អ្នក​រៀបចំ៖ បាតុករ​ប្រឆាំង​លោក កឹម សុខា មក​លើស​គម្រោង

អ្នក​រៀបចំ​បាតុកម្ម​បាន​អះអាង​ថា ចំនួន​អ្នក​ចូល​រួម​លើស​ពី​ការ​គ្រោង​ទុក បាន​មក​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៣ ប្រឆាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ លោក កឹម សុខា។

 

ដោយ វណ្ណ វិចារ
2013-06-09
RFA

បាតុកម្ម កឹម សុខា ៦១០

ពលរដ្ឋ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​៩ មិថុនា ឆ្នាំ​២០១៣។ RFA/Van Vichar

 

បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នក​ទោស​គុក​ទួលស្លែង ឈរ​លើក​បដា​ស្រែក​តាម​មេក្រូ ឡើង​ថ្លែងការណ៍​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជន​រង​គ្រោះ​អតីត​អ្នក​ទោស​​នៅ​គុក​ទួលស្លែង ជា​សាធារណៈ​​​ចំពោះ​សម្ដី​​លោក​ដែល​គេ​ចោទ​ថា គុក​ទួលស្លែង បង្កើត​ឡើង​ដោយ​កងទ័ព​វៀតណាម ពេល​លុក​លុយ​ចូល​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ មិន​មែន​​ជា​គុក​ក្នុង​របប​ខ្មែរក្រហម​ទេ។

បាតុកម្ម​ដ៏​កម្រ​នេះ​មាន​ស្ថានភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​បាតុកម្ម​មុនៗ ដូច​ជា​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង និង​បាតុកម្ម​របស់​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ជាដើម។

មន្ត្រី​នគរបាល កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ធ្លាប់​តែ​ត្រៀម​ឡាន​ទឹក អាវក្រោះ​ការពារ ខែល ដំបង​ឆក់ សម្រាប់​បង្ក្រាប​ក្រុម​បាតុករ​នោះ ក៏​មិន​មាន​ត្រៀម​ដូច​បាតុកម្ម​មុនៗ​នោះ​ទេ។ ម្យ៉ាង​ទៀត ចំណី​អាហារ ទឹក​បរិសុទ្ធ និង​ថវិកា​មួយ​ចំនួន ក៏​ត្រូវ​បាន​គេ​ចែក​ឲ្យ​បាតុករ​ទៀត​ផង។

អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី ថ្លែងការណ៍​ថ្កោល​ទោស​លោក កឹម សុខា ថា ជា​មនុស្ស​ល្មោភ​អំណាច ជា​មនុស្ស​កំសាក​ជាង​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ទៅ​ទៀត។ លោក​ព្រមាន​ថា នឹង​តវ៉ា​បន្ត​ទៀត បើ​សិន​ណា​មិន​មាន​ការ​សូម​អភ័យទោស​ពី​សំណាក់​លោក កឹម សុខា ទេ​នោះ។

លោក ជុំ ម៉ី បញ្ជាក់​ច្បាស់​ថា បាតុកម្ម​ពេល​នេះ​មិន​មែន​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ពី​សំណាក់​គណបក្ស​នយោបាយ​ទេ។ ប៉ុន្តែ​លោក​បែរ​ជា​បញ្ចេញ​ទស្សនៈ​រិះគន់​គណបក្ស​សង្គ្រោះ​ជាតិ និង​លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ។

បន្ទាប់​ពី​ថ្លែង​ការណ៍​រិះគន់​ចំៗ​សំដៅ​លោក កឹម សុខា និង​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ចងចាំ​ចំពោះ​អំពើ​ព្រៃផ្សៃ​ក្នុង​របប​ខ្មែរ​ក្រហម​រួច​មក ក្រុម​បាតុករ​បន្ត​លើក​គ្នីគ្នា​ប្រមាន ៥​ពាន់​នាក់ សំដៅ​ធ្វើ​ដំណើរ​ដោយ​ឡាន ម៉ូតូ ទៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម្តុំ​ត្រឡោកបែក ស្រប​ពេល​ដែល​មន្ត្រី​នគរបាល​ជា​អ្នក​បើក​ផ្លូវ​ឲ្យ​ក្បួន​បាតុករ​ធ្វើ​ដំណើរ។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ជា​អ្នក​ចេញ​មក​ទទួល​ញត្តិ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តែ​បង្ហាញ​ជំហរ​បដិសេធ​មិន​សុំ​ទោស​ឡើយ ស្រប​ពេល​ដែល​លោក​កំពុង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​រាប់​ពាន់​នាក់ នៅ​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ លោក​ហៅ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​ថា​ជា​ការ​រៀបចំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក កឹម សុខា ដែល​កំពុង​តែ​មាន​អាការៈ​ផ្ដាសាយ​ឈឺ​បំពង់ក​ផង​នោះ បញ្ជាក់​ថា រូប​លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ​ចំពោះ​បញ្ហា​សុវត្ថិភាព ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ពី​ក្តី​បារម្ភ​នេះ​ទៅ​ក្រសួង​មហាផ្ទៃ និង​សហគមន៍​អន្តរជាតិ​រួច​ហើយ។

ប្រាក់​ចំណាយ​បាតុកម្ម​នេះ ដូច​ជា​ថ្លៃ​ឡាន​ដឹក​បាតុករ ថវិកា​សម្រាប់​រៀបចំ​បដា ពាក្យ​ស្លោក ថ្លៃ​ទឹក​សុទ្ធ ថ្លៃ​មេក្រូ និង​ចំណាយ​ផ្សេងៗ​ទៀត មិន​ត្រូវ​បាន​លោក ជុំ ម៉ី ប្រាប់​ថា​លុយ​នោះ​មាន​ប្រភព​មក​ពី​ណា​ទេ។

អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា លោក ជុំ ម៉ី មិន​មាន​ឥទ្ធិពល​រហូត​អាច​កៀរគរ​មនុស្ស​បាន​ច្រើន​ដើម្បី​ធ្វើ​បាតុកម្ម និង​ហាន​ចំណាយ​ប្រាក់​ឧបត្ថម្ភ​បែប​នេះ​ទេ បើ​សិន​ជា​មិន​មាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​នោះ។

ចំណែក​ឯ​សមាជិក​សមាគម​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​មាន​ថ្នាក់ដឹកនាំ​ចំនួន ១០​រូប នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា នេះ ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ច្រាន​ចោល​ការ​ចូល​រួម​បាតុកម្ម​នោះ ក្រោម​ហេតុផល​ផ្សះផ្សា​ជាតិ មិន​បម្រើ​ផលប្រយោជន៍​អ្នក​នយោបាយ  ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ជាដើម៕

-ក្រុម​បាតុករ​ឈរ​លើក​បដា​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​អតីត​អ្នក​ទោស​​នៅ​គុក​ទួលស្លែង នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

-ក្រុម​បាតុករ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

-អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី ធ្វើ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក កឹម សុខា។RFA/Van Vichar

-អ្នក​កាសែត​ចូល​រួម​យក​ព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ។ RFA/Van Vichar

-ក្រុម​អ្នក​ចែក​ទឹក​សុទ្ធ​ដល់​បាតុករ​ដោយ​មិន​គិត​ថ្លៃ។ RFA/Van Vichar

-ឡាន​ដឹក​លោក ជុំ ម៉ី ដើម្បី​នាំ​ក្បួន​បាតុករ​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

-ក្បួន​ដង្ហែ​របស់​បាតុករ​ឆ្ពោះ​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

-ផ្លូវ​ទំនប់​ទួលគោក ត្រូវ​បាន​ប៉ូលិស​បិទ​ចរាចរណ៍​ដើម្បី​សម្រួល​ឲ្យ​ក្បួន​បាតុករ​ធ្វើ​ដំណើរ។ RFA/Van Vichar

-ម៉ូតូ​របស់​ក្រុម​បាតុករ ត្រូវ​ប៉ូលិស​ឃាត់​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ RFA/Van Vichar

១០-បាតុករ​ប្រឆាំង​លោក កឹម សុខា ជួបជុំ​គ្នា​នៅ​សួន​មាត់​ទន្លេ ក្រុង​តាខ្មៅ។ RFA/Leng Maly

១១-បាតុករ​កាន់​បដា​ថ្កោល​ទោស លោក កឹម សុខា នា​ក្រុង​តាខ្មៅ។ RFA/Leng Maly

១២-ក្រុម​បាតុករ​បន្ទាប់​ពី​បាតុកម្ម​រួច ត្រូវ​គេ​ចែក​អាវ​និង​មួក​គណបក្ស​ប្រជាជន​កម្ពុជា។ RFA/Leng Maly

១៣-បាតុករ​កាន់​បដា​ថ្កោល​ទោស​លោក កឹម សុខា ឈរ​ខាង​មុខ​វត្ត​ចាក់អង្រែក្រោម។ RFA/Leng Maly

១៤-ពលរដ្ឋ​អង្គុយ​កាន់​បដា នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ក្នុង ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សា​តវ៉ា​ប្រឆាំង​លោក កឹម សុខា។ RFA/Soun Sophalmony

១៥-ពលរដ្ឋ​អង្គុយ​កាន់​បដា នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ក្នុង ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សា​តវ៉ា​ប្រឆាំង​លោក កឹម សុខា។ RFA/Soun Sophalmony

១៦-តំណាង​បុគ្គលិក​សិក្សា​នៃ​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី អាន​ញត្តិ​ថ្កោលទោស​លោក កឹម សុខា នា​ទីលាន​បាល់ទាត់​ក្នុង​ក្រុង​បានលុង។ RFA/Ratha Visal

១៧-បាតុករ​ជួបជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត​រតនគិរី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ RFA/Ratha Visal

១៨-បាតុករ​ជួបជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត​រតនគិរី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ RFA/Ratha Visal

១៩-កម្មករ​ចម្ការ​កៅស៊ូ ពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កាចាញ ហែ​ក្បួន​បាតុកម្ម​ទៅ​ជួប​ជុំ​គ្នា​នៅ​ទីលាន​បាល់ទាត់​ខេត្ត ដើម្បី​ប្រឆាំង​លោក កឹម សុខា។ Ratha Visal

២០-ក្រុម​​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ក្រុង​សៀមរាប។ RFA/Hang Savyouth

២១-ក្រុម​​បាតុករ​​ដែល​មាន​អ្នក​ដឹកនាំ​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​តាម​សង្កាត់ នៅ​ក្នុង​ក្រុង​សៀមរាប ស្រែក​ប្រឆាំង​លោក កឹម សុខា។ RFA/Hang Savyouth

២២-កម្លាំង​កងរាជអាវុធហត្ថ ត្រូវ​បាន​ដាក់​ការពារ​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប នៅ​ពេល​ដែល​ក្រុម​​បាតុករ​នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​ស្រែក​នៅ​មុខ​ទីស្នាក់ការ​នោះ។ RFA/Hang Savyouth

២៣-ក្រុម​​បាតុករ​ដែល​មក​ពី​សង្កាត់​សៀមរាប មួយ​ក្រុម នាំ​គ្នា​ត្រឡប់​ទៅ​វិញ បន្ទាប់​ស្រែក​ប្រឆាំង​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល ១​ម៉ោង។ RFA/Hang Savyouth

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

16 Responses to "អ្នក​រៀបចំ៖ បាតុករ​ប្រឆាំង​លោក កឹម សុខា មក​លើស​គម្រោង"

  1. ក្មេងវត្ត says:

    បើសិនជាខ្មែរប្រមូលកៀគរគ្នាបានមនុស្សច្រើនសន្ធឹកសន្ធាប់ពេញផ្ទៃប្រទេសអញ្ចឹងដេញយួនឲ្យចេញពីស្រុកខ្មែរ ខ្ញុំជឿថាយួនប្រាកដជាដាក់មេផាយទៅស្រុកវាអស់ហើយមើលទៅ តែនេះខ្មែររាប់ម៉ឹន
    សែននាក់ធ្វើបាតុកម្មប្រឆាំងនិងខ្មែរ ហើយផ្សព្វផ្សាយគ្រប់បណ្ដាញដូចមានមោទនភាពណាស់ចំ
    ពោះអ្នកមួយចំនួន តែយួនកំពុងតែសើចក្អាកក្អាយសប្បាយឃើញខ្មែរកំពុងប្រឆាំងនិងខ្មែរ,ឃើញខ្មែរ
    កំពុងតែស៊ីសាច់ហុតឈាមគ្នាដោយមានយួនខ្លួនឯងជាអ្នកចាប់ខ្មែរលាពពណ៌ គិតទៅខ្មែរដូចសត្វ
    មាន់ដែលកើតចេញមកពីសំបុកនិងមេតែមួយដែលគ្រាន់តែគេចាប់គូសធ្យូងលើមុខជល់គ្នាទាល់តែ
    ងាប់ទាញក៍មិនរបេះដែរ,គួរឲ្យខ្មាស់បរទេសណាស់លោកអើយ។

  2. ហសរ says:

    មកលើសគំរោងឬ មកមិនគ្រប់ ពីព្រោះខំប្រមូលហៅក្មេងៗ តាមសាលា តាមវត្ត ដែលគ្នាកើតមិនទាន់របបខ្មែរក្រហមផង អោយមកបាតុកម្ម ដោយបំភ័យ ហស បើមិនចូលរួមទេ និងមិនអោយពិន្ទុប្រ់លង បានជាប់ទេ មិនអោយនៅវត្តទេ តែបើទៅចូលរួមបាននមម្ាក់៥ដុុល្លា ប៉ុន្នឹងហើយកូនខ្ញុំប្រាប់ថាថ្្នាក់វាមានគ្នាទាំងអស់៥០នាក់ ចូលរួមបានតែ៧នាក់តេ ម៉ែឱ គេមិនអោយចូលរួម។

  3. 18 Mars says:

    គួរឲ្យស្តាយបំផុតចំពោះក្រុមគ្រួសារនិងញាតិសន្តានរបស់ជនរងគ្រោះក្នុងរបបវាលពិឃាតដែលមិន យល់ពីពាក្យសិប្បនិម្មិត ហើយនាំគ្នាចូលរួមការពារអំណាចឲ្យពួកឧក្រិដ្ឋជន។ មិនគួរសោះ​ដើម្បី​អំណាចគេនាំគ្នាយកពលរដ្ឋមកធ្វើជាឈ្នាន់ បន្លប់បំភ័ន្តបង្វែរឲ្យអ្នករងគ្រោះគោរពឧក្រិដ្ឋជនជាអ្នក​មានគុណ។ ឱវាសនាខ្មែរអើយ ឱប្រជាពលរដ្ឋខ្មែរទាំងឡាយអើយ បើតែរបៀបនេះអ្នកនឹងមិនបាន ស្គាល់ឧក្រិដ្ឋជននិងអ្នក(ប្រទេស)ដែលនៅពីក្រោយក្រុមឧក្រិដ្ឋជនជារៀងរហូត………..

  4. ខ្មែរមហានគរ says:

    សែនដល់ពេលសយចេញគូទកណ្តាលវាលបែបអន់ជាងប៉ុលពត
    ដល់ពេលងាប់ចារឹកចោរនៅតែចោរ
    តែចោរយួនវាជួយជាតិយួនឯចោរខ្មែរបំផ្លាញជាតិហើយបង្ខំឲ្យគេ
    ថាជួយជាតិ!!!

  5. wow តាមីមានលុយណាស់ន៌!!មានលុយណាច្រើនម្លេះតិចលក់ខ្ឡនទៅ!!

  6. យុវនិស្សិតខ្មែរ says:

    ច្បាស់​ដូចថ្ងៃនៅ​ថា​មិនមែន​រឿងនយោបាយ​ទៀត

  7. AAa says:

    ប្រាក់​ចំណាយ​បាតុកម្ម​នេះ ដូច​ជា​ថ្លៃ​ឡាន​ដឹក​បាតុករ ថវិកា​សម្រាប់​រៀបចំ​បដា ពាក្យ​ស្លោក ថ្លៃ​ទឹក​សុទ្ធ ថ្លៃ​មេក្រូ និង​ចំណាយ​ផ្សេងៗ​ទៀត មិន​ត្រូវ​បាន​លោក ជុំ ម៉ី ប្រាប់​ថា​លុយ​នោះ​មាន​ប្រភព​មក​ពី​ណា​ទេ។

    អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា លោក ជុំ ម៉ី មិន​មាន​ឥទ្ធិពល​រហូត​អាច​កៀរគរ​មនុស្ស​បាន​ច្រើន​ដើម្បី​ធ្វើ​បាតុកម្ម និង​ហាន​ចំណាយ​ប្រាក់​ឧបត្ថម្ភ​បែប​នេះ​ទេ បើ​សិន​ជា​មិន​មាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​នោះ។

  8. Pingpong says:

    ១. សកម្មភាពនិងរូបភាពនៃបាតុកម្មនេះបង្ហាញអោយឃើញថា ការចូលរួមសកម្មភាពនានាជាមួយគណៈបក្សប្រជាជន គឺគ្រាន់តែនាមៗប៉ុណ្ណោះ!! ទោះបីបាតុកម្មនេះមានការចូលរួមពីខេត្តក្រុង ដោយមានប្រជាជនចូលរួមប្រមាណរយនាក់ ប៉ុន្តែមានភាពមោះមុតមិនស្មើនឹងស្រ្តីបឹងកក់​៤ទៅ៥នាក់ធ្វើបាតុកម្មផង!!
    ២. គណៈបក្សសង្គ្រោះជាតិត្រូវដឹងថា ខ្លួនបានក្លាយជាដៃគូរប្រដាល់ទម្ងន់ធ្ងន់ជាមួយគណៈបក្សប្រជាជនហើយ!! ដូច្នេះ បើគណៈបក្សប្រជាជនដាល់ថ្ពាល់ខាងឆ្វេង ខ្លួនត្រូវប្រញាប់ប្រញាល់ដាល់ថ្ពាល់គណៈបក្សប្រជាជនខាងស្តាប់ភ្លាម មិនត្រូវគេច រកកន្លែងសន្លប់ នោះទេ!!
    ៣. គណៈបក្សសង្គ្រោះជាតិត្រូវចាំថា ប្រជារាស្រ្តរងចាំមើលភាពប៉ិនប្រសប់របស់អ្នក បើអ្នកដាល់ត្រូវគណៈបក្សប្រជាជនវិញ ច្រើនដៃផ្ទួនៗ នោះអ្នកនឹងទទួលបានការគាំទ្រ!!
    ៤. គណៈបក្សសង្គ្រោះជាតិត្រូវបង្កើនការរិះគន់ ជាជាងបកស្រាយអ្វីដែលលោកហ៊ុនសែនលើកឡើង នាំអោយលោកហ៊ុន សែនបង្វែររឿងបាន!!

  9. kumrou says:

    មិនគួរគេឆាប់ភ្លេចអំពីរលកប្រជាជនកាលពីឆ្នាំទៅដែលចេញមកព្រោងព្រាតបង្ហាញពីទឹកចិត្ត
    ចំពោះព្រះបិតា ព្រះបរមរតនកោដ្ឋកាលពីខែតុលា២០១២ឡើយ។ពេលខ្លះទឹកចិត្តធំជាងទឹកលុយ។
    មកពីកឹម​សុខាពូកែលេងសំដីពេក គឺលេងចំកន្លែងរសើបខ្លាំងតែម្តង មិនតែប៉ុណ្ណោះវាចំនឹងកន្លែង
    ដែលគេរសើបស្ទើរពេញម៉ានគរ ទើបមានលទ្ធផលយ៉ាងនេះ។កុំបន្ទោសគេ គួរតែបន្ទោសខ្លួនឯង
    វិញដែលបើកក្លៀកឱ្យគេដាល់នោះ។

  10. Former Hia lola says:

    ស្ត្រី​ម្នាក់​បង្ហាញ​ខ្លួន​ថា​ជា​ប្រពន្ធ​ចុង​លោក​កឹម ​សុខា​
    Share Text Size
    NormalLargeExtra Largeបញ្ចូលអត្ថបទ ៖ បុប្ផា កោះ

    ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៦:៣០

    រាជធានីភ្នំពេញ​ ៖ ព្រឹក​ថ្ងៃ​ទី​៩​មិថុនា​​ ប្រជា​ពល​រដ្ឋ​រាប់​ម៉ឺន​រាប់​សែន​នាក់​នៅ​ទូទាំង​ប្រទេស​ បាន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​ កឹម សុខា​ ដើម្បី​ឱ្យ​សុំ​ទោស​ចំពោះ​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​កាល​ពី​ជំនាន់​ ប៉ុល ពត​ ក្នុង​គុក​ទួល​ស្លែង​ ចំពោះ​ពាក្យ​សម្តី​ដែល​ថា​ គុក​ទួល​ស្លែង​ជា​កន្លែង​សិប្បនិម្មិត​ ។

    អ្វី​ដែល​ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​នៅ​ក្នុង​ហ្វូង​បាតុករ​រាប់​ពាន់​នាក់​ នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ដង្ហែ​យក​ញត្តិ​ទៅ​កាន់​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៥៩៨​ ក្នុង​សង្កាត់​បឹង​កក់​ទី២​ ខណ្ឌ​ទួល​គោក​ ស្ត្រី​ម្នាក់​ឈ្មោះ​ កែវ សុវណ្ណារី​ ដែល​អះ​អាង​ថា​ជា​ប្រពន្ធ​ចុង​របស់​លោក​ កឹម​ សុខា​ ព្រម​ទាំង​ម្តាយ​ក៏​បាន​ជូន​កូន​ស្រី​មក​ចូល​រួម​បាតុកម្ម​ដែរ​ និង​បាន​ចាត់​ទុក​លោក​ កឹម​ សុខា​ ជា​មនុស្ស​បោក​ប្រាស់​ និយាយ​គ្មាន​ការ​ពិត​ ហើយ​បោះ​បង់​ប្រពន្ធ​ និង​កូន​ចោល​ ដោយ​មិន​ទទួល​ខុស​ត្រូវ​ ព្រម​ទាំង​បាន​កាន់​បដា​មួយ​ដែល​សរសេរ​​ថា​ «លោក​កឹម​ សុខា​ ចេញ​មុខ​ការ​ពារ​របប​ប្រល័យ​ពូជ​សាសន៍»។

    វត្ត​មាន​ប្រពន្ធ​ចុង​លោក​​ កឹម​ សុខា​ នេះ​ត្រូវ​គេ​ដឹង​ថា​ បន្ទាប់​ពី​គាត់​បាន​ប្តឹង​លោក​ កឹម​ សុខា ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ សុំ​ទាម​ទារ​ប្រាក់​ចំនួន​១ម៉ឺន​ដុល្លារ​ ដើម្បី​ចិញ្ចឹម​ជីវិត​ ព្យាបាល​ជំងឺ​ និង​ចិញ្ចឹម​កូន​ ប៉ុន្តែ​លោក​ កឹម​ សុខា​ គេច​មុខ​រហូត​មិន​បាន​បង្ហាញ​ខ្លួន​ដោះ​ស្រាយ​បញ្ហា​ទេ​ ។ បន្ទាប់​ពី​មាន​ការ​លេច​មុខ​ស្ត្រី​ដែល​អះ​អាង​ថា​ ជា​ប្រពន្ធ​ចុង​របស់​លោក​ កឹម​ សុខា​ មក​ សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ ក៏​បាន​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​នាំ​ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាន​ ។

    នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ស្ត្រី​ដែល​អះ​អាង​ថា​ ជា​ប្រពន្ធ​ចុង​ រួម​ទាំង​ម្តាយ​ផង​ បាន​លាត​ត្រដាង​ពី​ប្រវត្តិ​ស្នេហ៍​បោក​ប្រាស់​នេះ​ពី​សំណាក់​លោក​ កឹម​ សុខា​ និង​បាន​យក​រូប​ថត​អនុស្សាវ​រីយ៍​មក​បង្ហាញ​ជា​ភ័ស្តុ​តាង​ផង​ដែរ​ គឺ​រូប​ថត​រួម​គ្នា​តែ​២នាក់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ ដែល​ពេល​នោះ​តាម​មើល​ទៅ​គឺ​ស្នេហា​ប្រហែល​ជា​នៅ​ផ្អែម​ល្ហែម​នៅ​ឡើយ​ ។ លោក​ស្រី​ កែវ​ សុវណ្ណា​រី​ អាយុ​៤០​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ បាន​និយាយ​ទាំង​​ទឹក​ភ្នែក​ប្រាប់​កោះ​សន្តិ​ភាព​ដោយ​ឥត​លាក់​លៀម​ថា​ លោក​ស្រី​ជា​ប្រពន្ធ​ចុង​របស់​លោក​ កឹម​ សុខា​ តែ​ត្រូវ​លោក​ កឹម​ សុខា​ បោះ​បង់​គាត់​ និង​កូន​២នាក់​ឱ្យ​នៅ​មេម៉ាយ​ និង​កំព្រា​ឪពុក​ អត់​មាន​អាល័យ​បន្តិច​សោះ​ ។

    លោក​ស្រី​ កែវ​ សុណ្ណារី​ រៀប​រាប់​ទៀត​ថា​ គាត់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក​ កឹម​ សុខា​ តាំង​ពី​ឆ្នាំ​១៩៩៩​ ដោយ​ពុំ​បាន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ទេ​ គឺ​ស្នេហា​ចិត្ត​និង​ចិត្ត​ ។ ការ​រស់​នៅ​ជាមួយ​គ្នា​បាន​កូន​ចំនួន​២នាក់​ គឺ​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ ។ តាម​ពាក្យ​បណ្តឹង​ឱ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា​នោះ​ គាត់​មាន​ផ្ទៃ​ពោះ​៣ខែ​ តែ​ជា​អកុសល​មាន​ជំងឺ​បេះ​ដូង​ ក៏​វះ​កាត់​ ហើយ​កូន​នោះ​ក៏​រលូត​បាត់​ទៅ​ ។ លុះ​ក្រោយ​មក​ គាត់​និង​លោក​ កឹម​ សុខា​ បាន​ឯក​ភាព​គ្នា​សុំ​កូន​គេ​ចំនួន​២​នាក់​យក​មក​ចិញ្ចឹម​ ក្នុង​នោះ​ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់​​ដែល​ពេល​នេះ​កូន​ស្រី​អាយុ​១០​ឆ្នាំ​ និង​កូន​ប្រុស​អាយុ​៨​ឆ្នាំ​ ។ ការ​រស់​នៅ​ជាមួយ​គ្នា​កំពុង​ផ្អែម​ល្ហែម​ ក្រោយ​មក​ត្រូវ​ប្រពន្ធ​ដើម​ដឹង​ក៏​បាន​រក​រឿង​គំរាម​សម្លាប់​ ហើយ​លោក​ កឹម​ សុខា​ បាន​ចុះ​ចោល​គាត់​បែក​ផ្លូវ​គ្នា​ទៅ​ អត់​មាន​លា​មួយ​ម៉ាត់​ ។ ការ​រស់​នៅ​ជាមួយ​គ្នា​នោះ​ ត្រូវ​នាង​និយាយ​ថា​ លោក​ ចៅ​ ផល្លី​ និង​លោក​ ញឹក ប៊ុន​ឆៃ​ បាន​ដឹង​ឮ​ផង​ដែរ​ ។

    ស្ត្រី​ដែល​អះ​អាង​ថា​ ជា​ប្រពន្ធ​ចុង​ និង​ម្តាយ​ឈ្មោះ​ សម​ ផល្លា​ ឱ្យ​ដឹង​ទៀត​ថា​ ពេល​រស់​នៅ​ជាមួយ​គ្នា​នោះ​ លោក​កឹម​ សុខា​ បាន​បោក​ប្រាស់​លួង​លោម​ឱ្យ​លក់​ដី​ និង​ផ្ទះ​គាត់​១​កន្លែង​នៅ​ភូមិ​ស្វាយ​តា​អុក​ ដែល​បច្ចុ​ប្បន្ន​ស្ថិត​ក្នុង​សង្កាត់​វាលស្បូវ​ ខណ្ឌ​មាន​ជ័យ​ យក​ប្រាក់​ស៊ី​ចាយ​អស់​។ លោក​ស្រី​ កែវ​ សុវណ្ណា​រី​ និយាយ​ថា​ គាត់​មាន​ការ​ឈឺ​ចាប់​ណាស់​ក្នុង​នាម​ជា​ប្រពន្ធ​ចុង​ព្រោះ​លោក​ កឹម​ សុខា​ ជា​មនុស្ស​បោក​ប្រាស់​ ជា​មនុស្ស​និយាយ​គ្មាន​ការ​ពិ​ត ​ហើយ​បោះ​បង់​គាត់​ និង​កូន​ចោល​ទុក​ឱ្យ​គាត់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រស់​នៅ​ចិញ្ចឹម​កូន​យា៉ង​វេទ​នា​បំផុត​ ។ ស្ត្រី​ជា​ប្រពន្ធ​ចុង​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា​ ដោយ​សារ​តែ​ភាព​មិន​ទទួល​ខុស​ត្រូវ​នេះ​ កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ គាត់​អស់​ចិត្ត​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ តាម​រយៈ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​ដើម្បី​ចិញ្ចឹម​ជីវិត​ ព្យា​បាល​ជំងឺ​ និង​ទាម​ទារ​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ តែ​លោក​​ កឹម​ សុខា​ ពុំ​ចូល​ខ្លួន​ដោះ​ស្រាយ​គ្នា​ទេ​ គឺ​គេច​មុខ​រហូត​ ។

    លោក​ស្រី​ កែវ​ សុវណ្ណារី​ រៀប​រាប់​ទៀត​ថា​ លោក​​ កឹម​ សុខា​ ដែល​បាន​និយាយ​ថា​ គុក​ទួល​ស្លែង​ជា​កន្លែង​សិប្ប​និម្មិត​គឺ​ផ្ទុយ​ពី​ការ​ពិត​ ។ ក្នុង​នាម​ជា​ប្រជា​ពល​រដ្ឋ​ និង​ក្នុង​នាម​គាត់​ជា​ប្រពន្ធ​ទី២​ ដែល​លោក​ កឹម​ សុខា​ បោះ​បង់​ចោល​ និង​មិន​ទទួល​ខុស​ត្រូវ​ គាត់​មាន​ការ​ឈឺ​ចិត្ត​ក៏​បាន​ធ្វើ​ដំណើរ​មក​ចូល​រួម​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​ កឹម​សុខា​ តែ​ម្តង​ គោល​បំណង​ គឺ​ចង់​ឱ្យ​លោក​ កឹម​ សុខា​ ទទួល​ស្គាល់​ការ​ពិត​ សុំ​ទោស​ព្រលឹង​ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ និង​ឱ្យ​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រពន្ធ​កូន​ផង​ ។

    នៅ​ក្នុង​ពាក្យបណ្តឹង​ ត្រូវ​បាន​លោក​ស្រី​ កែវ​ សុវណ្ណា​រី​ ឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​គាត់​មាន​បញ្ហា​សុខ​ភាព​មិន​អាច​តម្រូវ​ការ​បំពេញ​ផ្លូវ​ភេទ​បាន​ លោក​ កឹម​ សុខា​ បាន​ទៅ​រក​សេវា​ផ្លូវ​ភេទនៅ​​ខាង​ក្រៅ​ ធ្វើ​ឱ្យ​គាត់​មាន​ការ​ឈឺ​ចាប់​ ស្ទើរ​ក្អួត​ឈាម​ ដែល​ពេល​ខ្លះ​លោក​ប្តី​នាំ​ស្រី​មក​ដេក​ក្នុង​​​ផ្ទះ​ជា​ច្រើន​លើក​ ធ្វើ​បាប​ផ្លូវ​ចិត្ត​នាង​រហូត​ទៅ​បួស​ជា​ដូន​ជី​រយៈ​ពេល​១ខែ​នៅ​ក្នុង​វត្ត​ក្តោង​ ភ្នំ​សំពៅ​ ខេត្ត​បាត់​ដំបង​ ។ គាត់​រៀប​រាប់​ទៀត​ថា​ លុះ​ក្រោយ​មក​ លោក​ កឹម​ សុខា​ បាន​ទៅ​យក​គាត់​មក​រស់​នៅ​ឯភ្នំពេញ​វិញ​ ដោយ​សន្យា​ថា​ ឈប់​ធ្វើ​បាប​ចិត្ត​ទៀត​ហើយ​ និង​ផ្តល់​ប្រាក់​ដើម្បី​ព្យាបាល​ និង​ចិញ្ចឹម​កូន​ ប៉ុន្តែ​ឱ្យ​ប្រាក់​បាន​តែ​៣០០​ដុល្លារ​ ក៏​ដេញ​ឱ្យ​ត្រឡប់​ទៅ​ខេត្ត​វិញ​ ហើយ​បាន​បោះ​បង់​គាត់​ និង​កូន​ចោល​រហូត​មក​ ទុក​ឱ្យ​រស់​នៅ​ទាំង​ក្តី​ឈឺ​ចាប់​។ កោះ​សន្តិ​ភាព​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ កឹម​ សុខា​ បាន​នៅ​ឡើយ​ទេ​ ជុំវិញ​ការ​លាត​ត្រដាង​ទាំង​នេះ​ ៕

  11. Former Hia lola says:

    ព័ត៌មាន​កោះសន្ដិភាព

    ស្លាក​គណបក្ស​សង្រ្គោះជាតិនៅមុខ​ភូមិគ្រឹះលោក​​ សាម សុនឌឿន ត្រូវបាន​ដកចេញ
    ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៨:៤២

    រាជធានីភ្នំពេញ​៖ ស្លាក​គណបក្ស​សង្រ្គោះជាតិ​មួយកន្លែង​ត្រូវបាន​គេឃើញ​ដកចេញពីមុខ​ភូមិគ្រឹះ​ លោក​​ សាម សុនឌឿន​ អតីតតំណាងរាស្រ្ដគណបក្ស​សម​ រង្សី​ កាលពីវេលា​ម៉ោង​៦ល្ងាច​ ថ្ងៃទី៩មិថុនា​២០១៣​ អគារលេខ៣០​ ផ្លូវលេខ​១៩៧២​ ស្ថិតក្នុង​ភូមិបាយ៉ាប​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ ដែលការដក​ស្លាកគណបក្ស​សង្គ្រោះជាតិចេញនេះ ត្រូវបាន​អ្នក​ ខ្លះ​និយាយថា​ គ្មានបញ្ហា​អ្វីទេ គឺគេគ្រាន់​តែប្ដូរទីតាំងប៉ុណ្ណោះ… ចំណែកអ្នក​ខ្លះទៀត​ថា លោកសាម​ សុនឌឿន​ ឱ្យដកចេញឱ្យហើយ កុំទុក​ចាំដល់​ធ្លាក់​ឆ្នោត​ ខ្មាសគេ…៕

  12. Hun Sen says:

    មើលចុះពួកអ្នកចូលរួមធ្វើប៉ាតុកម្ម គឺសុទ្ធសឹងតែត្រូវបានការញុះញុង និងអ្នកខ្លះត្រូវបានគេទីញ

    ទឹកចិត្ត តើចាំបាច់ទៅរកសូចនាករណ៍ និងការវាស់វែងឯណា ????? ព្រោះតែការដឹកនាំធ្វើឲ្យ

    ប្រជាជនក្រីក្រតោកយ៉ាកច្រើនឆ្នាំមកហើយតាំងពីក្រោយថ្ងៃរំដោះមកដល់សព្វថ្ងៃនេះ។ សំនួរ

    សួរថាហេតុអីបានគាត់ចូល???? ព្រោះត្រូវការលុយបន្តិចបន្តួចដើម្បីរស់បន្តជីវិតតទៅទៀត។

    សូម្បីតែសិស្សសាលាក៏ត្រូវការលុយដែរ។ រីឯលោកយាយនិងលោកអ៊ុំមួយចំនួនទៀតគឺធ្វើតាម

    តែអាជ្ញាធរបង្ខំមកតែប៉ុណ្ណោះ។ រីឯក្រុមអាជ្ញាធរក៏ខ្លាចធ្លាក់បុណ្យសក្តិទើបខំអនុវត្តតាមការបញ្ជារ

    ពីថ្នាក់លើ៕

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy.
    This time even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    ចរឹកអ្នកតាក់តែងច្បាប់ល្ងង់ខ្លៅ
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ
    មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេសកម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី???
    មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ
    ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើស
    ឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាមដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ)
    (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា
    ឲ្យអ្នកល្ងង់ទាំងនោះបូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅបោះឆ្នោតជ្រើស
    រើសយកអ្នកដឹកនាំថ្មីឲ្យខាងតែបានសិន ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយ
    ប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ ដូចជបរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ
    ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
    សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់ ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
    វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
    ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យល់សិស្ស គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
    គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេស
    ឆ្លាតហើយខ្លាំងនោះ??? គ្រួសារក្រីក្រចាំបាច់ត្រូវតែបញ្ឈប់ការសឹក្សារបស់កូនចៅទៅជួយរកស៊ីដើម្បីរស់ ធ្វើខ្ញុំគេ ឬលក់ខ្លួនឲ្យគេ ។
    ទោះជាសិស្សខំរៀនយ៉ាងណាបើមិនមករៀនគួរជាមួយគ្រូ សិស្សនេះត្រូវតែប្រឡងមិនជាប់។ ថ្នាក់គ្រប់គ្រងសាលា បើមិនចូលបក្ស
    ប្រជាជនទេ សាលារៀនរដ្ឋនោះពិតជាក្រីក្របាក់បែក ហើយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរទាំងអស់។
    (នេះបរិបទអប់រំក្នុងសម័យសម្ដេចតេជោ)
    វិស័យសាសនា គ្រប់វត្តអារាម គឺត្រូវតែមានបក្សពួក ព្រសង្ឈប្រកាន់បក្សពួក វត្តណាដែលមិនចូលបក្សប្រជាជន វត្តនោះ
    គឺគ្មានបានការរីកចំរើនអីទេ គឺថ្នាក់ដឹកនាំមិនរវីរវល់អើពើសោះឡើយ ព្រោះអាជ្ញាធររបស់បក្ស។ តើឯណាទៅពាក្យថា
    សាសនារបស់រដ្ឋនោះ???
    វិស័យសុខាភិបាល គ្រប់មន្ទីពេទ្យនិងមណ្ឌលសុខភាព អ្នកជំងឺចាំបាច់ត្រូវតែបង់លុយ បើអត់លុយគឺងាប់ គ្រូពេទ្យនិយាយថា
    ពួកគេខំរៀនអស់លុយច្រើនមកហើយ អីចឹងគេត្រូវប្រមូលលុយនិងវិញ គេមិនខ្វល់អ្នកជម្ងឺណាក្រឬអត់អីទេ។ ក្នុងមន្ទីពេទ្យ
    បើអ្នកជម្ងឺណាមានលុយគឺគេយកចិត្តទុកដាក់ព្យាបាលថែទាំ បើអ្នកជម្ងឺអត់លុយគឺគេទុកចោលឲ្យទៅតាមយក្សថាកម្ម។ មិន
    បាច់ថាតាមជនបទឡើយ មើលចុះតែក្នុងទីក្រុងហ្នឹងឃើញស្រាប់ហើយ៕ មើល ន អ្នកជម្ងឺយំស្រែកថ្ងូរឲ្យរហ៊ឹសក្នុងពេទ្យធំ
    ពេទ្យកាលម៉ែត។ បើអ្នកជម្ងឺសង្រ្គោះបន្ទាន់ដឹកមកដល់ភ្លាមចាំបាច់ត្រូវចរចាររឿងលុយសិន ។ បើអត់លុយទេ ដាក់សេរូមឲ្យ
    មួយប្លោកហើយរុញទៅបន្ទប់ដែលគ្មានការព្យាបាលដិតដល់និងខ្វះថ្នាំព្យាបាល។
    វិស័យគមនាគមន៍ ខ្ចីលុយគេមកសាងសង់ផ្លូវតែដដែលៗ ផ្លូវគ្មានគុណភាពអីត្រង់ណាបន្តិចទេ។ មន្ត្រីក្រសួងគមនាគមន៍
    បាននិយាយថា បើចាក់ផ្លូវស្ដើងបានស៊ីក្រាស់ តែបើចាក់ក្រាស់បានស៊ីស្ដើង។ អ្នកកំប្លែងជើងចាស់គាត់ថាមិនខុសទេ ផ្លូវដែលធ្វើ
    ជាប់ជាងគេគឺកម្ពុជានេះហើយ គឺធ្វើដដែលៗជាប់រាល់ថ្ងៃ។
    វិស័យចរាចរ សន្តិសុខនិងសណ្តាប់ធ្នាប់ មើលចុះតាមទីប្រជុំជន ក្នុងទីក្រុង អ្នកមានលុយមានខ្នងបង្អែកដាក់លក់អីវែអីវ៉ាន់
    នៅលើផ្លូវថ្មើរជើងគ្រប់ទីកន្លែង រាំងស្ទះបិទផ្លូវចរាចរធ្វើដំណើរ។ ប៉ូលិសដេញចាប់ និងពួនស្ទាក់ចាប់សិស្សសាលា ឬអ្នក
    ដែលជនបទអត់ពាក់មួកនិងមានកញ្ចក់ដោយមិនខ្វល់ពីរឿងបង្ករឲ្យមានការប៉ះពារដល់អ្នកធ្វើដំណើរដ៏ទៃទៀតឡើយ។
    ថ្នាំញៀន ចោរឆក់ ចោរលួច ចោរប្លន់ ចោរចាប់ជំរឹត ប្រជាជននិយាថា ប៉ូលិសនិងចោរគឺចេញមកពីប្រភពតែមួយ ប៉ូលិសចិញ្ចឹមចោរ
    ចោរចិញ្ចឹមប៉ូលិស។
    វិស័យសង្គមកិច្ចនិងការងារៈ
    តើក្រសួងផែនការធ្វើការអី? រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
    របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
    ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
    អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
    ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
    នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។ ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
    ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទ
    សិទ្ធិក្នុងការនិយាយស្តីជាដើម។

    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
    ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  13. CPP says:

    មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងរលាស់មិនគិត! មើលសុខា​! កុំរពិសមាត់ពេកមើល!

  14. សំឡាញ់! says:

    ខ្ញុំតែងសង្កេតមើលគ្រប់បាតុកម្ម នៅកម្ពុជា ។ បើគណបក្សប្រឆាំងធ្វើបាតុកម្ម ក្រុមប៉ូលិសសុទ្ធតែ
    មានខែល និងដំបងនៅជាប់នឹងខ្លួនជានិច្ច ។ តែបាតុកម្មម្តងនេះ ប៉ូលីស ឈរឲ្យសុភាពរាបសារ
    គ្មានឃើញកាន់ខែល និងដំបង សោះអញ្ចឹង ។ តើនេះមកពីអ្វី ?

  15. សំឡាញ់! says:

    លោកkumrou អើយលោកដឹងទេ ពលរដ្ឋយើងនៅល្ងង់ច្រើនណាស់ ។ធ្វើមេចគាត់ចេះដឹងគិត និងវិភាគ រកហេតុផលទៅ ? បើអក្សរមិនចេះផងហ្នឹង ។ បើប្រជាពលរដ្ឋចេះដឹងទាំងអស់គ្នាវិញនោះ
    ម្លេះអ្នកនយោបាយនៅកម្ពុជាស្មានថាកុហក់គេបាន ?

  16. Khmer Family says:

    ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។