កុំ​ច្រឡំ​បណ្ឌិត​ពិត និង​បណ្ឌិត​ចែក​អំណោយ

Monday, 10 June 2013
តុង​ សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍

 

130610_02

បណ្ឌិត វណ្ណ មូលីវណ្ណ ទទួល​​​បាន​​សញ្ញា​បត្រនៅ​បារាំង​។ ភ្នំពេញ ប៉ុស្តិ៍​

និន្នាការ​ឲ្យ​តម្លៃ​មនុស្ស​មាន​លក្ខណៈ​ឈូ​ឆរ​ខុសៗ​គ្នា នៅ​ក្នុង​សង្គម​ខ្មែរ​ទៅ​តាម​សម័យកាល​។ កាល​ពី​ដើម​មុន​សម័យ​ខ្មែរ​ក្រហម​គឺ​គ្រូ​បង្រៀន​ត្រូវ​គេ​លើក​តម្កើង និង​មាន​ឥទ្ធិពល តែ​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៨០ គឺ​សង្គម​សម័យកាល​នោះ គេ​ឲ្យ​តម្លៃ​ទៅ​លើ​ទាហាន​បន្ទាប់​មក​ទៀត​គេ​ក៏​ចាប់​ផ្តើម​ឲ្យ​តម្លៃ​លើ​គ្រូពេទ្យ​គឺ​គ្រាន់​តែ ប្រឡង​ជាប់​សាលា​ពេទ្យ​ភ្លាម គឺ​មាន​គេ​លើក​កូន​ឲ្យ​ភ្លែត​បើ​ទោះ​បី​ជា​ការ​ប្រឡង​ជាប់​នោះ​ប្រកប​ទៅ​ដោយ​ការ​សូក​ប៉ាន់​ក្តី ហើយ​ឲ្យ​តែ​គ្រូពេទ្យ​វេជ្ជបណ្ឌិត​ចង់​និយាយ​ថា ម៉េច​ក៏​ត្រូវ​ដែរ។

មក​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ គឺ​អ្នក​រៀន​ច្បាប់​និង​អ្នក​ចេះ​ភាសា​អង់គ្លេស​ចាប់​ផ្តើម​មាន​តម្លៃ​ខ្លួន​ម្តង គឺ​ថា​ឲ្យ​តែ​ចេះ​ច្បាប់​និង​ភាសា​អង់គ្លេស​ដើរ​ពើង​ទ្រូង​ហើយ​មាន​តម្លៃ​ដូច​មាស​១​តោន​នៅ​ក្នុង​ខ្លួន​អ៊ីចឹង​។ តែ​នៅ​ដើម​ឆ្នាំ​២០០០​គឺ​គេ​កំពុង​ពេញ​និយម​នឹង​ពាក្យ​ថា​៖«​ឯកឧត្តម​» ដោយ​សារ​សង្គម​ចេះ​តែ​ឲ្យ​តម្លៃ​ខ្លួន ឯកឧត្តម គឺ​សុទ្ធ​អ្នក​ធំ និង​មាន​តួនាទី​ថា្នក់​ដឹកនាំ ក្នុង​ជួរ​រាជ​រដ្ឋាភិបាល សមាជិក​សភា និង​ព្រឹទ្ធសភា​ហើយ​។ អ្នក​មួយ​ចំនួន​ដែល​មាន​កូន​ក្រមុំ គ្រាន់​តែ​ឮ​ឈ្មោះ​ឯកឧត្តម​ក៏​ឲ្យ​កូន​ភ្លាម​។ តែ​មក​ដល់​បច្ចុប្បន្ន​ពាក្យ​ថា​ឯកឧត្តម ត្រូវ​បាន​សាប​រលាប​ទៅ​វិញ​ដោយ​ឋានៈ​ឯកឧត្តម ច្រើន​ហួស​ហេតុ​ពេក​មិន​សម​ហេតុ​សម​ផល​ខ្លះ​រក​តែ​ការិយាល័យ​អង្គុយ​មិន​ចង់​បាន​ផង​ក៏​ឯកឧត្តម​ដែរ​។​ឧទាហរណ៍​៖ គ្រាន់​តែ​ជា​ទីប្រឹក្សា​របស់​រដ្ឋ​លេខាធិការ​សោះ មាន​ឋានៈ​ស្មើ​នឹង​អនុ​រដ្ឋ​លេខាធិការ ក៏​បាន​ឈ្មោះ​ថា​ជា​ឯកឧត្តម​ដែរ​។ តែ​ធាតុ​ពិត​ឯកឧត្តម ដែល​មាន​តំណែង​មាន​តួ​នាទី​ពិត​ប្រាកដ​នៅ​តែ​ត្រូវ​បាន​គេ​គោរព និង​ឲ្យ​តម្លៃ​ជា​រៀង​រហូត​នៅ​ក្នុង​សង្គម។

ឥឡូវ​នេះ​ឈាន​ចូល​ដល់​ពាក្យ​ថា​៖«​បណ្ឌិត​»​វិញ​ម្តង​គឺ​ក្រឡេក​ទៅ​ណា​ក៏​ឃើញ​ក៏​ឮ​ពាក្យ​នេះ​ដែរ​តំាង​ពី​នៅ​តាម​កន្លែង​ធ្វើ​ការ​រហូត​ដល់​កន្លែង​ចែក​អំណោយ​និង​ពី​អត្ថបទ​សារ​ព័ត៌មាន​រហូត​ដល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជូន​ពរ ពី​បណ្ឌិត​មួយ​ទៅ​បណ្ឌិត​មួយ​ព្រោង​ព្រាត ដែល​កំពុង​ពេញ​និយម​។​គឺ​ថា ឲ្យ​តែ​បាន​បណ្ឌិត​ភ្លាម អាង​ដូរ​នាមប័ណ្ណ​ចែក​គេ​ឯង ដើម្បី​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​ហើយ​។ ខ្លះ​ទៀត​គ្រាន់​តែ​នៅ​រៀន​ក៏​ប្រឹង​ដាក់​បន្ថែម​លើ​ការងារ​របស់​ខ្លួន ដែរ​ជា​បេក្ខជន​បណ្ឌិត ខ្លាច​គេ​មិន​ដឹង។​តើ​នេះ​មក​ពី​បណ្ឌិត​ពិបាក​រៀន​យក​សញ្ញាបត្រ​ណាស់​ទៅ ឬ​ក៏​មក​ពី​សង្គម​កំពុង​ឲ្យ​តម្លៃ​បាន​ជា​ម្នាក់ៗ​ខិតខំ​ហ៊ឺហា​នឹង​ពាក្យ​បណ្ឌិត​នេះ​ខ្លាំង​ម៉្លេះ?

បើ​តាម​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ពាក្យ​ថា​បណ្ឌិត​មាន​ន័យ​ថា​៖«​ជន​អ្នក​មាន​ប្រាជ្ញា ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ដោយ​ខ្ជាប់​ខ្ជួន​ហ្មត់​ចត់​ជានិច្ច​អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌​។ ពាក្យ​នេះ​ជា​ការ​សន្មត​ប្រើ​តាម​សម័យ​និយម​ហៅ​អ្នក​មាន​វិជ្ជា​ខ្ពស់​ដែល មាន​សញ្ញាបត្រ​កម្រិត​ដុកទ័ររ៉ាត៍​(Doctorate) »។ ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ម្នាក់ៗ​ខំ​ប្រឹង​បង្ហាញ​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​បាន​បណ្ឌិត​ជា​ជាង​ខំ​រៀន​មែន​ទែន​យក​កម្រិត​នេះ​។ ជាក់​ស្តែង​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ​មាន​ការ​បែង​ចែក​ពាក្យ​បណ្ឌិត​មួយ​ចំនួន​ខុសៗ​គ្នា រួម​មាន បណ្ឌិត​អាកាឌឺមី (PhD) បណ្ឌិត​កិត្តិយស និង​បណ្ឌិត​រៀន​លេងៗ​តែ​ចង់​បាន​សញ្ញាបត្រ​មែន​ទែន​៖

១) បណ្ឌិត​អាកាឌឺមី​(PhD) គឺ​ជា​អ្នក​ដែល​ប្រឹង​ប្រែង​រៀន​បន្ទាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ៣ ទៅ​៥​ឆ្នាំ​អាស្រ័យ​ទៅ​តាម​សាកល​វិទ្យាល័យ​ខ្លះ​អាច​រៀន​លើស​ពី​នេះ​ទៅ​ទៀត​ហើយ​ស្រាវជ្រាវ​ទៅ​តាម​ស្តង់ដារ​នូវ​របក​គំហើញ​អ្វី​ដែល​ថ្មី​ពិត​ប្រាកដ​ដែល​អាច​យក​ទៅ​បោះពុម្ព​ជា​សៀវភៅ​សម្រាប់​ការ​ប្រើ​ប្រាស់​យក​ជា​ការ​បាន​។ ក្នុង​នោះ​ក៏​មាន​អ្នក​យក​សញ្ញាបត្រ​នេះ​មិន​បាន​ដែរ មិន​មែន​ឲ្យ​តែ​រៀន​សុទ្ធ​តែ​បាន​សញ្ញាបត្រ​នោះ​ទេ។

២) បណ្ឌិត​កិត្តិយស គឺ​ជា​គោរមងារ ដែល​ផ្តល់​ដោយ​ព្រះ​មហាក្សត្រ តាម​រយៈ​ស្នាដៃ​ការងារ​កសាង​ជាតិ​របស់​ឥស្សរជន។ ឧទាហរណ៍​៖ លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​គោរមងារ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ លោក​ជំទាវ សម​នឹង​ទទួល​បាន​នូវ​គោរមងារ​នេះ តាម​រយៈ​ស្នាដៃ​របស់​គាត់​ដែល​បាន​ចូល​រួម​អភិវឌ្ឍ​ជាតិ​ហើយ​សកម្មភាព​គាត់​ក៏​ដូច​ជា​ស្ត្រី​ទី១​ដទៃ​ទៀត​នៅ​លើ​សកលលោក​ផង​ដែរ​។ ប៉ុន្តែ បណ្ឌិត​ប្រភេទ​នេះ​មិន​អាច​ហៅ​គាត់​បាន​ថា ជា​បណ្ឌិត​អាកាឌឺមី​(PhD)​បាន​ទេ​។ តែ​មាន​បណ្ឌិត​កិត្តិយស​មួយ​ទៀត​នោះ គឺ​មាន​ឥស្សរជន​មួយ​ចំនួន​បាន​ទទួល​សញ្ញាបត្រ​កិតិ្តយស​ពី​សាកល​វិទ្យាល័យ​នានា ទោះ​ជា​នៅ​ក្នុង​ស្រុក ឬ​ក៏​ក្រៅ​ស្រុក​ក្តី​។ តែ​មិន​អាច​យក​ឈ្មោះ​គាត់​ដាក់​ថា បណ្ឌិត​នេះ បណ្ឌិត​នោះ​ដើម្បី​បោក​ប្រាស់​ឬ​ក៏​បំភាន់​ភ្នែក​គេ​បាន​ទេ ឬ​ក៏​ដើម្បី​ដំឡើង​កាំ​ប្រាក់​បៀវត្សរ៍​បាន​ដែរ​ព្រោះ​វា​មិន​មែន​ជា​បណ្ឌិត​អាកាឌឺមី​(PhD)​ទេ​។ សព្វ​ថ្ងៃ​នេះ​មាន​ការ​ច្របូក​ច្របល់​រឿង​ប្រើ​ពាក្យ​ថា​បណ្ឌិត​កិត្តិយស​នេះ​និង​បណ្ឌិត​អាកាឌឺមី​(PhD) នៅ​តាម​សារ​ព័ត៌មាន ឬ​ក៏​លិខិត​ជូន​ពរ​ជា​ដើម​ហើយ​បណ្ឌិតៗ​ទាំង​នេះ គេ​ឃើញ​តែ​ចុះ​ចែក​អំណោយ​ទេ។

៣) បណ្ឌិត​រៀន​លេងៗ​តែ​ចង់​បាន​សញ្ញាបត្រ​បណ្ឌិត​មែន​ទែន៖ ដែល​ភាសា​សាមញ្ញ​ហៅ​ថា​រៀន​គ្រាន់​តែ​យក​សញ្ញាបត្រ ឬ​ក៏​បណ្ឌិត​គ្មាន​គុណភាព​។ ជាមួយ​គ្នា​នេះ​ដែរ​មាន​ឥស្សរជន​មួយ​ចំនួន​និង​អ្នក​ដែល​មាន​តួនាទី​គួរ​សម​ចាប់​ផ្តើម​ចង់​បាន​សញ្ញាបត្រ​នឹង​គេ​ដែរ​ក៏​ចាប់​ផ្តើម​បង់​លុយ​រៀន​លេងៗ មួយ​ខែ​ឬ​មួយ​ខួប​ទៅ​រៀន​ម្តង​ព្រោះ​គ្មាន​ពេល​ទៅ​រៀន​ទេ​តែ​មាន​ពេល​ទៅ​ចុះ​មូលដ្ឋាន​និង​ចែក​សារុង ប៊ីចេង និង​លុយ​ជូន​ពលរដ្ឋ​នៅ​តាម​ជនបទ​។ ពេល​សរសេរ​និក្ខេបបទ​ជួល​គេ​ឲ្យ​សរសេរ​ក៏​មាន​បន្ទាប់​ពី​បាន​សញ្ញាបត្រ​ព្យួរ ទុក​គ្រាន់​បន្លាច​ក្មេងៗ​។ ម្យ៉ាង​ទៀត​ស្រុក​ខ្មែរ​ស្រួល​ទេ គឺ​ឲ្យ​តែ​បង់​លុយ​ឲ្យ​សាលា​ទៅ​គឺ​បាន​ជាប់​សញ្ញាបត្រ​នេះ​ហើយ តែ​គ្មាន​គុណភាព​គេ​មិន​គិត​ទេ។

មាន​និក្ខេបបទ​ក្នុង​ស្រុក​មួយ​ចំនួន​គឺ​ចម្លង​ទាំង​ដុល​យក​មក​ដាក់​ឲ្យ​តែ​បាន​វែង​ច្រើន​ទំព័រ ហើយ​ក៏​គ្មាន​ឃើញ​ផ្សព្វ​ផ្សាយ​ជា​របក​គំហើញ​អ្វី​ដែល​ថ្មី​ដែរ​ពោល​គឺ​ឲ្យ​តែ​បាន​សញ្ញាបត្រ​ទៅ​រួច​ខ្លួន​ហើយ​។ ដូច្នេះ​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​កុំ​ច្រឡំ​បណ្ឌិត​ចែក​អំណោយ​និង​បណ្ឌិត​ស្រាវ​ជ្រាវ​មែន​ទែន។

បើ​តាម​ស្ថិតិ​របស់​ក្រសួង​អប់រំ យុវជន ឆ្នាំ ២០១១-២០១២ មាន​គ្រូ​បង្រៀន​នៅ​តាម​សាកល​វិទ្យាល័យ​៧០០ នាក់​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​។ តែ​នៅ​មាន​បណ្ឌិត​ដែល​មិន​ធ្វើ​ជា​គ្រូ​បង្រៀន​ទៀត​ឡើង​ជាង​១០០០​នាក់​ទៅ​ហើយ​។ បើ​បណ្ឌិត​ទាំង​នេះ​មាន​ឆន្ទៈ​ស្រាវជ្រាវ​អ្វី​ថ្មីៗ​មួយ​ប្រធាន​បទ​ក្នុង​ម្នាក់​កម្ពុជា​នឹង​ទទួល​បាន​នូវ​របក​គំហើញ​ជា​ច្រើន​សម្រាប់​រាជ​រដ្ឋាភិបាល ឬ​ក៏​វិស័យ​ឯកជន​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​អភិវឌ្ឍ​ជាតិ​ដែរ​។ ផ្ទុយ​ទៅ​វិញ​ឲ្យ​តែ​បាន​សញ្ញាបត្រ​បណ្ឌិត​នោះ​គឺ​ចប់​ហើយ​គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​អ្វី​ដែល​ថ្មី​បន្ត​ទៀត​ទេ។ ទុក​ពេល​ចូល​ខារ៉ាអូខេ​វិញ​សប្បាយ​ជាង​៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

 

What Next?

Recent Articles

23 Responses to "កុំ​ច្រឡំ​បណ្ឌិត​ពិត និង​បណ្ឌិត​ចែក​អំណោយ"

  1. Angkor says:

    Thanks for let me understand this

  2. CPP says:

    អាវ័យចំណាស់ មាយាទក្មេង “វណ្ណ មូលីវណ្ណ” ជាមនុស្សអត់ដឹងអីសោះ និង បញ្ចប់ជីវិត ហើយងាកទៅធ្វើជាស្ត្រីមេផ្ទះវិញទៅ។

  3. ខ្ញុំនៅមិនសុខ says:

    អត្ថបទនេះមានន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជាសព្វថ្ងៃ។ កត្តានេះហើយធ្វើអោយកម្ពុជាមិនអាចមានមុខមានមាត់លើឆាកអន្តរជាតិ ហើយម្យ៉ាងទៀតធ្វើអោយក្មេងៗគ្មានឆន្ទៈរៀនសូត្រនិងមិនអោយតម្លៃលើការសិក្សាស្រាវជ្រាវ។ ខ្ញុំខ្លួនឯងផ្ទាល់ពិតជាចង់ក្លាយខ្លួនជាបណ្ឌិតនឹងគេដែរ តែមិនចង់បានទេបណ្ឌិតមានតែសញ្ញាប័ត្រ។

  4. សំឡាញ់! says:

    សូមអរគុណចំពោះការខិតខំបកស្រាយអំពីពាក្យថា បណ្ឌិត ។ មានតែ ជនតែប្រទេសកុម្មុយនីស្ត
    កម្ពុជាំទេដែលមានបណ្ឌិតចែកអំណោយនោះ ។ ចំណែកលោក បណ្ឌិត វណ្ណ ម៉ូលីវណ្ណ គឺបណ្ឌិតPhD
    ចុះបណ្ឌិតផ្សេងៗទៀតពេញម៉ាស្រុកខ្មែរវិញបានសញ្ញាបត្រពីណា ? បើរៀនលែងៗបានសញ្ញាបត្រ
    ដែរ ។ចុះដល់ពេលធ្វើសមាហរណក្នុងតំបន់ បណ្ឌិតរបស់យើងអាចធ្វើការជាមួយគេកើតឬអត់ ?
    បើខាងផ្នែកយោធាវិញ ផ្កាយពេញមេឃ ។ ផ្កាយខ្លះមិនទាំងចេះអក្សរផង! កុំនិយាយដល់ទៅចេះនិយាយភាសារអង់គ្លេស ។ បើដូចនេះទៅខ្ញុំជាខ្មែរដែរនោះមិនដឹងយកមុខទៅលាក់ទុកត្រង់ណាទេ ?
    សរុបមកពួកកុំម្មុយនីស្តគេមិនយកអ្នកចេះដឹងធ្វើការទេ ព្រោះអ្នកចេះដឹងច្រើនជំទាស់នូវរាល់អ្វី
    ដែលខុសឆ្គង ។ ដូចនេះពួកគេរើសយកតែអាអ្នកចេះតែបន្ទរ ប៉ុណ្ណោះ ។ ចាំដល់ថ្អៃណាធ្លាក់ទឹក
    គឺធ្លាក់ទាំងអស់គ្នា ។

  5. តានតឹង says:

    CPP និយាយត្រូវ វណ្ណ ម៉ូលីវណ្ណ អ្នកចេះដឹងបំផុតនៅស្រុកខ្មែរ ត្រូវ CPP ទាត់ចោលហ្នឹងហើយ អញ្ចឹងហើយ គាត់ត្រូវតែទៅធ្វើមេផ្ទះ ទុកឲ្យគេប្រើអ្នកល្ងង់ចុះ។

  6. khmer says:

    អ្នកសសេរខាងលើឈ្មោះអាCPP និង​លោក វណ្ណ​ មុនីវណ្ណ អ្នកចេះជាង ? អ្នកល្បីជាង ?

  7. Cambodia says:

    កុំ​ច្រឡំ​បណ្ឌិត​ពិត និង​បណ្ឌិត​ចែក​អំណោយ”(​នៅក្នុងបក្សcpp សំបូរ​បណ្ឌិត​ចែក​អំណោយ​រឺ​បណ្ឌិតសិប្បនិមិត)

  8. Khmer Family says:

    អ៊ើយពពួកប្រឆាំងផ្កាប់មុខទាំងឡាយអ៊ើយ! តើសម័យនេះជាសម័យកាលអីទៅហើយ? វាមិនដែលអាម៉ូតចាស់ល្អជាងអាម៉ូតថ្មីទេកុំល្ងង់ពេក! វាមិនដែលពួកអស់លោកឯង ជ្រើសរើសយកផ្ទះបូរាណ ផ្ទះស្លឹក ផ្ទះស្បូវ ផ្ទះក្បឿង ដោយមិនស្រលាញ់ ផ្ទះល្វែង ឬ ផ្ទះវីឡា ដែលទើបនឹងចេញម៉ូតថ្មីៗនោះទេ តើសម័យនេះគេធ្វើសង្រ្គាម ដោយប្រើកាំភ្លើងសេកាសេ ឬក៏យន្តហោះអាចានស្រាក់ មកប្រយុទ្ធជាមួយ BM 21 អាំប្រាស់ ឬក៏យន្តហោះ F18 ? បើមិនដូច្នេះទេ វាមិនដែលមានពាក្យថា ហួសសម័យនោះទេ!!

  9. ----- says:

    ឪ​លោក​CPPអើយលោក​គួរមានសុជីវធម៌ផង​បើសិនលោកមិនទាន់អាយុដល់​៥០​ទេ​លោកគួរ​ចាត់ទុក​គាត់ថាជាឪពុកលោកបាន​ឬជីតាលោកបាន​នេះបានន័យថា​លោកគ្មានសុជីវធម៌ទេ​ឪពុក​ម្តាយលោក​មិនបានទូន្មានលោកទេ​សោកស្តាយណាស់ដែលពួកគាត់មានកូនដូចជាលោក​បើសិនលោក​ស្រឡាញ់គណបក្សណា​លោកគួរគោរពគាត់ជាមនុស្សចាស់ម្នាក់​ដែលឪពុក​ម្តាយលោកបានទទួល​ស្គាល់ស្នាដៃរបស់គាត់ដែរ។​ខ្ញុំគិតថា​លោកជាយួនទេ​ព្រោះយួនវាគ្មានសិលធម៌ដូចខ្មែរទេ។

  10. Khmer Family says:

    ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបានផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបានធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។

  11. ខ្មែរមហានគរ says:

    បណ្ឌឹត=អ្នកចេះដឹងខ្ពង់ខ្ពស់មានឧត្តមគតិនិងមនៈសិកា
    អាបណ្ឌឹត=អន្ទឹត=មនុស្សឡប់ហៃអើអេអបគ្មានខួរសំបូរណាស់ក្នុង
    ព្រះរាជាណាចក្រWonder=ខុសគេ(ឆ្គួតឡប់មួយសំបួរ)។

  12. ហ៊ុន សែន និង ប៊ុន រ៉ានី ជាបណ្ឌិតជង្គង់បួនចុយគ្នាស្រែរ៉ោទ៍ដូចឆ្កែខែកក្ដឹក

  13. Srey Khmer says:

    The above guy is a coocoo man. Watch out your language! People will vote for #4!

  14. Srey Khmer says:

    80% of the Khmer People in CAMBODIA will vote for the CPP!!!

  15. Anonymous says:

    CPP you know nothing about him, all round the world they knew him.
    You are montagna right?

  16. Anonymous says:

    Srey khmer no way to get, # 4 is going to death. 4 means forget.
    People will forget CPP because it done all bad thing.
    No one interested anymore.

  17. The above guy is a retard kiss ass man . Nobody like stupid bandid like you !

  18. Real Khmerologist says:

    Don’t be mistaken by the words Bondith and Bandit or Banditry. In Hun Xen’s government there are too many bandits ( robbers ) who robbed and killed our poor people every days…

  19. លោក​ តា​​ វណ្ណ​ មុនីវណ្ណ​ មានប្រសាសន៏ត្រឹមត្រុវខ្ញុំមានមិត្តភក្រ្តរៀបានថ្នាក់ទិ៩ធ្លាក់ទៀតបច្ចុន្នធ្វើអនុរដ្ដលេខាគេហៅឯកឧត្តមក្រោមឆាត្រព្រោះជួយយាមឡានអោយឯកឧត្តមៗ

  20. ឈាង នរិទ្ធ says:

    សញ្ញាបត្របណ្ឌិត ជាកម្រិតសញ្ញាបត្រមួយខ្ពស់ និងមានកិត្តិយសណាស់សម្រាប់សញ្ញាបត្រនេះ។
    បើសិនសិនជាគាត់បង់លុយរៀនមិនចូលរៀនេនោះ គឺសួរទៅឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ វិញថា
    គាត់បានដឹងករណីនេះទេ? ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការទទួល
    ស្គាល់គុណភាពអប់រំនៃកម្ពុជា បានដឹងអំពីគុណភាពថ្នាក់បណ្ឌិតនេះទេ?

  21. 18 Mars says:

    Khmer Family ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបាន​ផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបាន​ធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។
    តែនៅភ្លេចចែងថាប្រទេសកម្ពុជាគួរតែបង្កើតច្បាប់សម្រាប់កាត់ទោសជនបរទេសឬប្រទេសណាដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាឬឲ្យប្រទេសកម្ពុជាខ្ចីលុយ…….គោសុទ្ធស្មានគេឲ្យលុយមកឲ្យឯងចែកគ្នាគ្មានការតាមមើលរបស់គេ……..អីចឹងទេក៏ប្រឹងម៉េស…….

  22. 18 Mars says:

    Khmer Family ប្រទេសកម្ពុជា គួរតែមានច្បាប់កាត់ទោស ជនបរទេស ឬប្រទេស ដែលបាន​ផ្តល់មូលនិធិឬជំនួយ មកអោយបណ្តាអង្គការ សង្គមស៊ីវិល ឬ NGO មួយចំនួន ដែលបាន​ធ្វើសកម្មភាពធ្វើអោយសង្គម មានភាព វ៉ឹកវរ ចលាចល បង្ករភាពអណាធិប្បតេយ្យ អស្ថេរភាព អុជអាល ញោះញង់ បំបែកបំបាក់ ដូចប្រទេស អេហ្ស៊ីប ជាឧទាហរណ៏ស្រាប់ ។ល។
    តែនៅភ្លេចចែងថាប្រទេសកម្ពុជាគួរតែបង្កើតច្បាប់សម្រាប់កាត់ទោសជនបរទេសឬប្រទេសណាដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាឬឲ្យប្រទេសកម្ពុជាខ្ចីលុយ…….
    គោសុទ្ធស្មានគេឲ្យលុយមកឲ្យឯងចែកគ្នាគ្មានការតាមមើលរបស់គេ……..អីចឹងទេក៏ប្រឹងម៉េស…….

  23. ឧត្តមគតិ says:

    ជាបឋម សូមអរគុណចំពោះការសរសេរនូវអត្ថបទនេះឡើង។ ការពិត បើយើងសំលឹងមើលទៅវិស័យអប់រំរបស់ប្រទេសយើងសព្វថ្ងៃ គឺពិតជាអន់ខ្សោយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ពីព្រោះថាសិស្សនិស្សិតភាគច្រើន មិនសូវចាប់អារម្មណ៍នឹងការសិក្សាស្រាវជ្រាវ ដើម្បីជាពុទ្ធិសម្រាប់ខ្លួននោះទេ។ ភាគតិចណាស់ដែលមានសិស្សនិស្សិតស្រលាញ់ការសិក្សាស្រាវជ្រាវពិតប្រាកដ(អ្នកសិក្សាពិតប្រាកដគឺខិតខំប្រឹងប្រែងរៀនយកអាហារូបករណ៍ទៅក្រៅប្រទេស)។ នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន គ្មានបទដ្ឋានច្បាស់លាស់ទេ។ និស្សិតភាគច្រើន រៀនអោយតែបានសញ្ញាបត្រ ដោយមិនគិតលើគុណភាព ដូចអ្វីដែលអត្ថបទខាងលើបានបកស្រាយមែន។
    ហើយមនុស្សមួយចំនួនដែលមាននិន្នាការខាង CPP បែរជានិយាយអត់មានសុជីវធម៌ សីលធម៌ និង ឧត្តមគតិមកលើលោកតាវណ្ណ ម៉ូលីវណ្ណទៅវិញ។ ទាំងនេះ ឆ្លុះបញ្ចាំងអោយឃើញថា CPP ពិតជាសម្បូរទៅដោយបណ្ឌិត្យ ចែកអំណោយមែន។
    អត្ថបទខាងលើ គេមិនមែនលើកពីនយោបាយឯណា គេសរសេរពីការពិត ដែលខ្ញុំជាអ្នកសិក្សាមួយរូប ក៏យល់ឃើញដូច្នោះដែរ ពីព្រោះថា ការពិតអញ្ចឹងមែន ហេតុអី្វក៏លើកពីនយោបាយ?។
    ហ្ចឹង! ខ្ញុំសូមនិយាយពីនយោបាយចុះ! តើប្រទេសជាតិ និងប្រជារាស្រ្ត នឹងទៅជាយ៉ាង បើប្រទេសសម្បូរសុទ្ធតែមនុស្សយង់ឃ្នង សាហាវឃោរឃៅ​ មនុស្សបោរឡែ មនុស្សងប់ងល់នឹងបនល្បែងពាលាអាវ៉ាសែ ស្រលាញ់លាភសក្ការៈ អំនាច មាសប្រាក់ និងមិនខ្ចីខ្វល់ពីអ្នកក្រីក្រលំបាក? សូមក្រឡេកមើលប្រទេស សឹង្ហបុរី ដែលជាប្រទេសតូចមួយដំបូងជាប្រទេសដែលលំបាកបំផុត។ ដោយសារតែ ប្រទេសនេះសម្បូរទៅដោយអ្នកចេះដឹង ទើបប្រទេសនេះ មានមុខមាត់ដល់សព្វថ្ងៃ។ ហើយតាមប្រភពខ្លះថា សឹង្ហបុរីអភិវឌ្ឍប្រទេសតាមលំនាំ ការដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ នាសម័យសង្គមរាស្រ្តនិយម។
    ចុះប្រទេសជប៉ុន? ក្រោយពីសង្រ្គាមលោក តើប្រទេសមួយនេះ អភិវឌ្ឍប្រទេសយ៉ាងម៉េច?
    ក្រឡេកមកកាន់ លោកតា វណ្ណ ម៉ូលីវណ្ណ ៈ លោកតាគឺជាស្ថាបត្យករប្លង់មួយរូប នៅក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំពិតជាចង់ក្លាយជាស្ថាបត្យករដ៏ល្បីល្បាញដូចលោកតាណាស់តាំងពីតូច ពីព្រោះថា គ្រប់សំណង់ដែលជាស្នាដៃរបស់លោកតា ចង់បង្ហាញពីខ្មែរពិតៗ មានបទដ្ឋាន​ និង មិនមែនជាការលួចចម្លងតាមគេដូចស្ថាបត្យករខ្មែរមួយចំនួនបច្ចុប្បន្នទេ។ ហើយគ្រប់សំណង់សុទ្ធតែមានការគិតល្អិតល្អន់លើ ប្រព័ន្ធទឹក ភ្លើង ល និង ល។ តែដោយសារតែ គ្រួសារសារខ្ញុំជួបការលំបាក គ្មានលទ្ធភាពជម្រុញអោយខ្ញុំសម្រេចនូវប្រាថ្នាមួយនេះបានទេ។ ទីបំផុតគឺខ្ញុំចោលនូវឆន្ទៈមួយនេះ​ ហើយងាកមកយកផ្នែកពាណិជ្ជកម្ម។ ទម្រាំតែបានទទួលនូវបរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម គឺខ្ញុំត្រូវជួបនូវឧបសគ្គជាច្រើនដែលគ្មានឪពុកម្តាយជួយទំនុកបម្រុងលើការរៀនសូត្រទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ ខ្ញុំចង់សម្រេចបំណងរបស់ខ្ញុំ គឺស្ថាបត្យករប្លង់នេះអោយបាន។
    បើនៅមានជីវិត គឺត្រូវរៀនជានិច្ច។ រៀនគិត រៀនគូរ រៀនស្រាវជ្រាវ រៀនវិភាគ រៀនកែច្នៃ… គឺសម្រាប់បម្រើដល់មនុស្សជាតិ។