ខេមរៈ សិរីមន្ត គ្រោងធ្វើសន្និសីទកាសែតជាថ្មី ខណៈមិនមាន ដំណោះស្រាយ ប៉ុន្តែត្រូវពន្យារពេល

ថ្ងៃទី 10 មិថុនា 2013
ដោយ: ម្លិះ
CEN

 

ភ្នំពេញ:
អស់​រយៈពេល​៣​ខែ​ហើយ​ដែល​ការផ្តល់​សំណង​ដល់​ជនរងគ្រោះ ក្នុង​ក្រុម​តារាចម្រៀង ខេមរៈ សិរីមន្ត មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​។ ការពន្យា​ពេល​យ៉ាងយូ​នេះ នាំ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ គ្រោង​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជាថ្មី ប្រយោជន៍​ជំរុញ និង​ទាមទា​ឲ្យ​មានការ​ព​ន្លឿ​ន​នីតិវិធី ប៉ុន្តែ​គម្រោង​សន្និសីទ​នេះ ត្រូវបាន​ពន្យា​ពេល​។​

​បើតាម​ការគ្រោងទុក លោក ខេមរៈ សិរីមន្ត និង​ក្រុមគ្រួសារ​ជនរងគ្រោះ គ្រោង​នឹងធ្វើ​កម្មវិធី​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១០​ខែមិថុនា​ឆ្នាំ​២០១៣​នេះ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បា​ពន្យា​ពេល​។

​បងប្រុស​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត គឺ​លោក ខេមរៈ ភិ​រុណ បាន​ប្រាប់​ពី​ម្សិលមិញ​ថា គម្រោង​នេះ​ត្រូវបាន​ពន្យា​ពេល ដោយសារ​លោក និង​ក្រុមគ្រួសារ​យល់ឃើញថា មិនទាន់​ដល់ពេល​ដែល​ត្រូវធ្វើ​នៅឡើយ​។ លោក​បាន​បញ្ជាក់ថា “​ពូ​កុយ និង​អ្នក​មីង​ណា​ង គាត់​ក៏​ចង់​ឲ្យ​ពន្យា​ពេលធ្វើ​ដែរ ព្រោះ​យើង​ដូចជា​ទើបតែ​នឹងធ្វើ​ដែរ ហើយ​ខាង​មេធាវី ក៏​សំណូមពរ​ដូចនេះ​ដែរ​”​។ ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ថា គម្រោង​សន្និសីទ​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​សំណង​ដល់​អ្នករងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ឲ្យ​បាន​លឿន ហើយ​លោក​ក៏​ទុក​បញ្ហា​ខាងលើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ដោះស្រាយ​ដដែល​។

​ទោះជា​យ៉ាងណា ក៏មាន​ការ​លេច​ធ្លាយ​ដែរ​ថា មាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​ដែល​កើតមានឡើង ក្នុងអំឡុង​ដំណើរ​ការប្រព្រឹត្តិទៅ​នៃ​ការស៊ើបអង្កេត​លើ​ករណីនេះ ពិសេស​បញ្ហា​ភ្លើង​ឡាស៊ែរ ដែល​ត្រូវបាន​គេ​សង្ស័យថា មានប្រើ​ក្នុង​រថយន្ត​គ្រោះថ្នាក់ ហើយ​ភ្លើង​ឡាស៊ែរ​នេះ ត្រូវបាន​គេ​សង្ស័យថា ជាការ​ប្រឌិត​ឡើង​ប្រយោជន៍​អូសបន្លាយ​ពេលវេលា និង​បន្ធូរបន្ថយ​លើ​ប្រាក់​សំណង​ជូន​តារាចម្រៀង ខេមរៈ សិរីមន្ត និង​គ្រួសារ​ជនរងគ្រោះ​។

​លោក​ខេមរៈ ភិ​រុណ ទទួលស្គាល់ថា ប្រធានបទ​ភ្លើង​ឡាស៊ែ​នេះ ពិតជា​នឹងមាន​ក្នុង​គម្រោង​សន្និសីទកាសែត​នោះ​មែន ប៉ុន្តែ​វា​គឺជា​ចំណុច​មួយ​ប៉ុណ្ណោះ នៅមាន​បញ្ហា​មិន​ប្រក្រតី​ផ្សេងទៀត ដែល​គ្រោង​លើក​មក​និយាយ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​បញ្ហា​ទាំងអស់​នោះទេ​។  លោក​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ​ថា តើ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នេះ នឹងត្រូវ​ចាប់ផ្តើម​នៅពេលណា​ពិតប្រាកដ​នៅឡើយ​។

​ប្រភព​ធ្លាយ​ចេញពី​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ទាំង​ចាងហ្វាង​ផលិតកម្ម សាន់​ដេរ លោក​ខេមរៈ សិរីមន្ត និង​ក្រុមគ្រួសារ​ជនរងគ្រោះ ចង់​ឲ្យ​តុលាការខេត្ត​ព្រះសីហនុ ព​ន្លឿ​ន​ការកាត់ក្តី ហើយ​សុំ​ណុំ​រឿងនេះ អាច​ឡើង​ទៅដល់​សាលាឧទ្ធរណ៍ ដែល​ខាង​ភាគី​ជនរងគ្រោះ ចង់​ឲ្យ​សំណុំ​រឿងនេះ ត្រូវបាន​យកមក​ដោះស្រាយ​នៅ​រាជធានី​ភ្នំពេញ​វិញ ព្រោះតែ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​នៅ​ខេត្ត​ព្រះសីហនុ និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុងការ​ធ្វើដំណើរ​នោះ​។

​យោងតាម​ពាក្យបណ្តឹង គ្រាន់តែ​តារាចម្រៀង ខេមរៈ សិរីមន្ត​ម្នាក់ ទាមទា​សំណង​ប្រមាណ​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក ទាំង​ការខូចខាត​រថយន្ត ការលុបចោល​កិច្ចសន្យា និង​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ត​ជាដើម​។ រីឯ​ភាគី​គ្រួសារ​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​វិញ ទាមទា​សំណង​ប្រមាណ ២,៥​ម៉ឺន​ដុល្លារ​អាមេរិក​។ សរុប​មិន​ក្រោម ២០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ ហើយ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា ក្រុមហ៊ុន SK ដែល​បង្កហេតុ​មានលទ្ធភាព ឬ​ផ្តល់​សំណង​ទៅតាម​ការទាមទារ​នៅឡើយ​ទេ​។

​គួររំលឹកថា កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត ឡើង​បង្កដោយ​រថយន្ដ​ម៉ាក​ហ៊ី​ណូ​ប្រភេទ កុងតឺន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9723 ដែល​ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ មក​ភ្នំពេញ បាន​បុក​ជាមួយ​រថយន្ដ​ម៉ាក តូ​យូ​តា​ធុន​ដ្រា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-7997 ។ រថយន្ដ​នេះ​បាន​ដឹក ក្រុម​សិល្បៈ​តារាចម្រៀង​របស់លោក ខេមរៈ សិរីមន្ដ ដើម្បី​ទៅ​សម្ដែង​អបអរសាទរ​ថ្ងៃ​៨​មីនា ដែលជា​ថ្ងៃ​សិទ្ធិនារី ។

​អ្នកស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទី​១. រី បុ​ផា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​យោធា វរៈ​៩១ ទ័ពអាកាស មាន​ទីលំនៅ​ភូមិ​ព្រៃ ទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នកបើកបរ​, ទី​២.​ឈ្មោះ សោម វណ្ណា រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានមុខ​របរ ជា​អ្នករាំ​កំដ​ឆាក រស់នៅ​សង្កាត់​ស្រះ ចក ខណ្ឌដូនពេញ​, ទី​៣.​ឈ្មោះ​អ៊ា​ច វណ្ណៈ ភេទ​ប្រុស រស់នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌ ចំការមន ជា​កូន​លោកយាយ ណ​យ សំណាង និង​ទី​៤.​ឈ្មោះ ជី វីរៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ សិល្បករ​ជា​កូនបង្កើត​តារា​កំប្លែង ជួង ជី ហៅ​នាយ​កុយ ។ រីឯ​អ្នករងរបួស​បន្ដិចបន្ដួច ដែល​ជិះ​រថយន្ដ​ជាមួយ​ខេមរៈ សិរីមន្ដ ទី​១.​ឈ្មោះ គួ​យ ផល្លី ភេទ​ស្រី អាយុ​២៦ ឆ្នាំ​, ទី​២.​ឈ្មោះ គួ​យ ស្នេហ៍ ភេទ​ស្រី អាយុ​១​ឆ្នាំ ទី​៣.​ឈ្មោះ រី ភឿន អាយុ​២០ ឆ្នាំ និង​តារាចម្រៀង​ខេមរៈ សិរីមន្ដ ៕

 

What Next?

Recent Articles

7 Responses to "ខេមរៈ សិរីមន្ត គ្រោងធ្វើសន្និសីទកាសែតជាថ្មី ខណៈមិនមាន ដំណោះស្រាយ ប៉ុន្តែត្រូវពន្យារពេល"

  1. Khmer Family says:

    ១ កំសាក ៣
    ២ នរណាជាជនកំសាក?
    ៣ តើគណបក្សណាកំសាក?
    ៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន
    …………………………………………………………………………………………………………………………..
    ១ .កំសាក ៣ គឺ ​៖
    ១. លោក សម រង្ស៊ី ៖​ ហ៊ានប្រព្រឹត្តិ ហ៊ានធ្វើ ហ៊ានធ្វើសកម្មភាព ហ៊ានដើរបោកប្រាស់ ភូតភរ កុហក មតិជាតិ អន្តរជាតិ តែមិនហ៊ានទទួលខុសត្រូវនូវទង្វើ និងសកម្មភាពរបស់ខ្លួន ដល់ពេលមានបញ្ហាកើតឡើង មិនហ៊ានប្រឈមនឹងការពិត មិនហ៊ានដើរចូលគុក ទីបំផុតសំរេចចិត្តបិទសាប៊ូគូថ រត់ចោលស្រុកទៅសម្ងំសុខតែឯងនៅឯបរទេស ទុកចោលកូនចៅ អោយរស់នៅគ្មានមេ គ្មានបា ប្រសេចប្រសាច នេះគេហៅថា កំសាកទី ១។
    ២. លោក កឹម សុខា ៖ មាត់ត្រីកំភ្លាញ មាត់អត់គំរប អាងតែអណ្តាតអត់ឆ្អឹង ប្រឹងរលាស់ គ្មានគិតមុខគិតក្រោយ ដោយបានប្រកាសថា ពុំមានរបបខ្មែរក្រហម ហើយថា​ គុកទួលស្លែង ជាកន្លែងឆាក ឬ សិប្បនិម្មិត ដែលបង្កើតឡើងដោយ​វៀតណាម ដល់មានបញ្ហាដោយសារសំដី បែរជារលាស់ខ្លួនមិនទទួលខុសត្រូវសំដីខ្លួនឯង មិនហ៊ានសុំទោស ហើយចោទគេចោទឯងថា គេកាត់តសំដីសំលេងរបស់ខ្លួន នៅពេលដែលមតិជាតិ និងអន្តរជាតិគិតឃើញថា វាមិនអាចទៅរួចនោះទេ ទោះបីក្រុមហ៊ុន ហូលីវូតក៏ដោយ ហើយនៅតែ ចចេស រឹងរូស នេះគេហៅថា កំសាកទី ២ ។
    ៣. លោក គង់ គាំ ៖ នៅក្នុងការប្រកាសផ្សព្វផ្សាយជាសាធារណ៖ លោក គង់ គាំ បានប្រកាសថា ពុំមានរដ្ឋប្រហារទំលាក់ សម្តេចឳ នរោត្តម្ត ស៊ី ហនុ ១៨ មិនា ១៩៧០ ទេ លោកបានប្រកាសទៀតថា ការដែលលោក លន់ នុល ធ្វើរដ្ឋប្រហារ គឺជាការរៀបចំ និងចាត់ចែងឡើងរបស់សម្តេច នរោត្តម ស៊ី ហនុតែប៉ុណ្ណោះ សួរថា ការដែល ព្រះអង្គសម្តេចឳ នៅមានព្រះជន្ម គង់នៅ នៅឡើយ ម្តេចក៏លោក គង់ គាំ មិននិយាយ? ហេតុអ្វីចាំដល់ពេលព្រះអង្គ សោយទីវង្គត ទើបតែនិយាយ ហើយហេតុអ្វីទើបតែនិយាយនៅពេលនេះ? តើមានគោលបំណងអ្វី? នេះគេហៅថា កំសាកទី ៣ ។
    ……………………………………………………………………………………………………………………………
    ២ .អ្នកកំសាក៖
    ១ សម រង្ស៊ី
    ២ កឹម សុខា
    ៣ គង់ គាំ
    ………………………………………………………………………………………………………………………….
    ៣ .គណបក្ស កំសាក៖ គឺ គណបក្ស សង្រ្គោះជាតិ
    …………………………………………………………………………………………………………………………….
    ៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន ៖ តំណាងរាស្រ្តបក្សប្រឆាំង ទោះបីអស់សុពលភាពជាអ្នកតំណាងរាស្រ្តហើយក្តី ត្រូវគេដកតួនាទីចេញ ឬ បណ្តេញចេញ ហើយទោះបីជាបានដឹងខ្លួនឯងថា លែងជា អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងទំណាងរាស្រ្ត គណបក្ស​សិទ្ធិមនុស្ស ដោយបាន លាលែង និងទៅចូលរួមជាមួយគណបក្ស សង្រ្គោះជាតិ ដោយមានការចុះបញ្ជីរ និងទទួលស្គាល់ ពី គជប រួចហើយក៏ដោយ ក៏អ្នកតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ នៅតែមុខក្រាស់ ចង់ចូលទៅប្រជុំនៅសភា និងទាមទារប្រាក់ខែទៀត ដឹងហើយថា កន្លែងសភា គឺសំរាប់តែ សមាជិកសភា របស់គណបក្សណា ដែលមានអសន៖នៅក្នុងសភាតែប៉ុណ្ណោះ សំរាប់សភាអាណត្តិទី៤នេះ គឺមានតែ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុន ស៊ីនប៉ិច គណបក្ស សិទ្ធិមនុស្ស គណបក្សនរោត្តម នរាណរិទ្ធ. គឺពុំមានអសន៖គណបក្សសង្រ្គោះជាតិស្អីគេនោះនៅក្នុងសភាឡើយ ហេតុនេះហើយបានជាត្រូវគេបណ្តេញចេញពីបរិវេណរដ្ឋសភា ដូច ឆ្កែ ដូចឆ្មា សំណាងហើយដែលលោក ឈាង វុនទុកមុខទុកមាត់អោយ ដេញចេញ​ធម្មតា ប្រសិន​ជាហៅសមត្ថកិច្ច អោយមកចាប់វាយខ្នោះបោះដាក់លើឡាន មិនដឹងធ្វើពងក្តអីផង ព្រោះមិនដឹងមនុស្សមកពីណា ? ចោរ ឬភេវរករ? ពីព្រោះកន្លែងរដ្ឋសភា មិនមែនចេះតែចេញចូលស្រេចតែចិត្តឯណា!!!!!!!!! នេះគេហៅថា គណបក្សសង្រ្គោះជាតិ មុខក្រាស់ គ្មានកេរ្តិខ្មាស់ ក្មានការខ្មាស់អៀន‌‌‌‌!!!!!!!!

  2. សំឡាញ់! says:

    សិរីមន្តអើយ! ស្រុកខ្មែរឯណាមានយុត្តិធម៍នោះ ?

  3. មនុស្សធម្មតា says:

    ប្រសិនបើតុលាការស្រុកខ្មែរឯករាជ្យ និងអភ្យាក្រិតប្រហែលជាមិនមានជនកំសាកទេ ក័ប៉ុន្នែប្រសិនបើតុលាការដួចសព្វថ្ងៃនេះការកំសាកបែបនេះគឹក្លាហាន និងមានប្រាជ្ជាទៀតផង ព្រោះពួកគាត់អាចនៅតទល់គ្នាបានតែបើហានចួលគុកទាំងល្ងង់ខ្លៅបានន័យថាអ្វីត្រូវចប់ យល់ យល់អត់ អាភ្លើ Khmer Family oh confuse you should change the name from Khmer Family to Vietnam Family is more better ok?

  4. fuckyou says:

    ah sva mech min ouy samdart aeng dos sray tov ?

  5. fuckyou says:

    this is your CPP, you still support your Sam dej ?

  6. Khmer Family says:

    អតីតស្រីស្នេហ៍ លោក កឹម សុខា ប្តឹងទាមទារប្រាក់ សំណង ១ម៉ឺនដុល្លារ សម្រាប់ចិញ្ចឹមជីវិត
    .

    លោក កឹម សុខា និងអ្នកស្រី កែវ សុវណ្ណារី ថតរូបនៅអង្គរវត្ត ខេត្តសៀមរាប

    ភ្នំពេញ៖ អតីតស្រីស្នេហ៍របស់លោក កឹម សុខា បានដាក់ ពាក្យបណ្តឹងទៅកាន់ក្រសួងកិច្ចការនារី និងសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត និងព្យាបាលជំងឺ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភាពទីទាល់ក្រ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរពីលោក កឹម សុខា។

    យោងតាមពាក្យបណ្តឹងរបស់ អ្នកស្រី កែវ សុវណ្ណារី អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានី ភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា អ្នកស្រី និងលោក កឹម សុខា បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្នុងអំឡុង ពេលរស់នៅជាមួយគ្នា អ្នកស្រីបានមានផ្ទៃពោះជាមួយគ្នា ប៉ុន្តែបានរយៈពេលបីខែ ដោយសារតែមានជំងឺបេះដូង ត្រូវវះកាត់ ទើបកូននោះត្រូវបានរលូត។

    ក្នុងពាក្យបណ្តឹងអ្នកស្រី បានបន្តថា នៅពេលដែលអ្នកស្រីដឹងថា មិនអាចមានកូនបានទៀតពួកគាត់ទាំងពីរ ក៏ឯក ភាពគ្នាសុំកូនគេមកចិញ្ចឹមចំនួន២នាក់។ «ក្រោយពីបានយកកូនគេមកចិញ្ចឹម លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភមកឲ្យនាងខ្ញុំ និងកូនទាំងពីរ ហើយនៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាពមិនអាចបំពេញតម្រូវការ ផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទនៅក្នុងផ្ទះជាច្រើនលើកច្រើនសារទៀតផង»។

    លោកស្រីបញ្ជាក់ថា ដោយសារតែលោក កឹម សុខា ធ្វើបាបផ្លូវចិត្តមកលើរូបអ្នកស្រី, អ្នកស្រី ក៏សម្រេចចិត្តទៅបួសជាដូនជីបានរយៈពេល១ខែ នៅវត្តក្តោង ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែជំងឺអ្នកស្រីមិនទាន់ជាសះស្បើយ លោក កឹម សុខា បាននាំអ្នកស្រីត្រឡប់មករស់នៅភ្នំពេញវិញ ដោយបានសន្យាថា ឈប់ធ្វើបាប និងផ្តល់ប្រាក់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែប្រាក់នោះ បានតិចតួចប៉ុណ្ណោះ មិនអាចយកមកព្យាបាលជំងឺបានឡើយ។

    ក្នុងពាក្យបណ្តឹងអ្នកស្រីបានរៀបរាប់ទៀតថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ លោក កឹម សុខា បានមកជួបអ្នក ស្រីនៅផ្ទះសំណាក់ ហើយប្រាប់មិនឲ្យអ្នកស្រីទាក់ទងផ្ទាល់ជាមួយគាត់ ព្រោះជិតបោះឆ្នោត បើចង់ទាក់ទងសូម ទាក់ទងតាមរយៈអង្គរក្សរបស់គាត់។ ប៉ុន្តែពេលទាក់ទងទៅអង្គរក្សរបស់គាត់ អង្គរក្សនោះបានជេរប្រមាថប្រើពាក្យ ដំដីមិនសមរម្យ ព្រមទាំងបាននិយាយថា «ឯកឧត្តមគ្មានលុយទេ ហើយចង់ធ្វើអីធ្វើទៅ ចង់ចុះកាសែតក៏បានដែរ» ហើយសួររកផ្ទះរបស់អ្នកស្រីនៅកន្លែងណា។

    អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ឲ្យដឹងនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា «ខ្ញុំ មិនបានដឹងរឿងនេះទេ ហើយពេលនេះសំបូររឿងមូលបង្កាច់លោក កឹម សុ ខា ថា នៅខេត្តព្រៃវែងនិយាយរឿងគុកទួលស្លែង ហើយនៅពេលដែលរឿងនេះមិនច្បាស់លាស់ ក៏ចេញរឿងមួយ ទៀត ហើយក៏ត្រូវបានគេបណ្តេញចេញពីសមាជិករដ្ឋសភា នៃគណបក្សប្រឆាំង និងបានទាមទារយកស្លាកលេខ រថយន្តរដ្ឋសភាវិញជាដើម វាមានរឿងចម្លែកៗច្រើនដែរស្រុកយើង»។

    សូមបញ្ជាក់ថា លោក កឹម សុខា គឺជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕

    កូនចិញ្ចឹមទាំងពីរ របស់អ្នកស្រី កែវ សុវណ្ណារី

    អ្នកស្រី កែវ សុវណ្ណារី (រូបខាងស្តាំ) និងម្តាយ ព្រមទាំងកូនចិញ្ចឹម
    ……………………………………………………………………………………………………………………………….មិនអីទេ លោក កឹម សុខាអ៊ើយ! ព្រោះអីទើបតែប្រមូលលុយបានពី បុណ្យផ្កាព្រះអាទិត្យលិច (អូច្រឡំ បុណ្យផ្កាព្រះអាទិត្យរះ) នៅឯនាយសមុទ្រថ្មីៗស៊ឺៗផង កុំថាឡើយ​ស្រីស្នហ៏មួយនិងកូន២ នៅមានស្រីស្នហ៏ និងកូនៗជាច្រើនទៀត! កុំព្រួយ! បង់ហើយ លែងចោល យកថែមទៀត!

  7. chetsmoth@yahoo.com says:

    ខេរមសេរីមុន ប្អូនមានរឿងក្ដីទើបដឹងអំពីប្រព័ន្ធ​ច្បាប់នៅស្រុកខ្មែរ។ យុត្តិធម៌នៅឆ្ងាយណាស់ប្អូន។