនាំរឿង សប្បាយ ចិត្តនៅ ពេលនេះ គឺ
ខ្លួនខុសដោយខ្លួនគេនោះទេ ដែល សរសេរ ប៉ារូលខុស ។ ដូច្នេះ គេ ច្បាស់ជា អោយ តាកញ្ចាស់ អែង ជួយ ចេញ ថ្លៃ ខាត បង់ អោយ គេ ហើយ ចាំមើលចុះ ។
ញុំនៅតែមិនអស់ចិត្តនឹងច្បាប់ថ្មីដែលបង្ខំឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តែឧក្រិដ្ឋជនមិនបានចែងថាម៉េច ។ ឃាតកម្មឲ្យទទួលស្គាល់ តែមិនបាច់ស្គាល់ឃាតកទេ ច្បាប់នេះចូលបទយ៉ាប់ តិចលោយិតធ្នូដោយដាក់ផ្លែព្រួញមកក្រោយទៅ។ តែបើនៅក្នុងជួររដ្ឋាភិបាលគ្មានក្រុមខ្មែរក្រហមដែលជាឧក្រិដ្ឋជនមិនអីទេ តែនេះពេញតែម្តង…..បើឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មតើអាចសុំទទួលស្គាល់ឧក្រិដ្ឋជនបានទេបងៗ បណ្ឌិតច្បាប់?
ជីវិតជោគជ័យគឺយើងត្រូវដើរលើបន្ទាត់់ដ៏ត្រឹមត្រូវ។
គឺត្រូវដើរលើបន្ទាត់់ CPP ដ៏ត្រឹមត្រូវ។
គួអោយអាណិតតាជុំ ម៉ីណាស់ ពេលយកញាតិមកអោយបក្សសង្គ្រោះជាតិ
ដើរញ័រៗមានមេប៉ូសីលអមដំណើរដែលមានសភាពស្ងាត់ជ្រងំ គ្មានឮសំឡេង
អ្វីបន្តិចសោះឡើយ ហាក់ដូចជាមានគេភ្ជុងពីក្រោយអញ្ចឹង ។
ពួក CPP ចេញមកភ្លើ វាមិនដែលមនុស្សណាដើរលើបន្ទាត់ទេ។ មនុស្សដើរតាមផ្លូវមនុស្សដែល មានភាពបត់បែន ហើយធ្វើយ៉ាងណាឲ្យជាតិមានការអភិវឌ្ឍន៍រីកចម្រើន មិនមែនដូចពួក CPP ដែលខំបំផ្លាញជាតិ ដើម្បីអភិវឌ្ឍបក្សនោះទេ។
សូមធ្វើការពិចារណាទាំងអស់គ្នា ហើយត្រូវហ៊ាធ្វើតាមគំនឹតដែលខ្លួនយើងគិតថាត្រឹមត្រូវ
ព្រោះថាពេលវេលាកាន់តែខិតជិតដល់ម៉ែនទែនហើយ ពិសេសត្រូវគោរពឩត្តមគតិខ្លូនឯង!
good wit peaceful, ended
ព្រៃឈើអស់អត់មានអំពើពុករលួយគ្រប់ទីកន្លែងមានរំលោភសិទ្ទមនុស្សអត់មានអ្នកទាំងនោះទៅបាតុកម្មទេតែបើសម្តីបន្តិចបន្តួចប៉ុនហ្នឹងនាំគ្នាទៅទាំងហ្វូង។បើមិនទិញទឹកចិត្តគឺជាអ្វី។និសិស្សខ្លះទៅបាតុកម្មទាំងមិនដឺងអីផងគេគ្រូថាអោយនាំគ្នាទៅទៅតាមគ្រូទៅ។ដូចខ្ញុំរៀននៅសាលាតិចណូគ្រូខ្ញុំហៅទៅដែរហើយគាត់ថាគេមានអោយលុយទៀតលុយទាំងនោះសាលាជាអ្នកចេញព្រោះខ្លាចសិស្សទៅអត់បានច្រើនក្លាយសម្តេចថាខាងសាលាមិនគាំទ្រគាត់ខ្ញុំក៍សម្រេចចិត្តអត់ទៅចូលរួមក្នុងសកម្មភាំពបំផ្លាយជាតិបែបនេះទេ។
– លោកគឹមសុខាថា គាត់មិនសុំទោសឡើយ។ កាត់តសំឡេងរបស់គាត់?
– កាត់តសំឡេង គឺសំលេងរបស់លោកគឹមសុខាមួយចំនួន ត្រូវបានបាត់។
– កាត់តសំឡេង មិនអាចបន្ថែមសំលេងថ្មីរបស់គាត់ចូលបានឡើយ។
– បើតាម អ្នកជំនាញ និងអ្នកឯកទេស ខាងផ្នែក បច្ចេកវិទ្យា ជាច្រើន នាក់ បានបញ្ជាក់ ហើយថា ខ្សែអាត់នោះ ជាសំឡេងដើមពិត ហើយគ្មាន បច្ចេកទេស ណាមួយ កាត់តសំឡេង បែបនេះ បានឡើយ៕
The best solution:
Both Kim Sokha and Chum Mey should bring all evidents to court to discuss and analyze.
Then the problem is solve.
ពួកអានរក បាតុកម្មដោយស្មគ្រ័ចិត្ត គ្មានបញ្ជាពីគណបក្សនយោបាយខ្មោចយោអី តាមពិតចាប់បង្ខំនិស្សិតៗ ដែលគ្នាកើតមិនទាំងទាន់របបខ្មែរក្រហម សូម្បីតែកូនអញក៏ពួកអានរកអែង បង្ខំអោយធ្វើជាឈ្នាន់នយោបាយដែរ អាកញ្ចាស់ជុំ មីុ។ សូមអាកញ្ចាស់ និងពួកអានាយកសាលា ល្មមទុកអោយ ក្មេងៗគ្នារៀនយកចំនេះ មកបំរើជាតិផង កុំយកគ្នាមកធ្វើជាឈ្នាន់នយោបាយដើម្បីបុណ្យសក្តិពួកអាអស់ហែងនោះ។
វីរបុរសគឹមសុខានៅទីណា?
Where is the Hero Kim Sokha?
Strey Khmer
វាជាកិត្តិយស ណាស់ដែលមានលោកស្រី មូរ សុខហួរ និងតំណាងរាស្រ្ត បក្សសង្គ្រោះជាតិចេញមកទទទួល ញ្ញាតិ។ បើតាម ការពិត អោយត្រឹម សន្តិសុខ មុខទីស្នាក់ការ មកទទួល បានហើយ សំរាប់ មនុស្ស ប្រភេទ លក់ក្បាល និងជាតិ អោយយួន ដូចអាតាចាស់ព្រើល ជុំ មី នឹងនោះ។
(ស្រ្តីខ្មែរ អ្នកបានទទួល អីម៉ែល ខ្ញុំទេ?? )
Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
Then the political party should have strong position! Don’t be afraid of their propaganda.
We are Cambodian people strongly support you both, Kim Sokha and Samraingsy.
This time even you have got mistake a little bit in public speech but we still support you both.
Because we want to change the recent leader as soon as possible. Because this leader has
caused a lot of problems such as destroying of forest, fisheries, wild animals, mines,
and brings our people poor and poorer, not reducing the poverty, caused a lot of violence!
very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
snippers, traffic accidents, law on his mouth, education field all students and pupils are not
known the country history, then he does’t love own nation. The recent leader dares not face
to the real factors, afraid of questions! Now his party group and relatives are the bosses of
companies in Cambodia, managing them to be leaders of country, agencies and provinces.
The we are Cambodian people all should understand well how to change by going to vote
for only one party first. I think the next party will be easy to change the person to be the
prime minister in case his leading is not good for the country, because he will not have any
bodyguard units / platoons like this one. Then we altogether should vote for the new one,
the new leader.
មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាង
តែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជា
បរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យលសិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
ឆ្លាតហើយខ្លាំងនោះ??? តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
សិទ្ធិក្នុងការនិយាយស្តីជាដើម។
ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!
គួរឲ្យស្តាយបំផុតចំពោះក្រុមគ្រួសារនិងញាតិសន្តានរបស់ជនរងគ្រោះក្នុងរបបវាលពិឃាតដែលមិន យល់ពីពាក្យសិប្បនិម្មិត ហើយនាំគ្នាចូលរួមការពារអំណាចឲ្យពួកឧក្រិដ្ឋជន។ មិនគួរសោះដើម្បីអំណាចគេនាំគ្នាយកពលរដ្ឋមកធ្វើជាឈ្នាន់ បន្លប់បំភ័ន្តបង្វែរឲ្យអ្នករងគ្រោះគោរពឧក្រិដ្ឋជនជាអ្នកមានគុណ។ ឱវាសនាខ្មែរអើយ ឱប្រជាពលរដ្ឋខ្មែរទាំងឡាយអើយ បើតែរបៀបនេះអ្នកនឹងមិនបាន ស្គាល់ឧក្រិដ្ឋជននិងអ្នក(ប្រទេស)ដែលនៅពីក្រោយក្រុមឧក្រិដ្ឋជនជារៀងរហូត………..
សាធារណៈរដ្ឋសង្គមនិយមវៀតណាមមានការសប្បាយចិត្តឥតឧបមាព្រោះលទ្ធផលនៃផែនការរបស់ ខ្លួនបានសំរេច។ កម្ពុជាក្រោមវៀតណាមមួលកឡើងតឹងងាកមិនរួច រីឯកម្ពុជាកណ្តាលឯណេះវិញ វៀតណាមលាបមុខឲខាំគ្នារួចហើយគេចាំទទួលលទ្ធផលពីការខាំគ្នានេះ។
១. សកម្មភាពនិងរូបភាពនៃបាតុកម្មនេះបង្ហាញអោយឃើញថា ការចូលរួមសកម្មភាពនានាជាមួយគណៈបក្សប្រជាជន គឺគ្រាន់តែនាមៗប៉ុណ្ណោះ!! ទោះបីបាតុកម្មនេះមានការចូលរួមពីខេត្តក្រុង ដោយមានប្រជាជនចូលរួមប្រមាណរយនាក់ ប៉ុន្តែមានភាពមោះមុតមិនស្មើនឹងស្រ្តីបឹងកក់៤ទៅ៥នាក់ធ្វើបាតុកម្មផង!!
២. គណៈបក្សសង្គ្រោះជាតិត្រូវដឹងថា ខ្លួនបានក្លាយជាដៃគូរប្រដាល់ទម្ងន់ធ្ងន់ជាមួយគណៈបក្សប្រជាជនហើយ!! ដូច្នេះ បើគណៈបក្សប្រជាជនដាល់ថ្ពាល់ខាងឆ្វេង ខ្លួនត្រូវប្រញាប់ប្រញាល់ដាល់ថ្ពាល់គណៈបក្សប្រជាជនខាងស្តាប់ភ្លាម មិនត្រូវគេច រកកន្លែងសន្លប់ នោះទេ!!
៣. គណៈបក្សសង្គ្រោះជាតិត្រូវចាំថា ប្រជារាស្រ្តរងចាំមើលភាពប៉ិនប្រសប់របស់អ្នក បើអ្នកដាល់ត្រូវគណៈបក្សប្រជាជនវិញ ច្រើនដៃផ្ទួនៗ នោះអ្នកនឹងទទួលបានការគាំទ្រ!!
៤. គណៈបក្សសង្គ្រោះជាតិត្រូវបង្កើនការរិះគន់ ជាជាងបកស្រាយអ្វីដែលលោកហ៊ុនសែនលើកឡើង នាំអោយលោកហ៊ុន សែនបង្វែររឿងបាន!!
ស្ត្រីម្នាក់បង្ហាញខ្លួនថាជាប្រពន្ធចុងលោកកឹម សុខា
Share Text Size
NormalLargeExtra Largeបញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៦:៣០
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៩មិថុនា ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់នៅទូទាំងប្រទេស បានធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ដើម្បីឱ្យសុំទោសចំពោះព្រលឹងអ្នកដែលបានស្លាប់កាលពីជំនាន់ ប៉ុល ពត ក្នុងគុកទួលស្លែង ចំពោះពាក្យសម្តីដែលថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត ។
អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺនៅក្នុងហ្វូងបាតុកររាប់ពាន់នាក់ នៅរាជធានីភ្នំពេញ ដែលបានដង្ហែយកញត្តិទៅកាន់ស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្ត្រីម្នាក់ឈ្មោះ កែវ សុវណ្ណារី ដែលអះអាងថាជាប្រពន្ធចុងរបស់លោក កឹម សុខា ព្រមទាំងម្តាយក៏បានជូនកូនស្រីមកចូលរួមបាតុកម្មដែរ និងបានចាត់ទុកលោក កឹម សុខា ជាមនុស្សបោកប្រាស់ និយាយគ្មានការពិត ហើយបោះបង់ប្រពន្ធ និងកូនចោល ដោយមិនទទួលខុសត្រូវ ព្រមទាំងបានកាន់បដាមួយដែលសរសេរថា «លោកកឹម សុខា ចេញមុខការពាររបបប្រល័យពូជសាសន៍»។
វត្តមានប្រពន្ធចុងលោក កឹម សុខា នេះត្រូវគេដឹងថា បន្ទាប់ពីគាត់បានប្តឹងលោក កឹម សុខា ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ សុំទាមទារប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីចិញ្ចឹមជីវិត ព្យាបាលជំងឺ និងចិញ្ចឹមកូន ប៉ុន្តែលោក កឹម សុខា គេចមុខរហូតមិនបានបង្ហាញខ្លួនដោះស្រាយបញ្ហាទេ ។ បន្ទាប់ពីមានការលេចមុខស្ត្រីដែលអះអាងថា ជាប្រពន្ធចុងរបស់លោក កឹម សុខា មក សមត្ថកិច្ច និងអាជ្ញាធរខណ្ឌទួលគោក ក៏បានដឹកតាមរ៉ឺម៉កម៉ូតូនាំទៅសាកសួរនៅអធិការដ្ឋាន ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលអះអាងថា ជាប្រពន្ធចុង រួមទាំងម្តាយផង បានលាតត្រដាងពីប្រវត្តិស្នេហ៍បោកប្រាស់នេះពីសំណាក់លោក កឹម សុខា និងបានយករូបថតអនុស្សាវរីយ៍មកបង្ហាញជាភ័ស្តុតាងផងដែរ គឺរូបថតរួមគ្នាតែ២នាក់នៅមុខប្រាសាទអង្គរវត្ត ដែលពេលនោះតាមមើលទៅគឺស្នេហាប្រហែលជានៅផ្អែមល្ហែមនៅឡើយ ។ លោកស្រី កែវ សុវណ្ណារី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បាននិយាយទាំងទឹកភ្នែកប្រាប់កោះសន្តិភាពដោយឥតលាក់លៀមថា លោកស្រីជាប្រពន្ធចុងរបស់លោក កឹម សុខា តែត្រូវលោក កឹម សុខា បោះបង់គាត់ និងកូន២នាក់ឱ្យនៅមេម៉ាយ និងកំព្រាឪពុក អត់មានអាល័យបន្តិចសោះ ។
លោកស្រី កែវ សុណ្ណារី រៀបរាប់ទៀតថា គាត់មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា តាំងពីឆ្នាំ១៩៩៩ ដោយពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ គឺស្នេហាចិត្តនិងចិត្ត ។ ការរស់នៅជាមួយគ្នាបានកូនចំនួន២នាក់ គឺស្រីម្នាក់និងប្រុសម្នាក់ ។ តាមពាក្យបណ្តឹងឱ្យដឹងថា ក្នុងអំឡុងពេលរស់នៅជាមួយគ្នានោះ គាត់មានផ្ទៃពោះ៣ខែ តែជាអកុសលមានជំងឺបេះដូង ក៏វះកាត់ ហើយកូននោះក៏រលូតបាត់ទៅ ។ លុះក្រោយមក គាត់និងលោក កឹម សុខា បានឯកភាពគ្នាសុំកូនគេចំនួន២នាក់យកមកចិញ្ចឹម ក្នុងនោះស្រីម្នាក់ និងប្រុសម្នាក់ដែលពេលនេះកូនស្រីអាយុ១០ឆ្នាំ និងកូនប្រុសអាយុ៨ឆ្នាំ ។ ការរស់នៅជាមួយគ្នាកំពុងផ្អែមល្ហែម ក្រោយមកត្រូវប្រពន្ធដើមដឹងក៏បានរករឿងគំរាមសម្លាប់ ហើយលោក កឹម សុខា បានចុះចោលគាត់បែកផ្លូវគ្នាទៅ អត់មានលាមួយម៉ាត់ ។ ការរស់នៅជាមួយគ្នានោះ ត្រូវនាងនិយាយថា លោក ចៅ ផល្លី និងលោក ញឹក ប៊ុនឆៃ បានដឹងឮផងដែរ ។
ស្ត្រីដែលអះអាងថា ជាប្រពន្ធចុង និងម្តាយឈ្មោះ សម ផល្លា ឱ្យដឹងទៀតថា ពេលរស់នៅជាមួយគ្នានោះ លោកកឹម សុខា បានបោកប្រាស់លួងលោមឱ្យលក់ដី និងផ្ទះគាត់១កន្លែងនៅភូមិស្វាយតាអុក ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ យកប្រាក់ស៊ីចាយអស់។ លោកស្រី កែវ សុវណ្ណារី និយាយថា គាត់មានការឈឺចាប់ណាស់ក្នុងនាមជាប្រពន្ធចុងព្រោះលោក កឹម សុខា ជាមនុស្សបោកប្រាស់ ជាមនុស្សនិយាយគ្មានការពិត ហើយបោះបង់គាត់ និងកូនចោលទុកឱ្យគាត់ដែលមានជំងឺប្រចាំកាយរស់នៅចិញ្ចឹមកូនយា៉ងវេទនាបំផុត ។ ស្ត្រីជាប្រពន្ធចុងរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែភាពមិនទទួលខុសត្រូវនេះ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៣ គាត់អស់ចិត្តក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ទាមទារប្រាក់ឧបត្ថម្ភដើម្បីចិញ្ចឹមជីវិត ព្យាបាលជំងឺ និងទាមទារជំងឺចិត្តចំនួន១ម៉ឺនដុល្លារ តែលោក កឹម សុខា ពុំចូលខ្លួនដោះស្រាយគ្នាទេ គឺគេចមុខរហូត ។
លោកស្រី កែវ សុវណ្ណារី រៀបរាប់ទៀតថា លោក កឹម សុខា ដែលបាននិយាយថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិតគឺផ្ទុយពីការពិត ។ ក្នុងនាមជាប្រជាពលរដ្ឋ និងក្នុងនាមគាត់ជាប្រពន្ធទី២ ដែលលោក កឹម សុខា បោះបង់ចោល និងមិនទទួលខុសត្រូវ គាត់មានការឈឺចិត្តក៏បានធ្វើដំណើរមកចូលរួមធ្វើបាតុកម្មប្រឆាំងលោក កឹមសុខា តែម្តង គោលបំណង គឺចង់ឱ្យលោក កឹម សុខា ទទួលស្គាល់ការពិត សុំទោសព្រលឹងប្រជាពលរដ្ឋស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងឱ្យចេះទទួលខុសត្រូវចំពោះប្រពន្ធកូនផង ។
នៅក្នុងពាក្យបណ្តឹង ត្រូវបានលោកស្រី កែវ សុវណ្ណារី ឱ្យដឹងថា នៅពេលដែលគាត់មានបញ្ហាសុខភាពមិនអាចតម្រូវការបំពេញផ្លូវភេទបាន លោក កឹម សុខា បានទៅរកសេវាផ្លូវភេទនៅខាងក្រៅ ធ្វើឱ្យគាត់មានការឈឺចាប់ ស្ទើរក្អួតឈាម ដែលពេលខ្លះលោកប្តីនាំស្រីមកដេកក្នុងផ្ទះជាច្រើនលើក ធ្វើបាបផ្លូវចិត្តនាងរហូតទៅបួសជាដូនជីរយៈពេល១ខែនៅក្នុងវត្តក្តោង ភ្នំសំពៅ ខេត្តបាត់ដំបង ។ គាត់រៀបរាប់ទៀតថា លុះក្រោយមក លោក កឹម សុខា បានទៅយកគាត់មករស់នៅឯភ្នំពេញវិញ ដោយសន្យាថា ឈប់ធ្វើបាបចិត្តទៀតហើយ និងផ្តល់ប្រាក់ដើម្បីព្យាបាល និងចិញ្ចឹមកូន ប៉ុន្តែឱ្យប្រាក់បានតែ៣០០ដុល្លារ ក៏ដេញឱ្យត្រឡប់ទៅខេត្តវិញ ហើយបានបោះបង់គាត់ និងកូនចោលរហូតមក ទុកឱ្យរស់នៅទាំងក្តីឈឺចាប់។ កោះសន្តិភាពមិនអាចរកការបំភ្លឺពីលោក កឹម សុខា បាននៅឡើយទេ ជុំវិញការលាតត្រដាងទាំងនេះ ៕
-គុកសិប្បនិមិតគឺកន្លែងដែលយួននិងអាយ៉ងវាប្រឌិតសំណុំរឿងក្លែងក្លាយ
សំលាប់អ្នកស្នេហាជាតិនិងប្រ/ជស្លូតត្រង់.។
-បើតាម៉ីថាពាក្យនេះគេនិយាយមិនពិតចឹងមានន័យថាតាម៉ីឯងក៏ឯកភាពជាមួយ
យួននិងប៉ុលពតដែរថាការស្លាប់អ្នកស្នេហាជាតិនិងប្រ/ជស្លូតត្រង់នៅគុកទួលស្លែងគឺជារឿងត្រឹមត្រូវ
មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងរលាស់មិនគិត! មើលកុំរពិសមាត់ពេកមើល …
បើគ្រាន់តែលោក គឹម សុខា និយាយនាំគ្នា ធ្វើបាតុកម្ម ហើយបើតាមទូរទស្ស វិញហូរមិនបាច់និយាយ ចាក់ផ្សាយ ឡើងចង់ ផ្ទុះទូរទស្ស និយាយ ឲចំទៅខ្ញុំអត់ចង់មើល តែម្តង ពីព្រោះថា អត់មានន័យ សោះ ព្រោះមានការលំអៀងពេក បើអ្នកភូមិ ចឹងកក់ វិញ ខ្ញុំខំចាំមើល ប៉ុន្តែគ្រប់ទូរទស្ស គឺស្ងាត់ឲឈឹង ដូចចោរ លូចសេះ ហើយខ្ញុំ សូមទាំទ្រ នូវការ សរសេ របស់ ( ខ្ញុំជាកូនខ្មែរ )