លោក ហ៊ុន សែន៖ កម្ពុជា​អាច​ធ្លាក់​ក្នុង​ភាព​វឹកវរ​បើ​រើស​មេដឹកនាំ​ខុស

ប្រមុខ​រដ្ឋាភិបាល​ព្រមាន​ថា ប្រសិន​ប្រជាពលរដ្ឋ​ខ្មែរ​ជ្រើសរើស​មេដឹកនាំ​ខុស​នោះ ប្រទេស​នឹង​អាច​ធ្លាក់​ក្នុង​ភាព​វឹកវរ ហើយ​អាច​វិនាស​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​អះអាង​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ហួស​សម័យ​បន្តិច និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​រដ្ឋ​ធម្មនុញ្ញ និង​ឆន្ទៈ​របស់​ពលរដ្ឋ។

 

ដោយ តាំង សារ៉ាដា
2013-06-08
RFA


ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន កុម្ភៈ ១២ ៣០៥

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។ RFA/Sok Serey

 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិន​ប្រជាពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​ខុស​នោះ ប្រទេស​នឹង​អាច​ក្រឡាប់ចាក់ ហើយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​អាច​វិនាស​ហិនហោច។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ឃើញ​ហើយ លន់ នល់ មក​ស្រោចស្រង់​ជាតិ វា​លិចលង់។ គ្រាន់​តែ​មាន​ការ​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ប្រឹប គឺ​សាលា​នេះ​មិន​អាច​កសាង​បាន​ផង។ បន្ថែម​លើ​នោះ​សាលា​មួយ​ប្រទេស ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​ពួក ប៉ុល ពត។ អ៊ីចឹង​ទេ បញ្ហា​នេះ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សូម​បញ្ជាក់​ថា សូម​ឲ្យ​មាន​ការ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់។ ការ​ផ្លាស់ប្ដូរ​បក្ស​នយោបាយ​មួយ ឬ​ការ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​មួយ មិន​មែន​ជា​ការ​លេង​សើច​ទេ។ អ៊ីចឹង​កុំ​ឲ្យ​ខឹង​គោ​វ៉ៃ​រទេះ  តិច​ទៅ​ខឹង​មេ​ឃុំ ទៅ​ខឹង​ជំទប់ ខឹង​មេភូមិ ខឹង​ប៉ូលិស​តាម​ផ្លូវ​មក​បោះ​ឆ្នោត ទម្លាក់ ហ៊ុន សែន ទម្លាក់ ជា ស៊ីម ទម្លាក់ ហេង សំរិន ទម្លាក់​គណបក្ស​ប្រជាជន។ អា​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​អាច​ឲ្យ​ស្ថានភាព​ក្រឡាប់ចាក់»

ការ​ព្រមាន​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​សិក្សា​វិទ្យាល័យ​សម្ដេច​តេជោ ហ៊ុន សែន ព្រែកអំបិល ក្នុង​ឃុំ​ត្រើយស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មិថុនា។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សែន គំរាម​អំពី​ភាព​មហន្តរាយ​របស់​ប្រទេស​ជាតិ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត។

កាល​ពី​ដើម​ខែ​មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ លោក​នឹង​ឈប់​ធ្វើ​បុណ្យ​ទាន​តាម​ព្រះ​ពុទ្ធ​សាសនា​ទៀត​ហើយ។ លោក​បន្ត​ថា រាល់​គម្រោង​បុណ្យ​ទាំង​អស់​នឹង​ត្រូវ​ដក​ចោល ហើយ​សូម្បី​ម៉ាស៊ីន​បូម​ទឹក​ក៏​ដក​ចេញ​ទុក​ឲ្យ​ស្រូវ​ប្រាំង​ក្រៀម​ស្វិត​ទាំង​អស់​ដែរ។

បន្ទាប់​មក​ទៀត កាល​ពី​ខែ​មេសា លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ជា​សាធារណៈ​ថា សង្គ្រាម​ក្នុង​ស្រុក​អាច​ផ្ទុះ​ឡើង ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត។

ការ​គំរាម​ជា​រឿយៗ​របស់​លោក ហ៊ុន សែន អំពី​បញ្ហា​អសន្តិសុខ​សង្គម ប្រសិន​បើ​លោក​បាត់​បង់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ទន្ទឹម​គ្នា​នឹង​ពេល​ដែល​ក្រុម​បក្ស​ប្រឆាំង​កំពុង​ស្វែង​រក​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស។

ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​របស់​លោក ហ៊ុន សែន អ្នក​វិភាគ​ឯករាជ្យ​លោក កែម ឡី មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​មិន​អាច​ធ្លាក់​ទៅ​នឹង​ភ្លើង​សង្គ្រាម ឬ​ក្រឡាប់​ចាក់​ដូច​សម័យ​មុនៗ ដោយសារ​ការ​ដូរ​របប​មេដឹកនាំ​នោះ​ទេ។

លោក​បាន​ផ្ដល់​ហេតុផល​ថា កម្ពុជា​នៅ​ពេល​នេះ​មាន​ច្បាប់​គ្រប់គ្រាន់ មាន​ការ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សហគមន៍​អន្តរជាតិ មាន​សង្គម​ស៊ីវិល មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ដ៏​រឹងមាំ​ថែម​ទៀត និង​មាន​ការ​សម្រេច​ចិត្ត​ដ៏​ធំធេង​របស់​ពលរដ្ឋ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​តាម​រយៈ​សំឡេង​ឆ្នោត។

លោក កែម ឡី៖ «សេចក្ដី​សម្រេច​ចិត្ត​កាល​ពី​មុនៗ ដែល​យើង​ចេះ​តែ​បំភ័យ​ប្រជាពលរដ្ឋ​ដោយសារ​គឺ​យើង​មិន​មាន​ការ​បោះ​ឆ្នោត​ជា​សកល​អ៊ីចឹង​ទេ។ មិន​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​ទេ។ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទោះ​ការ​បោះ​ឆ្នោត​មិន​ទាន់​ឆ្លើយ​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​យ៉ាង​ណា​ក៏ដោយ ក៏​ជា​សេចក្ដី​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​ដែរ។ អ៊ីចឹង​មិន​អាច​អ្នក​ណា​យក​អំណាច​របស់​ខ្លួន​នៅ​ពេល​ដែល​ជាប់​ឆ្នោត​យក​ទៅ​ធ្វើ​សង្គ្រាម ឬ​យក​ទៅ​លេង​សើច​បាន​ទេ»

រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ក៏​ចែង​យ៉ាង​ច្បាស់​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ របប​នេះ​គឺ​តម្រូវ​ឲ្យ​មេដឹកនាំ​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​អំណាច​នៃ​ការ​សម្រេច​ចិត្ត​របស់​រាស្ត្រ។ ហើយ​ពាក្យ​ថា សង្គ្រាម ឬ ពាក្យ​ថា ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​អាច​ជួប​ប្រទះ​នឹង​ភាព​ចលាចល​ដែល​លោក ហ៊ុន សែន តែង​យក​មក​ប្រើប្រាស់​នៅ​រដូវ​បោះ​ឆ្នោត​ដូច្នេះ គឺ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។

ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​វិភាគ​បាន​បង្ហាញ​ការ​សង្កេត​ពី​ប្រវត្តិសាស្ត្រ​នៃ​ស្ថានភាព​នយោបាយ​ថា ក្រុម​មេដឹកនាំ​មួយ​ចំនួន​លើ​ពិភពលោក ដូចជា​នៅ​ប្រទេស​អេហ្ស៊ីប (Egypt) ទុយនេស៊ី (Tunisia) យេម៉ែន (Yemen) លីប៊ី (Libya) ជាដើម ដែល​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​សង្គ្រាម​ជាមួយ​ពលរដ្ឋ​របស់​ខ្លួន នៅ​ទី​បញ្ចប់​ច្រើន​តែ​បរាជ័យ​ទៅ​វិញ ដោយសារ​កិច្ច​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

39 Responses to "លោក ហ៊ុន សែន៖ កម្ពុជា​អាច​ធ្លាក់​ក្នុង​ភាព​វឹកវរ​បើ​រើស​មេដឹកនាំ​ខុស"

  1. ខ្ញុំជាខ្មែរ says:

    ចាប់ផ្តើមគំរាមគេទៀតហើយ ពួកខ្មែរក្រហម ពាក្យនេះវាហួសសម័យហើយ សំដាចម៍ ស៊ីជោ អើយ

  2. Chourn says:

    ឆ្ងល់ដែរមកដល់សម័យនេះហើយនៅមានអ្នកនយោបាយបន្លឺពាក្សថានិងមានភាពវឹកវបើសិនជា មានការដូរមេដឹកនាំ។ តើអ្នកណាទៅជាអ្នបង្ករវឹកវនិងសង្គ្រាមទៅថ្ងៃខាងមុខនោះបើមានបក្សធំៗ តែពីរនោះដូច្នេះបានន័យថាសង្គ្រាមនិងកើតចេញពីបក្សប្រជាជននិងបក្សសង្គ្រោះជាតិ។ តែបែ ទៅមើលបក្សសង្គ្រោះជាតិវិញមិនមានគ្រឿងសព្វាអាវុធដូចបក្សកាន់អំណាចនោះទេ។ ជាសរុប​ បើកើតសង្គ្រាមមែននោះតើបក្សកាន់អំណាចនិងច្បាំងជាមួយនណា???

  3. មហាលោតផ្លោះមហាហោះផ្លោងមហាបំផ្លាញ says:

    បែបប្រុងចាញ់ឆ្នោតនៅមនុស្សដូចប្រណាំងទូកងឫ????

  4. ជួយរកគ្រូពេទ្យ អោយ គាត់ ផង ។

  5. កូនអ្នកស្រែ says:

    មែនហើយចាប់តាំងពីប្រជាជនខ្មែរមានភាពវឹកវររហូតតាំងពីមានគាត់ជាប្រមុខរដ្ឋាភិបាលមក។
    គាត់នេះហើយជាអ្នកបង្ករភាពវឹកវរ ឥឡូវគម្រាមបង្ករភាពវឹកវរទៀតហើយ។ អ្នកបោះឆ្នោតឲ្យ បើមិនយ៉ាប់ ក៏យួនដែរ!

  6. 18 Mars says:

    ជុំម៉ីអាចជាកម្មាភិបាលរបស់ខ្មែរក្រហមព្រោះទួលស្លែងជាគុកដែលដាក់អ្នកបដិវត្តន៍ដែលភាគច្រើនជា​កម្មាភិបាល។ ល្បងម៉ីអ្ហើយលបងម៉ីអាយុ៨៣ទៅហើយនៅបានប៉ាម៉ានទៀត បើសិនជាល្បងមាន បាតដៃប្រលាក់ឈាមប្រជាជនខ្មែរដែរគួរតែទៅវត្តខំសន្សំបុណ្យលាងបាបទៅ។ គ្មានន័យទេដែល​ល្បងមិនព្រមទទួលស្គាល់ការពិតថាជាអន្ទាក់របស់វៀតណាមនោះ។ គេមកជួយក្រោយពេល​គេ​សម្លាប់ ពី៧មករា១៩៧៩មកទល់ពេលនេះតើយួនយកបានអ្វីខ្លះពីខ្មែរ តើ មានដឹងទេ។ គួរឲ្យស្តាយចំពោះជនរងគ្រោះមួយចំនួនដែលសម្តែងការឈឺចាប់ចំពោះឃាតកដែលសម្លាប់ក្រុម គ្រួសាររបស់ខ្លួន​ តែខ្លួនកំពុងបំរើក្រុមឃាតកដោយក្តីគោរពនិងស្មោះត្រង់ វិញ្ញាណក្ខ័ន្ធញាតិសន្តាន របស់អ្នកពិតជាមិនបានស្ងប់ឡើយ។

  7. Khmer New says:

    វាមិនដែលទេ អាល្ងង់ បើអាញដឹកនាំល្អជាងអាឯងទៀតផង

  8. 18 Mars says:

    មេដឹកនាំសព្វថ្ងៃនេះត្រូវណាស់ត្រូវត្រង់រំលាយជាតិខ្លួនឯង សូម្បីអ្នកនៅក្នុងបក្សជាមួយ​គ្នាក៏មិន​សប្បាយ​ចិត្តដែរតែដោយសារចៀសចេញមិនរួចចេះតែទ្រាំទាំងចុកចាប់។ មើលឃើញច្បាស់ណាស់ នូវកំហុសរបស់អ្នកដឹកនាំតែមិនហ៊ាននិយាយឬសូម្បីតែក្អកព្រោះមានអាក្រុមកញ្ជះដៃឆៅគ្មានសីល ធម៌នឹងតាមព្យាបាទមិនឲ្យបានសុខឡើយ។ ខ្លះពី១៩៧៩មកដល់ពេលនេះកាន់តែវេទនាព្រោះគ្មាន ខ្សែគ្មានបក្សពួក កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃរីកចម្រើនណាស់គឺរីកដុងដោមដូច ស្ពៃក្តោប គឺរីកតែក្រុមបក្សពួករបស់គេប៉ុណ្ណោះ តែអ្នកគាំទ្រមួយចំនួននិយាយទាំងបិទភ្នែក តែជាការ​ពិត​ណាស់ក្រដាសពិតជាមិនអាចខ្ចប់ភ្លើងបាន

  9. មិនជឿគ្មានសង្រ្តាមមកពីណាទេ!!រាស្រ្តខែ្មរលែងល្ងិងទៀតហើយលេខរឿងទី៧ទាំអស់គ្នា!!

  10. លឺម៉េចថាចឹង says:

    បោកបានតែពួកដែលលោកឯងទិញក្បាលបានទេ។ ​​អាងតែខ្លួនមានលុយ មានអំណាចចេះតែនិយាយគំរាមគេ ម៉េចក្លាចចាញ់ឆ្នោតមែនទែនហើយអី​ អាមេដឹកនាំសំដីឈ្លើយ

  11. khmers says:

    who will be a war monger when Cambodian voters chosen are political party to lead Cambodian government? will Cambodian Royal Arm Forces and Police will support the loser? will all the losers run away Cambodia? Dont they want to take their job as MPs?

  12. កូនខ្មែរមហានគរ says:

    សាដាច់ថាត្រូវបើខ្មែររើសយកមេដឹកនាំខុសដែលចេះតែការបំផ្លាញជាតិ
    ខ្ចីលុយគេ សំរាប់មួយអណតិនេះទៀតនឹងរលាយប្រទេសរលត់ពូចសាសន៏
    ខ្មែរពិតប្រាកដណាស់ជាមិនខានឡើយ!!!

  13. សូម្បីតែ ពេទ្យ ទេវតា ក៏ ចង់ ​Bye Bye ចោល គាត់ ហើយ នៅ ពេលនេះ .

  14. Srey Khmer says:

    I agree with Decho SEN’s statement!

  15. កូនឪ says:

    ម្តេចក៏យ៉ាងណ្នឹងបង ! ដូចជាក្រឡេកឃើញចាញ់ហើយទេដឹង បានជាចេះតែបំភ័យគេបំភ័យឯង យ៉ាងណ្នឹង
    -ប្រុងប្រៀបរៀបចំគម្រោងមិនទទួលស្គាល់ការបោះឆ្នោតដូចឆ្នាំ ១៩៩៣ រឺក៏ចង់ធ្វើរដ្ឋប្រហារដូចឆ្នាំ ១៩៩៧ ហើយដឹង

  16. donjeyu says:

    ត្រូវហើយៗៗ បើរើសហ៊ុនសែនឯងទៀតទើបស្ដាយ
    មើលមើសសមិ្មតិផលលោករាល់ងៃទៅមានអីខ្លះ ក្រៅពីលក់អាធំមកធ្វើអាតូច
    រាល់ងៃទ្រលាន់នឹងអាពាក្យអភិឌ្ឍន៍ៗៗៗ អភិវឌ្ឍន៍ស្អីតាំងពីមានដីមានស្រែធ្វើរហូតដល់អស់ដីអា់ស្រែធ្វើ
    មិនដែលឃើញនយុរដ្ឋមន្ដ្រីអីចឹងដើរតែញោះញ៉ុងបំភយ័គំម្រាមគំហែង រករឿងអុចអាល មិនចេះចប់មិនចេះហើយ
    នឹងហើយដែលជាកាសោកស្ដាយរបស់ខ្ញុំនឹងប្រជាជនទូទៅ

  17. koko says:

    បោះអោយ ហ៊ុន សែន ទើបប្រទេសជាតិ រលាយ

  18. ក្មេងវត្ត says:

    អ្នកដឹកនាំមួយនេះកាន់តែអស់តម្លៃពីមួយថ្ងៃទៅមួយថ្ងៃ គ្មានគោលនយោបាយអ្វីមកបោកប្រាស់ពលរដ្ឋក្រៅតែពីថ្ងៃ៧មករានិងការអភវឌ្ឍន៍ជាតិតាំងពី៤អាណត្តិមកហើយទេ ហើយពលរដ្ឋខ្មែរបានយល់ជាក់ច្បាស់ហើយថាថ្ងៃ៧មករានិងការអភិវឌ្ឍន៍
    ជាតិរបស់បក្សប្រជាជនបាននិងកំពុងនាំមកនូវអ្វីចំពោះជាតិនិងពលរដ្ឋខ្មែរ ដូច្នេះគ្មានចេះធ្វើអ្អ្វីទៀតក្រៅតែពីធ្វើការគំរាមលើប្រជាពលរដ្ឋខ្លួនដើម្បីរក្សាអំណាចក្រុមគ្រួរសារនិងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ ហាឡើងពេលណាក៍គំរាមកំហែង តើលោកឯងមានដឹងខ្លួនខ្លះ
    ទេថាពលរដ្ឋខ្មែរម្នាក់ៗគេធុញទ្រាន់គេជ្រេញនិងពាក្យសំដីពាលបាតផ្សារដែលគ្មានការទទួលខុស
    ត្រូវនិងការដឹកនាំប្រទេសរបស់លោកឯងទេ?ពាក្យថាកើតសង្គ្រាមក្នុងស្រុកខ្មែរឥឡូវនេះវាហួសសម័យហើយ មានតែលោកឯងទេដែលជាឈ្មួញសង្គ្រាមធ្លាប់កាប់ចាក់និងសម្លាប់គេ ដែល
    ចង់ធ្វើនិងមានលទ្ធភាពនិងធ្វើដែលមានចៅហ្វាយយួនហាណូយលោកជួយជ្រោមជ្រែងនោះ ឯបក្សសង្គ្រោះជាតិសុទ្ធតែអ្នកគេបានរៀនសូត្រចេះដឹងគេមិនដែលនឹកនាអារឿងសង្គ្រាមទេ
    ហើយក៍គ្មានលទ្ធភាពនិងធ្វើដែរគេមានតែគោលនយោបាយបង្រួបបង្រួមជាតិដើម្បីដេញយួនចេញ
    ពីកម្ពុជា ក្នុងប្រវត្តិសាស្រ្ដខ្មែរមិនដែលមានខ្មែរធ្វើសង្គ្រាមជាមួយខ្មែរកាប់សម្លាប់ខ្មែរគ្នាឯងទេ
    បើមិនមានបរទេសចូលរួមនៅពីក្រោយនោះ លោកជាអ្នកដឹកនាំថ្នាក់ជាតិមុននិងហាមាត់ឡើង
    សូមគិតពិចារណាឲ្យបានហ្មត់ចត់ឲ្យចេះទទួលខុសត្រូវខ្លះផងពូកែបានតែម៉្យាងគឺគំរាមនិងបង្ក្រាប
    ខ្មែរគ្នាឯងប៉ុណ្ណឹង បើជាមួយយួនវិញលោកគៅរពកោតខ្លាចជាងឪពុកបង្កើតលោកទៅទៀត។
    សូមរំលឹកថា អន្តរជាតិគេចោលក្រសែភ្នែករបស់គេជាប់ជានិច្ចមកស្រុកខ្មែរ គេមិនបណ្ដោយលោក
    ឯងធ្វើអ្វីបានស្រេចតែចិត្តនោះទេ សម័យឥឡូវមិនមែនដូចសម័យប៉ុលពតទេណា។

  19. love all of khmer says:

    It clearly so much that cambodia will have war if ah kvak just in power coz ah kwak killed khmer alot of. All cambodian will cut ah kwak head for cambodia peace.

  20. អ្នកគិត says:

    សូមបងប្អូនខ្មែរទាំងអស់ប្រៀបធៀបមើលថា​បើពេលនេះតុលាការកាត់ទោសមេខ្មែរក្រហមកាត់ទោស​លោក​​ហ៌ុន​សែន​វិញគាត់នឹងនិយាយដូច​លោក​នួន​ជា​អពា្ជឹង​ថាគាត់ដឹកនាំរបបកម្ពុជាប្រជាធិបេតយ្យ​ដើម្បីកាពារប្រជាជនគាត់ពុំបានដឹងថាមានការសម្លាប់មនុស្សទេ។​តែបច្ចុប្បន្នលោក​ហ៌ុន​សែន​គាត់​នឹង​គិតថាគាត់កំពុងដឹកនាំប្រទេសត្រឹមត្រូវ​តែគាត់ពុំបានមើលឃើញការរងទុក្ខវេទនារបស់​ប្រជាជន​ត្រូវគេបណ្តេញចេញពីដីរបស់ខ្លួន​ជនបរទេសមិនមែនមកទេសចរទេ​មករស់នៅតពូជតពង់​ភាព​និទណ្ឌភាព​ការចំណាកស្រុក​អត់ការងារធ្វើ​ការរស់នៅគ្មានសេចក្តីថ្លៃថ្នូរ​បក្សពួកនិយម​ពុករលួយ​អ្នកមានធ្វើបាបអ្នកក្រ​អ្នកមានអំណាចគាបសង្កត់អ្នកទន់ខ្សោយល្អសំរាប់តែទីក្រុងអ្នកមានកប់ពពក​អ្នកក្រដើរសុំទានតាមផ្លូវមិនស្មើរនឹងសត្វឹឆ្កែររបស់អ្នកមានផង​។​ខ្ញុំសូមឧទាហរណ៏​ពេលនេះពលករ​ខ្មែរច្រើនណាស់ចេញទៅក្រៅប្រទេសពួកគាត់ចេះប្រៀបធៀបការដឹកនាំរបស់ប្រទេសជឿនលឿន​នឹងប្រទេសកម្ពុជាហើយ។

  21. សន្តិភាព says:

    អស់លោកអ្នកល្ងង់អើយ! អ្នកនៅល្ងិតដល់ណាទៀត ហេតុអ្វីបានជាអ្នកមិនព្រមភ្លឺ? តើអ្នកចង់បានអ្វីទៀត ជាតិខ្មែរមានមុខមានមាត់ មានសុខសន្តិភាព មានអ្វីៗគ្រប់យ៉ាងនេះ ដោយសារស្នាដៃអ្នកណា? អ្នកមានអ្វីៗសព្វថ្ងៃដោយសារអ្នកណា? អ្នកណាជាអ្នកស្រោចស្រង់ក្បាលអស់លោក ក្បាលឪពុកម្តាយ សាច់ញាតិអស់លោក? តើអស់លោកមានខួរក្បាលជាស្អី? សម្តេចហ៊ុនសែន មានប្រសាសន៍ត្រឹមត្រូវ ពីព្រោះសម្តេចមើលឃើញពីមហិច្ឆតាស្រែកឃ្លានអំណាចរបស់អស់លោក។ សព្វថ្ងៃអស់លោកមិនមែនខំដើម្បីជាតិ និងប្រជាជនទេ អស់លោកខំដើម្បីតែខ្លួន និងក្រុមខ្លួន ប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាអ្នកមានចំណេះដឹងត្រឹមណា ប៉ុន្តែការនិយាយស្តីរបសអស់លោកល្ងង់ណាស់់។ បើគេស្រលាញ់ជាតិ គេមិនប្រើភាសារបៀបគំនុំ និងកាច្រណែននិន្ទា យ៉ាងអញ្ចឹងទេ។
    បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្នេហាជាតិពិតប្រាកដ!

  22. គិតជួយបោក​( ((((({គជប) says:

    នេះគេហៅថា អត់ពាក្យអីនិយាយ​ឬយុទ្វសាស្ត្រអីនិយាយ វាដដែលដដែលពេក មានតែគំរាម

    ក្រែលល​លោកតាលោកយាយគាត់ខ្លាច គាត់បោះអោយ។

    ប៉ុន្តែលោកតាលោកយាយលែលខ្លាចហើយសង្គ្រាម ខ្លាចតែអស់ផ្ទះ អស់ដីធ្វើស្រែ។

    ប្រជាជនក្រគឺស្រួលទិញទឹកចិត្តនឹងបំភ័យ។ អត់អីនិយាយនិយបន្លាចលេងអញ្ចឹងទៅ។

    ចុះឯណាពួកបណ្ឌិត ទីប្រឹក្សា មិនព្រមជួយផ្តល់យោបល់ផង។

    ឬក៏ពួកលោកសុទ្វតែបណ្ឌិតលើកជើង

    ដែលសុទ្វតែរៀនបានថ្នាក់ទី១០ទេ៕

  23. កម្ពុជានឹងវ៉ល់វិក បើរើសមេដឹកនំា ធ្លាប់លួចមាន់ទា នឹងគោអ្នកស្រុក.

  24. _/\/\/\_ says:

    កាល​ពី​ដើម​ខែ​មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ
    (លោក​នឹង​ឈប់​ធ្វើ​បុណ្យ​ទាន​តាម​ព្រះ​ពុទ្ធ​សាសនា​ទៀត​ហើយ។)( លោក​បន្ត​ថា រាល់​គម្រោង​បុណ្យ​ទាំង​អស់​នឹង​ត្រូវ​ដក​ចោល ហើយ​សូម្បី​ម៉ាស៊ីន​បូម​ទឹក​ក៏​ដក​ចេញ​ទុក​ឲ្យ​ស្រូវ​ប្រាំង​ក្រៀម​ស្វិត​ទាំង​អស់​ដែរ។)
    * នេះជាភាសាទមិឡអត់សាសនា ! ការពិតអាពូណឹងធ្វើបុណ្យទានបន្លំគេ ដោយសាបានធ្វើនាយករដ្ឋមន្រ្តីតើ *
    បន្ទាប់​មក​ទៀត កាល​ពី​ខែ​មេសា លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ជា​សាធារណៈ​ថា សង្គ្រាម​ក្នុង​ស្រុក​អាច​ផ្ទុះ​ឡើង ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត។

    ការ​គំរាម​ជា​រឿយៗ​របស់​លោក ហ៊ុន សែន អំពី​បញ្ហា​អសន្តិសុខ​សង្គម ប្រសិន​បើ​លោក​បាត់​បង់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ទន្ទឹម​គ្នា​នឹង​ពេល​ដែល​ក្រុម​បក្ស​ប្រឆាំង​កំពុង​ស្វែង​រក​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស។

  25. Old Man says:

    ចេះអែងអោយក្រែងចេះគេ អាឡេវអើយ….។

  26. _/\/\/\_ says:

    កាល​ពី​ដើម​ខែ​មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ
    (លោក​នឹង​ឈប់​ធ្វើ​បុណ្យ​ទាន​តាម​ព្រះ​ពុទ្ធ​សាសនា​ទៀត​ហើយ។)( លោក​បន្ត​ថា រាល់​គម្រោង​បុណ្យ​ទាំង​អស់​នឹង​ត្រូវ​ដក​ចោល ហើយ​សូម្បី​ម៉ាស៊ីន​បូម​ទឹក​ក៏​ដក​ចេញ​ទុក​ឲ្យ​ស្រូវ​ប្រាំង​ក្រៀម​ស្វិត​ទាំង​អស់​ដែរ។)
    __________________________________________________________________________

    ថោកទាបៗណាស់ ពេលបានធ្វើធំជាមេដឹកនាំខ្មែរគិតតែរឿង
    ១_(ពុករលួយលួចជាតិៗ)
    ៗ_(បំផ្លាញខ្មែរចំរើនយួន)
    ៣_(រឹបអូសប្លន់ដីធ្លីប្រជាជន)
    ៤_(កាប់បំផ្លាញព្រៃឈើទ្រព្យសម្បត្តិជាតិខ្មែរ មិនត្រឹមតែខ្លួនបំផ្លាញទេ ឱ្យក្រុមហ៊ុនយួនមកកាប់បំផ្លាញព្រៃឈើខ្មែរថែមទៀត)
    ៥_(បើកដៃឱ្យយួនចូលនៅស្រុកខ្មែរ យ៉ាងគគ្រឹកគ្រគេង)
    ៦_(បង្កើតបក្សពួកនិយម ជិះជាន់បាញ់សម្លាប់ប្រជាជនគ្មានទោស)
    ៧_(មួលបង្កាច់ដាក់ទោសអ្នកដទៃ អាងខ្លួនមានអំណាចបញ្ជាលើតុលាការ គ្មានភាពសុច្ចរិតយុត្តិធម៏ ធ្វើឱ្យប្រជាជនក្ដៅក្រហាយ ទាស់ភ្នែកទេវតា) ។ល។និង។ល។
    ដល់ពេលប្រជាជនស្អប់ខ្ពើម តាំងមានចិត្តខ្មៅ ថ្លើមខ្មៅឃោរឃៅ
    ធ្លាយលេចចេញធាតុដើម(ទមិឡ)= ឈប់ធ្វើបុណ្យទាន ហាសៗៗ ក្លាយជា(ជនតិរច្ឆាន)= ដកម៉ាសុ៍៑នបូមទឹកចេញ ទុកឱ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ ហាសៗៗ ចំជាអាបំផ្លាញជាតិខ្មែរពិតមែន !!

  27. _/\/\/\_លោកមានប្រសាសពិតជាត្រូវ!! មាយាតចោរតាប៉ុន្នឹង!

  28. Former Hia lola says:

    ពាក្យដែល​និយាយថា: “សង្គ្រាម​ក្នុង​ស្រុក​អាច​ផ្ទុះ​ឡើង ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត”គឺ​ខុស​ទាំងស្រុង។
    លោកហ៊ុនសែនបាន​និយាយថា​ បើសិនជាគាត់​ចាញ់ឆ្នោត​ ហើយគេ​ចាប់​គាត់ទៅ​តុលាការ គាត់នឹង​ប្រយុទ្ធប្រឆាំងនឹង​ត្រឡប់មកវិញ​។ បន្ទាប់មក​សង្គ្រាមស៊ីវិល​អាចកើតឡើង។ អ្នកគួរ​ត្រឡប់ទៅស្តាប់​គាត់​ម្តងទៀតទៅ។

  29. Former Hia lola says:

    មុននេះ​ លោកសមរង្ស៊ី​បាននិយាយថា​ ប្រសិនបើ​លោកបាន​ឈ្នះ​បោះឆ្នោត​ គាត់នឹង​ចាប់​អតីត​ខ្មែរក្រហម​ទាំងអស់ ​ដែល​កំពុងធ្វើការ​នៅក្នុង​រដ្ឋាភិបាល​ឥឡូវនេះ​ ទៅតុលាការ​។

  30. ច័ន្ទជុំ says:

    ខ្ញុំគិតថាអ្វីដែលនាយករដ្ឋមន្រ្តីនិយាយ ពិតជាមិនខុសនោះទេ។ កម្ពុជានឹងមានសង្គ្រាមប្រសិនបើ CPP ចាញ់។ សង្គ្រាមនោះប្រាកដណាស់ថាកើតចេញពីការមិនសុខចិត្តរបស់តេជោហ្នឹងឯង។ សូមគិតដល់ការធ្វើទំនើបកម្មអាវុធរបស់ក្រុមអង្គរក្សរបស់សម្តេចតេជោផង។ គាត់ប្រាកដជាថា “បើអញមិនចេញតើអាណាធ្វើអីអញ?”

  31. ហសរ says:

    គ្មាននរណាគេមានទ័ពសំរាប់ធ្វើទាហានទេក្រៅពីទ័ពពួកយោកូង កងអង្សរក សីុអាចម៏ជោ នោះ
    នៅលើពិភពលោកក្រៅពី កាដាហ្វី សាដាម គ្មានប្រទេសណាគេដាក់ឈ្មោះកងអង្សរកនាយករដ្ឋមន្ត្រីជាឈ្មោះខ្លួនអែងទេ មនតែសាដាម ហ ស ប៉ុណ្ណោះ ដូច្នេះហើយបានជា បើអ្នកផ្សេងឡើងជានាយករដ្ឋមន្រី្តវិញ គឺនិងមានសង្គ្រាមដោយសាដាមខ្មែរមិនខាន។
    ម្យាងទៀតពេលដែលធ្លាក់ពីនាយេយករដ្ឋមន្រ្តី បើគ្មានកំហុស ក៏គ្មានអ្នកណាយកទោសពៃរដែរ

    ព្រះសង្ឃអស់ទ្រាំ
    រឿង៖ សមមុខហើយតា

  32. Hun Sen says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy.
    This time even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
    កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
    ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
    បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាង
    តែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជា
    បរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
    សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
    វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
    ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យលសិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
    គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
    ឆ្លាតហើយខ្លាំងនោះ??? តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
    របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
    ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
    អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
    ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
    នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
    ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
    សិទ្ធិក្នុងការនិយាយស្តីជាដើម។

    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
    ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  33. ត្រូវតែប្តូរ says:

    ដល់ពេលដែលប្រទេសជាតិត្រូវការផ្លាស់ប្តូរមេដឹកនាំរបៀបនេះហើយ!

  34. Real Khmerologist says:

    If you lose election, you are powerless, damned ! unless you are resisting to step down from the power, is that clear ? So, the question is, who will be able to start up civil war ? the oppositions ? No,it is impossible, because opposition parties has no armed forces under their control…

  35. 18 Mars says:

    គួរឲ្យស្តាយបំផុតចំពោះក្រុមគ្រួសារនិងញាតិសន្តានរបស់ជនរងគ្រោះក្នុងរបបវាលពិឃាតដែលមិន យល់ពីពាក្យសិប្បនិម្មិត ហើយនាំគ្នាចូលរួមការពារអំណាចឲ្យពួកឧក្រិដ្ឋជន។ មិនគួរសោះ​ដើម្បី​អំណាចគេនាំគ្នាយកពលរដ្ឋមកធ្វើជាឈ្នាន់ បន្លប់បំភ័ន្តបង្វែរឲ្យអ្នករងគ្រោះគោរពឧក្រិដ្ឋជនជាអ្នក​មានគុណ។ ឱវាសនាខ្មែរអើយ ឱប្រជាពលរដ្ឋខ្មែរទាំងឡាយអើយ បើតែរបៀបនេះអ្នកនឹងមិនបាន ស្គាល់ឧក្រិដ្ឋជននិងអ្នក(ប្រទេស)ដែលនៅពីក្រោយក្រុមឧក្រិដ្ឋជនជារៀងរហូត………..

  36. សិស្សធនញ្ជ័យ says:

    សម្តេច សម្តេច ក្លាយជាវីរៈជនដ៏ឆ្នើមទៅហើយ ទទួលបានសញ្ញាបត្រស្ទើគ្រប់ទ្វីប មេដៃកំពូលៗ
    ជាច្រើនប្រទែស។ ប៉ុន្តែអ្នកដឹកនាំ នៅពីក្រោយខ្នង សម្តេចបានជ្រើរើសខុសខ្លះ បើនិយាយពីកីឡា
    គឺអស់កម្លាំងប្រយុទ្ធហើយ តែបើខាងច្នៃប្រមូលលុយបង្វិលដាក់ហោបៅគឺមានជំនាញអន្តរជាតិ
    ដូច្នេះសំណូំពរសម្តេច កុំជ្រើសអ្នកកាន់ការខុសនាំខាតចាតិ ខាតពេលវេលា គួរដូចេញខ្លះទៅ ពីព្រោះតាមស្ថាប័នរដ្ឋស្ទើរគ្មានការងារ
    ង្វីណឹងធ្វើទៅហើយ។ចង់ដឹងសួរស្ថានប័នប្រឆាំងអំពើពុករលួយដឹងហើយ តើខុសអ្វីខ្លះនៅកន្លេងណាខ្លះ?។

  37. សិស្សធនញ្ជ័យ says:

    សម្តេច សម្តេច ក្លាយជាវីរៈជនដ៏ឆ្នើមទៅហើយ ទទួលបានសញ្ញាបត្រស្ទើគ្រប់ទ្វីប មេដៃកំពូលៗ
    ជាច្រើនប្រទែស។ ប៉ុន្តែអ្នកដឹកនាំ នៅពីក្រោយខ្នង សម្តេចបានជ្រើរើសខុសខ្លះ បើនិយាយពីកីឡា
    គឺអស់កម្លាំងប្រយុទ្ធហើយ តែបើខាងច្នៃប្រមូលលុយបង្វិលដាក់ហោបៅគឺមានជំនាញអន្តរជាតិ
    ដូច្នេះសំណូំពរសម្តេច កុំជ្រើសអ្នកកាន់ការខុសនាំខាតចាតិ ខាតពេលវេលា គួរដូចេញខ្លះទៅ ពីព្រោះតាមស្ថាប័នរដ្ឋស្ទើរគ្មានការងារ
    អ្វីនឹងធ្វើទៅហើយ។ចង់ដឹងសួរស្ថានប័នប្រឆាំងអំពើពុករលួយដឹងហើយ តើខុសអ្វីខ្លះនៅកន្លេងណាខ្លះ?។

  38. Cambodia 2013 says:

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣នេះ បានគម្រាមប្តឹង គណបក្សប្រឆាំង ចំពោះការរិះគន់ លេខរៀង របស់គណបក្សប្រជាជនកម្ពុជា ដែលថា «លេខ៤នាំយួនចូលស្រុក» យួនចូលពេញស្រុកមែនអត់?

  39. Vireakpheap says:

    Do not think only you can work, without you, the other can work better. It is more than enough for you, Mr. Hun Sen.