ថ្ងៃទី 9 មិថុនា 2013
CEN
ភ្នំពេញ: លោកតំណាងរាស្ត្រ ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន របស់រដ្ឋសភា គ្រោងនឹងធ្វើសន្និសីទកាសែត នាម៉ោង ៩ ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ ជុំវិញសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានបង្កកប្រាក់ខែ និងបញ្ឈប់តួនាទីតំណាងរាស្ត្រ ២៩ រូប មកពីគណបក្សសមរង្ស៊ី សិទ្ធិមនុស្ស និងគណបក្ស នរោត្តម រណឫទ្ធិ។ សន្និសីទកាសែត នឹងធ្វើឡើងនៅវិមានរដ្ឋសភា។
សូមរម្លឹកថា គម្រោងធ្វើសន្និសីទកាសែតរបស់លោក ឈាង វុន តំណាងរាស្ត្រជិតផុតអាណត្តិ របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១០មិថុនា គឺធ្វើឡើង បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍របស់លោកស្រី ជិន ផ្សាគគី (JEN PSAKI) អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ការបណ្តេញចេញគណបក្សប្រឆាំងពីរដ្ឋសភាកម្ពុជា។
សេចក្តីថ្លែងការណ៍សហរដ្ឋអាមេរិក ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ បានបង្ហាញថា សហរដ្ឋអាមេរិក មានក្តីកង្វល់ជាខ្លាំង ចំពោះព័ត៌មានដែលថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជា ដែលមានសមាជិកទាំងអស់ មកពីគណបក្សកាន់អំណាច បានបណ្តេញសមាជិកសភា មកពីគណបក្សប្រឆាំង។ ទង្វើបែបនេះ ផ្ទុយយ៉ាងច្បាស់ក្រឡែតទៅនឹងស្មារតី នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយ។
សេក្តីថ្លែងការណ៍ដដែល បង្ហាញថា ការបញ្ឈប់ប្រាក់ខែ និងឋានៈក្នុងសភាជាតិរបស់សមាជិកគណបក្សប្រឆាំង ធ្វើអោយប្រជាជនកម្ពុជា បាត់បង់សំលេងរបស់គេ ហើយប៉ះពាល់ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សហរដ្ឋអាមេរិក ក៏បានស្នើអោយថ្នាក់ដឹកនាំរដ្ឋសភា អនុញ្ញាតអោយសមាជិកជាប់ឆ្នោតទាំងអស់ បំពេញការប្តេជ្ញាចិត្តរបស់គេ ដើម្បីបំរើប្រជាពលរដ្ឋកម្ពុជា។
ក៏ប៉ុន្តែសមាជិករដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា តាមរយៈលោក ឈាង វុន បានប្រកាសរួចហើយថា សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០១៣ចំពោះការបង្កកប្រាក់ខែ និងលុបឈ្មោះតំណាងរាស្ត្រ ២៩ រូប មកពីគណបក្សសមរង្ស៊ី សិទ្ធិមនុស្ស និងគណបក្ស នរោត្តម រណឫទ្ធិ ( គណបក្សជាតិនិយម ) ដោយសារតែសមាជិកសភាទាំងនោះ បានក្លាយជាសមាជិកគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ដូច្នេះតាមច្បាប់ សមាជិករដ្ឋសភាទាំង ២៩ រូប ត្រូវបាត់បង់សមាជិកភាពពីតំណាងរាស្ត្រ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ លក្ខន្តិក្កៈតំណាងរាស្ត្រ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ជាដើម៕
Next 5 years all of khmer people will see what happen in this country.. so sad if we not wake up now.
អាឈាង វុនអើយ !អាអែនពិតជាកុងចរលីអ របស់អុងយើងមេន ។ ចាំបោះស្នោតស្នះ អាន់ឲ្យងារ
អែនធំបន្តិចទៀត ។ បើអែនសម្លាប់បងប្អូនខ្មែរស្នៀរឯនអស់ចាំអាន់ឲ្យឯងធើស្តាត់នៅស្រុកស្មែរ ។
ឮហើយនៅ ឈាង វុន អុងហូ អាន់បានផ្តាំថាអញ្ចឹង ។
ឈាងវុនកោតតែគេឲ្យទៅធ្វើជាតំណាងរាស្ត្រដែរនិយាយមិនដឹងក្បាលទីទុយអីផង។ ចរិករបស់វា សមតែជាសន្តិសុខយាមគុកទួលស្លែងទេ។
fuck you cheang vun. may god condemn cheang vun to death.
ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។
Cheang Vun will go to death, he is now animal instant.