ករណីបញ្ចប់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង កាលពីសប្ដាហ៍មុន បានក្លាយជាបញ្ហាលេចធ្លោមួយ ត្រូវបានគេលើកយកមកពិភាក្សា។ ក្រសួងការបរទេសសហរដ្ឋអាមេរិក ចាត់ទុកថា ជាការខូចខាតដល់ប្រជាធិបតេយ្យ ហើយទទូចឱ្យរដ្ឋសភាអនុញ្ញាតអាចបំពេញការងារឡើងវិញ។
ដោយ ឡេង ម៉ាលី
2013-06-10
RFA
គណៈកម្មការកម្ពុជា ប្រតិកម្មចំពោះសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក ទាក់ទងនឹងការបញ្ចប់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង ថាជាការបង្គាប់ដែលមិនអាចទទួលយកបាន ព្រោះកម្ពុជា ជាប្រទេសមានអធិបតេយ្យ។
ប្រតិកម្មនេះត្រូវបានធ្វើឡើងដោយប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា គឺលោក ឈាង វុន ក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹក
ថ្ងៃទី១០ ខែមិថុនា ដោយហៅខ្លឹមសារសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ថា ធ្វើឡើងមិនយោងលើច្បាប់ និងលិខិតបទដ្ឋាននានា ដែលរដ្ឋសភាបានអនុវត្តទេ ហើយបង្គាប់មកតែភាគីម្ខាង។
គណៈកម្មាធិការរដ្ឋសភា បានបញ្ចប់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សចំនួន ២៨រូប កាលពីសប្ដាហ៍មុន បន្ទាប់ពីតំណាងរាស្ត្រទាំងនោះ ក្លាយជាសមាជិកគណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកាលពីថ្ងៃទី៨ មិថុនា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយថា ជាការផ្ទុយនឹងស្មារតីនៃដំណើរការល្អនៃលទ្ធិប្រជាធិបតេយ្យ ដែលចូលរួមយ៉ាងពេញលេញពីតំណាងរាស្ត្រគ្រប់គណបក្សនយោបាយ។ ការកាត់ប្រាក់ខែ និងបញ្ចប់សមាជិកភាពរដ្ឋសភាគណបក្សប្រឆាំង គឺជាការដកហូតសំឡេងពលរដ្ឋកម្ពុជា និងបង្កការខូចខាតដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សហរដ្ឋអាមេរិកទទូចដល់ប្រធានរដ្ឋសភា ឱ្យអនុញ្ញាតឱ្យសមាជិកជាប់ឆ្នោតទាំងអស់ បានបំពេញការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើពលរដ្ឋកម្ពុជា។
លោក ឈាង វុន ថ្លែងថា ការសម្រេចបញ្ចប់សមាជិកភាពរដ្ឋសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង គឺជាការបញ្ចប់ជាស្វ័យប្រវត្តិដោយយោងតាមច្បាប់មួយចំនួន។ ក្នុងនោះក៏មានច្បាប់ស្ដីពីគណបក្សនយោបាយមួយដែរ។
ទោះជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ហៅការសម្រេចរបស់គណៈកម្មាធិការរដ្ឋសភានេះថា ជាការខុសច្បាប់ ហើយលោកនឹងប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជាលោកមិនរំពឹងអំពីឯករាជភាពរបស់ស្ថាប័ននេះក៏ដោយ។
លោក សុន ឆ័យ បញ្ជាក់ថា លោកនឹងនៅតែបន្តមកធ្វើការងាររបស់លោកនៅមន្ទីររដ្ឋសភាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពួកអាមនុស្សព្រៃទាំងនេះវាទៅចេះដឹងអិច្បាប់ សុទ្ធសឹងតែបណ្ឌិតមកពីហាណូយវាចេះតែច្បាប់
ព្រៃ,ច្បាប់គុម្មុយនិស្ត,ច្បាប់គំរាមចាប់ចងនិងសម្លាប់តែប៉ុណ្ណោះ បើអន្តរជាតិយកច្បាប់មកនិយាយ
ជាមួយពូកនេះដូចចាក់ទឹកលើក្បាលទាអញ្ចឹង ច្បាប់ដែលមានក្នុងរដ្ឋធម្មនុញខ្មែរគឺល្អមិនចាញ់ប្រ
ទេសនាៗលើពិភពលោកទេ តែសុទ្ធសឹងតែច្បាប់សិប្បនិមត្តទាំងអស់ ព្រោះពួកនេះមិនដែលយកមក
អនុវត្តម្ដងណាឡើយ មានតែបង្កើតច្បាប់បន្ថែមសំរាប់ចាប់ចងបក្សប្រឆាំងនិងអ្នកដែលរិះគន់ពួកគេ។
MINN NEIK SMANN THA NEAK NOYO BAYY KHMER PAKK CPP THORK TEARPP BAIP NISS SORSS.
ខ្ញុំគិតថាវាមិនមែនជាបញ្ហាទេលោក ឈាង វុន ពីព្រោះអ្នកតំណាងរាស្រ្តរបស់គណៈបក្សប្រឆាំង គេមានកៅអីរបស់គេរូចទៅហើយ គេគ្រាន់តែឈ្មោះបក្សរបស់គេប៉ុណ្ណោះ វាមិនប៉ះពាល់ខូចខាតជាតិឡើយ។ ហើយដោះស្រាយតាមច្បាប់គឺអត់ចប់កើត មានច្បាប់ច្រើនដែលជជែកគ្នាមិនចេះចប់ពីបញ្ហាមួយនេះ។
ដោយ៖ លី ទួង
មិនដឹងថាជាចេតនា ឬ ជាអចេតនាឡើយ ប៉ុន្តែពាក្យសំដីរបស់លោក កឹម សុខា ដែលនិយាយប្រមាថទៅដល់ជនរងគ្រោះក្នុងគុកទួល ស្លែងកំពុងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរណាស់ធ្វើឲ្យ ប្រជាជនមានកំហឹងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះពាក្យសំដីនេះបានបំផ្លាញចោលក្តីសុបិនរបស់ សម រង្ស៊ី រលត់រលាយបាត់ទៅហើយ។
តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម រង្ស៊ី បានបង្ហាញពចេញនូវនយោបាយ ធំណាស់។ ឆន្ទៈនយោបាយរបស់សម រង្ស៊ី ទោះជាត្រូវគាស់រលើងភ្នំ ឬ ក៏ប្រើស្នាចបាចមហាសមុទ្រ ឲ្យរីងស្ងួតក៏ត្រូវតែធ្វើដែរ។ ដោយសារតែមហិច្ឆតានេះសម រង្ស៊ីបានដើរតួជាអ្នកកកូរកកាយឲ្យរំជើប រំជួលផ្ទៃក្នុងគណបក្សហ្វ៊ុន ស៊ិនប៉ិច នឹងចេញមុខប្រឆាំងរាជរដ្ឋាភិបាលនាពេលនោះ ក្នុងពេលដែលខ្លួនឯងក៏ជាសមាជិករាជរដ្ឋាភិបាលមួយរូបដែរ។ សម រង្ស៊ី មានគោលដៅមួយច្បាស់លាស់។ គាត់ជាសមាជិកហ្វ៊ុន ស៊ិនប៉ិច និង ជាសមាជិករាជរដ្ឋាភិបាល កន្ទុយជាមួយហ្វ៊ុន ស៊ិនប៉ិច និង ជាមួយរាជរដ្ឋាភិបាលមិនមែនគាត់មិនដឹងថា គាត់នឹងត្រូវបណ្ដេញចេញពីបក្ស ចេញពីរាជ រដ្ឋាភិបាល និង ចេញពីសភានោះទេ ប៉ុន្តែជាយុទ្ធវិធីគាត់ត្រូវកកូរកកាយផ្ទៃក្នុងបក្សឲ្យល្អក់ដើម្បីរក ឲ្យឃើញអ្នកដែលមានទំនោរជាមួយគាត់មករួមដៃជាមួយគាត់ដើម្បីបង្កើត បក្សថ្មីមួយទៀតដែល មានខ្លួនគាត់ជាប្រធាន។
បំណងរបស់សម រង្ស៊ីបានសំរេចព្រោះហ្វ៊ុន ស៊ិនប៉ិចពេលនោះបានបែកបាក់ឯសម រង្ស៊ីបាន បង្កើតគណបក្សមួយគឺគណបក្សជាតិខ្មែរ ក្រោយមកជាគណបក្សសម រង្ស៊ី។ មហិច្ឆតារបស់សម រង្ស៊ីសំរេចបានពាក់កណ្ដាលហើយ ហេតុនេះគាត់ត្រូវបន្តមួយជំហានទៀតគឺការប្រកាសខ្លួនឯងជា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សដែលខ្លួនឯងបង្កើតនោះ។ គេមើលឃើញច្បាស់ហើយថា សម រង្ស៊ីចង់បានអ្វីពិតប្រាកដ។ ជាការពិតណាស់នោះគឺតំណែងនាយករដ្ឋមន្ត្រី។ ដោយសាររៀង រាល់អាណត្តិគណបក្សរបស់សម រង្ស៊ីមិនបានទទួលជ័យជំនះធ្វើឲ្យគាត់ជ្រួលច្រាលក្នុងចិត្ត ចរន្តឈាមច្រាលឡើង។ ពីមួយអាណត្តិទៅមួយអាណត្តិសម រង្ស៊ីនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ស្រមោល ជានាយករដ្ឋមន្ត្រីឧទាហរណ៍។ សំរាប់សម រង្ស៊ីមិនបញ្ហាទេជាបេក្ខជនក៏បាន ជាស្រមោលក៏បាន ជាឧទាហរណ៍ក៏បានឲ្យតែមានពាក្យថានាយករដ្ឋមន្ត្រីគឺគ្រប់គ្រាន់ហើយ។
ក្រោយពេលដែលលោកសម រង្ស៊ី និង កឹម សុខា រលាយចូលគ្នាបង្កើតជាគណបក្ស សង្គ្រោះជាតិ លោកសម រង្ស៊ីក៏ត្រូវបានគេតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត។ យើងសួរថា តើកឹម សុខាពេញចិត្តដែរឬទេ? កឹម សុខារត់ចេញពីអង្គការសិទ្ធិមនុស្សមកបង្កើតគណបក្សសិទ្ធិ មនុស្ស ក្នុងគោលបំណងធំបំផុតរបស់គាត់គឺឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីមួយដែរ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានតែងតាំងគាត់ធ្វើជាបេក្ខជនប្រធានរដ្ឋសភា។ នេះមិនមែនជាបំណង ប្រាថ្នាចង់បានរបស់កឹម សុខាទេ។ មហិច្ឆតានយោបាយរបស់កឹម សុខាមិនតូចជាងមហិច្ឆតា នយោបាយរបស់សម រង្ស៊ី ឡើយ។ ជាការពិតសម រង្ស៊ីជាទណ្ឌិតគ្មានសិទ្ធិបោះឆ្នោត និង គ្មានសិទ្ធិ ឈរឈ្មោះឲ្យគេបោះឆ្នោត ហេតុនេះមិនមានឈ្មោះជាបេក្ខជនតំណាងរាស្ត្រឡើយ ហើយមិនអាច ធ្វើជានាយករដ្ឋមន្ត្រីបានទេ។ ប៉ុន្តែកឹម សុខាមិនទុកចិត្តឡើយព្រោះគាត់ដេកស្រមៃថា បើសិនក្រុម សង្គ្រោះជាតិឈ្នះឆ្នោតមែន បក្ខពួកសម រង្ស៊ីអាចនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអូសសម រង្ស៊ីឲ្យចូលស្រុក ពេលនោះទាំងកឹម សុខា និង ក្រុមគាត់គ្មានសេសសល់អ្វីទៀតឡើយ។ ផ្លូវមានតែ មួយគត់គឺបំផ្លាញចោលទាំងអស់គ្នា។ ឯងក៏អត់ អញក៏អត់។ ប៉ុន្តែតាមពិតទៅអ្នកទាំងពីរនេះទាំង កឹម សុខា ទាំងសម រង្ស៊ីសុទ្ធតែដេកយល់សប្តិដូចគ្នា។ សាច់មិនទាន់មកដល់ដៃផងឈ្លោះគ្នា ដណ្ដើមស៊ីបាត់ទៅហើយ។
ពាក្យប្រមាថមាក់ងាយមកលើជនរងគ្រោះនៅគុកទួល ស្លែងដែលលោកកឹម សុខា បាននិយាយគឺមានន័យស្មើនឹងការចាប់អង្រួនសម រង្ស៊ីឲ្យភ្ញាក់ពីដំណេកដាច់យល់សប្តិ យល់សូង ទាំងញ័រដើមទ្រូងកណ្ដាលអធ្រាត្រតែម្តង។ ប្រជាជនទូទាំងប្រទេសថ្កោលទោសទាំងកឹម សុខា ថ្កោលទោសទាំងគណបក្សសង្គ្រោះជាតិ។ តើពួកគេសង្ឃឹមទទួលបានការគាំទ្រពីអ្នកណាទៀត បើការបោះឆ្នោតនៅសល់តែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ស្រាប់តែលោកកឹម សុខាលើកយក គណបក្សទាំងមូលទៅបោះចោលក្នុងលូទឹកស្អុយបាត់ទៅហើយ។ លោកកឹម សុខា ពិតជាធ្វើ សំរេចបានជោគជ័យក្នុងការបំផ្លាញចោលក្តីសុបិនរបស់លោកសម រង្ស៊ីប្រាកដមែន!
មើលមុខ អានេះ ដូច ខ្មោច បង ប៉ុលបិះបិទ តិច លោ ខ្មោច បង ប៉ុល ចូល សន្ថិតក្នុង ខ្លួន វា ទៅ ។
អៃ យូយ ! វីវរ ហើយ ពេលនេះ ។
បើពួកឣាប្រឆាំងឯងថាច្បាប់ដែលបានបង្កើតឡើងជាច្បាប់សិប្បនិម្មិតគឺវាត្រូវតែយកមកប្រើជាមួយ
ពួកឣាខ្មែរប្រឆាំងសិប្បនិម្មិតពួកឣ្ហែងឣញ្ចឹងហើយឣាភ្លើ!
តាមមិត្តភ័ក្តិខ្ញុំគេនិយាយតៗគ្ណាពីអាមេរិកមកថា៖ សមាជិកសភានៅស្រុកអាមេរិកមិនសូវមានអ្នកចេះដឹងទេ ខ្លះមិនដែលស្គាល់មុខវិទ្យាល័យដូចម៉េចផងហ្នឹង ឥចឹងបានជាចោទប្រកាន់សភាខ្មែរ អត់ទំនងយ៉ាងនេះ។
បរាជ័យ ពួកចក្រពិត្ត អាមេរិកាំងវាទទីនិយមនិង បរិវារ។ ជ័យោ ! បក្សកុំមុយនីស កម្ពុជា។ ជ័យោ ! គណះបក្ស ប្រជាជន ដ៏មហិមា !
។ ឆាប់ឡើង ស្ថានទូត អាមេរិក នៅ ខាងលិច ឈៀង ខាងត្បូង វត្តភ្នំ ទៅ ទៅ បណ្តេញ ពួកហ្នឹង អោយចេញផុត ពី ស្រុកខ្មែរ ដ៏ អស្ចារ្យ នេះ ទៅ !
តាមរបបលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនានាលើពិភពលោកគេក៏មានផ្លាស់ប្ដូរបក្សដែរ
តែនៅមានសិទ្ធិជាសមាជិកភាពក្នុងរដ្ឋសភាដដែល តែខ្មែរយើងវិញដូចចម្លែកជាងគេឯងណាស់
ព្រោះគ្រាន់តែមកពីបក្សប្រឆាំងប៉ុណ្ណោះចាំបាច់អីត្រូវបញ្ចប់សមាជិកភាពផង។ ខណៈពេល
ក្រៅពីនេះរដ្ឋាភិបាលតែងតែប្រកាសស្ទើរបែលបំពង់ដថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ
យ៉ាងពេញលេញ គួរឲ្យខ្មាសគេមែន។
១ កំសាក ៣
២ នរណាជាជនកំសាក?
៣ តើគណបក្សណាកំសាក?
៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន
…………………………………………………………………………………………………………………………..
១ .កំសាក ៣ គឺ ៖
១. លោក សម រង្ស៊ី ៖ ហ៊ានប្រព្រឹត្តិ ហ៊ានធ្វើ ហ៊ានធ្វើសកម្មភាព ហ៊ានដើរបោកប្រាស់ ភូតភរ កុហក មតិជាតិ អន្តរជាតិ តែមិនហ៊ានទទួលខុសត្រូវនូវទង្វើ និងសកម្មភាពរបស់ខ្លួន ដល់ពេលមានបញ្ហាកើតឡើង មិនហ៊ានប្រឈមនឹងការពិត មិនហ៊ានដើរចូលគុក ទីបំផុតសំរេចចិត្តបិទសាប៊ូគូថ រត់ចោលស្រុកទៅសម្ងំសុខតែឯងនៅឯបរទេស ទុកចោលកូនចៅ អោយរស់នៅគ្មានមេ គ្មានបា ប្រសេចប្រសាច នេះគេហៅថា កំសាកទី ១។
២. លោក កឹម សុខា ៖ មាត់ត្រីកំភ្លាញ មាត់អត់គំរប អាងតែអណ្តាតអត់ឆ្អឹង ប្រឹងរលាស់ គ្មានគិតមុខគិតក្រោយ ដោយបានប្រកាសថា ពុំមានរបបខ្មែរក្រហម ហើយថា គុកទួលស្លែង ជាកន្លែងឆាក ឬ សិប្បនិម្មិត ដែលបង្កើតឡើងដោយវៀតណាម ដល់មានបញ្ហាដោយសារសំដី បែរជារលាស់ខ្លួនមិនទទួលខុសត្រូវសំដីខ្លួនឯង មិនហ៊ានសុំទោស ហើយចោទគេចោទឯងថា គេកាត់តសំដីសំលេងរបស់ខ្លួន នៅពេលដែលមតិជាតិ និងអន្តរជាតិគិតឃើញថា វាមិនអាចទៅរួចនោះទេ ទោះបីក្រុមហ៊ុន ហូលីវូតក៏ដោយ ហើយនៅតែ ចចេស រឹងរូស នេះគេហៅថា កំសាកទី ២ ។
៣. លោក គង់ គាំ ៖ នៅក្នុងការប្រកាសផ្សព្វផ្សាយជាសាធារណ៖ លោក គង់ គាំ បានប្រកាសថា ពុំមានរដ្ឋប្រហារទំលាក់ សម្តេចឳ នរោត្តម្ត ស៊ី ហនុ ១៨ មិនា ១៩៧០ ទេ លោកបានប្រកាសទៀតថា ការដែលលោក លន់ នុល ធ្វើរដ្ឋប្រហារ គឺជាការរៀបចំ និងចាត់ចែងឡើងរបស់សម្តេច នរោត្តម ស៊ី ហនុតែប៉ុណ្ណោះ សួរថា ការដែល ព្រះអង្គសម្តេចឳ នៅមានព្រះជន្ម គង់នៅ នៅឡើយ ម្តេចក៏លោក គង់ គាំ មិននិយាយ? ហេតុអ្វីចាំដល់ពេលព្រះអង្គ សោយទីវង្គត ទើបតែនិយាយ ហើយហេតុអ្វីទើបតែនិយាយនៅពេលនេះ? តើមានគោលបំណងអ្វី? នេះគេហៅថា កំសាកទី ៣ ។
……………………………………………………………………………………………………………………………
២ .អ្នកកំសាក៖
១ សម រង្ស៊ី
២ កឹម សុខា
៣ គង់ គាំ
………………………………………………………………………………………………………………………….
៣ .គណបក្ស កំសាក៖ គឺ គណបក្ស សង្រ្គោះជាតិ
…………………………………………………………………………………………………………………………….
៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន ៖ តំណាងរាស្រ្តបក្សប្រឆាំង ទោះបីអស់សុពលភាពជាអ្នកតំណាងរាស្រ្តហើយក្តី ត្រូវគេដកតួនាទីចេញ ឬ បណ្តេញចេញ ហើយទោះបីជាបានដឹងខ្លួនឯងថា លែងជា អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងទំណាងរាស្រ្ត គណបក្សសិទ្ធិមនុស្ស ដោយបាន លាលែង និងទៅចូលរួមជាមួយគណបក្ស សង្រ្គោះជាតិ ដោយមានការចុះបញ្ជីរ និងទទួលស្គាល់ ពី គជប រួចហើយក៏ដោយ ក៏អ្នកតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ នៅតែមុខក្រាស់ ចង់ចូលទៅប្រជុំនៅសភា និងទាមទារប្រាក់ខែទៀត ដឹងហើយថា កន្លែងសភា គឺសំរាប់តែ សមាជិកសភា របស់គណបក្សណា ដែលមានអសន៖នៅក្នុងសភាតែប៉ុណ្ណោះ សំរាប់សភាអាណត្តិទី៤នេះ គឺមានតែ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុន ស៊ីនប៉ិច គណបក្ស សិទ្ធិមនុស្ស គណបក្សនរោត្តម នរាណរិទ្ធ. គឺពុំមានអសន៖គណបក្សសង្រ្គោះជាតិស្អីគេនោះនៅក្នុងសភាឡើយ ហេតុនេះហើយបានជាត្រូវគេបណ្តេញចេញពីបរិវេណរដ្ឋសភា ដូច ឆ្កែ ដូចឆ្មា សំណាងហើយដែលលោក ឈាង វុនទុកមុខទុកមាត់អោយ ដេញចេញធម្មតា ប្រសិនជាហៅសមត្ថកិច្ច អោយមកចាប់វាយខ្នោះបោះដាក់លើឡាន មិនដឹងធ្វើពងក្តអីផង ព្រោះមិនដឹងមនុស្សមកពីណា ? ចោរ ឬភេវរករ? ពីព្រោះកន្លែងរដ្ឋសភា មិនមែនចេះតែចេញចូលស្រេចតែចិត្តឯណា!!!!!!!!! នេះគេហៅថា គណបក្សសង្រ្គោះជាតិ មុខក្រាស់ គ្មានកេរ្តិខ្មាស់ ក្មានការខ្មាស់អៀន!!!!!!!!
អតីតស្រីស្នេហ៍ លោក កឹម សុខា ប្តឹងទាមទារប្រាក់ សំណង ១ម៉ឺនដុល្លារ សម្រាប់ចិញ្ចឹមជីវិត
.
លោក កឹម សុខា និងអ្នកស្រី កែវ សុវណ្ណារី ថតរូបនៅអង្គរវត្ត ខេត្តសៀមរាប
ភ្នំពេញ៖ អតីតស្រីស្នេហ៍របស់លោក កឹម សុខា បានដាក់ ពាក្យបណ្តឹងទៅកាន់ក្រសួងកិច្ចការនារី និងសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត និងព្យាបាលជំងឺ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភាពទីទាល់ក្រ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរពីលោក កឹម សុខា។
យោងតាមពាក្យបណ្តឹងរបស់ អ្នកស្រី កែវ សុវណ្ណារី អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានី ភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា អ្នកស្រី និងលោក កឹម សុខា បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្នុងអំឡុង ពេលរស់នៅជាមួយគ្នា អ្នកស្រីបានមានផ្ទៃពោះជាមួយគ្នា ប៉ុន្តែបានរយៈពេលបីខែ ដោយសារតែមានជំងឺបេះដូង ត្រូវវះកាត់ ទើបកូននោះត្រូវបានរលូត។
ក្នុងពាក្យបណ្តឹងអ្នកស្រី បានបន្តថា នៅពេលដែលអ្នកស្រីដឹងថា មិនអាចមានកូនបានទៀតពួកគាត់ទាំងពីរ ក៏ឯក ភាពគ្នាសុំកូនគេមកចិញ្ចឹមចំនួន២នាក់។ «ក្រោយពីបានយកកូនគេមកចិញ្ចឹម លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភមកឲ្យនាងខ្ញុំ និងកូនទាំងពីរ ហើយនៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាពមិនអាចបំពេញតម្រូវការ ផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទនៅក្នុងផ្ទះជាច្រើនលើកច្រើនសារទៀតផង»។
លោកស្រីបញ្ជាក់ថា ដោយសារតែលោក កឹម សុខា ធ្វើបាបផ្លូវចិត្តមកលើរូបអ្នកស្រី, អ្នកស្រី ក៏សម្រេចចិត្តទៅបួសជាដូនជីបានរយៈពេល១ខែ នៅវត្តក្តោង ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែជំងឺអ្នកស្រីមិនទាន់ជាសះស្បើយ លោក កឹម សុខា បាននាំអ្នកស្រីត្រឡប់មករស់នៅភ្នំពេញវិញ ដោយបានសន្យាថា ឈប់ធ្វើបាប និងផ្តល់ប្រាក់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែប្រាក់នោះ បានតិចតួចប៉ុណ្ណោះ មិនអាចយកមកព្យាបាលជំងឺបានឡើយ។
ក្នុងពាក្យបណ្តឹងអ្នកស្រីបានរៀបរាប់ទៀតថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ លោក កឹម សុខា បានមកជួបអ្នក ស្រីនៅផ្ទះសំណាក់ ហើយប្រាប់មិនឲ្យអ្នកស្រីទាក់ទងផ្ទាល់ជាមួយគាត់ ព្រោះជិតបោះឆ្នោត បើចង់ទាក់ទងសូម ទាក់ទងតាមរយៈអង្គរក្សរបស់គាត់។ ប៉ុន្តែពេលទាក់ទងទៅអង្គរក្សរបស់គាត់ អង្គរក្សនោះបានជេរប្រមាថប្រើពាក្យ ដំដីមិនសមរម្យ ព្រមទាំងបាននិយាយថា «ឯកឧត្តមគ្មានលុយទេ ហើយចង់ធ្វើអីធ្វើទៅ ចង់ចុះកាសែតក៏បានដែរ» ហើយសួររកផ្ទះរបស់អ្នកស្រីនៅកន្លែងណា។
អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ឲ្យដឹងនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា «ខ្ញុំ មិនបានដឹងរឿងនេះទេ ហើយពេលនេះសំបូររឿងមូលបង្កាច់លោក កឹម សុ ខា ថា នៅខេត្តព្រៃវែងនិយាយរឿងគុកទួលស្លែង ហើយនៅពេលដែលរឿងនេះមិនច្បាស់លាស់ ក៏ចេញរឿងមួយ ទៀត ហើយក៏ត្រូវបានគេបណ្តេញចេញពីសមាជិករដ្ឋសភា នៃគណបក្សប្រឆាំង និងបានទាមទារយកស្លាកលេខ រថយន្តរដ្ឋសភាវិញជាដើម វាមានរឿងចម្លែកៗច្រើនដែរស្រុកយើង»។
សូមបញ្ជាក់ថា លោក កឹម សុខា គឺជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕
កូនចិញ្ចឹមទាំងពីរ របស់អ្នកស្រី កែវ សុវណ្ណារី
អ្នកស្រី កែវ សុវណ្ណារី (រូបខាងស្តាំ) និងម្តាយ ព្រមទាំងកូនចិញ្ចឹម
……………………………………………………………………………………………………………………………….មិនអីទេ លោក កឹម សុខាអ៊ើយ! ព្រោះអីទើបតែប្រមូលលុយបានពី បុណ្យផ្កាព្រះអាទិត្យលិច (អូច្រឡំ បុណ្យផ្កាព្រះអាទិត្យរះ) នៅឯនាយសមុទ្រថ្មីៗស៊ឺៗផង កុំថាឡើយស្រីស្នហ៏មួយនិងកូន២ នៅមានស្រីស្នហ៏ និងកូនៗជាច្រើនទៀត! កុំព្រួយ! បង់ហើយ លែងចោល យកថែមទៀត!